Battambang Tourism Attractions

Battambang Tourism Attractions this page created for promoting tourism sector in battambang.

25/04/2022
25/04/2022
23/04/2022
22/04/2022
07/03/2021
13/01/2021
សាវតាខេត្តបាត់ដំបងបើ​តាម​សិលា​ចារឹក​ថ្ម​ប្រាសាទ​ដែល​យើង​មាននិង​បាន​រក​ឃើញ​រហូត​សព្វ​ថ្ងៃ​នៅ​មុន​សម័យ និង​សម័យ​អង្គរ​គេពុ...
17/12/2020

សាវតាខេត្តបាត់ដំបង
បើ​តាម​សិលា​ចារឹក​ថ្ម​ប្រាសាទ​ដែល​យើង​មាននិង​បាន​រក​ឃើញ​រហូត​សព្វ​ថ្ងៃ​នៅ​មុន​សម័យ និង​សម័យ​អង្គរ​គេពុំ​បាន​​ឃើញ​ចែង​ឱ្យយើង​ដឹង​ថា តើ​សម័យ​នោះមានភូមិ​ស្រុក​ណា​មួយ​ដែល​មាន​ឈ្មោះបាត់​ដំបង​នោះ​ទេ។ ប៉ុន្តែ​យើង​​​ក៏​មិនហ៊ាន​សន្និដ្ឋាន​ថាឈ្មោះ​បាត់​ដំបងនេះ​មាន​ប្រើ​ ឬ​មិ​ន​ប្រើ​ក្នុង​សម័យ​នោះ​​ដែរ។​ប៉ុន្តែ​ក្នុង​សម័យ​​អង្គរ​ និង​ក្រោយ​អង្គរ​​ តាម​ឯកសារ​មហា​ជន​ខ្មែរ​មាន​​ប្រើ​ឈ្មោះ​ស្រុកបាត់ដំបង។ ​ ហេតុ​អ្វី​បាន​ជា​ហៅ​ឈ្មោះ​បាត់​ដំបងប្រវត្តិ​សាស្ត្រ​សរ​សេរ​លើ​សិលា​ចារិក​មិន​បាន​ឆ្លើយ​ឱ្យ​ដឹង​ឡើយគឺ ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ​គឺ​រឿង តា​ដំបង​ក្រញូងដែល​ខ្មែរ​យើង​យល់​​ថា​ជា​រឿង​កើត​មាន​តាំង​ពី​សម័យ​អង្គរ​ដែល​បាន​ពន្យល់​ពី​ដើម​ហេតុ ដែល​នាំ​ឱ្យយើង​ហៅ​ឈ្មោះ​ បាត់ដំបង​ ឬ​អូរ​ដំបង។ ​ឯឈ្មោះ​ព្រះ​ដំបងគឺ​ ស្តេច​រាមាទី១​ កំណត់​ឱ្យ​ហៅ​ឈ្មោះ​ភូមិ​សង្កែ​ថា​«ជាព្រះ​ដំបង»​។ កាល​ពី​មុន​សម័យ​អង្គរ និង​សម័យ​អង្គរ​ភាគ​ខាង​លិច និង​ភាគ​ពាយ័ព្យ​នៃបឹងទន្លេសាប​គឺ​ ជា​ដែន​ដី​អ​មោឃ​បុរៈ​ និង​ជា​​ដែន​ដី​ភិមៈ​បុរៈ។ នៅ​ក្នុងសម័យ​អង្គរ​ដែន​ដី​ ឬ​ភូមិ​ភាគ​អមោឃ​បុរី​ (Amoghapura) មាន​ការ​រីក​ចំរើន​ខ្លាំង​ដោយ​សារ​ដី​មាន​ជីរ​ជាតិ​ល្អ​ អាច​ដាំ​ដំណាំ​ស្រូវ​និង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ​បាន​ប្រកប​ដោយ​ទិន្ន​ផល​ល្អ​ប្រសើរ​។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ជំនាន់​នោះ​មក​រស់​នៅ​ភូមិ​ភាគ​នេះ ​​ច្រើន​ជា​ភស្តុតាងបង្ហាញគឺ មាន​ប្រា​សាទ​បុរាណ​ជា​ច្រើន​សន្ឋឹក​សន្ឋាប់​ក្នុង​តំបន់​នេះ។ ប៉ុន្តែ​ប្រាសាទ​បុរាណ​ទាំង​នោះ​ រលំ​បាក់​បែក​បាត់​បង់​ស្ទើរ​តែ​ទាំង​អស់លើក​លែង​​ប្រាសាទ បាណន់ ប្រាសាទ​ឯក​ភ្នំ ប្រាសាទ​បា​សែត ​ប្រាសាទ​ស្ទឹង បន្ទាយ​​ទ័យ បន្ទាយ​ឆ្មារ។​ល​។ ដែលនា​ម៉ឺនសព្វ​មុខ​មន្ត្រី​ និង​ប្រជា​រាស្ត្រ​ជំនាន់​នោះ​កសាង​ឡើង​ សម្រាប់​ជា​ទីសក្ការៈបូជា​ដល់​ព្រះ​​អា​ទិ​ទេព​និង​ទេវៈ​ផ្សេង​ៗ ខាង​ព្រហ្មញ្ញ​សាសនា ព្រះពុទ្ធសាសនា​ និង​ពោធិ​សត្វ​ផ្សេង​ៗ​ខាង​ពុទ្ឋសាសនា​។ នៅ​សតវត្ស​ក្រោ​យ​មក​ទៀតដែន​ដី​ខេត្ត​បាត់ដំបង ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ ចំ​បាំង​រាំង​ជល់ ដោយ​ការ​ឈ្លាន​​ពាន​ពីសំ​ណាក់​ពួក​ សៀម​តាំង​ពី​សត​វត្ស ១៥-១៦-១៧-១៨​ ធ្វើ​ឱ្យជីវភាពរស់​នៅ​របស់​ប្រជាជន​ បាត់ដំបង​ជំនាន់​នោះ​ធ្លាក់​​ក្រលំ​បាក​រងទុក្ខព្រាត់​ប្រាស​និរាស​គ្រួសារ​ ទ្រព្យ​សម្បិត្ត ​ផ្ទះ​សម្បែង​គួរ​ឱ្យខ្លោច​ផ្សារ​។ ត្រាខេត្តបាត់ដំបង​ ក្រោមសម័យនោះគ្រ

14/12/2020
សណ្ឋាគារ ក្លាស់ស៊ី និង​ស្ប៉ាក្នុងខេត្តបាត់ដំបងសណ្ឋាគារ ក្លាស់ស៊ី និង​ស្ប៉ា មានទីតាំងនៅចំពីមុខអាគារអាណានិគមនៅក្នុងខេត្តបា...
14/12/2020

សណ្ឋាគារ ក្លាស់ស៊ី និង​ស្ប៉ាក្នុងខេត្តបាត់ដំបង
សណ្ឋាគារ ក្លាស់ស៊ី និង​ស្ប៉ា មានទីតាំងនៅចំពីមុខអាគារអាណានិគមនៅក្នុងខេត្តបាត់ដំបងដែលអាចទស្សនាទីក្រុងបានទាំងមូល។
អាសយដ្ឋាន: ​ផ្លូវលេខ 159D ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង

គេហទំព័រ : http://classyhotelspa.com

ទូរសព្ទ :+855 53 952 555

អ៊ីម៉ែល: [email protected]

សាវតាខេត្តបាត់ដំបងបើ​តាម​សិលា​ចារឹក​ថ្ម​ប្រាសាទ​ដែល​យើង​មាននិង​បាន​រក​ឃើញ​រហូត​សព្វ​ថ្ងៃ​នៅ​មុន​សម័យ និង​សម័យ​អង្គរ​គេពុ...
11/12/2020

សាវតាខេត្តបាត់ដំបង
បើ​តាម​សិលា​ចារឹក​ថ្ម​ប្រាសាទ​ដែល​យើង​មាននិង​បាន​រក​ឃើញ​រហូត​សព្វ​ថ្ងៃ​នៅ​មុន​សម័យ និង​សម័យ​អង្គរ​គេពុំ​បាន​​ឃើញ​ចែង​ឱ្យយើង​ដឹង​ថា តើ​សម័យ​នោះមានភូមិ​ស្រុក​ណា​មួយ​ដែល​មាន​ឈ្មោះបាត់​ដំបង​នោះ​ទេ។ ប៉ុន្តែ​យើង​​​ក៏​មិនហ៊ាន​សន្និដ្ឋាន​ថាឈ្មោះ​បាត់​ដំបងនេះ​មាន​ប្រើ​ ឬ​មិ​ន​ប្រើ​ក្នុង​សម័យ​នោះ​​ដែរ។​ប៉ុន្តែ​ក្នុង​សម័យ​​អង្គរ​ និង​ក្រោយ​អង្គរ​​ តាម​ឯកសារ​មហា​ជន​ខ្មែរ​មាន​​ប្រើ​ឈ្មោះ​ស្រុកបាត់ដំបង។ ​ ហេតុ​អ្វី​បាន​ជា​ហៅ​ឈ្មោះ​បាត់​ដំបងប្រវត្តិ​សាស្ត្រ​សរ​សេរ​លើ​សិលា​ចារិក​មិន​បាន​ឆ្លើយ​ឱ្យ​ដឹង​ឡើយគឺ ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ​គឺ​រឿង តា​ដំបង​ក្រញូងដែល​ខ្មែរ​យើង​យល់​​ថា​ជា​រឿង​កើត​មាន​តាំង​ពី​សម័យ​អង្គរ​ដែល​បាន​ពន្យល់​ពី​ដើម​ហេតុ ដែល​នាំ​ឱ្យយើង​ហៅ​ឈ្មោះ​ បាត់ដំបង​ ឬ​អូរ​ដំបង។ ​ឯឈ្មោះ​ព្រះ​ដំបងគឺ​ ស្តេច​រាមាទី១​ កំណត់​ឱ្យ​ហៅ​ឈ្មោះ​ភូមិ​សង្កែ​ថា​«ជាព្រះ​ដំបង»​។ កាល​ពី​មុន​សម័យ​អង្គរ និង​សម័យ​អង្គរ​ភាគ​ខាង​លិច និង​ភាគ​ពាយ័ព្យ​នៃបឹងទន្លេសាប​គឺ​ ជា​ដែន​ដី​អ​មោឃ​បុរៈ​ និង​ជា​​ដែន​ដី​ភិមៈ​បុរៈ។ នៅ​ក្នុងសម័យ​អង្គរ​ដែន​ដី​ ឬ​ភូមិ​ភាគ​អមោឃ​បុរី​ (Amoghapura) មាន​ការ​រីក​ចំរើន​ខ្លាំង​ដោយ​សារ​ដី​មាន​ជីរ​ជាតិ​ល្អ​ អាច​ដាំ​ដំណាំ​ស្រូវ​និង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ​បាន​ប្រកប​ដោយ​ទិន្ន​ផល​ល្អ​ប្រសើរ​។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ជំនាន់​នោះ​មក​រស់​នៅ​ភូមិ​ភាគ​នេះ ​​ច្រើន​ជា​ភស្តុតាងបង្ហាញគឺ មាន​ប្រា​សាទ​បុរាណ​ជា​ច្រើន​សន្ឋឹក​សន្ឋាប់​ក្នុង​តំបន់​នេះ។ ប៉ុន្តែ​ប្រាសាទ​បុរាណ​ទាំង​នោះ​ រលំ​បាក់​បែក​បាត់​បង់​ស្ទើរ​តែ​ទាំង​អស់លើក​លែង​​ប្រាសាទ បាណន់ ប្រាសាទ​ឯក​ភ្នំ ប្រាសាទ​បា​សែត ​ប្រាសាទ​ស្ទឹង បន្ទាយ​​ទ័យ បន្ទាយ​ឆ្មារ។​ល​។ ដែលនា​ម៉ឺនសព្វ​មុខ​មន្ត្រី​ និង​ប្រជា​រាស្ត្រ​ជំនាន់​នោះ​កសាង​ឡើង​ សម្រាប់​ជា​ទីសក្ការៈបូជា​ដល់​ព្រះ​​អា​ទិ​ទេព​និង​ទេវៈ​ផ្សេង​ៗ ខាង​ព្រហ្មញ្ញ​សាសនា ព្រះពុទ្ធសាសនា​ និង​ពោធិ​សត្វ​ផ្សេង​ៗ​ខាង​ពុទ្ឋសាសនា​។ នៅ​សតវត្ស​ក្រោ​យ​មក​ទៀតដែន​ដី​ខេត្ត​បាត់ដំបង ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ ចំ​បាំង​រាំង​ជល់ ដោយ​ការ​ឈ្លាន​​ពាន​ពីសំ​ណាក់​ពួក​ សៀម​តាំង​ពី​សត​វត្ស ១៥-១៦-១៧-១៨​ ធ្វើ​ឱ្យជីវភាពរស់​នៅ​របស់​ប្រជាជន​ បាត់ដំបង​ជំនាន់​នោះ​ធ្លាក់​​ក្រលំ​បាក​រងទុក្ខព្រាត់​ប្រាស​និរាស​គ្រួសារ​ ទ្រព្យ​សម្បិត្ត ​ផ្ទះ​សម្បែង​គួរ​ឱ្យខ្លោច​ផ្សារ​។ ត្រាខេត្តបាត់ដំបង​ ក្រោមសម័យនោះគ្រប់គ្រង​ដោយថៃ។ នៅ​ចុង​សត​វត្ស​ទី១​៨​ដល់​ដើម​សតវត្ស​ទី​២០​បាត់ដំបង​ក៏​ធ្លាក់​នៅ​ក្រោម ​ អំណាច​ត្រួត​ត្រា​ជិះ​ជាន់​របស់​ពួក​សៀម​អស់​រយៈ​​ពេល​ជាង​មួយ​សតវត្ស ដែល​គ្រប់​គ្រង​ដោយ​អំណាច​គ្រួសារ ចៅហ្វាបែន​ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថា “ត្រ​កូល​អភ័យ​វង្ស​” ​​អស់​៦​តំណរ​ហូត​ដល់​ឆ្នាំ​ ១៩០៧។ តាម​សន្ឋិ​សញ្ញា​បារាំង -សៀម ​ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ១៩០៧ សៀម​ត្រូវ​ប្រគល់​មក​ឱ្យកម្ពុជា​វិញ​ នូវ​ទឹក​ដី​ដែល​ខ្លួន​​ធ្លាប់​កាន់​កាប់​ជាង​មួយ​សតវត្ស​គឺ​បាត់​ដំបង សៀមរាប​អង្គរ សិរី​សោ​ភ័ណ​ និង​ចុង​កាល់​ដោយ​ប្តូរ​ និង​ខេត្ត​ត្រាត​ និង​តំបន់​​ដាច់​សេ (ដែន​ដី​លាវ)​ ប៉ែក​ខាង​លើ​នៃ​ទន្លេមេគង្គ។ ប៉ុន្មាន​ខែ​ក្រោ​យ​​មក​ព្រះ​ករុណា​ព្រះ​បាទ​ស៊ី​សុវត្ថិ​ទ្រង់​បាន​ចេញ​ព្រះ​ រាជ​​ប្រកាស​លេខ​ ៦៦ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ១៩០៧​ កំណត់​ដែន​ដី​បាត់​ដំបង​ត្រូវ​បែង​ចែក​ជា​៣​ខេត្តគឺ ខេត្ត​បាត់ដំបង ខេត្ត​សៀម​រាប​ ​និងខេត្ត​សិរី​សោ​ភ័ណ។ នៅ​ឆ្នាំ​១៩២៥ ទឹក​ដី​ខេត្ត​បាត់​ដំបង ត្រូវ​បាន​បែង​ចែក​សារ​ជា​ថ្មី​ ដោយមាន​ស្រុកចំនួន០​២ គឺ​ ស្រុកបាត់ដំបង និងស្រុកសិរីសោភ័ណ។ ​ឆ្នាំ​១៩៤០ ខេត្ត​បាត់​ដំបង​​មាន​ស្រុក​ចំនួន៧គឺ​​ស្រុកបាត់ដំបង សង្កែ មោង​ឬ​ស្សី​ ​មង្គល​បុរី ទឹក​ជោរ សិរីសោភ័ណ និង​ស្រុក​បិ​តត្បូង។ ខែឧសភា​ ១៩៥៣​ តំបន់​រដ្ឋបាល​ប៉ោយ​ប៉ែត​ ត្រូវ​បង្កើត​ឡើង​ចំណុះ​ស្រុក​សិរី​សោ​ភ័ណ។ ខែកក្កដា ឆ្នាំ​១៩៥៧ ស្រុក​​ទឹក​ជោរ​ត្រូវ​បាន​បែង​ចែក​ទៅជា២ស្រុក ​គឺ​ស្រុក​ព្រះនេត​ព្រះ​និង​ស្រុក​ភ្នំ​ស្រុក។​ ស្រុកសិរីសោភ័ណ​ត្រូវ​បាន​បែង​ចែក​ទៅ​ជា​២​ស្រុក​ដែរ​​គឺ ស្រុក​សិរីសោ​ភ័ណ និង​ស្រុក​បន្ទាយ​ឆ្មារ។​ ​ខែមីនា​ ឆ្នាំ១៩៦៥ តំបន់​រដ្ឋ​បាល​ប៉ោយ​ប៉ែត​ ដែល​បាន​បង្កើត​នៅ​ឆ្នាំ​១៩៥៣ នោះ​ត្រូវ​​បាន​ចាត់​ថ្នាក់​ជា​ស្រុក​ឈ្មោះ​ថា​ ស្រុក​អូរជ្រៅ។ ​ខែកក្កដា ឆ្នាំ១៩៦៥ ទឹក​ដី​មោង​ឬស្សី​ មួយ​ផ្នែក​ត្រូវ​បាន​កាត់​ទៅ​ជា​តំបន់​ រដ្ឋ​បាល​​គាស់​ក្រឡ។ ខែ​មីនា​ឆ្នាំ១៩៦៦ ស្រុកថ្មី​មួយ​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​គឺ ​ស្រុកថ្ម​ពួកមាន​ទីតាំង​នៅតាំង​នៅ​​ថ្ម​ពួក។ ជា​មួយ​គ្នា​នេះ​ស្រុក​បន្ទាយ​ឆ្មារ​ត្រូវ​បាន​ដក​ចេញ​ពី​ខេត្ត​បាត់​ដំបង​ ឱ្យ​ចំណុះ​ខេត្ត​ឧត្តរមាន​​ជ័យ​វិញ​ដែល​ជា​ខេត្ត​ដែល​ទើប​បង្កើត​ថ្មី។ នៅ​ដើម​សម័យ​សា​ធារ​ណ​រដ្ឋ​ខ្មែរ​មាន​ស្រុក​ចំនួន០២​បាន​បង្កើត​ឡើង​គឺ​ ស្រុកបា​ណន់ និង​ស្រុក​គាស់​ឡ។ សរុប​មក​ដល់​ត្រឹម​នេះ​​ស្រុក​បាត់​ដំបង​មាន​ស្រុក​ចំនួន៩ គឺ​ស្រុក​បាត់​ដំបង សង្កែ មោង​ឬស្សី​ មង្គល​បូរី សិរី​សោ​ភ័ណ​​ អូរ​ជ្រៅ​​ ព្រះនេត្រ​ព្រះ បាណន់ គាស់​ឡ និង​តំបន់រដ្ឋបាល​ចំនួន​២គឺ​តំបន់​រដ្ឋ​បាល​បាក់​ព្រា​ និង​តំបន់​រដ្ឋ​បាល​ល្វា​។ ក្នុង​របប​​វាល​ពិ​ឃា​ត​ ៣ឆ្នាំ ៨​ខែ​ ២០ថ្ងៃ​ ​ខេត្ត​បាត់​ដំបង​ ក៏​ដូច​ជា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ដែរ​ប្រជាពល​រដ្ឋ​ ត្រូវ​​បាន​ជម្លៀស​ចុះ​ឡើង​ពិសេ​ស​​ពី​​តំបន់​ទី​ក្រុង​ទី​ ប្រជុំ​ជន​ទៅ​កាន់​ជន​បទ​ និង​តំបន់​ព្រៃ​ភ្នំ។ ខេត្តបា​ត់​ដំបង​ ធ្លាប់​ល្បីថា​ជា​ជង្រុក​ស្រូវ​នៃ​ប្រទេស​បាន​ក្លាយ​ទៅ ជា​តំបន់​ទទួល​ទារុណ​កម្ម​កាប់​សំលាប់​ និង​បង្អត់​អាហារ​ ពេល​នោះ​ខេត្ត​ពុំ​មាន​ព្រំ​ប្រទល់​ច្បាស់​លាស់​ទេ ​ដោយ​ អង្គ​ការ​ដឹក​នាំ​ពេល​នោះ​ដាក់​ ខេត្ត​បាត់​ដំបង​​ទៅ​ក្នុង​តំបន់​ភូមិ​ភាគ​ពាយ័ព្យ​ មាន​តំបន់​១​តំបន់​៣​ តំបន់​៤ និង​តំបន់​៥។ ខណៈ​នោះ​មាន​ឮ​គេ​ហៅ​ឈ្មោះស្រុក​ខ្លះ​ដែរ​ដូច​ជា​ស្រុក​​ភ្នំ​សំពៅ ស្រុក​បាត់​ដំបង ស្រុក​មង្គល​បុរី​ ស្រុក​សង្កែ​ ស្រុកមោង​ឬស្សី​ ស្រុក​៤១​ ស្រុក​៤២…។ល។ ខេ​ត្តបាត់​ដំបង​ត្រូវ​បាន​រំដោះ​ជា​ស្ថាព​រពីរ​បប​ប្រល័យ​ពូជ​សាសន៍​នៅ​ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ​១៩៧៩។ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​មាន​ឈ្មោះ​​ថា​ គណៈ​កម្មាធិ​ការ​ប្រជា​ជន​បដិវត្តន៍​(ខេត្ត​-​ស្រុក​-ទីរួម​ខេត្ត-​ឃុំ-​សង្កាត់​)។ គណៈ​កម្មាធិការ​ប្រជាជនឃុំ​-​សង្កាត់​ត្រូវ​បាន​ជ្រើស​រើស​​ ដោយ​ការ​បោះ​ឆ្នោត​ដំបូង​បំផុត​នៅ​ឆ្នាំ​១៩៨៣។ ឆ្នាំ​១៩៨៩ដល់ឆ្នាំ១៩៨៦ ខេត្ត​បាត់ដំបង​ មាន​ស្រុក​ចំនួន​៩​ទី​រួម​ខេត្ត​ចំនួន​១។ នៅ​ឆ្នាំ​១៩៨៦ ស្រុក​ថ្មី​៣ ​ត្រូវ​បាន​បង្កើត​បន្ថែម​ទៀត​ មាន​ស្រុកបាណន់​ ​ស្រុក​បវេល​ និង​ស្រុកឯ​ក​ភ្នំ​។ ត្រឹម​តំណាក់​កាល​នេះ​​បាត់​ដំបង​មាន១២​ស្រុក និង​ទី​រួម​ខេត្ត​៩គឺ​ស្រុក​មោង​ឬស្សី ​បាណន់ ឯក​ភ្នំ បាត់ដំបង ​សង្កែ រតន​មណ្ឌ​ល មង្គល​បុរី​ សិរិសោ​ភ័ណ ព្រះ​នេត​ព្រះ ថ្មពួក​ ភ្នំ​ស្រុក​ និង​ស្រុកបវេល​។ ​ឆ្នាំ​១៩៨៨​ ស្រុក​ចំនួន​៥​គឺ​ស្រុក​មង្គល​បុរី​​​ថ្ម​ពួក​ សិរី​សោ​ភ័ណ​ ព្រះ​នេតព្រះ និង​ស្រុក​ភ្នំ​ស្រុក​ត្រូវ​បាន​​កាត់​ចេញ​ដើម្បី​បង្កើត​ជា​ខេត្ត​ថ្មី​មួយ ​ទៀត​គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ចាប់​ពី​នោះ​រហូត​ដល់​ឆ្នាំ​១៩៩៣ ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​០៧​​ទី​រួម​ខេត្ត​១ និង​​ឃុំ​ចំនួន​៥៣​ និង​សង្កាត់​ចំនួន​១០។ ក្រោយ​មាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ ទី​រួម​ខេត្ត​បាត់​ដំបង​ ត្រូវ​បាន​ប្តូរ​ ឈ្មោះ​មក​ជា​ស្រុក​ស្វាយ​ប៉ោ​វិញ។ ចំណែក​សង្កាត់​ទាំង​១០​ ត្រូវ​បាន​ប្តូរ​​មក​ជា​ឃុំ​ ដូច្នេះ​ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​៨​ និង​ឃុំ​ចំនួន​៤៧។ តែបច្ចុប្បន្នខេត្តបាត់ដំបង ស្ថិតនៅភាគ​ពាយ័ព្យនៃ​ប្រទេស​មាន​ចំងាយ ២៩១​គីឡូម៉ែត្រពី​រាជធានី​ភ្នំពេញ ដែលមានព្រំប្រទល់ ខាងកើតជា​ប់​ខេត្តពោធិសាត់​ និងបឹង​ទន្លេសាប ខាង​លិច​ជាប់ខេត្តប៉ៃលិន និង​ប្រទេ​ស​ថៃ ខាងជើង​ជាប់ខេត្តបន្ទាយមានជ័យ ខាងត្បូង​ជាប់​​​​ខេត្តពោធិ៍​សាត់​។ ទិសភាគ​ខាងលិច​មានព្រំប្រ​ទ​ល់ប្រវែង១៤៤,៨គីឡូម៉ែត្រ ជាប់ខេត្តច័ន្ទបុរី ត្រាត និងស្រះ​កែវ​របស់​ប្រទេសថៃ។ ខេត្តមាន​ផ្ទៃ​ដី​សរុប ១១.៧៤៨គម២ ស្រុកមាន១៣ និងក្រុង១ ឃុំចំនួន​៩២ សង្កាត់​១០​​ និងភូមិចំនួន៨២០។ ចំនួន​ប្រជាជនសរុបចំនួន ១, ៣១២, ០៥១ នាក់ ស្រ្តីចំនួន ៦៦០, ៩៧៥ នាក់ គ្រួសារសរុបមាន ២៧៦, ៤៥២ គ្រួសារ ដង់ស៊ីតេ១១១ នាក់/គ.ម២ ប្រជាពលរដ្ឋប្រកបរបរកសិកម្ម​ចម្បង​មាន​ ៧០% មានមន្រ្តីរាជការសរុបចំនួន ១២, ២៩៥នាក់ ស្រី្តមាន ៦, ២១៦ នាក់។ ខេត្ត​​មានច្រក​ទ្វារ​ព្រំដែន​អន្ដរ​ជាតិ២ និងច្រកតំបន់បី ។​ ស្ថានភាពនៅតាមច្រកព្រំដែនកម្ពុជា-ថៃ គឺ​មាន​កិច្ច​សហការ​គ្នាល្អប្រសើរ និងផ្តល់ពត៌មានឱ្យគ្នា​​ទៅវិញ​ទៅមក សម្រួលចរាចរណ៍ នាំចេញ-នំាចូលពិសេ​ស​​កសិផល​ប្រជានៅស្រុកជាប់ព្រំដែន។ ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ ក្នុងឆ្នាំ២០១៩ មាន ១, ៦១៦, ៤ ដូល្លាសហរដ្ឋអាមេរិច ។ ក្នុងឆ្នាំ២០១៩ ខេត្តមានចំណូលសរុប ១០២.៧៨៥.៣៤១.៥៨០ រៀល និងចំណាយសរុប ចំនួន ៣៧៧.១០៣.២៩១.២៩៨ រៀល។

រមណីយដ្ឋានធម្មជាតិភ្នំសំពៅភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំ...
11/12/2020

រមណីយដ្ឋានធម្មជាតិភ្នំសំពៅ
ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ មានចំងាយ ១២ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ។ នៅលើកំពូលភ្នំ មានវត្តមួយ ឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២ រួមមាន ៖ ១. ល្អាងផ្កាស្លា ២. ល្អាងគក់ទ្រូង ៣. ល្អាងខ្យល់ ៤. ល្អាង តែងខ្លួន ៥. ល្អាងល្ខោន ៦. ល្អាងជ្រៃ ៧. ល្អាងពេជ្រ ៨. ល្អាងខ្វែង ៩. ល្អាងប្រេង ១០. ល្អាងស្ថានីយ ឬល្អាងធំ ១១. ល្អាងក្បាលខ្មោច ១២. ល្អាងប្រចៀវ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមាន តែល្អាងផ្កាស្លា និងល្អាងល្ខោន។ នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗ មួយចំនួនទៀត ដែលមានជាប់ទាក់ទងនឹងរឿង ព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល នាងរំសាយសក់។ ភ្នំទាំងនោះមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល់ ។ អ្វីដែលពិសេសជាងនេះទៅទៀត ភ្នំសំពៅ មិនត្រឹមតែ ជារមណីយដ្ឋានធម្មជាតិ ដ៍មានប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងកម្សាន្តមួយ ដ៍ទាក់ទាញ ក្នុងចំណោម រមណីយដ្ឋានជាច្រើនក្នុងខេត្តបាត់ដំបង ។ ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះ ចេញពីល្អាង ។ អ្នកស្រុកតែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ពីព្រោះការហោះហើរ របស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស ។ ជារៀងរាល់ថ្ងៃ នៅមុនពេល សូរិយារៀបអស្តង្គត់ នៅចន្លោះម៉ោង ៥៖៣០ នាទី ដល់ម៉ោង ៦៖ ១៥ នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែល ហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូង ខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលនាំគ្នាអង្គុយរង់ចាំ ទស្សនាហ្វូងសត្វប្រជៀវរាប់លានក្បាលហើរចេញពីល្អាង សុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៍ អស្ចារ្យនេះ ។ ម្យ៉ាងវិញទៀតហ្វូងសត្វប្រជៀវទាំងអស់នោះត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយអាជ្ញាធរមូលដ្ឋាន ។ ប្រជាពលរដ្ឋនៅតំបន់នោះ ឈ្មោះ អ្នកស្រី ញឹង ភាព ជាអ្នកទទួលខុសត្រូវយាមល្អាង សត្វប្រជៀវ និងជាអ្នកប្រមូលអាចន៍ប្រជៀវលក់ បានអោយដឹងថា ការអភិរក្សសត្វប្រជៀវគឺពិបាកមែនទែន ដោយសារតែមានជនឆ្លៀតឱកាសមកលួចបាញ់ តែមកទល់ពេលបច្ចុប្បន្ននេះ គ្រាន់បើជាងមុន ហើយដោយ សារតែប្រជាពលរដ្ឋមានការយល់ដឹងពីសារប្រយោជន៍របស់វា និងយល់ដឹងអំពីការប្រឈមនឹងផ្លូវច្បាប់ ។ បើនិយាយពីអត្ថប្រយោជន៍នៃសត្វប្រ ជៀវទាំងនេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់ គឺវាជួយបំផ្លាញសត្វល្អិតចង្រៃដែលបំផ្លាញដំណាំ របស់កសិករ និងអាចម៍របស់របស់គេយកធ្វើជាជីទៀតផង ហើយអ្វីដែលពិសេសបំផុតនោះ គឺហ្វូងសត្វប្រជៀវទាំងក្លាយ
ជាផលិតផលទេសចរណ៍ដ៍ទាក់ទាញក្នុងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្ត
ជារៀងរាល់ថ្ងៃ ។ ដោយសារវត្តមានភ្ញៀវទេសចរនេះ ហើយ ធ្វើអោយបង្កើនសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋ
នៅមូលដ្ឋាន តាមរយៈការលក់ដូរ ចំណី អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ជាដើម ។ បើនិយាយពីសេវាដឹកជញ្ជូន វិញ នៅភ្នំសំពៅមានឡានសម្រាប់ដឹងភ្ញៀវឡើងភ្នំចំនួន ០៨ គ្រឿង ដែលសុទ្ធតែបានមកធ្វើអាជ្ញាបណ្ណនៅមន្ទីរ ទេសចរណ៍ខេត្តបាត់ដំបង ។ ចំពោះកត្តាសន្តិសុខវិញ នៅរមណីយដ្ឋានភ្នំសំពៅមានកម្លាំងនគរបាលទេសចរណ៍ចំ នួន ០២ រូប និង កម្លាំងប្រជាការពារឃុំចំនួន ០៦ រូប នៅប្រចាំការជារៀងរាល់ថ្ងៃ ដើម្បី រៀបចំ ថែរក្សា ការពារ សុវត្ថិភាពជូនភ្ញៀវទេសចរ ដែលមកទស្សនាហ្វូងសត្វប្រជៀវ និងមកកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅនេះ ។

ទឹកធ្លាក់អូរជាំស្រុកសំឡូតខេត្តបាត់ដំបង ទឹកធ្លាក់ អូរជាំគឺជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្ដបា...
11/12/2020

ទឹកធ្លាក់អូរជាំស្រុកសំឡូតខេត្តបាត់ដំបង

ទឹកធ្លាក់ អូរជាំគឺជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្ដបាត់ដំបងមានចំងាយ៨០គីឡូម៉ែត្រពីទីរួមខេត្ដក្នុងភូមិអូជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់ទឹកធ្លាក់តែម្តង។
ទឹកធ្លាក់ អូរជាំត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ដោយប្រជាជនដែលទៅរស់នៅទីនោះ។

ដល់ឆ្នាំ២០០៧ក៏មានប្រជាជនចូលទៅលេងទីនោះតែឃើញរឿងចំលែកមួយគឺទឹកធ្លាក់ដែលមើលឃើញនោះថតអត់ជាប់ បើតាមជំនឿប្រជាជននៅទីនោះគាត់ថាទឹកធ្លាក់នោះមានអ្នកតាកាន់។
រហូតមកដល់ចុងឆ្នាំ២០១៣មានមន្ត្រីបរិស្ថាននិងសហគមន៍មួយឈ្មោះ សហគន៍តំបន់ការពារធម្មជាតិអូជាំបានសហការគ្នារៀបចំផ្លូវចូលទៅក្នុងរមណីយដ្ឋានទឹកធ្លាក់អូជាំនេះ។
ទឹកធ្លាក់នេះមានរយៈកំពស់ ៣០ម៉ែត្រដែលហ៊ុំព័ទ្ធដោយផ្ទាំងថ្មធំៗ និងមានត្រពាំងមួយដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ។ផ្លូវឡើងទៅកាន់រមណីយដ្ឋានមានលក្ខណៈពិសេសជាច្រើនដូចជា៖មានព្រៃព្រឹក្សា ជ្រលងដងអូរ ផ្ទាំងថ្មនិងទឹកធ្លាក់ជាបណ្តាក់ៗចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំដែលបង្កលក្ខណៈអោយសប្បាយដល់ភ្ញៀវទេសចរមកទស្សនា។

ឡើងទៅលើភ្នំ បានយ៉ាងងាយ ដោយថ្មើរជើងពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញផ្ទាំងថ្មធំ ហាក់ដូចជាជញ្ជាំង នៃនាវាដ៏ធំមួយ នៅកណ្ដាលទីស្មសាន រំលេចដោយសំរស់ ស្រស់ត្រកាល និងបង្កប់ នូវអាថ៌កំបាំងដ៏សន្ធឹកសន្ធាប់ នាអតីតកាលសម័យអង្គរ ដែលជារមណីយដ្ឋានមួយ ក្នុងចំណោម រមណីយដ្ឋានជាច្រើននៅ ខេត្ដសៀមរាប។

បច្នុប្បន្ន ដោយប្រទេសជាតិទទួលបាននូវ សន្ដិភាព ស្ថេរភាព និង សន្ដិសុខគ្រប់គ្រាន់ ហើយនោះ រមណីយដ្ឋានភ្នំគូលែនបានទទួល ស្វាគមន៍ ភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ យ៉ាងច្រើន ជារៀងរាល់ថ្ងៃ និងមានប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយៗ តាំងលំនៅដ្ឋាន ប្រកបអាជីវកម្ម កសិកម្ម យ៉ាងច្រើនកុះករ។
ភ្នំគូលែនមានរមណីយដ្ឋានធម្មជាតិនិងប្រវត្ដិសាស្ដ្រ ជាច្រើនដូចជាៈ តំបន់ទឹកធ្លាក់,ព្រះអង្គធំ,វាលស្ដេចលំគង់,វាលព្រះសព,ព្រះក្រាល,សំពៅធា្លយ និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋ ជាច្រើនទៀតដែលជាកេរិ៍្ដតំណែលស្នាព្រះហស្ដព្រះបាទជ័យវរន្ម័ទី២បានកសាងឡើង។

តំបន់ភ្នំគូលែនមិនត្រឹមតែជាតំបន់ទេសចរតែប៉ុណ្ណោះទេគឺជាតំបន់កសិកម្មដីមានជីវជាតិអាចដាំដំណាំបានគ្រប់ ប្រភេទដូចជាៈ ចេក- ខ្នុរ- ដំឡូង- ត្រាវ។ល។ ប្រកបដោយផលិតផលខ្ពស់។

គោលដៅទេសចរណ៍វត្ដកំផែងខេត្តបាត់ដំបងវត្ដកំផែងមានទីតាំងស្ថិតនៅតាមផ្លូវលេខបី នៅទិសខាងត្យូងឈាងខាងលិចសាលាខេត្ដបាត់ដំបង ចំងាយ ប...
11/12/2020

គោលដៅទេសចរណ៍វត្ដកំផែងខេត្តបាត់ដំបង
វត្ដកំផែងមានទីតាំងស្ថិតនៅតាមផ្លូវលេខបី នៅទិសខាងត្យូងឈាងខាងលិចសាលាខេត្ដបាត់ដំបង ចំងាយ ប្រមាណជា ២០០ម៉ែត្រ។ វាស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ អ្នកទេសចរអាចទៅទស្សនានៅ ទីនោះដោយថ្មើរជើង។
វត្ដនេះអាយុកាលប្រហែល ១០០៣ទៅ ១០០៤ឆ្នាំមកហើយ នៅក្នុងសម័យស្ដេចស៊ីសុវត្ដិដែលបានជួសជុល ពីរលើកមកនឹងលើកទីបីនៅឆ្នាំ១៩៩៨ ។

ពីដើមទីតាំងវត្ដនេះស្ថិតនៅចាប់ពីផ្លូវលេខបីទៅកើត ដោយត្រូវ សាងសង់ផ្លូវលេខបីកាត់តាមបរិវេណវត្ដនេះទើបផ្លាស់ទីតាំងមកខាងលិចផ្លូវលេខបីវិញ។ វត្ដកំផែងកកើតឡើងដោយ មូលហេតុមួយទៀតគឺពុទ្ធបរិស័ទពិបាកឆ្លងស្ទឹងសង្កែទើបសំរេចបង្កើតវត្ដនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ពុទ្ធបរិស័ទមកធ្វើបុណ្យ។
វត្ដកំផែងមានទីធ្លាធំទូលាយមានទេសភាពនិងសួនច្បារ ដែលរៀបចំឡើងមានរបៀបរៀបរយល្អដែលបង្ករ អោយមានបរិយាកាសល្អ។ អគារនិមួយៗតុបតែងដោយក្បូរក្បាច់រចនាខ្មែរសុទ្ធសាទហើយនៅក្នុងវត្ដនេះក៏មានអគារ ពីរជាន់សំរាប់តំកល់ព្រះអរហន្ដធាតុ និងបេតិភណ្ឌជាតិ។ ក្នុងឱកាសបុណ្យប្រពៃណីធំៗ តែងតែមានពុទ្ធបរិស័ទមក ធ្វើបុណ្យ និងមកកំសាន្ដនៅទីនេះយ៉ាងកុះករ។

ប្រាសាទស្នឹងជាគោលដៅទេសចរណ៍វប្បធម៌មួយ ដែលមានទីតាំងស្ថិតនៅភូមិ ស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ ស្ថិតនៅភាគខាងលិចនៃទីរួមខេត្...
11/12/2020

ប្រាសាទស្នឹងជាគោលដៅទេសចរណ៍វប្បធម៌មួយ ដែលមានទីតាំងស្ថិតនៅភូមិ ស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ ស្ថិតនៅភាគខាងលិចនៃទីរួមខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណ២២.៥៨ គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវលេខ ៥៧។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងកំឡុងសត្សវតិ៍ទី១២ ដោយបែងចែកជា ពីរផ្នែកគឺ ប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច។

ប្រាសាទទាំងពីរនេះស្ថិតក្នុងបរិវេណវត្តស្នឹង ។ ប្រសាទទាំងពីរនេះកសាងអំពីឥដ្ធ នៅលើដីទួល ដែលមានបណ្តោយ៣០ម៉ែត្រ និងទទឹង២០ ម៉ែត្រ មានលក្ខណៈ ដូចជាចេតិយ ចំនួនបីដាច់ដោយឡែកពីគ្នា និងមានមានលក្ខណៈស្រដៀងនិងប្រាសាទនានាដែលកសាងក្នុងសត្ស វតិ៍ទី១២ ។ នៅពីខាងក្រោយប្រាសាទ មានព្រះវិហារមួយដែលទើបកាសាងថ្មី ហើយស្ថិនៅក្រោមការគ្រប់គ្រង របស់គណៈកម្មាការវត្ត។

ល្អាងភ្នំទាក់ទ្រាំងក្នុងខេត្តបាត់ដំបងល្អាងភ្នំទាក់ទ្រាំង មានទីតាំងស្ថិតនៅភ្នំទាក់ទ្រាំងដែលមានចំងាយ៤១គ.ម ដោយ គិតចាប់ពីសាល...
11/12/2020

ល្អាងភ្នំទាក់ទ្រាំងក្នុងខេត្តបាត់ដំបង
ល្អាងភ្នំទាក់ទ្រាំង មានទីតាំងស្ថិតនៅភ្នំទាក់ទ្រាំងដែលមានចំងាយ៤១គ.ម ដោយ គិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅ ដល់ល្អាង។

យើងអាចធ្វើដំណើរទៅកាន់ភ្នំទាក់ទ្រាំងដោយចេញពីទីរួមខេត្ដបាត់ដំ បងតាមផ្លូវលេខ៥៧ទៅដល់សាលារៀន គីឡូ៣៨រួចបត់ស្ដាំ ដែលមានចំងាយ ៣ គ.មពីថ្នល់ជាតិយើងនឹង ទៅ ដល់ភ្នំទាក់ ទ្រាំង ដែលស្ថិតនៅ ក្នុងភូមិ គីឡូ៣៨ឃុំ ត្រែងស្រុករតនៈមណ្ឌល។ គឺជាល្អាងភ្នំ មួយដែលកើតមានឡើងតាំងពីយូរយារណាស់មកហើយដែលយើងពុំអាចកំណត់ ថានៅឆ្នាំណានោះទេវាជាល្អាងដែលស្ថិត នៅក្នុងរូងភ្នំដែលមានលក្ខណៈ បត់បែន ទៅតាមស្ថានភាពពីធម្មជាតិរបស់វា។

ប្រាសាទបាសែតក្នុងខេត្តបាត់ដំបងប្រាសាទបាសែតជារមណីយដ្ឋានទេសចរណ៍វប្បធម៍មួយ ដែលសង់លើទីទួលស្ថិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្...
11/12/2020

ប្រាសាទបាសែតក្នុងខេត្តបាត់ដំបង
ប្រាសាទបាសែតជារមណីយដ្ឋានទេសចរណ៍វប្បធម៍មួយ ដែលសង់លើទីទួលស្ថិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ មានចំងាយ ១៤.៣៦គ.ម ដោយគិតចាប់ពីសាលាខេត្ត។

ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទសូរ្យិវរ្ម័នទី១ ( ១០០២ – ១៥៥០ ) ដែលជាស្ថាបត្យកម្មសតវត្សរ៍ទី១១ កំឡុងឆ្នាំ១០៣៦ – ១០៤២ ។ នៅក្នុងបរិវេណប្រាសាទ មានស្រះបុរាណមួយដែលមានបណ្តោយ ២០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ និងជំរៅ ១០ ម៉ែត្រ ដែលមានជណ្តើជុំវិញ ធ្វើអំពីថ្មបាយក្រៀម ហើយបានផ្តល់ទឹកខួបប្រាំង ខួបវស្សា ។ នៅទីនេះមានរឿងតំណាលថា៖ អ្នកភូមិតែងតែធ្វើការប៉ន់ស្រន់ផ្សងទៅនឹងបំណងផ្សេងៗ ដែលខ្លួនចង់បាន ។

តំបន់ឧទ្យានជាតិក្នុងប្រទេសកម្ពុជាតំបន់ឧទ្យានជាតិជាតំបន់ទេសភាព និងធម្មជាតិ ដែលមានសារៈសំខាន់សម្រាប់បម្រើឲ្យ ការស្រាវជ្រាវវ...
10/12/2020

តំបន់ឧទ្យានជាតិក្នុងប្រទេសកម្ពុជា
តំបន់ឧទ្យានជាតិជាតំបន់ទេសភាព និងធម្មជាតិ ដែលមានសារៈសំខាន់សម្រាប់បម្រើឲ្យ ការស្រាវជ្រាវវិទ្យាសាស្រ្ត​ ការអប់រំ និងរមណីដ្ឋាន ។ តំបន់ឧទ្យានជាតិស្ថិតនៅលំដាប់ទី២ នៃ IUCN ។ ហើយម្យ៉ាងទៀត ឧទ្យានជាតិត្រូវបានគ្រប់គ្រងពិសេស សម្រាប់ការពារប្រព័ន្ធអេកូឡូស៊ី និងរមណីដ្ឋាន ។

ប្រទេសកម្ពុជាបានក្លាយជាប្រទេសទី1 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានបង្កើតឧទ្យានជាតិ មុនគេនៅឆ្នាំ ១៩២៥ នៅចន្លោះព្រៃចំនួន ១០.៨០០ ហ.ត ជុំវិញតំបន់អង្គរត្រូវបានប្រកាសជាតំបន់ការពារធម្មជាតិ។ មកដល់ឆ្នាំ ១៩៦៩ កម្ពុជាបានបង្កើតឧទ្យាន និងដែនជម្រកសត្វព្រៃចំនួន ៦ គ្រប់ដណ្ដប់លើផ្ទៃដីចំនួន ២.២ លានហ.ត ដែលស្មើនឹង ១២.១៥ ភាគរយ ផ្ទៃដីសរុបរបស់ប្រទេស។ បច្ចុប្បន្នប្រទេសកម្ពុជាមានឧទ្យានជាតិចំនួន៧ គឺៈ

១.ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ
​​​​​មានផ្ទៃដី ៣៥.០០០ហ.ត ស្ថិតនៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ឧទ្យាននេះសម្បូរដោយព្រៃស្រល់ Coniferous forest ខ្ពស់ៗ រួមជាមួយនឹងថនិកសត្វធំៗ រួមមានខ្លាដំបង Tiger ទន្សោង Banteng ខ្ទីង Gaur ។ នៅលើវិសាលភាពផ្ទៃដីទំហំ ៣៥.០០០ហ.ត តាមព្រះរាជក្រឹតគេអាចចែកព្រៃឈើក្នុងឧទ្យានជាតិនេះជាបីប្រភេទៈ ព្រៃស្រល់មានទំហំ ៨.០០០ហ.ត មានដុះតែនៅក្នុងបរិវេណភ្នំគិរីរម្យ ដែលជាទីតាំង ភូមិសាស្រ្ត និងអេកូឡូស៊ីពិសេសសម្រាប់កាលូតលាស់ប្រភេទដើមស្រល់បាន។​ ព្រៃស្រល់ជាព្រៃកម្រដែលពុំមានពីរ នៅប្រទេសកម្ពុជា នៅប្រទេសកម្ពុជា ហើយដុះដំរៀបគ្នាដូចម្រាមដៃ ពេលមានខ្យល់ បក់ប៉ះស្លឹកស្រល់បន្លឺសំលេងតន្រ្តីធម្មជាតិយ៉ាងពីរោះរន្ដំ។ ចំណែកព្រៃឈើចម្រុះមានដុះតាមចង្កេះភ្នំ និងប្រភេទទីបីជាព្រៃរបោះ Deciduous Forest ។

នៅលើកំពូលភ្នំមានអាកាសធាតុត្រជាក់ ហើយប្រែប្រួលយ៉ាងឆាប់រហ័សគឺពេលថ្ងៃសីតុណ្ហភាព២៧អង្សាសេ រីឯពេលយប់ធ្លាក់មកដល់១០អង្សាសេ។ លើសពីនេះទៀតនៅមានប្រព័ន្ធអេកូឡូស៊ីប្រណិតៗ ជាច្រើនដូចជាទឹកជ្រោះ និងបឹងជាដើម។

២. ឧទ្យានជាតិព្រះមុន្នីវង្ស បូកគោ
មានផ្ទៃដី ១៤០.០០០ហ.ត ស្ថិតនៅក្នុងខេត្តកំពត ។ លក្ខណៈពិសេសនៃឧទ្យាននេះគឺស្ថិតនៅលើរយៈកម្ពស់ ១.០៨០ម មានធាតុអាកាសត្រជាក់រហឹមជានិច្ច ហើយនៅរដូវវស្សាភ្ញៀវទេសចរអាចមើលឃើញ រូបភាពពពកពិតដែលហោះហើរអណ្ដែតជុំវិញខ្លួន ។ នៅលើកំពូលភ្នំបើយើងសម្លឹងមើលទៅទិសខាងលិច អាចមើលឃើញទស្សនិកភាពដ៏ស្អាតនៃក្រុងព្រះសីហនុ ហើយបើសម្លឹងមើលខាងកើតវិញយើងយើងអាចមើលឃើញទិដ្ឋភាពទីរួមខេត្តកំពត និងទស្សនីយភាពក្រុងកែប ។ ចំណែកឯនៅភូមិសាស្រ្តពពកវិលមានទឹកធ្លាក់បីដំណាក់ ដែលជាកន្លែងសម្រាកលម្ហែមិនអាចបំភ្លេចបាន។​ សណ្ឋានដីនៅលើភ្នំបូកគោ ជាដីមមោកតំបន់ខ្ពស់ សម្បូរប្រភេទដីស្រល់ ឆមឆា ព្រមទាំងមានថនិកសត្វធំៗរួមមាន ខ្លាដំបង ដំរីខ្លាឃ្មុំ និងខ្លាឃ្មុំខ្មៅនៅអាស៊ី

៣.ឧទ្យានជាតិកែប
មានផ្ទៃដី ៥.០០០០ហ.ត ស្ថិតនៅទីក្រុងកែប ។ ឧទ្យានជាតិក្រុងកែបមានទស្សនីយភាព សមុទ្រដ៏ប្រណិត ជាពិសេសនៅឆ្នេទល់មុខក្រុងកែប ភ្ញៀវទេសចរអាចទទួលយកខ្យល់អាកាសបរិសុទ្ធរួមជាមួយ នឹងពិដោបុប្ផាជាតិដុះតាមជើងភ្នំជាប់នឹងឆ្នេខ្សាច់ ម៉្យាងទៀត គេអាចមើលឃើញទេសភាពសមុទ្រ ភូមិអ្នកនេសាទនៅលើកោះជាច្រើន ជាពិសេស ឧទ្យានជាតិបូកគោ មានអាយុចាស់ជាងគេ ដែលបានសាងសង់ឡើងនៅសម័យអាណានិគមបារាំងសម្រាប់ជាកន្លែងលម្ហែកាយ។ ក្រោមព្រះរាជានុញ្ញាតរបស់ព្រះមហាក្សត្រ ព្រះបាទស៊ីសុវត្ថិ បានផ្ដល់រាជានុសិទ្ធិសាងសង់បូរីបូកគោនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២។ ព្រះមហាក្សត្រ ព្រះបាទនរោត្ដមស៊ីហនុ បានកសាង បុរីបូកគោនេះឡើងវិញឆ្នាំ១៩៦១ក្នុងពេលនោះ សណ្ឋាគារបូកគោក៏ត្រូវបានធ្វើការកែលំអរឡើងវិញដែរ។ ក្នុងសម័យនោះបុរីគោ បានក្លាយជាកន្លែងសម្រាកលម្ហែពេញនិយមរបស់អ្នកទេសចរជាតិ និងអន្តរជាតិ។

កោះទន្សាយចំណែកនៅតំបន់ទំនាបជុំវិញភ្នំនៃក្រុងកែបសម្បូរព្រៃស្រាង Evergreen Forest ផ្ដល់បរិស្ថានល្អ ។

៤.ឧទ្យានជាតិព្រះសីហនុ រាម
មានផ្ទៃដី ២១.០០០ហ.ត ស្ថិតនៅក្នុងក្រុងព្រះសីហនុ ។ លក្ខណៈពិសេសនៃឧទ្យាននេះ សម្បូរព្រៃស្រាងដុះឡើងវិញនៅដីទំនាប ព្រមទាំងព្រៃកោងកាង Mangrove Forest ដុះតាមព្រែកទឹកសាប និងតាមតំបន់ឆ្នេសមុទ្រ។ ភ្ញៀវទេសចរអាចធ្វើដំណើរកំសាន្ត ឬទៅស្រាវជ្រាវតាមមធ្យោបាយពីរយ៉ាងគឺ អាចតាមផ្លូវគោកដោយប្រើរថយន្តគ្រប់ប្រភេទ ជិះមើលទេសភាពឆ្នេសមុទ្រមើលទេសភាពចម្ការដូង និងអាចឆ្លងទៅលេងកោះតាកៀវតាមអូប័រ។ ចំណែកឯការធ្វើដំណើរតាមផ្លូវទឹកវិញ គឺចាប់ផ្ដើមចេញដំណើរតាមព្រែកទឹកសាបដោយទូក ឬកាណូតរបស់ឧទ្យាននុរក្ស មើលទេសចរភាពព្រៃកោងកាង និងឆ្នេខ្សាច់ដ៏ស្អាតគ្មានពីរនៃកោះសំប៉ូច ។

៥.ឧទ្យានជាតិបូទុមសាគរ
មានផ្ទៃដី ១៧១.២៥០ហ.ត ស្ថិតនៅក្នុងខេត្តកោះកុង។ លក្ខណៈពិសេសនៃឧទ្យាននេះ គឺសម្បូរព្រៃស្រាងទំនាបធំៗ ស្ថិតនៅសភាពល្អនៅឡើយ ព្រៃកោងកាង និង Dacrydium Podcarpus ព្រៃនៅវាលភក់តំបន់ឆ្នេកម្ពុជា ។

៦.ឧទ្យានជាតិភ្នំគូលេន

មានផ្ទៃដី ៣៧.៥០០ហ.ត ស្ថិតនៅខេត្តសៀមរាប។ លក្ខណៈពិសេស តំបន់ឧទ្យានជាតិនេះ គឺជាតំបន់ស្ថិតនៅអាងរងទឹកភ្លៀងរបស់ស្ទឹងសៀមរាប។ ឧទ្យានជាតិនេះ បម្រើឳ្យវិស័យទេសចរណ៍ធម្មជាតិ និង ទេសចរណ៍វប្បធម៍ផង។ ព្រោះនៅតំបន់នេះ អតីតជាទីក្រុងរបស់ព្រះមហាក្សត្រជ័យវរ័ន្មទី២ ដែលបានបន្សល់ទុកនៅមរតកបុរាណវត្ថុជាច្រើន។

៧.ឧទ្យានជាតិវីរៈជ័យ
មានផ្ទៃដី ៣៣២.៥០០ហ.ត ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងរតនគិរី មានទំហំធំជាងគេ បើប្រៀបធៀបនិងឧទ្យានជាតិដ៏ទៃទៀត។ ឧទ្យានជាតិនេះ ស្ថិតនៅផ្នែកឦសាន្តនៃប្រទេសកម្ពុជា បានផ្ដល់ឱកាសសម្រាប់បង្កើតព្រំប្រទល់បម្រុង ដែលសត្វអាចឆ្លងកាត់បានជាមួយឧទ្យានជាតិដុងអំផាត់ នៅប្រទេសឡាវ និង ឧទ្យានជាតិមុំរ៉ៃ នៅប្រទេសវៀតណាម ។ លក្ខណៈពិសេសឧទ្យានជាតិវីរៈជ័យ គឺមានព្រៃដែលមានរយៈកម្ពស់ខ្ពស់ស្ថិតនៃភូមិភាគឦសាន្តប្រទេសកម្ពុជា។ ទីនេះមានឥទ្ធិពលជីវៈភូមិសាស្រ្តខុសពីតំបន់និរតី។ តំបន់នេះជាជម្រកមួយយ៉ាងសំខាន់ សម្រាប់ប្រភេទដែលកំពុងរងនូវការគម្រាមកំហែង ដូចជា ខ្លាដំបង ដំរី។

ប្រវត្តិវត្តវិបុលត្ថារាមហៅវត្តកណ្ដាលខេត្តបាត់ដំបងវត្ត វបុលត្ថារាម ស្ថិតនៅក្នុងភូមិ រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្...
10/12/2020

ប្រវត្តិវត្តវិបុលត្ថារាមហៅវត្តកណ្ដាលខេត្តបាត់ដំបង

វត្ត វបុលត្ថារាម ស្ថិតនៅក្នុងភូមិ រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខាងកើតជាប់ (ជាប់ផ្ទះប្រជាជន២គ្រួសារ )ខាងលិចជាប់ថ្នល់ ខាងត្បូង .ជើងជាប់ផ្ទះអ្នកស្រុក មានផ្ទៃដីសរុប៤៨២៩៦ ម៉ែត្រការេ មានចំម្ងាយប្រមាណជា៥០០ ម៉ែត្រ ពីសាលាខេត្តបាត់ដំបង ឈ្មោះផ្លូវការហៅថាវត្ត វបុលត្ថារាម ឈ្មោះហៅក្រៅ(វត្តកណ្ដាល )ត្រូវបានកសាងឡើងប្រហែលជាក្នុងឆ្មាំ១៨១៣ ដោយព្រះគ្រូចៅអធិការដែលយើងពុំអាចដឹកបានព្រះអង្គបានចលនាពុទ្ធបរិស័ទក្នុងភូមិកាប់ឆ្ការព្រៃសាងសង់បានជាសាលាបុណ្យ១ខ្នងធ្វើអំពីឈើប្រក់ស្លឹកនិងកុដិតូចៗ បានមួយចំនួន ។
ហេតុដែលនាំឱ្យហៅថា វត្តកណ្ដាល ដោយផ្អែកលើទឹកចិត្តវត្តស្ថិតនៅចំកណ្ដាលនៃវត្តពីរគឺ វត្តពោធិ៍ក្នុង និងវត្តសង្កែ នូវអមសងខាង ឬ ហៅម៉្យាងទៀតថាវត្តថ្មី ។លុះមកដល់ឆ្នាំ ព.ស ២៤៦២ គ.ស១៩១៨ ទើបបានដឺងច្បាស់ថា ព្រះចៅគ្រូវិសុទ្ធិវង្សា ឧបជ្ឈាយ៍ ឈុន ព្រះវិន័យធម៌ សំ ,ព្រះមហា យឿន ព្រះបាឡាត់ ស៊ូ ថ្លាង ,ជាអ្នកគ្រប់គ្រងនិងដឹកនាំពុទ្ធបរិស័ទកសាងព្រះវិហារ ។ពីឆ្នាំ ១៩១៨ ដល់ឆ្នាំ ១៩៦៦ វត្តនេះគឺមានភាពរីកចំរើនជាខ្លាំងនិងមានការសហការជាមួយលោក ឧញ៉ាមហាផលាសម្បត្តិ អ៊ាប ហេវ ឧកញ៉ាឧត្ដមបំរុងរដ្ឋ សោ ហឺ ស្នាព្រះហស្ថ និងស្នាដៃមានកុដិមាន ១៧ សាលាបាលី ១ សាលាឆាន់ ៤ ខ្នងនិងរោងបាយ១ ប្រាង្គ១ និងចេតិយ៍ធំៗចំនួន៣និងកសិណ១ បង្កន់១២បន្ទប់ព្រមទាំងរបងខ្លោងទ្វារ ផ្លូវ ជាដើម។ល។
ពីឆ្នាំ១៩៦៦ ដល់ឆ្នាំ ១៩៧៥ តពីព្រះបាឡាត់នាម ស៊ូ ថ្លាង មានព្រះសង្ឃចំនួន ៤ អង្គទៀតដែលបានគ្រប់គ្រងទីអារាមនេះបន្តបន្ទាប់គ្នា គឺព្រះនាម អាត់(១៩៦៦ .១៩៦៨ ) ពី១៩៦៨ .១៩៧៥ ព្រះនាមសូរ ជិត (ព្រះនាម ហែម បាន ព្រះនាម សួន ប៊ុន ជឿន ជាតំណាងអោយព្រះគ្រូ សូរ ជិត )ព្រោះព្រះ សូរ ជិត លោកជាគ្រូចៅអធិការវត្តគរ ព្រហអង្គបាននិមន្តមកមើលការខុសត្រូវតាមការចាត់តាំងរបស់គណៈសង្ឃលោកបានចលនាពុទ្ធបរិស័ទជិតឆ្ងាយកសាងបាន ប៉ាឆា ១ ខ្នងធ្វើអំពីបេតុង ។ បញ្ជាក់សម័យកាលនេហពុំសូវមានភាពរីកចំរើនទេ ព្រោះមានអធិករណ៍ជាច្រើនបានកើតឡើង ។
អំឡុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ទីសេនាសនៈផ្សេងៗ នៅក្នុងវត្តនេះទាំងអស់ត្រូវបានពួនបនប្រល័យពូជសាសន៍ ប៉ុល ពត ទុកជាកន្លែងឃុំឃាំងមនុស្សសួរចំលើយធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរថែមទៀត ។កុដិមួយចំនួនត្រូវបានដាក់អ្នកទោសនិងព្រះវិហារជាកន្លែងធ្វើទារុណកម្មនិងសួរចំលើយ និង សំណង់មួយចំនួនត្រូវបានបំផ្លាញ។
ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ក្រោមការដឺងនាំរបស់រណសិរ្ស សាមគ្គីសង្រ្គោះជាតិកម្ពុជា បច្ចុប្បន្នរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានិងគណបក្សប្រជាជនកម្ពុជា ព្រះពុទ្ធសាសនាត្រូវបានបង្កើតឱ្យមានព្រះសង្ឃឡើងវិញ ។នៅឆ្នាំ១៩៨០ ដល់១៩៨៩ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពវៀតណាម និងទ័ពកម្ពុជាឆ្នាំ១៩៨៩ ទើបប្រគល់មកអោយមកព្រះសង្ឃគ្រប់គ្រងវិញលោកតាអាចារ្យនិងប្រជាពុទ្ធបរិស័ទបាននាំគ្នាចូលមករៀបចំវត្តហើយបាននិមន្តព្រះអនុគណស្រុកបាត់ដំបងព្រះនាម អ៊ុក មុត ជាអ្នកមើលការខុសត្រូវមួយរយៈដើម្បីពុទ្ធបរិស័ទបានជួបជុំគ្នាធ្វើបុណ្យតាមប្រពៃ ។ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៨ ក្រោមការគ្រប់គ្រងរបស់លោកគ្រូចៅអធិការព្រះនាម នុត រ៉ាន់ លោកបានដឹកនាំជួសជុសព្រះនាមវិហារឡើងវិញ ។
ឆ្នាំ ១៩៩៨ ដល់ ២០០០ ក្រោមការគ្រប់គ្រងរបស់លោកគ្រូចៅអធិការព្រះនាម ញាណសរណោ លន់ សារេតលោកបាន ដឹងនាំកសាងកុដិបាន១ខ្នង ពីជាន់មាន ឧបាសក វ៉ាន់ ទៀង ឧបាសិកា វ៉ៅ រួម ជាអ្នកឧបត្ថម្ភ ។ឆ្នាំ ២០០០ ដល់ ថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០០១ ដឹកនាំដោយគ្រូសូត្រស្ដាំ នាម វុត និងគ្រូសូត្រឆ្វេង នាម ឡឹង សុលាត ។
បានដឹកនាំឧបាសិកា អ៊ាប គនគមហូយ កសាងកុដិ១ខ្នងមានទំហំ ៨ម គុណ ៨ម ។ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០០១ ដឹងនាំដោយលោកគ្រូ វ៉ន តុលា និងលោកគ្រូសូត្រស្ដាំនាម កែវ សំពង់ និង គ្រូសូត្រឆ្វេងនាមតែ វ៉ាន់ធី លុះដល់ថ្ងៃទី ០៧ ខែកក្ដដា ឆ្នាំ២០០២ វេលាម៉ោង ៧ .៨ យប់នៅលើព្រះវិហារលោកគ្រូចៅអធិការបានប្រកាសលាលែងពីដំណែង ។ ភារៈកិច្ចនេះត្រូវបានដឹកនាំដោយលោកគ្រូសូត្រស្ដាំនិងឆ្វេងជាបន្ត ។ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០០២ បានបោះឆ្នោតជ្រើសរើសអាចារ្យ គណកម្មការលទ្ធផលជាប់លោកអាចារ្យ ជួប ជីន ជាប្រធាននិងលោក ម៉ៅ ស្រេង ជាប្រធានគណកម្មការ ។ថ្ងៃទីខែសីហា ឆ្នាំ ២០០៤ ជាថ្ងៃប្រកាសបំពេញសិទ្ធិលោកគ្រូ កែវ សំពស់ ជាអធិការភិក្ខុ អ៊ុក ម៉ាត់លី ជាគ្រូសូត្រ ស្ដាំ ភិក្ខុ តែ វ៉ាន់ធី ជាគ្រូសូត្រឆ្វេងដដែល ។ ក្រោមការគ្រប់គ្រងរបស់គ្រូចៅអធិការនាមកែវ សំពស់ នេះគឺមានគ្រូសូត្រ ឆ្វេង ស្ដាំ លាចាកសក្ខាបទចំនួន ៣ជំនាន់ហើយគឺ គ្រូសូត្រស្ដាំ នាម អ៊ុក ម៉ាត់លី , គម សារឹន ,ម៉ៅ កុសល , គ្រូសូត្រឆ្វេងនាម តែ វ៉ាន់ធី ,តូច ហ៊ាង ,ប្រាក់ ស៊ុយ ។
បច្ចុប្បន្នវត្តនេះស្ថិតក្រោមកាគ្រប់គ្រង របស់គ្រូចៅអធិការ នាម កែវ សំពង់ និងគ្រូសូត្រស្ដាំ នាម លុច ស្ដើង និងគ្រូសូត្រឆ្វេងនាម ឃៀម សុខា ។ ស្នាព្រះហស្ថ ដឹកនាំជួសជុសព្រះវិហារ ជួសជុសកុដិចាស់ៗឡើងវិញ រៀបចំសួននៅខាងមុខវត្ត បានចាក់សាបបំពេញទីធ្លាខាងមុខសាលាឆាន់ និងតាមផ្លូវសហការកសាងកុដិបានចំនួន៩ ខ្នងកសាងរបងចាក់ដីបំពេញទីធ្លាវត្តកសាងបង្គន់១១បន្ទប់និងហេដ្ឋារចនាសម្ព័ន្ធ ដទៃផ្សេងៗជាច្រើនទៀត ។

រូបសំណាកនាគរាជសន្តិភាព និងអភិវឌ្ឍន៍រូបសំណាកនេះត្រូវបានសម្ពោធនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ មានពណ៏ខ្មៅផលិត ពីអាវុធជាតិផ្ទុះ...
10/12/2020

រូបសំណាកនាគរាជសន្តិភាព និងអភិវឌ្ឍន៍
រូបសំណាកនេះត្រូវបានសម្ពោធនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ មានពណ៏ខ្មៅផលិត ពីអាវុធជាតិផ្ទុះជាច្រើនប្រភេទ ដែលបានប្រមូលរយៈពេលពីរឆ្នាំពីប្រជាពលរដ្ឋ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធដោយអាជ្ញាធរខេត្ត ក្រោមការឩបត្ថម្ភពីរដ្ឋាភិបាលជប៉ុនហៅកាត់ថា( ចេសាក់) ។ រូបសំណាក់នេះរំលឹកអំពីការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែងនិងក្តីសង្ឃឹមរបស់ពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ក្នុងការលុបបំបាត់អំពើហឹង្សាកន្លងមក ហើយបានកសាងសង្គមមួយដែលគ្មានអំពើហឹង្សា ។

Address

Baydamram
Battambang

Alerts

Be the first to know and let us send you an email when Battambang Tourism Attractions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Battambang Tourism Attractions:

Share