09/07/2018
ផ្ទះជនជាតិមណ្ឌលគីរីយើងខ្ញំុុ មានសេចក្តីសង្វេគ និងក្រៀមក្រំយ៉ាងខ្លំាង ដោយថ្មីបាន ទទួលដំណឹងថា៖ ប្រទេសជប៉ុនដែលជាប្រទេសសប្បុរសជួយប្រទេសកម្ពុជាច្រើនជាងគេបំផុត បាននិងកំពុងទទួលរងគ្រោះដោយមហន្តរាយធម្មជាតិ នៃទឹកជំនន់ និង បាក់ដី ដែលបណ្តាលឲ្យទីក្រុងស្ទើរទាំងមូលត្រូវ លិច លង់ មនុស្សជាង ៩០ នាក់បានបាត់បង់ជីវិត និង មនុស្សរាប់លាននាក់ទៀតត្រូវបានជន្លៀសចេញដើម្បីសុវត្ថិភាព។
ផ្ទះជនជាតិមណ្ឌលគីរីយើងខ្ញំុុ សូមចូលរួមរំលែកទុក្ខ និង ការសោកស្តាយជាទីបំផុតដល់រាជរដ្ឋាភិបាលជប៉ុន ប្រជារាស្រ្តជប៉ុន ជាពិសេសសល់ក្រុមគ្រួសារ ជនរងគ្រោះជប៉ុនទាំងអស់ដែលបានបានបាត់បង់ឪពុក ម្តាយ កូន បង ប្អូនញាតិមិត្តជាទីស្រឡាញ់់របស់ខ្លួន។
ផ្ទះជនជាតិមណ្ឌលគីរីយើង ខ្ញំុុគោរពបួងសួង និង បន់ស្រន់សូមឲ្យប្រទេសជប៉ុនទាំងមូលរួចចាកផុតពីគ្រោះមហន្តរាយដ៏សោកសង្រេងនេះឲ្យបានឆាប់រហ័សបំផុត។
ផ្ទះជនជាតិមណ្ឌលគីរីយើងខ្ញំុុ ក៏សូមស្នើសំុដល់ស្ថានទូតប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជាមេត្តាបើកជាកន្លែងដែលជនជាតិកម្ពុជាយើងអាចចូលរួមសម្តែងសមានចិត្តរំលែកទុក្ខ បួងសួង បន់ស្រន់ និង បរិច្ចាគថវិកាសម្រាប់ជួយសម្រាលការពិបាកដល់ប្រជារាស្រ្តជប៉ុន និងជាពិសេសប្រជារាស្រ្តរងគ្រោះផ្ទាល់តែម្តង។
Chubcheat House Eco-Lodge, Mondulkiri has a great sorrow by hearing the recent news that Japan, the generous country helping much to Cambodia, has been affected by natural disasters of floods and landslides, which cause almost the entire city was sunk; more than 90 people lost their lives and millions of people have been evacuated for security and safety.
Chubcheat House Eco-Lodge, Mondulkiri would like to extend our deep condolences and regrets to the Government and the people of Japan, especially the families of all Japanese victims who have lost their parents, their children, their beloved relatives.
Chubcheat House Eco-Lodge, Mondulkiri would also like to pray for the whole of Japan to escape this devastating disaster as soon as possible.
Chubcheat House Eco-Lodge, Mondulkiri would also like to ask the Embassy of Japan to Cambodia to arrange a special place, where we, Cambodian People, can express our gratitude, our condolences, our prays, and our contributions to the relief of the Japanese people and especially the affected people.