16/05/2022
"ព្រះបរមរាជវាំងចតុម្មុខមង្គល"
ព្រះរាជវាំងនេះជាទីប្រថាប់របស់ព្រះមហាក្សត្រិយ៍ខ្មែរជាច្រើនព្រះអង្គតាំងពីអតីតរហូតមកដល់បច្ចុប្បន្ន ។ តាមព្រះរាជពង្សាវតារខ្មែរបានឲ្យដឹងថាព្រះរាជវាំងនេះសាងឡើងលើកដំបូងតាំងពីដើមសតវត្សរ៍ទី១៥ ក្នុងរជ្ជកាលព្រះបាទពញ្ញាយ៉ាត ក្រោយមកដោយសារមានការផ្លាស់ប្ដូររាជធានីជាច្រើនលើកទើបធ្វើឲ្យព្រះរាជវាំងនេះខ្វះការមើលថែនិងទ្រុឌទ្រោមតាមកាលវេល...។ រហូតមកដល់អំឡុងឆ្នាំ គ.ស ១៨៦៦ ព្រះរាជវាំងនេះបានកសាងជាថ្មីឡើងវិញក្នុងរជ្ជកាលព្រះបាទនរោត្តមនៅគ្រាដែលព្រះអង្គលើករាជធានីពីក្រុងឧត្តុង្គមានជ័យត្រលប់មកភ្នំពេញវិញ ព្រមទាំងមានការជួលជុលនិងសាងសង់បន្ថែមនៅរជ្ជកាលក្សត្រិយ៍ក្រោយៗមកទៀតរហូតមកទល់នឹងបច្ចុប្បន្ន ៕