ទេសភាពវាលខ្នងក្រពើ នៃតំបន់អារ៉ែង🏕️🌳
#ភ្នំខ្នងក្រពើ
ជួបគ្នាម្តងទៀត! ថ្ងៃទី23,24/09/2023 🌨️🌳
ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និង ខេត្តកោះកុង
នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល🫰😍🏕️។
………………………………………………………
បើបងប្អូនចង់ចូលរួម អាចឆាតមកPageផ្ទាល់👌
ឬទំនាក់ទំនង ☎️: 016913448(Telegram)
ចំណាយនៃការចូលរួម 65$/នាក់👌✌️🏕️
ទេសចរណ៍ឡើងភ្នំរកបន្លែព្រៃ🏕️🌳
ទេសចរណ៍ឡើងភ្នំទំព័រ រកបន្លែព្រៃធម្មជាតិញ៉ាំ
(ក្រវាញ ទំពាំង ផ្សិតទន្សោង ឬផ្សិតចំពុះសេក)
ស្ថិតភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្ត
ពោធិសាត់ នៃដែនជម្រកសត្វព្រៃភ្នំសំកុស🌳
ទូរស័ព្ទទំនាក់ទំនងសហគមន៍នាំផ្លូវ ✌️☎️
បង នុត 096 225 6430
ប៊ុន ធឿន 096 765 7759
#សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ
👉វីដេអូរពេញ នៃដំណើរកម្សាន្ត
https://fb.watch/n0ZJnp9GWH/?mibextid=cr9u03
#ពេលឡើងភ្នំចូលព្រៃជ្រៅតើគេជុះអាចម៍នៅឯណា?
ចម្លើយត្រូវបានបកស្រាយ: ទ្រាំទប់អោយដល់ទីបញ្ចប់
(១យប់ឬ២យប់)ចាំចុះដល់ជើងភ្នំវិញ(នៅផ្ទះសហគមន៍
មានបន្ទប់ទឹក ឬចាំជុះពេលត្រឡប់ទៅដល់ផ្ទះក៏បាន។
សម្រាប់Adminផ្ទាល់ អត់ទ្រាំជាមួយទេ!ឈឺជុះកន្លែង
ណា! ជីកដីជុះកប់កន្លែងនោះហើយ មិនងាយបានទៅ
ព្រៃ ដាក់ជីអោយព្រៃឈើធម្មជាតិទេ 🏕️🍃🌳។
#បញ្ចាក់មើលទីតាំងអោយបានសមរម្យផង
#ទឹកធ្លាក់ថ្មដាអូរទឹកខៀវ នៅលើខ្នងភ្នំដងរែក🌳
#ទឹកធ្លាក់ថ្មដាអូរទឹកខៀវ នៅលើខ្នងភ្នំដងរែក 🌳
ស្ថិតក្នុង ភូមិច្រោក ឃុំផ្អាវ ស្រុក ត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យ។ បើបងប្អូនចង់ទៅលេងកម្សាន្ត
អាចទាក់ទងខាងសហគមន៍ ដើម្បីដឹកនាំផ្លូវ🫰👌
☎️: 0882670464 (ប៊ិន បឿន)
ផឹកទឹកអោយដឹងប្រភព ទើបមិនសូវឈឺច្រើន🫰🌳
ប្រភេទអណ្តើកភ្នំ មានបងប្អូនស្គាល់ទេ! គេហៅឈ្មោះអ្វី?
#ស្នេហ៍ឆ្លងវេហា អមទេសភាពព្រៃភ្នំខ្លះៗ នៅកម្ពុជា🌳
ដំណើរកម្សាន្តនៅជើងភ្នំឱរ៉ាល់ បេះផ្លែឈើព្រៃ🌳
ទំនេរៗមកសិក្សារ ភូមិសាស្ត្រ អាកាសធាតុ ដើម្បី
រៀបគម្រោង សាកថ្មជីវិតឡើងភ្នំឱរ៉ាល់វិលល្ងាច!
ឆ្លៀតពេលក៏ធ្វើដំណើរ រកផ្លែឈើព្រៃញាំ😋🌳
•••••••••••••••••••••••••••••••••••••••
ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
លេខទំនាក់ទំនងសហគមន៍: 096 3161124
#ប្រធានសហគមន៍សាមគ្គីល្ងឹម #ភ្នំឱរ៉ាល់
#ផ្លែប៉ក់ពិន នៅភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ😋🌳
#ផ្លែប៉ក់ពិន Admin ដើរព្រៃយូរហើយ! អត់ដែល
ជួបផ្លែឈើព្រៃច្រើនយ៉ាងនេះទេ 🍇😋🌳។
•••••••••••••••••••••••••••••••••••••••
បើប្អូនចង់ទៅលេងកម្សាន្ត ឡើងភ្នំ ឬ ចង់ទៅបេះផ្លែ
ឈើព្រៃយកមកញាំ អាចទំនាក់ទំនងទៅសហគមន៍
ជូនផ្លូវបាន។ #ខ្នងប្រើស #ជួរភ្នំឱរ៉ាល់ 🏕️🌳
ស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ទូរស័ព្ទ: 096 316 11 24 (បង អាត)
#ប្រធានសហគមន៍សាមគ្គីល្ងឹម
ចំការដើមទ្រាក លាក់ខ្លួននៅលើខ្នងភ្នំទំព័រ🌴🌳
ដើរអោយហើយទៅ! ពេលវេលានៃជីវិតរបស់យើង
មើលមិនឃើញ បើយើងរវល់តែគិតពីបញ្ហាៗគ្មានអី
ទៅមុខរួចទេ! មានតែប៉ុណ្ណឹង! 🍃⛈️🐆🏊♂️🌳។
••••••••••••••••••••••••••••••••••••••••
ចំការដើមទ្រាក🌴លាក់ខ្លួនលើភ្នំទំព័រ ចំណុចកម្ពស់
(១២៧០ម)អមជាមួយទេសភាព ស្រុកវាលវែង ទាំង
មូលពិតជាស្រស់ស្អាត និងស្ងប់ស្ងាត់ល្អណាស់🌳។
#ភ្នំទំព័រ ស្ថិតក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង
ខេត្តពោធិសាត់ នៃដែនជម្រកសត្វព្រៃភ្នំសំកុស🌳។
លេខទូរស័ព្ទទំនាក់ទំនងសហគមន៍នាំផ្លូវ ✌️☎️🌳
បង នុត 096 225 6430
ប៊ុន ធឿន 096 765 7759
#សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ 🌳
#ច្រមុះភ្នំទំព័រ #ថ្មបីដុំជំរុំនិរតីបុរីព្រះពោធិសត្វ
ដើរព្រៃមានទាកទើបសប្បាយ⛺🌳
សត្វ«ទាក» ឬយើងអាចហៅថា «ឈ្លើងគោក» ភាគច្រើនវារស់នៅក្នុងតំបន់ព្រៃស្រោង ព្រៃភ្នំទាបខ្ពស់ ដែលមានធាតុសើមជានិច្ច។ សត្វទាកមានរូបរាងស្រដៀងនឹងឈ្លើង តែការស់នៅចែកដាច់ពីគ្នា ត្រង់ឈ្លើងរស់នៅក្នុងទឹក តែទាករស់នៅលើគោក។ បើនិយាយពីទំហំមាឌក៏ខុសគ្នាដែរ ទាកតូចជាងឈ្លើង ប៉ុន្តែទាកមានភាពរហ័សរហួនជាងឈ្លើង។ អ្វីដែលយើងត្រូវដឹង និងប្រុងប្រយ័ត្នសត្វទាំង២នេះ បឺតជញ្ជក់ឈាមជាអាហារដូចគ្នា។
សត្វទាកខាំមនុស្សមានសញ្ញា ដូចមូសខាំដែរ(មិនមានការឈឺចាប់ទេ!) តែបើយើងមិនដឹងថា វាខាំទេ! នោះឈាមយើងហ្នឹងជាចំណីរបស់វាហើយ។ ទាកនៅពេលខាំបឺតជញ្ជក់ឈាមឆ្អែត វានឹងប្រលែងខ្លួនវាចេញដោយខ្លួនឯង។ ពេលនោះទឹកមាត់ទាក ធ្វើអោយមុខរបួសខាំបើកចំហ ឈាមហូររហូតទាល់តែ កោសិកាឈាមរុញច្រានទឹកមាត់ទាកចេញអស់ មុខរបួសឈាមប្រែជាកក ទើបឈប់ហូរ(ពេលវេលាអាចចន្លោ
សម្រស់បុប្ផាកោះកុង (ល្អាងគ្រី/កំលតផ្លាតូ)🌳
#សម្រស់បុប្ផាកោះកុង អមដោយទេសភាពព្រៃភ្នំ
នៃល្អាងគ្រី ដែលស្ថិតក្នុងទឹកដី ឃុំប្រឡាយ ស្រុក
ថ្មបាំង ខេត្តកោះកុង។ បើយើងចង់ទៅលេងកម្សាន្ត
ត្រូវធ្វើដំណើរទៅ ភូមិពោធិ៍បឹង ឃុំដងពែង ស្រុក
ស្រែអំបិល ខេត្តកោះកុង នៃតំបន់ឧទ្យានជាតិជួរភ្នំ
ក្រវាញខាងត្បូង ព្រោះដំណើរផ្លូវជិតជាង។
ល្អាងគ្រី/កំលតផ្លាតូ ជាតំបន់ទេសចរណ៍ធម្មជាតិថ្មី
មួយដែលមាន បរិយាកាសស្ងប់ស្ងាត់ ព្រៃឈើ🌳
ក្រាស់ ជាពិសេសមានទឹកធ្លាក់អាចងូតលេងបាន។
--------------------------------------
បើចង់ទៅលេងកុំភ្លេចទំនាក់ទំនងសហគមន៍÷👌
ប្រធានសហគមន៍ បងខ្មៅ☎ 086688927
មេភូមិពោធិ៍បឹង☎ 096 212 2441
បើចង់អោយ Admin រៀបចំដំណើរកម្សាន្តជូនក៏
បាន អាចឆាតមកPage ឬ ☎️:016913448 ។
#ទេសចរណ៍ព្រៃខ្មែរ🌳