Cambo Tourist

Cambo Tourist យល់ដឹងអំពីតំបន់ទេសចរណ៍ថ្មីៗក្នុងប?

Travel with love. 😛❤️
30/06/2022

Travel with love. 😛❤️

29/03/2022

🥺❤️

26/03/2022

Ha ha ha 🤪

SIEM REAP // សៀមរាប ❤️As the end of the year getting closer and closer, the look of the Siem Reap city 🌇 is also changin...
17/12/2021

SIEM REAP // សៀមរាប ❤️

As the end of the year getting closer and closer, the look of the Siem Reap city 🌇 is also changing day by day. New roads 🚧 and infrastructures are being upgraded and beauty of the town is returning gradually.

We hope to see a lot of people coming back during the New Year Eve. 🎉



----------------------------------------------
Credit : Page នាម-Neam

Sunset at Rabbit Island.
13/12/2021

Sunset at Rabbit Island.

13/12/2021
27/07/2021

តើមានអ្នកដឹងទេ?

😁
17/05/2021

😁

ដឹងថាកន្លែងនេះនៅឯណាអត់ បងប្អូន? 😁
18/03/2021

ដឹងថាកន្លែងនេះនៅឯណាអត់ បងប្អូន? 😁

សៀមរាបយើងហ្នឹង អង្គរអាយ កន្ត្រកវិលយក្ស 85ម។ផ្លូវជាតិលេខ6 ជាប់ភូមិវប្បធម៌។ទេសភាពស្អាត ត្រជាក់ភ្នែក អែតមីនធានាថាប្លែកពេលបា...
05/03/2021

សៀមរាបយើងហ្នឹង អង្គរអាយ កន្ត្រកវិលយក្ស 85ម។
ផ្លូវជាតិលេខ6 ជាប់ភូមិវប្បធម៌។
ទេសភាពស្អាត ត្រជាក់ភ្នែក អែតមីនធានាថាប្លែកពេលបានឡើងដល់កំពូលនៃកន្ត្រកវិលនេះ បើជិះពេលថ្ងៃលិចរឹតតែស្អាត សំខាន់ ម៉ាសុីនត្រជាក់ទៀត។ 😅😅 តម្លៃសមរម្យ សំខាន់អែតមីនលឺថា ប្រូម៉ូសិនមានកំណត់ ទិញ1ថែម1ទៀត។ 😆😁😁😝😝😝

តោះ ទៅលេងសួនក្រអូបឃុនរាម! បន្ទាយស្រីយើងហ្នឹង! សំរាកចុងសប្តាហ៏ទៅលេងបុប្ផា ក្នុងសួនផ្ការីកស្គុះស្គាយ តាមជើងភ្នំ លាយលំជាមួយ...
23/01/2021

តោះ ទៅលេងសួនក្រអូបឃុនរាម! បន្ទាយស្រីយើងហ្នឹង!

សំរាកចុងសប្តាហ៏ទៅលេងបុប្ផា ក្នុងសួនផ្ការីកស្គុះស្គាយ តាមជើងភ្នំ លាយលំជាមួយខ្យល់ធម្មជាតិដ៏ស្រស់ត្រកាល ដែលមានផ្កាច្រើនប្រភេទ ច្រើនពណ៌ចំរុះបណ្តុះជាជួររៀបរយ។

ទីនេះផងដែរក៏មានទទួល ការរៀបចំបោះតង់ និងអាហាររដ្ឋានដែលមានរសជាតិឈ្ងុយឆ្ងាញ់ តំលៃសមរម្យ រសជាតិប្រចាំអ្នកភូមិឃុនរាមនេះតែម្តង។

តោះ ! មានអ្វីប្លែកអារម្មណ៏បន្ថែមទៀត ចង់ដឹងកាន់តែច្បាស់មកលេងផ្ទាល់មកដឹងហើយ😊

ទីតាំងស្ថិតនៅ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ច្រកចូលជាប់របងមណ្ឌលសុខភាពឃុនរាម)

👉 ម្នាក់តំលៃ ៤០០០រៀល សំរាប់ការកំសាន្តក្នុងសួន

https://maps.app.goo.gl/tSVpc5fuBs3WEbbGA
ម្ចាស់សួនផ្កា: 012 42 93 93 / 010 42 93 93

#សួនក្រអូបឃុនរាម
#ទៅលេងបន្ទាយស្រី

តោះចុងសប្តាហ៍ រកណាត់គ្នាជិះរថភ្លើងទៅលេងកំពតហី?Admin ប្រាប់ត្រួសៗ ពីចំនាយពេលទៅកំពតអោយលុយអត់តិចហើយដើរលេងបានច្រើនកន្លែង៖- រ...
16/01/2021

តោះចុងសប្តាហ៍ រកណាត់គ្នាជិះរថភ្លើងទៅលេងកំពតហី?

Admin ប្រាប់ត្រួសៗ ពីចំនាយពេលទៅកំពតអោយលុយអត់តិចហើយដើរលេងបានច្រើនកន្លែង៖
- រថភ្លើងពីភ្នំពេញទៅកំពត ចំណាយអស់តែ $7 ក្នុងម្នាក់ ចេញដំណើរពីម៉ោង ៧ព្រឹក ដល់ប្រហែលម៉ោង ១១:៣០។
- ជួលម៉ូតូជិះ តម្លៃ $6 ក្នុងមួយថ្ងៃ
- គេងនៅបឹងកាឡូ តម្លៃពី$55 ដល់ $65 ចង់គេងតង់ក៏បាន តម្លៃ $15 ចំងាយប្រហែល 4km ពីក្រុង តែចង់ប្រាប់ថាទេសភាពស្អាតខ្លាំង ស្ងប់ស្ងាត់ admin ចូលចិត្តណាស់។
- ជិះម៉ូតូដើរមើលទីក្រុងកំពត សំណងអគារចាស់ៗ ស្អាតៗ
- ជិះទូកទេសចរណ៍ គយគន់ទេសភាពពេលថ្ងៃលិច និងអំពិលអំពេក អស់ 10,000៛
- ជិះម៉ូតូឡើងភ្នំបូកគោ ទេសភាពតាមផ្លូវទៅកាន់ភ្នំបូកគោមានពណ៏ខៀវស្រងាត់ ហើយមានចុះអព្ទ័តិចៗ ធ្វើអោយមានអារម្មណ៏ស្រស់ស្រាយ ពេលជិះបុកពពកម្តងៗ
- ជិះទូក kayak លេង ទៅអានសៀវភៅ
-ដើរញ៉ំអីនៅផ្សាររាត្រី ម្ហូបឆ្ងាញ់ៗ ហើយតម្លៃសមរម្យ
ដើរបានតែប៉ុណ្ណឹងឯង ដូចក្នុងរូបចឹង ព្រោះរយៈពេលតែ២យប់ទេ
====================================





Credit: B**g Samlanh Mab

Happy Merry Christmas 🎄🎁
25/12/2020

Happy Merry Christmas 🎄🎁

កោះសង្សារ  🌟🏝🏔🏜ជាកោះមួយដែលស្អាតខ្លាំងណាស់នៅប្រទេសកម្ពុជា នឹងរ៉ូមែនទិកបំផត  🏝💙🌊Song Saa Collective 💙📷Credit: កំពង់សោម ដួង...
17/12/2020

កោះសង្សារ 🌟🏝🏔🏜
ជាកោះមួយដែលស្អាតខ្លាំងណាស់នៅប្រទេសកម្ពុជា
នឹងរ៉ូមែនទិកបំផត 🏝💙🌊
Song Saa Collective 💙📷
Credit: កំពង់សោម ដួងចិត្ត

ភ្នំនិងទឹកធ្លាក់ជ្រាវ ខេត្តកំពង់ស្ពឺអេដមីនលឺថា ទឹកនៅទីនោះត្រជាក់ណាស់ បានមុជកាលណារងាររកគ្នា 😅😅
16/12/2020

ភ្នំនិងទឹកធ្លាក់ជ្រាវ ខេត្តកំពង់ស្ពឺ
អេដមីនលឺថា ទឹកនៅទីនោះត្រជាក់ណាស់ បានមុជកាលណារងាររកគ្នា 😅😅

 #ទឹកធ្លាក់អន្លង់រុន📍មែនទែនទៅ  #អន្លង់រុន មិនមែនជាទីតាំងថ្មីបំផុតនោះទេ ត្បិតមានបងប្អូនvlogger ជាច្រើនបានផ្តិតយករូបភាពចែក...
16/12/2020

#ទឹកធ្លាក់អន្លង់រុន

📍មែនទែនទៅ #អន្លង់រុន មិនមែនជាទីតាំងថ្មីបំផុតនោះទេ ត្បិតមានបងប្អូនvlogger ជាច្រើនបានផ្តិតយករូបភាពចែកជូនគ្នាយើងជាច្រើនរួចមកហើយ។ តែសម្រាប់គ្នាយើងមួយចំនួនទៀតរួមទាំងពូខេមបូផងដែរ វាពិតជាទីតាំងសមស្របថ្មីដែលអ្នកទេសចរណ៍បោះតង់ទាំងអស់មិនគួរមើលរំលង ដោយសារមានហេតុផលធំតូចមួយចំនួនខាងក្រោម:

🔥អាកាសធាតុ: ដោយសាររដូវនេះជារដូវរំហើយ រួមជាមួយធាតុត្រជាក់ដែលបញ្ចេញពីដំុថ្មរាប់សិបដុំដែលព័ន្ធជំុវិញនោះ វាពិតជាធ្វើអោយអ្នកមានអារម្មណ៍ថារួញតាំងពីក្បាលល្ងាចម្ល៉េះ។​

🔥មានទឹកធ្លាក់: ចំនុចពូខេមបូមិនបាច់និយាយច្រើនទេ ព្រោះគ្នាយើងប្រហែលដឹងគ្រប់គ្នារួចហើយ។ តំបន់ដែលមានទឹក វាជាទីតាំងដំបូងដែលអ្នកបោះតង់ត្រូវជ្រើសរើស។ ប្រសិនជាគ្នាយើងទៅបោះនៅកន្លែងដែលគ្មានទឹក វាហាក់ដូចជាសម្លគ្មានគ្រឿងគ្រប់ចឹង។

🔥ទីតាំងនិងសុវត្ថភាព: ទឹកធ្លាក់បែបធម្មជាតិ សម្លេងសត្វ ថ្មដែលផ្កាព្រៃដុះព័ន្ធជុំរិញ នៅមិនឆ្ងាយពីភូមិ មានកញ្ចុះ(សម្រាប់អង្គុយលេង) មានប្រជាសហគមន៍មើលការខុសត្រូវ..ទាំងនេះជាអ្វីដែរ ទឹកធ្លាក់អន្លង់រុនផ្តល់អោយអ្នកជាពិសេស។

ក្រៅពីភាពអំណោយផលដូចបង្ហាញខាងលើ អន្លង់រុនហាក់ដូចជាទីដ្ឋានដែលធម្មជាតិរៀបចំជាស្រាចសម្រាប់អ្នកស្រឡាញ់ធម្មជាតិ ចូលចិត្តសម្លេងទឹក សត្វរឺស្លឹកឈើតែម្តង។

ពូខេមបូក៏ជឿថាអ្នកទាំងអស់គ្នាក៏ចូលចិត្ត។

[ផ្លូវចូលនិងលេខសហគមន៍ចាំប្រាប់តាមក្រោយណា ព្រោះបាត់សៀវភៅកក់នោះតាមផ្លូវបាត់ហើយ]
Credit: Cambo. Trip ពូខេមបូ 💛



💥រមណីយដ្ឋាន ភ្នំ៥៣ ស្ថិតក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។🌲😍📷អ្នកធ្លាប់ទៅទម្លាក់រូបមក📷Credit:...
15/12/2020

💥រមណីយដ្ឋាន ភ្នំ៥៣ ស្ថិតក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។🌲😍
📷អ្នកធ្លាប់ទៅទម្លាក់រូបមក📷
Credit: Sky King Tours

កំពតដើរ ១០ ថ្ងៃមិនអស់ទេ 🤣🌿កន្លែងដើរលេងច្រើននោះច្រើនរៀបរាប់មិនទាន់អស់ 🥺📷💙Credit: កំពត kampot
15/12/2020

កំពតដើរ ១០ ថ្ងៃមិនអស់ទេ 🤣🌿
កន្លែងដើរលេងច្រើននោះច្រើនរៀបរាប់មិនទាន់អស់ 🥺📷💙
Credit: កំពត kampot

សុំមកណែនាំកន្លែងលំហែថ្មីស្អាតនៅខេត្តកំពតយើង 🤩🍃💚ឈ្មោះ : Moly Resort - ម៉ូលី រីស៊ត កំពត 🌿💘 ជាកន្លែងលំហែថ្មីស្អាត ប្លែកធម្ម...
14/12/2020

សុំមកណែនាំកន្លែងលំហែថ្មីស្អាតនៅខេត្តកំពតយើង 🤩🍃💚
ឈ្មោះ : Moly Resort - ម៉ូលី រីស៊ត កំពត 🌿💘
ជាកន្លែងលំហែថ្មីស្អាត ប្លែកធម្មជាតិ ខ្យល់ត្រជាក់បរិសុទ្ធ🍃💨💚
ដែលកំពុងតែល្បីប្រចាំខេត្តកំពត 🤩 មានអាងហែលទឹក
ជិះទូកកៃយ៉ាក់ 🚣🏻‍♀️🚣🏻 មើលទេសភាពព្រៃភ្នំ 🏔
មានបញ្ចុះតំលៃ 50% 【Promotion】ធំៗហ្មង 🤩
Free ក៍សាហាវទៀត 🤩❤️
📍Free ទូកកៃយ៉ាក់
📍free ចាន កែវ ចង្រ្កាន ធ្យូង
📍គ្រប់សាច់និងភេសជ្ជៈយកចូលសេរី
👌ប្រញាប់ឡើងត្រឹមតែ ៥បន្ទប់ដំបូងប៉ុណ្ណោះ
🎄ជាពិសេស Free ខេកសម្រាប់អ្នករៀបចំថ្ងៃខួបកំណើត 🎂
នឹងខួបអាពាពិពាហ៏ផងដែរ 👩‍❤️‍👨❤️🎂
🌸នឹងមានកញ្ចប់ធំម៉ៅផ្តាច់រីស៊តទាំងមូល 🤩🤩
សម្រាប់កម្មវិធីធំៗ & ជប់លាងផ្សេងៗតម្លៃដើម 2140$ ❌
បញ្ចុះសល់ត្រឹមតែ ✅ 1200$ តែប៉ុណ្ណោះ 🔥💥🌟
សម្រាប់ថ្ងៃអាទិត្យ ដល់ សុក្រ នឹង Free Singha ៥កេស 🍺🤩
Call ឥលូវនេះ ☎️012 23 23 24/096 99 34 333
📍ទីតាំងលើផ្លូវទឹកឈូហួសស្ពានរថភ្លើង200ម៉ែតនៅស្តាំដៃ

ដំបូង កំពតសុំជំពាក់ឡុកខេសិន សិន ចាំអេតមីនបានពត៌មានបន្ថែមចាំផុសជូនជាដំណឹងទៀតណា #ស៊ែរមួយផងណា😍😍
14/12/2020

ដំបូង កំពត
សុំជំពាក់ឡុកខេសិន សិន ចាំអេតមីនបានពត៌មានបន្ថែមចាំផុសជូនជាដំណឹងទៀតណា
#ស៊ែរមួយផងណា
😍😍

សុំមកណែនាំកន្លែងលំហែបែបធម្មជាតិមាត់ព្រែក 🍃🚣🏻‍♀️❤️ឈ្មោះ: ព្រែកក្តាតអេកូរីសត PREK KDAT Resort  ជាកន្លែងលំហែបែបស្ងប់ស្ងាត់ ...
14/12/2020

សុំមកណែនាំកន្លែងលំហែបែបធម្មជាតិមាត់ព្រែក 🍃🚣🏻‍♀️❤️
ឈ្មោះ: ព្រែកក្តាតអេកូរីសត PREK KDAT Resort
ជាកន្លែងលំហែបែបស្ងប់ស្ងាត់ កន្លែងគេងជាប់មាត់ទឹក🌈💙
ខ្យល់ត្រជាក់បរិសុទ្ធ គេងបោះតង់ អាំងសាច់ មើលថ្ងៃរាបលិច🌤
យប់បន្តិចផឹក Beer ត្រជាក់ៗ មើលអំពឹលអំពែកហោះ 🤩🥰🧚🏻
ជាពិសេសមានហាងកាហ្វេរដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ☕️🤎

ទីតាំង: ភូមិព្រេកអំពិល ឃុំកោះតូច ស្រុកទឹកឈូរ
ផ្លូវចូល ទល់មុខសាលារៀនក្តាត 📍
លេខទូរស័ព្ទខលសួរលំអិតពត៌មានបន្ថែម ☎️
Tel : smart : 070 333 028(telegram,line)
Cell card : 092 220 892.
Metfone : 060 751 072
Gmail : [email protected]

កន្លែងទេសចរណ៍ល្បីៗ ខេត្តព្រះវិហារ  #ស៊ែរមួយមើល
14/12/2020

កន្លែងទេសចរណ៍ល្បីៗ ខេត្តព្រះវិហារ
#ស៊ែរមួយមើល

អបអរសាទរខួប២៨ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក «១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២០» 🇰🇭២៨ឆ្នាំមុន ...
14/12/2020

អបអរសាទរខួប២៨ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក «១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២០» 🇰🇭

២៨ឆ្នាំមុន នៅទីក្រុង Santa Fe សហរដ្ឋអាមេរិក តំបន់ប្រាសាទអង្គរ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។

7 កន្លែងមានទេសភាពស្រស់ស្អាតបំផុតសម្រាប់ ទស្សនាព្រះអាទិត្យរៀបអស្ដង្គតក្នុងខេត្តសៀមរាប ដែលអ្នកទេសចរគ្រប់រូបពុំគួរខកខាន។1. ...
14/12/2020

7 កន្លែងមានទេសភាពស្រស់ស្អាតបំផុតសម្រាប់ ទស្សនាព្រះអាទិត្យរៀបអស្ដង្គតក្នុងខេត្តសៀមរាប ដែលអ្នកទេសចរគ្រប់រូបពុំគួរខកខាន។

1. ប្រាសាទភ្នំបាខែង: ត្រូវបានកសាងឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០ នៅក្នុងរាជព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតនៅលើកំពូលភ្នំធម្មជាតិមួយ ដែលជាទីតាំងល្អបំផុតក្នុងការទស្សនាព្រះអាទិត្យរៀបលិច។ លើសពីនេះទៅទៀត យើងក៏អាចមើលឃើញកំពូលរបស់ប្រាសាទអង្គរវត្ត បារាយណ៍ទឹកថ្លា និងទេសភាពវាលស្រែក្បែរៗនេះផងដែរ។

2. ប្រាសាទបាគង: ស្ថិតនៅខាងត្បូង នៃប្រាសាទព្រះគោ មានទីតាំងនៅក្នុងភូមិឪឡោក ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយមានចម្ងាយប្រហែលជា ១៣ គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះកសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ ផងដែរនៅឆ្នាំ ៨៨១ ឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។ ប្រាសាទបាគងស្ថិតនៅចំកណ្ដាលអតីតរាជធានីហរិហរល័យ។

3. ប្រាសាទបាភួន: មានទីតាំងស្ថិតនៅក្នុងអតីតក្រុងអង្គរធំ ដែលត្រូវបានគេសាងសង់នៅពាក់កណ្ដាលសតវត្សទី១១ ដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២។ ដំបូងឡើយប្រាសាទនេះសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា ប៉ុន្តែចាប់ពីចុងសតវត្សទី១៥មក ប្រាសាទបាភួនត្រូវគេផ្លាស់ប្តូរមកឧទ្ទិសដល់ព្រះពុទ្ធសាសនាវិញ។ ចំនុចពិសេសនៃប្រាសាទគឺ មានស្ពានមួយប្រវែង២០០ម៉ែត្រទទឹងប្រវែង២.៥ម៉ែត្រ ទ្រដោយសសរមួយចំនួន ៥៤៧ដើម រៀបគ្នាជាជួរយ៉ាងស្រស់ស្អាត អមទៅដោយស្រះទឹក ២ នៅសងខាង។

4. ប្រាសាទប្រែរូប: មានចម្ងាយប្រមាណជា ១០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងចម្ងាយប្រហែលជា ២គីឡូម៉ែត្រពីផ្លូវខ្វែងវង់ធំនិងវង់តូច ត្រង់ជ្រុងនៃផ្លូវកែងកាច់ទៅទិស ខាងជើង។ ប្រាសាទនេះក៏សាងឡើងនៅក្នុងឆ្នាំ ៩៦១ ក្នុងរាជព្រះបាទរាជេន្រ្ទវរ្ម័ន ឧទ្ទិសដល់ព្រះឥសូរនៅក្នុងព្រហ្មមញ្ញសាសនា។ ប្រាសាទប្រែរូបគឺជាគោលដៅទេសចរណ៍ ដែលភ្ញៀវទេសចរភាគច្រើនទៅ ទស្សនាព្រះអាទិត្យរះឬក៏លិច ដោយសារតែពេលដែលយើងឈរពីលើប្រាសាទនេះ យើងអាចទស្សនាទេសភាពព្រៃព្រឹក្សា និងជួរភ្នំគូលេន បង្កើតបានជាផ្ទាំងទស្សនីយភាពមួយដ៏កម្រនឹងបានឃើញ។

5. បឹងអភិរក្សជីវចម្រុះពារាំង: គឺជាសហគមន៍អភិរក្សជីវចម្រុះ ដែលមានចម្ងាយប្រហែលជា ១៨ គីឡូម៉ែត្រពីក្រុងសៀមរាប និងមានទីតាំងនៅភាគខាងត្បូង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ដោយមានការពារមេពូជត្រីពង ការពារព្រៃលិចទឹក ធ្វើឱ្យតំបន់បឹងមានទំហំព្រៃលិចទឹកជាច្រើនហិកតា បានទាក់ទាញប្រភេទសត្វស្លាបទឹកជាង ៣០០ប្រភេទ។

6. ភ្នំក្រោម: មានចម្ងាយប្រហែល 10 គីឡូម៉ែត្រ ស្ថិតនៅខាងត្បូងក្រុងសៀមរាប និងខាងជើងបឹងទន្លេសាប។ នៅលើកំពូលភ្នំមានប្រាសាទមួយក្រុមដែលបានសាងសង់ឡើងពីថ្មភក់ នៅចុងសតវត្សទី9 និងដើម្បីសតវត្សទី10 ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១។ ទីនេះក៏ជាកន្លែងដែលល្អបំផុត ក្នុងការគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទបុរាណ និងទេសភាពវាលស្រែយ៉ាងធំល្វឹងល្វើយនារដូវវស្សា ជាមួយព្រះអាទិត្យរៀបអស្ដង្គត។

7. Angkor Eye: ជាកន្រ្តកយក្សដ៏ធំនៅកម្ពុជា និងខ្ពស់លំដាប់លេខ៣ នៅតំបន់អាស៊ី ដែលមានកម្ពស់ ៨៥ម៉ែត្រពីដី អាចឲ្យអ្នកជិះទស្សនាទេសភាពក្រុងសៀមរាបបាន ៣៦០ ដឺក្រេក្នុងរយៈពេល ១៨ នាទី និងមើលឃើញព្រះអាទិត្យអស្ដង្គតយ៉ាងស្រស់ស្អាតផងដែរ។ គ្រប់កន្រ្តកទាំងអស់សុទ្ធតែមានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ មានសុវត្ថិភាព និងស្ដង់ដារខ្ពស់ របស់ប្រទេសជប៉ុន។
-------------------------------
Credit: Angkor Elysium Suite page.
បើសិនជាលោកអ្នកចង់កក់បន្ទប់ស្នាក់នៅ សូមធ្វើការទំនាក់ទំនងតាមរយៈ page: Angkor Elysium Suite ឬលេខទូរស័ព្ទ 017 666 282 / 085 377 722។
------------------------------------

បើមានកូនផ្ទះជាមួយរីសតបែបធម្មជាតិបែបនេះ ចូលចិត្តដែរទេ
13/12/2020

បើមានកូនផ្ទះជាមួយរីសតបែបធម្មជាតិបែបនេះ ចូលចិត្តដែរទេ

Address

Street Angkor Phnom Penh
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Cambo Tourist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cambo Tourist:

Videos

Share