NND Travel

NND Travel We bring you to the wOrld !

29/01/2022
31/12/2021
08/12/2021

ភ្នំពេញៈ ​គណបក្ស​នានា​បាន​​ប្រកាស​ត្រៀម​លក្ខណសម្បត្តិ​​សម្រាប់​ដាក់​អ្នក​បន្តវេន​បេក្ខភាព​នាយករដ្ឋមន.....

08/12/2021
28/11/2021

អ្នកណាជាមនុស្សតែមួយ យើងមិនខ្វល់!
អ្នកណាជាក្រុមបែកបាក់ យើងមិនខ្វល់!
ប៉ុន្តែ សូមកុំកុហកបោកប្រាស់ប្រជារាស្រ្ត!!!
ជាអ្នកនយោបាយ ត្រូវតែស្មោះត្រង់ចំពោះរាស្រ្ត
ត្រូវតែស្មោះត្រង់ចំពោះប្រទេសជាតិ។
គណបក្សឆន្ទៈខ្មែរ បានប្រកាសយ៉ាងច្បាស់ និងប្រាកដប្រជាណាស់ថា យើងជាប៉ូលនយោបាយថ្មី ជាដៃគូប្រជែងតែមួយគត់ជាមួយគណបក្សកាន់អំណាច CPP។ យើងមិនបន្តស្មារតីសង្រ្គោះជាតិនោះទេ ប៉ុន្តែយើងនឹងបន្តស្មារតីចង់បានការផ្លាស់ប្តូរថ្មីជាវិជ្ជមាននៅកម្ពុជា។

#គណបក្សឆន្ទៈខ្មែរ
ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី !

27/11/2021

ស្រុកប្រាសាទបាគង ខេត្តសៀមរាប៖
- ដំណើរនយោបាយនៅកម្ពុជា កំពុងឈានឆ្ពោះទៅការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ដោយគ្មានអានុភាពណាមករារាំងបានឡើយ។
- លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ដែលកន្លងមកជាទីប្រឹក្សាជាន់ខ្ពស់CNRP មានគំនិតអោយអ្នកនយោបាយក្នុងសម្ព័ន្ធភាព(គណបក្ស សម រង្ស៊ី/គណបក្សសិទ្ធិមនុស្ស) ផ្តោតទៅរកគណបក្សនយោបាយថ្មី(តែមួយ) ជំនួសសេណារីយ៉ូ ដែលនាយករដ្ឋមន្ត្រីហ៊ុន សែន ចង្អុលអោយវិលទៅរកគណបក្សនយោបាយចាស់(មុនច្របាច់ជាCNRP)វិញ។
- ឥលូវ សង្កេតឃើញមានការដើរតាមសេណារីយ៉ូ ដែលលោក ហ៊ុន សែន ចង់បានយូរមកហើយនោះ គឺការបែកគ្នារវាងគណបក្សពីរ (គណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្សុី បច្ចុប្បន្នហៅថាគណបក្សភ្លើងទៀន)។
- គណបក្សឆន្ទៈខ្មែរ ប៉ូលនយោបាយថ្មី នៅឆ្នាំ២០១៨ ប្រជែងរវាងប៉ូល៣(CPP-ត្រីស្អប់/CNRP-ត្រីស្អុយ ដេកស្អាត/គណបក្សឆន្ទៈខ្មែរ-ត្រីថ្មី ជម្រើសថ្មី)។
- គណបក្សឆន្ទៈខ្មែរ មានវប្បធម៌នយោបាយថ្មី ផ្ទុយពីវប្បធម៌សន្ទនា ដែលផ្តើម និងផ្តាច់ ដោយរូបភាព(គ្រួសារជាងបញ្ហាសំខាន់ៗរបស់ប្រប្រជាពលរដ្ឋ និងប្រទេសជាតិ)។
- គណបក្សឆន្ទៈខ្មែរ ដែលពីការបោះឆ្នោតឆ្នាំ២០១៨ បានទទួលសម្លេងគាំទ្ររបស់ប្រជាពលរដ្ឋ ឈរលំដាប់លេខ៤ ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះចំនួន២០ ហើយឈរលំដាប់លេខ២ជាស្រេច ក្នុងចំណោមគណបក្សនយោបាយថ្មី ព្រមទាំងមានសកម្មភាព បទពិសោធន៌ លេចធ្លោជាងគេ ជឿជាក់ថា ជាជម្រើសរបស់ប្រជាពលរដ្ឋ អោយទៅជាដៃគូរពហុបក្ស ក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ និងក្នុងរដ្ឋសភាឆ្នាំ២០២៣ ដើម្បីអំណាចកម្ពុជា ជាអំណាច របស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ ស្របស្មារតីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ស្របស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស(អរគុណ ២៣តុលា)៕

#គណបក្សឆន្ទៈខ្មែរ - ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

27/11/2021

សង្កាត់ ព្រៃតាហូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៖
👉យើងមិនបន្តស្មារតីសង្គ្រោះជាតិទេ តែយើងបន្តស្មារតីដែលចង់អោយមានការផ្លាស់ជាវិជ្ជមានដោយសន្តិវិធីនៅកម្ពុជា ហើយការផ្លាស់ប្តូរនោះ ត្រូវចាប់ផ្តើមពីឃុំ-សង្កាត់ទៅ។
👉យើងមិនយកអាយុជីវិតសកម្មជន និងប្រជាពលរដ្ឋជាដើមទុននយោបាយ ដែលពុំមានភាពច្បាស់លាស់ឡើយ។
👉ចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ ដើម្បីកសាងប្រជាធិបតេយ្យថ្នាក់ឃុំសង្កាត់នៅឆ្នាំ២០២២ និងប្រជាធិបតេយ្យថ្នាក់រដ្ឋសភានៅឆ្នាំ២០២៣ទាំងអស់គ្នា។
#គណបក្សឆន្ទៈខ្មែរ - ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

លោកព្រឹទ្ធចារ្យ គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ-  ខ្លះល្ងង់ ខ្លះធ្វើល្ងង់ ញុះញង់ថា កឹម សុខា មិនគួរនៅស្ងៀម ថាសកម្ម...
24/11/2021

លោកព្រឹទ្ធចារ្យ គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ
- ខ្លះល្ងង់ ខ្លះធ្វើល្ងង់ ញុះញង់ថា កឹម សុខា មិនគួរនៅស្ងៀម ថាសកម្មជន និងអ្នកគាំទ្រCNRP ពិសេសគណបក្សនយោបាយ(សម រង្ស៊ី និយម/ពហិកានិយម/តវ៉ា អុកឡុក បំផ្លាញនិយម) ដែលថាទីស្នាក់ការCNRP ជាញើសឈាមរបស់ខ្លួន ត្រូវតែ តវ៉ា ត្រូវប្រឆាំង ការឡៃឡុងលក់ដោយបង្ខំ។ ប៉ុន្តែឯកសារ និងការអះអាងរបស់លោក សម រង្ស៊ី បញ្ជាក់ថា ទីតាំង និងអាគារ ទីស្នាក់ការCNRP ជាកម្មសិទ្ធិរបស់ ប្តីប្រពន្ធ សម រង្ស៊ី-ជូឡូង សូមួរ៉ា ដែលចាញ់ក្តីពិតមែន។
- ដំណើរនយោបាយនៅកម្ពុជា កំពុងឈានឆ្ពោះទៅការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ដោយគ្មានអានុភាពអន្តរជាតិ អតីCNRP និងសម រង្ស៊ី -កឹម សុខា អាចរារាំង និងបំផ្លាញបានឡើយ។
- មានអត្ថបទសម្ភាសន៌របស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ជាតឹកតាង ខ្ញុំ គង់ គាំ ពេលនោះជាទីប្រឹក្សាជាន់ខ្ពស់CNRP មានគំនិត អោយអ្នកនយោបាយក្នុងសម្ព័ន្ធភាព(គណបក្ស សម រង្ស៊ី/គណបក្សសិទ្ធិមនុស្ស) ផ្តោតទៅរកគណបក្សនយោបាយថ្មី(តែមួយ) ជំនួសសេណារីយ៉ូ ដែលនាយករដ្ឋមន្ត្រីហ៊ុន សែន ចង្អុល អោយវិលទៅរកគណបក្សនយោបាយចាស់(មុនច្របាច់ជាCNRP)វិញ។ ប្រហែលដោយមូលហេតុ មានគំនិតបង្កើតគណបក្សនយោបាយ(តែមួយ/ថ្មី)ផ្ទុយពី(CNRP និងCPP) ទើបឈ្មោះខ្ញុំ គង់ គាំ ត្រូវស៊ុំគ្រលំ បន្ថែមអោយជាប់បម្រាមធ្វើនយោបាយ ទោះខ្លួនខ្ញុំមិនឋិតក្នុងរចនាសម្ព័ន្ធ របស់CNRPសោះក៏ដោយ។
- ចាប់អារម្មណ៍ចំពោះការបង្កើត និងចូលរួមការបោះឆ្នោតឆ្នាំ២០១៨ របស់គណបក្សឆន្ទៈខ្មែរ ហើយក្រោយសុំសិទ្ធិ ខ្ញុំមានមោទនភាពដែលគណបក្សឆន្ទៈខ្មែរ ផ្តល់តួនាទីជាប្រធានកិត្តិយស។
- គណបក្សឆន្ទៈខ្មែរ ប៉ូលនយោបាយថ្មី នៅឆ្នាំ២០១៨ ប្រជែងរវាងប៉ូល៣(CPP-ត្រីស្អប់/CNRP-ត្រីស្អុយ ដេកស្អាត/គណបក្សឆន្ទៈខ្មែរ-ត្រីថ្មី ជម្រើសថ្មី)។
- គណបក្សឆន្ទៈខ្មែរ មានវប្បធម៌នយោបាយថ្មី ផ្ទុយពីវប្បធម៌សន្ទនា ដែលផ្តើម និងផ្តាច់ ដោយរូបភាព(គ្រួសារជាងបញ្ហាសំខាន់ៗរបស់ប្រប្រជាពលរដ្ឋ និងប្រទេសជាតិ)។
- គណបក្សឆន្ទៈខ្មែរ មានបទពិសោធន៌ ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់(យន្តការក្រៅសភា/ក្រៅរដ្ឋាភិបាល) ដើម្បីកិច្ចការដឹកនាំបីគឺ៖ ១-ពិគ្រោះ និងផ្តល់យោបល់ អំពីច្បាប់ និងគោលនយោបាយ ២-ពិគ្រោះ និងផ្តល់យោបល់ អំពីការចាត់ចែងអនុវត្តរបស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៣-តាមដានត្រួតពិនិត្យ លើកអនុសាសន៌(ជម្រុញភាពវិជ្ជមាន/កែសម្រួល ឬបោះបង់ភាពអវិជ្ជមាន)។
- គណបក្សឆន្ទៈខ្មែរ ដែលពីការបោះឆ្នោតឆ្នាំ២០១៨ បានទទួលសម្លេងគាំទ្ររបស់ប្រជាពលរដ្ឋ ឈរលំដាប់លេខ៤ ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះចំនួន២០ ហើយឈរលំដាប់លេខ២ជាស្រេច ក្នុងចំណោមគណបក្សនយោបាយថ្មី ព្រមទាំងមានសកម្មភាព បទពិសោធន៌ លេចធ្លោជាងគេ ជឿជាក់ថា ជាជម្រើសរបស់ប្រជាពលរដ្ឋ អោយទៅជាដៃគូរពហុបក្ស ក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ និងក្នុងរដ្ឋសភាឆ្នាំ២០២៣ ដើម្បីអំណាចកម្ពុជា ជាអំណាច របស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ ស្របស្មារតីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ស្របស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស(អរគុណ ២៣តុលា)៕

23/11/2021

ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ៖
👉គណបក្សឆន្ទៈខ្មែរ បណ្តុំអ្នកនយោបាយបន្តវេន និងយុវជនបន្តវេន ប្តេជ្ញាកសាងលទ្ធិប្រជាធិបតេយ្យថ្នាក់ឃុំ-សង្កាត់ឡើងវិញ ដោយមិនអាចទុកអោយគណបក្សកាន់អំណាចបន្តគ្រប់គ្រងតែឯងទៀតបានឡើយ។
👉អំណាចនៅលើប្រជាពលរដ្ឋ ពលរដ្ឋត្រូវចេះប្រើអំណាចរបស់ខ្លួន ជ្រើសរើសអ្នកតំណាងរបស់ខ្លួន ដើម្បីខ្លួនអាចទទួលបាននូវការយកចិត្តទុកដាក់ប្រកបដោយសមភាព និងសមធម៌។

#គណបក្សឆន្ទៈខ្មែរ - ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

២០ វិច្ឆិកា ២០២១គណបក្សឆន្ទៈខ្មែរខេត្តសៀមរាប បានប្រារព្ធពិធីប្រកាសសុពលភាពចលនាយុវជនខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គង់ មុនីកា...
21/11/2021

២០ វិច្ឆិកា ២០២១
គណបក្សឆន្ទៈខ្មែរខេត្តសៀមរាប បានប្រារព្ធពិធីប្រកាសសុពលភាពចលនាយុវជនខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ឯកឧត្តម អុី មុយលី អគ្គលេខាធិការ លោក ផល សុីថុន អគ្គលេខាធិការរង និងលោកបណ្ឌិត វ៉ៃ ឡងឌី ប្រធានគណបក្សឆន្ទៈខ្មែរខេត្តសៀមរាប។ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរ ដែលតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តដល់យើងខ្ញុំជាយុវជន និងជាពិសេសផ្តល់ឱកាសដល់យើងខ្ញុំក្នុងការរួមចំណែកក្នុងដំណើរឆ្ពោះទៅកសាងវប្បធម៌នយោបាយថ្មី និងស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

#គណបក្សឆន្ទៈខ្មែរ
#ចលនាយុវជន #យុវជនបន្តវេន
ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

នាព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១គណបក្សឆន្ទៈខ្មែរខេត្តសៀមរាប បានប្រារព្ធពិធីសម្ពោធទីស្នាក់ការគណបក្សឆន្ទៈខ្មែរស្...
19/11/2021

នាព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១
គណបក្សឆន្ទៈខ្មែរខេត្តសៀមរាប បានប្រារព្ធពិធីសម្ពោធទីស្នាក់ការគណបក្សឆន្ទៈខ្មែរស្រុកជីក្រែង និងប្រកាសសុពលភាពគណៈកម្មាធិការស្រុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ អមដំណើរចូលរួមមាន ឯកឧត្តម អុី មុយលី អគ្គលេខាធិការ លោក ផល សុីថុន អគ្គលេខាធិការរង និងលោកបណ្ឌិត វ៉ៃ ឡងឌី ប្រធានគណបក្សឆន្ទៈខ្មែរខេត្តសៀមរាប ដែលមានការចូលរួមយ៉ាងកុះករពីក្រុមការងារបក្ស សកម្មជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ គណបក្សឆន្ទៈខ្មែរ ជាប៉ូលនយោបាយថ្មី មានរូបព្រះអាទិត្យថ្មី ជាជម្រើសថ្មី ដើម្បីការផ្លាស់ប្តូរថ្មីនៅកម្ពុជា!

#គណបក្សឆន្ទៈខ្មែរ

លោកព្រឹទ្ធាចារ្យ គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ- អរគុណ រីករាយ និង មានមោទនភាពបំផុត ដែលទទួលបានមតិរិះគន់ ពាក្យចំអករ...
15/11/2021

លោកព្រឹទ្ធាចារ្យ គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ
- អរគុណ រីករាយ និង មានមោទនភាពបំផុត ដែលទទួលបានមតិរិះគន់ ពាក្យចំអករោយរាយ ពីអ្នកជ្រុលនិយម ផ្កាប់មុខមួយក្តាប់ ដែលសំរាប់ខ្ញុំ គង់ គាំ យល់ថាសម្តីទាំងអស់សុទ្ធតែជាពរជ័យជាដរាប។ មិនអាចលាបពណ៌អ្នកល្អជាអាក្រក់ អ្នកក្បត់ជាតិជាស្នេហាជាតិ។
- បើថាខ្ញុំ គង់ គាំ រមិលអនុស្សាវរីយ៍ ជាមួយ សម រង្ស៊ី គឺជាកិត្តិយសរបស់ខ្ញុំ ដែលខ្ញុំមិនព្រម ពាក់ព័ន្ធ ជាមួយអំពើ សន្ទិដ្ឋិភាព/ក្បត់ជាតិ អំពើបំផ្លាញស្អាតCNRP បំផ្លាញស្អាតថ្នាក់ដឹកនាំ សកម្មជនCNRP បំផ្លាញស្អាតទឹកចិត្តអ្នកគាំទ្រCNRPដែលចង់អោយមានការផ្លាស់ប្តូរ ដោយសុចរិត និងសន្តិវិធីនៅកម្ពុជា។
- ក្រុម សម រង្ស៊ី (ក្រៅច្បាប់/ក្រៅប្រទេស) ជាប់ទោសដោយសាលក្រមតុលាការកម្ពុជា បន្តបង្កើតព្រឹត្តិការណ៍ បង្កទុក្ខទោសដល់អ្នកគាំទ្រនៅក្នុងប្រទេស បំផ្លាញជីវភាព ស្ថេរភាព និងការអភិវឌ្ឍ របស់កម្ពុជាដូចជា ការជម្រុញអោយEUកាត់EBA អោយសហរដ្ឋអាមេរិកដាក់វិធានការផ្សេងៗ ពិសេសខិតខំផ្លុំបញ្ឆេះយ៉ាងងងើល អោយមានអំពើបះបោរ ចលាចលនៅកម្ពុជា អោយដូចនៅភូមា។ល។ គឺជាការបំរើប្រយោជន៍បស្ចឹមប្រទេសទាំងស្រុង។
- គ្មាននរណា ដែលមិន អបអរសាទរការរួចពីទុក្ខទោស របស់លោក រ៉ុង ឈុន និងសកម្មជនការពារបរិស្ថាន ជាដើម ដែលគ្រប់គ្នាទទួលថា ជាអ្នកទោសមនសិកានោះទេ។ ប៉ុន្តែក៏មានអ្នកព្រួយបារម្ភថា ក្រុមគេអាចនឹងជ្រុលជ្រោះ ថ្លោះធ្លោយយ៉ាងងាយជាមិនខានជាមួយបរិយាកាស(ភូមិសាស្ត្រនយោបាយ)ដែលមហាអំណាច ពិសេសបស្ចឹមប្រទេស កំពុងយកម្ពុជាជាសមរភូមិរបស់ពួកគេ ដើម្បីប្រឆាំងចិននៅកម្ពុជា និងនៅក្នុងតំបន់យ៉ាងសកម្ម និងជាក់ស្តែងបំផុតនៅពេលនេះ។
- កំពុងព្រោងព្រាត មហាប្រទេសបានប្រើមធ្យោបាយកម្លាំង និងសង្គ្រាមត្រជាក់ រួមមានសង្គ្រាមព័ត៌មានដ៏មានវិសាលភាព មានធនធាន និងមានជំនាញប្រឆាំងប្រទេសដែលមិនចំណុះពួកគេ អោយរំជើបរំជួលមិនស្រាកស្រាន្តឡើយ ទន្ទឹមនេះ ប្រព័ន្ធសង្គ្រាមព័ត៌មាន(ខ្មែរបំផ្លាញកម្ពុជា)គ្មានទេ សីលធម៌ សច្ចធម៌ យុត្តិធម៌។ គ្មានទេ(បណ្ឌិត/អ្នកនយោបាយ/ប្រព័ន្ធព័ត៌មាន)កណ្តាល/ឯករាជ្យនោះ។
- គណបក្សឆន្ទៈខ្មែរ អរគុណ២៣តុលា ជាប៉ូលនយោបាយថ្មី(ប្រកួតរវាងប៉ូលបី “CPP-ត្រីស្អប់/CNRP-ត្រីស្អុយ/គណបក្សឆន្ទៈខ្មែរ-ត្រីថ្មី-ជម្រើសថ្មី”)។ ឆ្នាំ២០១៨ បានទទួលសម្លេងគាំទ្រពីប្រជាពលរដ្ឋលំដាប់លេខ៤ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះចំនួន២០។
- គណបក្សឆន្ទៈខ្មែរ មានវប្បធម៌នយោបាយថ្មី ខុសពីវប្បធម៌សន្ទនាកន្លងមក ដែលមិនផ្តោតលើបញ្ហាសំខាន់ៗរបស់ប្រជាពលរដ្ឋ របស់ប្រទេសជាតិ តែបានផ្តើម និងផ្តាច់ទៅវិញដោយបញ្ហាគ្រួសារប៉ុណ្ណោះ។ គណបក្សឆន្ទៈខ្មែរ ដែលយល់ថា គ្មានការងារណាថោកទាបទេ មានតែមនុស្សទេដែលថោកទាប ដើម្បីបំរើម្ចាស់ឆ្នោត គណបក្សឆន្ទៈខ្មែរ បានចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់(យន្តការក្រៅសភា-ក្រៅរដ្ឋាភិបាល) ហើយបានយកចិត្តទុកដាក់លើការដឹកនាំទាំងបីគឺ៖ (១)ពិគ្រោះ និងផ្តល់យោបល់អំពីច្បាប់ អំពីសេចក្តីសម្រេច(ទាំងនៅថ្នាក់ជាតិ/ទាំងនៅថ្នាក់ក្រោមជាតិ) (២)ពិគ្រោះ និងផ្តល់យោបល់អំពីការចាត់ចែង អនុវត្តច្បាប់ អនុវត្តសេចក្តីសម្រេច (៣)ត្រួតពិនិត្យ តាមដាន លើកអនុសាសន៍ កែលំអ ការអនុវត្តច្បាប់ និងសេចក្តីសម្រេច។
- ជាទូទៅ នៅពេលបោះឆ្នោតម្តងៗ មុនការរាប់សន្លឹកឆ្នោតនីមួយៗ (គណបក្សនយោបាយ “ចាស់-ថ្មី/គីឡូធំ-តូច”) សុទ្ធតែចាប់ផ្តើមពីសូន្យសម្លេងដូចៗគ្នា។ បទពិសោធន៍ទាំងរបស់អតីតគណបក្សសម រង្ស៊ី ទាំងរបស់អតីតគណបក្សសិទ្ធិមនុស្ស គឺត្រូវឆ្លងកាត់ ពេលវេលា និងសកម្មភាមួយចំនួន ដើម្បីមានអាសនៈ។ ដូច្នេះគណបក្សឆន្ទៈខ្មែរ ដែលមានសកម្មភាពជាក់ស្តែង បទពិសោធន៍ លេចធ្លោមួយ កន្លងមក ជឿជាក់ថាពិតជាទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ និងអាសនៈរដ្ឋសភានៅឆ្នាំ២០២៣យ៉ាងពិតប្រាកដ៕

14/11/2021

១៤ វិច្ឆិកា ២០២១
*************
លោកបណ្ឌិត វ៉ៃ ឡងឌី ប្រធានគណៈកម្មាធិការគណបក្សឆន្ទៈខ្មែរខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំចលនាយុវជនខេត្ត ក្នុងរបៀបវារៈដូចខាងក្រោម៖
-ពិនិត្យលទ្ធផលការងារកន្លងមក
-លើកទិសដៅការងារបន្ត
-រៀបចំ និងកែសម្រួលរចនាសម្ព័ន្ធក្រុមការងារចលនាយុវជន ។ល។

#គណបក្សឆន្ទៈខ្មែរ
#គណបក្សឆន្ទៈខ្មែរខេត្តសៀមរាប
#យុវជនបន្តវេន #ចលនាយុវជន
ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

១៤ វិច្ឆិកា ២០២១*************លោកបណ្ឌិត វ៉ៃ ឡងឌី ប្រធានគណៈកម្មាធិការគណបក្សឆន្ទៈខ្មែរខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំថ្នាក...
14/11/2021

១៤ វិច្ឆិកា ២០២១
*************
លោកបណ្ឌិត វ៉ៃ ឡងឌី ប្រធានគណៈកម្មាធិការគណបក្សឆន្ទៈខ្មែរខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំចលនាយុវជនខេត្ត ក្នុងរបៀបវារៈដូចខាងក្រោម៖
-ពិនិត្យលទ្ធផលការងារកន្លងមក
-លើកទិសដៅការងារបន្ត
-រៀបចំ និងកែសម្រួលរចនាសម្ព័ន្ធក្រុមការងារចលនាយុវជន ។ល។

#គណបក្សឆន្ទៈខ្មែរ
#គណបក្សឆន្ទៈខ្មែរខេត្តសៀមរាប
#យុវជនបន្តវេន #ចលនាយុវជន
ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

សេចក្តីប្រកាសព័ត៌មានស្តីពីពិធីប្រកាសសុពលភាពគណៈកម្មាធិការគណបក្សឆន្ទៈខ្មែរស្រុកប្រាសាទបាគង និងសម្ពោធទីស្នាក់ការស្រុកដែលស្ថ...
13/11/2021

សេចក្តីប្រកាសព័ត៌មាន
ស្តីពីពិធីប្រកាសសុពលភាពគណៈកម្មាធិការគណបក្សឆន្ទៈខ្មែរស្រុកប្រាសាទបាគង និងសម្ពោធទីស្នាក់ការស្រុកដែលស្ថិតនៅភូមិព្រំកុដ្ឋ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានស្តីពីពិធីប្រកាសសុពលភាពគណៈកម្មាធិការគណបក្សឆន្ទៈខ្មែរស្រុកជីក្រែង និងសម្ពោធទីស្នាក់ការស្រុកស្ថិតនៅភូម...
13/11/2021

សេចក្តីប្រកាសព័ត៌មាន
ស្តីពីពិធីប្រកាសសុពលភាពគណៈកម្មាធិការគណបក្សឆន្ទៈខ្មែរស្រុកជីក្រែង និងសម្ពោធទីស្នាក់ការស្រុកស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកព្រឹទ្ធាចារ្យ គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ- គ្រប់គ្នា នៅចាំថា សម រង្ស៊ី (បានលាឈប់ ពីប្រធាន និងពីសមាជិកCNRP)...
10/11/2021

លោកព្រឹទ្ធាចារ្យ គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ
- គ្រប់គ្នា នៅចាំថា សម រង្ស៊ី (បានលាឈប់ ពីប្រធាន និងពីសមាជិកCNRP)ព្រោះ(ច្បាប់គណបក្សនយោបាយ មិនអោយមានទណ្ឌិត ជាប្រធានគណបក្សបានទេ)។ បន្ទាប់មក CNRP ត្រូវប្តូរស្លាកសញ្ញាដែលមានរូបសម រង្ស៊ី ទៀត ហើយនៅទីបញ្ចប់ រូបសញ្ញាCNRP ត្រូវដកចេញបាត់ទាំងស្រុងក្រោយសាលដីកាតុលាការកំពូលកម្ពុជារំលាយCNRP ព្រោះប្រធាន កឹម សុខា និងCNRP ជាប់ចោទពីបទសន្ទិដ្ឋិភាព/ក្បត់ជាតិ។ សរុបសេចក្តីទៅ អ្វីៗត្រូវថិតនៅក្រោមច្បាប់ជាបន្តបន្ទាប់ រួចមកហើយ។
- កន្លងមកនេះ ថ្នាក់ដឹកនាំអតីតCNRPដែលជាប់បម្រាមធ្វើនយោបាយប្រាំឆ្នាំ ច្រើនជាង២០រូប បានបន្តកន្ទុយគ្នាតាមច្បាប់វិសោធនកម្ម ច្បាប់គណបក្សនយោបាយ សុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយច្រើននាក់បានបង្កើតគណបក្សនយោបាយថ្មីៗ ដូចជា៖ (១)លោក ប៉ុល ហំម អតីតអនុប្រធាន លោក អ៊ូ ចាន់រ័ត្ន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍CNRP បង្កើតគណបក្សកែទម្រង់កម្ពុជា។ (២)លោក យ៉ែម បុញ្ញរិទ្ធិ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍CNRP ស្និទ្ធប្រធាន កឹម សុខា ជាងគេ បានបង្កើតគណបក្សកម្ពុជានិយម។ (៣)លោក ជីវ កត្តា លោក កង កឹមហាក់(ប្រើឈ្មោះ កឹម សុខា) បង្កើតគណបក្សខ្មែរស្រលាញ់ជាតិ។ (៤)លោក ថាច់ សេដ្ឋា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អតីតCNRPដែរ ដែលស្និទ្ធ អេង ឆៃអ៊ាង ជាងស្និទ្ធសម រង្ស៊ី ដំបូងលឺថាអាចដឹកនាំគណបក្សបេះដូងជាតិ តែក្នុងពេលគណបក្សបេះដូងជាតិ កំពុងជួបបញ្ហា ស្រាប់តែលឺថា គណបក្សភ្លើងទៀន បានស្វាគមន៍គាត់ ច្បាស់ហើយ អោយត្រលប់ចូល(ផ្ទះចាស់/គសរ)ដែលថិតក្នុងបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃនៅឡើយ។ ផ្សែងតែងចេញពីភ្នក់ភ្លើង ចាំមើលដើមភ្លើង អោយចូលរួមការបោះឆ្នោត ឬអោយអុកឡុក បំផ្លាញ បដិសេធ ការបោះឆ្នោត ឬយ៉ាងណា។
- ពេញមួយនីតិកាល(ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧-២០២២)(រដ្ឋសភាឆ្នាំ២០១៣-២០១៨) ប្រជាពលរដ្ឋ និងយុវជនកម្ពុជា ស្គាល់អ្នក ថាជាអ្នកណា ដោយសារអ្នកបាន និងកំពុងសេពគប់ ជាមួយអ្នកនោះ។ ខ្មោចCNRP ពឹងខ្យល់បរទេស ជាដង្ហើម។ ប្រដូចកម្ពុជាជាមួយភូមា គឺនៅកម្ពុជា សម រង្ស៊ី កឹម សុខា អតីតCNRP ចាញ់ឆ្នោត ប្រើកំលាំងប្រជាពលរដ្ឋក្រៅសម្លេងឆ្នោត ផ្តួលរំលំរាជរដ្ឋាភិបាលឈ្នះឆ្នោត។ នៅភូមា មេដឹកនាំយោធា ជាអ្នកធ្វើរដ្ឋប្រហារផ្តួលរំលំអ្នកឈ្នះឆ្នោត។ ស្ថានភាពអតីCNRP និងយុទ្ធសាស្ត្រសម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ កន្លងមក និងបន្តបន្ទាប់ បង្ហាញច្បាស់ កាន់តែច្បាស់ កាន់តែគ្រោះថ្នាក់ មិនអាចអោយទាំងអស់គ្នារួមគំនិត រួមសកម្មភាព(យកខ្លួនបៀតតទៅទៀត)បានឡើយ។ អ្នកបោក អាចពូកែ តែអ្នចាញ់បោកហូរហែ គឺពិតជាល្ងង់ផ្កាប់មុខណាស់។
- គណបក្សឆន្ទៈខ្មែរ អរគុណ២៣តុលា បានបង្កើត និងចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨ ជាប៉ូលនយោបាយថ្មី មានវប្បធម៌នយោបាយថ្មី ទទួលការគាំទ្រពីប្រជាពលរដ្ឋ លំដាប់លេខ៤ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះចំនួន២០ ហើយឈរលំដាប់លេខ២ ជាស្រេច ក្នុងចំណោមគណបក្សនយោបាយថ្មីទាំងឡាយ។
- គណបក្សឆន្ទៈខ្មែរ អរគុណ២៣តុលា សញ្ញាព្រះអាទិត្យថ្មី ជម្រើសថ្មី សម្រាប់ការផ្លាស់ប្តូរថ្មីដោយសុចរិតនៅកម្ពុជា គឺជាអនាគតដ៏ខ្លាំងក្លាក្នុងពហុបក្សរបស់ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងរបស់រដ្ឋសភាឆ្នាំ២០២៣ ដើម្បីកម្ពុជាបានសុខក្សេមក្សាន្ត សម្បូរសប្បាយតទៅ៕

ទីក្រុងហាណូយ ប្រទេសវៀតណាម៖👉ថ្មីៗនេះ វៀតណាមបានដាក់អោយដំណើរការរថភ្លើងល្បឿនលឿនរបស់ខ្លួនបន្ទាប់ពីចំណាយពេលសាងសង់ប្រមាណ១០ឆ្នាំ...
10/11/2021

ទីក្រុងហាណូយ ប្រទេសវៀតណាម៖
👉ថ្មីៗនេះ វៀតណាមបានដាក់អោយដំណើរការរថភ្លើងល្បឿនលឿនរបស់ខ្លួនបន្ទាប់ពីចំណាយពេលសាងសង់ប្រមាណ១០ឆ្នាំ។ ផ្លូវរថភ្លើងមួយខ្សែបានឆ្លងកាត់បឹងធម្មជាតិដ៏ធំមួយកណ្តាលក្រុងហាណូយ។
👉រូបភាពមួយនេះធ្វើអោយយើងនឹកដល់បឹងធម្មជាតិដ៏ធំមួយកណ្តាលរាជធានីភ្នំពេញ គឺបឹងកក់។ បឹងកក់ត្រូវបានលុបដោយឈរលើហេតុផលអភិវឌ្ឍ ជាមួយគ្នាមានបឹងផ្សេងៗច្រើនទៀតត្រូវបានលុបទាំងស្រុង ឬដោយផ្នែក។
👉ការអភិវឌ្ឍន៍ដែលមិនមានផែនការ និងចក្ខុវិស័យច្បាស់លាស់ អាចនាំអោយជះផលអាក្រក់ទៅវិញ។

#គណបក្សឆន្ទៈខ្មែរ
ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨  នៃពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣-២០២១។ #គណបក្សឆន្ទៈខ្មែរ #គណបក្សឆន្ទៈខ្មែរខេត្តសៀ...
08/11/2021

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨
នៃពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣-២០២១។

#គណបក្សឆន្ទៈខ្មែរ
#គណបក្សឆន្ទៈខ្មែរខេត្តសៀមរាប

ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី !

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២ ខិតជិតមកដល់។ ប្រសិនប្រជាពលរដ្ឋខ្មែរទាំងពីរភេទក្នុងខេត្តសៀមរាប ដែលមា...
08/11/2021

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២ ខិតជិតមកដល់។ ប្រសិនប្រជាពលរដ្ឋខ្មែរទាំងពីរភេទក្នុងខេត្តសៀមរាប ដែលមានបំណងឈរជាបេក្ខជនមេឃុំ បេក្ខជនចៅសង្កាត់ និងបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ សូមរួសរាន់ចូលរួមចុះឈ្មោះជាមួយគណបក្សឆន្ទៈខ្មែរខេត្តសៀមរាប ដើម្បីមានឱកាសក្លាយខ្លួនជាមេឃុំ ចៅសង្កាត់គំរូ ដើម្បីការអភិវឌ្ឍន៍ឃុំ សង្កាត់របស់យើង និងកសាងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅថ្នាក់ក្រោមជាតិឡើងវិញ ។

📝លក្ខខណ្ឌ៖
-ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
-មានអាយុ២៥ឆ្នាំឡើង (គិតត្រឹមថ្ងៃបោះឆ្នោត)
-ចេះសរសេរ និងអានអក្សរខ្មែរបាន
-មានឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់របស់ខ្លួនដែលចង់ឈរឈ្មោះ។

#ហេតុអ្វីត្រូវចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ?
👉គណបក្សឆន្ទៈខ្មែរជាប៉ូលនយោបាយថ្មី ជាគណបក្សបណ្តុះវប្បធម៌នយោបាយថ្មី ជាគណបក្សដែលបង្កើតឡើងដោយបញ្ញវ័ន្តខ្មែរ អ្នកនយោបាយបន្តវេន អ្នកនយោបាយស្រករក្រោយ ស្អាតស្អំ មិនពុករលួយបក្សពួកនិយម ជាគណបក្សប្រកាន់ភ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ អព្យាក្រឹត និងឯករាជ្យ។ គណបក្សឆន្ទៈខ្មែរ មានសញ្ញាព្រះអាទិត្យថ្មី ជាជម្រើសថ្មី ដើម្បីការផ្លាស់ប្តូរថ្មីនៅកម្ពុជា។

ស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ការចូលរួមជាមួយយើងខ្ញុំ៖
099 999 037 / 068 999 345
(សម្រាប់ឈរឈ្មោះក្នុងខេត្តសៀមរាប)
Telegram: +85568999345

#គណបក្សឆន្ទៈខ្មែរ
ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី !

07/11/2021

ព្រៃវែង ០៧-វិច្ឆិកា-២០២១៖
👉ថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរ បានជួបសំណេះសំណាលជាមួយបងប្អូនជាសកម្មជន និងជាបេក្ខជនឈរឈ្មោះប្រជែងតំណែងមេឃុំ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ។
👉គណបក្សឆន្ទៈខ្មែរ ប្តេជ្ញាកសាងប្រជាធិបតេយ្យពហុបក្សថ្នាក់ឃុំ-សង្កាត់ឡើងវិញ តាមរយៈការប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២ខាងមុខនេះ។

#គណបក្សឆន្ទៈខ្មែរ - ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

06/11/2021

វិធានាការរបស់រដ្ឋលើបញ្ហាប្រេងឡើងថ្លៃ៖
👉ឥណ្ឌា បានចាត់វិធានការកាត់បន្ធយពន្ធលើប្រេងឥន្ធនៈ ដើម្បីជួយដល់ជនក្រីក្រ និងវណ្ណៈកណ្តាល។
👉 នៅកម្ពុជា កុំថាឡើយដល់ទៅកាត់បន្ធយពន្ធ សូម្បីតែគិតថាកាត់ ក៏មិនបានគិតផង។ រដ្ឋគ្រាន់តែអាចប្រាប់ថា បើសាំងឡើងថ្លៃ ឈប់ជិះឡាន ម៉ូតូទៅ ជិះកង់វិញតែប៉ុណ្ណោះ។
👉គណបក្សឆន្ទៈខ្មែរ ថ្មីៗនេះបានផ្តល់ជាអនុសាសន៍អោយរដ្ឋាភិបាលគិតគូរកាត់បន្ថយពន្ធនាំប្រេងចូល និងអាករពាក់ព័ន្ធមួយចំនួន ដើម្បីបន្ធយតម្លៃប្រេងឥន្ធនៈលើទីផ្សារ និងជួយសម្រាលបន្ទុកប្រជាពលរដ្ឋ។

#គណបក្សឆន្ទៈខ្មែរ - ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

សម្តេចតេជោ បានលើកឡើងកោតសរសើរកុមារារូបនេះថាមានការតាំងចិត្តចង់ចូលរៀនវិញ បន្ទាប់ពីបានចាក់វ៉ាក់សាំងរួចរាល់ បើទោះជាគ្មានទ្រនា...
03/11/2021

សម្តេចតេជោ បានលើកឡើងកោតសរសើរកុមារារូបនេះថាមានការតាំងចិត្តចង់ចូលរៀនវិញ បន្ទាប់ពីបានចាក់វ៉ាក់សាំងរួចរាល់ បើទោះជាគ្មានទ្រនាប់ជើងពាក់ក៏ដោយ។
👉ចំណែកលោកគង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ មើលឃើញពីជ្រុងផ្សេងមួយទៀតថា សម័យតេជោទៅហើយនៅមានអ្នកអត់ទ្រនាប់ជើងពាក់ទៀត។
👉មានប្រជាជនកម្ពុជាច្រើនទៀត ជាពិសេសកុមារា កុមារី យុវជន យុវតី ដែលត្រូវការការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។

#គណបក្សឆន្ទៈខ្មែរ
ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

លោកព្រឹទ្ធាចារ្យ គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ- លើសពីកាលកន្លងមក ការរំលឹកខួបឆ្នាំទី៣០ អំពីកិច្ចព្រមព្រៀងទីក្រុងប...
02/11/2021

លោកព្រឹទ្ធាចារ្យ គង់ គាំ
ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ
- លើសពីកាលកន្លងមក ការរំលឹកខួបឆ្នាំទី៣០ អំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំនេះមានភាពព្រោងព្រាត និងគគ្រឹកគគ្រេងគួរអោយកត់សម្គាល់ ដោយមានប្រទេសហត្ថលេខីខ្លះ សង្គមស៊ីវិលច្រើន គណបក្សនយោបាយខ្មែរនានា ពិសេសគណបក្សប្រជាជនកម្ពុជា(រាជរដ្ឋាភិបាល)ក៏បានដាក់អោយប្រើក្រដាសប្រាក់បីម៉ឺនរៀលថ្មី ចូលរួមរំលឹកខួបនេះផងដែរ។
- ក្នុងនាមប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ខ្ញុំសូមសម្តែងការរីករាយ និងការចាប់អារម្មណ៍ជាពិសេសចំពោះគណបក្សឆន្ទៈខ្មែរ ដែលបានប្រកាន់យកស្លោក “អរគុណ២៣តុលា” និងគណបក្សប្រជាជនកម្ពុជា “អរគុណសន្តិភាព” ជារូបភាពផ្ទាល់របស់ខ្លួន បង្ហាញពីការប្រជែងគ្នាយ៉ាងប្រាកដប្រជាជាងគេ និងពីជំហរលេចធ្លោជាងគេ មិនទុកការបោះឆ្នោតឆ្នាំ២០១៨ថាមិនពហុបក្ស មិនស្របស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងស្មារតីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឡើយ ហើយត្រូវបន្តការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ដ៏ត្រឹមត្រូវជាទៀងទាត់នេះទៀត ដើម្បីអំណាចនៅកម្ពុជាជាអំណាចរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋជាប់ជានិច្ច។
- ការរវីរវល់ខ្លាំងចំពោះអតីតកាល(ឯកសិទ្ធិរារាំង/បំផ្លាញ/បដិសេធការបោះឆ្នោត)របស់មជ្ឈដ្ឋានក្រៅបញ្ជីមួយចំនួន គឺជាការរវើរវាយ។ ការរវីរវល់ខ្លាំងចំពោះអនាគត ចង់អោយបស្ចឹមប្រទេសនាំប្រជាធិបតេយ្យសេរី ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍ ។ល។ សំរាប់កម្ពុជា គឺមិនលើកតម្លៃ និងសមត្ថភាពខ្លួនសោះ។ ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជន ដែលជាម្ចាស់ជោគវាសនា អនាគតរបស់ខ្លួន និងរបស់ប្រទេសជាតិខ្លួន យល់ច្បាស់ថាប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់គណបក្សនយោបាយណា របស់មេដឹកនាំនយោបាយណា និងរបស់បរទេសណាឡើយ។
- គណបក្សឆន្ទៈខ្មែរ ជឿជាក់ថានៅឆ្នាំ២០២២ និងនៅឆ្នាំ២០២៣ខាងមុខ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងរដ្ឋសភាកម្ពុជានឹងមានពហុបក្សឡើងវិញ ហើយមេឃុំ ជំទប់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សឆន្ទៈខ្មែរ ព្រមទាំងតំណាងរាស្ត្រគណបក្សឆន្ទៈខ្មែរ ពិតជាមានសមត្ថភាព លទ្ធភាពគ្រប់គ្រាន់ ពិតប្រាកដ បំរើប្រជាពលរដ្ឋ និងកសាងឃុំ-សង្កាត់ កសាងប្រទេសកម្ពុជាអោយសុខចំរើនទ្វេរឡើងជាក់ជាមិនខាន៕

#គណបក្សឆន្ទៈខ្មែរ
ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

ទោះហត់យ៉ាងណា ក៏មិនត្រូវឈប់ទោះលំបាកយ៉ាងណា ក៏ត្រូវជំនះ។ការបន្តដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យសេរីពហុប្សនៅថ្នាក់ឃុំ សង្កាត...
02/11/2021

ទោះហត់យ៉ាងណា ក៏មិនត្រូវឈប់
ទោះលំបាកយ៉ាងណា ក៏ត្រូវជំនះ។
ការបន្តដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យសេរីពហុប្សនៅថ្នាក់ឃុំ សង្កាត់ បានខិតជិតមកដល់ហើយ។ តាមរយៈការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២ គណបក្សឆន្ទៈប្តេជ្ញានឹងប្រជែងយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណែងមេឃុំ ចៅសង្កាត់ឱ្យបាន ដើម្បីបានចូលរួមចំណែកអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរ និងជាពិសេសបម្រើដល់ប្រជាពលរដ្ឋប្រកបដោយភាពស្អាតស្អំមិនពុករលួយ តម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អនៅក្នុងឃុំ សង្កាត់។

👉សូមចូលរួម និងគាំទ្រដល់គណបក្សឆន្ទៈខ្មែរ ដែលជាប៉ូលនយោបាយថ្មី ដែលមានរូបសញ្ញាព្រះអាទិត្យថ្មី ជាជម្រើសថ្មី ដើម្បីការផ្លាស់ប្តូរថ្មីនៅកម្ពុជា!

#គណបក្សឆន្ទៈខ្មែរ
#យុវជនបន្តវេន
#ដូរមេឃុំទម្រន់ដាក់យុវជនឆន្ទៈខ្មែរ

សូមអបអរសាទរដល់យុវជន ជ្រក់ ទ្រីម ដែលត្រូវបានតែងតាំងជាប្រធានចលនាយុវជនគណបក្សឆន្ទៈខ្មែរស្រុកប្រាសាទបាគង ខេត្តសៀមរាប។ #គណបក្ស...
01/11/2021

សូមអបអរសាទរដល់យុវជន ជ្រក់ ទ្រីម ដែលត្រូវបានតែងតាំងជាប្រធានចលនាយុវជនគណបក្សឆន្ទៈខ្មែរស្រុកប្រាសាទបាគង ខេត្តសៀមរាប។

#គណបក្សឆន្ទៈខ្មែរ
#យុវជនបន្តវេន #បណ្តុះវប្បធម៌នយោបាយថ្មី
៣១ តុលា ២០២១

កាលពីថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១៖👉លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានជួបជាមួយតំណាងគណបក្សឆន្ទៈខ្មែរប្រចាំស្រុ...
01/11/2021

កាលពីថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១៖
👉លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានជួបជាមួយតំណាងគណបក្សឆន្ទៈខ្មែរប្រចាំស្រុកនីមួយៗនៃខេត្តសៀមរាប ដើម្បីពិនិត្យតាមដានលទ្ធផលនៃការរៀបចំរចនាសម្ព័ន្ធ និងបេក្ខជនត្រៀមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខនេះ។
👉លោកក៏បានកោតសរសើរចំពោះលោកបណ្ឌិត វ៉ៃ ឡងឌី ប្រធានគណៈកម្មាធិការគណបក្សឆន្ទៈខ្មែរខេត្តសៀមរាប ក៏ដូចជាបងប្អូនសកម្មជនទាំងអស់ ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ និងយកចិត្តទុកដាក់ខ្ពស់។
👉សូមបងប្អូន ជាពិសេសយុវជនខ្មែរដែលជាម្ចាស់នៃជោគវាសនាប្រទេសជាតិ ចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ ដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅឃុំ-សង្កាត់របស់យើងទាំងអស់គ្នា។

#គណបក្សឆន្ទៈខ្មែរ - ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

០១ វិច្ឆិកា ២០២១សេចក្តីថ្លែងការណ៍គណបក្សឆន្ទៈខ្មែរ
01/11/2021

០១ វិច្ឆិកា ២០២១
សេចក្តីថ្លែងការណ៍គណបក្សឆន្ទៈខ្មែរ

Address

Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+85568999345

Website

Alerts

Be the first to know and let us send you an email when NND Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NND Travel:

Share


Other Phnom Penh travel agencies

Show All