Domestic Tourism Promotion & Public Awareness Training

Domestic Tourism Promotion & Public Awareness Training Cambodian Tourism Information on Cambodian travel and tourism

04/11/2019

FRESH NEWS

សក្តានុពលទេសចរណ៍ខេត្តមណ្ឌលគិរីខេត្តមណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តមណ្ឌលគិរី មានព្រំប្រទល់ខាងជ...
18/09/2019

សក្តានុពលទេសចរណ៍ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តមណ្ឌលគិរី មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តស្ទឹងត្រែងនិងខេត្តរតនគិរី ខាងកើតនិងខាងត្បូងជាប់នឹងសាធារណរដ្ឋសង្គមនិយមវៀតណាម និងខាងលិចជាប់នឹងខេត្តក្រចេះ។
ខេត្តមណ្ឌលគិរី មានចម្ងាយ៣៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦, ៨ និង៧ កាត់ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។
ខេត្តមណ្ឌលគិរី មានផ្ទៃដី១៤.២៨៨គីឡូម៉ែត្រការេ ជាប់លំដាប់ទីមួយបណ្តាផ្ទៃដីនៃរាជធានីខេត្តទាំង២៥។ មណ្ឌលគិរី មានក្រុងសែនមនោរម្យនិងបួនស្រុក។
ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយ។ ខេត្តនេះ ល្បីខាងរសជាតិឆ្ងាញ់នៃផ្លែអាវូកាដូនិងកាហ្វេ។
មនុស្សម្នានិងទេសចរជាច្រើន ពិតជាចាប់ចិត្តក្រៃលែងនឹងមរតកធម្មជាតិដ៏បវរ សមដូចពាក្យពេចន៍ចួននៃចម្រៀងដ៏ល្បីដូចជា «ទឹកជ្រោះប៊ូស្រា» ដែលបកស្រាយដោយលោក តូច តេង និងអ្នកស្រី ម៉ៅ សារ៉េត, «ជ្រោះពេជ្រចិន្តា, សំនៀងបុប្ផាព្រៃភ្នំ និងសម្ផស្សបុប្ផាព្រៃភ្នំ» ដែលបកស្រាយដោយអ្នកស្រី រស់ សិរីសុទ្ធា និង «បុប្ផាកោះញែក» ដែលបកស្រាយដោយលោក តូច តេង។
នៅចុងសប្តាហ៍ឬវិស្សមកាល លោកអ្នកគួរឆ្លៀតឱកាសធ្វើដំណើរទៅខេត្តមណ្ឌលគិរី ដើម្បីទស្សនាភ្នំដោះក្រមុំ រមណីយដ្ឋានធម្មជាតិអូរផ្លាយ រមណីយដ្ឋានសមុទ្រឈើ ភ្នំបាយឆៅ ទឹកជ្រោះលែងប៉ូកប្រះ ភ្នំអណ្តូងស្នេហ៍ សហគមន៍ទឹកជ្រោះជ្រៃធំ សហគមន៍ទេសចរណ៍ទឹកធ្លាក់លែងឃិន-លែងអង់ ឧទ្យានធម្មជាតិប៊ូស្រា ភ្នំណាមលៀរ។ល។ ពេលទៅដល់ទីនោះ កុំភ្លេចចូលរួមអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ និងអភិរក្សបរិស្ថាន។

សាកម្ហូបខ្មែរម្តង !Try Khmer dishes once.
03/08/2019

សាកម្ហូបខ្មែរម្តង !
Try Khmer dishes once.

សហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែងទីតាំង ៖ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុងចម្ងាយ ៖ ៨០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទមធ្យោបាយ ...
08/07/2019

សហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង

ទីតាំង ៖ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង
ចម្ងាយ ៖ ៨០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ
មធ្យោបាយ ៖ តាមរថយន្ត
ចំណុចទាក់ទាញទេសចរ ៖ ទឹកធ្លាក់ឆាយអារ៉ែង ភ្នំខ្នងស្រល់ ក្រពើភ្នំ បក្សីបក្សា ត្រីនាគ រូងភ្នំបុរាណ ពាងបុរាណ និងមឈូសបុរាណ។
សកម្មភាពទេសចរ ៖ ជិះទោចក្រយាន ជិះទោចក្រយានយន្ត ជិះរទេះគោ មុជទឹកកម្សាន្ត ដើរកាត់ព្រៃភ្នំ ឡើងភ្នំ មើលក្រពើភ្នំ គន់មើលបក្សីបក្សា មើលត្រីនាគ ចូលរូងភ្នំបុរាណ មើលវត្ថុបុរាណ និងបោះជំរំក្នុងព្រៃ។

01/03/2019
01/03/2019
20/03/2018

សិក្សាពាក្យ “សិក្ខាសាលា”
to conduct a seminar on sth ធ្វើសិក្ខាសាលាមួយអំពីអ្វីមួយ (រវាងសិស្សនិងគ្រូ)
to organize a seminar on sth រៀបចំសិក្ខាសាលាមួយអំពីអ្វីមួយ (នៅសាកលវិទ្យាល័យ)
to host a seminar on sth រៀបចំសិក្ខាសាលាមួយអំពីអ្វីមួយ
to lead a seminar on sth ដឹកនាំសិក្ខាសាលាមួយអំពីអ្វីមួយ
to sponsor a seminar on sth ឧបត្ថម្ភសិក្ខាសាលាមួយអំពីអ្វីមួយ
to attend a seminar on sth ចូលរួមសិក្ខាសាលាមួយអំពីអ្វីមួយ
a seminar room បន្ទប់សិក្ខាសាលា (នៅសាកលវិទ្យាល័យ)
a seminar program កម្មវិធីសិក្ខាសាលា
an all-day seminar សិក្ខាសាលាមួយថ្ងៃពេញ
a half-day seminar សិក្ខាសាលាកន្លះថ្ងៃ
a weekend seminar សិក្ខាសាលាចុងសប្តាហ៍
the annual seminar on sth សិក្ខាសាលាប្រចាំឆ្នាំអំពីអ្វីមួយ
the business seminar for tourist industrial professionals សិក្ខាសាលាធុរកិច្ចសម្រាប់អ្នក ប្រកបវិជ្ជាជីវៈឧស្សាហកម្មទេសចរណ៍
the educational seminar for judges សិក្ខាសាលាអប់រំសម្រាប់ចៅក្រម
the management seminar for hotel managers សិក្ខាសាលាគ្រប់គ្រងសម្រាប់អ្នកគ្រប់គ្រង សណ្ឋាគារ
the training seminar for tour guides សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់មគ្គុទ្ទេសក៍ ទេសចរណ៍
in the two-day seminar = at the two-day seminar ក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃ
in this week’s seminar = at this week’s seminar ក្នុងសិក្ខាសាលានាសប្តាហ៍នេះ
seminar participants អ្នកចូលរួមទាំងអស់ក្នុងសិក្ខាសាលា
seminar leader អ្នកដឹកនាំសិក្ខាសាលា

to conduct a workshop on sth ធ្វើសិក្ខាសាលាមួយអំពីអ្វីមួយ (ដើម្បីផ្លាស់ប្តូរយោបល់)
to organize a workshop on sth រៀបចំសិក្ខាសាលាមួយអំពីអ្វីមួយ (នៅសណ្ឋាគារ)
to host a workshop on sth រៀបចំសិក្ខាសាលាមួយអំពីអ្វីមួយ (នៅមជ្ឈមណ្ឌលមួយ)
to lead a workshop on sth ដឹកនាំសិក្ខាសាលាមួយអំពីអ្វីមួយ
to sponsor a workshop on sth ឧបត្ថម្ភសិក្ខាសាលាមួយអំពីអ្វីមួយ
to attend a workshop on sth ចូលរួមសិក្ខាសាលាមួយអំពីអ្វីមួយ
to participate in a workshop on sth = to take part in a workshop on sth
ចូលរួមសិក្ខាសាលាមួយអំពីអ្វីមួយ
a craft workshop for craftsmen សិក្ខាសាលាសិប្បកម្មសម្រាប់សិប្បករ
a dance workshop for dancers សិក្ខាសាលារបាំសម្រាប់អ្នករបាំ
a design workshop for designers សិក្ខាសាលាគំរូប្លង់សម្រាប់អ្នករៀបចំប្លង់
a drama workshop for dramatists សិក្ខាសាលាវិនាដកម្មសម្រាប់វិនាដករ
a farm workshop for farmers សិក្ខាសាលាកសិកម្មសម្រាប់កសិករនិងអ្នកចម្ការ
a pottery workshop for potters សិក្ខាសាលាកុម្ភការភណ្ឌសម្រាប់កុម្ភការ
a development workshop for computer technicians សិក្ខាសាលាអភិវឌ្ឍន៍សម្រាប់អ្នក បច្ចេកទេសកុំព្យូទ័រ
an educational workshop for head teachers សិក្ខាសាលាអប់រំសម្រាប់គ្រូបង្គោល
an engineering workshop for city engineers សិក្ខាសាលាវិស្វកម្មសម្រាប់វិស្វករក្រុង
a music workshop for musicians សិក្ខាសាលាតន្ត្រីសម្រាប់តន្ត្រីករ
a poetry workshop for poets សិក្ខាសាលាកវីនិពន្ធន៍សម្រាប់កវី
a professional workshop for tourism businesspersons សិក្ខាសាលាវិជ្ជាជីវៈសម្រាប់ធុរជន ទេសចរណ៍
railway workshop សិក្ខាសាលាអយស្ម័យយាន
research workshop សិក្ខាសាលាស្រាវជ្រាវ
skills workshop សិក្ខាសាលាទេពកោសល្យ
theater workshop សិក្ខាសាលាល្ខោន
training workshop សិក្ខាសាលាបណ្តុះបណ្តាល
writing workshop សិក្ខាសាលាវិជ្ជាជីវៈនិពន្ធ
actors’ workshop សិក្ខាសាលាសម្រាប់នាដកាឬអ្នករបាំ
artists’ workshop សិក្ខាសាលាសម្រាប់សិល្បករនិងសិល្បការិនី
children’s workshop សិក្ខាសាលាសម្រាប់កុមារ
writers’ workshop សិក្ខាសាលាសម្រាប់អ្នកនិពន្ធ
group workshop សិក្ខាសាលាជាក្រុម
carpenter’s workshop រោងជាងរបស់ជាងឈើ
stonemason’s workshop រោងជាងរបស់ជាងកាត់ថ្ម
in the one-day workshop ក្នុងសិក្ខាសាលារយៈពេលមួយថ្ងៃ
during the day-long workshop ក្នុងសិក្ខាសាលារយៈពេលមួយថ្ងៃពេញ
at the introductory workshop ក្នុងសិក្ខាសាលាដំបូង
a member of a workshop សមាជិកម្នាក់នៃសិក្ខាសាលា
workshop members សមាជិកនិងសមាជិកានៃសិក្ខាសាលា
a participant in a workshop អ្នកចូលរួមម្នាក់ក្នុងសិក្ខាសាលា
workshop attendees = workshop participants អ្នកចូលរួមទាំងអស់ក្នុងសិក្ខាសាលា
workshop presenters អ្នកបង្ហាញមេរៀនក្នុងសិក្ខាសាលា
workshop leader អ្នកដឹកនាំសិក្ខាសាលា
workshop session ការប្រជុំផ្លាស់ប្តូរយោបល់

06/12/2017
07/09/2017
07/09/2017
សេចក្តីជូនដំណឹងអំពីតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌវប្បធម៌ពិភពលោកAnnouncement about the Sambor Preykuk Temple Site – ...
03/08/2017

សេចក្តីជូនដំណឹងអំពីតំបន់ប្រាសាទសំបូរព្រៃគុក
ជាបេតិកភណ្ឌវប្បធម៌ពិភពលោក
Announcement about the Sambor Preykuk Temple Site – World Cultural Heritage

សេចក្តីជូនដំណឹងអំពីពិព័រណ៍ទេសចរណ៍កម្ពុជានៅខេត្តសៀមរាបAnnouncement about Cambodia Travel Mart 2017
02/08/2017

សេចក្តីជូនដំណឹងអំពីពិព័រណ៍ទេសចរណ៍កម្ពុជានៅខេត្តសៀមរាប
Announcement about Cambodia Travel Mart 2017

សេចក្តីប្រកាសព័ត៌មានអំពីប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៧Press ...
29/06/2017

សេចក្តីប្រកាសព័ត៌មានអំពីប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៧
Press Release on Cambodia’s Angkor Temple – the World’s Magnificent Historic Building Site for 2017

03/02/2017
03/12/2016
និមិត្តសញ្ញាកម្ពុជា និងនិមិត្តរូបមរតករបស់កម្ពុជា (Logo of Cambodia and symbols of Cambodia's diverse heritage)
22/11/2016

និមិត្តសញ្ញាកម្ពុជា និងនិមិត្តរូបមរតករបស់កម្ពុជា (Logo of Cambodia and symbols of Cambodia's diverse heritage)

Address

St. 21BT, Boeng Tompun Commune, Meanchey District
Phnom Penh
855

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Telephone

+855 17 839 948

Alerts

Be the first to know and let us send you an email when Domestic Tourism Promotion & Public Awareness Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Domestic Tourism Promotion & Public Awareness Training:

Share

Category