07/12/2023
ក្រុមហ៊ុនអាកាសចរណ៍Thai Airwayបានចុះចតជាលើកដំបូងនៅព្រលានយន្តហោះថ្មីសៀមរាប អង្គរ.............
ក្រុមហ៊ុនអាកាសចរណ៍Thai Airway បានបើកទិសដៅថ្មី មកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃចំនួនអ្នកដំណើរចូលមកទស្សនាតំបន់ឧទ្យានអង្គរ។
ការមកដល់របស់ក្រុមហ៊ុនអាកាសចរណ៍នេះ ជាការចាប់ផ្តើមជើងហោះហើរដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways រវាងទីក្រុងបាងកក ទៅខេត្តសៀមរាប ចាប់តាំងពីពួកគេបានធ្វើការនៅទីនេះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលក្រុមហ៊ុននេះធ្វើការហោះហើរ តែរវាងបាងកក-ភ្នំពេញតែប៉ុណ្ណោះ។
នៅពេលនេះ ក្រុមហ៊ុនបានបើកដំណើរការជើងហោះហើរ រវាងទីក្រុងបាងកក-សៀមរាប មួយជើងក្នុងមួយថ្ងៃ និងភ្នំពេញ-បាងកក២ដងក្នុងមួយថ្ងៃ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជាទទួលបានភ្ញៀវបរទេស សរុបប្រមាណ៤,៤លាននាក់ ក្នុងរយៈពេល១០ខែ ដោយកើនឡើងខ្ពស់ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រទេសក្នុងតំបន់អាស៊ានចំនួន២ នៅតែបន្តឈរលំដាប់ឈានមុខគេនៃការ មកដល់របស់ភ្ញៀវទេសចរអន្តរជាតិនេះ៕ ប្រភព៖ Propertyarea.asia