Explore Tourism Site - ស្វែងរកតំបន់ទេសចរណ៍

Explore Tourism Site - ស្វែងរកតំបន់ទេសចរណ៍ Explore tourism site across the country and the world

ស្វែងរកតំបន់ទេសចរណ៍

☑️សរុកគិរីសាគរស្ថិតក្នុងចំណោមស្រុកទាំង ៧របស់ខេត្តកោះកុង ស្រុកគីរីសាគរមានព្រំប្រទល់ខាងលិចជាប់ឈូងសមុទ្រថៃ ខាងកើតជាប់ស្រុកប...
02/05/2024

☑️សរុកគិរីសាគរស្ថិតក្នុងចំណោមស្រុកទាំង ៧របស់ខេត្តកោះកុង ស្រុកគីរីសាគរមានព្រំប្រទល់ខាងលិចជាប់ឈូងសមុទ្រថៃ ខាងកើតជាប់ស្រុកបទុមសាគរ ខាងជើងជាប់ស្រុកកោះកុង ខាងត្បូងទល់ឈូងសមុទ្រខេត្តព្រះសីហនុ។

ស្រុកគីរីសាគរ ចែកចេញជា៣ឃុំ និងមាន ៩ភូមិ មានប្រជាពលរដ្ឋសរុបចំនួន ៧,៦១៦នាក់ និងមានស្ត្រីចំនួន៣,៧១២នាក់ នឹងមានគ្រួសារសរុប១,៦៩៨គ្រួសារ។

ក្នុងស្រុកមានចំនួន ១៨កោះ គឺកោះស្ដេច កោះក្រាស់ កោះក្រសាក្នុង កោះក្រសាកណ្ដាល កោះក្រសាក្រៅ កោះអណ្ដើក កោះទទឹង កោះឆាន់ កោះខ្មោចឬ(កោះសាមិត) កោះអំពិលក្នុង កោះអំពិលក្រៅ កោះអំពិលកណ្ដាល កោះស្មាច់ កោះដំឡូងក្នុង កោះដំឡូងក្រៅ កោះម្នាស់ កោះទទឹម កោះកូស្រូវីឬ(កោះឆ្លាម)។

☑️ចពោះភ្ញៀវទេសចរមួយចំនួនប្រាកដជាស្គាល់ច្បាស់ជាងគេគឺកោះស្ដេច ចំណែកកោះស្ដេចគឺមានប្រជាពលរដ្ឋសរុបចំនួន២៦០៩នាក់ មានចំនួនគ្រួសារសរុប៦៧៥គ្រួសារភាគច្រើនប្រជាពលរដ្ឋប្រកបមុខរបរនេសាទ។

♥️ហើយភ្ញៀវទេសចរដែលមកលេងនៅកោះស្ដេចតែងតែមកលេង នឹងមិនអាចបំភ្លេចបានគឺ

1. អណ្តូងស្តេច ៖ អណ្តូងស្តេច ជាអណ្តូងចំណាស់មួយរាប់ឆ្នាំដែលមានរឿងរាវ ទាក់ទងទៅនឹងប្រវត្តិនៃឈ្មោះកោះស្តេច ភាគីច្រើនភ្ញៀវមកលេងតែងតែមកបន់ស្រន់ នឹងយកទឹកអណ្ដូងនោះពិសារ ដើម្បីសុំសេចក្ដីសុខ ។

2. ពោយដូង រឺចុងពោយ ក៏មួយទៀតហៅពយបារាំង ៖ ជាកន្លែងមួយដែលភ្ញៀវទេសចរណ៍ អាចមកគយគន់ថ្ងៃលិច នឹងលេងទឹកយ៉ាងសប្បាយនៅលើកោះស្តេច។

3. កោះសាមិតឬ(កោះខ្មោច) ៖ កោះនេះយើងត្រូវជិះទូកក៏អូប៊រប្រហែល៥នាទីពីកោះស្ដេច ហើយកោះនេះមានឈ្មោះដើមគួរអោយខ្លាចបន្តិច ទើបនាំគ្នាហៅកោះរីករាយវិញ ប៉ុន្តែកោះនេះធ្វើអោយអ្នកកាន់តែរីករាយនៅពេលដែរអ្នកបានទៅដល់ ព្រោះកោះនេះមានផ្កាដ៏ស្រស់ស្អាតសម្រាប់អ្នកដែលចូលចិត្តមុជទឹកមើលធម្មជាតិក្រោមបាតសមុទ្រ។

4. កោះស្មាច់៖ កោះស្មាច់អ្នកត្រូវធ្វើដំណើរពីកោះស្ដេច ប្រហែល៣០នាទីកោះនេះជាទីពេញនិយមសម្រាប់ប្រជាជនកោះស្តេចមកលេងកំសាន្តនៅពេលបុណ្យទាន និងថ្ងៃឈប់សម្រាកម្តងៗ ព្រោះកោះនេះមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ជាមួយនឹងទឹកសមុទ្រខៀវស្រងាត់ ហើយកោះនេះកំពុងមានក្រុមហ៊ុនចាប់ផ្ដើមវិនិយោគ។

5. ជិះទូកស្ទូចត្រីតាមកោះ៖ ការជិះទូកស្ទូចត្រីនេះជាទីពេញនិយមរបស់ភ្ញៀវទេសចរគ្រប់ៗគ្នា ព្រោះជួយបង្កើនភាពរីករាយ និងធ្វើអោយភ្ញៀវចងចាំនៃការមកលេងកោះស្ដេច។

6.ការទិញគ្រឿងសមុទ្រ :ភាគច្រើនភ្ញៀវទេសចរ តែងតែទិញគ្រឿងសមុទ្រពីផែនេសាទ នឹងសរសើរគ្រឿងសមុទ្រស្រស់គ្មានជាតិគីមី នឹងមានតម្លៃសមរម្យដែលគាត់អាចទទួលយកបាន។🐙🐟

7. កន្លែងស្នាក់នៅ Place to stay:
កោះស្ដេច រីសត Koh Sdach Resort
Koh Apikjun Resort កោះអភិជន រីសត

** កម្មវិធីរីករាយ "ពិធីបុណ្យភ្នំ" ខាងមុខនេះនៅឧទ្យានជាតិគីរីរម្យ * ចាប់ពី ថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៤​.** តម្លៃកញ្ចប់ស្នាក...
28/04/2024

** កម្មវិធីរីករាយ "ពិធីបុណ្យភ្នំ" ខាងមុខនេះនៅឧទ្យានជាតិគីរីរម្យ
* ចាប់ពី ថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៤​.
** តម្លៃកញ្ចប់ស្នាក់នៅតង់បោះជំរុំ ត្រឹមតែ $55/ម្នាក់ប៉ុណ្ណោះ ( សម្រាប់ពេលទៅដល់កន្លែង )
* ការធ្វើដំណើរដោះស្រាយផ្ទាល់ខ្លួន
* ពិសេសរាល់ការទិញកញ្ចប់ស្នាក់នៅរបស់លោកអ្នក 5% បានចូលរួមបរិច្ចាកជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងសាលាដូងនៅលើភ្នំគិរីរម្យ។
* សូមពិនិត្យតារាងកម្មវិធីយើងខាងក្រោមៈ

** សូមទំនាក់ទំនងមក:
* Phnom Penh: ផ្នែកដំណើរកំសាន្ត
Tel: +855 98 565 666
Telegram:
https://www.facebook.com/tourismsite/

ដើមព្រះក្រុងឬប្រក្រុង ក្រៅពីធ្វើចាហួយ ក៏ជាឱសថជំនួយឈាមស្រ្តី បញ្ចុះកំដៅ និងហើមពោះយ៉ាងពូកែដើមព្រះក្រុងឬប្រក្រុង: Cyclea ba...
18/04/2024

ដើមព្រះក្រុងឬប្រក្រុង ក្រៅពីធ្វើចាហួយ ក៏ជាឱសថជំនួយឈាមស្រ្តី បញ្ចុះកំដៅ និងហើមពោះយ៉ាងពូកែ
ដើមព្រះក្រុងឬប្រក្រុង: Cyclea barbata (Green Grass jelly)ប្រក្រុងជារុក្ខជាតិវល្លិ៍ វាដុះតាមព្រៃរបោះ តាមចំការដើមនិងស្លឹកមានរោម ទម្រង់ស្លឹកស្រដៀងស្លឹកបាស់ ខ្លះមានប្រវែងអាចដល់៨ម។
ស្លឹកវាពេលយកមកច្របាច់ដាក់ទឹក មួយសន្ទុះវានិងកកក្លាយជាចាហួយ ដែលគេហៅថាចាហួយប្រក្រុង។ស្លឹក៖ទោលដុះឆ្លាស់ទងរាងស្មើរតែមូល ឬស៊ុតរីកខាងគល់ ទងស្លឹកចេញក្បែរគល់ស្លឹក គ្របដណ្ដប់ ដោយរោម ទ្រនុងស្លឹកដុះចេញពីចំណុចទងទៅគែមស្លឹក កាលណាច្របាច់ ដាក់ទឹកទុកមួយសន្ទុះរឹងដូចចាហួយ។
ផ្កា៖ កញ្ចុំផ្កាចេញពីប្រគាបស្លឹក មានភេទពីរផ្សេងគ្នា ពណ៌បៃតង ឬលឿង។
ផ្លែ៖ ជាផ្លែសាច់ រាង មូល ទុំពណ៌ទឹកក្រូច ឬពណ៌ក្រហម។
កន្លែងដាំដុះ៖ ដុះតាមដីវាលទំនេរ ដីទួលព្រៃល្បស់នៃតំបន់ព្រៃភ្នំ។
ផ្នែកប្រើប្រាស់៖ ដើមឬសមើម។
ការព្យាបាល៖ -ដើម និងស្លឹក ព្យាបាលពិស បញ្ចុះកំដៅ ជំនួយឈាមស្រ្តី។
-ឬសឬមើមបញ្ចុះនោមកាត់ស្លេស គ្រុនចាញ់ បាយបាន ក្អក ហើមពោះ អុតស្វាយ គ្រុន ឬសដូងបាត។
កំរិតប្រើ៖ ស្រស់៥០-១០០ក្រាម ដាំផឹកក្នុង១ថ្ងៃ៕

វិទ្យាសាស្រ្ដអំពីវល្លិ៍ព្រះក្រុង ឬប្រក្រុង និងការកកជាចាហួយ | FAT Pro.
ព្រះក្រុង ឫប្រក្រុង ជារុក្ខជាតិវល្លិ៍មួយប្រភេទ ដែលដុះតាមតំបន់ដុះតាមដីវាលទំនេរ ដីទួលព្រៃល្បស់នៃតំបន់ព្រៃភ្នំ។ វល្លិ៍ព្រះក្រុង មានឈ្មោះបែបវិទ្យាសាស្រ្ដថា Cyclea barbata Miers។ វល្លិ៍ព្រះក្រុង ត្រូវបានចាស់បុរាណប្រើជាឧសថ បញ្ចុះកម្ដៅផ្សេងៗ។
ប៉ុន្ដែជាទូទៅ វល្លិ៍ព្រះក្រុង ត្រូវបានគេយកទៅធ្វើបង្អែមចាហួយព្រះក្រុង ដែលមានរសជាតិឆ្ងាញ់។ មានការសិក្សាមួយចំនួនបង្ហាញថា​ សារធាតុប៉ិចទីន​ (Pectin) អាចជាកក្ដាធ្វើឲ្យវល្លិ៍ព្រះក្រុងកកជាចាហួយ ប៉ុន្ដែ ការពិតវល្លិ៍ព្រះក្រុង ខុសពីរបស់ផ្សេង ដែលកកដោយសារប៉ិចទីន។ វល្លិ៍ព្រះក្រុង អាចកកជាចាហួយ ដោយធម្មជាតិហើយនៅសីតុណ្ហភាពបរិយាកាស ដោយមិនត្រូវការគ្រឿងផ្សំ ឫលក្ខខណ្ឌផ្សេងៗ ដូចជា អ៊ីយ៉ុងពហុវ៉ាឡង់ ស្ករ កម្ដៅ ឫលក្ខខណ្ឌអាស៊ីតអ្វីឡើយ។
របៀបធ្វើចាហួយ៖ ស្លឹកព្រះក្រុង ត្រូវបានគេកិន និងលាយ ច្របាច់ជាមួយទឹក បន្ទាប់មក ច្រោះយកកាកចេញ រួចទុកក្នុងរយៈពេលមួយ រហូតវាកកជាចាហួយ។
នេះគឺជាសមាសធាតុផ្សំគីមី ដែលមានក្នុងផលិតផលព្រះក្រុង/ប្រក្រុង (Apasara et al., 2005)
នៅក្នុងសំណាកដែលគេបន្សុទ្ធរួច គេបានវិភាគតាម HPLC បានរកឃើញនូវ ម៉ូណូសាក់ការីតមួយប្រភេទ គឺ អាស៊ីតហ្កាឡាក់តួរូនិច (Galaturonic acid) ដែលជាសមាសធាតុផ្សំមួយរបស់ ប៉ិចទីន (pectin) ។
កក្ដារសំខាន់ៗ ដែលមានឥទ្ធិពលលើការកកជាចាហួយរបស់ ព្រះក្រុង៖
១. សារធាតុផេណូលីក៖ ទ្រទ្រង់រូបរាងចាហួយ និងបង្កើនសមត្ថភាពកកជាចាហួយ។ បរិមាណផេណូលីកាន់តែច្រើន ការកកជាចាហួយកាន់តែលឿន និងរឹងល្អ។
២. សីតុណ្ហភាព ៖ ការកកជាចាហួយរបស់ព្រះក្រុង ជាប្រភេទ thermoreversible មានន័យថា នៅពេលសូលុយស្យុងត្រជាក់វាកក បើក្ដៅ វានឹងមិនកកទេ។ បើសិនសីតុណ្ហភាពក្ដៅ វានឹងក្រកក និងទ្រង់ទ្រាយរបស់វាមិនរឹងល្អនោះទេ។
៣. អ៊ីយ៉ុងកាល់ស្យូម៖​ កាល់ស្យូមត្រូវបានរកឃើញក្នុងស្លឹកព្រះក្រុងស្រាប់ ហើយវាក៏ដើរតួរសំខាន់ក្នុងការកកជាចាហួយដែរ ដោយចងសម្ព័ន្ធជាមួយធាតុផ្សេងទៀត។
មេកានិចនៃការកកជាចាហួយរបស់ព្រះក្រុង
ទី១ ការចងភ្ជាប់សម្ព័នអីដ្រូសែនខាងក្នុងម៉ូលេគុលនៃច្រវា៉ក់អាស៊ីតប៉ូលីហ្កាឡាក់តួរូនិច (polygalacturonic acid)
ទី២ ការចងភ្ជាប់រវាង អាស៊ីតប៉ូលីហ្កាឡាក់តូរូនិច ជាមួយផេណូលីក
ទី៣ ការចងសម្ព័ន្ធអ៊ីយ៉ុង រវាងអាស៊ីតប៉ូលីហ្កាឡាក់តូរូនិច ដោយសារអ៊ីយ៉ុងឌីវ៉ាឡង់ (កាល់ស្យូម)
ទី៤ សម្ព័ន្ធអ៊ីដ្រូផូប៊ីក (ទឹកនិងសារធាតុចូលចិត្តទឹក) រវាងក្រុមមេទីលឡាត (methylated group) ដែលមាននៅលើអាស៊ីតប៉ូលីហ្កាឡាតួរូចនិច (polygalacturonic acid) ។
បើសិនសារធាតុផេណូលីកត្រូវបានដកចេញ នៅពេលបន្សុទ្ធ ចាហួយអាចកកបានតាមរយៈសម្ព័ន្ធអ៊ីដ្រូសែន លុះត្រាតែយើងបន្ថែមអាចអាស៊ីត។
អត្ថបទនេះដកស្រង់ទាំងស្រង់ចេញពី៖ DOI: 10.1002/jsfa.2116
បកប្រែ និងកែសម្រួលដោយ៖ FAT Pro.
ក្រុមការងារយើងខ្ញុំសូមទទួលយកការរិះគន់កែល្អ ពីសំណាក់អ្នកអានគ្រប់គ្នា។
៤. តម្លៃ​ pH: តម្លៃpH ដែលបានមកការច្រោះព្រះក្រុង អាចមានតម្លៃប្រហែល 3 ជាង ហើយវាអាចកកជាចាហួយបានធម្មតា ប៉ុន្ដែបើសិនយើងបម្រែបម្រួល pH រហូតដល់ 7 ការកកជាចាហួយកាន់តែលឿន ដោយសារតែ ក្រុមអាស៊ីងកាបុកស៊ីលិច ដែលមាននៅក្នុង អាស៊ីតប៉ូលីហ្កាឡាក់តួរូនិច ក្លាយជាបន្ទុកអវិជ្ជមាន ហើយវាទៅចងសម្ព័ន្ធជាមួយអ៊ីយ៉ុងកាល់ស្យូម។ ប៉ុន្ដែបើសិនតម្លៃ pH ទាបរហូតសល់ត្រឹម 1.5 នោះគ្មានការកកជាចាហួយនោះទេ ដោយសារ​តែ ក្រុមអាស៊ីតកាបុកស៊ីលិចទាំងអស់ ទទួលយកប្រូតុង ហើយគ្មានបន្ទុកសម្រាប់ចងសម្ព័ន្ធនោះទេ។
មេកានិចនៃការកកជាចាហួយរបស់ព្រះក្រុង
ទី១ ការចងភ្ជាប់សម្ព័នអីដ្រូសែនខាងក្នុងម៉ូលេគុលនៃច្រវា៉ក់អាស៊ីតប៉ូលីហ្កាឡាក់តួរូនិច (polygalacturonic acid)
ទី២ ការចងភ្ជាប់រវាង អាស៊ីតប៉ូលីហ្កាឡាក់តូរូនិច ជាមួយផេណូលីក
ទី៣ ការចងសម្ព័ន្ធអ៊ីយ៉ុង រវាងអាស៊ីតប៉ូលីហ្កាឡាក់តូរូនិច ដោយសារអ៊ីយ៉ុងឌីវ៉ាឡង់ (កាល់ស្យូម)
ទី៤ សម្ព័ន្ធអ៊ីដ្រូផូប៊ីក (ទឹកនិងសារធាតុចូលចិត្តទឹក) រវាងក្រុមមេទីលឡាត (methylated group) ដែលមាននៅលើអាស៊ីតប៉ូលីហ្កាឡាតួរូចនិច (polygalacturonic acid) ។
បើសិនសារធាតុផេណូលីកត្រូវបានដកចេញ នៅពេលបន្សុទ្ធ ចាហួយអាចកកបានតាមរយៈសម្ព័ន្ធអ៊ីដ្រូសែន លុះត្រាតែយើងបន្ថែមអាចអាស៊ីត។
ឯកសារតាមវេបសាយ

07/04/2024

តោះ!... សាកល្បងថតលេង កឲ្យម្ចាស់ដឹង!...
Easy Star Coffee

ទំនៀមទម្លាប់ ១០ យ៉ាង ខ្មែរកាត់ ចិន ជឿថា នាំហុងស៊ុយសំណាង នៅថ្ងៃចូលឆ្នាំថ្មីក្នុងចំណោមពិធីបុណ្យនានារបស់ជនជាតិចិន ពិធីបុណ្យ...
10/02/2024

ទំនៀមទម្លាប់ ១០ យ៉ាង ខ្មែរកាត់ ចិន ជឿថា នាំហុងស៊ុយសំណាង នៅថ្ងៃចូលឆ្នាំថ្មី

ក្នុងចំណោមពិធីបុណ្យនានារបស់ជនជាតិចិន ពិធីបុណ្យចូលឆ្នាំ ជាប្រពៃណីធំបំផុតប្រចាំប្រទេស ដែលប្រជាជនជឿថា នាំសំណាងជាងគេ និងមិនអាចអាក់ខានបានឡើយ។
យ៉ាងណាមិញ ក្នុងនោះក៏មានទំនៀមទម្លាប់ ១០ យ៉ាង សំខាន់ខ្លាំង សម្រាប់ជនជាតិចិន និងខ្មែរស្រឡាយចិន មួយចំនួនផងដែរ។
១. រីករាយបុណ្យចូលឆ្នាំថ្មីទាំងអស់គ្នា
នៅក្នុងប្រទេសចិននិងតៃវ៉ាន់ ក្រុមហ៊ុន ស្ថាប័ននានា ក៏ដូចជាសាលារៀន តែងបិទទ្វាររយៈពេល១សប្ដាហ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រីឯប្រជាជនចំណាកស្រុក ត្រូវតែធ្វើដំណើរត្រឡប់ចូលមកអបអរពិធីបុណ្យជាតិរបស់ខ្លួនវិញ ទោះបីពួកគេនៅទីណាក៏ដោយ។ ការវិលត្រឡប់ចូលស្រុក ជាជំនឿដែលជនជាតិចិនជឿថា ក្រុមគ្រួសារ សាច់ញាតិ នឹងទទួលបានសិរីសួស្ដី។
២. បំផ្ទុះផាវ
ក្នុងឱកាសបុណ្យចូលឆ្នាំចិន ផាវត្រូវបានកំណត់ឲ្យផ្ទុះនៅម៉ោង ១២ ថ្ងៃត្រង់ ដើម្បីបណ្ដេញសេចក្ដីអាក្រក់ អពមង្គល និងអបអរការចូលឆ្នាំថ្មី។ គេនិយាយថា អ្នកណាដែលធ្វើឲ្យផាវផ្ទុះដំបូង នឹងមានសំណាងល្អទៅឆ្នាំខាងមុខ។
៣. គ្រឿងតុបតែងផ្ទះ
នៅប្រទេសចិន ទីផ្សារលក់គ្រឿងតុបតែង សុទ្ធតែពណ៌ក្រហម ជាកញ្ចប់ៗ រួមមាន គ្រឿងអលង្ការ អាហារ និងកាំជ្រួចដែលត្រូវបើកលក់អបអរមុនចូលឆ្នាំមកដល់។ ពិសេសផ្កាអ័រគីដេ និងផ្លែអូលីវ ដោយផ្កាទាំងនោះ ត្រូវបានគេចាត់ទុកជាគ្រឿងលំអដ៏ពិសេស ក្នុងឱកាសនេះ។
៤. សម្អាត
ប្រជាជនចិន រមែងសម្អាតគ្រប់កន្លុកកន្លៀតនៃផ្ទះ ដោយកម្ចាត់ភាពកខ្វក់កាលពីឆ្នាំមុនចោលឲ្យអស់ ដើម្បីនាំសំណាងនៃនិទាឃៈរដូវដំបូង។ ប្រសិនបើសម្អាតផ្ទះនៅ ២ ឬ ៣ ថ្ងៃដំបូងនៃឆ្នាំថ្មី តាមទំនៀមទម្លាប់ជនជាតិចិនជឿថា វាអាចស្រូបយកលាភសំណាងក្នុង ១២ ខែខាងមុខ។
៥. សងបំណុលឲ្យអស់
ប្រសិនបើបានខ្ចីប្រាក់ពីគ្រួសារ ឬមិត្តភក្ដិកាលពីឆ្នាំមុន ត្រូវតែសងបំណុលឲ្យពួកគេ មុនពេលចាប់ផ្ដើមនៃឆ្នាំថ្មី។ ប្រាក់កម្ចីដែលមិនទាន់សងអស់ជ្រះស្រឡះ នឹងអាចនាំសំណាងអាក្រក់ដល់អ្នកនោះមិនខាន។
៦. ការកាត់សក់និងតុបតែងខ្លួន
ការស្លៀកសម្លៀកបំពាក់ថ្មី ក៏ជាហុងស៊ុយសំណាងក្នុងបុណ្យប្រពៃណីនេះ។ ជាពិសេសពណ៌ក្រហម គឺជាពណ៌សំណាងជាងគេ រីឯពណ៌ខ្មៅនិងសត្រូវបានចៀសវាង ព្រោះនាំឲ្យសំណាងត្រូវឃ្លាតឆ្ងាយក្នុងឆ្នាំថ្មី។ ដូចគ្នានឹងការកាត់សក់ ជនជាតិចិនមានតំណម ហាមកាត់សក់ថ្ងៃចូលឆ្នាំដំបូង។
៧. តុបតែងកន្លែងសែនក្នុងផ្ទះ
តុបតែងកន្លែងសែនជាមួយនឹងចានដែលមានផ្លែក្រូច ឬផ្លែប៉ោម ឬជាមួយរុក្ខជាតិស្រស់ ជាការបញ្ចៀសលាភអាក្រក់ (ចៀសវាងផ្កាពណ៌ស ព្រោះពណ៌អស់នេះផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យសព) ។ ក្រៅពីនោះ ទម្លាប់ព្យួរតួអក្សរចិន ដែលមានន័យថាសំណាងល្អ ក៏ត្រូវបានយកមកតុងតែងផ្ទះផងដែរ។
៨. ជួបជុំជាមួយគ្រួសារ
រាត្រីសំខាន់បំផុតក្នុងថ្ងៃចូលឆ្នាំ នោះជាពេលដែលជួបជុំជាមួយមនុស្សក្នុងគ្រួសារ ដើម្បីទទួលទានអាហារពេលល្ងាចរួមគ្នា។ ទៀតសោត អាហារតែងដាក់ពេញៗចានជាពិសេសគឺនំប៉ាវ (ពីព្រោះវាមានរាងដូចមាសឬប្រាក់) និងនំអង្ករស្អិតជាដើម។
៩. ជូនអាំងប៉ាវ
ទំនៀមទម្លាប់ជនជាតិចិន តែងតែជូនអាំងប៉ាវ ឬស្រោមសំបុត្រក្រហម ដែលមានប្រាក់ទៅកាន់ក្មេងៗឬមនុស្សពេញវ័យដែលមិនទាន់រៀបការ និងមនុស្សចាស់នៅថ្ងៃចូលឆ្នាំថ្មី ដើម្បីផ្ដល់លាភត្រឡប់មកវិញ។
១០. ជូនអំណោយទៅគ្នាទៅវិញទៅមក
ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ ជនជាតិចិនតែងតែនាំយកអំណោយ ដែលមានដូចជាផ្លែឈើ នំឬស្ករគ្រាប់ ជូនគ្នាទៅវិញទៅមកមិនថា សាច់ញាតិ បងប្អូន ឬមិត្តភក្តិ។ល៕

១២ ចំណុចអំពីបុណ្យចូលឆ្នាំចិន មានតែអ្នកជាប់សែស្រឡាយចិនប៉ុណ្ណោះទើបដឹង
១.បុណ្យចូលឆ្នាំចិន អាចហៅម្យ៉ាងទៀតថា បុណ្យផ្ការីក
ដោយសារបុណ្យចូលឆ្នាំចិន ប្រារព្ធឡើងអំឡុងនិទាឃរដូវ អ្នកស្រុកខ្លះហៅបុណ្យនេះថា ជុនជី (Chunjie) ឬបុណ្យផ្ការីក។ បុណ្យផ្ការីក ជាការស្វាគមន៍និទាឃរដូវ ដោយគេមានជំនឿថា វានាំមកនូវការដាំដុះ ការប្រមូលផល ការចាប់ផ្តើមថ្មី និងស្វាគមន៍លាភសំណាង។
ទោះយ៉ាងណាគេនៅតែអាចហៅវាជា បុណ្យចូលឆ្នាំចិនបាន ពីព្រោះប្រទេសមួយចំនួនដូចជា កូរ៉េខាងជើង កូរ៉េខាងត្បូង និងវៀតណាមក៏ប្រារព្ធបុណ្យនេះដែរ។

២.បុណ្យចូលឆ្នាំចិន គ្មានកាលបរិច្ឆេទច្បាស់លាស់ទេ
យោងតាមប្រតិទិនចន្ទគតិ បុណ្យផ្ការីក ចាប់ផ្ដើមពីថ្ងៃទី ១ ខែមករា និងមានរយៈកាលរហូតដល់ថ្ងៃទី ១៥ កើតនៃខែមករា។ ជាទូទៅពិធីបុណ្យចូលឆ្នាំចិនប្រារព្ធឡើងតាមប្រតិទិនចន្ទគតិ ដែលត្រូវនឹងសុរិយគតិចន្លោះពីថ្ងៃទី ២១ ខែមករា ដល់ថ្ងៃទី ២០ ខែកុម្ភៈរៀងរាល់ឆ្នាំ។
៣. ថ្ងៃសម្រាប់សែនព្រេនដល់ព្រះ
ថ្ងៃដំបូងនៃពិធីបុណ្យ គឺជាថ្ងៃនៃពិធីបួងសួងអរគុណដល់ព្រះសម្រាប់រដូវដាំដុះនិងការច្រូតកាត់។ ក្រៅពីនោះ ប្រជាជនធ្វើការបួងសួងដល់ជីដូនជីតារបស់ខ្លួនដែរ ដោយពួកគេចាត់ទុកបុព្វការីជនដែលចែកឋានទៅជាអាទិទេពគួរគោរព។
៤. ទេវកថាអំពីសត្វចម្លែក
យោងទៅតាមរឿងព្រេងនិទានរបស់ចិនតំណាលថា មានសត្វចម្លែកមួយឈ្មោះនីន (Nian -年) ដែលតែងចេញមកអុកឡុកអ្នកភូមិរាល់ថ្ងៃចូលឆ្នាំសកល។ នៅពេល នីន នោះលេចមកម្ដងៗ មនុស្សម្នានឹងរត់លាក់ខ្លួនក្នុងផ្ទះមិនហ៊ានចេញទៅណាឡើយ។ ប៉ុន្តែគ្រាមួយ ក្មេងប្រុសម្នាក់មានភាពក្លាហានប្រយុទ្ធជាមួយ នីន ដោយប្រើផាវជាអាវុធ រហូតទាល់តែវាលែងមកបៀតបៀនភូមិទៀត។ លុះនៅថ្ងៃបន្ទាប់អ្នកស្រុកធ្វើពិធីអបអរនឹងការរស់រានមានជីវិតរបស់ពួកគេ ដោយដុតផាវបន្ថែមកាន់តែច្រើននៅក្នុងភូមិ។ ការអនុវត្តនោះក៏បានក្លាយជាប្រពៃណីនៃពិធីបុណ្យចូលឆ្នាំថ្មី។
៥. ការដុតផាវ និងដុតសំណែន
ក្នុងទេវកថាអំពី នីន ផាវត្រូវបានគេសន្មតជាឧបករណ៍អាចបំភ័យសត្វចម្លែក និងបណ្ដេញសំណាងអាក្រក់ចោលបាន។ ដូច្នេះនៅថ្ងៃចូលឆ្នាំ ប្រជាជនចិនរមែងដុតផាវនៅពាក់កណ្តាលអធ្រាត្រ ហើយពួកគេដុតវាម្ដងទៀតនៅព្រឹកបន្ទាប់ដើម្បីស្វាគមន៍ឆ្នាំថ្មី ក៏ដូចជាទទួលយកសំណាងល្អ។
ក្រៅពីដុតផាវ នៅរាត្រីដដែលនោះ គ្រួសារនីមួយៗក៏បានដុតលុយក្រដាស និងដុំមាស ជានិមិត្តសញ្ញាដើម្បីឧទ្ទិសដល់អ្នកចែកឋាន។ ពួកគេជឿថា ការដុតវត្ថុទាំងនោះនឹងជួយឲ្យ កុងម៉ារបស់ខ្លួនទទួលបាននូវសេចក្ដីសុខនៅជាតិខាងមុខ ។
៦. ពិធីចូលឆ្នាំថ្មីចិន ជាបុណ្យមួយដែលមានការធ្វើដំណើរច្រើនធំបំផុតនៅលើពិភពលោក
ការជួបជុំគ្រួសារ ជាប្រពៃណីសំខាន់បំផុតដែលមិនអាចអាក់ខានក្នុងពិធីបុណ្យចូលឆ្នាំចិន។ ទោះបីជារស់នៅទីណាមិនថា ទីក្រុង ឬស្រុកក្រៅឡើយ ប្រជាជនចិនគ្រប់គ្នាត្រូវតែវិលទៅស្រុកកំណើតវិញដើម្បីជួបគ្រួសារទទួលទានអាហារជុំគ្នាក្នុឱកាសឱឡារឹកនេះ។ ដោយសារការវិលត្រឡប់ទៅស្រុករបស់ប្រជាជនចិន ស្ថិតិពិភពលោករកឃើញថា ក្នុងអំឡុងមុនចូលឆ្នាំចិន ជាវេលាដែលមានអ្នកដំណើរចរាចរច្រើនជាងពេលណាៗទាំងអស់។
ក្នុងមួយឆ្នាំ មួយវិនាទីសំបុត្រធ្វើដំណើរនានាត្រូវបានលក់ចេញជាហូរហែរ ។
៧. តំណម
ការងូតទឹកនៅថ្ងៃចូលឆ្នាំថ្មី មិនត្រូវបានអនុញ្ញាតនោះទេ។ រីឯការបោសសម្អាតផ្ទះ ឬចោលសំរាមក៏មិនអនុញ្ញាតដែរ។ ការបោសសម្អាតផ្ទះ បោកគក់ លាងចានឆ្នាំង និងសម្ភារនានា ត្រូវធ្វើឲ្យបាន ៥ ថ្ងៃ មុនពិធីមកដល់។ ការហាមប្រាមបោសជូតនៅចូលឆ្នាំ ព្រោះគេជឿថា វាដូចទៅនឹងការសម្អាតចោលសំណាងដូច្នោះដែរ!
ដោយឡែកតំណមផ្សេងទៀតរួមមាន កាត់សក់ ការប្រើកន្ត្រៃ កាំបិត និងវត្ថុមុតស្រួចផ្សេងៗ ការស្បថស្បែ ការនិយាយពាក្យមិនល្អដូចជា ពាក្យស្លាប់ ជំងឺ និងការបែកបាក់។ល។
៨. ប្រពៃណីជូនអាំងប៉ាវ
កុមារៗ នឹងទទួលបានអាំងប៉ាវដែលមានប្រាក់ ( តិច ឬ ច្រើន អាស្រ័យលើសត្ថមភាព ជាលាភសំណាង ) នៅក្នុងស្រោមក្រហម នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ប្រាក់នេះត្រូវបានអ្នកស្រុកជឿថា នឹងជួយផ្ទេរទ្រព្យសម្បត្តិពីមនុស្សចាស់ទៅក្មេងៗ តៗគ្នា។ យ៉ាងណាមិញ ពួកគេក៏ជូនអាំងប៉ាវ រវាងថៅកែនិងកូនចៅ មិត្តរួមការងារ និងមិត្តភក្តិផងដែរ។
៩. ពណ៌ក្រហម
គ្រប់គ្រួសារទាំងអស់នឹងតែងផ្ទះរបស់ខ្លួនដោយពណ៌ក្រហម។ តំណាលពីនិទាកថាអំពី នីន តាមពិតផាវមិនមែនជាអាវុធតែមួយដែលសត្វចម្លែកខ្លាចនោះទេ។ ពណ៌ក្រហមក៏ជាអាវុធដែលត្រូវបានប្រើក្នុងពេលនោះដែរ និងបន្តប្រើជាការតុបតែងក្នុងពេលចូលឆ្នាំថ្មីតរៀងមក។ ជនជាតិចិននឹងព្យួរគោមក្រហម ខ្សែម្ទេសពិតឬក្លែង បិទភ្ជាប់ក្រដាសពណ៌ក្រហមដាក់លើទ្វារ បង្អួច និងកន្លែងច្រើនផ្សេងទៀត។ រីឯសម្លៀកបំពាក់ថ្មីពណ៌ក្រហមត្រូវបានជឿថា នឹងនាំមកនូវសំណាងល្អ ក៏ដូចជាជាការចាប់ផ្តើមដ៏មានសិរីមង្គល។
១០. ការកើនអាយុ
នៅប្រទេសចិន មនុស្សម្នាក់ៗសុទ្ធតែមានអាយុពីរ គឺអាយុពិត (岁岁 / shísuì) និងអាយុក្លែងក្លាយ (虚岁 / xū suì) ។ អាយុពិតជាអាយុដែលរាប់តាមថ្ងៃខែឆ្នាំដែលកើត ហើយវាកើនពេលយើងប្រារព្ធពិធីខួបកំណើត។ រីឯអាយុក្លែងក្លាយ ជាអាយុដែលកើនឡើង ដោយរាប់តាមការចូលឆ្នាំថ្មីនេះឯង។
១១. យុវជននៅលីវ ត្រូវរកសង្សារក្លែងក្លាយយកទៅជួបអ្នកផ្ទះ
ចំពោះកូនប្រុសស្រីណាដែលនៅលីវ ហើយមិនទាន់មានគូស្នេហ៍ ពួកគេត្រូវជួលសង្សារក្លែងក្លាយយកទៅជួបអ្នកផ្ទះ។ ទម្លាប់បង្ហាញមុខគូស្នេហ៍ឲ្យឪពុកម្ដាយបានឃើញ គឺក្នុងគោលបំណងធ្វើឲ្យពួកគាត់កក់ក្ដៅចិត្តពេលជួបជុំគ្រួសារ។
១២. ការបង្ហោះគោម
នៅយប់ ព្រះចន្ទពេញវង់ដំបូងនៃឆ្នាំចន្ទគតិ គ្រប់ក្រុមគ្រួសារត្រូវធ្វើពិធីបង្ហោះគោម ដើម្បីបញ្ចប់ពិថីបុណ្យចូលឆ្នាំថ្មី ។ ការបង្ហោះគោម គឺជាការតំណាងឲ្យសេរីភាព និងក្តីស្រឡាញ់នៅក្នុងប្រទេសចិន៕

ប្រាសាទកោះកេរ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈ (ឆោកគគ៌្យរ) នឹងត្រូវដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោ...
15/09/2023

ប្រាសាទកោះកេរ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈ (ឆោកគគ៌្យរ) នឹងត្រូវដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
_____________
ប្រាសាទកោះកេរ គឺជាអតីតទីតាំងរាជធានីខ្មែរ ដែលមានទីតាំងស្ថិតនៅ
ក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ប្រាសាទកោះកេរមានលក្ខណៈជាប្រាសាទភ្នំ មានកម្ពស់ប្រមាណ
៣៥ម៉ែត្រ មានកាំជណ្តើរប្រមាណ៥៥កាំ ហើយចែកចេញជា៧ថ្នាក់
បែរមុខទៅរាជធានីអង្គរ។ប្រាសាទនេះ ត្រូវបានកសាងឡើងក្នុងរជ្ជកាល
ព្រះបាទជ័យវរ័្មនទី៤ ពោលគឺមានអាយុកាលជាង១ ០០០ឆ្នាំមកហើយ។

** ដង្កូវនាង ជាប្រភេទ សត្វល្អិត ដែលផលិតបានជា សរសៃសូត្រ វាបានស៊ី ស្លឹកមនជាអាហារ ** សូត្រ ដែលបានចេញពី ដង្កូវនាង មានអត្ថប្រ...
25/08/2023

** ដង្កូវនាង ជាប្រភេទ សត្វល្អិត ដែលផលិតបានជា សរសៃសូត្រ វាបានស៊ី ស្លឹកមនជាអាហារ
** សូត្រ ដែលបានចេញពី ដង្កូវនាង មានអត្ថប្រយោជន៍ជាច្រើនប្រភេទដូចជា ៖ សរសៃសូត្រតូច វែង ភ្លឺ ទន់ ងាយស្រូបទឹក ជ្រលក់ពណ៌ស្មើសាច់ល្អ ។
** សូត្រឆៅ មិនត្រឹមតែជាសរសៃសូត្រដ៏មានតម្លៃប៉ុណ្ណោះទេ តែគេអាចយកវាទៅកែច្នៃធ្វើជា សំលៀកបំពាក់ វត្ថុអនុស្សាវរីយ គ្រឿងលំអរគេហដ្ឋាន ឆ័ត្រយោង គ្រឿងសំអាង និងជេសដេមុខរបួសទៀតផង
** ដង្កូវនាង ប្រែក្លាយជា ដឹកដឿ គេយកទៅកៀបវាយក ប្រេង ទៅធ្វើជា សាប៊ូយក ជាតិប្រូតេអ៊ីន អាមីណូអាស៊ីត និងធ្វើជា វីតាមីនB2 វីតាមីនE វីតាមីនK
** ដង្កូវនាង នៅដំណាក់កាលទី៥ ពេលវាឡើង ជិតសំបក យកទៅ សម្ងួត ហើយកិនជាម្ស៉ៅ សម្រាប់ធ្វើជា ថ្នាំបញ្ចុះជាតិស្ករក្នុងឈាម ។
** ដឹកដឿ ដែលសំបូរជាតិប្រូតេអ៊ីនយកធ្វើជា ចំណីត្រី ជ្រូក គោ ក្របី ចៀម និងធ្វើជា ជីសារីរាង្គ ជាងនេះទៅទៀត
** ដឹកដឿឈ្មោល យកវាទៅកែច្នៃធ្វើជា ថ្នាំប៉ូវសម្រាប់បុរស
** ដឹកដឿ ទាំងនេះយកវាទៅកែច្នៃធ្វើជាប្រភេទ ថ្នាំប្រឆាំង ជំងឺមហារីក និង ថ្នាំបំបាត់ការថប់អារម្មណ៍ទៀតផង
** ជាពិសេសទៅទៀត សរសៃសូត្រ ដែលមានសារធាតុ Sericin សម្រាប់យកជាសាប៊ូជំនួយស្បែក និងសម្រាប់យកទៅធ្វើជា គ្រឿងសំអាងរបស់ស្ត្រី បានជាច្រើនប្រភេទ
** ដង្កូវនាងអាចបម្រើ វិស័យទេសចរណ៍ ទាក់ទាញផងដែរ
** ក្រសួងកសិកម្ម ក៏បានបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ការចិញ្ចឹមដង្កូវនាង
** ដំណើរការផលិតសូត្រក្នុង ខេត្តកំពត តាកែវ សៀមរាប បន្ទាយមានជ័យ និងកំពង់ឆ្នាំង ផងដែរ។
** ផលិតកម្មសូត្រខ្មែរ នៅមិនទាន់អាចឆ្លើយតបនឹងតម្រូវការនៅឡើយ។
** យោងតាមឯកសារស្រាវជ្រាវរបស់ អគ្គនាយកដ្ឋានកសិកម្ម ប្រទេសកម្ពុជា បាន ដាំដំណាំមន និង ចិញ្ចឹមដង្កូវនាង ចាប់តាំងពី សតវត្សទី១៣។
** ផលិតកម្មសូត្រខ្មែរ ត្រូវបាន បោះបង់ចោលស្ទើរតែទាំងស្រុង ទើបតែនៅទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកទល់បច្ចុប្បន្ន
** ផលិតកម្មនេះបានចាប់ផ្តើម ដំណើរការឡើងវិញ ប៉ុន្តែហាក់ដូចជាមិនទាន់បានឆ្លើយតបតាមតម្រូវការប្រើ ប្រាស់ក្នុងស្រុកនៅឡើយ។
** ដង្កូវនាងអ៊ីរី (philosamia ricini) គឺជាដង្កូវនាងពូជព្រៃដែល ស៊ីស្លឹករុក្ខជាតិ ដូចជា ល្ហុងប្រេង ដំឡូងមី ។
** នៅក្នុងផលិតកម្ម សំបុកដង្កូវនាងពូជ នេះត្រូវបានគេយកទៅធ្វើជា ក្រណាត់ គ្រឿងសំអាង និង វត្ថុតាំងលម្អ ផ្សេងៗ ។
** ដឹកដឿ របស់ដង្កូវនាងនេះ អាចហូបបាន និងអាច យកធ្វើជា ចំណីសត្វ ដ៏ល្អព្រោះវាមាន ប្រូតែអ៊ីនខ្ពស់ ។
** សីតុណ្ហភាព ដែលប្រសើរបំផុត សម្រាប់ដង្កូវនាងពូជនេះគឺ ២៦-២៨ អង្សាសេ ហើយសំណើមគឺ ៧៥-៩០ ភាគរយ ។
** ប៉ុន្តែវាក៏អាចរស់បានដែរ នៅ សីតុណ្ហភាព និងសំណើមទាប ឬខ្ពស់ ជាងនេះ
នៅ ប្រទេសកម្ពុជា យើង ដំណាក់កាលដង្កូវដល់ឡើង រុំសំបុក មានរយៈពេល១៣-១៥ថ្ងៃ ។
** នៅពេលដែលសីតុណ្ហភាពទាប ការលូតលាស់របស់វា ក៏មានរយៈពេលយូរ ផ្ទុយមកវិញ នៅពេលដែលសីតុណ្ហភាពឡើងខ្ពស់ (៣០-៣៥ អង្សាសេ) អាយុកាលនៃការលូតលាស់ របស់វាក៏មានរយៈពេលខ្លី ។
ជាទូទៅនៅដំណាក់ដង្កូវចែកជា៥វគ្គ គឺវគ្គទី១មានរយៈពេល៣-៤ថ្ងៃ វគ្គទី២ មានរយៈពេល ៣-៤ថ្ងៃ វគ្គទី៣ មានរយៈពេល ៣-៤ ថ្ងៃ វគ្គទី៤ មានរយៈពេល ៤-៥ថ្ងៃ និងវគ្គទី៥ មានរយៈ ពេល ៤-៥ថ្ងៃ ។ ដំណាក់កាលរុំសំបុកមានរយៈពេល៣ថ្ងៃ ដំណាក់កាលដឹកដឿមានរយៈ ពេល៧ថ្ងៃ ដំណាក់កាលមេអំបៅមានរយៈពេល៣ថ្ងៃ និងដំណាក់កាល ស៊ុត មានរយៈពេល ៩ថ្ងៃ ។
ដង្កូវនាងអ៊ីរី ត្រូវចិញ្ចឹមនៅក្នុងផ្ទះ ដែលមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ប៉ុន្តែមិនត្រូវ ឲ្យមានពន្លឺថ្ងៃចាំងមកផ្ទាល់នោះទេ ។ កន្លែងចិញ្ចឹមត្រូវតែស្អាតមានអានម័យល្អ ហើយត្រូវ នៅឲ្យឆ្ងាយពីសារធាតុគីមី និងផ្សែងពុល ។ ការចិញ្ចឹមដង្កូវនាងអ៊ីរីមានលក្ខណៈសាមញ្ញ ដែលមិនទាមទារនូវអ្នកបច្ចេកទេសជំនាញនោះទេ ។ ដើម្បីជោគជ័យក្នុងការចិញ្ចឹម អ្នក ចិញ្ចឹមត្រូវតែ មានចំណីគ្រប់គ្រាន់ ការថែទាំ ដោយរក្សាសំណើម ពន្លឺ និងខ្យល់ចេញចូល ឲ្យបានស្រមស្រប ៕
/PC ប្រភព: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទេសភាពតាមដងទន្លេ នាពេលល្ងាច ទល់មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ
22/08/2023

ទេសភាពតាមដងទន្លេ នាពេលល្ងាច ទល់មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ

ប្រាសាទបន្ទាយឆ្មារជារមណីយដ្ឋានទេសចរណ៍បែប វប្បធម៌ និងប្រវត្តិសាស្រ្ត មានសក្តានុពលទេសចរណ៍សំខាន់គឺបា្រសាទបុរាណ។ភ្ញៀវទេសចរអា...
19/08/2023

ប្រាសាទបន្ទាយឆ្មារជារមណីយដ្ឋានទេសចរណ៍បែប វប្បធម៌ និងប្រវត្តិសាស្រ្ត មានសក្តានុពលទេសចរណ៍សំខាន់គឺបា្រសាទបុរាណ។ភ្ញៀវទេសចរអាចទស្សនាប្រាសាទបុរាណ ស្វែងយល់ជីវភាពរស់នៅរបស់អ្នកភូមិ។

ប្រាសាទបន្ទាយឆ្មារជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។ ប្រាសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមានចំងាយប្រមាណ៧០គីឡូម៉ែត្រពីទីប្រជុំជនខេត្តបន្ទាយមានជ័យខាងជើង។គេបានរកឃើញថា នៅលើជញ្ជាំង ឬរបងខាងក្នុងទី១ ឬ ខាងក្រៅបន្ទាប់ពីរោងទង គឺគ្មានផ្ទាំងថ្ម មួយដុំណាដែលគ្មានចម្លាក់នោះទេ ។ក្រុមអ្នកប្រាជ្ញ អ្នកជំនាញការ សាស្ត្រាចារ្យ និងវាគ្មិនជាតិ អន្តរជាតិសំខាន់ៗ ដែលបានទៅពិនិត្យ និងវាយតម្លៃផ្ទាល់ដល់ប្រាសាទនេះ បានបង្ហាញការចាប់អារម្មណ៍ថា គ្រាន់តែលើជញ្ជាំង ឬថែវ ឬរបងទី១ ក្នុងប្រាសាទបន្ទាយឆ្មារ គឺមានរូបចម្លាក់ចម្រុះយ៉ាងសន្ធឹកសន្ធាប់ ដែលពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនា មានរូបព្រះព្រហ្ម ព្រះនារាយណ៍ ឬព្រះវិស្ណុ និង ព្រះសិវៈ ឬព្រះឥសូរ និងតួអង្គសំខាន់ទៀតនៃសាសនានោះ ។ចម្លាក់សំខាន់ជាងគេ គឺរូបអវតាលោកេស្វរៈព្រហស្ត៣២ ជាពោធិសត្វនៃព្រះពុទ្ធសាសនា អមដោយចម្លាក់រូបអវតា ព្រះហស្ត១៦ ដែលសល់តែ១រូប ត្បិតរូបចម្លាក់ដូចគ្នា នៅជ្រុងខាងត្បូងត្រូវ ជនទុច្ចរិតគាស់យកបាត់ គឺសល់តែរូបថតអនុស្សាវរីយ៍ប៉ុណ្ណោះ។ ចម្លាក់លើជញ្ជាំងនៅប្រាសាទបន្ទាយឆ្មារនេះ បង្ហាញអំពីការប្រយុទ្ធគ្នារវាងមនុស្សម្នាក់ និងមនុស្សមានក្បាលដូចយក្ស ដែលលោក G. Cœdès យល់ថាសាច់រឿងនៃចម្លាក់នេះមាននិយាយនៅក្នុងសិលាចារឹកជាភាសាខ្មែរ K. 227 ។ សិលាចារឹកនោះនិយាយអំពីការប្រយុទ្ធគ្នារវាង ស្រិន្ទ្រកុមារ (រាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧) ជាមួយ ភារត រាហ៊ូ (រាហ៊ូ) Bhārata Rāhu ដែលមានអ្នកការពារព្រះអង្គពីរនាក់សុខចិត្តលះបង់ជីវិតដើម្បីជួយព្រះអង្គ។
( នៅការដ្ឋានជួសជុលកំពង់ទឹកបារាយណ៍មេបុណ្យប្រាសាទបន្ទាយឆ្មារ បានរកឃើញរូបចម្លាក់សត្វតោនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។ )
ឈ្មោះ: ប្រាសាទបន្ទាយឆ្មារ
អ្នកកសាង: ព្រះបាទជ័យវរ័្មនទី៧
កាលបរិច្ឆេទ: ចុងសតវត្សរ៍ទី១២
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ឯកសារតាមវេបសាយ

ភ្នំបាក់ និងភ្នំជញ្ជាំង ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ព្រៃភ្នំ និងតំបន់វប្បធម៌ឬប្រពៃណី។ចំណុចសំខាន់ៗ នៃភាពទាក់ទាញភ្ញៀវទេសច...
19/08/2023

ភ្នំបាក់ និងភ្នំជញ្ជាំង ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ព្រៃភ្នំ និងតំបន់វប្បធម៌ឬប្រពៃណី។ចំណុចសំខាន់ៗ នៃភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មកទស្សនាទេសភាពព្រៃភ្នំ, ទីវត្តអារាម ដ៏ស្រស់ត្រកាល និងជាកន្លែងកំសាន្តមួយ ដែលមានភ្នំពីរ នៅជិតគ្នា ដែលមើលទៅមានរូបរាង និងមានឈ្មោះដូចជាកូនភ្លោះ មានថ្មធំៗ ជាច្រើនបញ្ឈរ ដូចជាជញ្ជាំង ពោរពេញទៅដោយ បរិយាកាស និង ទិដ្ឋភាពដ៏ល្អប្រណិត មានចន្លោះភ្នំ មានកន្លែងដ៏ស្រស់ស្អាតមួយមកសំរាកកំសាន្ត។ ជាពិសេស នៅជើងភ្នំ មានត្រពាំងធំមួយ មានទំហំ ១០ម៉ែត្រការ៉េ ជម្រៅ ១២ម៉ែត្រ និងរូបចម្លាក់ថ្មបុរាណជាច្រើន បានធ្លាក់ សន្សល់ទុកនៅក្នុងត្រពាំងនោះ តាំងពីសម័យមុនមកម្ល៉េះ។សមការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានភ្នំបាក់ និងភ្នំជញ្ជាំង ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ មានចំណតរថយន្តធំទូលាយងាយស្រួលដល់ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។ កន្លែងអង្គុយលំហែកាយវិញ ពុំទាន់មានកញ្ជុះអង្គុយ រឺក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរនោះទេ។ ក្រៅពីនេះ ពុំទាន់មានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ, អាហារដ្ឋាន និងភោជនីយដ្ឋាន និង បឹងហ្គាឡូ, ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ។
គោលដៅទាក់ទាញទេសចរណ៍
វត្តគីរីវង្សក្សេមក្សាន្ត (ហៅវត្តភ្នំបាក់) ស្ថិតនៅភូមិទឺកថ្លា ឃុំទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានចង្ងាយផ្លូវ៤គីឡូម៉ែតពីទីរួមខេ្តត តំបន់រមណីយដ្ឋានទេសចរណ៍វត្តភ្នំបាក់នេះ មានទេសភាពល្អស្អាតនៅពេលដែលយើងឡើងទៅមើលពីលើកំពូលភ្នំ ដែលអាចមើលថ្ងៃលិចនៅទិលខាងលិច និងអាចមើលឃើញក្រុងសិរីសោភ័ណពីលើទាំងមូលបានផងដែរ ជាពិសេសក៏មានល្អាងដែលអាចឲ្យភ្ញៀវទេសចរចូលលែងកម្សាន្តបានប្រកបដោយសុវត្តិភាព និងសេក្តីសប្បាយរីករាយ ។
វត្តដុឌ្ឌបព្វតាភ្នំជញ្ជាំង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិគាប ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ ដែលមានចំងាយប្រមាណជា៣គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាល្អាងភ្នំ ទេសភាពព្រៃភ្នំ។ ភ្ញៀវទេសចរអាចទស្សនាល្អាងភ្នំ ទស្សនាទេសភាពព្រៃភ្នំ។

ភ្នំជញ្ជាំង គឺជារមណីយដ្ឋានបែបធម្មជាតិ និងវប្បធម៌ដែលមានភាពស្រស់ស្អាតរំលេចដោយពណ៌ខៀវស្រស់បៃតងហើយមានភ្នំពីនៅជិតគ្នា និងនៅជិតជើងភ្នំមានត្រពាំងធំមួយមានទំហំ 10ម៉ែត្រការ៉េ ជម្រៅ 12ម៉ែត្រ ប៉ុន្តែត្រពាំងនេះរីងទឹកអស់ហើយ។ យ៉ាងណាមិញ នៅបាតត្រពាំងនោះថ្មចម្លាក់បុរាណដែលអាចឱ្យភ្ញៀវទេសចរណ៍ទស្សនាបាន។
#វត្តគីរីវង្សក្សេមក្សាន្ហៅវត្តភ្នំបាក់
#វត្តដុឌ្ឌបព្វតាភ្នំជញ្ជាំង
#ទឹកដីខេត្តព្រះវិហារ

Address

Phnom Penh

Telephone

+85598565666

Website

Alerts

Be the first to know and let us send you an email when Explore Tourism Site - ស្វែងរកតំបន់ទេសចរណ៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Travel Companies in Phnom Penh

Show All