Thearavatey

Thearavatey Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thearavatey, Tour guide, Khor Kranh Village, Siem Reap.

ខ្មែរយើងមានអរិយៈធម៌ដ៏ខ្ពងខ្ពស់🇰🇭🇰🇭🇰🇭
02/10/2023

ខ្មែរយើងមានអរិយៈធម៌ដ៏ខ្ពងខ្ពស់🇰🇭🇰🇭🇰🇭

ភាពស្រស់ស្អាតនៃប្រាសាទភ្នំក្រោម ស្ថិតនៅ ខេត្តសៀមរាប ជិត បឹងទន្លេសាប
29/09/2023

ភាពស្រស់ស្អាតនៃប្រាសាទភ្នំក្រោម ស្ថិតនៅ ខេត្តសៀមរាប ជិត បឹងទន្លេសាប

21/09/2023
សូមជួយថែរក្សាមរតកខ្មែរ យើង ឲគង់វង្ស
02/07/2022

សូមជួយថែរក្សាមរតកខ្មែរ យើង ឲគង់វង្ស

តោះ!អ្នកសៀមរាប    សម្រាប់អ្នកស្រឡាញ់ចូលចិត្តការអាននិងចង់លើកស្ទួយវិស័យអំណាននៅប្រទេសយើង សូមកុំភ្លេចចូលរួមទាំងអស់គ្នា ចាប់ព...
05/11/2020

តោះ!អ្នកសៀមរាប
សម្រាប់អ្នកស្រឡាញ់ចូលចិត្តការអាននិងចង់លើកស្ទួយវិស័យអំណាននៅប្រទេសយើង សូមកុំភ្លេចចូលរួមទាំងអស់គ្នា ចាប់ពីថ្ងៃអាទិត្យទី៨ ខែវិច្ឆិកា នេះតទៅ...

#មិត្តអ្នកអានអាចយកសៀវភៅទៅខ្លួនឯងក៏បានឬអានជាមួយពួកយើងក៏បាន

#សួនអំណានសៀមរាប
#អាន គិត ចែករំលែក

ការដួលរលំនៃបន្ទាយលង្វែក ដោយប្រាក់ឌួងសៀមឬ ? ==============================  តើរឿងបាក់បែកបន្ទាយលង្វែក ដែលជារាជធានីដ៏រឹងមាំ...
29/08/2020

ការដួលរលំនៃបន្ទាយលង្វែក ដោយប្រាក់ឌួងសៀមឬ ?
==============================

តើរឿងបាក់បែកបន្ទាយលង្វែក ដែលជារាជធានីដ៏រឹងមាំចុងក្រោយ របស់ខ្មែរ បានកើតឡើងដោយសារប្រជាជនកម្ពុជា ជាអ្នកកាប់ឆ្ការព្រៃឬស្សី ដើម្បីយកប្រាក់ឌួង ឬយ៉ាងណា?

សូមអានការជជែកវែកញែក រវាងអ្នកស្រាវជ្រាវច្រើននាក់ ដោយមានការលើកប្រធានបទដំបូង ពីសំណាក់លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ជំនាញខាងប្រវត្តិសិល្បៈ និងបូរាណវិទ្យា មកធ្វើការអត្ថាធិប្បាយផង។

ប្រវត្តិសាស្ត្រ សម្រាំងជាខេមរភាសា, គ្រប់អត្ថបទជាខេមរភាសា, ស្រាវជ្រាវ អត្ថាធិប្បាយ វិភាគ, សម្រាំងស្រាវជ្រាវ វិភាគ
តើប្រវត្តិនៃការដួលរលំបន្ទាយលង្វែក នៅចុងសតវត្សរ៍ទី១៦ (ក្នុងឆ្នាំ១៥៩៤) បានកើតឡើងដោយសារភាពលោភលន់ និងកង្វះការពិចារណាវែងឆ្ងាយ របស់ប្រជាជនកម្ពុជាខ្លួនឯង រហូតបានកាប់ឆ្កាកំពែងព្រៃឬស្សីជុំវិញរាជធានី ដើម្បីយកប្រាក់ឌួង និងដើម្បីបង្កភាពងាយស្រួល ឲ្យសៀមលើកទ័ពវាយបំបែករាជធានីមែនឬ? មានមតិជាច្រើន បានលើកឡើងខុសៗគ្នា ជាពិសេសមានការប្រទាំងប្រទើសគ្នា រវាងឯកសារព្រះរាជពង្សាវតាខ្មែរ របស់ប្រទេសកម្ពុជា និងព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ ទាក់ទងនឹងហេតុការណ៍ នៃការធ្វើសង្គ្រាមរបស់សៀមប្រឆាំងខ្មែរ នៅក្នុងសម័យកាលនោះ។

ដំបូងគេ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ជំនាញខាងបូរាណវិទ្យា និងប្រវត្តិសិល្បៈ មកពីសកលវិទ្យាល័យស៊កប៊ន (Sorbonne) នៃរដ្ឋធានីប៉ារីស (បារាំង) បានលើកយកចំណុចមួយចំនួន ដែលសៀវភៅព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ បានសរសេរចាប់ពីទំព័រ ១៣៩ ដល់ទំព័រ ១៥៤ និងដែលមានលក្ខណៈផ្ទុយពីសៀវភៅ ព្រះរាជពង្សាវតាខ្មែរ របស់ប្រទេសកម្ពុជា។ លោកបានចាប់ផ្ដើមបន្ទាត់ថា បន្ទាប់ពីបានវាយបក ទៅលើព្រះចៅនៃរាជវង្ស តុងអ៊ូ (Tong_oo) នៅរាជធានី ហង្សាវតី (ប្រទេសភូមា) រួចមក ព្រះចៅ ណារ៉េសូរ (King Naresuan) របស់សៀម បានលើកទ័ពចូលធ្វើសង្គ្រាមប្រឆាំងក្រុងកម្ពុជាធិបតី។

លោក ចិន្ត ច័ន្ទរតនា បានស្រង់ចំណារ ពីក្នុងឯកសារ ព្រះរាជពង្សាវតាអយុធ្យា នោះមករៀបរាប់ថា៖ «នៅក្នុងសង្គ្រាមជាមួយខ្មែរលើកនេះ សៀមបានកេណ្ឌកងទ័ពមានទាំងជើងគោក និងជើងទឹក កងទ័ពសេះ កងទ័ពដំរី ជាច្រើនកង ដើម្បីវាយបង្ក្រាបមកលើទ័ពខ្មែរ។ សៀមបានប៉ះប្រយុទ្ធ ជាមួយកងទ័ពខ្មែរនៅក្រុង (បន្ទាយ?) បាត់ដំបង ពោធិ៍សាត់ និងនៅស្រុកបរិបូរណ៍ ដែលធ្វើអោយកងទ័ពទាំងសងខាងស្លាប់ ជាច្រើនម៉ឺននាក់។» ឯកសាថៃដដែលនេះ បានរំលឹកអំពីវីរភាពរបស់កងទ័ពខ្មែរ ដែលមានថ្វីដៃខ្លាំងពូកែ សុខចិត្តពលីជីវិតនៅក្នុងសមរភូមិ មិនចុះញ៉មជាមួយទ័ពសៀម ជាដាច់ខាត។

«តែទោះជាយ៉ាងនេះក្តី ដោយសារកងទ័ពសៀមមានចំនួនច្រើនជាង ទើបធ្វើឲ្យបន្ទាយការពារតាមតំបន់នីមួយៗ ត្រូវបានទ័ពសៀមដណ្តើមបាន ព្រមទាំងបានចាប់ចៅហ្វាយខេត្តទាំងនោះ ជាឈ្លើយសឹកទៀតផង។»

បណ្ឌិតផ្នែកបូរាណវិទ្យា បានបន្តទៀថា លុះពេលវាយមកដល់រាជធានីលង្វែក (Lawaek) ស្តេច នរេនសូរ បានចេញព្រះរាជបញ្ជា ឲ្យកងទ័ពគ្រប់ផ្នែកទាំងអស់ ឡោមព័ទ្ធបន្ទាយ។ ព្រះរាជពង្សាវតាអយុធ្យាបានសរសេរថា៖ «(...) ព្រះចៅនរេសូរ បានគង់ប្រថាប់នៅលើដំរីខាងមុខកងទ័ព ដើម្បីប្រយុទ្ធនៅក្នុងសមរភូមិ។ (...) ព្រះបាទអគ្គទសរតន៍ ក៏គង់នៅលើដំរីខាងមុខកងទ័ពដែរ។ (...) រីឯកងទ័ពស្រួចដ៏ក្លាហាន (សៀម) បានឈរនៅលើខ្នងដំរី នៅពីមុខក្លោងទ្វារខាងជើងដែរ ដឹកនាំដោយ "Praya Maha Yotha" (ពញា មហាយុទ្ធា)។ »

«"Praya Maha Yotha" "Praya Si Ratcha Decho" "Praya Thai Nam" និង"Praya Ratcha Manu" បានបញ្ជាដំរីរបស់ពួកគេ សំរុកចូលទៅកំទេចទ្វាររាជធានី។ កងទ័ពខ្មែរដែលឈរការពារ នៅតាមច្រកទ្វារនីមួយៗ បានបាញ់ព្រួញ កាំភ្លើងតូចធំ និងគ្រាប់រំសេវ ចេញទៅគ្រប់ជ្រុងទាំងអស់ ធ្វើអោយទ័ពសៀមស្លាប់ និងរបួសជាច្រើននាក់។ ប៉ុន្តែ "Praya Maha Yotha" នៅតែបញ្ជាដំរីអោយរត់ទៅមុខ និងកំទេចទ្វាររបស់រាជធានី ឲ្យទាល់តែបាន។ ទីបំផុត នៅថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំវក ក្លោងទ្វារបន្ទាយ ឬរាជធានីលង្វែក ក៏ត្រូវបានដួលរលំ។ ទាហ៊ានសៀមបានចូលទៅក្នុងរាជធានី និងចាប់ខ្មែរជាច្រើននាក់ ហើយបានចាប់យកស្តេចខ្មែរ ទៅថ្វាយស្តេចសៀម។ (...)»

លោក ចិន្ត ច័ន្ទរតនា បានសរុបសេចក្ដី និងចោទជាសំនួរឡើងថា៖ «ត្រង់ចំណុចនៃការរៀបរាប់អំពីចម្បាំងនេះ ខ្ញុំមិនបានឃើញសៀវភៅ ព្រះរាជពង្សាវតាអយុធ្យា និយាយអំពីការបាញ់ប្រាក់ឌួង ចូលក្នុងគុម្ពឬស្សីឡើយ។ ហេតុនេះ យើងគួរតែពិចារណា និងសិក្សាលើសៀវភៅ ព្រះរាជពង្សាវតាខ្មែរឡើងវិញ ដែលបានលើកឡើងថា ទ័ពសៀមបានបាញ់ប្រាក់ឌួង ហើយប្រជាជនខ្មែរខ្លួនឯង ជាអ្នកកាប់ឆ្ការព្រៃឬស្សីទាំងនោះ ទើបធ្វើឲ្យទ័ពសៀម មានឱកាសវាយចូល និងកំទេចរាជធានីបាន។ តើរវាងរាជពង្សាវតាខ្មែរ និងអយុធ្យា មួយណាដែលយើងអាចទុកចិត្តបាន?»

អ្នកចូលរួមពិភាក្សាជាច្រើននាក់ បានលើកឡើងពីកង្វះតម្លាភាព នៃឯកសារ«ព្រះរាជពង្សាវតាអយុធ្យា» ដោយពួកគេអះអាងថា សៀម (ថៃសព្វថ្ងៃ) សរសេររឿងរ៉ាវនេះដោយខ្លួនឯង ដើម្បីលើកតម្កើនស្ដេច និងប្រវត្តិសាស្ត្ររបស់សៀមខ្លួនឯង។ នេះបើទោះជាឯកសារនេះ រៀបរៀងឡើង និងសរសេរដោយជនជាតិបរទេស (ផ្សេងពីខ្មែរ និងសៀម) ក៏ដោយ។

លោក អ៊ុំ សារិន ដែលជាអ្នកសារព័ត៌មានមួយរូបនោះ បានសរសេរពន្យល់ថា៖ «តាមខ្ញុំធ្លាប់អាន រឿងបាញ់ប្រាក់ឌួងនោះ កើតមុនពេលវាយបន្ទាយលង្វែក។ តាមពិត ដើមឬស្សីក្រាស់ណាស់ សៀមវាយមិនចុះ ហើយបានថយ។ ក្រោយពេលបាញ់ប្រាក់ដួង ខ្មែរឆ្កាដើមឬស្សីឡើងស្តើង ទើបសៀមលើកទ័ព វាយម្តងទៀត បែកបន្ទាយលង្វែក។»

ច្បាស់លាស់ជាងនេះ លោក ម៉ៅ វុត្ថា ប្រធានក្រុមហ៊ុននាំចូលសាច់ សាលម៉ុន មកក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថា៖ «បញ្ហាបាញ់ប្រាក់ដួង គឺមាននិយាយ នៅក្នុងព្រះរាជពង្សាវតាក្រុងចាស់ របស់ហ្លួងប្រស៊ើតអក្សរនីតិ និងឯកសារប្រវត្តិការកសាងជាតិ របស់ ព្រះនរេសូរ របស់កងទ័ពជើងទឹកថៃ។»

លោកវិស្វករ វ៉ា សុវណ្ណារ័ត្ន ដែលចេះភាសាថៃ បានពន្យល់បន្ថែមថា លោកធ្លាប់សរសេរអត្ថបទ ទាក់ទងទៅនឹងរឿងបែកបន្ទាយលង្វែកនេះ ហើយក្នុងឯកសារពង្សាវតាខ្មែរ បានបង្ហាញថា ស្តេចសៀម នរេសូរ ឲ្យគេយកជ័រទឹក យកមកជះដុតកំពែងឬស្សី។ លោកវិស្វករ បានសរសេរបន្តថា៖ «ថៃសរសេរថា គេចាប់បានស្តេចខ្មែរយកទៅកាត់ក ក្រោយបែកបន្ទាយលង្វែក (និង)យកឈាមទៅលាងជើងស្តេច នរេសូរ។
តែតាមប្រវត្តិសាស្ត្រខ្មែរ ក៏ដូចជាការកត់ត្រារបស់ពួកព័រទុយហ្គេ ថាស្តេចខ្មែររត់ទៅខេត្តអាច់ក្រពើ ហើយអ្នកដែលត្រូវចាប់ខ្លួន (នោះ) គឺជាព្រះស្រីសុរិយោពណ៌ទៅវិញទេ ហើយក៏មិនបានសម្លាប់ដែរ ព្រោះព្រះអង្គបាន(ត្រឡប់)មកឡើងសោយរាជ្យ នៅស្រុកខ្មែរវិញ។»

ចំណែកឯលោក «MC Sovann» វិញ បានសរសេរទម្លាក់កំហុស ទៅលើអ្នកប្រវត្តិសាស្ត្រថៃ ដែលសរសេរពង្វាង ខុសពីប្រវត្តិពិតថា៖ «បើប្រវត្តិសាស្រ្តសរសេរថា ស្តេចសៀមប្រើល្បិចនោះ ដូចជាប្រមាថចេស្តាស្តេច។ អញ្ចឹងបានអ្នកប្រវត្តិសាស្រ្តសរសេរតែកន្លែងខ្លាំង និងការវាយសន្ធប់លើខ្មែរ។ ជាការពិតណាស់ បើសិនជាអ្នកប្រវត្តិសាស្រ្តសៀមសរសេរថា សៀមប្រើល្បិចលើខ្មែរ នោះសបញ្ជាក់ឱ្យឃើញថា សៀមគ្មានសមត្ថភាពបំបែកក្រុងលង្វែក ទើបបានជាបាញ់ប្រាក់ឌួង ចូលគុម្ពឬស្សី។»។

លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញលោក វង្ស សុធារ៉ា បានបញ្ជាក់ថា តាមការស្រាវជ្រាវថ្មី ប្រាក់ដួង មិនមាននៅក្នុងសម័យលង្វែកទេ គឺមានតែពាក្យថា"ដុំប្រាក់"(រាងស្រដៀងក្រចកសេះ)។ រីឯប្រាក់ដួង គឺទើបតែបង្កើតនៅរាជព្រះបាទអង្គដួង ហរិររាមា ឥស្សរាធិបតី នាគស.១៨៤១ នេះទេ៕
-----------------------------------------------------------
ដោយ៖ Ny Watthanak
ប្រភព៖ Monoroom info.

អង្គវត្តកាលពីជិត១០០ឆ្នាំ បរិវេណដែលហៅថា ថែវព្រះពាន់ គឺមានព្រះរាប់ពាន់ពិតប្រាកដមែន បដិមាភាគច្រើនសាងនៅសម័យក្រោយអង្គរ បញ្ជាក...
27/08/2020

អង្គវត្តកាលពីជិត១០០ឆ្នាំ បរិវេណដែលហៅថា ថែវព្រះពាន់ គឺមានព្រះរាប់ពាន់ពិតប្រាកដមែន បដិមាភាគច្រើនសាងនៅសម័យក្រោយអង្គរ បញ្ជាក់ថា ទោះបីកាលវេលាផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏ខ្មែរមិនដែលបោះបង់ប្រាសាទនេះឡើយ តែងតែមានមនុស្សម្នាទៅធ្វើបុណ្យសក្ការៈនៅប្រាសាទនេះ មិនដែលដាច់។

ប្រវត្តិព្រះអង្គចេក ព្រះអង្គចមព្រះអង្គចេកព្រះអង្គចម ជាព្រះពុទ្ធរូបភេទស្រី ហើយក៏ត្រូវបានមតិខ្លះ គិតថារូបទាំងពីរនោះ ជាបងប្...
23/08/2020

ប្រវត្តិព្រះអង្គចេក ព្រះអង្គចម

ព្រះអង្គចេកព្រះអង្គចម ជាព្រះពុទ្ធរូបភេទស្រី ហើយក៏ត្រូវបានមតិខ្លះ គិតថារូបទាំងពីរនោះ ជាបងប្អូនបង្កើតជាមួយ គ្នាផងដែរ ដែលរូបធំជា ព្រះអង្គចេក និង រូបតូចជាព្រះអង្គចម រូបទាំងពីរនោះ ត្រូវបានគេគិតថាសាង អំពីមាសនិងលង្ហិន ហើយមានទម្ងន់ សរុប១៥០គីឡូក្រាម។ យោងតាមសេចក្ដី តំណាលតៗគ្នា ដោយមិនមានប្រភពព័ត៌មាន ជាក់លាក់ច្បាស់លាស់ ណាមួយ បានលើកឡើងអំពី ព្រះអង្គចេក ព្រះអង្គចមថា ទេពធីតាទាំងពីរអង្គនេះ ជាអតីតព្រះរាជបុត្រី របស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្ថាបនិកសាង ប្រាសាទអង្គរវត្ត។
មូលហេតុដែលនាំឲ្យ សាធារណជនចាប់អារម្មណ៍ ចងចាំ និង គោរពបូជាចំពោះព្រះនាងចេកនឹងព្រះនាង ចមក៏ព្រោះតែសេចក្ដី សុច្ចរឹតទៀងត្រង់ទន់ភ្លន់ និងប្រកបដោយក្ដីមេត្តា ករុណាយ៉ាងខ្ពង់ខ្ពស់ ដែលពួកគេទាំងពីរតែងតែធ្វើ បុណ្យដាក់ទានដល់អស់ ប្រជានុរាស្រ្តដែលត្រូវការឲ្យ ព្រះនាងទាំងពីរជួយ លើសពីនេះទៅ ទៀតព្រះនាងបានអប់រំ អ្នកទោស ទាំងឡាយឲ្យដើរ តាមគន្លងទូន្មានរបស់ព្រះពុទ្ធ និងបានដោះលែង ពួកគេឲ្យមានសេរីភាព ថែមទៀតផង។
ព្រះនាងទាំងពីរគឺជាអ្នកដែលគោរព ប្រតិបត្តិព្រះពុទ្ធសាសនា យ៉ាងខ្ជាប់ខ្ជួនដែលប្រជារាស្រ្ត ទូទាំងនគរបានដឹងអំពីចរិក លក្ខណៈដ៏ប្រពៃរបស់ ព្រះនាងទាំងពីរ ម្លោះហើយពីមួយជំនាន់ ទៅមួយជំនាន់រហូត ដល់រជ្ជកាល ព្រះបាទអង្គចន្ទរាជា ឡើងគ្រងរាជ្យសម្បត្តិ នៅសតវត្សរ៍ ទី១៦ ព្រះអង្គបានអនុញ្ញាត ឲ្យគេសាងរូបព្រះនាងចេក ចមសម្រាប់ប្រជារាស្ត្រ ទូទៅគោរពបូជា លុះក្រោយមករូបទាំងពីរនេះ បានធ្វើឲ្យប្រជារាស្រ្ត រស់នៅប្រកបដោយ សេចក្ដីសុខចម្រើន ទើបប្រជារាស្រ្ត បានចាត់ទុករូបទាំងជា ព្រះពុទ្ធរូបដ៏ស័ក្ដិសិទ្ធិនិង មានកិត្តិនាមល្បីរន្ទឺ ទូទាំងប្រទេស មិនត្រឹមតែប៉ុណ្ណោះ រូបទាំងពីរបានក្លាយជា ភាពទាក់ទាញសម្រាប់ បុគ្គលមានអំណាច និង ឈ្មួញទុច្ចរិត ដោយពួកគេចាប់ផ្ដើម រៀបផែនការលួចសម្រាប់ទុក ធ្វើជាកម្មសិទ្ធិនិងការលក់ដូរ ហេតុនេះហើយបានជារូបព្រះ អង្គចេកព្រះអង្គចមបាន បាត់មួយរយៈក្នុងអំឡុងពេល នៃតំបន់អង្គរត្រូវបានគេ បោះបង់ចោល។
ទោះយ៉ាងណាក៏ដោយ រូបសំណាកទាំងពីរនេះ ត្រូវបានរកឃើញឡើងវិញ ក្នុងឆ្នាំ១៩៥០នៅក្នុង ព្រៃម្ដុំក្រុងអង្គរធំ ដោយក្រុមមន្ត្រីអភិរក្សអង្គរ ខេត្តសៀមរាប ដែលគេជឿថារូបព្រះអង្គចេក ព្រះអង្គចមកាលពី ដើមត្រូវបានតម្កល់ទុកនៅក្នុង ប្រាសាទអង្គរវត្ត។
ជាក់ស្ដែង យោងតាមអត្ថបទ របស់កាសែតភ្នំពេញ ប៉ុស្តិ៍ចុះថ្ងៃទី សុក្រ ២៣កញ្ញា២០១១ ស្ដីអំពីរូបសំណាកអ្នក ការពារឬថែរក្សា បានរៀបរាប់ថាៈ នៅពេលមួយ លោកឧត្ដមសេនីយ៍ ម្ជុលពេជ្រដាបឈួន ឬហៅថា ដាបឈួន ដែលជាចៅ ហ្វាយខេត្តសៀមរាប នឹងខេត្តកំពង់ធំ ត្រូវបាន សម្ដេចព្រះបាទនរោត្ដមសីហនុ ប្រទានតំណែងឲ្យ គ្រប់គ្រងនៅខេត្តទាំងពីរ បន្ទាប់ពីបានទទួល ឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៥។
បន្ទាប់ពីបានដឹងថារូបព្រះអង្គចេក ព្រះអង្គចមត្រូវបានយក មកតម្កល់ទុកនៅ អភិរក្សដ្ឋានអង្គរមក លោកដាបឈួន រួមជាមួយនឹងទាហាន របស់គាត់មួយចំនួន បានឆ្មក់ចូលលួចយក រូបសំណាកទាំងពីរនេះ មកតម្កល់ទុកនៅក្នុង ទីចាត់ការរបស់គាត់នៅ ចិនក្រហម បច្ចុប្បន្នទីតាំងនោះ បានក្លាយជាសណ្ឋាគារអង្គរ សិនជូរីក្នុងក្រុងសៀមរាប។ ថ្ងៃមួយគាត់បានយករូប សំណាកទាំងពីរ ដាក់ក្នុងរថយន្ត របស់គាត់មកតម្កល់ទុកក្នុងផ្ទះ (គេបានឲ្យដឹងថា ក្នុងរូបមួយត្រូវបាន សែងដោយទាហាន ចំនួន៥នាក់ ទើបអាចលើករួច)។
រូបទាំងពីរនេះបានធ្វើឲ្យ ដាប ឈួន មានកម្លាំងលើសអស់ មនុស្សលោកធម្មតា ដោយគាត់អាចលី ដាក់លើស្មានូវរូប ព្រះពុទ្ធទាំងពីរនោះ ដែលមានទម្ងន់សរុប ១៥០គីឡូក្រាម បានយ៉ាងងាយ។ គាត់នឹងទាហាន របស់គាត់ពិតជាមានជំនឿយ៉ាង ខ្លាំងចំពោះរូបព្រះអង្គចេក ព្រះអង្គចម ដោយពួកគេតែងតែ ចំណាយពេលយ៉ាងហោច ក៏កន្លះម៉ោងក្នុងមួយថ្ងៃ ដើម្បីធ្វើការ គោរពនិងបួងសួងឲ្យ ថែរក្សាពួកគេជាប្រចាំ។
លុះមកដល់សម័យខ្មែរក្រហម គ្រប់គ្រងនៅឆ្នាំ ១៩៧៥-១៩៧៩ រូបសំណាកព្រះអង្គចេក ព្រះអង្គចមក៏ត្រូវក្រុម ទាហានខ្មែរក្រហម យកទៅទម្លាក់ចោល ក្នុងស្ទឹងសៀមរាប ស្រុតកប់បាត់ទៅក្នុងភក់ នៃបាតស្ទឹង រហូតដល់ខេត្តសៀមរាបត្រូវ បានរំដោះនៅឆ្នាំ១៩៧៩។ គេជឿថាក្រុមទាហានខ្មែរក្រហម ដែលនាំគ្នាដឹកយក រូបសំណាកទាំងពីរនេះ ទៅចោលក្នុងស្ទឹង សៀមរាប បានស្លាប់ដោយសារ បារមីរបស់ព្រះអង្គចេក ព្រះអង្គចមនៅក្រោយពេល មិនយូរប៉ុន្មាន នៃការយកព្រះពុទ្ធរូប ទាំងពីរនេះមកទម្លាក់ចោល ក្នុងទឹកស្ទឹង។
ក្រោយមកនៅឆ្នាំ១៩៨២ ព្រះចៅអធិការវត្ដ ដំណាក់រួមជាមួយ នឹងការចូលរួមពី សំណាក់អភិបាល ខេត្តសៀមរាប លោក នៅ សម បាននាំគ្នាកសាង អាស្រមតូចមួយនៅក្បែរ ព្រះរាជដំណាក់ស្ដេច ក្នុងបរិវេណសួនឯករាជ្យ ឬ សួនដំណាក់ ស្ដេច ហើយប្រារព្ធពិធី ដង្ហែព្រះពុទ្ធរូបទាំងពីរអង្គ ពីវត្តដំណាក់មក តម្កល់ទុកនៅទីនោះ។ លុះបន្ទាប់មកទៀត នៅឆ្នាំ២០០៤ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ចម ប្រសិទ្ធិ បានបរិច្ចាគទឹកប្រាក់ ផ្ទាល់ខ្លួនដើម្បីពង្រីក អាស្រមព្រះអង្គចេក ព្រះអង្គ ចមឲ្យធំទូលាយ រហូតមកដល់សព្វថ្ងៃនេះ ដែលអាចឲ្យពុទ្ធបរិស័ទ្ធ និងប្រជារាស្ត្រទូទាំងប្រទេស មកទីនេះដើម្បី គោរពបូជានិង បួងសួងសូមនូវ សេចក្ដីសុខសប្បាយ គ្រប់សេចក្ដីប្រាថ្នា របស់ពួកគេម្នាក់ៗ ម្យ៉ាងវិញទៀតទីកន្លែងនេះ ក៏បានក្លាយជាទីកន្លែង សក្ការបូជាដ៏ស័ក្ដិសិទ្ធិមួយ សម្រាប់បព្វជិតទាំងឡាយ ប្រារព្ធពិធីសាសនា ជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំ ខ្មែរ ពិធីបុណ្យភ្ជំបិណ្ឌ និងពិធីបុណ្យអុំទូក។ល។ ដែលមានមនុស្សម្នាទាំងឡាយទូទាំងប្រទេស មកទីនេះដើម្បីសម្ដែងនូវ សេចក្ដីគោរពបូជា ស្ទើរតែជាង ៣០០នាក់ក្នុងមួយថ្ងៃៗ៕

ជិតចេញរូបរាង្គហេីយ​ លេីទឹកដី​ ស្រុកសំលូត​ ខេត្តបាត់ដំបង​លេីផ្ទៃដី៣០ហីកតា​ ឡូយកប់ 💕💕💕
22/08/2020

ជិតចេញរូបរាង្គហេីយ​ លេីទឹកដី​ ស្រុកសំលូត​ ខេត្តបាត់ដំបង​
លេីផ្ទៃដី៣០ហីកតា​ ឡូយកប់ 💕💕💕

SIEM REAP BOATING 🛶 17-22, August, 2020)  #តោះទៅលេង_សៀមរាប_អ្នកដែលមានគម្រោងមកលេងខេត្តសៀមរាបត្រៀមខ្លួនហើយ_ឬនៅ? សៀមរាបបានត...
15/08/2020

SIEM REAP BOATING 🛶 17-22, August, 2020)

#តោះទៅលេង_សៀមរាប_អ្នកដែលមានគម្រោងមកលេងខេត្តសៀមរាបត្រៀមខ្លួនហើយ_ឬនៅ?
សៀមរាបបានត្រៀមខ្លួនរួចរាល់ សំរាប់ស្វាគមន៍អ្នក ទាំងភ្ញៀវជាតិ និងអន្តរជាតិ។

ខេត្តសៀមរាបក៏បានរៀបចំកម្មវិធីសម្រាប់បងប្អូនដែលអញ្ជើញមកចូលរួមកំសាន្តមានជាអាទិ៍ ៖
១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ
២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
៣.កម្មវិធីប្រកួតម្ហូបអាហារ ពាន់រង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
៤.ផ្សារទឹក
៥.ផាប់ស្ទ្រីត
៦.កម្មវិធីជិះកង់
៧.កម្មវិធីកីឡាវាយកូនហ្គោល
៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
៩.ផ្ទាំងទស្សនីយភាពសិល្បៈ

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមកុំភ្លេចត្រៀមយកម៉ាស់ ឬក្រម៉ា កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា៕
#សៀមរាបផ្ទះខ្ញុំ

កុំភ្លេចមកលេងសៀមរាបណា បងប្អូន❤️❤️❤️
13/08/2020

កុំភ្លេចមកលេងសៀមរាបណា បងប្អូន❤️❤️❤️

Pray for our national legendary professor Lay Hunky (aka Madame. TRAN NGIA, a surviving pre-1975  author of Khmer Civili...
09/08/2020

Pray for our national legendary professor Lay Hunky (aka Madame. TRAN NGIA, a surviving pre-1975 author of Khmer Civilization book, an ageless best-selling Khmer language reference for Khmer studies. She is now in an emergency case due to her current aged health breakdown.

Amazing Cambodia has paid her two visits in 2014 and 2017 respectively. She is a very modest, friendly and respectable intellectual of the century.

02/08/2020
ភាពអស្ចារ្យរបស់ខ្មែរ  ស៊ែរ ម្នាក់មួយអោយកំលាំងចិត្តពួកគាត់
02/08/2020

ភាពអស្ចារ្យរបស់ខ្មែរ ស៊ែរ ម្នាក់មួយអោយកំលាំងចិត្តពួកគាត់

ប្រាសាទ​អង្គរវត្ត​ ក្រោយភ្លៀងមួយមេធំ​ ដួងព្រលឹងនៃជាតិខ្ញុំ​ ពិតជាស្រស់ស្អាតគា្មនពីរ​លេីលោក​ ❤️️
01/07/2020

ប្រាសាទ​អង្គរវត្ត​ ក្រោយភ្លៀងមួយមេធំ​
ដួងព្រលឹងនៃជាតិខ្ញុំ​ ពិតជាស្រស់ស្អាតគា្មនពីរ​លេីលោក​ ❤️️

មិនមែននៅស្វីសទេ🇨🇭 តាមពិតនៅ“ខ្នងផ្សារ” ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺនាតំបន់រលាក់កងជើងបើយើងគិតពីតំបន់នៃភូមិវត្តតាំងបំពង់ ទៅដល...
03/06/2020

មិនមែននៅស្វីសទេ🇨🇭 តាមពិតនៅ“ខ្នងផ្សារ” ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺនាតំបន់រលាក់កងជើង
បើយើងគិតពីតំបន់នៃភូមិវត្តតាំងបំពង់ ទៅដល់តំបន់កំពូលភ្នំខ្នងផ្សារគឺមានចំងាយខ្ទង់១៥គីឡូម៉ែត្រ

ដើម្បីធ្វើដំណើរពីភូមិអោយដល់ជើងភ្នំគឺប្រហែល ៦គីឡូម៉ែត្រ ដែលមានច្រើនជំរើសដូចជា : ថ្មើរជើង គោយន្ត រឺ ម៉ូតូ

សំលៀកបំពាក់អប្សរា💕💕
01/06/2020

សំលៀកបំពាក់អប្សរា💕💕

ប្រវត្តិកំណើត(នាគ)១. នាគមានដើមកំណើតផ្គុំធាតុកើតឯងមានឈ្មោះថា សេសៈ = អនន្តៈ = វ៉ាសូគីវ៉ា = សេសៈ, សូ = អនន្តៈ, គី = អមតៈ***...
29/05/2020

ប្រវត្តិកំណើត(នាគ)
១. នាគមានដើមកំណើតផ្គុំធាតុកើតឯងមានឈ្មោះថា សេសៈ = អនន្តៈ = វ៉ាសូគី
វ៉ា = សេសៈ, សូ = អនន្តៈ, គី = អមតៈ
*** នាគនេះជាភ្នេនសម្រាប់ព្រះវិស្ណុផ្ទំ និងជាខ្សែសម្រាប់កូរមហាសមុទ្រទឹកដោះ (រឿងកូរមហាសមុទ្រទឹកដោះ)
២. នាគមួយទៀតមានដើមកំណើតនៅបាតស្ទឹងហិរញ្ជៈ ឈ្មោះថា នាគមុជ្ជលិន ជានាគដែលតែងតែផ្ដល់ក្ដីសុខសាន្តដល់មនុស្ស ហើយដែលបានជួយយកអាសារព្រះពុទ្ធបរមគ្រូអោយបានត្រាស់សម្មាសម្ពោធិញ្ញាណ។
៣. នាគមួយទៀតឈ្មោះ កល្យៈ មានកំណើតនៅចន្លោះឋានទេវលោក និងមនុស្សលោក គេច្រើនឆ្លាក់ក្បាល ៦ មានទីលំនៅនៅបាតមហាសមុទ្រ។
៤. នាគចុងក្រោយបង្អស់មានឈ្មោះថា ពិរុណនាគ ដែលមានអាយុវែងឥតព្រំដែនកំណត់ជាស្ដេចដែលគ្រប់គ្រងពិភពនាគនៅបាតដាលលោក។

ចម្លាក់នាគក្នុងសិល្បៈខ្មែរ ឥណ្ឌា ចិន ចាម ថៃ ឡាវ តំណាងអោយទឹកភ្លៀង ម៉្យាងទៀតនាគជាយានជំនិះរបស់ព្រះភិរុណ។ នៅក្នុងប្រវត្តិចម្លាក់នាគ សិល្បៈខ្មែរច្រើនបង្ហាញក្រោមទម្រង់នាគក្បាលមួយ ក្បាលបី ក្បាលប្រាំ ក្បាលប្រាំពីរ និងក្បាលប្រាំបួន។
តម្លៃនិមិត្តរូបក្បាលនាគ
ក. នាគក្បាលមួយ៖ នៅក្នុងសិល្បៈខ្មែរនិយមនាគក្បាលមួយ ដាក់នៅលើដំបូលព្រះវិហារ វត្តអារាម ដំណាក់ស្ដេច ឬលំនៅរបស់អាទិទេព។ ក្បាលមួយជានិមិត្តរូប សេសៈ មានន័យថាអ្វីៗក្នុងលោក ដែលរលាយសាបសូន្យនៅសល់តែមួយគត់ដែលមានជីវិតអមតៈ ជ័យជំនះ និងសុភមង្គល។
ខ. នាគក្បាលបី៖ មានតម្លៃនិមិត្តរូបនៅក្នុងសាសនាទាំងពីរ៖
-ព្រហ្មញ្ញសាសនាៈ នាគក្បាលបីតំណាងអោយលទ្ធិត្រីម៌ូតិ កណ្ដាលតំណាងអោយព្រះសិវៈ ស្ដាំតំណាងអោយព្រះព្រហ្ម និងឆ្វេងតំណាងអោយព្រះវិស្ណុ។ ម៉្យាងវិញទៀត នាគក្បាលបីតំណាងអោយទេវលោក មនុស្សលោក និងបាតដាលលោក។
-ពុទ្ធសាសនាៈ ក្បាលកណ្ដាលតំណាងអោយព្រះពុទ្ធ ខាងស្ដាំតំណាងអោយព្រះធម៌ និងឆ្វេងតំណាងអោយព្រះសង្ឃ។
គ. នាគក្បាលប្រាំ៖ តំណាងអោយបញ្ចសីលទាំងប្រាំ របស់មនុស្សដែលកើតមក។ ម្យ៉ាងទៀតនៅក្នុងលទ្ធិព្រហ្មញ្ញសាសនា ក្បាលទាំងប្រាំនេះតំណាងអោយកំពូលភ្នំមេរុទាំង ១០៩ តំណាងអោយទិសធំៗទាំងប្រាំ៖
-ទិសកើត គឺបុព្វវិទេហៈ
-ទិសលិច គឺឧបរគោយាន
-ទិសជើង គឺឧត្តរគុរុ
-ទិសត្បូង គឺជម្ពូទ្វីប
-ទិសកណ្ដាល ឬព្រហ្មចារ្យ
ដោយឡែកទិសទាំងប្រាំនេះតំណាងអោយទន្លេសួគ៌ទាំងប្រាំមាន ទន្លេគង្គា ទន្លេឥណ្ឌុ ទន្លេយ៉ាម៉ាណា ទន្លេព្រហ្មបុត្រ និងទន្លេ ឬស្រះសរស្វតី។ នៅក្នុងពុទ្ធសាសនាតំណាងអោយព្រះជិនស្រីទាំងប្រាំអង្គមាន ព្រះកស្សបៈ ព្រះកុសន្ធោ ព្រះកោនាគមនោ ព្រះសាមណគោតម និងព្រះស៊្រីអារ្យមេត្រីយ៍។
ឃ. នាគក្បាលប្រាំពីរ៖ នៅក្នុងតម្លៃពុទ្ធសាសនា ក៏ដូចជាព្រហ្មញ្ញសាសនាដែរ តំណាងអោយចក្រវាឡទាំងប្រាំពីរមាន ព្រះអាទិត្យ ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ និងសៅរ៍។ នាគក្បាលប្រាំពីរនេះតំណាងអោយអាទិទេពដែលគ្រប់គ្រងមហាសមុទ្រទាំងប្រាំពីរ និងភ្នំទាំងប្រាំពីរមានឈ្មោះថា សីទន្តរសត្តបរិភណ្ឌ។
ង. នាគក្បាលប្រាំបួន៖ តំណាងអោយស្ដេចចក្រវាឡ និងតំណាងអោយអំណាចនៃភាពអមតៈទាំងប្រាំបួនប្រការមាន៖
-ទិសកើត ផ្គរ រន្ទះ
-ទិសអាគ្នេយ៍ ភ្លើង
-ទិសត្បូង ច្បាប់ នីតិតុលាការ
-ទិសនិរតី ខ្មោចព្រាយ បិសាច
-ទិសលិច ភ្លៀង
-ទិសពាយ័ព្យ ខ្យល់
-ទិសឧត្តរ ទ្រព្យសម្បត្តិ និងសោភណភាព
-ទិសឦសាន ការដុតរំលាយលោក
-ទិសកណ្ដាល តំណាងអោយព្រហ្មចារ្យៈ ការគ្រប់គ្រងលោក (ព្រះសិវៈ) និងការការពារលោក (ព្រះវិស្ណុ)។

រួមសេចក្ដីមក ចម្លាក់នាគមានតួនាទីសំខាន់ណាស់ នៅក្នុងវិស័យស្ថាបត្យកម្មខ្មែរ។ គេប្រើចម្លាក់អមសងខាងផ្លូវឆ្ពោះទៅកាន់ប្រាសាទ វត្តអារាម តំណាងអោយផ្លូវឡើងទៅកាន់ឋានទេវលោក

ទិដ្ឋភាព នៃ ប្រាសាទ អង្គរវត្តនៅ សម័យ កូវីត ១៩ ឆ្នាំ២០២០ ។ អរគុណ នូវ ការ Like នឹង Share Page របស់ខ្ងុំ Angkor Wat Picture...
28/05/2020

ទិដ្ឋភាព នៃ ប្រាសាទ អង្គរវត្តនៅ សម័យ កូវីត ១៩ ឆ្នាំ២០២០ ។ អរគុណ នូវ ការ Like នឹង Share Page របស់ខ្ងុំ
Angkor Wat Picture On Covid-19 (Very quiet). Thanks for Liking and Sharing my Page

ភាព​អស្ចារ្យ​នៃ​ប្រាសាទបាគង-----*****------ប្រាសាទបាគង សាងឡើងក្នុងរាជ្យព្រះបាទ ឥន្ទ្រវរ្ម័នទី១ ក្នុងឆ្នាំ៨៨១ សម្រាប់ឧទ្ទ...
27/05/2020

ភាព​អស្ចារ្យ​នៃ​ប្រាសាទបាគង
-----*****------
ប្រាសាទបាគង សាងឡើងក្នុងរាជ្យព្រះបាទ ឥន្ទ្រវរ្ម័នទី១ ក្នុងឆ្នាំ៨៨១ សម្រាប់ឧទ្ទឹសថ្វាយព្រះសិវៈ ។ ប្រាសាទនេះមានឈ្មោះដើមថា ឥន្រ្ទស្វារៈ ( ការភ្ជាប់ព្រះនាមទ្រង់ នឹងព្រះសិវៈ ) ដែលស្ថិតនៅចំកណ្តាលនៃរាជធានីហរិហរាល័យ ( រលួស ) គឺប្រាសាទនៃទីក្រុងរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ។ បាគង ជាឈ្មោះដែលគេហៅនាពេលបច្ចុប្បន្ននេះ ដែលមានន័យថា «បា» (សំ ) = ព្រះសិវៈ អ្នកគ្រប់គ្រងលោក ព្រះវិស្ណុអ្នកថែរក្សាលោក និងព្រះព្រហ្មអ្នកបង្កើតលោក ។ ពាក្យថា « គង» ក្លាយមកពីពាក្យថាគង់ គឺគង់នៅ ដែលមានន័យស្មើនឹងទេវស្ថានសម្រាប់ព្រះទាំងបីគង់នៅ ។ ប្រាសាទនេះជានិម្មិតរូបនៃភ្នំមេរុ ដែលស្រដៀងគ្នានឹងប្រាសាទបួរួបូឌួ នៅប្រទេសឥណ្ឌូនេសុី ( ប្រទេសជ្វា អតីតកាល ) ។ បាគង មានខឿន៥ថ្នាក់ ដែលតំណាងអោយឋាន៥ គឺឋាននាគ ឋានគ្រុឌ ឋានរក្សាសៈ ( ឋានមនុស្ស ) ឋានយក្ស និងឋានមហារាជ ( ឋានអាទិទេព ) រាប់ពីក្រោមឡើងលើ ។ បាគង មានចម្លាក់ទេពបីអង្គ ដែលសព្វថ្ងៃតម្កល់នៅសារៈមន្ទីរជាតិអង្គរ ។ ប្រាសាទនេះមានតួប៉ម១២ តំណាងអោយខែទាំង១២ គឺតំណាងអោយព្រះកាល គឺពេលវេលា ។ 🙏 តួប៉មកណ្តាលសង់ក្នុងរាជ្យព្រះបាទសូរ្យ វរ្ម័នទី២ ស្ថិតក្នុងរចនាបថអង្គរវត្ត ដោយប្រាង្គចាស់ក្នុងរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១ នោះសង់ពីឥដ្ឋសម្រាប់តម្កលសិវៈលិង្គ ( កម្រតេងជគតរាជស្រីឥន្ទ្រស្វារៈ ) សម្រាប់តម្លើងឋានៈទ្រង់ជាស្តេចនៃចក្រវាឡ ដែលជាអំណាចអមតទាំង៩ និងអាណាចក្រ៣ ។ វាមានប្រាង្គសង់ពីឥដ្ឋ៨ ទៀតតំណាងអោយទិសទាំង៨ និងជាទីគង់របស់លោកបាលទាំង៨ និងជាលោកធាតុទាំង៨ គឺទឹក ដី ភ្លើង ខ្យល់ មេឃ ព្រះអាទិត្យ ព្រះច័ន្ទ និងអាត្ម័ន។ ប្រាសាទនេះមានគូទឹកព័ទ្ធជុំវិញ ដែលតំណាងអោយមហាសមុទ្រធំៗទាំង៧ ។ 👉ប្រាសាទបាគង ត្រូវបានជ្រើសយកសម្រាប់ការរចនាវិមានឯករាជ្យ ក្រុងភ្នំពេញ ដោយស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ តាមព្រះរាជតម្រិះព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ។
----

 #ប្រាសាទព្រះវិហារ 🇰🇭🇰🇭ប្រាសាទព្រះវិហារស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក...
27/05/2020

#ប្រាសាទព្រះវិហារ 🇰🇭🇰🇭

ប្រាសាទព្រះវិហារស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក មានប្រវែង(៨០០គុណនីង៤០០ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូម៉ែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំក្សាន្ត នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សិក្ខាគិរីស្វារៈមានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។

ព្រះអាទិត្យរះលើប្រាសាទអង្គរវត្ត,ថ្ងៃទី២២មីនា គស២០២០ Sunrise on March 22nd, 2020-Angkor Wat Siem Reap-Cambodia
22/03/2020

ព្រះអាទិត្យរះលើប្រាសាទអង្គរវត្ត,ថ្ងៃទី២២មីនា គស២០២០ Sunrise on March 22nd, 2020-Angkor Wat Siem Reap-Cambodia

ទាយមើលថារូបភាពនៅប្រាសាទណា?
24/01/2020

ទាយមើលថារូបភាពនៅប្រាសាទណា?

21/01/2020

ស្តាប់ហើយធូរអារម្មណ៍

17/01/2020

អត្ថបទៈ ភាពភ័យខ្លាច (អរគុណប្អូនប្រុស ឈិន ចំណាន សំរាប់ការអត្ថប្បាយយ៉ាងល្អក្បោះក្បាយ )

11/01/2020

បួងសួងសុំសេចក្តីសុខ- នៅពេលលោកអ្នកទស្សនាប្រាសាទបុរាណចប់ មុនទៅទស្សនាប្រាសាទមួយបន្តទៀត សូមជួយរំលឹកគុណ ផ្តល់នូវការគោរពដល់អ្នកកសាងប្រាសាទ ព្រោះគ្រប់ប្រាសាទទំាងអស់នៅមានអាថន័ចាក់ច្រេះ ដែលយើងមិនអាចស្មានដល់ ។សូមអោយការគោរពដឹងគុណរបស់បងប្អូន ជួយអោយបងប្អូនជួបតែសំណាងល្អ ឈ្នះអស់មារសត្រូវ-All the Temples in Cambodia have spiritual. When you finish visiting, please say many thanks to spirit that you have chances to come here and please bring you with Luck and prosperities

04/01/2020

ជិះទូកមើលថ្ងៃលិចនៅទីក្រុងអង្គរធំ-Sunset at Tonle Om Gate by Boat

04/01/2020

ស្តាប់ចំរៀងជិះទូកនៅកំពុងភ្លុក់នាទឹកដីខេត្តសៀមរាប-Kompong Pluk Tonle Sap Lake(Siem Reap-Cambodia)

19/12/2019

Apsara Dancing

19/12/2019

ឯកសារពីក្រសួងទេសចរណ៍

16/12/2019
16/12/2019
14/12/2019

អបអរសាទរ ខួបលើកទី២៧ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ។

១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០១៩

Address

Khor Kranh Village
Siem Reap
17259

Opening Hours

Monday 00:00 - 17:00
Tuesday 00:00 - 23:00
Wednesday 09:00 - 17:00
Thursday 00:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+85586992111

Website

Alerts

Be the first to know and let us send you an email when Thearavatey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thearavatey:

Videos

Share

Category

Nearby travel agencies