Angkor Culture & Travel

Angkor Culture & Travel I am an expert in providing you the best tour service around Siem Reap. You will get to see all amaz

24/09/2021
ស្នាដៃកូនខ្មែរ សែរលើកទឹកចិត្តគាត់មួយ ស្រស់ស្អាតណាស់👍
08/07/2021

ស្នាដៃកូនខ្មែរ សែរលើកទឹកចិត្តគាត់មួយ ស្រស់ស្អាតណាស់👍

ព្រះរាជាណាចក្រកម្ពុជា      រាជធានី : ភ្នំពេញភាសាផ្លូវការ : ភាសាខ្មែរអក្សរផ្លូវការ : អក្សរខ្មែរ កាន់សាសនា : ព្រះពុទ្ធ ៩៧....
07/07/2021

ព្រះរាជាណាចក្រកម្ពុជា

រាជធានី : ភ្នំពេញ
ភាសាផ្លូវការ : ភាសាខ្មែរ
អក្សរផ្លូវការ : អក្សរខ្មែរ
កាន់សាសនា : ព្រះពុទ្ធ ៩៧.៩%
ព្យញ្ជនៈមាន : ៣៣តួ
ក្ក ខ្ខ គ្គ ឃ្ឃ ង្ង
ច្ច ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ
ដ្ដ ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ
ត្ត ថ្ថ ទ្ទ ធ្ធ ន្ន
ប្ប ផ្ផ ព្ព ភ្ភ ម្ម
យ្យ រ្រ ល្ល វ្វ
ស្ស ហ្ហ ឡ អ្អ
ស្រៈនិស្ស័យមាន : ២៣តួ
ា ិ ី ឹ ឺ
ុ ូ ួ ើ ឿ
ឿ េ ែ ៃ
ោ ៅ ុំ ំ
ាំ ះ ុះ េះ ោះ
ស្រៈពេញតួ : អ អា ឥ​ ឦ​ ឧ ​ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ

វណ្ណយុត្តិសញ្ញា :
ចុចច្រើន ឬ ពងត្រី ( … )
មូសិកទន្ត ឬ ធ្មេញកណ្ដុរ ( ៉)
ត្រីស័ព្ទ ( ៊ )
រស្សសញ្ញា​ ឬ​បន្តក់ (់)
របាទ ( ៌ )
អស្ដា ( ៏ )
ទណ្ឌឃាដ ឬ បដិសេធ ( ៍ )
រិសជ៌នី ឬ រះមុខ ( ះ )
យុគលពិន្ទុ ឬ ចុចពីរ ( ​: )
រជ្ជុសញ្ញា ឬ សហសញ្ញា ( - )
កាកបាទ ឬជើងក្អែក ( + )
លេខទោ ឬ សញ្ញាផ្ទួន ( ៗ )

លេខខ្មែរ : ០១២៣៤៥៦៧៨៩

រុក្ខជាតិនិងសត្វ សម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា :
សត្វចតុប្បាទ : គោព្រៃ
បក្សី : សត្វត្រយ៉ង
ឧរង្គសត្វ : អណ្តើកហ្លួង
មច្ឆជាតិ : ត្រីគល់​រំាង
រុក្ខជាតិ : ដើមត្នោត
ផ្កា : រំដួល

បាវចនា : ជាតិ សាសនា ព្រះមហាក្សត្រ
ភ្លេងជាតិ : បទនគររាជ
ព្រះមហាក្សត្រ : ព្រះបាទនរោត្តម សីហមុនី
នាយករដ្ឋមន្ត្រី : ហ៊ុន សែន
ប្រកាន់យករបប : រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ
បានទទួលឯករាជ្យថ្ងៃទី : ៩ វិច្ឆិកា ១៩៥៣
មានផ្ទៃដីសរុប : ១៨១ ០៣៥ គម²
រូបិយវត្ថុ : រៀល (៛) KHR
ទិសចរាចរណ៍ : ស្ដាំ
ក្រមហៅទូរស័ព្ទ : +៨៥៥

សម្បត្តិបេតិកភណ្ឌ :

១. តំបន់​អង្គរវត្ត (សម្បត្តិ​វប្បធម៌​រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​១៩៩២។

២. របាំ​ព្រះរាជ​ទ្រព្យ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣។

៣. ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥។

៤. ប្រាសាទ​ព្រះវិហារ (រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០០៨។

៥. ល្បែង​ទាញព្រ័ត្រ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៥ តែ​កម្ពុជា ជា​សមាជិក​មួយ​ក្នុង​ចំណោម​៤ប្រទេស ដែលមាន​ល្បែង​ស្រដៀង​គ្នា​នេះ រួមមាន កូរ៉េ​ខាងត្បូង វៀតណាម និង​ហ្វីលីពីន​ផងដែរ។

៦. ចាប៉ី​ដងវែង (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ១​នេះ ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី ដែលត្រូវ​ការ​សង្គ្រោះ​បន្ទាន់។

៧. ប្រាសាទ​សំបូរ​ព្រៃគុក (រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី​០៨​កក្កដា ឆ្នាំ​២០១៧។ ការ​សម្រេច​នេះ​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការបេតិក​ភណ្ឌ​ពិភព​លោក​លើក​ទី ៤១ នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ។

៨. ល្ខោន​ខោល(អរូបី)៖ ល្ខោន​ខោលបាន​បញ្ចូល​ក្នុងបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​ នៅ​ទីក្រុង ព័រល្វី សាធារណ​រដ្ឋម៉ូរីនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ ៕





credit: Su Ci Smos Sne

ជួយចែករំលែកហើយ Report ចោលផងវាព្រហើនណាស់
06/07/2021

ជួយចែករំលែកហើយ Report ចោលផងវាព្រហើនណាស់

03/04/2021
03/03/2021

អបអរសាទរទិវាវប្បធម៌ជាតិកម្ពុជា ៣ មិនា

ក្រុមវង់ភ្លេង
19/02/2021

ក្រុមវង់ភ្លេង

ម្ចាស់អង្គរ  #សៀមរាប ១៩៤០
16/02/2021

ម្ចាស់អង្គរ #សៀមរាប ១៩៤០

បរមរាជវាំងនៅឧត្តុង្គ ឆ្នាំ១៨៦០, សម្តែងរបាំស្វាគមន៌ភ្ញៀវបារាំង
16/02/2021

បរមរាជវាំងនៅឧត្តុង្គ ឆ្នាំ១៨៦០, សម្តែងរបាំស្វាគមន៌ភ្ញៀវបារាំង

ចាប៉ីដងវែង សម្បត្តិបេតិកភណ្ឌជាតិ
16/02/2021

ចាប៉ីដងវែង សម្បត្តិបេតិកភណ្ឌជាតិ

15/02/2021
ក្បួនដង្ហែរគណៈអធិបតី
10/02/2021

ក្បួនដង្ហែរគណៈអធិបតី

អត្ថបទវិភាគ៖ តើដូនតាខ្មែរពីបូរាណកាលប្រើឧបករណ៍អ្វីសម្រាប់កត់ត្រា?--------------------------------------------------------...
07/02/2021

អត្ថបទវិភាគ៖ តើដូនតាខ្មែរពីបូរាណកាលប្រើឧបករណ៍អ្វីសម្រាប់កត់ត្រា?
-----------------------------------------------------------------

អ្នកទាំងអស់គ្នាប្រហែលជាមានការឆ្ងល់ដូចខ្ញុំដែរ នូវសំណួរមួយដែលថា តើពីបូរាណកាលមកដូនតាខ្មែរប្រើវត្ថុអ្វីសម្រាប់កត់ត្រាសំណេរផ្សេងៗ ហើយអ្វីដែលយើងឃើញមានសេសសល់មកទល់សព្វថ្ងៃដែលយើងអាចប្រើជាឯកសារដើម សម្រាប់ឲ្យមនុស្សជំនាន់ក្រោយបានដឹងពីរឿងរ៉ាវនៃប្រវត្តិសាស្ត្រផ្សេងៗពីបូរាណមកនោះគឹ សិលាចារឹក បន្ទាប់មកគឺ ស្លឹករឹតនេះឯង។ ប្រហែលជាគ្រប់គ្នាធ្លាប់បានដឹង ឬធ្លាប់លឺរួចមកហើយថា ចាប់តាំងពីមនុស្សចេះរំដោះខ្លួន និងវិឌ្ឍន៍ខ្លួនចេះពីសត្វមក អ្វីដែលមនុស្សបង្កើតបានមុនគេគឺ ការប្រើសម្លេងទាក់ទងគ្នា ប្រើសញ្ញា ចេះបង្កើតភ្លើង ចេះបង្កើតតួរអក្សរជាដើម។ ក្នុងនោះអក្សរគឺជាផ្នែកមួយនៃជីវិតរស់នៅរបស់មនុស្ស គ្រប់តួរអក្សរគឺ​កើតចេញពីការគូសវៀស ដូចនៅប្រទេសអេហ្ស៊ីបបូរាណ អក្សររបស់គេត្រូវបានគូសនៅលើសិលាផ្សេងៗ គេហៅថាអក្សររូប ចំណែកខ្មែរយើងគឺដូនតាយើងនិយមសរសេរអក្សរ ឬចារនៅលើផ្ទាំងសិលាធំៗទុកនៅតាមប្រសាទ ឬសរសេរនៅលើស្បែកសត្វជាដើម តែស្បែកសត្វងាយនឹងរលួយទៅតាមពេលវាលា ជាហេតុពិបាករក្សាទុកជាងផ្ទាំងសិលា។ បើយើងទៅមើលអំពីភស្តុតាងទាំងនេះដោយផ្អែកលើកំណត់ហេតុរបស់លោក ចូវតាក្វាន់ ដែលជាមន្ត្រីទូត​មកពីរាជ្យវង្ស យៀន របស់ប្រទេសចិន ក្នុងឆ្នាំ ១២៩៥ គាត់បានមកទស្សនាក្រុងអង្គរ និងពិពណ៍នាអំពីសម្រស់នៃទី​ក្រុងនេះ ការរស់នៅរបស់មនុស្សសម័យនោះ ព្រមទាំងការប្រើប្រាស់ភាសាកត់ត្រា​ដូចក្នុងសៀវភៅ ជីវតាក្វាន់ របស់លោក លី ធាមតេង បោះពុម្ពឆ្នាំ ១៩៧៣​ ត្រង់ទំព័រទី ៣៧ ចំណុចទី ១២ អំពីអក្សរសាស្ត្រ​ ដូច្នេះថា > នេះបញ្ជាក់យ៉ាងច្បាស់ថាកាលសម័យអង្គរគឺ គេប្រើការចារលើស្បែកសត្វ លើស្លឹករឹត និងសិលាចរឹកជាដើម។ តែនាសម័យនោះគឺប្រទេសចិន គេចាប់ផ្តើមចេះស្បែកសត្វ កំណាត់ឬស្សី បង្កើតជាក្រដាសសម្រាប់ធ្វើជាឧបករណ៍កត់ត្រា​បាត់ទៅហើយ។ យើង​មិនទាន់មានជាភស្តុតាងណា​មួយដែល​សល់ពីសម័យនោះ​ដូចជាអក្សរដែលត្រូវបានចារលើ​ក្រដាសរបស់ស្រុកចិន​ដែលបានរកឃើញនោះទេ។ សំណួរមួយបានចោទសួរថាតើ ក្រដាស មានវត្តមានក្នុងទឹកដីខ្មែរចាប់ពីសម័យកាលណា? អាចថាចាប់ពីសម័យឧត្តុងក៏ថាបាន ព្រោះពេលនោះគឺខ្មែរចាប់ផ្តើមមានទំនាក់ទំណងច្រើនជាមួយពួកអឺរ៉ុបទៅហើយ ហើយ​ពួកនេះគឺចាប់ផ្តើមចេះសរសេរ​អក្សរនៅលើក្រដាស ដោយប្រើទឹកខ្មៅសម្រាប់កត់ត្រាដែរ។ តើអ្នកយល់ឃើញដូចម្តេចដែរចំពោះរឿងនេះ សូមបញ្ចេញជាមតិយោបល់ផង។

អត្ថបទ៖ ព្រះចៅខ្លា

តើ​រទេះគោ​ខ្មែរ​ដំបូង​មាន​ប្រវត្តិ​មកពីណា​?-------------------------------------វត្តមាន​នៃ​រទេះគោ ត្រូវបាន​គូសបញ្ជាក់​ក្...
02/02/2021

តើ​រទេះគោ​ខ្មែរ​ដំបូង​មាន​ប្រវត្តិ​មកពីណា​?
-------------------------------------

វត្តមាន​នៃ​រទេះគោ ត្រូវបាន​គូសបញ្ជាក់​ក្នុងប្រទេស​ឥណ្ឌា នា​សម័យ​វេទ​និយម ពោលគឺ​រវាង ១៧០០​ឆ្នាំមុន​គ​.​ស តាមរយៈ​ឯកសារ​ជា​សំណេរ​ដោយ​ដៃ​មួយចំនួន​ដូចជា គម្ពីរ​មនោគមន៍វិជ្ជា​សាសនា និង​ក្បួន​បច្ចេកទេស ដូចជា​ក្បួន​សង្គ្រាម​សាស្ត្រ​ជាដើម​។ នៅក្នុង​ប្រទេស​ឥណ្ឌា នា​សម័យ​នោះ គេ​ឃើញ​មាន​រទេះ​ពីរ​ប្រភេទ គឺ​រទេះគោ​សម្រាប់​ដឹកជញ្ជូន និង​រទេះសេះ​សម្រាប់​ធ្វើសឹក​សង្គ្រាម​។

​រទេះ​ទាំងពីរ​ប្រភេទ​ខាងលើនេះ ត្រូវបាន​គេ​ឆ្លាក់​នៅលើ​ថ្ម​ចាប់តាំងពី​ឆ្នាំ ១២៥​នៃ​គ​.​សមក​។ លក្ខណៈសម្បត្តិ​របស់រ​ទេះ​ឥណ្ឌា គឺ​រទេះ​នោះ ថ្វីដ្បិតតែ​ទម្រង់​បាន​ផ្លាស់ប្តូរ​តាម​យុគ​សម័យកាល​ក៏ដោយ ក៏ប៉ុន្តែ​នៅតែ​ប្រើ​កង់​ពីរ​ដូច​បុព្វ​សម័យ​ដែរ ។ ស្ថិតក្រោម​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា ជនជាតិខ្មែរ​ក្នុង​អាណាចក្រ​នគរ​ភ្នំ ក៏បាន​ខ្ចី​យានជំនិះ​នេះ​ពី​ពួក​ឥណ្ឌា ចាប់​តាំងពីដើម​សតវត្សរ៍​ទី​១​នៃ​គ​.​ស​មកម្ល៉េះ​។ ដូច្នេះហើយ បានជា​ការប្រើប្រាស់​រទេះ​គោ ឬ​ក្របី ដែល​ត្រូវ​ផ្តើមឡើង​ចាប់តាំងពី​សតវត្ស​ទី​១​នៃ​គ​.​ស ត្រូវ​បន្ត​រហូតដល់​បច្ចុប្បន្ន​។​

​នា​សម័យ​បុ​រេ​អង្គរ ក៏ដូចជា​សម័យអង្គរ​ដែរ រទេះគោ​ខ្មែរ បាន​បំពេញ​តួនាទី​យ៉ាងសំខាន់​បំផុត​ក្នុងសង្គម​ខ្មែរ មិន​គ្រាន់តែ​ផ្នែក​សង្គមកិច្ច​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ជំនឿ​សាសនា​ផងដែរ​។ តាមរយៈ​ចម្លាក់​ប្រាសាទអង្គរវត្ត នា​សតវត្សរ៍​ទី​១២​នៃ​គ​.​ស យើង​អាច​ឃើញ​យ៉ាងច្បាស់​ថា រទេះសេះ​ដែល​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ប្រថាប់​ពីលើ​នោះ គឺជា​សញ្ញាណ​តំណាង​នូវ​ព្រះអាទិត្យ ឬ​ព្រះ​សុរិយា ដែលជា​និមិត្តរូប​នៃ​សន្តតិវង្ស​របស់​ទ្រង់​។ ម្យ៉ាងវិញទៀត ក្នុងការ​សម្តែង​ក្បួន​រទេះ ដូចជា​ក្នុង​រឿង​រាមកេរ្តិ៍ មហា​ភារត ឬក៏​ក្នុង​ជាតក​បែប​ពុទ្ធ​និយម គេ​ក៏​ឃើញ​មាន​ការនិយម​នូវ​រទេះសេះ​ដែរ ។ រទេះគោ និង រទេះសេះ ត្រូវបាន​ជនជាតិខ្មែរ​​ពេញនិយម​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បើ​យើង​ពិនិត្យ​លើ​វិស័យ​បដិមា​សាស្ត្រ​បុរាណ​។

​ការស្រាវជ្រាវ​ខាង​បុរាណវិទ្យា​របស់​យើង​បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​វប្បធម៌​ខ្មែរ​បែប​ព្រា​ហ្ម​ញ្ញ​សាសនា កង់រទេះ ឬ​កងចក្រ គឺជា​អាវុធ​ដ៏​ស័ក្តិសិទ្ធិ​របស់​ព្រះ​នរាយណ៍ ហើយ​វា​ក៏​ជាស​ញ្ញា​តំណាង​នៅពេល​វេលា ដូចជា​ខែ និង រដូវ​ដែលមាន​ក្នុង​មួយឆ្នាំៗ​។​

​ដូចនេះ ជនជាតិខ្មែរ​បាន​ស្គាល់​រទេះគោ និង និមិត្ត​របស់​វា​យ៉ាង​ច្បាស់លាស់ តាំងតែ​ពី​សម័យ​បុ​រេ​អង្គរ ជាពិសេស​ក្នុងសម័យ​វប្បធម៌​នគរ​ភ្នំ ដូចជា​សំណល់​កង់រទេះ នៅ​កម្ពុជា​ក្រោម និង​វត្ថុ​ជាច្រើន​ដែល​គេ​បាន​ជួបប្រទះ​ជា​សក្ខីភាព​ស្រាប់​។ ជាក់ស្តែង តាំងពីដើម​សតវត្សរ៍​ទី​១ រហូតដល់​សព្វថ្ងៃ រទេះគោ​នៅតែ​ពេញនិយម​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដូចជា​វត្តមាន​របស់​កាក់ ដែលមាន​ឆ្លាក់​មនុស្ស​ជិះ​ពីលើ​នៅ​ទីក្រុង​អង្គរបុរី​។ ម្យ៉ាងវិញទៀត គេ​ក៏បាន​រកឃើញ​នូវ​ដុំ​ឈើ​នៃ​រទេះគោ​មួយចំនួន នៅក្នុង​តំបន់​ដែនដី​សណ្ត កម្ពុជា​ក្រោម​ផងដែរ​។ ក៏ប៉ុន្តែ​អ្វីដែល​អស្ចារ្យ​មួយទៀត​នោះ គឺ​សេះ​ត្រូវបាន​ប្រើប្រាស់​តាំង​ពីមុន​សម័យ​នគរ​ភ្នំ​ម្ល៉េះ ដូច​ករណី​ចម្លាក់​លើ​ចិញ្ចៀន​នៅ​ស្ថានីយ៍​ព្រ​ហារ នៅ​ខេត្តព្រៃវែង​ជា​សក្ខីកម្ម​ស្រាប់​។

​កត្ដា​មួយទៀត​ដែល​គួរ​គប្បី​តម្រូវអោយ​យើង​ត្រូវ​ស្រាវជ្រាវ​បន្ដទៀត គឺ​ភាពខុសប្លែក​គ្នា​រវាងរ​ទេះ​គោខ្មែរ និង រទេះគោ​ឥណ្ឌា ព្រោះថា​ជុំវិញ​បញ្ហា​នេះ​យើង​នៅមាន​ភាពស្រពិចស្រពិល​មួយចំនួន​ដែល​ពុំ​អាច​នាំអោយ​យើង​បកស្រាយ​បាន​ត្រឹមត្រូវ​នៅឡើយ​។ ទោះជា​យ៉ាងណាក្ដី​យើង​ក៏​នៅតែមាន​អារ​ម្ម​ណ៏​ថា ជនជាតិខ្មែរ​នា​សម័យ​ហ្វូណន ក្នុង​ការផលិត​កាំរទេះ​សេះ​ឬ រទេះគោ​......​និង ជាពិសេស​គ្រឿង​តុបតែង​សេះ​ចំបាំង​ខ្មែរ​ប្រហែលជា​បានទទួល​ឥទ្ធិពល​ពី​ចិន ច្រើនជាង​ឥទ្ធិពល​ឥណ្ឌា​។

(​អត្ថបទ​ស្រាវជ្រាវ​របស់លោក​សាស្ត្រាចារ្យ​បណ្ឌិត មី​សែ​ល ត្រា​ណេ​)

ហេតុអ្វីបានជា គ្រុឌ ស្អប់ នាគ----------------------------គ្រុឌជាសត្វដែលដំណាលក្នុងទេវកថាឥណ្ឌា. សត្វនេះជាសត្វមានមហិទ្ធិប្ញ...
01/02/2021

ហេតុអ្វីបានជា គ្រុឌ ស្អប់ នាគ
----------------------------

គ្រុឌជាសត្វដែលដំណាលក្នុងទេវកថាឥណ្ឌា. សត្វនេះជាសត្វមានមហិទ្ធិប្ញទ្ធិដូចក្នុងដំណាលរឿងកាកីជាដើម សត្វនេះមានរូបរាងជាមនុស្សក្បាលជាឥន្ទ្រី ដៃជើងជាក្រញាំសត្វស្លាប មានស្លាបហើយស៉ីនាគ និងពស់ជាអាហារ។ គ្រុឌក្លាយមកពីពាក្យបាលី និងសំស្រឹ្តតជាឈ្មោះសត្វបក្សីមាននៅក្នុងរឿងបុរាណ និងជាយានជំនិះរបស់ព្រះវិស្ណុគូសត្រូវនិងសត្វនាគ។ បើតាមលោក ហ្ស៊ង់ បូសយេ និយាយថានៅក្នុងសិល្បៈខ្មែរ បើសិនជាចម្លាក់សត្វទាំងនេះមានលក្ខណៈនិមិត្តរូបសំខាន់គឺត្រូវបានគេឆ្លាក់រចនាច្រើនដូចជាតោ និងនាគជាដើម។ ចំណែកគ្រុឌមកពីប្រាសាទធំគឺមានចលនារស់រវើក ម្យ៉ាងវិញទៀតមានការតុបតែងលម្អយ៉ាងលម្អិតនៃស្លាប និងគ្រឿងអង្ការផ្សេងៗ ដែលព័ន្ធដងខ្លួននិងដៃ។ នៅប្រាសាទធំខាងក្រោយសត្វនាគក្បាលប្រាំពីរ ចម្លាក់សត្វគ្រុឌត្រដាងស្លាបវែង លេចឡើងជាលើកដំបូងក្នុងសិល្បៈខ្មែរ។ ចម្លាក់គ្រុឌបានបង្ហាញក្រោមទិដ្ឋភាពពីរយ៉ាងគឺជាសត្វរំពាតំណាងឱ្យព្រះអាទិត្យ ពីព្រោះគ្រុឌក្លាយជាយានជំនិះព្រះវិស្ណុតំណាងព្រះអាទិត្យ និងសម្លាប់សត្វនាគដែលត្រូវជាបងប្អូនឪពុកជាមួយគ្នាម្តាយទទៃពីគ្នា។

-គ្រុឌ ជាស្តេចបក្សី តំណាងធាតុឈ្មោល ធាតុភ្លើង
-នាគ ជាស្តេចល្មូន តំណាងធាតុញី ធាតុទឹក
-គ្រុឌស្អប់នាគ ចូលចិត្តជាន់នាគ ចាប់នាគ និង ស៊ីនាគជាអាហារ ដែលជាតិសាសន៍ជាច្រើនបានយកមកធ្វើជាសិល្បៈ ស្ថាបត្យកម្ម សាងរូបទាំងនោះឡើង។

កម្ពុជាយកនិមិត្តរូបនាគ តំណាងនគរមាតាធិបតេយ្យនាងនាគ។
រីឯប្រទេសថៃ ជ្រើសរើសគ្រុឌក្រហម គ្រុឌភ្លើងសំរាប់សំគាល់ប្រទេសគេ ដោយសារអានុភាពរបស់គ្រុឌបើទោះបីគ្មានទឹកអម្រឹត ក៏គ្រុឌមានជីវិត អមតៈតាមពរព្រះវិស្ណុ និងរឿងអរិះប្រវត្តិសាស្រ្តរវាងខ្មែរ សៀម។
ប្រទេសឥណ្ឌូនេស៊ី និងម៉ុងហ្គោលី ក៏បានយកគ្រុឌជានិមិត្តរូបប្រទេស ខ្លួនផងដែរ។

ខាងក្រោមនេះគឺជាសាច់រឿងដែលដកស្រងចេញពីដកស្រង់ពីខ្សែររឿង រាមាយាណៈ

ប្រវត្តិកំណើតសត្វគ្រុឌ
--------------------

សត្វគ្រុឌមានប្រវត្តិតាំងពីយូរលង់មកហើយ ដែលសត្វនេះមានពាក់ព័ន្ធ នៅក្នុងទេវកថានៃព្រហ្មញ្ញសាសនា។ សត្វគ្រុឌនេះដែរ ក៏ត្រូវបានគេចាត់ ទុកដូចជាសត្វអច្ឆរិយៈផ្សេងៗទៀត ដែលខ្មែរបុរាណបានឲ្យតម្លៃ តាំងពី ប្រមាណជាង ២ ០០០ឆ្នាំមកហើយ។ នៅក្នុងទេវកថាឥណ្ឌា មានសត្វជា ច្រើនត្រូវបានចាត់ទុកថាជាទេព ឬក៏ជាពាក់កណ្តាលទេព ឧទាហរណ៍ដូច ពស់ ឬនាគ អណ្តើក ខ្លាឃ្មុំ ស្វា គោ ដំរី ក្ងោក ខ្លាជាដើម។ ដូចគ្នានេះដែរ សត្វគ្រុឌ ក៏មានតួនាទីសំខាន់ក្នុងទេវកថាឥណ្ឌា ហើយត្រូវបានគេ ចាត់ ទុកថា បក្សីរាជា។ សត្វគ្រុឌ គឺជាយានជំនិះរបស់ព្រះវិស្ណុ ហើយសត្រូវ សួរពូជរបស់គ្រុឌគឺសត្វនាគ។ នៅឥណ្ឌាមានពិធីបុណ្យគោរពបូជា ដល់ គ្រុឌដែលតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ៥ កើត ខែស្រាពណ៍រៀងរាល់ឆ្នាំ។

រឿងនិទានទាក់ទងនឹងគ្រុឌ
-------------------------

មហាឥស្សី កស្សបៈ មានភរិយាពីររូបគឺនាងកាឌ្រុ និងនាងវីនីតា។ នាងកាឌ្រុបានផ្តល់កំណើតកូនជាសត្វពស់មានចំនួនរាប់សិបពាន់ក្បាល ហើយត្រូវបានចាត់ទុកថាបុព្វការីនៃសត្វពស់នៅលើផែនដីនេះ។ ចំណែក ឯនាងវីនីតាបានផ្តល់កំណើតឲ្យសត្វគ្រុឌដ៏មានអំណាចឬទ្ធានុភាព។ ថ្ងៃមួយនាងកាឌ្រុ និងនាងវីនីតា បានលេងល្បែងភ្នាល់គ្នាដោយទាយ ពណ៌កន្ទុយសេះក្បាល៧អាចហោះបានដែលកើតចេញពីការកូរសមុទ្រ ទឹកដោះ។ នាងកាឌ្រុបានទាយថាកន្ទុយសេះមានពណ៌ខ្មៅ រីឯនាងវីនីតា ថាពណ៌ស។ ពួកគេបានភ្នាល់គ្នាថានរណាក៏ដោយឲ្យតែចាញ់ គឺត្រូវតែ បម្រើអ្នកឈ្នះ។ នាងកាឌ្រុបានប្រើល្បិចបោកប្រាស់នាងវីនីតាដោយប្រើ ឲ្យកូនរបស់ខ្លួនដែលជាសត្វនាគក្លែងខ្លួនធ្វើជាកន្ទុយសេះ។ ដូច្នេះហើយ នាងវីនីតាត្រូវបម្រើនាងកាឌ្រុ និងកូន។ នាងកាឌ្រុ បានធ្វើបាបនាង វីនីតាយ៉ាងខ្លាំងក្លា។

ប៉ុន្តែក្រោយមកពពួកនាគថានឹងយល់ព្រមដោះលែងគ្រុឌ និងម្តាយ ប្រសិនជាគ្រុឌអាចទៅយកទឹកអម្រឹតរបស់ព្រះឥន្ទបាន។ គ្រុឌបាន ប្រឹងប្រែងយ៉ាងខ្លាំង ហើយទីបំផុតទទួលបានទឹកអម្រឹត ហើយបានរំ ដោះខ្លួន និងម្តាយពីទាសភាពរបស់នាគ និងនាងកាឌ្រុ។ ក្រោយមកគ្រុឌ និងម្តាយបានដឹងពីល្បិចនេះ ហើយបានដាក់បណ្តាសាដល់នាង កាឌ្ រុថារាល់កូនរបស់នាងកាឌ្រុទាំងអស់គឺត្រូវតែក្លាយទៅជាចំណីរបស់កូន ខ្លួន។

និយាយកាលដែលគ្រុឌទៅលួចយកទឹកអម្រឹតពីព្រះឥន្ទ គ្រុឌបាន សំដែងឬទ្ធីចេស្តារយ៉ាងអស្ចារ្យ និងមានភាពស្មោះត្រង់ រហូតបាន ដឹង ដល់ព្រះវិស្ណុ ហើយព្រះវិស្ណុបានផ្តល់ពរជ័យ ព្រមទាំងយកគ្រុឌធ្វើ ជាយានជំនិះរបស់ព្រះអង្គ។ អនុភាពហោះហើររបស់គ្រុឌគឺលឿនជារន្ទះ ហើយកំលាំងខ្យល់ពីស្លាបរបស់គ្រុឌគឺខ្លាំងលើព្យុះសង្ឃរានានា។ ព្រះឥន្ទបានមកស្កាត់ផ្លូវគ្រុឌ ប៉ុន្តែអ្នកទាំងពីរមិនប្រយុទ្ធគ្នានោះទេ ដោយ គ្រុឌសន្យាថានឹងប្រគល់ទឹកអម្រឹតដល់ព្រះឥន្ទវិញ ក្រោយពេល ប្រគល់ឲ្យនាគហើយនោះ ហើយព្រះឥន្ទសន្យាថានឹងធ្វើឲ្យបណ្តាសា របស់គ្រុឌ និងម្តាយក្លាយជាការពិត។ នៅពេលយកទឹកអម្រឹតមកដល់ មុខនាគហើយនោះ គ្រុឌបានប្រើល្បិចប្រាប់ដល់នាគថាចាំបាច់ ត្រូវធ្វើពិធី សិនមុនពេលផឹកទឹកអម្រឹតនេះ ហើយនៅពេលដែលពួកនាគកំពុងធ្វើ ពិធីនោះព្រះឥន្ទបានមកយកទឹកអម្រឹតទៅវិញតែកំពប់ទឹកខ្លះនៅលើស្មៅ។ នៅពេលដែលឃើញទឹកកំពប់នៅលើស្មៅហើយ ពួកនាគទាំងឡាយខំ ប្រឹងលិទ្ធទឹកអម្រិតទាំងនោះរហូតដល់អណ្តាតប្រេះជាពីរដោយសារស្មៅ រហូតដល់សព្វថ្ងៃនេះ ព្រះវិស្ណុបានផ្តល់វេហារទាំងមូលជាទីលំនៅរបស់គ្រុឌ ហើយរៀបការគ្រុឌ ជាមួយនាងឧណាតី។ គ្រុឌនិងនាងឧណាតីមានកូនពីរនាក់គឺសម្ប៉ាទិ និងជតាយុ ដែលកូនទាំងពីរនេះមានតួនាទីផងដែរនៅ ក្នុង រឿង រាមាយាណៈ។

ដកស្រង់ពីខ្សែររឿង មហាភារតៈយុទ្ធ
----------------------------------

ក្នុងរឿងទេវកថាមួយតំណាល ថា គ្រុឌ គឺជាមនុស្សដែលមានក្បាលជាបក្សី ក្រុម គ្រឌ មួយចំនួនមានអំណាចវេទមន្តនៃការក្រលាខ្លួនទៅជាមនុស្សនៅពេលដែលពួកគេមានបំណង ចង់មានទំនាក់ទំនងជាមួយមនុស្ស។លំនៅដ្ឋានរបស់ពួកគ្រុឌ គឺមាននៅក្នុងព្រៃនៃ simbalī ឬដើមឈើសូត្រ-កប្បាស។ នៅថ្ងៃមួយ ស្ដេច គ្រុឌ មានស្នេហាជាមួយនឹងស្ត្រីមនុស្សលោក តំណាលគ្នា ទៅនិង ស្ដេចនាគ ដែលមានអំណាចវេទមន្តនៃការក្រលាខ្លួនទៅជាមនុស្សដូចគ្នា។ គួបផ្សំនិងការប្រណាំងប្រជែង ក្នុងរឿងនេះ ស្ដេច គ្រុឌបានប្រកាសសង្គ្រាមប្រយុទ្ធនិង ស្ដេចនាគ យ៉ាងខ្លាំងក្លា តែភាព ឆ្លាតវៃរបស់ស្ដេចនាគបានធ្វើឲ្យសង្គ្រាមមួយនេះ មិនអាចដឹងចាញ់ឈ្នះ។ ក្រោយមក មានក្រុម តាបស ការ៉ាប៊ី ដែលគាំទ្រ ពួកគ្រុឌ បានបង្ហើបឱ្យដឹងដោយសារសម្ងាត់ទៅពួកគ្រុឌ ដែលបានបង្រៀនពួកគ្រុឌពីរបៀបដើម្បីចាប់យកស្ដេចភុជង្គនាគ ដោយកន្ទុយហើយបង្ខំឱ្យក្អួតចេញនៅដុំថ្មភ្លើងនោះ ធ្វើឲ្យពួកនាគ ហត់នឿយ និង អស់អំណាចនៃដុំភ្លើងនោះ ពួកគ្រុឌ បានចាប់ក្បាល ពួកនាគ និង សម្លាប់ចោល ។ ក្រោយ ពីពួកនាគដឹងខ្លួនថាមិនអាចប្រយុទ្ធឈ្នះ ពួកគ្រុឌ ពួកនាគ ក៏ទៅ សុំឲ្យមានការជួយ ពី ព្រះវិស្ណុ ព្រះ វិស្ណុ ក៏ស្នើឲ្យមានការផ្អាកប្រយុទ្ធ និង ព្រមព្រៀងរវាង ស្ដេច គ្រុឌ និង ស្ដេច ភុជង្គនាគ ។ ក្រោយមក ព្រះវិស្ណុ សន្យាថា និងឲ្យមនុស្សលោក ដាក់ ស្ដេចគ្រុឌ នៅក្នុងស្ថានភាពល្អគ្មានគូប្រៀបមួយ គឺ នៅតាមផ្នែកខាងលើសសរស្តម្ភ នៃ ដំណាក់ ឬ ព្រះវិហារ ឬ នៅពីលើលំនៅដ្ឋាន ទោះជាយ៉ាងណា ព្រះ វិស្ណុះ ក៏ ចង់ឲ្យស្ដេច គ្រុឌ ធ្វើជាយាន្តជំនិះ ក្នុងការព្រមព្រៀងនេះ។

ចុង ក្រោយ ពួកគ្រុឌ ស្ថិតក្នុងចំណោមដែលត្រូវបានតែងតាំងដោយ Śakraដើម្បីការពារភ្នំ ព្រះសុមេរុ និងលំហ ពីការវាយប្រហាររបស់ពួកអសុរា។ ចំនែក ស្ដេចនាគ ត្រូវបានព្រមព្រៀង ដើម្បីបង្អុលទឹកភ្លៀងដល់មនុស្សលោក ។

+គ្រុឌក្នុងសង្គម និងសិល្បៈខ្មែរ
-----------------------------

វត្ដមានរបស់សត្វគ្រុឌ នាសម័យហ្វូណន ត្រូវបានគូសបញ្ជាក់ តាមរយៈ បដិមាកម្ម ។
លោកបណ្ឌិត មីសែល ត្រាណេបានបញ្ជាក់ថាការរកឃើញសត្វគ្រុឌ ដែលគេ ឆ្លាក់ជាក្បាច់នៅលើក្រឡ ឬកុលាលភាជន៍បានបញ្ជាក់ឲ្យដឹងថា ប្រភពបុរេអង្គសត្វគ្រុឌមានកំណើតមកមានអាយុប្រមាណ ២ ០០០ឆ្នាំ មកហើយ។ ចំណែកសត្វគ្រុឌនៅប្រទេសថៃ និងឡាវ គឺជាគ្រុឌបាន ប្រសូតចេញពីខឿនវប្បធម៌ខ្មែរ នាសម័យអង្គរតែប៉ុណ្ណោះ។
ក្នុងជំនឿខ្មែរបុរាណ ដែលបានទទួលនូវមរតកវប្បធម៌ឥណ្ឌា សត្វគ្រុឌ គឺជាស្តេចបក្សីប្រកបដោយមហិទ្ធិឫទ្ធិខ្លាំងក្លាអស្ចារ្យ ព្រោះថា សត្វនេះ តំណាងនូវអវកាស ឬភាពលំហ ឬធាតុភ្លើង ផ្ទុយពីគូរបដិបក្សរបស់ខ្លួន គឺសត្វនាគដែលតំណាងឲ្យធាតុដី ឬទឹក ប្រភពនៃភាពផូរផង់ភាព ត្រជាក់ ត្រជុំ។ ការគោរពបូជាសត្វគ្រុឌកើតមានតាំងតែពីសម័យនគរភ្នំម្ល៉េះ ដូចវត្តមានរបស់ចម្លាក់នៃស្តេចបក្សីនេះនៅលើសន្លឹកមាសមួយចំនួន ដែលគេបាន ជួបប្រទះនៅគោកប្រាសាទ នៅក្នុងខេត្តដុងថាប ទឹកដី កម្ពុជាក្រោមជាភស្តុតាងស្រាប់ ។
ការលេចធ្លោរជាក្បាច់លើសន្លឹកមាសបែបនេះបង្ហាញថា ចាប់តាំងពី សតវត្សទី២ ដល់ទី៥ គ្រុឌបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យ ជំនឿសាសនា ។ មនុស្សខ្មែរ ចាប់តាំងពីពេលនោះមក បានបន្ត ស្ថានភាព នេះរហូតដល់សព្វថ្ងៃ ដោយបានយកសត្វគ្រុឌនេះ ដើម្បីធ្វើជាគ្រឿងលំអតុបតែងសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទ ក៏ដូចជាវត្តអារាមដែរ ។
ថ្មីៗនេះ យោងលើរបកគំហើញខាងបុរាណវិទ្យា របស់លោកស្រី ឡេ ធីលៀង នៅម្តុំដែនដីសណ្ត ផ្នែកខាងក្រោម ខាងទន្លេមេគង្គ និងការ ស្រាវជ្រាវរបស់យើងនៅអង្គរបុរី យើងបានដឹងថា សត្វគ្រុឌ បានដើរ តួនាទីយ៉ាងសំខាន់ក្នុងវិស័យជំនឿសាសនា នាសម័យហ្វូ-ណន ឬនគរភ្នំ។ ក្រៅពីការតំណាងសត្វគ្រុឌ ជាក្បាច់ក្រឡោត អណ្តែត ខ្មែរបុរាណក៏បានឆ្លាក់សត្វ នេះលើសន្លឹក មាសស្តើងៗ ដែលគេប្រើ ជាយ័ន្តសម្រាប់ការពារសំណង់ស្ថាបត្យកម្ម ឬក៏មនុស្ស។
បើនិយាយម្យ៉ាងទៀត ការដែលគេជឿថា សត្វគ្រុឌ គឺជាសត្វដែល មាន ឫទ្ធានុភាពខ្លាំងក្លានោះ បានក្លាយជាទំនៀមទំលាប់មួយដែលប្រជាជន ខ្មែរបានប្រកាន់យ៉ាង ខ្ជាប់ខ្ជួនរហូតដល់សព្វថ្ងៃ ។ ឧទាហរណ៍ជាក់ស្តែង នៅលើកាក់សំណមួយនៅទីនេះ គេឃើញសត្វគ្រុឌស្ថិតក្នុងឥរិយាបទ មួយគួរឲ្យចាប់អារម្មណ៍ ព្រោះវាហាក់់បីដូចជាកំពុងសម្តែងឫទ្ធី (ម្ខាងតំណាងសត្វគ្រុឌ ម្ខាងទៀតសត្វពស់) ។ក្រៅអំពីជំនឿបែបព្រហ្មណ៍និយមខាងលើ សត្វគ្រុឌនៅតែបំពេញ តួនាទីតុបតែងលំអសំណង់ស្ថាបត្យកម្មខ្មែរហូតដល់ សតវត្សទី២១នេះ ។
ឆ្លងកាត់ការសិក្សាវិភាគលើវិស័យបដិមាកម្ម នៅអង្គរបុរី យើងក៏បាន ជួបប្រទះចម្លាក់សត្វគ្រុឌមួយចំនួនដែលឆ្លាក់លើកុលាលភាជន៍ ព្រមទាំងជាចម្លាក់លោតផងដែរ ។ យ៉ាងណាក៏ដោយ ចម្លាក់ ទាំងនោះ មានអាយុតិចជាងបុរាណវត្ថុដែលគេបានជួបនៅក្នុងដែនដីសណ្ត ឬនៅជ្រលងនៃដងទន្លេចៅប្រះយ៉ា ជាពិសេសនៅទីក្រុងសុផាន់បុរីដែរ ដែលជាទីក្រុងចាស់របស់បុព្វបុរសខ្មែរនាសម័យហ្វូ-ណន ឬនគរភ្នំ ។

សូមរំលឹកថា ពាក្យគ្រុឌក៏ដូចជា នាគដែរ គឺជាពាក្យសំស្ក្រឹត ដែលសព្វថ្ងៃបានក្លាយទៅជាពាក្យខ្មែរទៅហើយ ។ គ្រុឌខ្មែរនាសម័យវប្បធម៌បុរេអង្គរនៃចក្រភពភ្នំបានឲ្យកំណើតទៅគ្រុឌថៃ នាសម័យវប្បធម៌សុខោទ័យ អយុធ្យា និង រតនៈគូសិន្ទ្រ។

អត្ថបទរៀបចំដោយ៖ ព្រះចៅខ្លា

14/12/2020
គេឈ្លោះគ្នារឿងមេគោ គិតទៅមនុស្សយើង
05/10/2020

គេឈ្លោះគ្នារឿងមេគោ គិតទៅមនុស្សយើង

នៅក្នុងវីដេអូននេះគឺជារឿងរ៉ាវជំលោះវិវាទដីធ្លីដែលត្រូវបានជួយដោះស្រាយដោយឯកឧត្តម​ ម៉ៅ ធនិន Thenin សូមអរគុណឯកឧ...

សាហាវណាស់កូនប្រសារនេះប្តឹងម៉ែក្មេកមួយមើល 🤣🤣🤣🤣😂😂
28/09/2020

សាហាវណាស់កូនប្រសារនេះប្តឹងម៉ែក្មេកមួយមើល 🤣🤣🤣🤣😂😂

នេះគឺជាជំលោះរឿងរ៉ាវកូនប្រសារប្តឹងម៉ែក្មេកដែលត្រូវបានដោះស្រាយដោយឯក ឧត្តម ម៉ៅ ធនិន នៅក្នុងក្នុងសាលាខេត្ត.....

យើងធ្វើមិនបានដូចគេទេ ហើយក៉ំមកជេរគេថាលួចអី សំណាងហើយដែលនៅលើដៃគេ ក៉ំអីសិល្បៈទាំងនេះគ្មានរូបរាងរឺព្រលឹងឡើយ បើយើងរវល់តែ «ថ្មើ...
17/09/2020

យើងធ្វើមិនបានដូចគេទេ ហើយក៉ំមកជេរគេថាលួចអី សំណាងហើយដែលនៅលើដៃគេ ក៉ំអីសិល្បៈទាំងនេះគ្មានរូបរាងរឺព្រលឹងឡើយ បើយើងរវល់តែ «ថ្មើរហ្នឹងហូបប៊ីយែនៅ?»

12/09/2020

“ យល់ដឹងអំពីពាក្យ សូត្រពេលចាប់បាយបិណ្ឌ “
• ជាកិច្ចពិធីដ៏ផូរផង់ តាមបែបព្រហ្មញ្ញសាសនាខ្មែរបុរាណ ដ៏យូរលង់ណាស់មកហើយ « បុណ្យភ្ជុំបិណ្ឌ » ត្រូវបាន ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើសិរសា ព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គដួង ទ្រង់ចេញព្រះរាជបញ្ជាមុខក្រសួងនិងមន្ត្រីអស់ខ្ញុំរាជការ ឱ្យយកបុណ្យនេះប្រារព្ធធ្វើក្នុងក្របខណ្ឌនៃព្រះពុទ្ធសាសនាវិញ និងមួយទៀតព្រះអង្គទ្រង់ក៏បានចាត់បញ្ជាឱ្យរាប់បញ្ចូលបុណ្យនេះដាក់ក្នុង ពិធីបុណ្យទ្វាទសមាស ទុកប្រារព្ធជាទំនៀមតាមរាជប្រពៃណីតរៀងមកផងដែរ ។ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ បុរាណាចារ្យខ្មែរមានពាក្យមួយឃ្លា ដែលតែងតែនាំគ្នាសូត្រនៅពេលដែល « ចាប់បាយបិណ្ឌ » ពោលគឺវេលា ដែលពូតបាយជាពំនូតបិណ្ឌសម្រាប់យកទៅបោះឱ្យពពួកប្រេតស៊ីជាអាហារ ដែលពាក្យនោះមានអត្ថន័យដូចតទៅ ៖
« ខ្ញុំសូមចាប់បាយបិណ្ឌ មធុបាយាស
ព្រះពុទ្ធបានត្រាស់ ពោធិសត្វផង
ផ្តាំទៅ “ តាកឹង “ ឱ្យចាប់ឆ្កែចង
សុំផ្លូវទៅផង យកបាយទៅជូនដូនតា »
- ពាក្យសូត្រខាងលើនេះ យើងគ្រប់គ្នាច្បាស់ជាឆ្ងល់ថា តើ “ តាកឹង ឬ តាកិង្ករ “ នោះជានរណា ? និងមកពីណា ?
ដោយយោងតាមសិលាចារឹក ក.២២ ( K.22 ) ក្នុងស.វ. ទី៧ និងសិលាចារឹក ក.២៧៧ ( K.277 ) ក្នុងស.វ.ទី ១១ បានសរសេរថា ពាក្យ « កិង្ករ » ជាពាក្យសំស្រឹ្កតដែលខ្មែរសព្វថ្ងៃអានថា « កឹង » នេះ គឺជាការអានក្លាយទៅតាមបែបបទស័ព្ទជាធម្មតា និងហៅសម្តៅលើ ក្រុមយម្ភូបាល ដែលមានមុខមាត់គួរឱ្យខ្លាច ហើយមានអាកប្បកិរិយាកាចសាហាវ យង់ឃ្នងវាយដំនិងធ្វើទារុណកម្មគ្រប់បែបយ៉ាងដល់អ្នកដែលធ្លាក់ទៅក្នុងទីនរក ។ សរុបសេចក្តីមក ពាក្យ « កឹង្ករ » ឬ « កឹង » ដែលសរសេរជាធម្មតានេះ ប្រើសម្រាប់ហៅ ក្រុមសេនាបរិវារ ដែលជាបាវបម្រើរបស់ស្តេចយមរាជ ។
អន្លើមួយទៀត ក្នុងពាក្យសូត្រចាប់បាយបិណ្ឌដែល យើងគួរយកមកគិតផងនោះគឺនៅត្រង់អ្នកសូត្រម្នាក់ៗសុំឱ្យ តាកឹង « ចាប់ឆ្កែចង » កុំឱ្យរំខានគេនៅពេលដែលគេយកបាយទៅជូនដូនតា ។ នេះជាការយល់ក្លាយនៅពេលក្រោយមកតែប៉ុណ្ណោះ ដ្បិតក្នុងព្រហ្មញ្ញសាសនាគឺ ព្រះយមរាជអង្គឯងនោះហើយ ដែលមានចិញ្ចឹមឆ្កែកាច ដល់ទៅពីរធំៗដែលឆ្កែមួយៗមានភ្នែកដល់ទៅបួន ។ ដូច្នេះនេះគ្រាន់តែជាការក្លាយពី យមរាជមានចិញ្ចឹមឆ្កែកាចៗ តែប៉ុណ្ណោះ ។
- ឯកសារយោង ៖ • វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន
ណាត ជោតញ្ញាណោ
• ឯកសារមហាបុរសខ្មែរ ស្រាវជ្រាវ
ដោយ សាស្ត្រាចារ្យ អេង សុត
• ឯកសារកម្រងអត្ថបទ ក្នុងបណ្តាញ
ពត៌មានវប្បធម៌ខ្មែរ ស្រាវជ្រាវដោយ
សាស្ត្រាចារ្យបណ្ឌិត អាំង ជូលាន
និង ស៊ីយ៉ុន សុភារិទ្ធ ។
- រៀបរៀងអត្ថបទបង្ហោះផ្សាយនិងរក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia
By: Leak NCee

01/09/2020
ហេតុអ្វីទៅ 😭ជួយពន្យល់ផង
29/08/2020

ហេតុអ្វីទៅ 😭ជួយពន្យល់ផង

ផ្ទះស្លឹកបែបខ្មែរ មុនសម័យអណានិគមបារាំង ១៧៩៥
21/08/2020

ផ្ទះស្លឹកបែបខ្មែរ មុនសម័យអណានិគមបារាំង ១៧៩៥

បានដំណឹងល្អហើយបងប្អូន ខ្ញុំបាទសូមជូនពរបងពីចម្ងាយអោយឆាប់ជាគាត់ជួបជុំប្រពន្ធកូនគាត់វិញហើយបងប្រុសដែលលិចទូកពេលនេះបានផុតពីគ្រ...
12/08/2020

បានដំណឹងល្អហើយបងប្អូន ខ្ញុំបាទសូមជូនពរបងពីចម្ងាយអោយឆាប់ជា
គាត់ជួបជុំប្រពន្ធកូនគាត់វិញហើយ
បងប្រុសដែលលិចទូកពេលនេះបានផុតពីគ្រោះថ្នាក់ហើយ 🙏🙏🙏ជួយស៊ែបន្តផង🙏🙏🙏
ស្ថានទូតបានបញ្ជាក់ថា ពលករម្នាក់នេះគាត់បានផុតពីគ្រោះថ្នាក់ហើយ ពេលនេះក្រុមការងារស្ថានទូតកំពុងធ្វើដំណើរចុះទៅសួរសុខទុក្ខគាត់។
ករណីពលករនេសាទខ្មែរផ្ទុះហ្គាសនៅលើទូកនេសាទពលករគ្រោះថ្នាក់មានឈ្មោះ វ៉ាន់ ឡុន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននេះ បានចេញពីមន្ទីរពេទ្យមកសម្រាកព្យាបាលនៅបន្ទប់ស្នាក់នៅក្នុងស្រុកប៉ាកណាម ខេត្តរ៉ាក់យ៉ង។
ពេលនេះ ក្រុមការងារស្ថានទូតកំពុងចុះទៅជួបគាត់ផ្ទាល់ដើម្បីសួរសុខទុក្ខ និងជួយជាអំណោយ ក៏ដូចជាថវិកាមួយចំនួនឧបត្ថម្ភដល់រូបគាត់។
ប្រភព: បង ( កឹម ចំរើន )

វស្សានឹកស្រុក (Rainy season and homesick)
06/08/2020

វស្សានឹកស្រុក (Rainy season and homesick)

Address

Sivutha Boulevard
Siem Reap
17252

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 17:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+855883570669

Alerts

Be the first to know and let us send you an email when Angkor Culture & Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Angkor Culture & Travel:

Share

Category

Nearby travel agencies


Other Travel Companies in Siem Reap

Show All