05/05/2023
បងប្អូនប្រជាពលរដ្ឋអ្នកខេត្តសៀមរាបយើងយ៉ាងច្រើនកុះករជាមួយនឹងទឹកមុខសប្បាយរីករាយ បានឈរ រត់ គ្រវីទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ព្រមទាំងស្អែកជ័យឃោស ទទួលស្វាគមន៍ការត្រឡប់វិញជាលើកទី២ ដែលជាកិត្តិយសសម្រាប់ប្រជាជនខេត្តសៀមរាប មុននឹងដង្ហែបន្តទៅតាមបណ្តាខេត្ត នឹងទីតម្កល់ចុងក្រោយនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីបើកសម្ពោធព្រឹត្តិការណ៍ សុីហ្គេម និងបារ៉ាហ្គេម ឆ្នាំ២០២៣។
សូមថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង ប្អូនយុវជន សិស្សានុសិស្ស ក្រុមភ្លេង ក្រុមសិល្បៈ ពុក ម៉ែ ពូ មីង បងប្អូនប្រជាពលរដ្ឋ ដែលបានដង្ហែព្រះអគ្គិជ័យកីទ្បា តាំងពីស្រុកក្រឡាញ់ ស្រុកពួក រហូតដល់ក្រុងសៀមរាប។ ព្រឹកនេះម៉ោង ៦:០០នាទីព្រឹក ព្រះអគ្គិជ័យកីទ្បា បានដង្ហែចេញពីវត្តរាជបូណ៌ ឈ្មោះទៅកាន់ខេត្តកំពង់ធំ ដោយនឹងឆ្លងកាត់ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកជីក្រែង ។
#អរគុណសន្តិភាព
#កីឡារស់ក្នុងសន្ដិភាព
#ខ្មែរធ្វើបាន
#ប្រទេសតូចតែបេះដូងធំ
#បេះដូងលោតក្នុងចង្វាក់តែមួយ