My Leisure Angkor Cambodia

My Leisure Angkor Cambodia Tour Arrangement Service (Tuk Tuk, Camary, Van, Tour Guide), Accommodation, Transportation, Ticketing Air,Bus, Boat In Siem Reap Cambodia
(2)

24/10/2022

ធធ្លប់តែមេីលប្រណាំងទូក​ ឡូវគេប្រណាំងស្មាច់ម្តង😂

«បើគេដាក់សង្អារ១០០ និងអង្ក្រង១០០ ក្នុងដបតែមួយ នោះនឹងគ្មានអ្វីកើតឡើងទេ។ ប៉ុន្តែ បើគេលើកដបឡើង ហើយក្រឡុកវាយ៉ាងខ្លាំង រួចហើយ...
02/04/2021

«បើគេដាក់សង្អារ១០០ និងអង្ក្រង១០០ ក្នុងដបតែមួយ នោះនឹងគ្មានអ្វីកើតឡើងទេ។ ប៉ុន្តែ បើគេលើកដបឡើង ហើយក្រឡុកវាយ៉ាងខ្លាំង រួចហើយដាក់វាចុះទៅវិញ គេនឹងសង្កេតឃើញថា សុខុមសត្វទាំង២០០ហ្នឹង ផ្តើមសម្លាប់ខ្លួនវា(អត្តឃាតកម្ម)។ នេះគឺមកពីពួកសង្អារជឿជាក់ថា ពួកអង្ក្រងជាសត្រូវ រីឯពួកអង្ក្រងជឿជាក់ថា ពួកសង្អារជា សត្រូវ។ តាមពិត សត្រូវពិតប្រាកដ គឺអ្នកដែលក្រឡុកដប។
មុននឹងកើតទុក្ខមិនសុខចិត្ត ឬមុននឹងប្រកាប់ប្រចាក់គ្នា យើងត្រូវចោទសួរសិនថា អ្នកណាជាអ្នកក្រឡុកដប៕»

11/12/2020

កាលពីព្រេងនាយ មានមេទ័ពម្នាក់ពូកែលេងអុកណាស់ មិនសូវមានអ្នកណា លេងឈ្នះគាត់ទេ។
ថ្ងៃមួយ លោកមេទ័ពម្នាក់នោះ ត្រូវចេញទៅធ្វើសង្គ្រាមហើយបាននាំទ័ពកាត់ភូមិមួយ ក៏ប្រទះឃើញផ្ទះតូចមួយដែលមានបិតផ្លាកថា
មេទ័ពឃើញហើយមិនជឿ ក៏ស្ទុះចូលទៅរកម្ចាស់ផ្ទះ ហើយក៏ប្រកួតជាមួយគេ ទាំងដែលបានដឹងថា ម្ចាស់ផ្ទះនោះបានចាញ់ទាំង៣ក្តាររួចមកហើយ។
មេទ័ពនោះសើចហើយនិយាយថា លោកគួរតែទំលាក់ផ្លាកនោះចោលទៅ។
បន្ទាប់មក មេទ័ពនោះក៏ចេញទៅធ្វើសង្គ្រាមយ៉ាងសប្បាយចិត្ត
មិនយូរប៉ុន្មាន មេទ័ពនោះបានធ្វើសង្គ្រាមឈ្នះ ត្រលប់មកវិញបានឆ្លងកាត់ភូមិនោះទៀត តែក៏នៅតែឃើញផ្លាកមួយនោះបិតមុខផ្ទះនោះដដែល។
ដោយមានការមិនអស់ចិត្ត មេទ័ពនោះក៏ចូលទៅរកម្ចាស់ផ្ទះហើយប្រកួតបីក្តារទៀត តែលើកនេះបានធ្វើអោយមេទ័ពនោះចំលែកចិត្តជាខ្លាំងព្រោះបីក្តារនោះ ធ្វើឲ្យមេទ័ពមិនអាចឈ្នះសូម្បីតែមួយក្តារ ហើយក៏បានសួរទៅម្ចាស់ផ្ទះថា ’’ហេតុអ្វី?’’
ពេលនោះម្ចាស់ផ្ទះក៏បានឆ្លើយថា ’’លើកមុនលោកមេទ័ពមានភារកិច្ចចេញទៅធ្វើសឹកសង្គ្រាម ទើបខ្ញុំមិនចង់ធ្វើអោយលោកមេទ័ពបាត់បង់កំលាំងចិត្ត ព្រោះលោកមេទ័ពបាត់បង់កំលាំងចិត្តមិនបានទេ។ តែនៅ គ្រានេះ លោកបានទទួលជ័យជំនះត្រលប់មកវិញ ដូចនេះខ្ញុំមិនបាច់បន្ធូរដៃទៀតនោះទេ’’ ។

គំនិតពិចារណា មនុស្សដែលពូកែពិតក្នុងលោកនេះ គឺឈ្នះបានដោយមិនចាំបាច់ឈ្នះ( សំលៀងដាវ ១០ឆ្នាំ កាប់តែម្តង គឺឈ្នះ )
ត្រឹមតែមានចិត្តអោយទូលាយគឺគ្រប់គ្រាន់ហើយ
ការរស់នៅក្នុងសង្គមយើងបច្ចុប្បន្នក៏ដូចគ្នា
ដឹង ក៏មិនចាំបាច់ត្រូវនិយាយ មិននិយាយមិនមែនមិនដឹង
នៅចំពោះមុខមនុស្សដែលចិត្តចង្អៀតចង្អល់ អ្នកត្រូវតែចិត្តទូលាយ

A father said to his daughter “You graduated with honors, here is a car I acquired many years ago. It is several years o...
26/11/2020

A father said to his daughter “You graduated with honors, here is a car I acquired many years ago. It is several years old. But before I give it to you, take it to the used car lot downtown and tell them I want to sell it and see how much they offer you. The daughter went to the used car lot, returned to her father and said, “They offered me $1,000 because it looks very worn out.” The father said, ”Take him to the pawnshop.” The daughter went to the pawnshop, returned to her father and said, ”The pawnshop offered $100 because it was a very old car.” The father asked his daughter to go to a car club and show them the car. The daughter took the car to the club, returned and told her father,” Some people in the club offered $100,000 for it since it’s a Nissan Skyline R34, an iconic car and sought out after by many.” The father said to his daughter, ”The right place values you the right way,” If you are not valued, do not be angry, it means you are in the wrong place. Those who know your value are those who appreciate you. Never stay in a place where no one sees your value.

Is your brain easily confused? Look at this picture and let me know what animal you saw first.If I give you the choices,...
20/11/2020

Is your brain easily confused? Look at this picture and let me know what animal you saw first.

If I give you the choices, will you see both? This just means that YES, it's possible to teach someone how to look at things differently. How you accept it is all up to you.

Just a little brain teaser for you

គតិអប់រំ៖ សុភាសិត​ដ៏មាន​តម្លៃ​ ៧ ​ឃ្លា​របស់​ជនជាតិ​កូរ៉េ​⬛១) ទោះបីអ្នកស្គាល់ផ្លូវមួយច្បាស់ប៉ុណ្ណាក្តី សូម​កុំ​ភ្លេចឆ្លៀត...
11/10/2020

គតិអប់រំ៖ សុភាសិត​ដ៏មាន​តម្លៃ​ ៧ ​ឃ្លា​របស់​ជនជាតិ​កូរ៉េ​

⬛១) ទោះបីអ្នកស្គាល់ផ្លូវមួយច្បាស់ប៉ុណ្ណាក្តី សូម​កុំ​ភ្លេចឆ្លៀតសួរគេ​បញ្ជាក់​ម្តងទៀត

អត្ថន័យ៖ ចំពោះ​រឿង​អ្វី​ក៏​ដោយ ទោះ​បី​ជា​អ្នក​ច្បាស់​ខ្លាំង​យ៉ាង​ណា ក៏​កុំមានជំនឿជាក់ជ្រុលហួសហេតុ​ខ្លាំង​ពេក ពីព្រោះថា​ អ្វីៗ​សុទ្ធ​តែ​អាចប្រែប្រួល និងមិនអាចរំពឹងទុកមុនបាន​រហូត​នោះ​ទេ។

⬛២) រទះទទេរ រមែងលាន់សម្លេងខ្លាំង

អត្ថន័យ៖ មានន័យស្រដៀងនឹងឃ្លាថា មេមាន់ដែលស្រែកខ្លាំង រមែងពងមិនច្រើនដូចមេមាន់ដែលសំងំក្រោបពងឡើយ។ វាមានអត្ថន័យដូច​នឹង​សុភាសិតខ្មែរយើង​មួយ​ដែរ នោះ​គឺ «ឆ្កែព្រុសមិនដែលខាំ»។ សម្រាប់មនុស្សវិញ មិនសំខាន់ថា អ្នកពូកែនិយាយ ឬពូកែអួតអាងប៉ុណ្ណាទេ សំខាន់ គឺលទ្ធផលដែលអ្នកធ្វើសម្រេចប៉ុណ្ណោះ។

⬛៣) ទីណាមានឆន្ទៈ ទីនោះ​តែង​មានផ្លូវ

អត្ថន័យ៖ ឲ្យតែមនុស្សមានឆន្ទៈ និងមានបំណងច្បាស់លាស់មុតមាំ ទោះ​ធ្វើ​កិច្ចការ​អ្វី​ក៏​ដោយវាពិត​ជា​អាចទៅរួច ឬ​ប្រាកដ​ជា​មានវិធីសាស្រ្តដែលអាចធ្វើទៅបាន។ បើមនុស្សមានឆន្ទៈដើម្បីសម្រេចអ្វីមួយហើយ​ នោះគេនឹងព្យាយាមស្វែងរកវិធីសាស្រ្តដើម្បីធ្វើវាឲ្យបាន​ដូច​គ្នា។

⬛៤) គ្រាប់សណ្តែកតែងតែដុះចេញពីកន្លែង ដែលគេដាក់ដាំ​វានោះ

អត្ថន័យ៖ ស្រដៀងគ្នានឹងសុភាសិតខ្មែរមួយ គឺ ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់។ សម្រាប់ជីវិតរស់នៅវិញ គឺក្មេងៗ តែងតែមើល​ឃើញ​អ្វីដែលឪពុកម្តាយ ឬ​មនុស្ស​ជុំវិញ​ខ្លួនវា​ប្រព្រឹត្ត ហើយវានឹងធ្វើតាមគំរូទាំងអស់នោះ។ អ៊ីចឹងមានន័យថា ប្រសិនបើក្មេងនោះសំដែងចេញអកប្បកិរិយាបែបណា នោះមានន័យថា ឪពុកម្តាយរបស់គេក៏ប្រហែលជាមានអកប្បកិរិយាបែបនោះ​ដូច​គ្នា​ដែរ។

⬛៥) ពេល​ចាប់ផ្តើម គឺ​អ្នក​សម្រេច​លទ្ធផល​បានពាក់កណ្តាល​រួច​បាត់​ទៅ​ហើយ

អត្ថន័យ៖ គ្រប់កិច្ចការទាំង​អស់ ការចាប់ផ្តើមគឺសំខាន់​ខ្លាំងណាស់ ពីព្រោះកិច្ចការភាគ​ច្រើន​នៅ​លើ​លោក​នេះ​ មិន​អាច​ទទួល​បាន​ផ្លែ​ផ្កា ក៏​ដោយសារ​តែ​ការមិនព្រមចាប់ផ្តើម​នេះ​ឯង។ ដូចនេះបើអ្នកចាប់ផ្តើម​ធ្វើ​អ្វី​មួយ ទោះបីលទ្ធផលចុងក្រោយបែប​ណា​ក្តី ប៉ុន្តែមានន័យថា អ្នកសម្រេចលទ្ធផលបានពាក់កណ្តាល​មុន​រួច​ស្រេច​ទៅហើយ។

⬛៦) កុំព្យាយាម​យក​ដៃ បាំងមេឃ

អត្ថន័យ៖ អ្នកអាចបិទបាំងមេឃបាន ដោយអ្នកគ្រាន់តែយកម្រាមដៃបិទកែវភ្នែកទាំងពីររបស់ខ្លួន ប៉ុន្តែ​ត្រូវ​ចាំ​ថាមេឃនៅតែជាមេឃដដែល។ ​ដូចនេះ​អ្នកមិនគួរព្យាយាម បិទបាំងការពិតដែលធ្លាប់កើតឡើងចំពោះ​រូប​អ្នកឡើយ ពីព្រោះអ្នកដទៃគង់តែដឹងនៅថ្ងៃណាមួយ​ជាក់​ជា​មិនខាន។ សូមចងចាំថា នៅ​លើ​លោក​នេះមានរបស់បីយ៉ាងដែល​យើង​មិនអាចលាក់បាន នោះ​គឺព្រះអាទិត្យ ព្រះច័ន្ទ្រ និងការពិត។ ហេតុ​ដូចនេះ​ហើយ ទោះ​បី​ធ្វើ​អ្វី​ក៏​ដោយចូរស្មោះត្រង់ ចំពោះ​ខ្លួន​ឯង ហើយ​និង​អ្នក​ដទៃ។

⬛៧) សត្វស្វា ក៏គង់នឹងធ្លាក់ពីដើមឈើ

អត្ថន័យ៖ ទោះបីអ្នកជំនាញ​ខ្លាំង​ប៉ុណ្ណាក៏ដោយ ក៏រមែងនឹងធ្វេសប្រហែស ឬបង្កើតកំហុសណាមួយ​ជាក់​មិនខាន។ ប៉ុន្តែ​សូម​កុំ​មាន​ការ​ភ័យ​ខ្លាច ក្នុង​ការ​បង្កើត​កំហុស​ដោយ​អចេតនា​បែប​នោះ​អី។ ត្រូវ​ចាំ​ថា រាល់​កំហុស​ឆ្គង ហើយ​និង​ការ​បរាជ័យ វា​នឹង​ក្លាយ​ទៅ​ជា​បទពិសោធន៍​ដ៏​មាន​តម្លៃ ដែល​នឹង​បង្រៀន​អ្នក​អោយ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​រឹង​មាំ​ម្នាក់។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ បើ​អ្នក​ធ្លាក់​ពី​លើ​មែកឈើ​ហើយ តើ​អ្នក​មាន​ភាព​ក្លាហាន ឡើង​ទៅ​លើ​ដើមឈើ​នោះ​ម្ដង​ទៀត ដែរ​ឬ​ក៏​អត់?

ប្រភព​ពី​៖ Tin Soklim – ទីន សុខលីម

A father said to his daughter “You graduated with honors, here is a car I acquired many years ago. It is several years o...
17/08/2020

A father said to his daughter “You graduated with honors, here is a car I acquired many years ago. It is several years old. But before I give it to you, take it to the used car showroom and tell them I want to sell it and see how much they offer you."

The daughter went to the used car showroom/lot returned to her father and said, “They offered me $1,000 because it looks very worn out.” The father said, ”Take it to the pawn shop.” The daughter went to the pawn shop, returned to her father and said, ”The pawn shop offered $100 because it was a very old car.”

The father asked his daughter to go to a car club and show them the car. The daughter took the car to the club, returned and told her father,” Some people in the club offered $100,000 for it since it’s a Nissan Skyline R34, an iconic car and sought out after by many.”

The father said to his daughter, ”The right place values you the right way,” If you are not valued, do not be angry, it means you are in the wrong place. Those who know your value are those who appreciate you. Never stay in a place where no one sees your value.

មេជំនួញដ៏ធំនៅប្រទសចិនគឺលោក Henry Sy ដែលទើបតែនិងស្លាប់ បានបន្សល់លុយទុកចំនួន ១.៩ពាន់លានដុល្លា សម្រាប់ប្រពន្ធរបស់គាត់....កន...
02/05/2019

មេជំនួញដ៏ធំនៅប្រទសចិនគឺលោក Henry Sy ដែលទើបតែនិងស្លាប់ បានបន្សល់លុយទុកចំនួន ១.៩ពាន់លានដុល្លា សម្រាប់ប្រពន្ធរបស់គាត់....កន្លងទៅបានមួយរយះប្រពន្ធរបស់គាត់ក៏រៀបការជាមួយ តៃកុង ឡានគាត់។ តៃកុង ឡានគាត់បាននិយាយថា "ដំបូងឡើយខ្ញុំគិតថាខ្ញុំខំធ្វើការរាល់ថ្ងៃនេះ គឺដើម្បីគាត់តែប៉ុណ្ណោះ"......."ឥឡូវខ្ញុំទើបតែដឹងថា គាត់ខិតខំប្រឹងប្រែងធ្វើការរហូតដល់បាត់បង់ជីវិតគឺដើម្បីខ្ញុំ។

ការពិតពីសង្គមដ៏អប្រិយនេះគឺ រស់នៅមានសុខមាភាពល្អវាប្រសើរជាងមានទ្រព្យសម្បត្តិទាំងដែលសុខភាពទ្រុតទ្រោមស្លាប់ចោលទ្រព្យ។ ដូចច្នេះហើយយើងគួរតែខិតខំប្រឹងប្រែងថែរក្សាសុខភាពអោយបានល្អ "លុយអាចរកបានប៉ុន្តែសុខភាពមិនអាចរកបានទេ" វាមិនសំខាន់នោះទេថាតើអ្នកណាធ្វើការដើម្បីអ្នកណា។

៧០% នៃកម្មវិធីទូរស័ព្ទរបស់អ្នកគឺអត់ប្រយោជន៏

៧០% នៃការចំណាយលុយទិញឡានថ្លៃ ប្រេនឧបករណ៍ផ្សេងៗគឺអត់ប្រយោជន៏

ប្រសិនបើអ្នកកាន់កាប់ផ្ទះវិឡារឺក៏ ភូមិគ្រិះ ៧០% នៃផ្ទះនោះ ទំនេរ ហើយគ្មានអ្នកប្រើប្រាស់

ចុះចំណែកសំលៀកបំពាក់សម្ភារះប្រេនៗដែលមានម្លៃថ្លៃរបស់អ្នកនោះ? ៧០% នៃពពួកសម្ភារះទាំងអស់នោះទុកចោលមិនបានប្រើប្រាស់

៣០% សម្រាប់ជីវិតមួយនេះកើតមកសម្រាប់តែ ធ្វើការ រកស៊ី.....ស្របពេលដែល៧០%ទៀតទុកអោយអ្នកដ៏ទៃ

ដូចច្នេះហើយ យើងត្រូវតែប្រើប្រាស់៣០%សម្រាប់ជីវិតយើងអោយមានន័យ
👉ទៅពេទ្យពិនិត្យសុខភាព បើទោះបីជាមិនឈឺ
👉ផឹកទឹកអោយច្រើន ទោះបីអត់ស្រេក
👉បំភ្លេច រឿងអាក្រក់ដែលកើតឡើងចំពោះយើងពីមុន
👉ព្យាយាម ជួយអ្នកដ៏ទៃទោះបីជាអ្នកក្រ
👉ធ្វើចរិកអោយថ្លៃថ្នូរទោះបីជាអ្នកមាន ហើយមានអំណាច
👉ព្យាយាមធ្វើលំហាត់ប្រាណដើម្បីសុខភាពទោះបីជាអ្នករវល់យ៉ាងណា

"ជីវិតខ្លីណាស់ រៀនពេញចិត្តនិងអ្វីដែលយើងមាន និងកុំបំផ្លាញក្តីសុខអ្នកដ៏ទៃ ដើម្បីខ្លួនឯង"

🔹រៀនស្រលាញ់ខ្លួនឯង អ្នកដ៏ទៃ និងគ្រួសារអោយបានច្រើន✔️
🔹ព្យាយាមធ្វើបុណ្យគោរពព្រះអោយបានច្រើន✔️
🔹ផឹកទឹកអោយបានច្រើន✔️
🔺ការញាំ
អាហារពេលព្រឹកដូច ស្តេច
អាហារពេលថ្ងៃដូច ព្រះអង្គម្ចាស់
អាហារពេលល្ងាចដូច អ្នកក្រលំបាក✔️
🔹រស់នៅជាមួយ (ក រ ម)
កម្លាំង
ភាពរីករាយ
ក្តីមេត្តា✔️
🔹លេង កីឡា ដើម្បីសុខភាព✔️
🔹អានសៀវភៅ អោយបានច្រើន✔️
🔹ធ្វើសម្មាធិ ១០នាទី នៅកន្លែងស្ងាត់ក្នុងមួយថ្ងៃ✔️
🔹គេង យ៉ាងតិច ៧ម៉ោង ក្នុងមួយថ្ងៃ✔️
🔹ដើរ យ៉ាងតិចអោយបាន ១០-២០នាទី ជាមួយស្នាមញញឹម ក្នុងមួយថ្ងៃ✔️
🔹កុំព្យាយាម ធ្វើរឿងដែលយើងមិនពេញចិត្ត✔️
🔹កុំព្យាយាម បន្ទោសខ្លួនឯង នូវរឿងដែលកន្លងហួស✔️
🔹កុំចំណាយ ពេលដ៏មានម្លៃរបស់អ្នក ធ្វើរឿងអត់ប្រយោជន៏✔️
🔹សុបិន្ត និង កំណត់ គោលដៅ តាមអ្វីដែលអ្នកចង់បាន✔️
🔹កុំច្រណែន នូវអ្វីដែលគេមាន ត្រូវប្រឹងប្រែងដោយខ្លួន ឯង✔️
🔺បំភ្លេចរឿង អតីត កាលរបស់ដៃគូរអ្នក កុំរំលឹកអនុស្សាវរី៍ចាស់ៗដែលធ្វើឲ្យអ្នកឈឺចាប់ បើមិនអញ្ចឹងទេអតីតកាលនិងមកបំផ្លាញសេចក្តីសុខរបស់អ្នកក្នុងពេលបច្ចុប្បន្ន✔️
🔹ជីវិតខ្លីណាស់ កុំចំណាយពេលស្អប់ អ្នកដ៏ទៃ
🔹ដោះលែងអតីតកាលរបស់ខ្លួនឯងកុំរំលឹក✔️
🔹គ្មានអ្នកណាជាអ្នកកាន់ចង្កូតក្តីសុខក្រៅពីខ្លួនឯងទេ✔️
🔹ញញឹម និងសើចអោយបានច្រើន✔️
🔹មិនចាំបាច់ចង់ឈ្នះគ្រប់រឿងនោះទេ រឿងខ្លះចាញ់ជាព្រះ ឈ្នះជាមាល✔️
🔹Call ទៅលេងគ្រួសារ មិត្ត សាច់ញាតិអោយបានញឹកញាប់✔️
🔹ចូលធ្វើរឿងល្អសម្រាប់អ្នកដ៏ទៃជារៀងរាល់ថ្ងៃ✔️
🔹អភ័យទោសទៅមនុស្សដែលធ្លាប់ធ្វើរឿងមិនល្អមកអ្នក✔️
🔹ចំណាយពេលជាមួយមនុស្សអាយុ៧០ និងក្រោម ៦ឆ្នាំ អោយបាច្រើន✔️
🔹ព្យាយាមធ្វើអោយមនុស្សយ៉ាងតិច ៣នាក់សើចក្នុងមួយថ្ងៃ✔️
🔹មិនមែនជារឿងគួរអោយខ្វល់ហើយបារម្ភទេចំពោះមនុស្សដែលមើលងាយយើងពួកនោះគ្រាន់តែជា សម្រាមតែប៉ុណ្ណោះ✔️
🔹ចូលធ្វើរឿងដែលមានប្រយោជន៏✔️
🔹ព្រះតែងតែនៅពីក្រោយមនុស្សល្អដូចជាអ្នក✔️
🔹ទោះបីជារឿងអាក្រក់កំពុងកើតឡើងសម្រាប់អ្នក ក៏ដោយកុំទាន់អស់សង្ឃឹម រឿងល្អនិងចូលមកឆាប់ៗ✔️
🔹ទោះបីជាអ្នកមានអារម្មណ៏មួលម៉ៅក្តៅក្រហាយយ៉ាងណាក៏ដោយក្រោកឡើងស្លៀកពាក់ខោអាវ មានមនុស្សចាំស្វាគមន៏អ្នកនៅខាងក្រៅ
🔹ពេលក្រោកពីគេងត្រូវនិយាយថាជោគជ័យកំពុងរងចាំខ្ញុំ ✔️
😊មានតែខ្លួនយើងទេដែលជាអ្នកសម្រេចចិត្តថានិងទទួលរឿងល្អៗដែលកើតឡើងនៅជុំវិញខ្លួនយើងដែរឺក៏អត់? 😊
...............
🙏អរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃរបស់អ្នក អានអត្ថបទនេះ ខ្ញុំសង្ឃឹមថាអត្ថបទនេះនិងជួយជម្រុញ និងកាត់បន្ថយភាពតានតឹង និងរឿងអាក្រក់ៗដែលកំពុងកើតឡើងចំពោះអ្នក🙏
🙏សូមអធ្យាស្រ័យ ប្រិសិនជាមានកំហុសឆ្គង អក្ខរាវិរុទ្ធ
ពាក្យពេចន៍ខ្លះ ខ្ញុំថែមថយ ខ្លួនឯង
👉អត្ថន័យ English Version Check Below.
👉Translate ByRatha KO (Edited by Business Advisor)
👉Source: Lean N Green Trading Corporation
👉Worth to Share

These pictures speak thousand words!
20/02/2019

These pictures speak thousand words!

F & B Knowledge
19/10/2018

F & B Knowledge

04/08/2018

ល្អមើលណាស់
ទម្រាំស្វាបែកដូងបានស៊ីចង់ងាប់ចង់រស់😂

Address

Siem Reap

Telephone

069541656

Website

Alerts

Be the first to know and let us send you an email when My Leisure Angkor Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to My Leisure Angkor Cambodia:

Videos

Share

Category


Other Tour Agencies in Siem Reap

Show All