KMT Leisure

KMT Leisure Hotline: (855) 69977773

ភូមិព៌ណស៊ីជម្ពូរ ឬ ភូមិសាគូរ៉ា ក្នុងខេត្តវិស្ណុលោកប្រទេសថៃ ភូមិនេះមានឈ្មោះថាភូមិរ៉ង់ក្លាស្ថិតនៅភាគឥសានខាងជើងនៃប្រទេស​ដែល...
27/12/2024

ភូមិព៌ណស៊ីជម្ពូរ ឬ ភូមិសាគូរ៉ា ក្នុងខេត្តវិស្ណុលោកប្រទេសថៃ
ភូមិនេះមានឈ្មោះថាភូមិរ៉ង់ក្លាស្ថិតនៅភាគឥសានខាងជើងនៃប្រទេស​
ដែលគេហៅថាជាច្រកទ្វារនៃ "ភូលំឡូ" ដែលជាតំបន់ដែលមានផ្កាសាគូរ៉ាច្រើនបំផុតក្នុងតំបន់ ផ្កានេះនិងរីកស្គុះស្គាយចាប់ផ្តើមពីខែមករាជារៀងរាលឆ្នាំ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយផងដែរ ។

Liesure អ្នកជំនាញរៀបចំធួរក្នុង និង ក្រៅប្រទេស
#សាគូរ៉ាស្រុកថៃ
#ភូមិសាគូរ៉ាស្រុកថៃ

25/12/2024
អុំ ៗ គាត់ប្រាប់ក្រុមការងាររបស់ KMT Leisure ថាសប្បាយណាស់សំរាប់ទ្រីបនេះ ឥលូវនេះគាត់បានមកសំរាកនៅរីហ្សតមាត់ទឹកនៅមឿងហ្វឿង ប្...
25/12/2024

អុំ ៗ គាត់ប្រាប់ក្រុមការងាររបស់ KMT Leisure ថាសប្បាយណាស់សំរាប់ទ្រីបនេះ ឥលូវនេះគាត់បានមកសំរាកនៅរីហ្សតមាត់ទឹកនៅមឿងហ្វឿង ប្រទេសឡាវ អាកាសធាតុល្អ ទេសភាពស្អាតខ្លាំង និងបរិកាសកាន់តែល្អ អុំ ៗ បានដាក់បាតព្រះសង្ឃដែលមកបិណ្ធបាតនាពេលព្រឹកដោយប្រើទូកជាមធ្យោបាយមកបិណ្ធបាត ជាសកម្មភាពទេសចរណ៍ដែលប្លែក និងគួរអោយចាប់អារម្មណ៍ខ្លាំងណាស់

#ដើរលេងឡាវ #ដើរលេងប្រទេសឡាវ #ដើរលេងមឿងហ្វឿង #ធួរទៅឡាវ #ធួរទៅម៉ងហ្វឿង

24/12/2024
តស់.. ដល់ខែបោះតង់នៅកោះហានហើយយើង! សហគមន៍អេកូនសចរណ៍សម្រស់កោះហានស្ថិតនៅក្នុងតំបន់រុំាសារ ដែលមានទេសភាពល្អឯកតាមបណ្តោយនៃដងទន្ល...
23/12/2024

តស់.. ដល់ខែបោះតង់នៅកោះហានហើយយើង!

សហគមន៍អេកូនសចរណ៍សម្រស់កោះហានស្ថិតនៅក្នុងតំបន់រុំាសារ ដែលមានទេសភាពល្អឯកតាមបណ្តោយនៃដងទន្លេមេគង្គ នាខេត្តស្ទឹងត្រែង

តំបន់នេះគឺពោពេញទៅដោយទេសភាពនិងធម្មជាតិដ៏ស្រស់ ត្រកាលក៏ដូចជាតំបន់ដែលប្រជុំដោយជីវ:ចំរុះនិងអេកូឡូស៊ីដ៏សំបូរបែបផងដែរ

ទេសចរអាចរីករាយទស្សនាតំបន់ទេសភាពព្រៃលិចទឹកដ៏ស្រស់ស្អាត ផ្ទាំងថ្មកំបោរដែលដុះចេញពីបាតនៃទន្លេមេគង្គ ទស្សនាសត្វស្លាប និងងូតទឹកថ្លាដូចកញ្ចក់ហូរតាមចន្លោះព្រៃលិចទឹក ទស្សនាផ្ទាំងថ្មធំៗ តាមដងទន្លេ ឆ្នេរខ្សាច់ និង កោះខ្សាច់ដ៏ស្រស់ស្អាត និងអាចចូលរួមសកម្មភាពនេសាទ ឫសកម្មភាពកសិកម្មផ្សេង ៗ របស់សហគមន៍នៅតាមកោះ

នៅទីនេះក៏ជាកន្លែងបោះតង់បោះតង់សំរាកលំហែរលើឆ្នេរខ្សាច់ ដ៏ស្រស់ស្អាតនិងមានប្រជាប្រិយភាពផងដែរ ក្រៅពីនោះយើងក៏អាចជិះទូកកាយ៉ាក់តាមទឹកជួរតូច ៗ តាមចន្លោះផ្ទាំងថ្ម និងពើងថ្ម លិចទឹកនៃទន្លេមេគង្គនៅរដូវប្រាំង ឬក៏ផ្លាស់ប្តូរបទពិសោធន៍ជាមួយនិងការស្នាក់នៅផ្ទះស្នាក់របស់អ្នកភូមិលើកោះហាន ភ្លក់រស់ជាតិម្ហូបក្នុងភូមិ និងស្វែងយល់ពីវប្បធម៌ ប្រពៃណី ម្ហូបអាហារក្នុងសហគមន៍ និង ជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិ។

22/12/2024

រូបសំណាកព្រះថោងតោងស្បៃព្រះនាងនាគ មានកម្ពស់ជាង 21 ម៉ែត្រ
ដែលបែរព្រះភ័ក្ត្រឆ្ពោះទៅសមុទ្រ ដោយស្របទៅនិងរឿងព្រេងនៃការកកើតនគរខ្មែរនោះគឺព្រះថោង តោងកន្ទុយស្បៃនាងនាគដើម្បីមុជទឹកឆ្ពោះទៅកាន់ឋានស្ដេចភុជង្គនាគ ដើម្បីជួបមាតានិងបិតារបស់ព្រះនាង

នោះហើយគឺជានិម្មិតរូបនៃការកកើតទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នគរខ្មែរនាសម័យគោកធ្លក ដែលគេឃើញមានតរៀងមកក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរយើងរហូតដល់សព្វថ្ងៃនោះឯង។

#ព្រះថោងតោងស្បៃនាងនាគ​​ #ព្រះថោងតោងស្បៃ

អ្នកភូមិជិតគ្នាតែគំនិតនៃការបង្កើតភាពទាក់ទាញ តំលៃនៃការលក់ដូរនិងសេវាកម្មខុសគ្នា អតិថិជនក៏និងជ្រើសរើសសេវាកម្មទៅតាមតំរូវការរ...
21/12/2024

អ្នកភូមិជិតគ្នាតែគំនិតនៃការបង្កើតភាពទាក់ទាញ តំលៃនៃការលក់ដូរនិងសេវាកម្មខុសគ្នា អតិថិជនក៏និងជ្រើសរើសសេវាកម្មទៅតាមតំរូវការរបស់ពួកគេផងដែរ!

អ្នកភូមិខាងកើតៈ
ព្យាយាមបង្កើតអ្វីដែលថ្មី ៗ ទាញអតិថិជនមកទិញនិងចាយលុយបានច្រើនថ្ងៃនិងច្រើនដង បង្កើតជំរើសអោយអតិថិជន ដោយមិនរើសអើង និងមិនខ្វល់ពីប្រភេទនៃអតិថិជន អ្វីដែលសំខាន់គឺ "អតិថិជនមកចាយលុយ" រិះរកវិធីសាស្ត្រអោយអតិជនមកប្រើប្រាស់សេវាកម្មរបស់ខ្លួនគ្រប់ច្រកនិងតំបន់ ។

អ្នកភូមិខាងលិចៈ
ក្រៅពីអ្វីដែលមានស្រាប់ហើយនោះ អ្នកភូមិនេះគឺព្យាយាមបង្កើតអ្វីដែលថ្មីមិនចេះចប់ ដោយមានការលើកទឹកចិត្តពីមេភូមិគ្រប់ជំនាន់ ម្ហូបអាហារសំបូរបែប សេវាសាធារណៈទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសមានភាពងាយស្រួលដល់អតិថិជន គឺបង្ករនូវភាពងាយស្រួលស្ទើរគ្រប់វិស័យនិងតំលៃសេវាកម្មធូរថ្លៃ ដែលជាគោលដៅចំបងរបស់អតិថិជន ។

អ្នកភូមិខាងជើងៈ
ជាភូមិមួយដ៏ក្រីក្រ តែអតិថិជនច្រើនជាងភូមិខ្ញុំ ផ្លូវថ្នល់មិនសូវល្អតែព្យាយាមបង្កើតអ្វីដែលជាតំរូវការរបស់អតិថិជន រក្សានូវស្លាកស្នាមចាស់តែបង្កើតបន្ថែមនូវអ្វីថ្មីៗទៅតាមការចូលចិត្តរបស់អតិថិជន និងតំលៃសេវាកម្មធូរថ្លៃ ដែលជាហេតុអោយអតិថិជនមកប្រើប្រាស់សេវាកម្មបានយូរថ្ងៃ និងច្រើនដង ។

ភូមិខ្ញុំៈ
មានរបស់ល្អដាច់គេហើយ ជាគោលដៅដែលអតិថិជនចង់មកប្រសេវាកម្មណាស់ តែការផ្សព្វផ្សាយអំពីផលិតផលនៅមានកំរិត ពុំមានការបង្កើតថ្មីទៅតាមបរិបទនៃតំរូវការរបស់អតិថិជនដោយសំអាងតែលើរបស់ចាស់មួយមុខ មានសក្កដានុពលល្អតែការកែច្នៃនៅមានកំរិតខ្លាំង តំលៃនៃសេវាកម្មបែងចែកអ្នកក្នុងនិងក្រៅតំបន់ខុសគ្នា (លក់កោរ) ដោយខ្វះការគ្រប់គ្រងច្បាស់លាស់ ឧទាហរណ៍អ្នកភូមិខាងជើងលក់គុយទាវមួយចានធំ 5,000​រៀល ភូមិខ្ញុំលក់ 7,000 រៀល ទៅ 10,000រៀល បៀរ៍អ្នកភូមិខាងជើងលក់អោយអតិជនក្នុងនិងក្រៅតំបន់តំលៃដូចគ្នាគឺ មួយកំប៉ុង 2,000 រៀល អ្នកភូមិខ្ញុំលក់ 4,000រៀល។

បញ្ជាក់ៈ
នេះគឺជាមតិនិងសំនេរចូលរួមកែលំអរមិនមានន័យបន្តុះបង្អាប់នោះទេ ដើម្បីជាសារអោយអ្នកភូមិយើងស្វែងយល់និងមានការភ្ញាក់រលឹកនិងកែប្រែ ។

សម្រស់ស្ពានចាស់ មុខសាលាខេត្តបាត់ដំបងនាពេលរាត្រី បាត់ដំបងដែនម្ហូបឆ្ងាញ់ ជីវិតរស់នៅបែប "slow life"... Picture by: The Trav...
20/12/2024

សម្រស់ស្ពានចាស់ មុខសាលាខេត្តបាត់ដំបងនាពេលរាត្រី
បាត់ដំបងដែនម្ហូបឆ្ងាញ់ ជីវិតរស់នៅបែប "slow life"...

Picture by: The Traveller

បោះជំរុំ...Camping 🏕️🔥⛺⛺⛺
04/12/2024

បោះជំរុំ...Camping 🏕️🔥⛺⛺⛺

វត្តភូសាឡៅ ស្ថិតនៅជាប់និងស្ពានមិត្តភាព ឡាវ-ជប៉ុន បើយើងមើលពីក្រុងប៉ាកសេ ចំប៉ាសាក់ យើងនិងឃើញព្រះពុទ្ឋរូបមួយអង្គដ៏ធំលាបព៌ណម...
26/11/2024

វត្តភូសាឡៅ ស្ថិតនៅជាប់និងស្ពានមិត្តភាព ឡាវ-ជប៉ុន បើយើងមើលពីក្រុងប៉ាកសេ ចំប៉ាសាក់ យើងនិងឃើញព្រះពុទ្ឋរូបមួយអង្គដ៏ធំលាបព៌ណមាសរំលេចព៌ណដ៏ត្រកាលនៅលើចំរ៉ាក់ភ្នំ ទេសចរអាចឡើងទៅទស្សនាវត្តនេះដោយជិះរថយន្តទៅដល់វត្ត ឬក៏ដើរឡើងតាមជណ្តើរក៏បាន ដោយយើងអាចមើលទេសភាពដ៏ស្រស់ស្អាតពីចំនុចព្រះពុទ្ឋរូបមកកាន់ក្រុងប៉ាកសេ ក៏ដូចជាស្ពានមិត្តភាពឡាវ-ជប៉ុន និងមើលដងទន្លេមេគង្គវែងដាច់កន្ទុយភ្នែក ក្រៅពីព្រះពុទ្ធរូបអង្គធំហើយនោះ ក៏មានព្រះពុទ្ធរូបអង្គតូច ៗ ជាច្រើនអង្គតំរៀបគ្នានៅតាមចំរ៉ាក់ភ្នំផងដែរ វត្តភូសាឡៅគឺជា point view ដែលទេចរមិនគួររំលងនៅពេលដែលមកកាន់ក្រុងប៉ាសេ ចំប៉ាសាក់ ឡាវខាងត្បូងនេះ ។

#អ្នកជំនាញធួរ #រៀបធួរក្នុងនិងក្រៅប្រទេស

ថ្ងៃនេះនៅវាំងណាមខៀវអាកាសធាតុចាប់ផ្តើមត្រជាក់ល្អ និងមានទេសចរមកកំសាន្តមើលសត្វខ្ទីងនៅខៅផែងម៉ាជាច្រើននាក់ ខៅផែងម៉ាជាកន្លែងមើ...
23/11/2024

ថ្ងៃនេះនៅវាំងណាមខៀវអាកាសធាតុចាប់ផ្តើមត្រជាក់ល្អ និងមានទេសចរមកកំសាន្តមើលសត្វខ្ទីងនៅខៅផែងម៉ាជាច្រើននាក់

ខៅផែងម៉ាជាកន្លែងមើលសត្វខ្ទីងដ៏ពេញនិយមបំផុតក្នុងប្រទេសថៃ ឬអាចនិយាយបានថាជា Unseen Thailand មួយក្នុងចំណោម Unseen Thailand ជាច្រើនទៀត

#ខៅផែងម៉ាវាំងណាមខៀវ #អ្នកជំនាញរៀបចំធួរក្រៅស្រុក #ក្រុមហ៊ុនទេសចរណ៍ក្រៅស្រុក

19/11/2024

🏤🏰 Primo Piazza ភូមអ៊ីតាលី ខៅយ៉ៃ ថៃឡង់ដ៍យើងនិងឯង

⛩️Flower flower .. 🏵️🌺🌹🌸💮 តស់សំអាត memory ទូរស័ព្ទម្តងទៅ រួចហើយទៅថតរូបអួតមិត្តភ័ក្រ្តនិងឆិកអ៉ិន នៅ Hokkaido ខៅយ៉ៃ សួនផ្ក...
19/11/2024

⛩️Flower flower .. 🏵️🌺🌹🌸💮 តស់សំអាត memory ទូរស័ព្ទម្តងទៅ រួចហើយទៅថតរូបអួតមិត្តភ័ក្រ្តនិងឆិកអ៉ិន នៅ Hokkaido ខៅយ៉ៃ សួនផ្កាដាច់កន្ទុយភ្នែក និងមានផ្កាជាច្រើនប្រភេទផងដែរ

Primo Piazza ខៅយ៉ៃ ស្ថាបត្យកម្មអ៊ីតាលី ជា land mark សំរាប់ថតរូបឆែកអ៉ិនដ៏ពេញនិយម នៅពេលដែលយើងដើរផ្នែកខាងក្រៅនិងខាងក្នុងគឺហ...
19/11/2024

Primo Piazza ខៅយ៉ៃ ស្ថាបត្យកម្មអ៊ីតាលី ជា land mark សំរាប់ថតរូបឆែកអ៉ិនដ៏ពេញនិយម នៅពេលដែលយើងដើរផ្នែកខាងក្រៅនិងខាងក្នុងគឺហាក់ដូចជាដើរនៅអ៉ឺរ៉ុបអីចឹង

ផ្នែកខាងក្នុងមានចៀម ពពែ សត្វលា 🐏🐑🐐និង ទេសភាពរយលាន

សំបុត្រទស្សនា 100 បាត អាចប្តូរយកស្មៅដើម្បីអោយចៀមញុំាថតរូបលេងបាន

⌚ចាប់បើកពីម៉ោង 9.00 ព្រឹក ដល់ម៉ោង 6.00 ល្ងាច

📢📢🔊ចាប់ផ្តើមបើកពីថ្ងៃទី 16/11/2024 នេះហើយចម្ការផ្កាឈូករ័ត្នធំជាងគេបំផុតនៅភាគឥសាន្តនៃប្រទេសថៃ "រ៉ៃម្នីសន" ខៅយ៉ៃ unseen Ko...
19/11/2024

📢📢🔊ចាប់ផ្តើមបើកពីថ្ងៃទី 16/11/2024 នេះហើយ
ចម្ការផ្កាឈូករ័ត្នធំជាងគេបំផុតនៅភាគឥសាន្តនៃប្រទេសថៃ
"រ៉ៃម្នីសន" ខៅយ៉ៃ unseen Korat

តំលៃសំបុត្រចូលទស្សនា
👉 ជនជាតិថៃ 50.- បាត
👉 បរទេស 100.- បាត
📌 ទីតាំង ភូមិក្លងសឿ ឃុំម៊ូស៊ី ស្រុកប៉ាកឆង់ ខេត្តនគររាជសីម៉ា
https://maps.app.goo.gl/M7qkTUaM5d1Ezjsf8

⏰ បើកម៉ោង 07.00 ព្រឹកដល់ម៉ោង 6.00 ល្ងាច
បើករាល់ថ្ងៃរហូតដល់រោយអស់នៅពាក់កណ្តាលខែមករា

គ្រួសារខារ៉ាវ៉ាន មកពីខេត្តត្រាតប្រទេសថៃ មកកំសាន្តនៅក្រុងអង្គរ
13/11/2024

គ្រួសារខារ៉ាវ៉ាន មកពីខេត្តត្រាតប្រទេសថៃ មកកំសាន្តនៅក្រុងអង្គរ

Address

Siem Reap
855

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

85569977773

Alerts

Be the first to know and let us send you an email when KMT Leisure posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KMT Leisure:

Videos

Share