Cambodian Gems and Jewelry Traders Association

Cambodian Gems and Jewelry Traders Association - កសាងទំនុកចិត្ត ការពារអ្នកប្រើប្រាស់ និងអាជីវករគ្រឿងអលង្ការ និងត្បូងមានតម្លៃ។

NOTE:
1. Khmer: សមាគម​ពាណិជ្ជករ​គ្រឿង​អលង្ការ និងត្បូង​មានតម្លៃ​កម្ពុជា​.
2.

English: Cambodian Gems And Jewelry Traders Association.
3. Chinese: 柬 埔 寨 宝 石 和 珠 宝 贸 易 商 协 会. Contact Us for more information:

- Office: +855 87 999 399 (Wechat, WhatsApp, Telegram)
- E-mail: [email protected] / [email protected]
- Website: www.cigjf.org

28/01/2025

រីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន🔔🪭🧧🧧🌟
យើងខ្ញុំសូមគោរពជូនពរអតិថិជនគ្រប់រូបអោយជួបប្រទះតែសំណាងល្អ មានសុខសុភមង្គលក្នុងក្រុមគ្រួសារ រកទទួលទានមានបាន មានសុខភាពល្អ ជៀសឆ្ងាយពីជំងឺទូទៅ និងធ្វើដំណេីរប្រកបដោយសុខសុវត្តិភាព✨។
Happy Chinese New Year 🛎️🪭🧧🧧🌟
We would like to wish all our customers good luck, happiness, prosperity in their families, good health, freedom from common diseases, and a safe journey✨

17/01/2025

🔊💎💎💎💎 Soon!

16/01/2025

💎 The doors are open, and the sparkle is brighter than ever!

Explore a showcase of the world’s most sought-after jewellery designs, rare gemstones, and luxurious pearls at the International Jewellery Show. ✨

This premier event promises unmatched opportunities to connect, source, and purchase—all in one vibrant venue.

International Jewellery Tokyo
📅 15 (Wed) - 18 (Sat) January 2025
📍 Tokyo Big Sight

Next Show:
📣 Cambodia International Gems & Jewelry Fair
📅 15 (Thur) - 18 (Sun) May 2025
📍 Phnom Penh Capital

Organiser by:
📋 Cambodian Gems and Jewelry Traders Association

Co-Organiser by:
📝 CIGJF Group Companies
✒️ Cambodia-International Gemstone & Jewelry Institute
▶️ Miss Gems and Jewelry International

Sponser by:
💎 Diamond by ABA Bank

Support by:
1. Samdech Thipadei Hun Manet, Prime Minister of Cambodia
2. Samdech Hun Sen of Cambodia
3. ក្រសួងពាណិជ្ជកម្ម Ministry of Commerce
4. ក្រសួងមហាផ្ទៃ Ministry of Interior Cambodia
5. ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
6. Ministry of Industry, Science, Technology & Innovation ក្រសួងឧស្សាហកម្ម វបន

🔔 ដំណឹងជ្រើសរើសបុគ្គលិកការងារក្នុង សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា 🔔 Job Announcements In Cambodian G...
07/01/2025

🔔 ដំណឹងជ្រើសរើសបុគ្គលិកការងារក្នុង សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា

🔔 Job Announcements In Cambodian Gems and Jewelry Traders Association

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៥
07/01/2025

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៥

31/12/2024

សួស្តីឆ្នាំថ្មី ឆ្នាំសកល 2025🎆
HAPPY NEW YEAR 2025🎆
សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ចូលមានដល់លោកអ្នក និងក្រុមគ្រួសារ ក្នុងឧ៌កាសចូលឆ្នាំថ្មី។
គោរពជូនពរពី គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់សមាគមពាណិជ្ជករគ្រឿងអលង្ការនិងត្បូងមានតម្លៃកម្ពុជា

សារជូនពរ ជូនចំពោះ សមាជិក សមាជិកា សមាគមពាណិជ្ជករគ្រឿងអលង្ការនិងត្បូងមានតម្លៃកម្ពុជា ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥សូមទទ...
31/12/2024

សារជូនពរ ជូនចំពោះ សមាជិក សមាជិកា សមាគមពាណិជ្ជករគ្រឿងអលង្ការនិងត្បូងមានតម្លៃកម្ពុជា ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥
សូមទទួលបាន សុខភាពល្អបរិបូរណ៍សិរីសួស្តី សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
Wishing our members and partner a joyful NEW YEAR 2025

សារជូនពរ៖ សូមគោរពជូនចំពោះ លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងក្រុមគ្រួសារ...
31/12/2024

សារជូនពរ៖ សូមគោរពជូនចំពោះ លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥ សូមគោរពជូនពរលោកជំទាវ ព្រមទាំងក្រុមគ្រួសារទទួលបាន សុខភាពល្អបរិបូរណ៍សិរីសួស្តី សុភមង្គល ព្រមទាំងជួបនូវពុទ្ធពរ ទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

🙏សូមគោរពជូន សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ...
30/12/2024

🙏សូមគោរពជូន សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៤ ដែលនឹងចូលមកដល់នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

Samdech Thipadei Hun Manet, Prime Minister of Cambodia

Hun Manet

Chanmony Pich

Samdech Hun Sen of Cambodia

(ទីក្រុង Da Nang នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម)៖ នារសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ MINH TOAN GALAXY លោកជំទ...
20/12/2024

(ទីក្រុង Da Nang នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម)៖ នារសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ MINH TOAN GALAXY លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា (CGJTA) នៃព្រះរាជាណាចក្រកម្ពុជា និងសមាគម​សិប្បកម្ម​គ្រឿង​អលង្ការ​ត្បូង​វៀតណាម (VGJA) នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យ គ្រឿងអលង្ការ និងត្បូងក្នុងប្រទេសទាំងពីរ។ ដើម្បីជួយគ្នាក្នុងការលើកកម្ពស់ ជំរុញឧស្សាហកម្មត្បូង និងគ្រឿងអលង្ការរបស់ប្រទេសទាំងពីរ (កម្ពុជា និងវៀតណាម) មានន័យទាំងស្រុងដូចខាងក្រោម៖

1. កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ
ភាគីទាំងពីរបានឯកភាពបង្កើតកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យសិប្បកម្មគ្រឿងអលង្ការ និងត្បូងរួមគ្នាចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម និងការតាំងពិព័រណ៍ ការបណ្តុះបណ្តាលបច្ចេកទេស និងការផ្លាស់ប្តូរវិជ្ជាជីវៈ។ នេះ​រួម​មាន៖
• ជំរុញពាណិជ្ជកម្មទៅវិញទៅមករវាងវៀតណាម និងកម្ពុជាលើផលិតផលគ្រឿងអលង្ការ និងត្បូង។
• សម្របសម្រួលការចូលរួមរបស់ភាគីទាំងពីរនៅក្នុងពិព័រណ៍ពាណិជ្ជកម្ម សន្និសីទ និងពិព័រណ៍ដែលពាក់ព័ន្ធ។
• សហការរៀបចំសិក្ខាសាលា និងសិក្ខាសាលាបច្ចេកទេស ដើម្បីបង្កើនជំនាញវិជ្ជាជីវៈ។
• ការផ្លាស់ប្តូរការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិធីសាស្រ្តបង្រៀនសម្រាប់ការអភិវឌ្ឍសិល្បៈហត្ថកម្ម និងជំនាញបច្ចេកទេសក្នុងវិស័យត្បូង និងគ្រឿងអលង្ការ។

2. ការជំរុញពាណិជ្ជកម្ម និងការពង្រីកទីផ្សារ
ភាគីទាំងពីរនឹងរួមគ្នាជំរុញការនាំចេញ និងនាំចូលផលិតផលគ្រឿងអលង្ការ និងត្បូងរនិងកម្ពុជា និងវៀតណាម សម្រួលដល់ការចូលទៅកាន់ទីផ្សារ និងស្វែងរកឱកាសអាជីវកម្មថ្មីៗ។

3. ការបណ្តុះបណ្តាលបច្ចេកទេស និងការផ្លាស់ប្តូរវិជ្ជាជីវៈ
ភាគីទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំសិក្ខាសាលាបច្ចេកទេស និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកកំពស់ជំនាញ និងចំណេះដឹងក្នុងឧស្សាហកម្មគ្រឿងអលង្ការ និងត្បូង ធានាបាននូវកម្រិតខ្ពស់នៃសិល្បៈហត្ថកម្ម និងការច្នៃប្រឌិត។

4. សកម្មភាពសហការបន្ថែម
ភាគីទាំងពីរនឹងស្វែងយល់ និងផ្តួចផ្តើមសកម្មភាពសហការបន្ថែមទៀតនៅក្នុងវិស័យត្បូង និងគ្រឿងអលង្ការ រួមទាំងការចែករំលែកចំណេះដឹង ការលើកកម្ពស់ភាពជាដៃគូអាជីវកម្មថ្មីៗ និងការចូលរួមក្នុងវេទិកាថ្នាក់តំបន់ និងអន្តរជាតិ។

5. សមាជិកភាព CGJTA & សមាជិកភាព VGJA
គូភាគីទាំងពីរអាចផ្លាស់ប្ដូររវាងសមាជិកគ្នាទៅវិញទៅមកបាន មានន័យថា សមាជិករបស់សមាគមវៀតណាមអាចធ្វើជាសមាជិករបស់សមាគមកម្ពុជា ហើយសមាជិករបស់សមាគមកម្ពុជាអាចធ្វើជាសមាជិករបស់សមាគមវៀតណាមបានដូចគ្នា។

ស្របពេលនោះក៏មានដៃគូមកពីបណ្តាលប្រទេសជាមិត្ត និងដៃគូនៃសមាគមកម្ពុជាបានមកចូលរួមជាកិត្តិយសក្នុងកម្មវិធីអនុស្សរណៈនៃការយោគយល់គ្នានេះផងដែល។

18/12/2024

Dear Gems and Jewelry of Membership,

As we gather to celebrate the joy and spirit of Christmas, I want to take a moment to thank you for the incredible support and dedication you’ve shown throughout the year. Your hard work has been instrumental to our success, and I am truly grateful for all you do.

May this festive season bring you and your loved ones happiness, warmth, and peace. Wishing you a Merry Christmas filled with love, laughter, and cherished moments.

Here’s to another year of achieving great things together!

Warm regards,

Cambodian Gems and Jewelry Traders Association
Cambodia International Gems & Jewelry Fair
CIGJF Group Companies
Miss Gems and Jewelry International

https://www.jianhuadaily.com/?p=268369
13/12/2024

https://www.jianhuadaily.com/?p=268369

【本报消息】柬埔寨珠宝商与宝石贸易商协会近日与ABA银行签署了一项合作谅解备忘录,旨在通过双方的共同努力,推动宝石与珠宝行业的发展。 在签署仪式上,柬埔寨宝石与珠宝贸易商协会主席Nhet Srey Oun女士与ABA银行首席执....

https://bbn-tv.cc/?p=51410
13/12/2024

https://bbn-tv.cc/?p=51410

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅការិយាល័យកណ្តាលធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA BANK) លោកជំទាវ .....

13/12/2024
12/12/2024

ABA​ ផ្តល់​សេវា​ធនាគារ​នវានុវត្តន៍​ សម្រួល​ដល់​សមាជិក​ សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ​ និង​ត្បូង​មាន​តម្លៃ​កម្ពុជា

នា​ថ្ងៃ​ទី​ 10​ ខែធ្នូ​ ឆ្នាំ​ 2024​ ធនាគារ​ ABA​ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ (MoU)​ ជាមួយ​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ​ និង​ត្បូង​មាន​តម្លៃ​កម្ពុជា​ (CGJTA)​។​ សមាគម​នេះ​តំណាង​ឲ្យ​អាជីវកម្ម​ក្នុង​វិស័យ​ត្បូង​ និង​គ្រឿងអលង្ការ​ ក្នុង​ការ​ពង្រឹង​ពាណិជ្ជកម្ម​ដល់ទី​ផ្សារ​អន្តរជាតិ​ និង​ចាប់​ដៃគូ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ ព្រមទាំង​លើកកម្ពស់​ស្នាដៃ​សិប្បករ​ក្នុងស្រុក​ទៅ​កាន់​ពិភពលោក​។​

ក្រោម​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​នេះ​ ធនាគារ​ ABA​ នឹង​ផ្តល់​ជូន​នូវ​សេវាកម្ម​ធនាគារ​ដ៏​ទំនើប​សម្បូរ​បែប​នេះ​ ដើម្បី​បំពេញតម្រូវការ​របស់​សមាជិក​ សមាជិការ​សមាគម​។​ សេវា​ធនាគារ​ទាំងនេះ​រួម​មាន​ សេវា​ទូទាត់​ប្រាក់​សម្រាប់​សមាគម​ និង​សមាជិក​,​ សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ ដើម្បី​គាំទ្រ​ប្រតិបត្តិការ​នាំ​ចូល​ និង​នាំ​ចេញ​,​ សេវា​ផ្តល់​ប្រាក់​កម្ចី​ដែល​មានការ​ប្រាក់​ទាប​ ដើម្បី​ជួយ​ពង្រីក​អាជីវកម្ម​,​ សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ សម្រាប់​ប្រតិបត្តិការ​ក្រៅប្រទេស​,​ និង​សេវា​ហិរញ្ញវត្ថុ​សំខាន់ៗ​ផ្សេង​ទៀត​ ដែល​ជា​តម្រូវការ​របស់​ពាណិជ្ជករ​ត្បូង​ និង​គ្រឿងអលង្ការ​។​ សេវា​ធនាគារ​របស់​ ABA​ ជួយ​បង្កើន​ប្រសិទ្ធភាព​ និង​ពង្រីក​អាជីវកម្ម​របស់​សមាជិកសមាគម​ ដែល​សុទ្ធតែ​ជា​ពាណិជ្ជករ​ អាជីវករ​ និង​អតិថិជន​ បាន​គ្រប់ពេល​។

Address

Borey Peng Huoth Boeung Snor, #58, P24
Toul Kork
121205

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00

Alerts

Be the first to know and let us send you an email when Cambodian Gems and Jewelry Traders Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cambodian Gems and Jewelry Traders Association:

Videos

Share

Our Story

About us: Now you’re here and sitting comfortably we’d like to tell you a little bit about us, then later you can tell us all about you. We were founded by three award winning directors from one of the premier European design agencies. We offer interior design and architecture from a team with a desire to do things differently. With experience to match creativity the team at NINJADesignCenter. want to tailor their expertise to you. Our core team consists of passionate and dedicated interior designers and architects. NINJADesignCenter: - Providing a constant stream of ideas and project management to make your project happen on time and on budget. - Will make sure that the outcome and resulting atmosphere of your project delivers more than you expect at every stage. - The specialist in ensuring your project is up to spec in relation to all Survey & Construction works including Licensing, Building Regulations and Planning. Want to know more? We’d be more than happy to answer any of your questions. NINJADesignCenter N I N J A D E S I G N C E N T E R W E P L A N W E A C T W E U N D E R S A T N D Y O U R C O N C E R N S Thank you! Registered Address: Cambodia | Phnom Penh | #153A | St.192z | Khan Toulkok. Office: +855 23 6683322 H/P: +855 78 777854 E-mail: [email protected] Skype: housing90 Twitter: @NINJADesignCent