12/03/2013
អ៊ីនធឺណែតបានកែរប្រែនូវរបៀបទិញទំនិញប្រចាំថ្ងៃរបស់យើង។ ដោយសារតែផលប្រយោជន៍ និងភាពងាយស្រួល ដ៏ច្រើនពីការ ទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណែត និង ស្របពេលដែលជីវិតកាន់មម៉ាញឹកទៀតនោះ ពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សកាន់តែច្រើនឡើងៗ ងាកមករក និងជឿជាក់លើវាកាន់តែខ្លាំងឡើងៗ។ ហើយមានហេតុផលជាច្រើនផងដែរ ដែលខ្ញុំគិតថា ការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណែត ជាជំរើសដ៏ល្អ ។ ខាងក្រោមនេះជា ចំនុចខ្លះ និងសម្មញ្ញ ដែលយើងបានមកពីការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណែត៖
១. មានភាពងាយស្រួល៖ មិនចាំបាច់ទៅផ្សារ, មិនចាំបាច់រងចាំ តំរង់ជួរគិតលុយ, មិនខ្វល់ពីការរំខានពីមនុស្សអូរអរ។ អ្នកអាចធ្វើការបញ្ជាទិញនៅពេលណាក៏បាន (24/7)។
២. តំលៃ៖ យើងអាចធ្វើការប្រៀបធៀបតំលៃទំនិញដែលយើងចង់ទិញ ដោយក្រាន់តែចូលទៅកាន់ គេហទំព័រនិមួយៗដែលលក់ផលិតផល។