ស្វាគមន៍ កម្ពុជា

  • Home
  • ស្វាគមន៍ កម្ពុជា

ស្វាគមន៍ កម្ពុជា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ស្វាគមន៍ កម្ពុជា, Tourist Information Center, .

កំពង់​ពេញ​និយម​ខ្លាំង​ បបរ​ម៉ាម៉ា​រសជាតិ​សាច់​ត្រី​  អេម​ណាស់
05/06/2023

កំពង់​ពេញ​និយម​ខ្លាំង​ បបរ​ម៉ាម៉ា​រសជាតិ​សាច់​ត្រី​ អេម​ណាស់

រមណីយដ្ឋានភ្នំក្រាំងដីមាសរមណីយដ្ឋានភ្នំក្រាំងដីមាស ស្ថិតនៅក្នុងឃុំស្វាយជ្រុំ និងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នា...
28/02/2023

រមណីយដ្ឋានភ្នំក្រាំងដីមាស
រមណីយដ្ឋានភ្នំក្រាំងដីមាស ស្ថិតនៅក្នុងឃុំស្វាយជ្រុំ និងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅ​ពីទីរួមខេត្ត​ឆ្ពោះ​ទៅខេត្តពោធិ៍សាត់ លើផ្ទៃដីប្រមាណ ២៨៨ហិចតា។ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានមកទស្សនារមណីយដ្ឋាននេះរៀងរាល់ថ្ងៃ ដោយឡើងទៅលើកំពូលភ្នំតាមផ្លូវបេតុង។ នៅលើកំពូលភ្នំ ភ្ញៀវទេសចរនឹងបានឃើញ និងទស្ស-​នា វត្តធម្មវ័ន្ម ដែលវត្តនេះជាទីនិយមសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ក្រៅពីធ្វើបុណ្យទានតាមព្រះពុទ្ធសាសនា ភ្ញៀវទេសចរក៏អាចដើរកម្សាន្ត និងគយគន់ទេសភាពដ៏ស្រស់ត្រកាល នៃវាល​ស្រែ​​ពណ៌បៃតងស្រស់ ដើមត្នោត ផ្ទៃទឹកទន្លេសាប ភូមិឋានប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ពីលើកំពូលភ្នំ។បន្ថែមពីនេះ ភ្ញៀវទេសចរអាចជិះកង់កម្សាន្ត គយគន់ ទេសភាពតាមដងភ្នំក្រាំងដីមាស ទិញវត្ថុអនុស្សា​វរីយ៍ និង​​ទស្សនាការផលិតវត្ថុអនុស្សាវរីយ៍ផ្សេង​ៗ​ផលិតពីដីឥដ្ឋ នៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ក្រៅពីនោះ នៅភូមិទ្រា ឃុំស្រែថ្មី ស្រុករលា​ប្អៀរ ខេត្តកំពង់ឆ្នាំង ដែលនៅមិនឆ្ងាយ​ពីភ្នំក្រាំង​ដី​មាស ភ្ញៀវទេសចរអាចធ្វើដំណើរតាម​រថយន្ត និងម៉ូតូកងបី ទៅទស្សនាប្រជាពលរដ្ឋឡើងត្នោត ដើម្បីយកទឹកត្នោត​​រម្ងាស់ធ្វើជាស្ករ ឬល្ងូ។
#ស្វាគមន៍កម្ពុជា

រមណីយដ្ឋានអន្លង់ផ្សោតកាំពីរមណីយដ្ឋានអន្លង់ផ្សោតកាំពី ៖ ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅចំចម្ងាយ១៥គ.ម តាមផ្លូវខេត្តលេខ៣៧៧ ខាង...
28/02/2023

រមណីយដ្ឋានអន្លង់ផ្សោតកាំពី
រមណីយដ្ឋានអន្លង់ផ្សោតកាំពី ៖ ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅចំចម្ងាយ១៥គ.ម តាមផ្លូវខេត្តលេខ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ។ អន្លង់ផ្សោតកាំពីជាអន្លង់មួយធំជាង គេក្នុងចំណោម អន្លង់ ទាំង ៥កន្លែងនៅក្នុងខេត្តក្រចេះ ដែលនៅទីនោះមានផ្សោតប្រ​មាណជាង ៣៩-៤០ក្បាល រស់នៅ​រមណីយដ្ឋានអន្លង់ផ្សោតកាំពីត្រូវបានបង្កើតឡើងនៅចុង ឆ្នាំ១៩៩៩។ សក្តានុពលទេសចរណ៍ ៖សម្រាប់ទទូលភ្ញៀវទេស​ចរជាតិ-អន្តរជាតិ និងអ្នកវិឡា សាស្ត្រសិក្សាស្រាវជ្រាវ ដែលចូលចិត្តទៅកាន់ទីនោះដើម្បីមើល និងធ្វើការ​សិក្សា ពីផ្សោតទន្លេមេគង្គដែលជាថនិកសត្វដ៏កំរ នៅសេសសល់តិចតួចនៅលើ ពិភពលោក ។ ​ទទឹមនឹងនោះ ចំនួនភ្ញៀវទេសចរក្នុងស្រុកដែលចូលចិត្តដើរ លេងតាមដងទន្លេមេគង្គ កំពុងមានការកើនឡើង​គូរអោយកត់សំគាល់។ #ស្វាគមន៍កម្ពុជា

រមណីយដ្ឋានវត្តវិហារសសរ១០០រមណីយដ្ឋានវត្តវិហារសសរ១០០ ៖ ជារមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ...
28/02/2023

រមណីយដ្ឋានវត្តវិហារសសរ១០០
រមណីយដ្ឋានវត្តវិហារសសរ១០០ ៖ ជារមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ​ ​ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦​ គ.ម ពីទីរួមខេត្ត ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៧ តាមផ្លូវចាក់កៅស៊ូ។ ស្រុកសំបូរ គឺជាអតីតរាជធានីខ្មែរ​ ពីសម័យចេនឡា ដែលមានឈ្មោះថា “សម្ភពបុរៈ” ។​ វិហារសសរ ១០០ ត្រូវបានសាងសង់លើកដំបូងក្នុងសតវត្សទី១៦ ដោយព្រះបាទចន្ទរាជា ដោយ​សង់ពីឈើដែលមានសសរចំនួន ១០០ដើម។ នៅសម័យ​ប៉ុល-ពត ព្រះវិហារត្រូវបានរុះរើបំផ្លាញអស់មួយភាគធំ ហើយវិហារនេះត្រូវបានជួសជូលជាបន្ត​បន្ទាប់ ព្រះវិហារត្រូវបានកសាងឡើង​វិញពីឥដ្ឋ លើទីតាំងចាស់ដែលមានសសរចំនួន១២៦ដើម។​

សំបូរមានលក្ខណៈពិសេសមួយលើផ្នែកព្រះពុទ្ធសាសនាគឺមានវត្តចំនួន០៤កន្លែង មានព្រះវិហារដែលមាន​​ព្រះពុទ្ធបដិមាបែរព្រះភក្រ្តទៅរកទិសធំៗទាំង០៤គឺ៖

វិហារ សសរ ១០០ : បែរព្រះភក្រ្តទៅទិសខាងជើង
វិហារ គោក :បែរព្រះភក្រ្តទៅទិសខាងកើត
វិហារ លាវ :បែរព្រះភក្រ្តទៅទិសខាងលិច
គោកវិហារ :បែរព្រះភក្រ្តទៅទិសខាងត្បូង(គោកវិហារសព្វថ្ងៃបែកបាក់អស់នៅសល់តែ​គ្រឹះប៉ុណ្ណោះ)។
នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ អ្នកស្រុកសំបូរមានប្រពៃណីប្រារព្ធធ្វើពិធីបុណ្យ​ចូលឆ្នាំរយៈពេល០៩ថ្ងៃ ១វត្តធ្វើ ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ ថ្ងៃទី២១ ខែមេសា ​រៀងរាល់ឆ្នាំ ។ #ស្វាគមន៍កម្ពុជា

សហគមន៍អេកូ-ទេសចរណ៍កោះសាមសិបសហគមន៍អេកូ-ទេសចរណ៍កោះសាមសិប ចម្ងាយ ៩៥គ.ម ពីខេត្តក្រចេះ សហគមន៍អេកូទេសចរណ៍កោះសាមសិប ត្រូវបាបានផ...
28/02/2023

សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប
សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប ចម្ងាយ ៩៥គ.ម ពីខេត្តក្រចេះ សហគមន៍អេកូទេសចរណ៍កោះសាមសិប ត្រូវបាបានផ្តួចផ្តើមបង្កើតឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ និងត្រូវបានបោះឆ្នោតជ្រើសរើសគណៈកម្មការដឹកនាំសហគមន៍នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨​ ក្រោមការសម្របសម្រួលដោយ​ អង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើកម្ពុជា (NTFP-EP) នឹងមានកិច្ចសហការពីអាជ្ញាធរឃុំ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ក្រោមកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF) និងគាំទ្រថវិកាដោយទីភ្នាក់ងារសហប្រតបត្តិការស្វីសដើម្បីការអភិវឌ្ឍន៍ (SDC)។ ភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពន្ធជា គឺជាភូមិបីក្នុងចំណោមភូមិដ៏ទៃទៀតដែលស្ថិតនៅជាប់តាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តក្រចេះ។ ភូមិទាំងបីនេះមានប្រជាជនសរុបចំនួន ៤២៧គ្រូសារ ស្មើនឹង២,១៦៩នាក់ ស្រីចំនួន ១,១១៣នាក់ (ទិន្នន័យឆ្នាំ២០១៥)។ ប្រជាជនប្រមាណ៩០% ជាជន​ជាតិ​ភាគដើមតិចព្នង និងកួយ​កំពុងរស់នៅ។ ជាទូទៅប្រជាជនរស់នៅដោយពឹងអាស្រ័យទៅលើការប្រមូលអនុផលព្រៃឈើ​ធ្វើស្រែចំ​ការ ចិញ្ចឹមសត្វ និងការនេសាទជាដើម។ ល។

សក្តានុពលទេសចរណ៍ ៖ សហគមន៍អេកូទេសចរណ៍កោះសាមសិបបង្កើតឡើងដោយផ្អែកទៅលើធនធានសក្តានុពលរបស់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទខ្សាច់លាវ កោះខ្ញែរ និងពន្ធជា។ ​សហគមន៍នេះ សំបូរទៅដោយព្រៃឈើជាច្រើនប្រភេទរជា​​ប្រភេទ ដែលជាប្រភេទ​ព្រៃរបោះ និងពាក់កណ្តាលស្រោង ដែលជាជម្រក​សត្វព្រៃដ៍សំខាន់ដូចជា សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក​​ ត្មាត​ត្រយ៉ងចំកំកស និងសម្បូរទៅដោយសត្វស្លាបរាប់រយប្រភេទ និងត្រីដ៏សម្បូរបែប។ល។ ចំណែកក្នុងដែនសហគមន៍នេសាទទាំងបីវិញ សំបូរដោយអន្លង់ទឹកជ្រៅ ទឹកជួរ សំបូរកោះ នឹងព្រៃលិចទឹកដែលជាជម្រកត្រីពងកូនដ៏សំខាន់។ជារួមក្នុងក្នុងតំបន់នេះសំបូរ ទៅដោយធនធានធម្មជាតិដូចជា ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទដែលរស់នៅក្នុងទន្លេមេគង្គ។ ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងអាពាហ៍ពិពាហ៍ជាដើម និងប្រពៃណីជនជានដើមភាគតិច។ ក្រៅពីនេះប្រជាជនក្នុងតំបន់នេះមានវប្បធម៌ដ៏ល្អ គឺការចេះជួយគ្នាទៅវិញទៅមក មិនប្រកាន់បក្សពួក រួសរាយរាក់ទាក់ភ្ញៀវ មានសុជីវធម៌ មិនកេងបន្លំគ្នាដែលជាគំរូដ៏ល្អ។ សកម្មភាពទេសចរ ៖ ទេសចរអាចជិះទូកមើលសត្វស្លាបច្រើនប្រភេទ បោះតង់នៅលើកោះដែលរៀបចំដោយប្រធានសហគមន៍ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេរ និងពិសារអាហារដែលរៀបចំដោយប្រជាសហគមន៍ និងមានផ្ទះស្នាក់សហគមន៍ផងដែរ។ #ស្វាគមន៍កម្ពុជា

ទឹកធ្លាក់អូរជាំស្រុកសំឡូតខេត្តបាត់ដំបងទឹកធ្លាក់ អូរជាំគឺជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្ដបាត...
28/02/2023

ទឹកធ្លាក់អូរជាំស្រុកសំឡូតខេត្តបាត់ដំបង
ទឹកធ្លាក់ អូរជាំគឺជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្ដបាត់ដំបងមានចំងាយ៨០គីឡូម៉ែត្រពីទីរួមខេត្ដក្នុងភូមិអូជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់ទឹកធ្លាក់តែម្តង។
ទឹកធ្លាក់ អូរជាំត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ដោយប្រជាជនដែលទៅរស់នៅទីនោះ។ ដល់ឆ្នាំ២០០៧ក៏មានប្រជាជនចូលទៅលេងទីនោះតែឃើញរឿងចំលែកមួយគឺទឹកធ្លាក់ដែលមើលឃើញនោះថតអត់ជាប់ បើតាមជំនឿប្រជាជននៅទីនោះគាត់ថាទឹកធ្លាក់នោះមានអ្នកតាកាន់។
រហូតមកដល់ចុងឆ្នាំ២០១៣មានមន្ត្រីបរិស្ថាននិងសហគមន៍មួយឈ្មោះ សហគន៍តំបន់ការពារធម្មជាតិអូជាំបានសហការគ្នារៀបចំផ្លូវចូលទៅក្នុងរមណីយដ្ឋានទឹកធ្លាក់អូជាំនេះ។
ទឹកធ្លាក់នេះមានរយៈកំពស់ ៣០ម៉ែត្រដែលហ៊ុំព័ទ្ធដោយផ្ទាំងថ្មធំៗ និងមានត្រពាំងមួយដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ។ផ្លូវឡើងទៅកាន់រមណីយដ្ឋានមានលក្ខណៈពិសេសជាច្រើនដូចជា៖មានព្រៃព្រឹក្សា ជ្រលងដងអូរ ផ្ទាំងថ្មនិងទឹកធ្លាក់ជាបណ្តាក់ៗចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំដែលបង្កលក្ខណៈអោយសប្បាយដល់ភ្ញៀវទេសចរមកទស្សនា។ ឡើងទៅលើភ្នំ បានយ៉ាងងាយ ដោយថ្មើរជើងពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញផ្ទាំងថ្មធំ ហាក់ដូចជាជញ្ជាំង នៃនាវាដ៏ធំមួយ នៅកណ្ដាលទីស្មសាន រំលេចដោយសំរស់ ស្រស់ត្រកាល និងបង្កប់ នូវអាថ៌កំបាំងដ៏សន្ធឹកសន្ធាប់ នាអតីតកាលសម័យអង្គរ ដែលជារមណីយដ្ឋានមួយ ក្នុងចំណោម រមណីយដ្ឋានជាច្រើននៅ ខេត្ដសៀមរាប។ បច្នុប្បន្ន ដោយប្រទេសជាតិទទួលបាននូវ សន្ដិភាព ស្ថេរភាព និង សន្ដិសុខគ្រប់គ្រាន់ ហើយនោះ រមណីយដ្ឋានភ្នំគូលែនបានទទួល ស្វាគមន៍ ភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ យ៉ាងច្រើន ជារៀងរាល់ថ្ងៃ និងមានប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយៗ តាំងលំនៅដ្ឋាន ប្រកបអាជីវកម្ម កសិកម្ម យ៉ាងច្រើនកុះករ។
ភ្នំគូលែនមានរមណីយដ្ឋានធម្មជាតិនិងប្រវត្ដិសាស្ដ្រ ជាច្រើនដូចជាៈ តំបន់ទឹកធ្លាក់,ព្រះអង្គធំ,វាលស្ដេចលំគង់,វាលព្រះសព,ព្រះក្រាល,សំពៅធា្លយ និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋ ជាច្រើនទៀតដែលជាកេរិ៍្ដតំណែលស្នាព្រះហស្ដព្រះបាទជ័យវរន្ម័ទី២បានកសាងឡើង។

តំបន់ភ្នំគូលែនមិនត្រឹមតែជាតំបន់ទេសចរតែប៉ុណ្ណោះទេគឺជាតំបន់កសិកម្មដីមានជីវជាតិអាចដាំដំណាំបានគ្រប់ ប្រភេទដូចជាៈ ចេក- ខ្នុរ- ដំឡូង- ត្រាវ។ល។ ប្រកបដោយផលិតផលខ្ពស់។ #ស្វាគមន៍កម្ពុជា

រមណីយដ្ឋានស្ទឹងក្រញូងរមណីយដ្ឋានស្ទឹងក្រញូង គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលស្ថិតនៅភាគខាងលិចឈៀងខាងត្បូងទីរួមខេត្តបាត់...
28/02/2023

រមណីយដ្ឋានស្ទឹងក្រញូង
រមណីយដ្ឋានស្ទឹងក្រញូង គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលស្ថិតនៅភាគខាងលិចឈៀងខាងត្បូងទីរួមខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៨០គីឡូងម៉ែត្រពីទីរួមខត្ត ស្ថិតក្នុងភូមិ តាសាញ ឃុំ តាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ ភ្ញៀវទេសចរអាចធ្វើដំណើរទៅទីនោះតាមផ្លូវជាតិលេខ៥៧ ទៅកាន់ស្រុកសំឡូត ហើយឆ្ពោះទៅកាន់រមណីយដ្ឋានតែម្ដង។ រមណីយដ្ឋានស្ទឹងក្រញូងមានវិសាលភាពធំធេងអមដោយផ្ទៃដីមានដើមឈើទាំងតូច និងធំ ដុះចម្រុះគ្នាជាអន្លើៗចោលម្លប់ដ៏ត្រឈឹងត្រឈៃ ក្រោមជំនោរខ្យល់ធម្មជាតិបបោសអង្អែលកាយដ៏ត្រជាក់ល្ហឹមនៅជាប់ នឹងមាត់ស្ទឹង ដែលមានចរន្តទឹកហូរខួបប្រាំងខួបវស្សា ។ ភ្ញៀវទេសចរ អាចចុះងូតទឹកលេងកម្សាន្តក្នុងស្ទឹងមានថ្មរដិបរដុបផុស រាយប៉ាយ ក្នុងពេលបុណ្យចូលឆ្នាំម្តង មានភ្ញៀវមកលេងទឹកនៅទីរមណីយដ្ឋាននេះ រាប់ពាននាក់ ។
#ស្វាគមន៍កម្ពុជា

រមណីយដ្ឋាន​ធម្មជាតិ​រលុះ​ធំ រលុះ​ធំ គឺ​ជា​ឈ្មោះ​តំបន់​ធម្មជាតិ​មួយ​កន្លែង​ដែល​មាន​ដី​ហូរ​ច្រោះ ហើយ​ផ្ទាំង​ដី​ខ្លះ​បាន​នៅ...
20/02/2023

រមណីយដ្ឋាន​ធម្មជាតិ​រលុះ​ធំ
រលុះ​ធំ គឺ​ជា​ឈ្មោះ​តំបន់​ធម្មជាតិ​មួយ​កន្លែង​ដែល​មាន​ដី​ហូរ​ច្រោះ ហើយ​ផ្ទាំង​ដី​ខ្លះ​បាន​នៅ​សល់​បង្កើត​ទៅ​ជា​រូបរាង​ដូចជា​សសរ​វិហារ ឬ​ក៏​សំណង់​ប្រាសាទ​បុរាណ​ផ្សេងៗ ជាដើម។ ទីនោះ​ស្ថិត​នៅ​ភូមិ​ខ្នាចឫស្សី សង្កាត់​បន្សាយរាក់ ក្រុង​សំរោង បើ​ធ្វើ​ដំណើរ​ពី​ខេត្ត​ឧត្តរមានជ័យ ឆ្ពោះ​ទៅ​លិច​ត្រង់ មាន​ចម្ងាយ​តែ ១២​គីឡូម៉ែត្រ​ទេ ប៉ុន្តែ​បើ​ចេញ​តាម​ផ្លូវ​អូរស្មាច់ គឺ​មាន​ចម្ងាយ​រហូត​ដល់​ទៅ ៣២​គីឡូម៉ែត្រ។
បច្ចុប្បន្ន រលុះ​ធំ កំពុង​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ​ខ្លះ​ចាប់​អារម្មណ៍​ទៅ​លើ​ទេសភាព​ធម្មជាតិ​របស់​វា​យ៉ាង​ខ្លាំង។
មន្ត្រី​ជំនាញ​ផ្នែក​ទេសចរណ៍ និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ មើល​ឃើញ​ថា តំបន់​ដី​ហូរ​ច្រោះ​រលុះ​ធំ គឺ​មាន​សក្ដានុពល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​ទស្សនា និង​កម្សាន្ត​ទេសភាព​ធម្មជាតិ​របស់​វា ព្រម​ទាំង​អាច​បង្កើត​ការងារ​ខ្លះ​ឲ្យ​អ្នក​ភូមិ​ដែល​រស់នៅ​ជិត​នោះ អាច​រក​កម្រៃ​ពី​វិស័យ​ទេសចរណ៍​បាន​នៅ​ពេល​អនាគត។
#ស្វាគមន៍កម្ពុជា

ត្រៀមអាសំណប់ ដើម្បីចូលព្រៃជ្រៅ Love
14/02/2023

ត្រៀមអាសំណប់ ដើម្បីចូលព្រៃជ្រៅ Love

ចូលសាកថ្មនៅ Amazon មួយភ្លេត
14/02/2023

ចូលសាកថ្មនៅ Amazon មួយភ្លេត

រាល់ការធ្វើដំណើរសុទ្ធតែមានការត្រៀមទុកមុន សប្បាយៗ ជាមួយដំណើរកំសាន្តក្នុងស្រុក  #ស្វាគមន៍កម្ពុជា
14/02/2023

រាល់ការធ្វើដំណើរសុទ្ធតែមានការត្រៀមទុកមុន សប្បាយៗ ជាមួយដំណើរកំសាន្តក្នុងស្រុក #ស្វាគមន៍កម្ពុជា

11/02/2023
ស្វាគមន៍កម្ពុជា ជាបណ្ណាល័យចំណេះដឹង វប្បធម៍ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី និងអច្ឆរិយ្យភាព នៃកម្ពុជា យើងខ្ញុំនឹងនាំ...
11/02/2023

ស្វាគមន៍កម្ពុជា ជាបណ្ណាល័យចំណេះដឹង វប្បធម៍ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី និងអច្ឆរិយ្យភាព នៃកម្ពុជា យើងខ្ញុំនឹងនាំមកជូននូវអ្វីដ៏ប្លែកអស្ចារ្យ កម្របានឃើញ កម្រទៅដល់ មកជូនប្រិយមិត្តទស្សនិកជន កុំភ្លេចតាមដានជារៀងរាល់ថ្ងៃសុក្រ នៅវេលាម៉ោង 6 ដល់ ម៉ោង 6:10 ល្ងាច

11/02/2023
SPY Zero Sugar គ្មានជាតិស្កដាក់ប៉ុណ្ណាក៏មិនធាត់ដែរ​ តោះៗ
12/12/2022

SPY Zero Sugar គ្មានជាតិស្កដាក់ប៉ុណ្ណាក៏មិនធាត់ដែរ​ តោះៗ

មើលរឿងកូរ៉េទាល់តែ ស្វីតៗ ដូច SPY Sweet Kiss
12/12/2022

មើលរឿងកូរ៉េទាល់តែ ស្វីតៗ ដូច SPY Sweet Kiss

ភាពខុសគ្នារវាងធម្មតា និង VIP តែសំរាប់ម៉ាម៉ា អាចបត់បែនបានគ្រប់កាលះទេសះជាពិសេសពាក់កណ្តាលខែ និងចុងខែ
12/12/2022

ភាពខុសគ្នារវាងធម្មតា និង VIP តែសំរាប់ម៉ាម៉ា អាចបត់បែនបានគ្រប់កាលះទេសះជាពិសេសពាក់កណ្តាលខែ និងចុងខែ

MAMA ជួយបានសម្រាប់អ្នករវល់ពេលយប់ គេងមិនលក់រសាប់រសល់ងើបមកឆុងមួយកំប៉ុងអេម
11/12/2022

MAMA ជួយបានសម្រាប់អ្នករវល់ពេលយប់ គេងមិនលក់រសាប់រសល់ងើបមកឆុងមួយកំប៉ុងអេម

Love MAMA Fashion Week ឡូយកប់សារី នេះបានហៅថា Fan MAMA
11/12/2022

Love MAMA Fashion Week ឡូយកប់សារី នេះបានហៅថា Fan MAMA

SPY Zero Sugar ទោះផឹកយ៉ាងណាក៏មិនធាត់​ តោះៗ Party
11/12/2022

SPY Zero Sugar ទោះផឹកយ៉ាងណាក៏មិនធាត់​ តោះៗ Party

Good Morning Saturday..រីករាយចុងសប្តាហ៌ជាមួយ ម៉ាម៉ា
10/12/2022

Good Morning Saturday..រីករាយចុងសប្តាហ៌ជាមួយ ម៉ាម៉ា

MAMA ok មីគោកហិរឆ្ងាញ់បែបកូរ៉េ មានលក់គ្រប់ទីកន្លែង គ្រប់ផ្សារទំនើប
09/12/2022

MAMA ok មីគោកហិរឆ្ងាញ់បែបកូរ៉េ មានលក់គ្រប់ទីកន្លែង គ្រប់ផ្សារទំនើប

MAMA ok មីគោកហិរឆ្ងាញ់បែបកូរ៉េ មានលក់គ្រប់ទីកន្លែង គ្រប់ផ្សារទំនើប
09/12/2022

MAMA ok មីគោកហិរឆ្ងាញ់បែបកូរ៉េ មានលក់គ្រប់ទីកន្លែង គ្រប់ផ្សារទំនើប

គេថា SPY Black សាកសមបំផុតសំរាប់បុរសពិតទេបងៗ​ ?
08/12/2022

គេថា SPY Black សាកសមបំផុតសំរាប់បុរសពិតទេបងៗ​ ?

MAMA OK មីគោក រសជាតិពងទាប្រៃ សាកហើយឬនៅឆ្ងាញ់ណាស់
08/12/2022

MAMA OK មីគោក រសជាតិពងទាប្រៃ សាកហើយឬនៅឆ្ងាញ់ណាស់

ដោះទាល់​ពេល​ព្រឹក​មុន​ម៉ោងការងារ​ Love ❤️
08/12/2022

ដោះទាល់​ពេល​ព្រឹក​មុន​ម៉ោងការងារ​ Love ❤️

ប្រាប់បានទេថារសជាតិណាមួយជាសំណប់ចិត្តរបស់លោកអ្នក? ីករាយគ្រប់បរិយាកាស
07/12/2022

ប្រាប់បានទេថារសជាតិណាមួយជាសំណប់ចិត្តរបស់លោកអ្នក?
ីករាយគ្រប់បរិយាកាស

នៅប្រទេសថៃអាជីវករបានកែឆ្នៃ ម៉ាម៉ា ងាយៗ ក្លាយជាមុខរបរមួយដ៏ពេញនិយមដែលគេដាក់ឈ្មោះថា ម៉ាម៉ា អូហូ..!
07/12/2022

នៅប្រទេសថៃអាជីវករបានកែឆ្នៃ ម៉ាម៉ា ងាយៗ ក្លាយជាមុខរបរមួយដ៏ពេញនិយមដែលគេដាក់ឈ្មោះថា ម៉ាម៉ា អូហូ..!

Address


Website

Alerts

Be the first to know and let us send you an email when ស្វាគមន៍ កម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ស្វាគមន៍ កម្ពុជា:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share