Let’s Visit Laos by Aladdin

Let’s Visit Laos  by Aladdin We will bring you to see all the conners of Laos

Welcome to southern   Germany guests
30/08/2024

Welcome to southern
Germany guests

Third day Luang Brabang trip with Aladdin 😊🥰
25/05/2024

Third day Luang Brabang trip with Aladdin 😊🥰

First and second Day
24/05/2024

First and second Day

ឧទ្យានទឹកធ្លាក់ក្វាងស៊ីជាទឹកធ្លាក់ដែលស្រស់ស្អាតបំផុតរបស់ប្រទេសឡាវដែលស្ថិតនៅក្នុងខេត្តលួងប្រាបាង ភាគខាងជើងនៃប្រទេស។ឧទ្យាន...
31/03/2024

ឧទ្យានទឹកធ្លាក់ក្វាងស៊ីជាទឹកធ្លាក់ដែលស្រស់ស្អាតបំផុតរបស់ប្រទេសឡាវដែលស្ថិតនៅក្នុងខេត្តលួងប្រាបាង ភាគខាងជើងនៃប្រទេស។
ឧទ្យាននេះមានចំងាយប្រហែល ៣០ គីឡូពីទីរួមខេត្តលួងប្រាបាង ដែលជាខេត្តបេតិកភណ្ឌពិភពលោក អ្នកទេសចរអាចទៅដល់ទឹកធ្លាក់ដោយប្រើរថយន្ត ១៥ កៅអី តុកតុក រថយន្តផ្ទាល់ខ្លួន ម៉ូតូជួល (បញ្ជាក់រថយន្តលើលពី ១៥ កៅអីមិនអនុញ្ញាតនោះទេ) ក្វាងស៊ីបើចូលទស្សនាម៉ោង ៨ និង បិទម៉ោង ៥ និង ៣០ នាទី។
ក្នុងឧទ្យានក្វាងស៊ីយើងអាចទស្សនាទឹកធ្លាក់ លេងទឺកធ្លាក់ ទស្សនាសួនមេអំបៅ ទស្សនាខ្លាឃ្មំ ព្រមទាំងព្រៃស្រោងដ៍ស្រសស្អាត។ ថ្លៃសំបុត្រចូលទស្សនា ២០០០០ គិប សម្រាប់ជនជាតិឡាវ និង ៦០០០០ គិប សម្រាប់បរទេ។






19/03/2024
ថ្ងៃនេះអាឡាឌីន បាននាំបងប្អូនយើងមកលេងទីក្រុងលួងប្រាបាង ដែលជាទីក្រុងបេតិកភ័ណ្ឌ ពិភពលោក។សម្រាប់បងប្អូនដែលមានបំណងចង់មកលេងឡាវ...
10/03/2024

ថ្ងៃនេះអាឡាឌីន បាននាំបងប្អូនយើងមកលេងទីក្រុងលួងប្រាបាង ដែលជាទីក្រុងបេតិកភ័ណ្ឌ ពិភពលោក។
សម្រាប់បងប្អូនដែលមានបំណងចង់មកលេងឡាវ អាចទំនាក់ទំនងដោយផ្ទាល់តាមរយះផេក អាឡាឌីន យើងមានសេវាកម្ម:
👉លក់កញ្ចប់ទេសចរណ៍ជុំវិញឡាវ
👉កក់សំបុត្រយន្តហោះ និងរថភ្លើង
👉 រថយន្តជួលគ្រប់ប្រភេទ

បងប្អូនខ្មែរយើងមួយចំនួនដែលបានទៅលេងនៅភាគខាងត្បូងប្រទេសឡាវ ដែលមានព្រំប្រទល់ជាប់និងខេត្តស្ទឹងត្រែង ប្រហែលជាស្គាល់ទឹកធ្លាក់ហ...
23/02/2024

បងប្អូនខ្មែរយើងមួយចំនួនដែលបានទៅលេងនៅភាគខាងត្បូងប្រទេសឡាវ ដែលមានព្រំប្រទល់ជាប់និងខេត្តស្ទឹងត្រែង ប្រហែលជាស្គាល់ទឹកធ្លាក់ហ្វានឬតាតហ្វានក្នុងទឹកដីស្រុកប៉ាកសង តើបងប្អូនដឹងទេហេតុអ្វីបានគេហៅថាតាតហ្វានហើយមានប្រវត្តិយ៉ាងណា?
ពាក្យថាតាតសំដៅលើ ទឹកធ្លាក់ឬទឹកជ្រោះ ហើយពាក្យថាហ្វាន មានន័យថា សត្វក្តាន់ ។ តាតហ្វានគឺជាទឹកធ្លាក់ដែលមានកំពស់ខ្ពស់ជាងគេក្នុងប្រទេសឡាវ ប្រហែល 120 ម៉ែត្រ កើតចេញពីទឹកអូរចំនួនពីរដែលហូរធ្លាក់ទៅជ្រោះតែមួយគឺ អូរបាងលៀង និង អូជីប បង្កើតបានជាទឹកធ្លាក់ពីរខ្សែរ។ មូលហេតុដែលគេហៅថាហ្វានដោយសារពីមុនសំបូរទៅដោយសត្វក្តាន់ចូលចិត្តរកស៊ីនិងប្រលែងគ្នាលេងនៅមាត់អូរ ថ្ងៃមួយមានភ្លៀងធ្លាក់ខ្លាំង បណ្តាលអោយទឹកឡើង និងហូរជាខ្លាំង តែក្តាន់នៅតែឆ្លងកាត់ទៅមកទាំងទឹកហូរខ្លាំងបណ្តាលអោយទឹកគួចធ្លាក់ចូលជ្រោះបោកក្បាលស្លាប់ ចាប់ពីពេលនោះមកប្រជាជនក៍នាំគ្នាហៅថា តាហ្វាន ឬទឹកធ្លាក់ហ្វាន។
ទឹកធ្លាក់ហ្វានមានចំងាយប្រហែល 35 គីឡូម៉ែតពីទីក្រុងប៉ាកសេ នៅទីនោះយើងអាចញាំកាហ្វេគយគន់ទឹកធ្លាក់ និងធម្មជាតិដល់ស្រស្អាត់ តែចំនុចពិសេសដែលអ្នកទេសចរចូលចិត្តទៅតាតហ្វានគឺ ជិះខ្សែររ៉ត ៕






ប៉ាក់ទូសៃ Patuxay ដែល ប៉ាក់ទូមានន័យថាទ្វារ ហើយសៃមានន័យថាជ័យ ដូច្នេះប៉ាកទូសៃ មានន័ថាទ្វារជ័យ ជាសំណង់អគារប្រវត្តិសាស្ត្ររប...
15/02/2024

ប៉ាក់ទូសៃ Patuxay ដែល ប៉ាក់ទូមានន័យថាទ្វារ ហើយសៃមានន័យថាជ័យ ដូច្នេះប៉ាកទូសៃ មានន័ថាទ្វារជ័យ ជាសំណង់អគារប្រវត្តិសាស្ត្ររបស់ឡាវ ដែលបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ ១៩៥៧ ដក់ ១៩៦៨ នៅចំកណ្តាល់រដ្ឋធានីនៃប្រទេសក្នុងគោលបំណងតំណាងអោយការប្រកាសឯករាជ្យពីអាណានិគមបារាំង និងរំលឹកដល់ការបូជាជីវិតរបស់ទាហានឡាវដែលបានស្លាប់បាត់បងជីវិតក្នុងសង្គ្រាមលោកលើកទី២ និង សង្គ្រាមជាមួយបារាំងក្នុងឆ្នាំ ១៩៤៩។
ប៉ាក់ទូសៃមានកំពស់៤៩ម៉ែត្រ មានរាងស្រដៀងនិង Arc de Triomphe របស់បារាំង តែមានកំពស់ខ្ពស់ និងទំហំធំជាង ហើយរចនាតាមបែបបទរបស់ឡាវនៃពុទ្ធ ហីឌូ និង វិស្ណុ សាសនារួមបញ្ចូលគ្នា។
ឥលូវ ប៉ាកទូសៃបានក្លាយជាតំបន់ទេសចរដ៍មានសក្តានុពលមួយរបស់រដ្ឋធានីវៀងច័ន្ទ ដែលទាក់ទាញទាំងភ្ញៀវជាតិ និង អន្តរជាតិ មកទស្សនា។ ភ្ញៀវទេសចរណ៍អាចឡើងទៅជាន់ខាងលើដើម្បីផ្តិតយករូបភាពទាំងមូលនៃទីក្រុងវៀងច័ន្ទ ហើយនៅជាន់កណ្តាលអាចគយគន់រូបគំនូរ និង រូបភាពផ្សេងៗអមជាមួយអត្តបទដែលពាក់ព័ន្ទនិងតំបន់ទេសចរណ៍ផ្សេងៗមានក្នុងប្រទេសឡាវ។ តម្លៃសំបុត្រចូលមើលផ្នែកខាងក្នុង និងលើងទៅមើលទស្សនីយភាពប៉ាក់ទូសៃ សម្រាប់ជនបរទេស ៣០០០០ គីប សម្រាប់ជនជាតិឡាវ ៥០០០ គីប។

ភាគខាងត្បូងនៃប្រទេសជាប់ជាមួយព្រំប្រទល់កម្ពុជា កោះបួនពាន់ឬជាភាសាឡាវគេហៅថាស៊ីផាន់ដន គឺជាតំបន់ទេសចរណធម្មជាតិ និងប្រវត្តិសាស...
04/02/2024

ភាគខាងត្បូងនៃប្រទេសជាប់ជាមួយព្រំប្រទល់កម្ពុជា កោះបួនពាន់ឬជាភាសាឡាវគេហៅថាស៊ីផាន់ដន គឺជាតំបន់ទេសចរណធម្មជាតិ និងប្រវត្តិសាស្ត្រដែលជាទីចាប់អារម្មណ៌យ៉ាងខ្លាំងក្នុងខ្សែរភ្នែកភ្ញៀវទេសចរបរទេស ជាពិសេសគឺភ្ញៀវទេសចរមកពីលោកខាងលិច។ ទីនេះគេហៅថាកោះបួនពាន់ ដោយសារផ្ទៃដ៍ធំធេងនៃទឹកទន្លេមេគង្គដែលបានបែកសាចលាតសណ្ធឹង ហើយបង្កើតទៅជាកោះតូចធំជាច្រើនមានប្រហែលបួនពាន់កោះ។ ទោះបីវាមានប្រហែល បួនពាន់កោះ ប៉ុន្តែកោះដែលភ្ញៀវទេសចរនិយមទៅដើរកម្សាន្ត និង សម្រាកលំហែរច្រើនជាងគេមានតែកោះដេត និង កោះខន តែប៉ុណ្ណោះ កោះទាំងពីរនេះតភ្ជាប់គ្នាដោយស្ពានបុរាណសម័យបារំាង។ ផ្លូវក្រវ៉ាត់ជាច្រើនខ្សែរជុំវិញកោះត្រូវបានកសាងឡើងយ៉ាងស្រស់ស្អាត និង បង្ករភាពងារស្រួលដល់ប្រជាជន និង ភ្ញៀវទេសចរ។ សកម្មភាពសំខាន់ៗសម្រាប់ភ្ញៀវទេសចរនៅលើកោះមានដូចជា ជិះកង់ជុំវិញកោះមើលក្បាលរថភ្លើង និង ទីតាំងនាវាចាស់សម័យបារាំង ជិះខាយយ៉ាក់ ជិះទូក ថ្មើរជើង អង្គុយគយគន់ថ្ញៃលិច មើលការនេសាទរបស់ប្រជាជន លើសពីនេះនៅពេលរាត្រីមានភោជនីយដ្ឋាន និងបាតូចៗស្តាយអឺរ៉ុបដើម្បីជជែក រាំលេងកម្សាន្ត និងរិករាយជាមួយបៀរឡាវ។

ប្រាសាទវត្តភូមានទីតាំងស្ថិតនៅក្នុង ស្រុកចំប៉ាសាក់ ខេត្តចំប៉ាសាក់ប្រទេសឡាវ ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សទី១១ ដល់សតវត្សទី...
14/12/2023

ប្រាសាទវត្តភូមានទីតាំងស្ថិតនៅក្នុង ស្រុកចំប៉ាសាក់ ខេត្តចំប៉ាសាក់ប្រទេសឡាវ ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សទី១១ ដល់សតវត្សទី១៣ ក្នុងរាជ្យព្រះរាជាច្រើនអង្គ ដូចជាព្រះបាទយសោវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទភវវរ្ម័នទី១ ដែលរូបរាង ស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងប្រាសាទព្រះវិហារ ដែលស្ថិតនៅលើភ្នំ ដងរែកខាងទឹកដីកម្ពុជា។ស្ថាបត្យកម្មប្រសាទត្រូវបានកសាងក្នុងរចនាបថប្រាសាទកោះកេរ្តិ៍និងបាពួន សម្រាប់ឧទ្ទិសដល់ព្រះសិវៈ និងព្រះវិស្ណុ ស្ថិតលើភ្នំដែលមានកម្ពស់ ២០០ម៉ែត្រ ប្រាសាទនេះជាប្រាសាទភ្នំ ដែលបែរមុខទៅទិសខាង កើតមានរាងជាក្រចាប់សេះ។ស្ថាបត្យកម្មដែលភាពអស្ចារ្យគឺជណ្ដើរបុរាណជាថ្មដាជាថ្នាក់ៗមានប្រវែង ១៣០០ម៉ែត្រ ប្រកបដោយក្បាច់រចនាយ៉ាងល្អឯក។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋចង់ទៅទស្សនាប្រសាទមួយនេះយើងធ្វើដំណើរតាមរយ:រថយន្តបានដោយ មានចម្ងាយប្រហែល ៦៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬចំងាយ ២៥០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង ប្រទេសកម្ពុជាយើង។
បន្ទាប់មកយើងត្រូវធ្វើដំណើរដោយម៉ូតូឬរថយន្តក៏បាន ចំងាយ ៤៥គ.ម ឬ ៥០នាទីពីទីក្រុងប៉ាក់សេ តាម បណ្ដោយទន្លេមេគង្គ។ ពិសេសជាងនេះទៅទៀត តាមផ្លូវធ្វើដំណើរភ្ញៀសទេសចរនឹងបានគយគន់ផ្ទះ បែបជនបទនិងទេសភាពវាលស្រែខៀវស្រងាត់ ជាមួយសកម្មភាពដកស្ទូងរបស់ប្រជាកសិករឡាវ អមជាមួយភ្នំហំព័ទ្ធដោយផ្សែងអ័ព្ទនៅខាងក្រោយដាច់កន្ទុយភ្នែក ។ សម្រាប់តម្លៃសំបុត្រជនបរទេសគឺ ៥០,០០០ គីប ប្រហែល១០,០០០ រៀល

ប៉ាកសងគឺជាស្រុកមួយស្ថិតនៅក្នុងខេត្តចំប៉ាសាក់ មានចំងាយប្រហែល 30 គីឡូពីទីក្រុងប៉ាកសេ ជាស្រុកដែលគេស្គាល់ថា សំបូរដោយតំបន់ទេស...
24/11/2023

ប៉ាកសងគឺជាស្រុកមួយស្ថិតនៅក្នុងខេត្តចំប៉ាសាក់ មានចំងាយប្រហែល 30 គីឡូពីទីក្រុងប៉ាកសេ ជាស្រុកដែលគេស្គាល់ថា សំបូរដោយតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ជាពិសេសគឺទឹកធ្លាក់ដ៍ស្រស់ស្អាតមានរហូតដល់ទៅជាង10 កន្លែងឯណោះ ដូចជា ទឹកធ្លាក់ញឿង ហ្វាន គូរ ថាំចាំពី តាញឹកសឿ … លើពិនេះទៅទៀតចំនុចពិសេសរបស់ប៉ាកសងគឺមានអាកាសធាតុត្រជាក់ និងសំនើមពេញមួយឆ្នាំ ។ ម៉្យាងវិញទៀត ប៉ាកសងគឺជាទីតាំងកសិកម្មដ៍សំខាន់មួយរបស់ខេត្តចំប៉ាសាក់ក៍ដូចជាប្រទេសឡាវទាំងមូល ដែលកាហ្វេជាដំណាំងសំខាន់ ក្រៅពីនេះមាន ចំការបន្លែគ្រប់មុខ ចំការផ្លែបើ ផាសសិន អាហ្វូកាដូរ និងផ្សេងៗទៀត។
#ប៉ាកសង #ប៉ាកសេ
#ປາກເຊ #ປາກຊອງ

08/10/2023
06/10/2023
វៀងច័ន្ទជារដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតីប្រជាមានិតឡាវដែលមានប្រវត្តិដូចតទៅ: ឆ្នាំ ១៥៦០ ព្រះបាទ សៃសេដ្ឋា បានផ្លាស់ប្តូររាជ...
02/10/2023

វៀងច័ន្ទជារដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតីប្រជាមានិតឡាវដែលមានប្រវត្តិដូចតទៅ: ឆ្នាំ ១៥៦០ ព្រះបាទ សៃសេដ្ឋា បានផ្លាស់ប្តូររាជ្យធានីនៃអាណាចក្រឡានសាង (ដំរីរាប់លាន) ពីលួងព្រះបាងមកវៀងច័ន្ទ ដែលនៅពេលនោះបានប្រសិទ្ធនាមថា នគរច័ន្ទថាបុរី ស៊ីសាត់តាណាខា ណាហូឌ ឧតម៉ារ៉ាចាថានី ហើយបន្ទាប់មកក្នុងរាជ្រព្រះបាទសូរិយាវង្សារ ក្នុងសតវត្សទី 17 រាជ្យធានីវៀងច័ន្ទត្រូវបានអភិវឌ្ឍន៍បន្ថែមអោយទៅជាតំបន់រដ្ឋបាល នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ យ៉ាយណាក៍ដោយ រាជ្យធានីត្រូវបានដុតបំផ្លាញដោយសៀម នៅឆ្នាំ1828 ហើយបែងចែកជាពីរ ភាគខាងជើងនៃទន្លេមេគង្គក្លាយជាកម្មសិទ្ធរបស់សៀម ហើយភាគដែលនៅសល់ជាកម្មសិទ្ធរបស់ឡាវ។ មកដល់បច្ចប្បន្នរដ្ឋធានីវៀងច័ន្តគឺពិតជាមានទំហំតូច ត្រឹមតែពាក់កណ្តាលនៃរាជ្យធានីវៀងច័ន្ទចាស់។
ពាក្យថា”វៀង”ក្នុងភាសាឡាវមានន័យទីក្រុង ហើយពាក្យថា”ច័ន្ទថាឬទៀន” ក្នុងភាសាបាលីមានន័យថាដើមចាន់គ្រឹស្នា ឬ ក៍ព្រះខែ ។ បច្ចុប្បន្នរដ្ឋធានីវៀងច័ន្ទជាទីតាំងរដ្ឋបាល នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ពត៍មាន ទេសចរណ៍ និង វប្បធម៌។ តំបន់ទេសចរណ៍នៅវៀងច័ន្ទមានដូចជា ប៉ាទូសៃ ឬ វិមានឯករាជ្យ ផាក់ថាតលួង ឬ ចេតិស្តេចបុរាណ វត្តព្រះកែវ វត្តសីសាកេត ផ្សាររាត្រី វត្តស៊ីមឿង និងផ្សេងៗ។

លួងប្រាបាង ឬ លួងព្រះបាង គឺជាខេត្តមួយស្ថិតនៅភាគខាងជើងប្រទេសឡាវមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ដែលពីមុនជារាជធានីរបស់ឡាវ...
03/09/2023

លួងប្រាបាង ឬ លួងព្រះបាង គឺជាខេត្តមួយស្ថិតនៅភាគខាងជើងប្រទេសឡាវមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ដែលពីមុនជារាជធានីរបស់ឡាវ ក្នុងសម័យអាណាចក្រឡានសាង (ដំរីរាប់លាន) សតវត្សទី14 -16។ ក្នុងសម័យអាណានិគមន៍បារាំង 1893-1953 លួងព្រះបាងត្រូវបានចាត់ជាកន្លែងរដ្ឋបាលគ្រប់ជាន់ថ្នាក់របស់បារាំងដើម្បីឃ្លាំមើលនិងត្រួតត្រាលើប្រទេសឡាវទាំងមូល ហេតុដូចច្នេះហើយបានលួងព្រះបាងបានបន្សល់ទុកនៅសំណង់អាគារបុរាណដែលមានរចនាបថបែបបារាំង - ឡាវ និងវត្តវ៉ាអារាមជាច្រើន ។ ទីក្រុងលួងព្រះបាងទាំងមូលត្រូវបានចាត់ទុកជាមរតកបេតិកភ័ណ្ឌពិភពលោកក្នុងឆ្នាំង 1995 ដោយអង្គការយូនីស្កូ ដូចច្នេះហើយគ្រប់ការសាងសង់ទាំងអស់ក្នុងលួងព្រះបាងត្រូវសុំការអនុញ្ញាតពីអង្ការយូនីស្កូ ជាមុនសិន។ ភាពទាក់ទាញរបស់លួងព្រះបាងគឺជាទីក្រុងដែលមានសំណង់អាគារស្ទើរតែដូចគ្នាទាំងអស់ធ្វើអំពីឈើ ឬឈើលើថ្មក្រោម ហើយនិងវត្តវ៉ាអារាមដែលមានវ័យចំណាស់ ព្រះរាជវាំងបុរាណ ភ្នំពណ៍ដ៍ស្រស់ស្អាតកណ្តាលទីក្រុងមានកំពស់ 100 ម៉ែត្រដែលអាចឡើងមើលនិងគយគន់ទីក្រុងលួងព្រះបាងទាំងមូល និងមើលថ្ងៃលិចពីកំពូលភ្នំ ចំនុចពិសេសមួយទៀតគឺគ្រប់ផ្លូវនិងទីធ្លាក្នុងលួងបាងគឺស្អាតគ្មានសម្រាម និងមានអនាម័យ។ សកម្មភាព និងទីតាំងទេសចរក្នុងលួងព្រះបាងគឺ ក្រោកពីព្រលឹម ដើម្បីរាប់បាតដែលមានព្រសង្ឃច្រើនអង្គមកទទួលចង្ហាន់ បន្ទាបមកឡើងភ្នំពណ៍ ហើយចូលមើលព្រះរាជវាំង និងវត្តបុរាណជាច្រើន នៅថ្ងៃរសៀលអាចទៅលេងទឹកធ្លាក់ក្វាងស៊ី និងល្អាងថាំទីង ហើយពេលល្ងាចដើរផ្សាររាត្រី និងហាងអាហារស្តាយបែបលោកខាងលិចជាច្រើន។ ឥលូវនេះយើងអាចទៅលេងលួងព្រះបាងដោយជិះរថភ្លើងល្បឿនលឿនដោយប្រើពេល1ម៉ោង 55 នាទី ជាមួយតំលៃ 435,000 គីប ឬ22 $ សម្រាប់ First class ហើយ 275,000 គិបឬ13$ សម្រាប់ second class និង Hard seat ត្រឹមតែ 9,5 $។



វ៉ាងវៀងគឺជាស្រុកតូចមួយរបស់ខេត្តវៀងច័ន្ទ ដែលមានចំងាយប្រហែល130 គីឡូមែត្រពីរដ្ឋធានីវៀងច័ន្ទ។ កាលពីមុនប្រសិនបើយើងចង់ធ្វើដំណើ...
01/09/2023

វ៉ាងវៀងគឺជាស្រុកតូចមួយរបស់ខេត្តវៀងច័ន្ទ ដែលមានចំងាយប្រហែល130 គីឡូមែត្រពីរដ្ឋធានីវៀងច័ន្ទ។ កាលពីមុនប្រសិនបើយើងចង់ធ្វើដំណើទៅវ៉ាងវៀងត្រូវចំណាយពេលប្រហែល4 ទៅ5 ម៉ោងពីរដ្ឋធានីវៀងច័ន្ទដោយសារផ្លូវធ្វើដំណើមានភាពបត់បែនតាមចង្កេះភ្នំជាច្រើន តែឥលូវនេះប្រើពេលត្រឹមតែមួយម៉ោងតាមផ្លូវល្បឿនលឿន និង 55 នាទីប៉ុណ្ណះតាមរថភ្លើង។ វ៉ាងវៀងជាតំបន់ទេសចរមួយដែលមានសក្តានុពលខ្លាំងរបស់ប្រទេសឡាវ ពីព្រោះវាហ៊ុមព័ទ្ធដោយភ្នំដែលកើតឡើងដោយថ្មដ៍ស្រស់ស្អាតអមជាមួយនិងជ្រលងទឹកដ៍ថ្លាឆ្វង់ប្រៀបដូចជាឋាន្តសួគ៍មនុស្សលោក។ គេឃើញថាមានភ្ញៀវទេសចរមកពីជុំវិញពិភពលោកមកកម្សាន្តនៅវ៉ាងវៀងជាពិសេសគឺជនជាតិកូរ៉េ ថៃ ជប៉ុន ចិន និង អឺរ៉ុប។ សកម្មភាពដែលអាចកម្សាន្តនៅវ៉ាងវៀងមានដូចជា ជិះទូកKayak ឡើងភ្នំ មើលល្អាង ជិះzip line ជិះBalloon, ជិះម៉ូតូគយគន់ទេសភាពដ៍ស្រស់ស្អាត ដូចជា Lagoon 1, lagoon 2,Lagoon3….Lagoon9 និងវិធីរស់នៅរបស់ប្រជាជន… ហើយនៅពេលល្ងាចអាចគយគន់ផ្សាររាត្រី និងជាពិសេសគឺ បា កម្សាន្តដ៍ល្បីដែលមានឈ្មោះថា Sakura ដែលជាបណ្តុំសម្សាប់ភ្ញៀវទេសចរក្រៅប្រទេសនាពេលរាត្រី។



ទេសភាពវ៉ាងវៀងពេលព្រឹកព្រលឹម
31/08/2023

ទេសភាពវ៉ាងវៀងពេលព្រឹកព្រលឹម

Address

Pakse
Paksé
1600

Telephone

+8562097768084

Website

Alerts

Be the first to know and let us send you an email when Let’s Visit Laos by Aladdin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Let’s Visit Laos by Aladdin:

Videos

Share

Category

Nearby travel agencies