ក្មេងអង្គរ Angkor Kids

  • Home
  • ក្មេងអង្គរ Angkor Kids

ក្មេងអង្គរ Angkor Kids Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ក្មេងអង្គរ Angkor Kids, Travel Company, .

ដំរីចម្បាំង ប្រៀបដូចជារថក្រោះសម្រាប់កងទ័ពមុនសម័យទំនើប។ ប្រវត្តិសាស្ត្រខ្មែរតាំងពីសម័យកកើតរដ្ឋ រហូតមកដល់សម័យទំនើបបច្ចុប្ប...
19/07/2024

ដំរីចម្បាំង ប្រៀបដូចជារថក្រោះសម្រាប់កងទ័ពមុនសម័យទំនើប។ ប្រវត្តិសាស្ត្រខ្មែរតាំងពីសម័យកកើតរដ្ឋ រហូតមកដល់សម័យទំនើបបច្ចុប្បន្ននេះ ក៏តែងផ្សារភ្ជាប់ជាមួយដំរីជាប់ឥតដាច់។ បុព្វបុរសប្រើដំរីជាយានចម្បាំងច្បាំងពង្រីកទឹកដី ការពារទឹកដី ជាយានដើរត្រួតកិច្ចការរាជការ ជាគ្រឿងលើកស្ទួយកិត្យានុភាពយោធាជាដើម។

រាប់ពីសម័យអាណាចក្រភ្នំមក ព្រះមហាក្សត្រខ្មែរទ្រង់តែងយកព្រះទ័យទុកដាក់នឹងកិច្ចការបង្កាត់ដំរីស្រុក ទាក់ដំរីព្រៃយកមកបង្វឹកឱ្យក្លាយជាដំរីចម្បាំង ដំរីយុទ្ធ ជាព្រះរាជទីនាំងសម្រាប់ទ្រង់យាងចេញត្រួតកិច្ចការរាជការ សាកសួរសុខទុក្ខអាណាប្រជានុរាស្ត្រ។ នៅសម័យអាណាចក្រភ្នំដដែលនោះ មានរាជធានីមួយឈ្មោះថា វ្យាធបុរៈ គឺនៅម្ដុំបាភ្នំខេត្តព្រៃវែងបច្ចុប្បន្ន តែឯកសារខ្លះថានៅអង្គរបុរីខេត្តតាកែវ។ ពាក្យថាវ្យាធៈនេះ ឯកសារចិនហៅថា តូមូ ដែលត្រូវនឹងពាក្យខ្មែរថា ទម្មាក់ ឬអ្នកទាក់ គឺចង់សំដៅលើអ្នកទាក់ដំរី ដោយហេតុថា ព្រះរាជាខ្មែរនាសម័យនោះគឺសុទ្ធតែមានជំនាញខ្លាំងពូកែក្នុងការទាក់ដំរី បង្វឹកនិងប្រើប្រាស់ដំរីជួយកិច្ចការព្រះនគរ។

មកដល់សម័យចេនឡា និងសម័យអង្គរ ពិសេសគឺនៅសម័យអង្គរ យើងឃើញមានចម្លាក់ដំរីជាច្រើននៅតាមប្រាង្គប្រាសាទ រឿងរ៉ាវជាច្រើនដែលមានជាប់ពាក់ព័ន្ធនឹងដំរីចម្បាំង ព្រមទាំងមានការកត់ត្រាអំពីតួនាទីដំរីក្នុងចម្បាំងសឹកសង្គ្រាមយ៉ាងច្រើន។ នៅដើសម័យអង្គរ គ្រាដែលព្រះមហាក្សត្រតាំងរាជធានីនៅហរិហរាល័យ (ម្ដុំប្រាសាទបាគង) ព្រះបាទជយវម៌្មទី៣ ដែលសោយរាជ្យចាប់ពីឆ្នាំ៨៥០-៨៧៧ ព្រះអង្គសព្វព្រះទ័យនឹងការទាក់ដំរីណាស់ ដើម្បីយកមកបង្ហាត់ឱ្យក្លាយជាសត្វស្រុក និងសម្រាប់ប្រើប្រាស់ក្នុងកិច្ចការសឹកសង្គ្រាម។ ប្រទេសជាតិមានវិស័យយោធារឹងមាំ និងមានគ្រឿងសព្វាវុធខ្លាំងក្លា នោះហើយគឺជាតួនាទីចូលរួមនិងគុណសម្បត្តិរបស់ដំរីចម្បាំងខ្មែរ។

ការរៀបចំរាជធានី ការកសាងរាជធានី សំណង់ប្រាសាទ ហេដ្ឋារចនាសម្ពន្ធសាធារណៈនាសម័យអង្គរនោះ គឺសុទ្ធតែត្រូវការមិនអាចខ្វះបាននូវកម្លាំងអូសទាញរបស់ដំរី ក៏ដូចជាសត្វពាហនៈផ្សេងទៀត។ ក្នុងរាជ្ជកាលព្រះបាទយសោវម៌្មទី១ ដែលព្រះអង្គបានកសាងរាជធានីថ្មីនៅម្ដុំភ្នំបាខែង ក៏សុទ្ធតែមានការចូលរួមរៀបចំកសាងពីសំណាក់កម្លាំងដំរីដ៏ច្រើនអនេក។ ព្រះមហាក្សត្រក្រោយៗដែលជាអ្នកគ្រប់គ្រងចក្រភពខ្មែរនាសម័យនោះ គឺសុទ្ធតែពឹងផ្អែកលើអំណាចយោធា កាន់កងទ័ពដោយព្រះអង្គផ្ទាល់។ មានកិច្ចពិធីជាច្រើនពាក់ព័ន្ធនឹងការទាក់ដំរី ការសង់បន្ទាយសម្រាប់ទ័ពដំរី ការទំនុកបម្រុងដល់ការបង្វឹកដំរីជាដើម។ មន្ត្រីកិច្ចការដំរីមានងារជា «ខ្លោញដំរី»។

គេបានរៀបរាប់ពីការកសាងប្រាសាទអង្គរវត្តក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ដោយមានភ្ជាប់ជាមួយការប្រើប្រាស់កម្លាំងដំរី អមជាមួយរូបភាពយ៉ាងមមាញឹករបស់ក្រុមដំរីដែលកំពុងអូសទាញថ្មសិលាយកទៅសាងសង់ប្រាសាទដ៏ល្បីល្បាញមួយនេះ។ មកដល់រាជ្យព្រះបាទជយវរ្ម័នទី៧ ព្រះអង្គក៏បានរៀបចំឱ្យមានព្រះលានជល់ដំរីសម្រាប់ត្រួតកងទ័ពមុនពេលចេញច្បាំង និងក្រោយពេលច្បាំងចប់ចូលរាជធានីវិញ។ នៅតាមជញ្ជាំងប្រាសាទបាយ័ន្ត ព្រះបាទជយវរ្ម័នទី៧ក៏បានរំលេចនូវចម្លាក់សង្គ្រាមចម្បាំងជាមួយសត្រូវ ដោយមានការចូលរួមពីទ័ពដំរីដ៏អង់អាចក្លាហាន វាយបំបាក់គូសត្រូវឱ្យបាក់បបខ្លបខ្លាចចេញឆ្ងាយពីដែនព្រះនគរ។

អានបន្ថែមទៀត
https://m.freshnewsasia.com/index.php/en/knowledge/324931-2024-01-13-10-39-05.html

18/07/2024

រឿងថោកទាបបំផុតគឺ ដឹងហើយថោកទាបប៉ុន្តែនៅតែប្រព្រឹត្តអំពើថោកទាប
រៀនសូត្របានខ្ពង់ខ្ពស់ យកអំណាចនិងចំនេះដឹងប្រព្រឹត្តអគប្បី
#រៀនមិនចេះអស់

ខ្ញុំមានមោទនភាពដែលបានកើតនៅតំបន់អង្គរ #រូបភាពប្រភពពីGoogle
15/07/2024

ខ្ញុំមានមោទនភាពដែលបានកើតនៅតំបន់អង្គរ

#រូបភាពប្រភពពីGoogle

15/07/2024

យើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ
ចូរធ្វើអ្វីដែរយើងគិតថាល្អ និងមិនប៉ះពាល់ដល់អ្នកដទៃ

ម្ចាស់រូបនៅពេលនេះក្រមុំ កំលោះ ខ្លះទៀតមានកូនចៅហើយអតីតកាលដែលលំបាកតែសម្បូរទៅដោយសេចក្តីរីករាយសង្ឃឹមថាម្ចាស់រូបឃើញហើយ និងញញឹម...
13/07/2024

ម្ចាស់រូបនៅពេលនេះក្រមុំ កំលោះ ខ្លះទៀតមានកូនចៅហើយ
អតីតកាលដែលលំបាកតែសម្បូរទៅដោយសេចក្តីរីករាយ
សង្ឃឹមថាម្ចាស់រូបឃើញហើយ និងញញឹម😊

23/06/2024

សូមអរគុណលោកបង និងបងប្អូនសិស្សសាលា JWOC បានមកផ្សព្វផ្សាយអំពីបរិស្ថាន និងផ្តល់ជូនអាហារដល់សិក្សានុសិស្សទាំងអស់ 🙏🙏
Angkor Kids For Better Future

Hopefully you all will getting better future. 🙏❤️🙏 , Thank you so much Frédéric, Mark, Bayon Modern Residence and Siem R...
06/06/2024

Hopefully you all will getting better future.
🙏❤️🙏 ,
Thank you so much Frédéric, Mark, Bayon Modern Residence and Siem Reap Comforts for your support ❤️. Without your help school cannot happen until today.

20/05/2024

ពេលល្ងាចដ៏ស្ងប់ស្ងាត់

ចេះឯងអោយក្រែងចេះគេ
09/05/2024

ចេះឯងអោយក្រែងចេះគេ

មនុស្សបំផ្លាញធម្មជាតិ ក៏ដូចជាបំផ្លាញ់ផែនដីខ្លួនឯងដែលកំពុងរស់នៅ
23/04/2024

មនុស្សបំផ្លាញធម្មជាតិ ក៏ដូចជាបំផ្លាញ់ផែនដីខ្លួនឯងដែលកំពុងរស់នៅ

Thank you very much Mark❤️🙏❤️08 April 2024 Angkor Kids free English Classes
08/04/2024

Thank you very much Mark❤️🙏❤️
08 April 2024 Angkor Kids free English Classes

08/02/2024
06/01/2024

We are Cambodian
I am Angkor Kid

🚫តោះ​យុទ្ធនាការ​ Block ចោល​Page អត់​ប្រយោជន៍​👌———————————Link Group ការងារ​: https://t.me/BankerCareer
09/12/2023

🚫តោះ​យុទ្ធនាការ​ Block ចោល​Page
អត់​ប្រយោជន៍​👌

———————————
Link Group ការងារ​: https://t.me/BankerCareer

តើប្រជាជនអង្គរទាំងអស់រស់នៅដោយខុសច្បាប់? តើប្រជាជនអង្គរតំបន់អង្គរគួរតែមានការលើកទឹកចិត្ត ឬយ៉ាងណា?ប្រជាជនអង្គរបានចូលរួមកាពា...
06/12/2023

តើប្រជាជនអង្គរទាំងអស់រស់នៅដោយខុសច្បាប់?
តើប្រជាជនអង្គរតំបន់អង្គរគួរតែមានការលើកទឹកចិត្ត ឬយ៉ាងណា?
ប្រជាជនអង្គរបានចូលរួមកាពារអភិរក្សអ្វីខ្លះ?
បើគ្នានប្រជាជនតំបន់អង្គររស់នៅកាលពីយូរលង់ តើយើងអាចឃើញវត្ថុ បុរាណ រូបបដិមា និងរបស់មានតំលៃដល់សព្វថ្ងៃដែរ ឬយ៉ាងណា?
https://kh.usembassy.gov/km/household-archaeology-angkor-wat-kh/

Address


Telephone

+6626276272

Website

Alerts

Be the first to know and let us send you an email when ក្មេងអង្គរ Angkor Kids posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share