Hit the Road-ចេញដំណើរ

  • Home
  • Hit the Road-ចេញដំណើរ

Hit the Road-ចេញដំណើរ Hello everyone! Welcome to Hit the Road

Our goal is to provide information about tourism destination

[English Below]📍FT Gallery🎨😊😊តោះនាំគ្នាមកមើលវិចិត្រសាលដែលទើបនឹងបើកថ្មីក្នុងឆ្នាំ២០២១នេះ❤FT Gallery ជារិចិត្រសាលសហសម័យអន្...
03/03/2021

[English Below]
📍FT Gallery🎨

😊😊តោះនាំគ្នាមកមើលវិចិត្រសាលដែលទើបនឹងបើកថ្មីក្នុងឆ្នាំ២០២១នេះ
❤FT Gallery ជារិចិត្រសាលសហសម័យអន្តរជាតិដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលមានដាក់តាំងទាំងស្នាដៃសិល្បៈរបស់វិចិត្រករខ្មែរ និងបរទេស
🎨ឥឡូវនេះ FT​ Gallery កំពុងមានការតាំងពិពរណ៍សិល្បៈ “From Disability to Visibility” ដែលត្រូវបានជ្រើសរើសដោយ​​ Miguel Jeronimo ការតាំងពិពរណ៍នេះត្រូវបានប្រព្រឹត្តិឡើងដើម្បីលើកស្ទួយ និងបង្ហាញពីស្នាដៃ និងរឿងរ៉ាវរបស់វិចិត្រដែលជាជនពិការ។​ ការតាំងពិពរណ៍នេះក៏ចង់បង្ហាញផងដែរថា ពិការភាពមួយចំនួនមិនមែនសុទ្ធតែមើលឃើញនឹងភ្នែកនោះទេ
🎨ចូលរូមទស្សនាការតាំងពិពរណ៍នេះទាំងអស់គ្នានៅ FT Gallery ដែលបើកពីម៉ោង ១០ព្រឹក រហូតដល់ ម៉ោង ៦ល្ងាច

😊😊Let’s explore this newly opened gallery and artspace
❤FT Gallery is the first international gallery in Cambodia showcasing artwork by both Cambodian and international artists.
🎨FT Gallery is now holding “From Disability to Visibility” exhibition that has been curated by Miguel Jeronimo
The purpose of this exhibition is to highlight the work of artists who are dealing with disability. This exhibition also wants to relay the message that disabilities are not always visible.
🎨Join the exhibition at FT Gallery anytime from 10am to 6pm

🙏We apologize if any errors occur in this post.
©️Credit to FT Gallery and Factory Phnom Penh

[English Below]🍾🎨ស្រា អាត | Sra Art🍾🎨មិនដឹងថាទៅណាក្នុងអំឡុងពេលនេះមែនទេ?🤔អញ្ជើញមកស្រា អាតទាំងអស់គ្នា!!❤️លោកអ្នកអាចទស្សនាក...
02/03/2021

[English Below]

🍾🎨ស្រា អាត | Sra Art🍾🎨

មិនដឹងថាទៅណាក្នុងអំឡុងពេលនេះមែនទេ?🤔

អញ្ជើញមកស្រា អាតទាំងអស់គ្នា!!
❤️លោកអ្នកអាចទស្សនាការទាំងពិពរណ៍ ក្រេបស្រាទំពាំងបាយជូរបណ្ដើរ
❤️ក្រៅពីនេះ លោកអ្នកអាចចូលរួមវគ្គសិក្សាផ្សេងៗ ដែលមាននៅស្រា អាត ដូចជាថ្នាក់រៀនគូរគំនូរ និងថ្នាក់របាំ
❤️លោកអ្នកក៏អាចនាំកូន ឬក្មួយរបស់លោកអ្នកមកចូលរួមក្នុង Kids’ Art Club ដែលនីងប្រព្រឹត្តទៅរៀងរាល់ថ្ងៃពុធ ក្នុងខែមីនានេះ

តាមដានផេក និងគេហទំព័ររបស់ស្រា អាត សម្រាប់ព័ត៌មានបន្ថែម

📍អាស័យដ្ឋាន: មហាវិថីសម្ដេចសុធារស រាជធានីភ្នំពេញ

Don’t know where to go during this time?🤔

❤️Let’s go to Sra Art where you can enjoy the art exhibition along with wine sipping.
❤️ Art also offers classes such as Aerial Dance Class, Sip and Paint Class and many others.
❤️This March, you can have your kids join the Kids’ Art Club at Sra Art that is held on every Wednesday.

Follow Sra Art on social media and their website for more information.

📍Address: Samdech Sothearos Blvd, Phnom Penh

🙏We apologize if any errors occur in this post.
©️Credit to Sra'Art

📍គម្រោងសិល្បៈស-ស | Sa Sa Art Projectsដោយមើលឃើញពីកង្វះនៃការអប់រំ​ និងការចូលរួមក្នុងវិស័យសិល្បៈសហសម័យ ក្រុមសិល្បករមួយក្រុម...
16/02/2021

📍គម្រោងសិល្បៈស-ស | Sa Sa Art Projects

ដោយមើលឃើញពីកង្វះនៃការអប់រំ​ និងការចូលរួមក្នុងវិស័យសិល្បៈសហសម័យ ក្រុមសិល្បករមួយក្រុមដេលមានឈ្មោះថា ស្ទាវសិល្បៈ​ ក៏បានបង្កើត គម្រោងសិល្បៈស-សឡើងមក

នៅគម្រោងសិល្បៈស-ស​ លោកអ្នកអាចទស្សនាការតាំងពិពរណ៍ពី ស្នាដៃសិល្បៈនានា​ ពីសិល្បករខ្មែរទូទាំងប្រទេស និងចូលរូមក្នុងកម្មវិធីសិក្សារបស់គម្រោងសិល្បៈស-ស

📸🎬ក្នុងខែកុម្ភៈនេះ គម្រោងសិល្បៈស-ស បាននាំនូវការតាំងពិព័រណ៍បញ្ចប់ថ្នាក់រូបថតបែបសហសម័យ និងឯកសារ ២០២០ “បន្សាំ” មកបង្ហាញផងដែរ ហើយពិពរណ៍នេះនឹងបន្តរហូតដល់ថ្ងៃទី២០📸🎬

នៅសល់តែ​ ៥ថ្ងៃទៀតប៉ុណ្ណោះ!! កុំភ្លេចមកចូលរួមទាំងអស់គ្នាណា😊💕

Due to the lack of contemporary art education and engagement in Cambodia, an art collective called Stiev Selapak decided to establish the Sa Sa Art Projects

At Sa Sa Art Projects, you can attend various exhibition of Khmer artist from all over the country and join Sa Sa Art Projects educational programs

📸🎬This February, Sa Sa Art Projects is hosting “Adaptation?” Graduate Exhibition of Contemporary and Documentary Photography Class 2020 that will be showing until February 20📸🎬

That’s only 5 days left!! Come and join before the exhibition ends😊💕

©Credit to Sa Sa Art Projects
🙏We apologize if any errors occur in this post

📍របាំក្ងោកប៉ៃលិន | Pailin Peacock Danceរបាំក្ងោកប៉ៃលិន មានដើមកំណើតមកពីជនជាតិកូឡា ដែលរស់នៅក្នុងខេត្តប៉ៃលិន។ សាច់រឿងនៅក្នុ...
15/02/2021

📍របាំក្ងោកប៉ៃលិន | Pailin Peacock Dance

របាំក្ងោកប៉ៃលិន មានដើមកំណើតមកពីជនជាតិកូឡា ដែលរស់នៅក្នុងខេត្តប៉ៃលិន។ សាច់រឿងនៅក្នុងរបាំនេះបង្ហាញពីក្ងោកមួយគូកំពុងចែចង់គ្នា ហើយត្រូវព្រានព្រៃតាមប្រហារ🦚🦚

របាំក្ងោកប៉ៃលិនបង្ហាញពីភាពរុងរឿង ធម្មជាតិ និងជំនឿរបស់អ្នកស្រុកប៉ៃលិន ហេតុដូចនេះហើយទើបគេច្រើនសម្ដែងរបាំនេះនៅក្នុងពិធីបុណ្យ ឬដើម្បីអបអរសាទរក្នុងកម្មវិធីអ្វីមួយ

លោកអ្នកអាចមកមើលការសម្ដែងរបាំក្ងោកនៅឯ
❤ភោជនីយដ្ឋានគូលែនក្នុងខេត្តសៀមរាប
❤ការសម្ដែងរបស់ Cambodian Living Art

Pailin Peacock Dance was inspired by the Kola ethnic group who live in Pailin. The story of this dance depicted a peacock and peahen courting each other with the hunter trying to hunt them.🦚🦚

Pailin Peacock Dance is about prosperity, nature and the belief of people in Pailin. Therefore, it is mostly performed during big festivals or to celebrate in some private events.

You can watch the Pailin Peacock Dance at
❤Koulen Restaurant in Siem Reap
❤Cambodian Living Arts

© Credit to the rightful owner.
🙏We apologize if any errors occur in this post.

📍ស្បែកធំ | Sbek Thomល្ខោនស្រមោលស្បែកធំមានអាយុកាលយូរលង់ណាស់មកហើយ តាំងពីមុនសម័យអង្គរមកម្ល៉េះ ហើយត្រូវបានដាក់បញ្ចូលជាសម្បត្...
14/02/2021

📍ស្បែកធំ | Sbek Thom

ល្ខោនស្រមោលស្បែកធំមានអាយុកាលយូរលង់ណាស់មកហើយ តាំងពីមុនសម័យអង្គរមកម្ល៉េះ ហើយត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី ២៥ វិច្ឆិកា ២០០៥

ល្ខោននេះ ភាគច្រើនត្រូវបានគេសម្ដែងតែនៅក្នុងពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ និងបុណ្យចម្រើនព្រះជនព្រះមហាក្សត្រ

ល្ខោនស្រមោលស្បែកធំត្រូវបានសម្ដែងដោយសិល្បករកាន់នូវស្បែក ដែលត្រូវឆ្លាក់ចេញជាតួនៅក្នុងសាច់រឿង ហើយធ្វើកាយវិការទៅតាមសាច់រឿង។ នៅក្នុងការសម្ដែងល្ខោននេះ មានតែសិល្បករប៉ុណ្ណោះ ដែលជាអ្នកធ្វើកាយវិការ ដោយសារតែស្បែកដែលយកមកសមដែងក្នុងល្ខោននេះពុំមានផ្នែកដែកអាចធ្វើកាយវិការបាន។ ជាទូទៅ ការសម្ដែងល្ខោនស្រមោលស្បែកធំ តែងមានអ្នកពោលពីរនាក់ និងអមដោយភ្លេងពិណពាទ្យ

ល្ខោនស្រមោលស្បែកធំត្រូវបានគេប្រើប្រាស់ដើម្បីសម្ដែងនូវរឿងរាមកេរ្ត៍ ដែលសាច់រឿងពេញអាចចំណាយពេលដល់ទៅ ៣ ឬ ៤ថ្ងៃ ក្នុងការសម្ដែង ហើយអាចមានស្បែកដល់ទៅ ១៦០ ក្នុងការសម្ដែងមួយ

ដោយសារតែរបបខ្មែរក្រហម ល្ខោនស្រមោលស្បែកធំសឹងតែត្រូវបានបាត់បង់ ដោយការប្រឹងប្រែងស្ដារឡើងវិញនៅរបាំនេះដោយសិល្បករដែលបានរួចផុតពីរបបនេះ ទើបយើងនៅតែអាចបន្តទស្សនាល្ខោននេះបាននាពេលបច្ចុប្បន្ន

បើលោកអ្នកចង់ទស្សនាល្ខោនស្រមោលស្បែកធំ លោកអ្នកអាចមកកាន់ សមាគមសិល្បៈសុវណ្ណភូមិ ដែលមានទីតាំងនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ

Sbek Thom Shadow Puppetry has been performed since before the Angkorian era and was proclaimed as a UNESCO Masterpiece of the Oral and Intangible Heritage of Humanity on 25 November 2005.

Sbek Thom is usually only performed during special occasion such as Khmer New Year and King’s Birthday

Sbek Thom is performed with the performers holding the puppet and acting according to the plot of the story. In the performance, only the performers move as the puppet has no movable part. Usually, Sbek Thom is performed with two narrators and is accompanied by an orchestra of Pen Peat.

Sbek Thom is used to perform the story of Reamker, which is the Khmer version of Indian Ramayana which can last up to 3 or 4 nights for a full performance and use up to 160 puppet in a single presentation.

Because of the Khmer Rouge, Sbek Thom was almost lost but with the effort of the surviving artists, it was slowly revived and shown to the public again.

If you want to see a Sbek Thom performance, you can come to Sovanna Phum Art Association which is located in Boeung Trabek Commune, Chamkamorn District, Phnom Penh

©️Credit to the rightful owner.
🙏We apologize if any errors occur in this post.

[English Below]📍សាលសិល្បៈសហសម័យ មីរ៉ាស្ស​ | Mirage Contemporary Art Space❓តើអ្វីទៅជាសិល្បៈសហសម័យ?❓តើសិល្បៈសហសម័យនៅក្នុងប...
13/02/2021

[English Below]
📍សាលសិល្បៈសហសម័យ មីរ៉ាស្ស​ | Mirage Contemporary Art Space

❓តើអ្វីទៅជាសិល្បៈសហសម័យ?
❓តើសិល្បៈសហសម័យនៅក្នុងប្រទេសកម្ពុជាបានឆ្លុះបញ្ចាំងពីអ្វីខ្លះនៅក្នុងសង្គមខ្មែរយើង?🇰🇭🎨

ឥឡូវនេះ លោកអ្នកអាចមករកចម្លើយនេះនៅសាលសិល្បៈសហសម័យ មីរ៉ាស្ស ដែលមានទីតាំងស្ថិតនៅ វិថី ឧកញ៉ា អ៊ុំ ឆាយ, ក្រុងសៀមរាប🎨

❤️សាលសិល្បៈសហសម័យ មីរ៉ាស្ស មានដាក់តាំងនូវស្នាដៃសិល្បៈសហសម័យរបស់វិចិត្រករខ្មែរច្រើន​ដែលឆ្លុះបញ្ចាំងពីប្រធានបទដែលកើតមានឡើងនៅក្នុងសង្គមខ្មែរយើង

❤️🖼ឥឡូវនេះ លោកអ្នកអាចទស្សនាការតាំងពិពរណ៍ “សាលាសំណាក់” ដោយសិល្បករ វុធ លីណូ ដែលនឹងតាំងបង្ហាញនូវសាលសិល្បៈសហសម័យ មីរ៉ាស្ស រហូតដល់ថ្ងៃទី ២២ ខែកុម្ភៈ។​ នៅក្នុងពិពរណ៍ “សាលាសំណាក់” នេះ លោកវុធ លីណូចង់បង្ហាញពីសារៈសំខាន់របស់សាលាសំណាក់ ដែលជាទីសំចតសម្រាប់អ្នកដំណើរ​ដែលមកពីគ្រប់ទិសទី

កុំឲ្យខកខានឱកាសនេះ មកសាលសិល្បៈសហសម័យ មីរ៉ាស្ស ឥឡូវនេះទាំងអស់គ្នា💕

❓What is Contemporary Art?
❓What is being shown about Khmer society through Cambodian Contemporary Art?🇰🇭🎨

Now, you find the answers at Mirage Contemporary Art Space which is located in Corner of Koulen Hotel, Oknha Oum-Chhay St, Krong Siem Reap.🎨

❤️Mirage Contemporary Art Space is the gallery for art pieces by Khmer artists who want to tell stories of Cambodia through their works.

❤️🖼This month, you can come and visit “Sala Samnak” exhibition by Vuth Lyno at Mirage Contemporary Art Space until February 22. In “Sala Samnak”, Vuth Lyno wants to highlight the “rest hall” which is for communal use of travelers from anywhere.

Don’t miss this exhibition. Visit Mirage Contemporary Art Space now💕

© Credit to Mirage Contemporary Art Space now
🙏We apologize if any errors occur in this post.

📍កសិដ្ឋានសូត្រអង្គរ | Angkor Silk Farm🤔តើលោកអ្នកធ្លាប់ឆ្ងល់អំពីរបៀបនៃការផលិតសូត្រ ឬទេ?បើដូច្នោះ បន្ទាប់ពីដើរទស្សនាប្រាសា...
12/02/2021

📍កសិដ្ឋានសូត្រអង្គរ | Angkor Silk Farm

🤔តើលោកអ្នកធ្លាប់ឆ្ងល់អំពីរបៀបនៃការផលិតសូត្រ ឬទេ?
បើដូច្នោះ បន្ទាប់ពីដើរទស្សនាប្រាសាទបុរាណរួចហើយ លោកអ្នកអាចឈាងចូលលេងកសិដ្ឋានសូត្រអង្គរ ដើម្បីស្វែងយល់ពីការផលិតសូត្រ ទាំងពីការចិញ្ចឹមដង្កូវនាង🐛 ការដាំដើមមនដែលជាចំណីរបស់ដង្កូវនាង🌳 រហូតដល់ការចម្រាញ់យកសរសៃសូត្រពីដង្កូវនាង🧶 និងត្បាញឲ្យក្លាយទៅជាក្រណាត់សូត្រ☺️💕💕

❤️នៅកសិដ្ឋានសូត្រអង្គរ​ លោកអ្នកអាចចូលទស្សនាដោយមិនអស់ប្រាក់ ហើយថែមទាំងមានមគ្គុទេសនៅទីនោះ ដែលនឹងនាំលោកអ្នកទស្សនាកសិដ្ឋាន និងពន្យល់ពីដំណាក់កាលនីមួយៗ នៃការផលិតសូត្រថែមទៀតផង

❤️លើសពីនេះទៅទៀត លោកអ្នកអាចទទួលបានការធ្វើដំណើរដោយមិនគិតប្រាក់ទៅកាន់កសិដ្ឋានសូត្រអង្គរ នៅម៉ោង9:30 ព្រឹក និងមោ៉ង1:30 ថ្ងៃ ដោយគ្រាន់តែកក់តាមរយៈលេខទូរសព្ទ ឬអ៊ីម៉ែលរបស់ Artisans Angkor

📍កសិដ្ឋានសូត្រអង្គរ មានទីតាំងនៅក្នុងស្រុកពួក​ ស្ថិតនៅ ២០ គិឡូម៉ែត្រពីក្រុងសៀមរាប

🤔Have you ever been curious about the process of silk making?
Visit Angkor Silk Farm after your trip to the temples to learn about the process of silk making starting from silkworm raising🐛, mulberry cultivation🌳, extracting silk threads🧶 and weaving them into silk cloth.☺️💕💕

❤️At Angkor Silk Farm, tourists can receive a free guided tour around the farm and learn about each step of silk making.

❤️Moreover, you can also receive free transportation to the Angkor Silk Farm at 9:30 am and 1:30 pm by booking through Artisans Angkor’s telephone number or email.

📍Angkor Silk Farm is located in Puok, 20km from Siem Reap downtown

©️Credit to Artisans Angkor
🙏We apologize if any errors occur in this post.

📍Treeline Urban Resort❤️🎨If you are passionate about Contemporary Art, then Treeline Urban Resort is for you with 48 roo...
10/02/2021

📍Treeline Urban Resort

❤️🎨If you are passionate about Contemporary Art, then Treeline Urban Resort is for you with 48 rooms decorated with contemporary art pieces and other artworks displayed around the resort.🎨❤️

❤️Treeline Urban Resort is currently hosting an exhibition, INVISIBLE VOICE, until the end of February featuring six talented Khmer artists who tell different stories about Cambodia through different forms of art.👩‍🎨👨‍🎨

📸Ero Prom uses photography to show the beauty of coral reefs in the Koh Kong area and draw attention to the pollution that endangered this beautiful nature through intervention of artistic light.

🗿Prak Dalin’s sculptures and site specific installation show the impact of urban development. Her sculptures and site-specific installations are inspired by the roof of a traditional Khmer house. Two sculptures are displayed in the gallery and one site-specific installation is placed in front of Treeline Urban Resort along the riverbank to reflect how Khmer houses were mostly built near the riverbank.

🎨So Vitou’s two installations and one drawing took inspiration from how nature interacts with the temple and how temples evolve through time.

📸 Kanha Hul is inspired by the proverb “women have 100 hands. Therefore, she created “100 Hands” and invited her friends and local women to a workshop where they sewed a Sarong together. During the workshop, Kanha Hul captured the process and presented the photograph along with Sarong at the exhibition.

🎨Due to constant changes in our society, some of us are feeling at lost with our personality and cultural identity. Tyl Kan uses canvas and oil or acrylic paint to narrate these issues and hope that the next generation of Cambodian can regain “self-identity” and know where they are right now.

🩸Meanwhile, Siden’s work explores the topic of sacrifice: war sacrifice, religious sacrifice, self-sacrifice, animal sacrifice, and the sacrifice of nature. He created symbols using metal and paints to honor those who have suffered and the sacrifice that they have made.

Visit Treeline Urban Resort before the end of this month to see the talent of these six Cambodian artists.☺️

👉For more information visit Treeline Urban Resort social media and website.

📍Treeline Urban Resort is located in Achasva Street, Wat Bo Village, Sala Kamroek Commune, Siem Reap

🙏We apologize for the lack of Khmer in this post.
©️Credit to Treeline Urban Resort

[English Below]📍សេរ៉ាមុិច | Khmer Ceramics and Fine Art Centreតើលោកអ្នកចង់រៀនពីការស្មូនរូបទេ?តោះមករៀនសូនរូបនៅ សេរ៉ាមុិចទ...
08/02/2021

[English Below]
📍សេរ៉ាមុិច | Khmer Ceramics and Fine Art Centre

តើលោកអ្នកចង់រៀនពីការស្មូនរូបទេ?
តោះមករៀនសូនរូបនៅ សេរ៉ាមុិចទាំងអស់គ្នា!!💕💕

លោកអ្នកអាចរៀនសូនកែវឬចាន សូនជារូបសត្វឬវត្ថុផ្សេងៗ និងផាត់ពណ៌ចានឬកែវ ពីគ្រូដ៏ចំណាន។

ចាំអង្កាល់ទៀត បើមានពេលទំនេរបន្ទាប់ពីដើរលេងប្រាសាទ កុំភ្លេចមកសេរ៉ាមុិច នៅភូមិទ្រាំង ស្រុកស្លរក្រោម ខេត្តសៀមរាប😊💕

Do you want to learn pottery?
Come to Khmer Ceramics!!💕💕

You can attend many classes such as pottery class, modeling class and ceramic painting from an experienced teacher.

What are you waiting for? Visit Khmer Ceramics at Traeng Village, Slor Kram Commune, Siem Reap City after your trip to temples☺️💕

Credit to the rightful owners

[English Below]📍ភូមិអណ្ដូងឫស្សី ខេត្តកំពង់ឆ្នាំង | Ondoung Rossey Village, Kampong Chhnangពេលដែលលោកអ្នកលឺអំពីខេត្តកំពង់ឆ...
08/02/2021

[English Below]
📍ភូមិអណ្ដូងឫស្សី ខេត្តកំពង់ឆ្នាំង | Ondoung Rossey Village, Kampong Chhnang

ពេលដែលលោកអ្នកលឺអំពីខេត្តកំពង់ឆ្នាំង តើអ្នកទាំងអស់គ្នាគិតដល់អ្វីមុនគេ?
គឺឆ្នាំងមែនទេ? បើអីចឹងមែន តោះមកលេងភូមិអណ្ដូងឫស្សី!!🇰🇭🇰🇭

🏞ភូមិអណ្ដូងឫស្សី គឺជាសហគមន៍មួយនៅក្នុងខេត្តកំពង់ឆ្នាំង ដែលគ្រួសារនៅក្នុងសហគមន៍នេះសឹងតែទាំងអស់ចាប់យកសិប្បកម្មស្មូន ឬកុលាលភាជន៍ ជារបរចិញ្ចឹមជីវិត។ ក្រៅពីឆ្នាំងហើយ ប្រជាជនក្នុងភូមិនេះក៏បានប្រើប្រាស់ដីឥដ្ឋផលិតនូវឧបករណ៍ប្រើប្រាស់ផ្សេងៗដូចជា ចង្កៀង​ ប៉ាន់តែ ពែងតែ ចង្ក្រាន និងវត្ថុអនុស្សវរីយ៍ផ្សេងទៀ🍶🏮

ភ្ញៀវទេសចរណ៍អាចស្វែងយល់ពីការសូនដីឥដ្ឋ រៀនអំពីរបៀបសូន ហើយយកស្នាដៃរបស់ខ្លួនមកផ្ទះ ឬជាវស្នាដៃរបស់សិប្បករនៅក្នុងភូមិអណ្ដូងឫស្សី។

When you hear about Kampong Chhnang, what is the first thing that pops up in your mind?
The pot? If so, come and visit Ondoung Rossey Village!! 🇰🇭 🇰🇭

🏞Ondoung Rossey Village is a community in Kampong Chhnang village, where most of the households are relying on pottery as their main income source. Aside from pot, the village also specialize in oil lamps, teapot, teacup and other souvenirs🍶🏮

Tourists can watch the pottery process, learn it, bring their craft home or purchase the work of Ondoung Rossey Village resident.

©️Credit the rightful owners

[English below]📍Cambodian Living ArtsCambodian Living Arts គឺជាអង្គការមួយដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលនូវសិល្បៈ...
06/02/2021

[English below]
📍Cambodian Living Arts

Cambodian Living Arts គឺជាអង្គការមួយដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលនូវសិល្បៈករជំនាន់ក្រោយ ដែលអាចជួយថែរក្សាវប្បធម៌ខ្មែរឲ្យនៅគង់វង្ស🇰🇭💕

❤លោកអ្នកអាចទស្សនាការសម្ដែងរបាំ​ប្រពៃណីផ្សេងពីក្រុមរបាំរបស់ Cambodian Living Arts ដែលសម្ដែងជាប្រចាំនៅបរិវេណសារមន្ទីរជាតិ
❤ការសម្ដែងរបស់ Cambodian Living Arts មានដូចជាល្ខោនស្រមោល របាំក្ងោក របាំអប្សរា​ ​របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយផងដែរ
❤លោកអ្នកក៏អាចចូលរួមវគ្គរៀនរបាំរបស់ Cambodian Living Arts ដើម្បីសិក្សាអំពីរបៀបស្លៀកក្បិន ការរាំរបាំខ្មែរ រួមទាំងប្រវត្តិនៃរបាំខ្មែរផងដែរ

បច្ចុប្បន្ន Cambodian Living Arts បានផ្អាកការសម្ដែងរបស់ខ្លួនដោយសារតែជំងឺកូវីត១៩ ប៉ុន្តែលោកអ្នកអាចអញ្ជើញក្រុមសិល្បៈរបស់ Cambodian Living Arts មកសម្ដែងក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់លោកអ្នកបាន😊
🚐លើសពីនេះទៀត ឥឡូវនេះ Cambodian Living Art កំពុងធ្វើដំណើរទស្សនាចរកម្មវិធីរដូវវប្បធម៌ ​ទៅកាន់ខេត្តផ្សេងៗក្នុងប្រទេសកម្ពុជាក្រោមប្រធានបទ “ការបង្ហាញអត្តសញ្ញាណ៖ ពួកគេ និង/ឬ ពួកយើង” ហើយពួកគេនឹងនាំយកនូវការសម្ដែងរបាំ និងតន្ត្រីពីផ្នែកផ្សេងៗនៃប្រទេសកម្ពុជា រួមមានរបាំរបស់បងប្អូនជនជាត់ភាគតិច មកបង្ហាញដល់ទស្សនិកជនក្នុងខេត្តទាំងនេះ🚐
👉តាមដានបណ្តាញសង្គមរបស់ Cambodian Living Arts ដើម្បីបានដឹងថា ពួកគេនឹងទៅខេត្តណាបន្ត

Cambodian Living Arts is a non-profit organization with the mission to nurture the next generation of artists in Khmer traditional performing arts.🇰🇭💕

❤You can visit and watch traditional Khmer dance from troupe at Cambodian Living Arts at National Museum
❤Cambodian Living Arts provide a variety of performances such as Puppet Show, Peacock Dance, Apsara and other Khmer traditional performing arts
❤You can also join their workshop where you will put into traditional pant and learn about the foundation of Khmer Dance and its history

Currently, Cambodian Living Arts has halted their activity due to Covid-19. However, they can still be invited to perform at private events. 😊
🚐Moreover, Cambodian Living Arts is touring for their Cultural Season Expressing Identities "Them and/or Us" which they will go to different provinces in Cambodia to perform dance and music from different parts of the country including the arts of the ethnic groups in Cambodia.🚐
👉Follow Cambodian Living Arts on their social media to know where they will be on their next trip

We do not own any of the photos
Credit to the rightful owners and Cambodian Living Arts (CLA) Experience Cambodian Living Arts

[English Below]📍សារមន្ទីរ និងហាងកាហ្វេរំចេក៥​ | Romcheik 5 Art Space & Caféតើលោកអ្នកធ្លាប់បានស្គាល់ ឬចង់ស្វែងយល់អំពីសិល្...
05/02/2021

[English Below]
📍សារមន្ទីរ និងហាងកាហ្វេរំចេក៥​ | Romcheik 5 Art Space & Café

តើលោកអ្នកធ្លាប់បានស្គាល់ ឬចង់ស្វែងយល់អំពីសិល្បៈបែបទំនើបឬទេ?🎨🎨
តើលោកអ្នកចូលចិត្តកាហ្វេដែរឬទេ?☕️☕️

ម៉ោះ! ម៉ោះ! ធ្វើដំណើរទៅកាន់សារមន្ទីររំចេក៥ និង ហាងកាហ្វេរំចេក៥​ ដែលមានទីតាំងស្ថិតនៅផ្លូវ២០១A​ ក្នុងក្រុងបាត់ដំបង🇰🇭😊

🎨សារមន្ទីររំចេក៥ ជាសារមន្ទីរមួយដែលតាំងបង្ហាញនូវសិល្បៈបែបទំនើបរបស់សិល្បករខ្មែរយើង ភ្ញៀវទេសចរអាចចូលទស្សនាក្នុងតម្លៃសំបុត្រត្រឹមតែ៥$​ប៉ុណ្ណោះ🎨

☕️លើសពីនេះទៅទៀត ជាន់លើបង្អស់របស់សារមន្ទីរគឺជាហាងកាហ្វេរំចេក៥ ដែលមានបរិយាកាសស្ងប់ស្ងាត់ និងមានបម្រើជូននូវភេសជ្ជៈ រួមទាំងម្ហូបអាហារឆ្ងាញ់ៗជាច្រើនទៀត☕️

បានទស្សនាស្នាដៃសិល្បៈខ្មែរហើយ បានផឹកកាហ្វេ មើលទេសភាពលំហែអារម្មណ៍ទៀត
នៅចាំអីទៀត? តោះទៅរំចេក៥ ទាំងអស់គ្នា💕💕

Have you ever known or wanted to learn about Contemporary Art?🎨🎨
Are you a coffee lover?☕️☕️

Welcome to Romcheik 5 Art Space and Romcheik 5 Café, located on 201A Street, Krong Battambang🇰🇭😊

🎨Romcheik 5 Art Space is a museum that showcases many Contemporary Art pieces by Cambodian artists and tourists can visit with only 5$ entrance fee🎨

☕️Situated on the rooftop of the museum is Romcheik 5 Rooftop Café which is loved for its serene environment and an amazing selection of food and beverages served at the café☕️

Getting to enjoy culture and satisfy you taste bud on the same trip
What are you waiting for? Visit Romcheik 5 on your next trip💕💕

Declaimer: We do not own any of the Photos
Credit to the rightful owners, Romcheik5 Art Space and Romcheik 5 Rooftop Café

[English Below]📍កោះដាច់ | Koh Dachដោយសារតែកោះដាច់ជា កោះមួយដែលមានភាពល្បីល្បាញទាក់ទងនឹងការផលិតសូត្រ ភ្ញៀវទេសចរបរទេសមួយចំនួ...
03/02/2021

[English Below]

📍កោះដាច់ | Koh Dach

ដោយសារតែកោះដាច់ជា កោះមួយដែលមានភាពល្បីល្បាញទាក់ទងនឹងការផលិតសូត្រ ភ្ញៀវទេសចរបរទេសមួយចំនួននិយមហៅកោះនេះថា កោះសូត្រ

នៅកោះដាច់ ឬកោះសូត្រ ភ្ញៀវទេសចរអាច
❤️ស្វែងយល់អំពីរបៀបនៃការផលិតសូត្រ តាំងពីការចិញ្ចឹមដង្កូវនាងរហូតដល់ការត្បាញជាសម្ពត់
❤️ជាវសម្លៀកបំពាក់​ និងរបស់ប្រើប្រាស់ដែលផលិតចេញពីសូត្រដ៏ប្រណីត ដើម្បីជួយគាំទ្រដល់បងប្អូនប្រជាកសិករខ្មែរ
❤️ធ្វើដំណើរជុំវិញកោះដើម្បីស្វែងយល់ពីជីរភាពប្រជាពលរដ្ឋដែលរស់នៅលើកោះនេះ

ដើម្បីធ្វើដំណើរទៅកាន់កោះដាច់​ លោកអ្នកអាចជិះសាឡាង ឬទូកដពីតំបន់ព្រែកលាភទៅកោះនេះក្នុងតម្លៃសមរម្យ

Having been known for its silk making, Koh Dach Island is also called Silk Island by many foreign tourists.

At Koh Dach or Silk Island, you can
❤️Learn about the process from silk making starting from raising silkworms to weaving the silk thread into silk cloth
❤️Buy silk product that are crafted beautifully by Cambodian silk maker to support their community
❤️Take a tour around the island to explore the rural life of the people on this island

To reach Koh Dach, you can take a ferry from Prek Leap at a very affordable price

Disclaimer: We do not own any of the photos.
Credit to the righful owners.

[English Below]📍Phare, The Cambodian Circus | ហ្វារ ល្ខោនសៀកកម្ពុជាតើលោកអ្នកធ្លាប់ទស្សនាការសម្ដែងសៀកដោយផ្ទាល់ពីមុនមក ឬទេ...
02/02/2021

[English Below]

📍Phare, The Cambodian Circus | ហ្វារ ល្ខោនសៀកកម្ពុជា

តើលោកអ្នកធ្លាប់ទស្សនាការសម្ដែងសៀកដោយផ្ទាល់ពីមុនមក ឬទេ?

🎉ឥឡូវលោកអ្នកអាចទស្សនាការសម្តែងសៀកបែបនិទានរឿងនៅហ្វារ ដែលមានទីតាំងនៅខាងត្បូងផ្លូវសុខសាន្ត ខេត្តសៀមរាបដែលមានតម្លៃសំបុត្រត្រឹមតែ ១០$​ ប៉ុណ្ណោះ🎉

❤️ការសម្ដែងសៀកហ្វារបាននាំយកជីរភាព​​ និងបញ្ហានានាក្នុងសង្គមខ្មែរមកឆ្លុះបញ្ចាំងតាមរយៈការសម្ដែងសៀករហសកម្ម លាយជាមួយសិល្បៈបុរាណខ្មែរ រួមបញ្ចូលទាំងភាពកំប្លុកកំប្លែងរបស់សិល្បៈករខ្មែរទៀតសោត បង្កើតបានជាទស្សនីយភាពមួយដែលធ្វើឲ្យភ្ញៀវទេសចរមិនអាចបំភ្លេចបាន

❤️ក្រៅពីការសម្ដែងសៀក នៅហ្វារ លោកអ្នកអាច:
✅ពិសារអាហារតាមដងវិថីរបស់ Asian Street Food - Cambodia​ នៅក្នុងតម្លៃពិសេស ចាប់ពីម៉ោង ៥ ល្ងាចដល់ ៦:៣០ ល្ងាច
✅ពិសារស្រាក្រឡុក១ ថែម ១
✅ទស្សានាការសម្ដែងមុនកម្មវិធីដោយឥតគិតថ្លៃដែលមានដូចជា ការប្រគុំតន្ដ្រីអាខូស្ទីករបស់សិស្ស និងការលេងស្គរបុរាណខ្មែរដោយក្រុម Medha
✅ជាវវត្ថុអនុស្សាវរីយ៍នៅឯ ហ្វារ Phare, Handicraft Boutique

ចំណូលដែលបានមកពីការសម្ដែងសៀក នឹងត្រូវបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់ សាលាហ្វារពន្លឺសិល្បៈដែលបន្ដុះបណ្ដាលសិល្បករខ្មែរជំនាន់ក្រោយ

Have you ever been to a circus show before?

🎉Now you can enjoy the circus show at Phare, the Cambodian Circus ,which is just north of Sok San road intersection in Siem Reap, with the price of only 10$🎉

❤️The performance at Phare that depicted the life and problems relevant to today’s Khmer society using circus with the influence of Khmer traditional arts and accompanied by some humor made the evening a memorable experience for the circus goers.

❤️Aside from the circus,​ at Phare, tourists can:
✅Enjoy the street food by Asian Street Food - Cambodia at discounted price from 5 pm to 6:30 pm
✅Enjoy ‘buy one, get one free’ cocktail
✅Listen to the free pre-show such as acoustic performance by students and drum performance by Medha
✅Get some souvenir from Phare, Handicraft Boutique

Profit from the performance will be used to support Phare Ponleu Selpak, a school dedicated to training and educating children in deprived areas to be the next generation of Khmer artists

⛔️Declaimer: We do not own any of the pictures. Some errors may occur in our posts.
Credit: Phare, The Cambodian Circus

[English Below]Artisans Angkorគឺជាហាងលក់នូវស្នារដៃសិប្បកម្មខ្មែរមួយដែលមានទីតាំងនូវខេត្តសៀមរាប និងភ្នំពេញក្នុងគោលបំណងចង់ស...
27/01/2021

[English Below]

Artisans Angkor

គឺជាហាងលក់នូវស្នារដៃសិប្បកម្មខ្មែរមួយដែលមានទីតាំងនូវខេត្តសៀមរាប និងភ្នំពេញ

ក្នុងគោលបំណងចង់ស្ដារឡើងវិញនូវសិល្បៈ និងសិប្បកម្មខ្មែរ Artisans Angkor បានផ្ដល់នូវអាជីពដល់ប្រជាសិប្បករខ្មែរតាមរយៈការលក់នូវផលិតផលដូចជា កន្សែងបង់ក ចម្លាក់ឈើ និងថ្ម រួមទាំងគ្រឿងអលង្ការដែលត្រូវបានច្នៃម៉ូតតាមក្បាច់បុរាណខ្មែរ

ភ្ញៀវទេសចរក៏អាចទទួលបានការធ្វើទស្សនកិច្ចដោយមិនគិតលុយទៅកាន់រោងសិប្បកម្មចំណាស់បំផុត និងផ្ទះផលិតសូត្ររបស់ Artisans Angkor ផងដែរ

A traditional handicraft business located in Siem Reap and Phnom Penh.

With the belief to revive traditional art and craft of Cambodia, Artisans Angkor provides jobs for numerous cambodian artists and craftsmen by selling products such as silk scarf, wooden sculpture, stone sculpture and jewelry inspired by Khmer traditional pattern and structure.

Tourists can also receive free guided tours to Artisans Angkor’s oldest workshop and farm silk to learn the process of Cambodia craft at their Siem Reap location.

[English below]​Hit the Road-ចេញដំណើរ បានត្រឡប់មកវិញហើយ!!!🥳🥳ក្នុងឆ្នាំថ្មីនេះ ពួកយើងនឹងនាំមកនូវតំបន់ទេសចរណ៍​និងចំណេះដឹងទ...
27/12/2020

[English below]

​Hit the Road-ចេញដំណើរ បានត្រឡប់មកវិញហើយ!!!🥳🥳

ក្នុងឆ្នាំថ្មីនេះ ពួកយើងនឹងនាំមកនូវតំបន់ទេសចរណ៍​និងចំណេះដឹងទាក់ទង​​នឹងសិល្បៈ និងសិប្បកម្មខ្មែរ​មកចែករំលែកជូនលោកអ្នក🇰🇭🇰🇭

យើងខ្ញុំសង្ឃឹមថាលោកអ្នកនឹងបន្តការគាំទ្រផេក Hit the Road-ចេញដំណើរបន្តទៅទៀតនៅក្នុងឆ្នាំ២០២១ខាងមុខនេះ🥰💕

Hit the Road-ចេញដំណើរ​​ is back!!!🥳🥳

In the coming year, we will focus on sharing Art and Craft tourism destinations in Cambodia to our followers🇰🇭🇰🇭

We hope you will continue to support us and stay with us through our journey in 2021 as well🥰💕

26/09/2020

Wanna go on a boat ride with me?🚤💙

📍ព្រៃកោងកាង ខេត្តកោះកុង | Mangrove Forest, Koh Kong Province

Ctto

03/09/2020

📍ភ្នំម្រេញកង្កែប តំបន់អារ៉ែង ខេត្តកោះកុង

Cr.

សាកស្រមៃមើលថាបាន​អង្គុយមើលថ្ងៃលិចនាមាត់សមុទ្រជាមួយមនុស្សជាទីស្រឡាញ់💗🌅🏖Imagine relaxing on the beach watching the sunset ...
02/09/2020

សាកស្រមៃមើលថាបាន​អង្គុយមើលថ្ងៃលិចនាមាត់សមុទ្រជាមួយមនុស្សជាទីស្រឡាញ់💗🌅🏖

Imagine relaxing on the beach watching the sunset with your loved one💗🌅🏖

📍ឆ្នេរអូត្រេស | Otres Beach

Pic credit to the rightful owners

[English Below]អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានលឺអំពី ទឹកធ្លាក់ពពកវិលរួចមកហើយ💕ទឹកធ្លាក់ពពកវិល ស្ថិតនៅលើភ្នំបូកគោ ខេត្តកំ...
01/09/2020

[English Below]

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានលឺអំពី ទឹកធ្លាក់ពពកវិលរួចមកហើយ💕
ទឹកធ្លាក់ពពកវិល ស្ថិតនៅលើភ្នំបូកគោ ខេត្តកំពត ជាតំបន់ដែលភ្ញៀវទេសចរអាចគយគន់ទេសភាពពពករសាត់អណ្ដែតពេញផ្ទៃមេឃ និងហែលទឹកលេងកម្សាន្តនារដូវវស្សា🇰🇭⛰🏊‍♀️

You must've heard of Popokvil Waterfall💕
Situated on top of Bokor Mountain, Kampot Province, Popokvil Waterfall is a popular spot for cloud sighting and rainy-season swimming🇰🇭⛰🏊‍♀️

Pic. Credit to the rightful owners

05/08/2020

ខេត្តមណ្ឌលគិរី Mondulkiri Province 🇰🇭💕

ចង់ទៅបោះតង់លើភ្នំ មើលទេសភាពថ្ងៃលិចបែបនេះទេ?🌄

Wanna go camping on hilltop while enjoying the view of sunset like this? 🌄

Mention your travel buddies💕

Cr

ភ្នំឧដុង្គ ឬ ភ្នំព្រះរាជទ្រព្យ🇰🇭💕💕Oudung Mountain or Preah Reach Troap Mountain🇰🇭💕💕Who has hiked up to the top and see a...
04/08/2020

ភ្នំឧដុង្គ ឬ ភ្នំព្រះរាជទ្រព្យ🇰🇭💕💕

Oudung Mountain or Preah Reach Troap Mountain🇰🇭💕💕

Who has hiked up to the top and see all these beautiful view? This admin can't relate😆

Cr to the rightful owner

[English Below]ហាងកាហ្វេ ៣៦៥ ទីតាំងទី២​ 365 | Love Coffee 2nd Locationសម្រាប់អ្នកដែលចូលចិត្តញុាំកាហ្វេបណ្ដើរ​ អានសៀវភៅបណ...
30/07/2020

[English Below]

ហាងកាហ្វេ ៣៦៥ ទីតាំងទី២​ 365 | Love Coffee 2nd Location

សម្រាប់អ្នកដែលចូលចិត្តញុាំកាហ្វេបណ្ដើរ​ អានសៀវភៅបណ្ដើរ សម្រាកលំហែអារម្មណ៍ ស្រូបយកខ្យល់អាកាសលើឆ្នេរព្រែកកំពតបណ្ដើរ☕️🏖🌉 អាចមកសាកល្បងហាងកាហ្វេ ៣៦៥ ទីតាំងទី២ នៅក្នុងបឹងកាឡូធម្មជាតិ ដែលមានទីតាំងស្ថិតនៅផ្លូវម៉ាកេង ខាងជើងស្ពានថ្មី៦០ម ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត🇰🇭

A must-go spot for café lovers who love drinking coffee or other drinks while reading books and relaxing on the beach by Prek Kampot☕️🏖🌉
Come and try the coffee at 365 Love Coffee 2nd location in Natural Bungalows, 60m North of New Kampong Bay Bridge, Krong Kampot, Kampot Province.🇰🇭

Cr. 365 love coffee

ចំការម្រេច La Plantationតើអ្នកដឹងទេថាម្រេចកំពតត្រូវបានចុងភៅល្បីមួយចំនួននៅលើពិភពលោកចាត់ទុកថាជា ម្រេចដែលមានរសជាតិឆ្ងាញ់ជាង...
27/07/2020

ចំការម្រេច La Plantation

តើអ្នកដឹងទេថាម្រេចកំពតត្រូវបានចុងភៅល្បីមួយចំនួននៅលើពិភពលោកចាត់ទុកថាជា ម្រេចដែលមានរសជាតិឆ្ងាញ់ជាងគេ?🤔

ឥឡូវនេះ លោកអ្នកមានឱកាសក្នុងការទស្សនា និងស្វែងយល់ដោយផ្ទាល់អំពីការដាំម្រចកំពត​ នៅចំការម្រេច La Plantation ក្នុងស្រុកទឹកឈូ ខេត្តកំពត🇰🇭🇰🇭

ក្រៅអំពីការស្វែងយល់ពីដំណាំម្រេច ភ្ញៀវទេសចរអាចកម្សាន្តជាមួយនឹងសកម្មភាពផ្សេងៗដូចជា
❤️ទស្សនាដំណាំផ្សេងៗទៀត ដែលនៅជុំវិញចំការ ដូចជាម្នាស់ និងផ្លែស្រការនាគ🍍🍍
❤️រៀនចំអិនម្ហូបខ្មែរ ជាមួយនឹងគ្រឿងទេសដែលដាំនៅក្នុងចំការផ្ទាល់ ឬក្នុងតំបន់
❤️បរិភោគម្ហូបខ្មែរក្នុងតំបន់នៅភោជនីយដ្ឋានរបស់ចំការ ដែលចំអិនដោយប្រើប្រាស់គ្រឿងផ្សំពីក្នុងចំការ និក្នុងតំបន់
❤️ជិះរទេះក្របីកាត់បឹងមើលទេសភាពស្រុកស្រែ🐃
❤️គាំទ្រផលិតផលខ្មេរដោយជាវម្រេចកំពត​ ឬផលិតផលផ្សេងៗរបស់ចំការ​ ដូចជាគ្រឿងទេសផ្សេងៗ អំបិល​ និងតែ មកប្រើប្រាស់ក្នុងគេហដ្ឋាន ឬជូនជាកាដូដល់មិត្តភក្ត និងគ្រួសារ

Do you that Kampot pepper is praised by many famous chefs as the best pepper?🤔

You can experience and learn about the art of growing pepper now at La Plantation Farm in Teuk Chhou District, Kampot Province🇰🇭🇰🇭

Other than free tour about pepper farming around the farm, there are other activities that tourists can enjoy such as
❤️Learn about other plants that are grown in the farm such as pineapple and dragonfruit🍍🍍
❤️Learn how to cook Khmer cuisine with spice and ingredients straight from the farm and local markets
❤️Enjoy a delicious meal cooked with local ingredients and spices grown in the farm at a restaurant located within the farm
❤️tour around the village on water buffalo-pulled cart 🐃
❤️Support Khmer products by buying Kampot pepper, Salt, Spices and herbal teas that are sold by the farm

Credit to La Plantation Kampot and the rightful owners

ឆ្នេរព្រែកត្រែង ក្រុងព្រះសីហនុ🇰🇭🏖រីករាយជាមួយនឹងឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ឆ្ងាយពីសម្លេងរំខាន ឆ្នេរខ្សាច់សស្គុស ទឹកសមុទ្រពណ៌...
24/07/2020

ឆ្នេរព្រែកត្រែង ក្រុងព្រះសីហនុ🇰🇭

🏖រីករាយជាមួយនឹងឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ឆ្ងាយពីសម្លេងរំខាន ឆ្នេរខ្សាច់សស្គុស ទឹកសមុទ្រពណ៌ខៀវ ខ្យល់អាកាសបរិសុទ្ធបក់នាំនូវសម្លេងរលកបោកនឹងឆ្នេរខ្សាច់🏖

ទាំងអស់នេះបង្កើតបាននូវបរិយាកាសស្ងប់ស្ងាត់ សម្រាប់បម្រើអារម្មណ៍ភ្ញៀវទេសចរទាំងឡាយដែលចង់លំហែចិត្ត សម្រាកកាយជាមួយនឹងធម្មជាតិឆ្ងាយពីសម្លេងលាន់លឺនៃទីប្រជុំជន🌅

Prek Treng Beach, Sihanoukville🇰🇭

🏖A quiet environment of undisturbed tranquility, sandy white beach, emerald water and the fresh air that carry over the sound of waves crashing on the shore creates a beautiful harmony that will catch the heart of any tourist who dreams of having a relaxing trip in the serenity of nature.🏖🌅

Pcr. to the rightful owners

អរគុណសម្រាប់ការ likes និង​follows របស់អ្នកទាំងអស់គ្នា ផេកយើងខ្ញុំនឹងខំព្យាយាមបន្តទៀត ដើម្បីនាំយកនូវតំបន់ទេសចរនៅក្នុងប្រទ...
22/07/2020

អរគុណសម្រាប់ការ likes និង​follows របស់អ្នកទាំងអស់គ្នា ផេកយើងខ្ញុំនឹងខំព្យាយាមបន្តទៀត ដើម្បីនាំយកនូវតំបន់ទេសចរនៅក្នុងប្រទេសកម្ពុជាមកចែករំលែកដល់អ្នកគាំទ្រទាំងឡាយ🙏

Thank you for all your likes and follows. Our page will continue to strive and introduce more tourism destinations in Cambodia to our followers.🙏

Stay tuned for more destinations on our pages💕💕

Pic: ឆ្នេរព្រែកត្រែង ក្រុងព្រះសីហនុ​ Prek Treng Beach, Sihanoukville

Pcr. to the rightful owners.

[English Below]អ្នកណាខ្លះចូលចិត្តការធ្វើដំណើរបែបផ្សងព្រេងក្នុងធម្មជាតិខ្លះ?😊តំបន់អភិរក្សឱរ៉ាល់ ជាតំបន់អភិរក្សសត្វព្រៃស្ថ...
21/07/2020

[English Below]

អ្នកណាខ្លះចូលចិត្តការធ្វើដំណើរបែបផ្សងព្រេងក្នុងធម្មជាតិខ្លះ?😊
តំបន់អភិរក្សឱរ៉ាល់ ជាតំបន់អភិរក្សសត្វព្រៃស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ🇰🇭
❤️ក្នុងតំបន់នេះ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ភ្នំឱរ៉ាល់ដែលជាភ្នំមានកំពស់ខ្ពស់ជាងគេនៅប្រទេសកម្ពុជា និងបន្តដំណើរទៅកាន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវផងដែរ⛰🏕
❤️តំបន់នេះសក្តិសមសម្រាប់ឲ្យភ្ញៀវដែលចូលចិត្តឡើងភ្នំ ទស្សនាទេសភាពធម្មជាតិ បោះតង់ និងកម្សាន្តលេងជាមួយនឹងទឹកជ្រោះ

A perfect spot for adventure seekers😊
Aoral Wildlife Santuary is a protected area in Aoral Distirct, Kampong Speu Province🇰🇭
❤️Tourist can visit the main attraction, Phnom Aoral which is the tallest peak in Cambodia and Chreav Waterfall⛰🏕
❤️This area is suitable for activities such as hiking, sightseeing, camping and swimming

Pcr. to the rightful owner. I do not own any of the photos.

មកមើលទេសភាពពេលរាត្រីនៅកំពតម្តងមើល🌃🌅🌌🥰🥰Night view of of Kampot 🌃🌅🌌Cr Visit Kampot
16/07/2020

មកមើលទេសភាពពេលរាត្រីនៅកំពតម្តងមើល🌃🌅🌌🥰🥰

Night view of of Kampot 🌃🌅🌌

Cr Visit Kampot

[English Below]ស្រែអំបិល ខេត្តកំពត🇰🇭ធ្លាប់តែលឺគេនិយាយ តែមិនដែលបានឃើញផ្ទាល់មែនទេ? ម៉ោះឥឡូវមកមើលជាមួយ Admin🥰ភ្ញៀវទេសចរអាច❤...
16/07/2020

[English Below]

ស្រែអំបិល ខេត្តកំពត🇰🇭
ធ្លាប់តែលឺគេនិយាយ តែមិនដែលបានឃើញផ្ទាល់មែនទេ? ម៉ោះឥឡូវមកមើលជាមួយ Admin🥰

ភ្ញៀវទេសចរអាច
❤️ទស្សនានូវទិដ្ឋភាពវាលស្រែអំបិលពណ៌សស្គុស គ្របដណ្ដប់ផ្ទៃដីរាប់រយម៉ែត្រការេ
❤️ស្វែងយល់ពីរបៀបផលិតអំបិលរបស់ប្រជាកសិករខ្មែរ និងគាំទ្រផលិតផលខ្មែរ
❤️គយគន់ទេសភាពព្រះអាទិត្យលិចឆ្លុះបញ្ចាំងលើផ្ទៃទឹក

Srae Ambil or Salt Field in Kampot Province🇰🇭
A place you've heard of but have never visited before? let's explore with me🥰

Visitors can
❤️Enjoy the view of white salt covers over the vast land unlike anywhere else
❤️Learn about the art of traditional salt harvesting from Cambodian farmers
❤️Relax as you watch the sunset reflect on the water in the field

Cr Explore Cambodia

[English Below]ភ្នំកំពង់ត្រាច🛣🏞⛰មកទស្សនានូវទេសភាពធម្មជាតិពីក្នុងរូងភ្នំ ហែលទឹកលេងកម្សាន្តក្នុងល្អាងភ្នំ និងស្វែងយល់ពីរូង...
13/07/2020

[English Below]

ភ្នំកំពង់ត្រាច🛣🏞⛰
មកទស្សនានូវទេសភាពធម្មជាតិពីក្នុងរូងភ្នំ ហែលទឹកលេងកម្សាន្តក្នុងល្អាងភ្នំ និងស្វែងយល់ពីរូងភ្នំមួយចំនួនដែលកើតឡើងដោយសំណឹកធម្មជាតិបង្កើតបានជារូបតំណាងឲ្យសត្វ ឬវត្ថុផ្សេងៗ

Kampong Trach Mountain Park🛣🏞⛰
Enjoy the spectacular view of nature from the opening of the cave, swim in the natural spring, and explore many caves that resemble a variety of object and animals.

Cr Beauti Zare, ភ្នំកំពង់ត្រាច Kampungtrach, Kampot

Address


Website

Alerts

Be the first to know and let us send you an email when Hit the Road-ចេញដំណើរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share