Spring airlines Cambodia

  • Home
  • Spring airlines Cambodia

Spring airlines Cambodia This is an official spring airlines Cambodia.

FYI
08/08/2021

FYI

ការធ្វើដំណើរឆ្លងកាត់ប្រទេសមួយទៅកាន់ប្រទេសមួយទៀតក្នុងគោលបំណងអ្វីក៏ដោយអ្នកដំណើរទាំងអស់ត្រូវតែគោរពទៅតាមច្បាប់ដែលបានចែងក្នុងប្រទេសនោះ។

យ៉ាងណាមិញអាកាសយានដ្ឋានគឺជាកន្លែងដែលអ្នកដំណើរត្រូវឆ្លងកាត់ពេលធ្វើដំណើរតាមផ្លូវអាកាស ក្នុងនោះពេលដែលដំណើរទាំងអស់បានបញ្ជាទិញសំបុត្រយន្តហោះរួចរាល់ហើយ អ្នកដំណើរទាំងអស់ត្រូវមានឯកសារមួយចំនួនទៀតក្នុងការធ្វើដំណើររួមមាន លិខិតឆ្លងដែន(Passport) ទិដ្ឋការ(Visa) ថវិកា (Funds) ដើម្បីអោយប្រាកដថាលោកអ្នកពិតជាអាចធ្វើដំណើរបាន។

ថ្ងៃនេះCambodia Aviation សូមលើកយកប្រធានបទមួយដែលទាក់ទងការធ្វើដំណើរឆ្លងប្រទេសតាមផ្លូវអាកាស ដើម្បីអោយអ្នកទាំងអស់បានយល់ច្បាស់ បើទោះជាក្នុងកាលៈទេសៈកូវីដ យើងមិនអាចចេញក្រៅបានតែវាអាចជាចំនេះដឹងសំរាប់អ្នករាល់គ្នាដែលមានបំណងចង់ធ្វើដំណើរទៅក្រៅប្រទេសក្រោយវិបត្តិកូវីដរលាយបាត់។

តោះយើងនាំគ្នាមកស្គាល់អំពីរបស់សំខាន់ៗហើយចាំបាច់ក្នុងធ្វើដំណើរដែលមិនអាចអត់បាន៖

១. លិខិតឆ្លងដែន ដែលភាសាអង់គ្លេសហៅថា Passport គឺជាឯកសារដ៏សំខាន់បំផុតដែលអាចអ្នកចេញទៅក្រៅប្រទេសបាន វាគឺជាលិខិតបញ្ជាក់អត្តសញ្ញាណអន្តរជាតិដែលទទួលស្គាល់ជាសកល។ សុពភាពរបស់លិខិតឆ្លងដែនមានអាយុកាលចន្លោះពី២ឆ្នាំដល់១០ឆ្នាំ អាស្រ័យលក្ខខ័
ណ្ឌរបស់ម្ចាស់លិខិតឆ្លងដែនក៏ដូចជាច្បាប់របស់ប្រទេសនិមួយៗ។ ឧ. កម្ពុជាសំរាប់លិខិតឆ្លងដែនប្រភេទចាស់មានសុពភាពត្រឹមតែ៣ឆ្នាំតែអាចពន្យាបាន៤ឆ្នាំបន្ថែម សរុប៧ឆ្នាំ។ សំរាប់ប្រភេទថ្មី លិខិតឆ្លងដែនទារកមានសុពភាព២ឆ្នាំ កុមារក្រោម១២ឆ្នាំមានសុពភាព៥ឆ្នាំ និងមនុស្សពេញវ័យមានសុពភាព១០ឆ្នាំ។ លិខិតឆ្លងដែនដែលគ្រប់ស្គាល់ជាទូទៅមាន៣ប្រភេទ ១. លិខិតឆ្លងដែនធម្មតា(Normal Passport) ២. លិខិតឆ្លងដែនផ្លូវការ(Official Passport or Service Passport) ៣. លិខិតឆ្លងដែនការទូត(Diplomatic Passport) លើសពីនេះក៏មានលិខិតឆ្លដែនបន្ទាន់ (Emergency Passport) លិខិតឆ្លងដែនបណ្តោះអាសន្ន(Temporary Passport) និងលិខិតបើកផ្លូវឬលិខិតធ្វើដំណើរ(Travel Document)។

សុពភាពរបស់លិខិតឆ្លងដែនមានសារៈសំខាន់ណាស់ក្នុងការធ្វើដំណើរហើយត្រូវបានចែងក្នុងប្រទេសនិមួយៗដែលអាចទទួលយកបាន។ លិខិតឆ្លងដែនដែលអាចធ្វើដំណើរបានត្រូវមានសុពភាពចាប់ពី៦ខែឡើងគិតពីថ្ងៃទៅដល់គោលដៅ តែមាមប្រទេសមួយចំនួនក៏ទទួលយកសុភាពភាពក្រោម៦ខែរហូតដល់១ថ្ងៃ។ ជាឧទាហរណ៍ ប្រទេសថៃឡង់ទទួលយកលិខិតឆ្លងដែនកម្ពុជាមានសុពភាពចាប់ពី៦ខែឡើង មានន័យថាបើលិខិតឆ្លងដែនរបស់អ្នកមានសុពភាពតិចជាង៦ខែនោះអ្នកមិនអាចធ្វើដំណើរបានទេ។

២. ទិដ្ឋការ ដែលភាសាអង់គ្លេសហៅថា Visa សំរាប់អ្នកធ្លាប់ធ្វើដំណើរប្រហែលស្គាល់រួចមកហើយ ដើម្បីអាចចូលក្នុងប្រទេសមួយបានអ្នកត្រូវដឹងពីច្បាប់របស់ប្រទេសគេបើមិនដូចច្នោះទេនោះអ្នកនឹងរងការចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់ក៏ដូចជាមិនអនុញ្ញាតអោយចូលហើយត្រូវបញ្ជូនត្រលប់មកប្រទេសដើមវិញ ជាពិសេសអ្នកអាចត្រូវជាប់ក្នុងបន្ទប់ឃុំឃាំងថែមទៀតផង។

ទិដ្ឋការត្រូវបានលើកលែងឬអត់អាស្រ័យប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងក្នុងលក្ខខ័ណ្ឌមួយណា។ លក្ខខ័ណ្ឌរបស់ទិដ្ឋការអាចមានដូចជា ១. មិនត្រូវការ(Visa Not required) ២. ត្រូវការពេលដល់(Visa on arrival) ៣. ត្រូវការមុនពេលចេញដំណើរ (Visa required)។

សូមបញ្ជាក់លក្ខខ័ណ្ឌទាំង៣ខាងលើមិនមែនមានត្រឹមតែប៉ុណ្ណឹងនោះទេ ដើម្បីអោយលក្ខខ័ណ្ឌនិមួយៗមានសុពភាពអ្នកត្រូវមានឯកសារបន្ថែម មានដូចជា សំបុត្រត្រលប់ ថវិកាដើម្បីផ្គត់ផ្គង់ការចំនាយ និង គំរោងច្បាស់លាស់។

ដើម្បីយល់ច្បាស់អ្នកដំណើរទាំងអស់ត្រូវសួរនាំទៅកាន់បុគ្គលិកលក់សំបុត្រអោយបានច្បាស់មុនសម្រេចចិត្តទិញសំបុត្រយន្តហោះ ឬអ្នកទាំងអស់គ្នាអាចយកសង្សាជាបុគ្គលិកបំពេញបែបបទដែលគេហៅថាCheck in សូមPromote អ្នកCheck in តិចចុះ😆😆 ឬក៏យកបុគ្គលិកសេវាកម្មលើផ្ទៃដី ដែលគ្រប់គ្នាហៅថា Ground Staffនោះឯង មានទាំងជំនាញហើយចិត្តស្មោះទៀត។ 😆😆😆

៣. ថវិកាឬលុយ (Funds or Money) ការធ្វើដំណើរទោះជាក្នុងគោលបំណងអ្វីក៏ដោយដាច់ខាតថវិកាជារឿងសំខាន់។ តើមិនអាចស្មានដឹងទេថាយើងមិនយឺតឬខកជើងហោះហើរដែលនាំអោយយើងត្រូវចំនាយថវិកាថែមដើម្បីទិញសំបុត្រថ្មីនោះឡើយ ជាពិសេសសំរាប់អ្នកធ្វើដំណើរក្នុងគោលបំណងកំសាន្តថវិកាពិតជាសំខាន់ដែលមិនអាចខ្វះបាន។ការប្រើប្រាស់លុយសុទ្ធឬCashវាអាចប្រឈមមុខហានិភ័យណាស់ព្រោះក្នុងប្រទេសនិមួយៗមានច្បាប់គ្រប់គ្រងលើសាច់ប្រាក់ដែលហូរចូលប្រទេសគេ អ្នកដំណើរដែលកាន់លុយច្រើនចេញក្រៅប្រទេសអាចជួបហានិភ័យដូចជាត្រូវផាកពិន័យឬអាចប្រឈមមុខការចោទប្រកាន់ពីបទលាងលុយ ជាពិសេសអាចបាត់អំឡុងពេលធ្វើដំណើរ។ ជាការណែនាំអ្នកដំណើរគួរតែមានលុយល្មមបានហើយក្រៅពីនេះអាចប្រើជាVisa debit ឬ Credit card...ដើម្បីជៀងវាងការបាត់និងផាកពិន័យ។

ក្រៅពីនេះមានឯកសារបន្ទាប់បន្សំផ្សេងទៀតដូចជា លិខិតបញ្ជាក់កក់សណ្ឋាគារ លិខិតធានា កាតរស់នៅ ។ ល។

សូមបញ្ជាក់ថាការត្រួតពិនិត្យឯកសារត្រូវប្រាកដថាអ្នកដំណើរទាំងអស់បានចាកចេញពីទៅគោលដៅប្រកដដោយសុវត្ថិភាព ព្រោះថាបើអ្នកដំណើរមានបញ្ហាអ្នកCheck inស្មោះប៉ុណ្ណា😔😔ក៏ដោយក៏គេចមិនរួចពីការពិន័យរបស់ក្រុមហ៊ុនអាកាសចារណ៍ដែលបានដឹកភ្ញៀវនោះទៅដែរ តែក៏មិនភ្លេច😔😔Ground staff 😔😔ដែរទោះប្រាប់ថាមិនដែលក្បត់ក៏មិនរួចខ្លួនដែរ អាជ្ញាធររបស់ប្រទេសនោះនឹងផាកពិន័យដូចគ្នា ហើយទំហំទឹកប្រាប់អាចចាប់ពី២លានរៀលរហូតដល់៤០លាន ហើយក៏អាចលើសពីនេះដែរអាស្រ័យទៅតាមប្រទេសនិមួយ។ អេដមីនធ្លាប់ឆ្លងកាត់ហើយ បទពិសោធន៍ដ៏ជូចត់😆😆😆😆

សូមអរគុណចំពោះការចំនាយពេលអាន។ អេដមីននឹងព្យាយាមរកអត្ថបទល្អៗមកចែករំលែកទៀត។ បើមានចម្ងល់អីអាចសរសេរក្នុងCommentបាន។

27/02/2021
12/01/2021
30/08/2020
21/05/2020
16/04/2020
07/06/2019

Happy Dragon Boat Festival! 端午节快乐! 😃🎉
It’s time to race dragon boats, eat delicious sticky rice dumplings (called zongzi) and discover other interesting traditions associated with this holiday! Happy holidays!

Dear valued pax,FYI
06/06/2019

Dear valued pax,

FYI

❗️2019 G20 Osaka Summit Travel Notice❗️

Dear passengers, please note that the G20 Osaka Summit will be held on 28–29 June 2019. If you travel during the summit, please make sure to reserve enough time and arrive at the airport in advance. It is recommended that you arrive at the airport 180 minutes before departure and proceed with check in and security check as soon as possible.

For more information, please contact our Customer Service Hotline at (+86 21) 95524. Wishing you a nice trip!

Address


Website

Alerts

Be the first to know and let us send you an email when Spring airlines Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share