23/07/2014
ជម្រាបសួរ បង ប្អូន និង មិត្តរួមអាជីព មគ្គុទេសក៏ទេសចរទាំងអស់ជាទីគោរ ស្នេហា!
មជ្ឈមណ្ឌល មគ្គុទេសក៏ទេសចរកម្ពុជា (TOURIST GUIDE HUB OF CAMBOIA) មានកិត្តិយស សូមជម្រាបបងប្អូនទាំងអស់ជ្រាបថា មជ្ឈមណ្ឌលយើងបាននិងកំពុងបើកដំណើរការ ការិយាល័យប្រតិបត្តិកណ្តាលនៅផ្ទះលេខ ០៣៦៧ ភូមិវត្តរាជបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ហើយនឹងបន្តការបើកសាខាការិយាល័យប្រតិបត្តិនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ ព្រមទាំងនៅតំបន់ទាក់ទាញទេសចរណ៍មួយចំនួនទៀតទូទាំងព្រះរាជាណចក្រកម្ពុជា ក្នុងគោលបំណងជួយៈ
១.ពង្រឹកនិងពង្រីកទីផ្សារការងារជូនមគ្គុទេក៏ទេសចរទូទាំងព្រះរាជាណាចក្រកម្ពុជា។
២.សម្របសម្រួលលើសេវាកម្មមគ្គុទេសក៏ទេសចរដល់ក្រុមហ៊ុនទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ការីទេសចរណ៍ និងឧស្សហកម្មទេសចរណ៍ផ្សេងៗទៀត។
៣.ជាមជ្ឈមណ្ឌលសេវាពត៌មានរវាងមគ្គុទេសក៏ទេសចរ តំបន់ទេសចរណ៍ អជ្ញាធររាជរដ្ឋាភិបាល និងទីផ្សារទេសចរណ៍នានាជុំវិញពិភពលោក។
៤.ពង្រឹង និង ពង្រីកបទពិសោធន៍ ចំណេះដឹងមគ្គុទេសក៏ទេសចរអាជីព សេចក្តីថ្លៃថ្នូរ ជូនចំពោះមគ្គុទេក៏ទេសចរទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។
សូមគូសបញ្ជាក់ផងដែរថា ទស្សនវិស័យ ចក្ខុវិស័យ បេសកកម្ម និងយុទ្ធសាស្ត្រនានារបស់មជ្ឈមណ្ឌលមគ្គុទេសចរកម្ពុជា(TOURIST GUIDE HUB OF CAMBODIA) នឹងគ្មានផលប៉ះពាល់អវិជ្ជមានដល់ផលប្រយោជន៍ មគ្គុទ្ទេសក៏ទេសចរ សមាគមមគ្គុទេសក៏ទេសចរណ៍ ការីទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ឧស្សហកម្មទេសចរណ៍ អជ្ញធរទេសចរណ៍ និងសេវាកម្មទេសចរណ៍ផ្សេងៗឡើយ ផ្ទុយទៅវិញមជ្ឈមណ្ឌលយើងខ្ញុំគឺសេនាទីការជូយសម្របសម្រួលដល់គ្រប់សាវាកម្មទេសចរណ៍ទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
ពិតណាស់ ពាក្យចាស់មួយឃ្លាពោលថា” សំណាបយោងដី ស្រីយោងប្រុស” តាមន័យនេះមជ្ឈមណ្ឌលមគ្គុទេសក៏កម្ពុជា (TOURIST GUIDE HUB OF CAMBODIA) ពិតជាត្រូវការ កិច្ចសហប្រតិបត្តិការយ៉ាងក្លាំងក្លានិងស្វិតស្វាញបំផុតពី បង ប្អូន មិត្តរួមអាជីពមគ្គុទេសក៏ទេសចរទាំងអស់ដោយខានពុំបាន សូមបងប្អូនមេត្តា ផ្ញើរូបថត ឈ្មោះ លេខទូរស័ព្ទ ជំនាញភាសា តំបន់និងតម្លៃសេវាកម្មមកកាន់ការិយាល័យយើងខ្ញុំតាមរយៈ លេខទូរស័ព្ទ ០១២ ២២៤ ១១៤ , ០១៦ ២២៤ ១១៤, ០៦១ ២២៤ ១១៤ អ៊ីម៉ែលៈ [email protected] / [email protected] , Facebook: Guide Han Siem Reap ដើម្បីបានក្រុមការងារយើងខ្ញុំធ្វើការទាក់ទងត្រឡប់ទៅបង ប្អូន វិញនៅពេលដែលយើបមានការងារជូនបង ប្អូន។ យើងខ្ញុំសង្ឃឹម និងជឿជាក់ថានឹងបានទទួលការសហការពីបង ប្អូន មិត្តរួមអាជីពយ៉ាងកក់ក្តៅជាក់ជាមិនខាន។ សូមអរគុណ!
ប្រធាន
ហាន ប៉ុញ្ញារិទ្ធ