02/02/2023
👉ឈ្មោះ : សហគមន៍នេសាទត្រពាំងសង្កែ 🌴
📍 ទីតាំង : ស្ថិតនៅឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត 🇰🇭
____________________________________________
សហគមន៍នេសាទត្រពាំងសង្កែ ជាកន្លែងកម្សាន្តមួយកន្លែងដែលអភិរក្ស ហ៊ុមព័ទ្ធដោយព្រៃកោងកាង ចម្ងាយប្រមាណ ១២ គីឡូម៉ែត្រពីខេត្តកំពត ជិះប្រមាណ ២០-២៥នាទី ( ផ្លូវពីកំពត ទៅកែប )
នៅទីនោះ ភ្ញៀវទេសចរអាច ៖
- ដាំកូនកោងកាងអនុស្សាវរីយ៌នៅក្នុងសហគមន៍
- អានសៀវភៅក្នុងបណ្ណាល័យ
- ជិះទូកមើលព្រៃកោងកាងនៅជាប់មាត់សមុទ្រ (ប្រមាណ ១៥នាទី) ទូកមួយតម្លៃ = ៦០,០០០រៀល ដែលអាចជិះបានគ្នា ១០ - ១២នាក់
- ទទួលទានអាហារនៅកញ្ចុះមាត់សមុទ្រ
- ស្នាក់នៅក្នុងសហគមន៍