04/04/2023
សេចក្តីជូនដំណឹង
ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នេះតទៅអ្នកដំណើរកាន់លិខិតឆ្លងដែនកម្ពុជាអាចចូលក្នុងប្រទេសថៃដោយគ្មានទិដ្ឋាការនិងអាចស្នាក់នៅបានត្រឹមតែ ១៤ ថ្ងៃ សំរាប់លិខិតឆ្លងដែនធម្មតា និង ៣០ ថ្ងៃ សំរាប់លិខិតឆ្លងដែនការទូត
និងលិខិតឆ្លងដែនផ្លូវការ។
ក្នុងករណីមានបំណងស្នាក់នៅរយៈពេលវែង ត្រូវស្នើសុំទិដ្ឋាការជាមុននៅស្ថានទូតថៃ ទីក្រុងភ្នំពេញ មុនធ្វើដំណើរមកកាន់ប្រទេសថៃ។