12/12/2021
#ខេត្តកែប កីឡាករ កីឡាការិនី អត្តពលិក ចំនួន ៧៦រូប មកពីក្លិបចំនួន១០
ចូលរួមក្នុងព្រឹត្តការណ៍ប្រគួតកីឡាទ្រីយ៉ាត្លុងជ្រើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១!
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នាព្រឹកថ្ងៃទី ១២ ខែតុលាឆ្នាំ២០២១នេះ បាន សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំព្រឹត្តិការណ៍ប្រគួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នៅលើទីតាំងឆ្នេងលេងទឹកខេត្តកែប ដោយមានកីឡាករអត្ថពលិក ចំនួន ៧៦រូប មកពីក្លឹបចំនួន១០ គឺ ក្លឹបក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, អនុវិទ្យាល័យត្រពាំងសាលា, ក្លឹបត្រពាំងឈូក , មហាជន , ខេត្តកែប, ស្គីក្តា ស្គីកង់, RIANT, Survival Swin Club Siem Reap, និង ANGKOR TRI ACARDEME ។
លោកជំទាវ ម៉ក់ វ៉ាន់ស៊ីថា អគ្គលេខាធិការរង អគ្គលេខាធិការរងសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានធ្វើរបាយការណ៍ថា ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២១ នេះ មាន ៦ វិញ្ញាសា ទី១-២ វិញ្ញាសាទ្រីយ៉ាត្លុង ទាំងផ្នែកបុរស និងនារី មិនកំណត់អាយុ ដោយហែលទឹកចម្ងាយ ៧៥០ ម៉ែត្រ រួចជិះកង់ចម្ងាយ ២០ គីឡូម៉ែត្រ និងរត់ប្រណាំង ៥ គីឡូម៉ែត្រ ទី៣-៤ វិញ្ញាសាឌូអាត្លុងទាំងផ្នែកបុរស និងនារី មិនកំណត់អាយុ ដោយរត់ប្រណាំង ៥ គីឡូម៉ែត្រ រួចជិះកង់ចម្ងាយ ២០ គីឡូម៉ែត្រ ។ ចំណែកទី៥-៦ វិញ្ញាសាអាគ័តត្លុង ទាំងផ្នែកបុរស និងនារី មិនកំណត់អាយុ ដោយហែលទឹក ៣៥០ ម៉ែត្រ និងរត់ប្រណាំង ២,៥ គីឡូម៉ែត្រ។ លោកជំទាវបញ្ជាក់ថា តាមគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា ការប្រគួតជ្រើសរើសជើងឯកឆ្នាំ២០២១នេះ ជាការប្រគួសសម្រិតសំរាងចុងក្រោយ ដើម្បីជ្រើសកីឡាករមានសមត្ថភាពចំនួន ១៤ រូប ដើម្បីហ្វិកហាត់ត្រៀម ចូលរួម ប្រគួតស៊ីហ្គែម ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងជាការត្រៀមកីឡាករ សម្រាប់ស៊ីហ្គែមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលសិទ្ធជាម្ចាស់ផ្ទះ ក្នុងនោះខេត្តកែប ក៏ជាខេត្ត គោលដៅ ក្នុងការត្រៀមជាម្ចាស់ផ្ទះ សម្រាប់វិញ្ញាសារ កីឡាទ្រីយ៉ាត្លុងផងដែរ ។
ថ្លែងបើកព្រឹត្តិការណ៍ប្រគួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកប្រចាំឆ្នា២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះធ្វើឡើង ស្របពេលដែល រាជរដ្ឋាភិបាល សម្រេចបើកដំណើការប្រទេសជាឡើងវិញជាបណ្តើៗ លើគ្រប់វិស័យ ។ ឯកឧត្តម គាត់សំគាលថា ដោយសាភាពជោគជ័យ នៃនយោបាយស្រោចវ៉ាក់សាំរបស់រាជ រដ្ឋាភិបាល ក៏ដូចយន្តការនៃគ្រប់គ្រង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ដែលដំណើការប្រកប ដោយប្រសិទ្ធភាព ទើបយើងមានឱកាសក្នុងការ ជួបជុំអភិវឌ្ឍសមត្ថភាព ពិសេសចូលរួមក្នុង ព្រឹត្តិការណ៍ប្រគួកីឡាដូចពេលនេះ។ ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្ត ក៏បានសំដែង នូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានជ្រើសរើសខេត្ត កែប ជាខេត្តគោលដៅទីមួយ ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គែម លើវិញ្ញាសារ ទ្រីយ៉ាត្លុង នាឆ្នាំ២០២៣ និងអរគុណសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក៏ដូចជាក្រសួងអប់រំ ដែលតែង យកខេត្តកែប ប្រារព្ធព្រឹត្តិការប្រគួតកីឡាថ្នាក់ជាតិ ដែលនេះ ធ្វើអោយប្អូនៗ ក្មួយៗ បានសម្រប់ខ្លួនជាមួយទីតាំងនៃការប្រគួតប្រជែងស៊ីហ្គែមនាពេលខាងមុខ។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តកែប ក៏បានណែនាំដល់កីឡាករ កីឡាការិនី ខិតខំសំរួចឆន្ទះ បញ្ចេញ ឱ្យអស់សមត្ថភាព និងកំលាំងកាយចិត្ត ដណ្តើមយកមេដាយ ប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវតាមលក្ខន្តិកៈនៃការប្រកួត៕ #ស៊ុបអះម៉ាត់ព័ត៌breakingtvonline