Petra Shalom Tours&Traveling

Petra Shalom Tours&Traveling Travel and Tour Agency, Information Center. Best Tours. Reliable staff. Satisfaction and Happiness Accommodation
Comfortable place, clean and cheap!

វត្តភ្នំ គឺជាបេះដូងនៃទីក្រុងភ្នំពេញ ដែលបានផ្តល់ឈ្មោះដល់ទីក្រុងនេះ។ វត្តភ្នំជាកន្លែងទេសចរន៍មួយដ៏សំខាន់ក្នុងក្រុងភ្នុំពេញន...
23/12/2024

វត្តភ្នំ គឺជាបេះដូងនៃទីក្រុងភ្នំពេញ ដែលបានផ្តល់ឈ្មោះដល់ទីក្រុងនេះ។ វត្តភ្នំជាកន្លែងទេសចរន៍មួយដ៏សំខាន់ក្នុងក្រុងភ្នុំពេញនេះផងដែរ។
មានរឿងមួយតំណាលមួយថាៈ មានស្រ្តីមេម៉ាយម្នាក់ដែរមានឈ្មោះ ពេញ នៅថ្ងៃមួយគាត់បានដើរលេងតាមដងទន្លេ ក៏បានឃើញដើមគគីរ មួយអណ្តែតជិតច្រាំងទន្លេ ហើយគាត់ក៏បាន ហៅអ្នកជិតខាងឱ្យមកជួយទាញយកដើមគគីរនោះ។ នៅក្នុងដើមគគីរនោះ គាត់ឃើញពុទ្ធបដិមាករដ៏មានតម្លៃ ៤ អង្គ។ ក្នុងឆ្នាំ ១៤៣៤ ព្រះបាទ ពញ្ញ៉ាយ៉ាត បានមកដល់ទីនោះហើយបានសាងសង់ទីក្រុងមួយដោយយកឈ្មោះ តាមកន្លែងនោះ។

ប្រាសាទព្រះខ័ន មានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ ម៉ែត្រ x ៧០០ ម៉ែត្រ សង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ តែពុំបាន...
04/12/2024

ប្រាសាទព្រះខ័ន មានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ ម៉ែត្រ x ៧០០ ម៉ែត្រ សង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗ បានសង់បន្ថែមបន្ដបន្ទាប់នៅគ្រិស្តសតវត្សទី ១២ - ១៣។ ក្បាច់រចនានៃប្រាសាទ មានលក្ខណៈដូចជាប្រាសាទបន្ទាយក្តី និង ប្រាសាទតាព្រហ្មដែរ។ ប្រាសាទព្រះខ័ន ស្ថិតនៅតាមផ្លូវវង់ធំ ដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។

រាជធានីអង្គរធំ គឺជារាជធានីចុងក្រោយគេបង្អស់ និងឋិតថេរជាងគេនៃសម័យអង្គរ រហូតដល់សតវត្សរ៍ទី១៥ ដែលជារាជធានីដ៏អស្ចារ្យមួយ និងជា...
26/11/2024

រាជធានីអង្គរធំ គឺជារាជធានីចុងក្រោយគេបង្អស់ និងឋិតថេរជាងគេនៃសម័យអង្គរ រហូតដល់សតវត្សរ៍ទី១៥ ដែលជារាជធានីដ៏អស្ចារ្យមួយ និងជាកន្លែងសាសនា និងរដ្ឋបាលនៃអាណាចក្រខ្មែរ។ ទីក្រុងនេះត្រូវបានកាសាងឡើងនៅចុងសតវត្សទី១២ដោយព្រះបាទជ័យវរ្ម័នទី៧។ រាជធានីនេះគ្របដណ្តប់លើផ្ទៃដីដែលមានទំហំ ៩គីឡូម៉ែត្រក្រឡា ដែលមានពូជនីយដ្ឋានជាច្រើនបន្សល់ទុកតាំងពីសម័យមុនៗមក និងសម័យព្រះបាទជ័យវរ្ម័នទី៧ និង អ្នកស្នងរាជពីអង្គបានកសាងជាបន្តបន្ទាប់។ នៅចំកណ្តាលនៃរាជធានីនេះមានប្រាសាទមួយ ដែលកសាងដោយ ព្រះបាទជ័យវរ្ម័នទី៧គឺប្រាសាទបាយ័ន។ ពាក្យថាអង្គរធំ គឺមានន័យថាជារាជធានី ឬជាទីក្រុងដែលធំ។

ភ្នំខៀវ គឺជាតំបន់ទេសចរណ៏ធម្មជាតិមូយ នៃខេត្តប៉ៃលិន
19/11/2024

ភ្នំខៀវ គឺជាតំបន់ទេសចរណ៏ធម្មជាតិមូយ នៃខេត្តប៉ៃលិន

ប្រាសាទ អង្គរវត្ត ឬ នគរវត្ត (Angkor Wat) ជាប្រាសាទ ដែលធំបំផុត នៅក្នុងប្រទេសកម្ពុជា ដែលមានមាឌដ្ឋានលើផ្ទៃដីទំហំ ១៦២,៦ ហិចត...
18/11/2024

ប្រាសាទ អង្គរវត្ត ឬ នគរវត្ត (Angkor Wat) ជាប្រាសាទ ដែលធំបំផុត នៅក្នុងប្រទេសកម្ពុជា ដែលមានមាឌដ្ឋានលើផ្ទៃដីទំហំ ១៦២,៦ ហិចតា ដោយស្មើនឹង (1,626,000 m2) ។ រចនាសម្ព័ននៃសំណង់ប្រាសាទត្រូវ បានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូល នៃ អច្ឆរិយៈវត្ថុរបស់ពិភពលោក ដែលត្រូវបានសាងសង់ឡើងក្នុងស.វទី១២ ដោយព្រះបាទ សូរ្យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រ នាសម័យកាល ចក្រភពខ្មែរ ប្រាសាទនេះសាងសង់ ដើម្បីឧទ្ទិសឱ្យ ព្រហ្មញ្ញសាសនា នៃលទ្ធិជំនឿលើ ព្រះវិស្ណុ ដូចនេះហើយ ប្រាសាទអង្គរវត្តត្រូវបានគេសន្មតថា ជាប្រាសាទសាសនា ដែលធំបំផុតនៅលើពិភពលោក ដែលជាប់ក្នុងកំណត់ត្រាពិភពលោក "ហ្គីនណេស" (Guinness World Records) ក្នុងអំឡុងឆ្នាំ ១៩៨៥ ។

ប្រាសាទបន្ទាយឆ្មា ជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧ...
08/11/2024

ប្រាសាទបន្ទាយឆ្មា ជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។ ប្រាសាទបន្ទាយឆ្មា មានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មា ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមានចំងាយប្រមាណ៥៩​គីឡូម៉ែត្រពីទីប្រជុំជនខេត្តបន្ទាយមានជ័យខាងជើង។

ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ព...
01/11/2024

ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ពេលព្រឹកព្រលឹមយើងគួរធ្វើដំណើរទៅកាន់ ពយខ្នងផ្សារ ដើម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួរខ្មាញ់។ ពេលល្ងាចយើងអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ។ ទេសភាពព្រៃព្រឹក្សា សម្បូរដោយសព្វសត្វបក្សាបក្សី បានធ្វើភ្ញៀវទេសចរណ៍ ដែលបានឡើងទៅដល់កំពូលភ្នំខ្នងផ្សារហើយ បាត់អស់ទុក្ខកង្វល់ ស្រូបយកនូវបរិយាកាសធម្មជាតិ ពេលឡើងដល់កំពូលភ្នំ។

ទិដ្ឋភាពខ្លះៗផ្លូវទៅភ្នុំ១៥០០✨
26/10/2024

ទិដ្ឋភាពខ្លះៗផ្លូវទៅភ្នុំ១៥០០✨

កោះ​សង្សារ​ ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន កោះ, ឆ្នេរសមុទ្យ និងកន្លែងស្នាក់នៅ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណី...
22/10/2024

កោះ​សង្សារ​ ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន កោះ, ឆ្នេរសមុទ្យ និងកន្លែងស្នាក់នៅ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានកោះ​សង្សារដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ជិះទូក, គយគន់ថ្ងៃលិច, ហាត់យ៉ូហ្គាឬធ្វើសមាធិ, ដើរមើលផ្កាថ្ម, ស្ប៉ាឬម៉ាស្សា និងចំណុចផ្សេងៗទៀត។
កោះ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​​ពី​កោះ​រុង ហើយ​ប្រសិន​បើ​​ជិះ​កប៉ាល់​​​ចេញ​ពី​​ទី​​រួម​ខេត្ត​ ប្រិយ​មិត្ត​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា​ ៣០ ទៅ ៤០នាទី ដើម្បី​ទៅ​ដល់​ទីកន្លែង​។

ប្រាសាទប្រែរូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៣០០ ម៉ែត្រ ពីផ្លូវខ្វែងវង់ធំនិងវង់តូចនៃ តំបន់អង្គរក្នុងខេត្តសៀមរាប ត្រង់ជ្រុ...
11/10/2024

ប្រាសាទប្រែរូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៣០០ ម៉ែត្រ ពីផ្លូវខ្វែងវង់ធំនិងវង់តូចនៃ តំបន់អង្គរក្នុងខេត្តសៀមរាប ត្រង់ជ្រុងស្រះស្រង់នៃផ្លូវកែងកាច់ទៅទិស ខាងជើង និងស្ថិតនៅចម្ងាយប្រមាណ ៥០០ ម៉ែត្រ ពីខាងត្បូងតំបន់ទក្សិណនៃបារាយណ៍ ទិសបូព៌ា គឺត្រង់បង្គោលគីឡូម៉ែត្រលេខ១៦។

ទឹកជ្រោះប៊ូស្រា🏞មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៤៣គីឡូម៉ែត្រពីក្រុងសែនមនោរម្យនៃទីរួមខេត្តមណ្ឌលគិរី តាមបណ្តោយផ្លូវទៅស្រុកពេជ...
10/10/2024

ទឹកជ្រោះប៊ូស្រា🏞មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៤៣គីឡូម៉ែត្រពីក្រុងសែនមនោរម្យនៃទីរួមខេត្តមណ្ឌលគិរី តាមបណ្តោយផ្លូវទៅស្រុកពេជ្រចិន្តា។ ទឹកជ្រោះប៊ូស្រាជាតំបន់កំសាន្តល្អជាងគេក្នុងខេត្តមណ្ឌលគិរី។

សូនជូនពរឱប្រលងជាប់គ្រប់ៗគ្នាណា🙏🥰  #បាក់ឌុប២០២៤
08/10/2024

សូនជូនពរឱប្រលងជាប់គ្រប់ៗគ្នាណា🙏🥰 #បាក់ឌុប២០២៤

ឈ្មោះដើមរបស់ប្រាសាទតាព្រហ្មគឺ (រាជវិហារ)។ ប្រាសាទតាព្រហ្មមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យគឺ បន្ទាប់ពីប្រាសាទតាកែវ ប្...
05/10/2024

ឈ្មោះដើមរបស់ប្រាសាទតាព្រហ្មគឺ (រាជវិហារ)។ ប្រាសាទតាព្រហ្មមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យគឺ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះកសាងឡើយនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតាមកពីពិមាយ(Phimai) របស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ "តា" មកពីពាក្យថៃមានន័យថា ភ្នែក។ "ព្រហ្ម" មកពីសំស្រ្កឹតមានន័យថា ព្រះព្រហ្ម ឬប្រាជ្ញា។ "តាព្រហ្ម" មានន័យថា ភ្នែកនៃប្រាជ្ញា។

ប្រាសាទព្រះវិហារស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក មានប្រវែង(៨០០មគុណនីង៤០០ម)។ ដងភ្នំនេ...
04/10/2024

ប្រាសាទព្រះវិហារស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក មានប្រវែង(៨០០មគុណនីង៤០០ម)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូម៉ែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។

ប្រាសាទបន្ទាយស្រី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលចម្ងាយប្រមាណ ៣៩គីឡូម៉ែត្រភាគខា...
30/09/2024

ប្រាសាទបន្ទាយស្រី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលចម្ងាយប្រមាណ ៣៩គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាប ឃ្លាតពីស្រះស្រង់ ២៧គីឡូម៉ែត្រនិងមានចំងាយ៣២គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅ ភ្នំគូលេន។ ប្រាសាទបន្ទាយស្រីគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប អង្គរដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជានៅលើ ពិភពលោកដែរ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើន។

តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០⛰⛰ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាខេត្តមួយ នៅភាគខាងលិចនៃប្រទេសកម្ពុជា កំពុងលាក់ខ្...
27/09/2024

តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០⛰⛰ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាខេត្តមួយ នៅភាគខាងលិចនៃប្រទេសកម្ពុជា កំពុងលាក់ខ្លួនបញ្ចេញសម្រស់ខៀវខ្ចីនៃរដូវវស្សា ហាក់អង្រួនចិត្តទេសចរគួរទៅស្គាល់ម្ដង ។

ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើត មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវប...
26/09/2024

ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើត មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ស្រះនេះមានរានហាលដ៏ស្រស់ស្អាត សាងសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដោយមានរាងកាកបាទ មានបង្កាន់ដៃនាគ និងមានតោឈរយាមផ្លូវផងដែរ។

ថ្ងៃបុណ្យភ្ជុំបិណ្ឌចង់ទៅក្រុងព្រះសីហនុ ប៉ុន្តែអត់ដឹងថាត្រូវទៅណាមែន?🤔👉ពេត្រាធូរស៍យើងខ្ញុំសូមណែនាំកន្លែងសម្រាប់ដំណើរកម្សាន...
25/09/2024

ថ្ងៃបុណ្យភ្ជុំបិណ្ឌចង់ទៅក្រុងព្រះសីហនុ ប៉ុន្តែអត់ដឹងថាត្រូវទៅណាមែន?🤔
👉ពេត្រាធូរស៍យើងខ្ញុំសូមណែនាំកន្លែងសម្រាប់ដំណើរកម្សាន្តដូចជា៖
✅ចត និងមើលទេសភាពនៅចំណតកំពង់សិលា
✅ខ្មែរធ្វើបាន
✅ព្រះថោងតោងស្បៃនាងនាគ
✅សមុទ្ររាម
✅ឆ្នេរអូត្រេះ
✅ដើមឈើចាំស្នេហ៍
✅កោះព្រះរាជបុត្រ
✅BrownCoffee
✅Bay of Lights
និងមានកន្លែងដើរលេងផ្សេងៗជាច្រើនទៀត... សូមអរគុណ😊🙏
#ក្រុងព្រះសីហនុ #ខ្មែរធ្វើបាន #ព្រះថោងនាងនាគ #សមុទ្ររាម #ឆ្នេរអូរត្រេះ #ដើមឈើចាំស្នេហ៍ #កោះព្រះរាជបុត្រ

Address

#26E0, Street 302, BKK1, Chamkarmorn
Phnom Penh
12302

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523726572

Alerts

Be the first to know and let us send you an email when Petra Shalom Tours&Traveling posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Petra Shalom Tours&Traveling:

Videos

Share

Category

Petra Shalom Group

ក្រុមហ៊ុនទេសចរណ៍ ពេត្រា សាឡូម ជាក្រុមហ៊ុនដែលជាទីទុកចិត្តរបស់លោកអ្នក ដែលមានអាជ្ញាបណ្ណទេសចរណ៍ស្របច្បាប់ត្រឹមត្រូវ។ ក្រុមហ៊ុនយើងខ្ញុំក៏មានសេវាកម្មជាច្រើនដូចជា៖ រៀបចំដំណើរកំសាន្តក្នុង និងក្រៅប្រទេស កក់សណ្ឋាគារ កក់ភោជនីយដ្ឋាន កក់សំបុត្រឡាន និងសំបុត្រទូក ជួលឡានគ្រប់ប្រភេទទូទាំងប្រទេស កក់សំបុត្រយន្តហោះទូទាំងពិភពលោក មានក្រុហ៊ុនធានារ៉ាប់រង ពិគ្រោះយោបល់ធ្វើទិដ្ឋាការនិងលិខិតឆ្លងដែនផងដែរ។ ក្រុមហ៊ុនយើងខ្ញុំមានជំនាញនិងអ្នកពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យទេសចរណ៍។

ទីតាំង: ផ្ទះ 26Eo ផ្លូវ 302 សង្កាត់ បឹងកេងកង១ ខណ្ឌ ចំការមន ភ្នំពេញ។ ពត៌មានបន្ថែមសូម ទំនាក់ទំនង៖ 𝐒𝐦𝐚𝐫𝐭: 010 842 225 , 𝐌𝐨𝐛𝐢𝐭𝐞𝐥: 012 842 225 Skype: petrashalom Tour Telegram: Petra shalom travel