Vuthy Tour Guide & MC

Vuthy Tour Guide & MC professional Tour Guide & MC

08/11/2024

មរតកឯករាជ្យជាតិ ៩ វិច្ឆិកា
ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧១ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកដល់ប្រជាជនកម្ពុជាឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។ ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយគ្រប់និន្នាការ និងស្ថាបនាសង្គមរាស្ត្រនិយម ហើយត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍសម្រាប់សង្គមជាតិខ្មែរទាំងមូល។

ស្រាវជ្រាវដោយ ៖ សច្ចធម៌ប្រវត្ដិសាស្រ្ដ

ព្រះរាជាដ៏អស្ចារ្យក្នុងចំណោម៤-៥អង្គ......,........,..,...,.ស្តេចដែលបង្រួបបង្រួមជាតិ ដោយប្រើក្បាច់គុនខ្មែរជាមូលដ្ឋានក្នុង...
07/11/2024

ព្រះរាជាដ៏អស្ចារ្យក្នុងចំណោម៤-៥អង្គ......,........,..,...,.
ស្តេចដែលបង្រួបបង្រួមជាតិ ដោយប្រើក្បាច់គុនខ្មែរជាមូលដ្ឋានក្នុងការធ្វើសឹកសង្គ្រាម ខណៈពេលដែលប្រទេសជាតិតែមួយ មានស្តេច ០២ ព្រះអង្គគ្រងរាជ្យ (បំបែកទឹកដី) ទើបទ្រង់ផ្តួលស្តេចទាំងពីរព្រះអង្គនោះ ហើយឡើងគ្រងរាជ្យជាព្រះមហាក្សត្រមួយព្រះអង្គដែលពោរពេញដោយថាមពលនៃក្បាច់គុន 🙏 មូលដ្ឋាននៃក្បាច់គុននេះក៏បានក្លាយជាគ្រឹះដ៏រឹងមាំក្នុងការរំលេចឡើងនូវសំណង់ដ៏មហស្ចារ្យក្នុងលោកគ្មានគូប្រៀបគឺ ប្រាសាទអង្គវត្ត 🇰🇭 ព្រះរាជាអង្គនោះទ្រង់មានព្រះនាមថា ព្រះបាទ សូរ្យវម្ម៌ទី ០២

ពុទ្ធំ សរណំ គច្ឆាមិធម្មំ សរណំ គច្ឆាមិសង្ឃំ សរណំ គច្ឆាមិ
02/11/2024

ពុទ្ធំ សរណំ គច្ឆាមិ
ធម្មំ សរណំ គច្ឆាមិ
សង្ឃំ សរណំ គច្ឆាមិ

សូមអនុមោទនា ពិធីបុណ្យចេញព្រះវស្សា ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រួវនឹងថ្ងៃទី១៧ ខែតុលា ឆ្...
17/10/2024

សូមអនុមោទនា ពិធីបុណ្យចេញព្រះវស្សា ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រួវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

Credit Page Samdech Hun Sen of Cambodia

20/09/2024

ស្រណោះភ្លៀងដូចសំនៀងស្រី ធ្លាប់ច្រៀងរាល់ថ្ងៃឱ្យបងស្រមៃនឹក
ទោះថ្ងៃយប់ព្រឹក នឹកអើយសែននឹក រលឹកនឹកស្ងួនដែលធ្លាប់ស្នេហា។

អុឹង ណារី

08/09/2024

នាំគ្នារៀនប្រវត្តិសាស្ត្រ ( ភាគ ទី ៥ )

-កម្ពុជា សតវត្សរ៍ទី ១៥.១៦

នៅមេរៀនមុនយើងបានឃើញមូលហេតុដែលធ្វើឲ្យកម្ពុជារស់ឡើងវិញពីការឈ្លានពានរបស់អាយុធ្យាទៅលើក្រុងអង្គរ និងការកាន់កាប់ក្រុងអង្គរនៅក្នុងឆ្នាំ ១៤៣១ ដល់ ១៤៤៥។ បន្ទាប់មកមានអ្នកដឹកនាំថ្មីម្នាក់ឈ្មោះ ពញា យ៉ាត បានផ្លាស់រាជធានីទៅខាងត្បូងក្រុងភ្នំពេញ ហើយទីក្រុងអង្គរលែងក្លាយទៅជាមជ្ឈមណ្ឌលនយោបាយជាថ្មីទៀតហើយ។មូលហេតុចំពោះការផ្លាស់ប្តូរនេះ គឺប្រហែលជាអ្នកកាន់អំណាចកម្ពុជា មានបំណងចូលទៅកាន់ពាណិជ្ជកម្មសមុទ្រអន្តរជាតិ ដែលកំពុងលូតលាស់ ហើយមានសារៈសំខាន់ចំពោះប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ហើយអង្គរគឺ ស្ថិតនៅឆ្ងាយពីសមុទ្រ។
ប្រវត្តិសាស្ត្រសម័យក្រោយអង្គរ
១ ព្រឹត្តិការណ៍ចុងសម័យអង្គរ
ក្រោយការយាងចូលទីវង្គតរបស់ព្រះបាទ ជ័យវម៌្ម ទី ៧ ព្រះរាជបុត្ររបស់ព្រះអង្គបានឡើងគ្រងរាជ្យជាបន្តបន្ទាប់ ដែលប្រកបទៅដោយភាពចម្រុងចម្រាស់ និងបះបោរ ជាពិសេសលើវិស័យសាសនា។
ក- ព្រះបាទឥន្ទ្រវរ៌្មទី ២
ខ -ព្រះបាទ ជ័យវរ៌្មទី៨ ពេលនេះមានការបះបោរប្រឆាំងរវាង ព្រហ្មញ្ញសាសនា និង ពុទ្ធសាសនា
គ -ព្រះបាទ ស្រឹន្ទ្រវរ៌្ម ឬ ឥន្ទ្រវរ៌្មទី៣ (១២៩៥ ដល់១៣០៧)
ឃ -ព្រះបាទ ស្រឹន្ទជ័យវរ៌្ម (១៣០៧ ដល់១៣២៧)
ង -ព្រះបាទ ជ័យវម៌ាទិបរមេស្វរៈ ឬ ជ័យវរ៌្ម ទី ៩ (១២២៧.....)
ចាប់ពីនេះទៅគ្មានឯកសារ ឬសិលាចារឹកណា មកបញ្ជាក់ ទេ តែលេចចេញនូវបដិវត្តន៍ របស់នាយត្រសក់ផ្អែម។
ព្រះបាទ ជ័យវម៌ាទិបរមេស្វរៈ ឬ ជ័យវម៌្ម ទី ៩ ជាស្តេចចុងក្រោយគេបង្អស់ ដែលគេស្គាល់តាមរយៈសិលាចារឹក តពីនេះទៅ ប្រវត្តិសាស្ត្រខ្មែរត្រូវផ្អែកលើពង្សាវតា ដែលជាឯកសារដែលគេចងក្រងនា សតវត្សទី ១៨ និង ១៩ ហើយដែលអាងទៅលើការទន្ទេញចាំមាត់តៗគ្នា។ រាជពង្សាវតាមានច្រើនច្បាប់កត់ត្រាព្រឹត្តិការណ៍ដោយមានការតំណាលប្លែកៗគ្នា ហើយមានកាលបរិច្ឆេទ ខុសៗគ្នាដែរ។ នេះហើយជាហេតុធ្វើឲ្យអ្នកប្រវត្តិសាស្ត្រមានការលំបាកយ៉ាងខ្លាំងក្នុងការចងក្រង ប្រវត្តិសាស្ត្រខ្មែរ។ អាស្រ័យដោយហេតុដូចបានរៀបរាប់រួចមកហើយ អ្នកប្រវត្តិសាស្ត្រមានការ អល់ឯកយ៉ាងខ្លាំងមិនដឹងថា ត្រូវដាក់ស្តេចអង្គណាក្នុងពង្សាវតាឲ្យសោយរាជ្យតពីព្រះបាទជ័យ វម៌្មទី ៩ ដែលគេមិនទាំងដឹងថា បានសោយទីវង្គតនៅពេលណាផង។ រួចមកហើយ អ្នកប្រវត្តិ សាស្ត្រភាគច្រើននិយមដាក់នាយត្រសក់ផ្អែមឲ្យសោយរាជ្យបន្តពីព្រះបាទ ជ័យវម៌្ម ទី៩ ព្រោះឯកសារមានច្រើនបានកត់ទុកថាបុគ្គលនេះបានឡើងសោយរាជនៅឆ្នាំប្រមាន ១៣៤០។
សូមរំលឹកថា រឿងព្រេងនាយត្រសក់ផ្អែមនេះ មានលំនាំប្រហាក់ប្រហែលគ្នានឹងរឿងព្រេងជាប់ទាក់ទងគ្នានឹងរាជវង្សមួយនៅភូមានាស.វទី ១០។
ម្យ៉ាងទៀត មុនពេលចាកចេញពីអង្គរ យើងសង្កេតឃើញខ្មែរយើងប្រើពាក្យពញា (ញ) សម្រាប់ហៅរាជបុត្រក្សត្រទ្រង់រាជ្យ និងមន្ត្រីជាន់ខ្ពស់ដូច ពញាយ៉ាត ជាដើម។ នៅត្រង់នេះអ្នកប្រវត្តិសាស្ត្របានចោទសួរថា តើរឿងព្រេងនៅស្រុកខ្មែរមានទំនាក់ទំនងយ៉ាងដូចម្តេចខ្លះជាមួយរឿងព្រេងនៅភូមា? ហើយការដែលខ្មែរប្រើពាក្យពញានៅពេលនេះតើបណ្តាលមកពីហេតុអ្វី? ទោះបីពុំទាន់មានចម្លើយណាឲ្យបានសមរម្យទៅនឹងសំណួរនេក៏ដោយក៏យើងអាចប៉ាន់ស្មានបានថា ប្រហែលធាតុទាំងនោះបាននាំចូលមកប្រទេសខ្មែរតាមរយៈពុទ្ធសាសនាថេរវាទដែលប្រើប្រាស់ភាសាបាលី ហើយអ្នកស្រាវជ្រាវយល់ថា បានហូរចូលមកជ្រោយសុវណ្ណភូមិ គឺនៅ មន។
បើតាមការពិនិត្យមើលទៅឃើញថា ទំនាស់ក្នុងផ្លូវសាសនានេះមានយូណាស់មកហើយ គឺតាំងពីក្នុងរជ្ជកាលរបស់ព្រះបាទ ឧទយាទិត្យវម៌្ម ទី២ មកម៉្លេះ(១១៥៥ ...) និងព្រះបាទជ័យវម៌្ម ទី ៧ (១១៨១ ដល់១២១៧) រហូតដល់មានប្រតិកម្មយ៉ាងខ្លាំងក្នុងរាជ្យរបស់ព្រះបាទ ជ័យវម៌្មទី ៨។
២- ចម្បាំងលើកទី ២ ជាមួយសៀម
ក្រោយពីព្រះពីព្រះបាទត្រសក់ផ្អែមសោយទីវង្គតទៅ បុត្ររបស់ព្រះអង្គព្រះនាម និព្វានបទ បានឡើងសោយរាជ្យ ((ឆ្នាំ ១៣៤០ ដល់១៣៤៦) និង បុត្ររបស់និព្វានបទ ព្រះនាម លំពងរាជា ទទួលរាជ្យសម្បត្តិបន្តពីឆ្នាំ ១៣៤៦ ដល់១៣៥១។
នៅឆ្នាំ ១៣៥១ ស្តេចសៀមព្រះនាម រាមាធិបតី ក្រោយពីបានតាំងរាជធានីនៅ អយុធ្យាហើយ បានលើកទ័ពមកវាយ ខ្មែរ។ តែមុនមកដល់អង្គរ ទ័ពសៀមត្រូវបរាជ័យដោយឧបរាជខ្មែរ (សុរិយោទ័យ អនុរបស់ លំពងរាជា) លើកទ័ពទៅស្កាត់វាយបាក់ទ័ពថយទៅវិញអស់។ លំពងរាជា ស្មានថាសត្រូវមិនអាចធ្វើអ្វីបានទៀត ក៏បញ្ជាឲ្យរំសាយទ័ព។លុះឮថាសៀមលើកទ័ពមកសារជាថ្មីទៀត ខ្មែរកេណ្ឌទ័ពមិនទាន់ ក៏ប្រមូលប្រជារាស្ត្រឲ្យចូលក្នុងកំពែងមហានគរ ហើយកេណ្ឌពលឲ្យការពារ។ ទ័ពសៀមមកហ៊ុំព័ទ្ធជុំជិតអស់រយៈពេល ១ឆ្នាំ ៥ខែ។ ទ័ពជំនួយខ្មែរបានបញ្ជូនមកពីគ្រប់ទិសទី តែត្រូវបរាជ័យ។ លំពងរាជា ក៏សោយទីវង្គតដោយជម្ងឺ។ ទ័ពសៀមបានវាយចូលតាមទ្វារខាងកើត។ ព្រះឧបរាជ ស្រីសុរិយោទ័យ ក៏បានសោយទីវង្គតក្នុងសង្គ្រាមនោះទៅ។ សៀម បានកាន់កាប់អង្គរនៅឆ្នាំ ១៣៥២។ បុត្ររបស់ព្រះចៅរាជាធិបតីទាំង៣អង្គ គឺ បាសាត បាអាត និង កំបង់ពិសី បានឡើងគ្រងរាជ្យនៅអង្គរជាបន្តបន្ទាប់រហូតដល់ឆ្នាំ១៣៥៧។
ព្រះ ស្រីសុរិយោវង្ស ជាអនុព្រះលំពងរាជា ដែលបានភៀសព្រះកាយទៅស្រុកលាវ (លាវជាង . ឡានសាន) នោះបានលើកទ័ពមកវាយយកអង្គរបានវិញនៅឆ្នាំ ១៣៥៧។ ព្រះបាទ ស្រីសុរិយោវង្ស បានសោយទីវង្គតនោះឆ្នាំ១៣៦៣ ដោយរោគ ក្មួយរបស់ព្រះអង្គព្រះនាម បរមរាមា បានឡើងសោយរាជ្យរហូតដល់ឆ្នាំ១៣៧៣។ សៀមមិនបានឈ្លានពានខ្មែរទៀតទេ ព្រោះជាប់ដៃធ្វើសង្គ្រាមផ្ទៃក្នុងជាស្តេចបុរី។

៣ -ចម្បាំងលើកទី ៣ ជាមួយសៀម
ស្តេចដែលសោយរាជ្យបន្តនៅឆ្នាំ១៣៧៣ គឺព្រះបាទ ធម្មាសោក ជាអនុរបស់ បរមរាមា។ គ្រានោះនៅប្រទេសសៀមស្តេច រាមាសូរ បានឡើងសោយរាជ្យ ហើយក៏បានបន្តនយោបាយពង្វាតទឹកដីរបស់ រាមាធិបតីមកលើទឹកដីខ្មែរ។
ក្រុងអង្គរក៏ត្រូវធ្លាក់ក្នុងកណ្តាប់ដៃសៀមជាលើទី២នៅឆ្នាំ ១៣៩៤ ហើយ ព្រះបាទ ធម្មាសោកក៏បានសោយទីវង្គតនៅពេលដែលសៀមហ៊ុំព័ទ្ធអង្គរ។
គ្រានោះ ពញាយ៉ាត ជាបុត្ររបស់ ធម្មាសោកបានគេចខ្លួនរួច បានទៅកេណ្ឌទ័ព ហើយតាំងមូលដ្ឋាននៅ ទួលបាសាន។ចលនារំដោះជាតិដោយស្តេចអង្គនេះបានរីកចម្រើនឆាប់រហ័សណាស់។ តែមុននឹងទ័ពធំចូលមកដល់ ព្រះបាទពញាយ៉ាតបានបញ្ជូនអ្នកស្ម័ត្រចិត្ត២នាក់ឲ្យមកសុំចុះចូលជាមួយសៀម ហើយដកអាវុធធ្វើគត់ស្តេចសៀមនៅគ្រានោះតែម្តង។ លុះវាយរំដោះបានរាជធានីហើយ ស្តេចពញាយ៉ាតបានយកស្រីសៀមឈ្មោះ ស៊ីសាងាម ជាប្អូនជីដូនមួយរបស់ស្តេចសៀមធ្វើជាស្នំឯក ហើយក៏បានសោយរាជ្យនៅក្រុងអង្គរបានសុខសាន្តរៀងមក ដោយមានមរណនាមថា រាជឳង្ការព្រះបរមរាជាធិរាជ។
៤ -ការបោះបង់ចោលក្រុងអង្គរ
នៅឆ្នាំ ១៤៣១ ដោយចេះតែរអែងខ្លាចសៀមចូលមកលុកលុយប្រទេសខ្មែរទៀត ព្រះបាទ ពញាយ៉ាតក៏បានសម្រេចព្រះទ័យចេញឲ្យឆ្ងាយពីអង្គរ។ មូលហេតុនៃការបោះបង់ចោលអង្គរនេះ គឺ ប្រជារាស្ត្រខ្មែរនៅអាណាខេត្តខាងលិចត្រូវសៀមកៀរយកទៅអស់ជាច្រើន ហើយមួយផ្នែកទៀតត្រូវស្លាប់ដោយសង្គ្រាមជាច្រើនលើក។ ក្រោយពីបានប្រឹក្សាយោបល់ពីនាម៉ឺនសព្វមុខមន្ត្រីហើយ ព្រះបាទ ពញាយ៉ាតក៏ទ្រង់ បញ្ជា ឲ្យលើកធានីទៅតាំងនៅទួលបាសាន ក្នុងស្រុកស្រីសឈរវិញ។ តែ នៅឆ្នាំនោះមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពីទួលបាសានទៅតាំងនៅ ភ្នំដូនពេញ ចតុមុខ វិញ។

30/08/2024

#ចេនឡា

25/08/2024

កំហុសអ្នកបួស១៤យ៉ាង​ ធ្វេីឱ្យគុណតម្លៃព្រះសង្ឃធ្លាក់ចុះ
__________
-ចូលចិត្តសុំបច្ច័យបួនឬថវិកាគ្រហស្ថ​
-និមន្តបិណ្ឌបាត្រទៅកាន់ទីអគោចរ​ និងគ្មានការសង្រួម
-លេីកដៃសំពះ​ ឬថ្វាយបង្គំគ្រហស្ថ
-ប្រព្រឹត្តិប្រាសចាកធម៌វិន័យ​ សុំឱ្យគ្រហស្ថគាំទ្រ
-យកចិត្តគ្រហស្ថ​ ដេីម្បីលាភ​ យសស័ក្តិ​ សក្ការ:​ តំណែង
-រាយអង្គាសថវិកា​ ថាយកមកធ្វេីប្រយោជន៍រួម​ តែកិបកេងយកមកជាប្រយោជន៍ខ្លួន
-ស្រលាញ់លុយ​ លាភ​ កិត្តិយស​ តំណែងខ្លាំងក្លា​ ឧស្សាហ៍ឈ្លោះដណ្តេីមគ្នា
-មិនចូលរួម​ធ្វេីប្រយោជន៍​ ការពារ​ ថែរក្សា​ លេីកតម្កេីងដល់ពុទ្ធសាសនា
-គោរពជំនឿអរូបិយ​ ខុសវិន័យពុទ្ធសាសនា
-ឧស្សាហ៍បង្កជម្លោះក្នុងសហគមន៍សង្ឃ
-ចង់ធ្វេីជាអ្នកធំ​ ព្រោះប្រាថ្នាលាភយសសក្ការ:
-ពេលមានបញ្ហាចូលដៃខាងគ្រហស្ថមកបំបែកសង្ឃ
-សាក់បែបអ្នកលេង​ មិនសមជាអ្នកបួស
-ប្រព្រឹត្តអបាយមុខ​ (ស្រី​ ស្រា​ ល្បែងភ្នាល់)
_________
ថ្ងៃអាទិត្យ ៦ រោច ខែស្រាពណ៍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤
August 25, 2024

22/08/2024

សារ:សំខាន់គម្ពីរព្រះត្រៃបិដក

07/08/2024

#ផ្លូវបុរាណ

ទស្សនកិច្ចសិក្សា
04/08/2024

ទស្សនកិច្ចសិក្សា

មគ្គុទ្ទេសក៍សម្រាប់កម្មវិធីទស្សនកិច្ចសិក្សារបស់និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទាំង៣ សាខា គឺសាខាគោលភ្នំពេញ សាខាក...
03/08/2024

មគ្គុទ្ទេសក៍
សម្រាប់កម្មវិធីទស្សនកិច្ចសិក្សារបស់និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទាំង៣ សាខា គឺសាខាគោលភ្នំពេញ សាខាកំពង់ឆ្នាំង និង បាត់ដំបង។

សូមថ្លែងអំណរគណ:គ្រប់គ្រងសាលាចំពោះការផ្តល់ការងារមួយថ្ងៃនេះ។


#ខ្មែរជួយខ្មែរ

31/07/2024

ទីតាំងខ្ពស់ជាងគេនៅកម្ពុជា
31/07/2024

ទីតាំងខ្ពស់ជាងគេនៅកម្ពុជា

13/07/2024

ក្លោងទ្វារជ័យ

Address

Siem Reap

Telephone

+85592772790

Website

Alerts

Be the first to know and let us send you an email when Vuthy Tour Guide & MC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Vuthy Tour Guide & MC:

Share