ទេសចរណ៍ស្រុកស្វាយលើ Svay Leu District Tourism

  • Home
  • Cambodia
  • Siem Reap
  • ទេសចរណ៍ស្រុកស្វាយលើ Svay Leu District Tourism

ទេសចរណ៍ស្រុកស្វាយលើ Svay Leu District Tourism #ទេសចរណ៍ស្រុកស្វាយលើ Svay Leu District Tourism

នេះជាស្នាដៃរបស់កូនសិស្សសាលាតំបាញពន្លឺជីវិត និងជាសមិទ្ធផលដំបូងរបស់ស្រុកស្វាយលើ #អង្គការចក្ខុវិស័យកម្ពុជា #រដ្ឋបាលស្រុកស្វ...
30/11/2023

នេះជាស្នាដៃរបស់កូនសិស្សសាលាតំបាញពន្លឺជីវិត និងជាសមិទ្ធផលដំបូងរបស់ស្រុកស្វាយលើ
#អង្គការចក្ខុវិស័យកម្ពុជា
#រដ្ឋបាលស្រុកស្វាយលើ

ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសា...
29/05/2023

ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។ ប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូចេ្នះរាល់វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា។ ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នា ព្រះហស្ថរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើងដើម្បីឧទ្ធិសថ្វាយព្រះវិស្ណុដោយមានកសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះមួយនោះ ដូច្នេះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។ ប្រាសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយកៀមដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្តដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។ អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើដោយខានមិនបានគឺការជីកកសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់គ្រឹះប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផង។ទន្ទឹមនឹងនោះកសិណទឹកនីមួយៗបានក្លាយទៅជានិមិត្តរូបនៃសមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។

11/04/2023
បងប្អូនមកចូលរួមកំសាន្តខួប១០ឆ្នាំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កុំភ្លេចចូលកំសាន្តតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃក...
11/04/2023

បងប្អូនមកចូលរួមកំសាន្តខួប១០ឆ្នាំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កុំភ្លេចចូលកំសាន្តតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃក្នុងខេត្តសៀមរាប

ខេត្តសៀមរាបជាខេត្តទេសចរណ៍មួយដ៏មានសក្តានុពលដែលភ្ញៀវទេសចរជាតិ​ អន្តរជាតិតែងតែទៅទស្សនាតាមប្រាង្គប្រាសាទនានាជាច្រេីន​​។

ក្រៅពីភាពទាក់ទាញនេះ តំបន់ទេចរណ៍កែច្នៃក្រៅពីប្រាសាទ ដែលបងប្អូនប្រជាពលរដ្ឋ​ ក៏ដូចជាភ្ញៀវទេសចរជាតិ​ អន្តរជាតិអាចទៅកំសាន្ត​ លំហែកាយ​ និងបោះតង់បានផងដែរ​ ពិសេសអាចភ្លក់រសជាតិអាហារតាមតំបន់​ទាំងនោះថែមបានទៀតផង៕
#ស្រុកស្វាយលើ

សូមអបអរសាទរ ប្អូនៗវិទ្យាល័យស្វាយលើ តំណាងឱ្យខេត្តសៀមរាប ទទួលបានជោគជ័យនៃជំហានទី១ ក្នុងកម្មវិធីជជែកដេញដោលថ្នាក់ជាតិ ដែលឈានទ...
19/03/2023

សូមអបអរសាទរ ប្អូនៗវិទ្យាល័យស្វាយលើ តំណាងឱ្យខេត្តសៀមរាប ទទួលបានជោគជ័យនៃជំហានទី១ ក្នុងកម្មវិធីជជែកដេញដោលថ្នាក់ជាតិ ដែលឈានទៅវគ្គបន្ត ជាវគ្គជម្រុះជុំទី 2 លើប្រធានបទទាំង៨ ដែលមានសមាសភាព ១៦ក្រុម មកពីរាជធានីខេត្តទូទាំងប្រទេស។

វិទ្យាល័យស្វាយលើ ជាក្រុមបដិសេធ នៅវគ្គជម្រុះជុំទី២ លើប្រធានបទទី៨ "គុណវុឌ្ឍរបស់គ្រូបង្រៀន គឺជាកត្តាចម្បងសម្រាប់ផ្ដល់ការអប់រំ ប្រកបដោយគុណភាព"

សូមរង់ចាំតាមដានទស្សនា ការផ្សាយផ្ទាល់ លើទំព័រ facebook ផ្លូវការ ដែលគ្រោងផ្សាយផ្ទាល់នៅថ្ងៃទី ២៩-៣០ ខែ មេសាឆ្នាំ 2023 ខាងមុខនេះ ៚

16/03/2023

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៣ សូមបង្ហាញសមាសភាពបេក្ខជនមកពី ៖ វិទ្យាល័យ ស្វាយលើ (ខេត្តសៀមរាប)

សមាជិកក្រុម ៖
១. សែម នីតា
២. សុន បុប្ផារតនៈ
៣. ឡូ សុភាព
៤. សំណាង រ៉ាក់ស៊ី
៥. សៀ សាក់

សមាសភាពគ្រូដឹកនាំ និងគ្រូបង្វឹក ៖
គ្រូដឹកនាំ ៖ លោកគ្រូ អ៊ាន សំអូន
គ្រូបង្វឹក ៖ លោកគ្រូ ឡុន ផល្លីន

វីដេអូ ផលិតដោយ © វិទ្យាល័យ ស្វាយលើ | ២០២៣
#ជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៣

28/02/2023



Send a message to learn more

27/02/2023

ថ្ងៃចុងសប្ដាហ៍ មានគម្រោងណាត់គ្នាដេីរលេងហេីយនៅ បេីនៅទេ​ តោះ សប្ដាហ៍នេះ ទៅលេងសួនផ្កាធិសក្ក័ជេីងភ្នំគូលែន ជាមួយអេតមីន😍 មកតាមដានវីដេអូទាំងអស់គ្នា
#ស្រុកស្វាយលើ

🙋តោះចាប់បើកហើយ🙋 សួនទឹកធិស័ក្តិជើងភ្នំគូលែន ស្រុកស្វាយលើ ខេត្តសៀមរាប🏊🏊💦💦🌿🤽➡️អាងទឹកស្អាតថ្មី ធំជាងគេ ក្នុងស្រុកស្វាយលើ👌➡️ប...
27/02/2023

🙋តោះចាប់បើកហើយ🙋 សួនទឹកធិស័ក្តិជើងភ្នំគូលែន ស្រុកស្វាយលើ ខេត្តសៀមរាប🏊🏊💦💦🌿🤽
➡️អាងទឹកស្អាតថ្មី ធំជាងគេ ក្នុងស្រុកស្វាយលើ👌
➡️ប្រភេទអាងទឹកប្រៃ មិនប្រើក្លររីន មិនធំក្លិន និងមិនធ្វើអោយប៉ះពាល់ស្បែកហើយប្រើប្រាស់ទឹកពីលើភ្នំមកផ្ទាល់
➡️មានលក់អាហារសម្រន់ និង ភេសជ្ជៈ នៅជុំវិញអាងហែលទឹក👌
👉 តម្លៃសំបុត្រ:
➡️ក្មេង: 5000៛☑️
➡️ មនុស្សធំ: 8000៛ អាចយកសំបុត្រដូរបានភេសជ្ជៈ1កែវ☑️
➡️ ក្មេងក្រោមកម្ពស់80cm Free Free

☎️សំរាប់ព័ត៏មានបន្ថែម ៖ 012 79 66 77/069 63 65 24
📍ទីតាំង: ភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប

យុទ្ធនាការ  គឺជារបស់យើងទាំងអស់គ្នា។អរគុណបងប្អូនក្រុមការងាររដ្ឋបាលស្រុក និង ស ស យ កដែលបានជួយបត់បេះដូង ❤️ យើងចូលរួមទាំងអស់...
21/02/2023

យុទ្ធនាការ គឺជារបស់យើងទាំងអស់គ្នា។
អរគុណបងប្អូនក្រុមការងាររដ្ឋបាលស្រុក និង ស ស យ កដែលបានជួយបត់បេះដូង ❤️ យើងចូលរួមទាំងអស់គ្នាតាមទម្រង់ដូចខាងក្រោម៖

ក- ចូលរួមដោយផ្ទាល់៖ ក្នុងកម្មវិធី ឬគម្រោងសកម្មភាពរៀបចំដោយយុទ្ធនាការ # BeyondTheGames។

ខ- សហការរៀបចំ៖ ចូលរួមសហការ និង បង្កើតកម្មវិធីជាមួយយុទ្ធនាការ ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៌កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមក្រោមស្មារតី ។

21/02/2023

ចូលរួមទស្សនាវីដេអូ ពើងទុកព្រះ

#ទេសចរណ៍ស្រុកស្វាយលើ #រដ្ឋបាលស្រុកស្វាយលើ

ថ្ងៃរះនៅពើងទុកព្រះ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ក្បែរផ្លូវបេតុងថ្មីឡើងភ្នំគូលែនខាងស្រុកស្វាយលើ ខេត្តសៀមរាបSunrise at Perng Tu...
20/02/2023

ថ្ងៃរះនៅពើងទុកព្រះ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ក្បែរផ្លូវបេតុងថ្មីឡើងភ្នំគូលែនខាងស្រុកស្វាយលើ ខេត្តសៀមរាប
Sunrise at Perng Tuk Preah, Phnom Kulen, Siem Reap 2023
#ពើងទុកព្រះ
#ទេសចរណ៍ស្រុកស្វាយលើ
#រដ្ឋបាលស្រុកស្វាយលើ
#រូបភាពពី

17/02/2023

នឹកអ្នកស្វាយលើផង
#ភ្នំគូលែន
#បេងមាលា
#ពើងគំនូរ
#ព្រៃសហគមន៍
#រដ្ឋបាលស្រុកស្វាយលើ

ដំរីក្រាប អណ្តើកក្រាំង ស្ថិតនៅភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប #ភ្នំគូលែន  #ទេសចរណ៏ផ្សាភ្ជាប់ទៅនិងទឹកដី  #ទ...
03/02/2023

ដំរីក្រាប អណ្តើកក្រាំង ស្ថិតនៅភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប
#ភ្នំគូលែន
#ទេសចរណ៏ផ្សាភ្ជាប់ទៅនិងទឹកដី
#ទេសចរណ៍ស្រុកស្វាយលើ
#ស្រុកស្វាយលើ

03/02/2023

Address

ភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប
Siem Reap
85517

Alerts

Be the first to know and let us send you an email when ទេសចរណ៍ស្រុកស្វាយលើ Svay Leu District Tourism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category