09/03/2024
វិស័យសុខាភិបាលសម័យព្រះបាទជ័យវរ្ម័នទី៧៖
មេីលអត្ថបទនេះហេីយសឹងមិនគួរឲ្យជឿថា បុព្វបុរសខ្មែរអាចធ្វេីបានកាលពី៨០០ឆ្នាំមុនសោះ។
ការរៀបចំផ្នែកសុខមាលភាពដ៏ធំបំផុត និងទទួលបានការឧបត្ថម្ភពីអាជ្ញាធរកណ្តាលក្នុងរាជ្យរបស់ព្រះបាទ ជ័យវរ្ម័នទី៧ គឺបានកសាងឱ្យមានសាលាសំណាក់១២១ខ្នង និងមន្ទីរពេទ្យចំនួន ១០២ ចាសពេញផ្ទៃប្រទេស។
មន្ទីរពេទ្យនីមួយៗត្រូវបានគេសង់ឡើងដោយមានប្លង់ដូចៗគ្នា និងមានរូបរាងប្រហាក់ប្រហែលគ្នា។ ប្រាសាទទាំងនោះធ្វើ ឡើងដើម្បីឧទ្ទិសទៅដល់ ព្រះភៃសជ្យគុរុ ដែលថាអាទិទេពខាងសុខភាព។ មានបដិមាប្រមាណចំនួន៧៩៨ ត្រូវបានគេ តម្កល់នៅតាមមន្ទីរពេទ្យទាំងអស់នោះ។
នៅតាមមន្ទីរពេទ្យនីមួយ។ មានសិលាចារិកមួយផ្ទាំង។ សិលាចារិកទាំងនោះចារឡើងដោយការចាប់ផ្តើមនិយាយពីការ បួងសួងដល់ព្រះពុទ្ធអង្គ និងពោធិសត្វពីរអង្គទៀតដែលមាននាទីពិសេស ខាងជួយធ្វើឱ្យជម្ងឺទាំងឡាយទាំងពួងបានថា សះស្បើយ។
ប្រព័ន្ធនៃការគ្រប់គ្រង ប្រតិបត្តិថ្នាំសង្កូវ និងអ្នកជួយថាកំលាំងដល់មន្ទីរពេទ្យ ត្រូវបានគេរៀបរាប់នៅក្នុងសិលាចារិក។ ក្នុងមន្ទីរពេទ្យនីមួយៗមានចំនួនបុគ្គលិកធ្វើការជាច្រើននាក់ និងមានការទទួលខុសត្រូវលើផ្នែកផ្សេងៗគ្នាដូចតទៅនេះ
បរិមាណនៃការចំណាយថាប្រចាំឆ្នាំដែលគេទទួលបានពីអាជ្ញាធរកណ្តាល
អង្ករ មានចំនួន១១,១៩២តោន សម្រាប់៨៣៨ភូមិ ដែលមានប្រជាជនសរុប៨១,៦៤០នាក់
គ្រាប់ធញ្ញជាតិម្យ៉ាងមានចំនួន ២,១២៤គ.ក្រ
គ្រឿងទេសមានចំនួន ១០៥គ.ក្រ
ខ្លឹមចន្ទន៍ក្រស្នាមានចំនួន ៣៤០២
ថ្នាំគ្រុនមានចំនួន ៤៨,000គ្រាប់
ឱសថប្រេងសម្រាប់ជំងឺឫសដូងបាតមានចំនួន ១៩៦០ប្រអប់
ចំនួនបុគ្គលិក
កិច្ចការដែលត្រូវទទួលខុសត្រូវ
វេជ្ជបណ្ឌិត២នាក់ មើលការខុសត្រូវលើមនុសស្សគ្រប់ស្រទាប់វណ្ណៈ
ជំនួយការវេជ្ជបណ្ឌិត៣នាក់ (ប្រុស១នាក់,ស្រី២នាក់) ជួយដល់ការងាររបស់វេជ្ជបណ្ឌិត
អ្នកយាមឃ្លាំង២នាក់ ចែកចាយថ្នាំ
អ្នកចំអិន២នាក់ មើលការខុសត្រូវភ្លើងភ្លើង ទឹក និងការសំអាត
គិលានុបម្នាក១៤នាក់ការងារអង្គបាល
ស្ត្រី២នាក់ជាអ្នកកិនអង្គរ
ស្ត្រី៦នាក់ ជាអ្នកដាំទឹកនិងកិនថ្នាំ
អ្នករៀបចំគ្រឿងសក្ការបូជា២នាក់រៀបចំគ្រឿងបូជាដល់ព្រះពុទ្ធ
តារាសាស្ត្រ១នាក់
បញ្ជីថ្នាំ
វត្ថុធាតុដើមដែលគេយកមកផ្សំថាថ្នាំ សម្រាប់ព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យទាំងនោះមានដូចថា: ឈ្មុសប្រែង (ឈ្មុសទេស) ខ្លឹមចន្ទន៍ក្រឹស្នា ដើមចន្ទន៍ក្រឹស្នា ដើមស្ពៃខៀវ ប្រេងស្រល់ ទឹកខ្មេះ ខ្ញីទឹកឃ្មុំ ផ្លែពុទ្រា ដើមក្រវាញ។ល។
អត្ថបទដកស្រង់ពីជញ្ជាំងសារមន្ទីរអង្គរ