Insightful Asia Travel & Tours

Insightful Asia Travel & Tours Why travel with InsightfulAsia.com? we bring you to explore and Adventure the true Asia by our experienced local tour leader, guide and drivers.
(1)

You can learn deeply about aisan people and their country with the best prices offered.

13/11/2021
 #ក្បាលស្ពាន  Kbal Spean (Natural stone bridge)ឈ្មោះ: ក្បាលស្ពាន (សហស្រលិង្គ)រជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី ១ ព្រះបាទឧទយាទ...
28/06/2020

#ក្បាលស្ពាន Kbal Spean (Natural stone bridge)

ឈ្មោះ: ក្បាលស្ពាន (សហស្រលិង្គ)រជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី ១ ព្រះបាទឧទយាទិត្យវរ្ម័នទី ២កាលបរិច្ឆេទ: សតវត្សទី ១១ (១០០២-១០៥០ សូ.វ.ទី១ / ១០៥០-១០៦០ ឧ.យ.វ.ទី២)ឧទ្ទិសថ្វាយ ព្រះសិវៈ ព្រះវិស្ណុ ទីតាំង សៀមរាប។

ក្បាលស្ពានមានចម្ងាយ ៥០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និងប្រហែល ១៧-១៨ គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ ១០០០, និងមានផ្លូវឡើងភ្នំប្រវែង ១៥០០ ម៉ែត្រ (ពីក្រោមឡើងទៅលើភ្នំ)។

កន្លែង​នេះមានចម្លាក់ធ្វើអំពីថ្មនៅក្នុងស្ទឹង និងជុំវិញស្ទឹងក្បាលស្ពាន ចម្លាក់ទាំងនោះភាគច្រើនសាងឡើងពីសតវត្សទី ១១ នៃគ្រិស្តសករាជ។ ក្បាល​ស្ពាន​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ ព្រះបាទសូរ្យវរ្ម័នទី ១ និងស្ថាបនារួចជាស្ថាពរដោយ ព្រះបាទឧទយាទិត្យវរ្ម័នទី ២។

ប្រជាជនមានជំនឿ ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះគឺជាប្រភពនៃការចម្រុងចម្រើននិងត្រជាក់ត្រជុំ ហើយម្យ៉ាងទៀតយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់រយដែល​ស្នង​ ព្រះឥសូរ នៅតាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះមកក្រោមរហូតដល់ទឹកធ្លាក់ មានប្រវែង ១៥០ ម៉ែត្រ។

ដូចចេ្នះហើយបានជាសិលាចារឹក សំស្រ្កឹត ហៅទីនេះថា «សហស្រលិង្គ» (លិង្គ១០០០)។ កន្លែងខ្លះក៏មានឆ្លាក់យោនីជាបល្ល័ង្គភ្ជាប់ជាមួយផង ចម្លាក់ទាំងនេះ រាយនៅបាតស្ទឹង ប្រវែងប្រមាណ ២០០ ម៉ែត្រ នៅតាមច្រាំងនិងនៅលើជញ្ជាំងខ្លះៗផង។

ក្រៅពីនេះមានចម្លាក់ជាច្រើនកនែ្លងមានរូប ព្រះនារាយណ៍ ផ្ទុំកណ្តាលមហាសមុទ្រ នាអន្តរកប្បមួយ។ ទឹកដែលហូរកាត់ព្រមទាំងទទួលមន្តពីចម្លាក់ អស់​ទាំង​នេះ​ហើយដែលបង្កើតជា ស្ទឹងឬស្សី ហើយបែកមកជា ស្ទឹងពួក និងស្ទឹងសៀមរាប៕

រឿងប្រវត្តិព្រះម៉ែគង្គា និងសត្វម្ករ នៅលើករបស់នាគកាលពីយូរលង់ណាស់មកហើយ មានព្រះរាជាមួយអង្គមានព្រះនាមថា សគ្រៈ គ្រងរាជ្យនៅក្ន...
21/06/2020

រឿងប្រវត្តិព្រះម៉ែគង្គា និងសត្វម្ករ នៅលើករបស់នាគ
កាលពីយូរលង់ណាស់មកហើយ មានព្រះរាជាមួយអង្គមានព្រះនាមថា សគ្រៈ គ្រងរាជ្យនៅក្នុងនគរអយុធ្យា ដោយព្រះអង្គមានអគ្គមហេសី២ ព្រះអង្គ។ព្រះមហេសីទី១ មានព្រះនាមថា កិសីនី ព្រះនាងមានបុត្រ១អង្គព្រះនាម អសមជ័ស ។

ព្រះមហេសីទី២ មានព្រះនាមថា សូមៈទី ព្រះនាងមានបុត្រចំនួន ៦ម៉ឺនអង្គ។ ព្រះរាជបុត្ររបស់ព្រះអង្គសគ្រៈទាំងអស់ គឺសុទ្ធតែជាមនុស្សដែលមានភាពអំណួត និងធ្វើបាបប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅក្នុងដែនដីរបស់ឳពុករបស់ខ្លួន។ នៅពេលព្រះអង្គ សគ្រៈឡើងសោយរាជ្យ ព្រះអង្គជាក្សត្រដែលមានឫទ្ធានុភាពនៅលើដែនដីទាំងមូល និងព្រះអង្គចង់ដឹងថាតើនរណាម្នាក់ជាម្ចាស់ផែនដីឱ្យប្រាកដ។

ថ្ងែមួយព្រះអង្គក៏បាន យកសេះមួយក្បាលដែលមានសម្បុរស ល្អលើសសេះដ៏ទៃទៀតនៅក្នុងព្រះរាជវាំង ទៅរៀបបំពាក់គ្រឿងអលង្ការ និងបានចងភ្ជាប់ជាមួយទង់ដែលតំណាងឱ្យព្រះអង្គ ឱ្យដើរគ្រប់ទីកន្លែងទាំងអស់ ព្រមទាំងប្រកាសថា ប្រសិនបើបុគ្គលណាមួយ ដែលបានចាប់យកសេះនេះ ឬមិនឱ្យសេះនេះឆ្លងកាត់នៅលើប្រទេសណាមួយ នោះប្រាកដជាមានន័យថាប្រឆាំងនឹងព្រះអង្គជាក្សត្រ។

សេះនោះបានធ្វើដំណើរគ្រប់ទីកន្លែងទាំងអស់នៅក្នុងដែនដី និងនៅក្នុងប្រទេសដ៏ទៃទៀត ដោយគ្នាននរណាម្នាក់ហ៊ានប៉ះពាល់សេះនោះឡើយ។

ថ្លែងពីព្រះឥន្ទ្រ ដែលជាស្តេចនៃពពួកទេវតា មានការខឹងសម្បារ យ៉ាងខ្លាំងពីសំណាក់ព្រះរាជបុត្ររបស់ព្រះរាជាសគ្រៈ។ ក៏មានគំនិតធ្វើបាបព្រះរាជបុត្រទាំងអស់នោះដោយ បានចាប់យកសេះរបស់ព្រះរាជាសគ្រៈទៅលាក់ទុក នៅអាស្រមរបស់ព្រាហ្មញ្ញមួយអង្គមានឈ្មោះថា គពីលមុន្នី ។

ព្រះរាជាសគ្រៈ កាលបានដឹងថាសេះរាជរបស់ព្រះអង្គបាត់ ក៏កើតមានការខឹងក្រោធយ៉ាងខ្លាំងក៏បានបញ្ជាឱ្យព្រះរាជបុត្រទាំងអសើទៅស្វែងរកសេះឱ្យឃើញ។ ការស្វែងរកគ្រប់ទីកន្លែងក៏នៅតែរកមិនឃើញ ទៅបញ្ចប់ ព្រះរាជបុត្រក៏បានទៅដល់អាស្រមរបស់ព្រាហ្មញ្ញ គពីលមុន្នី ក៏បានឃើញសេះនៅទីនោះ។

ព្រះរាជបុត្រ ទាំង៦ម៉ឺន១អង្គ មិនបានដឹងថា គពីលមុន្នីជាព្រាហ្មញ្ញ ក៏មានបំណងសម្លាប់ចោល។ នៅពេលដែលព្រហ្មញ្ញ គពីលមុន្នី កាលបានលឺសម្លេងកងរំពងពេញព្រៃបែបនោះក៏មានខឹងសម្បារយ៉ាងខ្លាំង។ព្រាហ្មញ្ញ គពីលមុន្នី ក៏បានបើកភ្នែកអគ្គីរបស់ខ្លួនដុតរំលាយ ព្រះរាជបុត្រទាំងអស់ក្លាយទៅជាផេះទៅ។

ថ្លែងពីព្រះរាជា សគ្រៈ មិនបានដំណឹងពីបុត្ររបស់ខ្លួនយូរពេកបានបញ្ជាឱ្យចៅប្រុសរបស់ខ្លួនព្រះនាម អានហ្សូមាន ទៅស្វែងរកពូរបស់ពួកគេ។

ការធ្វើដំណើរលើផ្លូវដ៏សែនឆ្ងាយ ក៏បានទៅជួបនឹងបក្សីមួយក្បាលឈ្មោះ គរូដា ។ បក្សីនេះក៏បានប្រាប់រឿងទាំងអស់ទៅកាន់ព្រះរាជបុត្រ អានហ្សូមាន និងឱ្យព្រះរាជបុត្រ ទៅយកសេះរាជ ត្រឡប់ទៅកាន់នគរវិញ។

ព្រះរាជាគស្រៈកាលបានដឹងពីដំណើររឿងអស់ ហើយក៏មានការកើតទុក្ខរហូតសោយទីវង្គត។ ព្រះរាជបុត្រអានហ្សូមានក៏បានឡើងសោយរាជ្យបន្ត។ ព្រះរាជាដែលនឹងត្រូវឡើងសោយរាជ្យបន្ទាប់ពីអានហ្សូមាន មានព្រះនាមថា បគិរថ ព្រះអង្គជាព្រះរាជាមួយអង្គដែលមានការសណ្តោះប្រណីទៅកាន់ប្រជានុរាស្ត្រគ្រប់គ្នានៅក្នុងអាណាចក្ររបស់ខ្លួន។

តែរឿងដែលព្រះអង្គសោកសង្រេងយ៉ាងខ្លាំងព្រោះព្រះអង្គពុំមានបុត្រមួយអង្គសោះសម្រាប់សោយរាជ្យបន្តពី ព្រះអង្គ ។ ព្រះអង្គក៏បានសម្រេចចិត្តប្រគល់ អំណាចឱ្យទៅមន្ត្រីនៅក្នុងវាំងរបស់ព្រះអង្គដើម្បីធ្វើព្រះរាជកិច្ចជំនួសព្រះអង្គ។

ព្រះបាទ បគិរថ ក៏បានធ្វើដំណើរទៅ ភ្នំ ហីមាលាយាសដើម្បីធ្វើពិធីតបយោគៈសុំពរពីព្រះ ព្រហ្ម ដើម្បីឱ្យព្រះម៉ែ គង្គា ចុះពីឋានទេវលោក ទៅកាន់ផែនដី ដើម្បីលាងបាបឲ្យសត្វលោក។

តែព្រះព្រហ្មពុំអាចជួយបាន និងបានឲ្យ ព្រះបាទបគិរថ សុំពរពីព្រះសីវៈ វិញ។ ព្រះបាទបគិរថ ក៏បានធ្វើតបយោគៈសុំពរពី ព្រះសីវៈ និងព្រះសីវៈក៏បានយល់ព្រមជួយ។

ដោយព្រះម៉ែគង្គាជាទេវៈដែលមានមហិទ្ធិឫទ្ធិ ខ្លាំងពេកប្រសិនបើព្រះនាងធ្លាក់ពីទេវលោកទៅដល់ផែនដីនោះប្រាកដជាធ្វើឱ្យផែនដីឆេះក្លាយជាភ្លើង។ ដោយហេតុនេះហើយព្រះសីវៈក៏បានសម្រេចចិត្តយកព្រះសិរ (ក្បាល)របស់ទ្រង់ទៅទ្រងព្រះនាងគង្គាមិនឱ្យធ្លាក់ដល់ដី។

កាលព្រះម៉ែគង្គាធ្លាក់ដល់ព្រះសិរ (ក្បាល)របស់ព្រះសីវៈហើយនោះ សម្រស់របស់របស់ព្រះម៉ែគង្គា ស្អាតពេក ទើបធ្វើឱ្យព្រះសីវៈ បានយកព្រះកាសា(សក់) ទៅចងជើងព្រះម៉ែគង្គាជាប់មិនឱ្យចាក់ចេញពីព្រះអង្គរួច។

ព្រះម៉ែគង្គាកាលបើបានដឹងថាខ្លួនជាប់នឹងគំនួចព្រកេសា(សក់)របស់ព្រះសីវៈហើយនោះ ព្រះនាងខំប្រឹងរើបំរះយ៉ាងខ្លាំងរហូតរហែកជម្រែកស្បៃរបស់ ព្រះនាង ។ ព្រះសីវៈ មានព្រះបន្ទួលថាប្រសិនបើព្រះម៉ែគង្គា រៀបអភិសេកជាមួយព្រះអង្គព្រះអង្គនឹងព្រះដោះលែង។

ព្រះម៉ែគង្គាក៏បានយល់ព្រមរៀបអភិសេកជាមួយព្រះសីវៈក្នុងពេកនោះទៅ។ ព្រះម៉ែគង្គា ក៏បានធ្វើយាងទៅគ្រប់ទីកន្លែនទាំងអស់នៃប្រភពទឹក ដើម្បីលាងបាបឲ្យមនុស្សលោកស្រី។

ព្រះបាទបគិរថ ក៏បានយកផេះរបស់បុត្រារបស់ ព្រះបាទសគ្រៈ មកលាងបាន ដើម្បីឱ្យពួកគេទៅកើតនៅឋានសួគ៌។ ថ្លែងពីជម្រែកស្បៃរបស់ព្រះម៉ែគង្គដែលបានរហែកនោះ បានធ្លាក់ទៅដល់បាតមហាសមុទ្រ នឹងបានផ្គុំធាតុបង្កើតបានជាសត្វមួយឈ្មោះថា សត្វម្ករ ។

សត្វនេះជាសត្វដែលមានឫទ្ធានុភាពជាងសត្វទាំងអស់នៅក្នុងបាតសមុទ្ទ និង បានធ្វើការលេបពពួកមច្ឆា និងពពួកនាគទាំងអស់នៅក្នុងបាតសមុទ្ទ។

ដោយហេតុអាក្រក់បែបនេះហើយព្រះសីវៈបានធ្វើការប្រយុទ្ធជាមួយសត្វម្ករនេះអស់រយៈពេល៧យប់៧ថ្ងៃ ក៏នៅតែមិនអាចបង្ក្រាបបាន។ ព្រះសីវៈពេលបានដឹងថាសត្វម្ករនេះកើតមកពីអ្វីហើយនោះ ក៏បានហៅព្រះម៉ែគង្គាមកសួរ តើឱ្យធ្វើយ៉ាងណាដើម្បីបង្រាបសត្វម្ករបាន។

ព្រះម៉ែគង្គា ក៏បានប្រាប់ឱ្យយកសត្វម្ករនោះមកបង្ក្រាបនៅលើគោកវិញ ព្រោះសត្វទឹកមានមហិទ្ធិឫទ្ធិខ្លាំងពេលនៅក្នុងទឹក។ ពេលនោះព្រះសីវៈ ក៏បានចាប់សត្វម្ករទៅបង្ក្រាបនៅលើគោក និង បង្ខុំឱ្យសត្វម្ករនេះ ខ្ជាក់សត្វសមុទ្ទទាំងអស់មកវិញុ។

សត្វម្ករក៏បានខ្ជាក់សត្វសមុទ្ទទាំងអស់ លើកលែងតែពពួកនាគ។ តែទោះជាយ៉ាងណា ព្រះសីវៈបានបង្ខំសត្វម្ករឱ្យខ្ជាក់នាគឱ្យទានតែបាន។

ចាប់តាំងពីពេកនោះមក មិនថាប្រទេសឥណ្ឌា ក៏ដូចជាប្រទេសកម្ពុជា តែងតែយកទឹកមកលាងបាបកម្មដែលខ្លួនបានប្រព្រឹត្ត និងយកសត្វម្ករមកធ្វើជានិមិត្តសញ្ញានៃអំណាចសត្វសមុទ្រ និងជាសត្វដែលតំណាងឱ្យការអភិវឌ្ឍន៍ ភាពត្រជាក់ត្រជុំ ព្រមទាំងសុខសន្តិភាពនៅក្នុងប្រទេសទាំងមូល។

ពាក្យថា ""ពិស្ណុការ"" នេះជាឈ្មោះអ្នកណា?តាមដែលធ្លាប់ដឹកមក ពិណ្ណុការ ជាឈ្មោះរបស់ព្រះនារាយណ៍សឹងបែកចេញមក ពីពាក្យដើមវិស្ណុនឹង...
21/06/2020

ពាក្យថា ""ពិស្ណុការ"" នេះជាឈ្មោះអ្នកណា?

តាមដែលធ្លាប់ដឹកមក ពិណ្ណុការ ជាឈ្មោះរបស់ព្រះនារាយណ៍សឹងបែកចេញមក ពីពាក្យដើមវិស្ណុនឹងថាគេបូជាព្រះនារាយណ៍មើលទៅ ក៏ដូចមិនមែនព្រោះ មិនប្រាកដក្នុងទីណា ព្រះនារាយណ៍ជាជាងសាងសង់ផ្ទះសំបែងជាដើម មានប្រទះតែថា ទេវបុត្រ១អង្គ ឈ្មោះវេសកម្មជាបុត្ររបស់ព្រឥន្រ្ទ ដូចមានប្រាកដក្នុងគម្ពីរព្រះពុទ្ធសាសនាជាច្រើនអន្លើថា :

កាលព្រះឥន្ទ្រត្រូវការនឹងសាងសង់អ្វីរមែង ត្រាស់ប្រើព្រះវេសកម្មទេវបុត្រ ឲ្យទៅកសាងជាដរាបសូម្បី ពាក្យវេសកម្មនេះក៏រមែងរែងចេញបានសេចក្ដីរឿងថា ការកសាងទីលំនៅឃើញដែរថាអ្នកកសាងទីលំនៅ ដោយសេចក្ដីសន្និដ្ឋានឃើញថា ដែរប្រើពិស្ណុការនោះគង់ឃ្លៀងឃ្លាតមកពីពាក្យវេសកម្មនោះឯង។

អំពីនឹងពណ៌នាពីរបៀបបូជាពិស្ណុការ ឬព្រះវេសកម្មនោះតទៅជាងខ្មែរកាលនិងកសាងរបស់ដែលសំខាន់ ដូចយ៉ាងប្រាសាទ វិហារ ផ្ទះ នឹងធ្វើទូកធំៗជាដើម មានទំនៀមរៀបពលិការ បូជាព្រះពិស្ណុការដែងជាគ្រូសាងដើម។

ដោយមានគតិកាន់មនុស្សលោកយើងដែលនឹងចេះការវិជ្ជាជាងធ្វើសារពើកិច្ចការទាំងពួងអាស្រ័យដោយពិស្ណុការ ឬព្រវេសកម្មប្រសិទ្ធីប្រសាចឲ្យមកធាតុកាលរកនឹងធ្វើអ្វីតែងបូជាគ្រូដើមនោះ ដើម្បីឲ្យការនោះសម្រេចទៅដោយស្រួល កុំឲ្យមានគ្រោះថ្នាក់ហ៍ក្មេង មានស្លាប់ ឬក៏មុតដៃមុតជើងជាដើមទំនៀមទំលាប់មកចេញមកតែពីព្រហ្មញ្ញសាសនានោះមកទៀត។

អំពីនេះនឹងអត្តធិប្បាយអំពីសំពតយ័ន្តបន្តិចទៀតដើម្បីនិងបំបាត់សេចក្ដីសង្ស័យរបស់អ្នកខ្លះ ដែលអាចកើតការសង្ស័យឡើងត្បិតមានក្បួនខ្លះ ថាឲ្យគូរយ័ន្ត ក្បាល៤ខ្លះ ថាឲគូរយ័ន្តក្រួចបព្ចុាះបាលីវត្តកបរិត្ត ដើម្បីការពារកុំឲ្យភ្លើងឆេះផ្ទះ។

នោះដោយអាងយករឿងក្នុងវដ្ដកបរិត្តដែលថា កាលព្រះពុទ្ធអង្គនៅជាព្រះពោធិសត្វកើតជាកូនសត្វក្រួច វេលាមួយនោះមាតាបិតាមិននៅទទួល មានភ្លើងឆេះព្រៃមកដល់ទៀបសំបុក កូនក្រួចនោះភ័យក៏ភាវនាវដ្ដកបរិត្តភ្លើងក៏រលត់ទៅមិនឆេះដល់សំបុក។

តាមសេចក្ដីសន្និដ្ឋានថាយ័ន្តក្បាល៤នោះ ជារបស់ដើមមានមកអំពីបុរាណកាលដល់មកវេលា ដែលខ្មែរកាន់ព្រះពុទ្ធសាសនា សសេរដាសពេញស្រុកយើងទើបកើតមានទំនៀមធ្វើយ័ន្តក្រួច១យ៉ាងឡើងទៀតដោយសេចក្ដីនិយមដូចពោលហើយ។

សំពត់អ្នកខ្លះ ហៅថា ""សំពត់ព្រះភូមិ"" អ្នកខ្លះទៀត ហៅថា សំពត់ ""ព្រះពិស្ណុការ""។

ពិធីបំបួសនាគរបស់ជនជាតិខ្មែរខ្ញុំសូមអភ័យទោសជាមុន ចំពោះអស់លោកអ្នក នូវពាក្យសម្ដី តាមអធ្យាស្រ័យ និងនិស្ស័យចិត្តថ្លើម របស់អស់...
20/06/2020

ពិធីបំបួសនាគរបស់ជនជាតិខ្មែរ

ខ្ញុំសូមអភ័យទោសជាមុន ចំពោះអស់លោកអ្នក នូវពាក្យសម្ដី តាមអធ្យាស្រ័យ និងនិស្ស័យចិត្តថ្លើម របស់អស់លោកអ្នក ដ្បិតដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច រូបខ្ញុំបាទចេះបន្តិចបន្តួចមកពីម៉ តពីលោកតា បើចម្លោះត្រង់ណា ជួយបំពេញអត្ថន័យ និង អភ័យដល់រូបខ្ញុំបាទផង...

សង្គមខ្មែរពីសម័យបុរាណចំពោះកូនប្រុសនៅមុនពេលធ្វើខ្លួនជាកូន កម្លោះចូល ស្តីដណ្តឹង កូនក្រមុំអ្នកផងរៀបមង្គលការធ្វើជា ភរិយាគឺឳពុកម្តាយត្រូវឲ្យកូនប្រុសចូលទៅបួសរៀនយកចំនេះក្នុងទីវត្ត អារាម ដែលសម័យនោះប្រៀបដូចជាសាលារៀនឬជា មហាវិទ្យាល័យយ៉ាងដូច្នេះដែរ ។

កូនប្រុសដែលបានបួសរៀនហើយអាចចាកសិក្ខាបទមកវិញត្រៀមរៀបការ ប្រពន្ធនោះអ្នកស្រុកហៅថា អ្នកបណ្ឌិត ហើយចំណេរក្រោយមកហៅក្លាយជា“អន្ទិតិៗ” ដែលជាប្រុសកម្លោះមានការចេះដឹងទាំងផ្លូវលោកនិងផ្លូវធម៌ ។

ការចូល ទៅបួសរៀននោះត្រូវបានគេហៅថា“បំបួសនាគ”
ហេតុដូច្នេះហើយទើបពិធីនេះ ត្រូវបានគេស្គាល់ និងប្រារព្ធធ្វើឡើង តាំងពីបុរាណ កាលមកម៉្លេះ ។ ប៉ុន្តែរហូតមកដល់
ពេលនេះ មានមនុស្សមិនច្រើនប៉ុន្មានទេ ដែលយល់ដឹងស៊ីជម្រៅពីបុព្វហេតុដែល បណ្តាលឲ្យមានពិធីនេះ ។

អត្ថន័យនៃពាក្យបបួសនាគ: យោងទៅតាមចៅ អធិការវត្តព្រះពុទ្ធ ហេង នាងហោបានមានសង្ឃ ដីកាថា ពាក្យថា “នាគ” នៅទីនេះមិនមែនតំណាងឲ្យ សត្វនាគនោះទេ ។ តាមការពិត “នាគ” នេះស្មើនឹងន័យថា ល្អប្រសើរខ្ពង់ ខ្ពស់ ឋានៈធំ ។

ដូច្នេះ “បំបួសនាគ” ផ្តោតសំខាន់ទៅ លើអ្នកដែលមានឋានៈខ្ពង់ខ្ពស់ អ្នកប្រសើរ ដែលបានលះបង់នូវអំពើបាបគ្រប់បែប
យ៉ាង ។

ចៅអធិការមានសង្ឃដីកាបន្តថាពាក្យ បំបួសនាគត្រូវបានព្រះពុទ្ធ ជាម្ចាស់ថ្វាយព្រះនាមដល់អ្នកណាដែលសុខចិត្តលះបង់ ចោល នូវអំពើមិនល្អ ហើយងាកមករកការ កសាងធម៌វិញ ។

បំបួសនាគចែកចេញជាពីរគឺ បំបួសភិក្ខុុ និងបំបួសនេន ។ បួស ភិក្ខុ គឺសម្រាប់បុរសពេញវ័យចាប់ពី ២០ឆ្នាំឡើង រីឯបំបួសនេនគឺបួសតាំង ពីខ្លួនអាយុ៧ឆ្នាំមកម៉្លេះ ។

កាលពីសម័យដើម ក៏មាននារីៗវ័យក្មេងស្ម័គ្រចិត្តទៅជាបួសដូចភិក្ខុនីដូចបុរសដែរ ប៉ុន្តែក្រោយមកក៏ត្រូវបានហាមឃាត់វិញ ។ ចៅអធិការ ហេង នាងហោ មានសង្ឃដីកាថា មូល
ហេតុដែលនារីមិនអាចបួសបាននោះ ដោយសារតែគេយល់
ឃើញថា នារីៗមានចិត្តចង់មាន ចង់បានជាងបុរសៗ ដែលនាំឲ្យចិត្តនៅមិនស្ងប់ ។

ម៉្យាងវិញទៀតនារីអាចនឹងមានផលវិបាក ប្រសិន បើជួបប្រទះនូវឧបសគ្គអ្វីមួយ ដូចជាត្រូវប្រឈមមុខនឹងសត្វសាហាវ នៅ
ពេលដើរក្នុងព្រៃម្នាក់ឯងជាដើម ដូច្នេះហើយចំពោះ កូនក្រមុំគឺគេរៀបជាពិធីចូលម្លប់វិញ ។

ប្រវត្តិនៃពិធីបបួសនាគ: ទាក់ទិននឹងបុព្វហេតុដែលបណ្តាលឲ្យមានពិធីបបួសនាគរហូតមកដល់សព្វថ្ងៃនេះ លោកអាចារ្យ វាំង នូវ៉ាន់ មានប្រសាសន៍ រំលឹកពីប្រវត្តិដើមថា នៅពេលដែលព្រះពុទ្ធនៅជាឧបាសកនៅឡើយ នៅព្រះជន្មា ២៩ឆ្នាំ ព្រះអង្គ បានរៀបអភិសេកជាមួយព្រះ នាងពិម្ពា ។

មានថ្ងៃមួយ ព្រះអង្គអផ្សុកព្រះកាយ ក៏បានហៅអាមាត្រជូនទៅក្រសាលនៅសួនច្បារក្នុងព្រះបរមរាជវាំង ខណៈដែល ព្រះអង្គកំពុងទតផ្កាចំរុះពណ៌គ្នា ក៏បានឃើញទេវទតទាំង៤គឺ:

ទី១ ក៏ស្រាប់តែទតឃើញមនុស្សវ័យចំណាស់ម្នាក់ កោងខ្នង ដើរ កាន់ឈើច្រត់កាត់ព្រះភ័ក្ត្រព្រះអង្គ ពេលនោះព្រះអង្គក៏សួរទៅអាមាត្រថានោះជាអ្វី? អាមាត្រក៏ទូលប្រាប់ព្រះអង្គថា “មនុស្ស ចាស់” ។ ពេលនោះព្រះអង្គគិតក្នុងព្រះទ័យថា “តាមពិតមនុស្សចាស់ទៅគឺបែបហ្នឹង!” ។

ទី២ ព្រះអង្គក៏បានទតឃើញ មនុស្សចាស់ម្នាក់កាន់បំពង់ឫស្សី ហើយក៏មានព្រះ ចម្ងល់ទៀត ក៏សួរទៅអាមាត្រ អាមាត្រទូលថា “មនុស្សឈឺ” ។ ព្រះអង្គមាន ព្រះរាជបន្ទូលខ្សឹបៗថា “មនុស្សចាស់ហើយត្រូវឈឺ” ។

ទី៣ បន្តទៀតនៃការយាងក្រសាលក្នុងសួន ស្រាប់តែមានមនុស្ស ដង្ហែ សព កាត់ព្រះភ័ក្ត្រព្រះអង្គ ព្រះអង្គក៏ឆ្ងល់ទៀតថា ហេតុអ្វីម្នាក់នេះហើមខ្លួនប្រាណ ហើយត្រូវគេសែងទៀត? អាមាត្រក៏ទូលថា “នេះគឺមនុស្សស្លាប់” ។

ទី៤ ស្រប ពេលជាមួយគ្នានោះ ព្រះអង្គក៏បានប្រទះឃើញអ្នកបួស ដែលគ្មានរឿងស្មុគស្មាញ ត្រូវគិតគូរ រៀនធម៌វិន័យរបស់ព្រះទើបអាចារ្យធ្វើឲ្យអារម្មណ៍ស្ងប់បាន ។

ប៉ុន្មានថ្ងៃក្រោយមកទៀត ភិលៀងបានមកទូលព្រះអង្គថា ព្រះនាងពិម្ពាប្រសូត្របានបុត្រា រំពេចនោះព្រះអង្គសប្បាយព្រះទ័យយ៉ាងខ្លាំង ប៉ុន្តែមួយសន្ទុះ ក្រោយព្រះអង្គស្វែងយល់ឃើញថា មនុស្សម្នាក់ៗមិនអាចគេចផុតពី កើត ចាស់ ឈឺ ស្លាប់បាននោះទេ ។

ដោយយល់ឃើញបែបនេះព្រះអង្គក៏សម្រេចចិត្តបោះបង់
ចោលរាជបល្ល័ង ទ្រព្យសម្បត្តិ មាសពេជ្រ កែវកង រួមទាំងភរិយា និងបុត្រាផងដែរដើម្បីទៅបួស ។ លោកអាចារ្យ នូ វ៉ាន់មានប្រសាសន៍ថា តាមរយៈរឿងរ៉ាវមួយនេះហើយ ដែលនាំឲ្យមានពិធី បបួសនាគ ។

តើពិធីបំបួសនាគត្រូវធ្វើឡើងដោយរបៀបណា? ថ្ងៃទី១: ឳពុកម្តាយ រួមទាំងសាមីខ្លួន ដែលស្មគ្រ័ចិត្តបួសនោះត្រូវធ្វើដំណើរមកកាន់វត្តអារាម ។ លុះដល់ថ្ងៃត្រង់វេលាម៉ោង ១រសៀលចាប់ផ្តើមកោរសក់ រួចហើយទៅងូតទឹកជម្រះកាយ ម៉ោង
៦ល្ងាចត្រូវសូត្រមន្ត ។

ថ្ងៃទី២: បន្ទាប់ពីបរិភោគបរបររួច នៅពេលម៉ោងប្រមាណជា ៧:៣០ នាទី សាច់ញាតិជិតខាងនិងបងប្អូនដែលរស់នៅក្បែរវត្ត បានមកដង្ហែអ្នកស្មគ្រ័ ចិត្តបួសចំនួន ៣ជុំវត្ត ដែលតំ
ណាងឲ្យ ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃ បន្ទាប់ពីនោះអ្នកបួសត្រូវចាប់ផ្តើមរៀនធម៌ រំងាប់អារម្មណ៍កាមគុណឲ្យអស់ ដើម្បីលាងបាបកម្ម ដែលបានធ្វើកន្លងមក ។

កាលពីសម័យបុរាណអ្នកចូលទៅបួស រៀននៅក្នុងទីវត្ត អារាមត្រូវចំណាយពេលវេលាយ៉ាងតិចគឺមួយព្រះវស្សា(មួយឆ្នាំ) រហូតដល់ ៣ឬ៥វស្សាល្មមចេះសព្វ មុខវិជ្ផាទើបសឹកមកវិញ ៕

សិលាចារឹកដែលមានសេសសល់រហូតដល់សព្វថ្ងៃជួយឪ្យពួកអ្នកសិក្សាស្រាវជ្រាវយល់បានថា តើស្រុកខ្មែរនៅសម័យនោះមានដំណើរការយ៉ាងដូចម្ដេច។ ...
20/06/2020

សិលាចារឹកដែលមានសេសសល់រហូតដល់សព្វថ្ងៃជួយឪ្យពួកអ្នកសិក្សាស្រាវជ្រាវយល់បានថា តើស្រុកខ្មែរនៅសម័យនោះមានដំណើរការយ៉ាងដូចម្ដេច។ ផ្ទាំងចម្លាក់ពីស.វ.ទី១១ នេះមានចារអក្សរនៅលើ។

តាមចម្លាក់នៅសម័យនោះគេប្រើភាសាពីគឺ ភាសាសំស្រ្តឹតនិងភាសាខ្មែរគេប្រើភាសាសំស្ក្រឹតសម្រាប់បួងសួងដល់ទេវ:ឬលើកសរសើរស្ដេច ឯភាសាខ្មែរសម្រាប់សរសេរអត្ថបទច្បាប់និង សង្គម។

នេះជាខ្លឹមសាររបស់អត្ថបទលើផ្ទាំងចម្លាក់ បុរសម្នាក់ឈ្មោះវាបព្រហ្មបុត្រប្រកាសថា ខ្លួនបានកសាង វិហារសាសនាមួយ និង គាត់និយាយថា ដីមួយកន្លែងរបស់គ្រួសារគាត់បាទត្រូវគេរឹបអូស ហើយគាត់និយាយពីការប្តឹងតវ៉ាដែលធ្វើឲ្យយគាត់បានទទួលដីនោះមកវិញ។

ចម្លាក់នេះបានផ្ដល់ពត៍មានសំខាន់ដល់អ្នកប្រវិត្តវិទ្យាអំពីការប្រព្រឹត្តទៅនៃតុលាការនៅសម័យនោះ។

នៅលើរូបនេះ លោកអ្នកឃើញ គឺជាព្រះយមរាជហើយ ទ្រង់គង់លើសត្វក្របីជាជំនិះ ដៃកាន់ដំបង អមដោយតួអង្គ២នាក់អង្គុយលុតជង្គុង់ នៅខាងឆ្វេង លោកអ្នកឃើញព្រះសូរ្យ:ជិះរាជរថ រីឯ ខាងស្ដាំ មានព្រះច័ន្ទ អង្គុយពែនភ្នែននៅលើបល្ល័ង្ក។

Don't miss out on seeing the Heart 💓 and soul of Cambodia! Visit an authentic rural village and let locals take you on a...
18/12/2019

Don't miss out on seeing the Heart 💓 and soul of Cambodia!

Visit an authentic rural village and let locals take you on a journey of their everyday life and experience 🙏 true Cambodian culture through Temples.

20/11/2019
21/10/2019

Greeting From Cambodia,

Dearest Value friends ❣️❣️it is called Chong Khneas Floating Villages❤️

A trip to this floating village has become a popular excursion for visitors wanting abreak
from the temples, and is easy enough to arrange yourself.

Visitors arriving by fast boat get a review, as the floating village is near where the boat docks, Amazing Cambodia.

Infrastructures and people living in this area with the boats and floating houses.

This is wibsite
https://www.insightfulasia.com

The Best Regard
Em Vannak

CAMBODIA'S RELIGION  Cambodia had converted many time ,but at the earliest period my country had worshipped the natural ...
18/10/2019

CAMBODIA'S RELIGION

Cambodia had converted many time ,but at the earliest period my country had worshipped the natural forces, means we believed the pririt of wind water -earth - mountain -river- tree and stone that could be called animism before lndain came in country.

When idian traded they introduced hinduim and buddhism in Cambodia and then the country became hinduism, so thay why you could see hundred temples were built by the Khmer king from the begining of 1st century to the end 11 th century to consecrated to Hindu goods Shiva, Brahma Vishnu .

The end of 12th century the buddhist took over the Hindu during the king Jayavarman VII so we could see many temples were dedicated to budhist during his reing, the country still converted afew more times, untill 16th century and then we became Hinayana buddhism up today.

This wibsite
https://www.insightfulasia.com

The best regard
Em Vannak

Greeting from Cambodia, There are dozens of ruins in the Siem Reap area, many of the most significant within the Angkor ...
18/10/2019

Greeting from Cambodia,

There are dozens of ruins in the Siem Reap area, many of the most significant within the Angkor Archaeological park North of town, others further afield.

The temples very importance, interest and conditions and are spread over a large area, often kilometers apart .

In order to get the most of your visit, it is the best to prepare a preliminary itinerary.

Extensive selection of Tour Angkor temples, Photo Tours, countryside, all Cambodia.

This wibsite
https://www.insightfulasia.com

The best regard
Em Vannak

Sunrise Over the Majestic Temple of Angkor Wat Tour (1 Day)
17/10/2019

Sunrise Over the Majestic Temple of Angkor Wat Tour (1 Day)

Sunrise Over the Majestic Temple of Angkor Wat Tour (1 Day & 1 Night) October 17, 2019 2019-10-16T07:33:55+00:00 Duration 8 Hours Experiences Tour Guide English Instant Confirmation On Request Free Cancellation 8 Hours Before Overveiw The Khmer aristocrats who built the temples and monuments here be...

Dearest Value visitors we can arrange your itinerary to see the trees temples in Seim Reap a city of Cambodia.You can go...
15/10/2019

Dearest Value visitors we can arrange your itinerary to see the trees temples in Seim Reap a city of Cambodia.

You can go to our website and book us.

This is wibsite
https://www.insightfulasia.com

The best regard
Em Vannak

ពិធីសិវរាត្រី គឺជាពិធីដែលគេធ្វើរំលឹកដល់រាត្រីដែលព្រះឥសូរបានអោយកំណើតលោក មនុស្សលោក ហើយពិធីនេះគេរៀបចំ ធ្វើតែក្នុងវេលាយប់ក្ន...
15/10/2019

ពិធីសិវរាត្រី គឺជាពិធីដែលគេធ្វើរំលឹកដល់រាត្រីដែលព្រះឥសូរបានអោយកំណើតលោក មនុស្សលោក ហើយពិធីនេះគេរៀបចំ ធ្វើតែក្នុងវេលាយប់ក្នុង១ឆ្នាំមានប្រារព្្ធធ្វើតែមួយដងប៉ុណ្ណោះ ។

នៅពេលយប់នៃពិធីនេះ គេនាំគ្នាទៅមុជទឹកក្នុងទន្លេគង្គា លាងបាប ចង្រៃឧបទ្រពគ្រប់យ៉ាង ដោយពួកគេ យល់ថាទន្លេគង្គាជាមេទឹកស័ក្កិសិទ្ធហូរមកអំពីស្ថានសួគ៌ មានសីតុណ្ហភាពក្ដៅអ៊ុនៗ ល្មមដើម្បីលាងជំរះបាបរបស់មនុស្សសត្វ ( ចំពោះអ្នកនៅប្រទេសឥណ្ឌាជិតទន្លេគង្គា)។

បន្ទាប់អំពីបានមុជទឹករួចហើយគេក៏បានដងទឹកទន្លេគង្គានោះយកមកចាក់ស្រោចស្រប់លើលិង្គព្រះឥសូរ ដែលគេដាក់ដំកល់នៅលើយោនីនាងឧមា ហើយក៏គេត្រងទឹកដែលហូរ ចុះតាមប្រឡាយយោនីនាងឧមា យកមកផឹក ស្រោចស្រប់ក្បាល លុបមុនស្រឡាបខ្លួនប្រាណ ដើម្បីអោយមានសេរីសួស្តី មានជោគជ័យ បំបាត់ចង្រៃឧបសគ្គ ឧបទ្រព និងបាបគ្រប់យ៉ាង។

ពួកព្រាហ្មណ៍ ដែលមានភក្ដីភាពនិងជំនឿមោះមុតវេលាទៀបស្លាប់សុំឪយបានទៅស្លាប់នៅក្បែទន្លេគង្គា ដើម្បីឲគេដុតយកឆ្អឹង គ្រវែងបាចចោលក្នុងទន្លេគង្គា លាងបាបគ្រប់យ៉ាង ឲជ្រះស្អាតបរិសុទ្ធកុំអោយសេសសល់។ ចំពោះអ្នកនៅឆ្ងាយពីទន្លេគង្គាគេគ្នាកំណត់យកទន្លេឬស្ទឹងណាមួយដែលនៅជិតសន្មតថាជា ទន្លេគង្គា ហើយរៀមចំពិធីសិវរាត្រីដូចបានរៀបរាប់ខាងលើដែរ។

រីឯនៅប្រទេសខ្មែរយើងវិញ នាសម័យអង្គរ ដោយសារឥទ្ធិពលសាសនាព្រាហ្មណ៍ គេបានកំណត់យកស្ទឹងសៀមរាប សន្មតថាជាទន្លេគង្គាដែលមានប្រភពនៅលើភ្នំគូលែន ដោយទឹកស្ទឹងនោះហូកាត់លិង្គព្រះឥសូរនិងយោនីនាងឧមាដែលគេបានសាងសងដាកតម្រៀបនៅពាសពេញបាតស្ទឹងអាចឲពួកគេចុះមុជឬផឹក តាមចំណងចំណូលចិត្តគ្រប់ពេលវេលា ដើម្បីឲបានសេរីសួស្ដីជ្រះចង្រៃគ្របើយ៉ាងនិងជាឪសថសំរាប់ព្យាបាលរោគថែមទៀត។

Shortly summery of churning the milk of the see on the south garllary of Angkor Wat, Cambodia.កាលដើមឡើយ មានមហាសមុទ្រទឹកដ...
15/10/2019

Shortly summery of churning the milk of the see on the south garllary of Angkor Wat, Cambodia.

កាលដើមឡើយ មានមហាសមុទ្រទឹកដោះគ្របដណ្ដប់
ពីលើចក្រក្រវាលទាំមូល។ ពួកទេវៈ និងពួកអសុរដែលចង់បានទឹកអម្រឹត គឺទឹកមន្ដអមតៈក៏នាំគ្នា
កូរសមុទ្រនោះ។

ព្រះវិស្ណុដកភ្នំមន្ទៈមកធ្វើជាខ្នូរ(ឈើកូរ)ហើប្រែក្រឡា
ខ្លួនជាមហាអណ្ដើក កូម៌: ដើម្បីទ្រភ្នំមន្ទរៈ កុំអោយលិច


ចំនែកស្ដេចនាគឈ្មោះ វាសូកី យកខ្លួនធ្វើជា ព្រ័ត្រសម្រាប់
អោយគេទាញ។

ពួកទេវៈទាញខាងកន្ទុយ ឯពួកអសុរទាញខាងក្បាល។ បន្ទាប់ពីកូរវឹកអស់រយះពេល ១០០០ឆ្នាំ រតនៈយ៉ាងច្រើន
ឥតគណនាក៏បានផុសឡើងពីទឹក ក្នុងនោះមានព្រះនាង
លក្សី(មហេសីព្រះវិស្ណុ) អៃរាវ័ត(ដំរីក្បាល៣) នៅទីបំផុត
ទឹកអម្រឹតនិង ទេពអប្សរាក៏ផុសចេញមក។
ព្រះវិស្ណុយកទឹកអម្រឹតចែកអោយពួកទវៈតែមិនចែកដល់ពួកអសុរ: ឡើយ ។

អសុ:រាហូដោយដឹងពីគំនិតព្រះវិណ្ណុដូចឆ្នោះក៏ប្រក្រឡាខ្លួនបន្លំខ្លួននិងទេវ:ដែរ តែដោយហេតុព្រះអាទិត្យ និង ព្រះចន្ច័ បានឃើញទង្វើរ របសស់យក្យរាហូ ក៏ទូលកាពិតដល់ព្រះវិណ្ណុ ពេលនោះវិណ្ណុ ក៏មិនបង្អងយូរប្រើកងចក្រដើម្បីកាត់ផ្ដាច់ខ្លួនរបស់យក្យរាហូដាច់ជាពី ហើយក្រវេងរាង្គកាយអសុរ:រាហូពីភពផែនដី។

ដូចនេះតាមជំនឿរបស់ប្រជាជនខ្មែរលើចន្ច័គ្រាស និងសូរ្យគ្រាស ដែលមានកើតឡើងគឺដោយហេតុការសងសឹករបស់អសុរ:ចំពោះព្រះអាទិត្យ និង ព្រះចន្ច័ដោយការលេប និងធ្វើភពផែនដីងងឹត អេវាំង ...បើមានខ្វះចន្លោះមិនគ្រប់ន័យសូមខន្តីអភ័យទោសសណ្ដោសប្រណីដល់ខ្ញុំបាទផង......ឯហិ យសំ ធនំ លាភំ សុខចម្រើនចូលមានដល់លោកអ្នកគ្រប់ពេលគ្រប់វេលា ...សូមអរគុណ។

ពីខ្ញុំ អែម វណ្ណៈ
ថ្ងៃទី ១៥ ខែ តុលា ២០១៩

Greeting from CambodiaNorry is the bamboo train, known as a Norry made its the first appearance in the 1970s.Having just...
15/10/2019

Greeting from Cambodia

Norry is the bamboo train, known as a Norry made its the first appearance in the 1970s.

Having just emerged from the years of Khmer Rouge luncy, Cambodians were struggling to rebuild their lives and their country with roads in disepair and few the other means of transportation available, the Norry was an ingenious and practical solution.

With its launch ,the population had an important, albeit rudimentary, transport system which could be be used to haul products and transport people at minimal cost.

I would like to inform to value visitors know and get some information from me, my expereince there, let's you try the other day stay in Battombang province.

This is wibsite
https://www.insightfulasia.com

The best regard
Em Vannak

Greeting from Cambodia, Do you know Phnom Krom is the cleverest ways to have the exemplary photographs and enjoying fres...
15/10/2019

Greeting from Cambodia,

Do you know Phnom Krom is the cleverest ways to have the exemplary photographs and enjoying fresh air?

Phnom Krom is a hilly, a 137-meter high, about 12 kilometers from Siem Reap city.

This is an architectural style that was built in the late 9th and early 10th century by Yasovarman I, dedicated to the three divinities in Hinduism, Shiva, or Brahman and Brahma.

The temple has three towers built on a sandstone lattice, which one from North to South.

The central tower is dedicated to the northern gods, dedicated to the god Vishnu or the gods, and to the South dedicated to Brahma.

This is website
https://www.insightfulasia.com

The best regard
Em Vannak

Dearest Value Costumers  these are photos of nous to nous  of BAYON temple  or Angkor Thom  City . You can book us by yo...
15/10/2019

Dearest Value Costumers these are photos of nous to nous of BAYON temple or Angkor Thom City .

You can book us by you go to our website below :

This is website:
https://www.insightfulasia.com

The best regard
Em Vannak

Greeting from Cambodia,This is called Beung Mealea  temple constructed ( AD 1113 - 1150).You can book us by you  go to o...
12/10/2019

Greeting from Cambodia,

This is called Beung Mealea temple constructed ( AD 1113 - 1150).

You can book us by you go to our Website Bellow :

This is website: https://www.insightfulasia.com

The best regard
Em Vannak

Greeting From Cambodia,KOH  KER was once an ancient Capital of Cambodia.If you are interest to go there you can book us ...
12/10/2019

Greeting From Cambodia,

KOH KER was once an ancient Capital of Cambodia.

If you are interest to go there you can book us . You got to our Website Bellow..

This is website: https://www.insightfulasia.com

The best regard
Em Vannak

Greeting from  Seim Reap a City of Cambodia!Dearest  values tourist  I would like to inform  you, these are photos I too...
08/10/2019

Greeting from Seim Reap a City of Cambodia!

Dearest values tourist I would like to inform you, these are photos I took of Kolen Mountain of waterfalls and 1000 Linga of Shiva god along the river .

You should visit during are staying in Siem Reap ( Cambodia) you can play waterfalls and take nice photos from them .

The best regard
Em Vannak

Dearest values costumers these are photos I had took at Ta Promh temple . It is a Buddhist temple that was build during ...
08/10/2019

Dearest values costumers these are photos I had took at Ta Promh temple . It is a Buddhist temple that was build during 12 the centuries , Ta Promh well-known ( by Hollywood stars made movie in 2008) and this temple there are many big trees on the top on it .

You can go to our website below we will arrange itinerary for your booking .

this is website: https://www.insightfulasia.com

The best regard
Em Vannak

26/09/2019
26/09/2019
26/09/2019

Beautiful Waterfall of Kulen Mountain on 24th September 2019

Address

Pokambor Avenue
Siem Reap
17253

Alerts

Be the first to know and let us send you an email when Insightful Asia Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share