Cambodian Guide Outdoor

Cambodian Guide Outdoor ខ្ញុំទេសណ៍រ, ចុះអ្នក? (I’m traveling, are you?) 📌📍🚦🍴💤♻️
(13)

We provide touring services in a variety of transportation form and ticketing of any transportation from Siem Reap.

📍 ANGKOR WAT Thank you for modeling for cambodia, you guys are gorgeous and kind 🇰🇭🥰Brief photos angle in Angkor Parkmod...
16/12/2023

📍 ANGKOR WAT
Thank you for modeling for cambodia, you guys are gorgeous and kind 🇰🇭🥰

Brief photos angle in Angkor Park
model by


____________temple_________
#លើកស្ទួយទេសចរណ៍ក្នុងស្រុក #លើកស្ទួយទេសចរណ៍កម្ពុជាទៅអន្តរជាតិ #ស្រង់រូបភាព១០១ប្រាសាទមុនបាត់បង់

09/12/2023

កុំជឿររហូតបាត់ប្រាជ្ញា

ពុទ្ធសាសនាប្រដៅបែបនឹង មិចក៏នៅប្រឹងស្អីក៏សុីស្អីក៏ផឹក

ព្រះអង្គរពូកែមែនតែយើងជឿរជ្រុលលើសការបង្រៀនលោកហើយ

ទឹកត្រពាំងស្អុយក៏ផឹក, ដើមម្ខុបក៏សុី 😮 គោរពបូជាដោយបញ្ញាផង

ថ្វាយបង្គំព្រះអង្គរពីចំងាយ 🙏🙏🙏

03/12/2023

បរិស្ថានស្អាត + សេវាល្អ កចូលរួមចំនែកផ្សព្វផ្សាយដែរ ✅

____________________speak Khmer lessons

📍ប្រាសាទដ៏ធំមួយនៅលើក័នភ្នំធម្មជាតិ ដាច់ពីក្រុងអង្គរតឆមផ្លូវជាតិបុរាណ ប្រាសាទចៅស្រីវិបុលកេរ្តិ៍____________________temple...
02/12/2023

📍ប្រាសាទដ៏ធំមួយនៅលើក័នភ្នំធម្មជាតិ ដាច់ពីក្រុងអង្គរតឆមផ្លូវជាតិបុរាណ ប្រាសាទចៅស្រីវិបុលកេរ្តិ៍

____________________temple #007
📌Mission: ថតរូបប្រាសាទយ៉ាងតិច១០១ប្រាសាទតាមមហាវិថីបុរាណសម័យអង្គរ
📌Mission: photos collection challenges of at least 101 lost temples along the angkor ancient highway‼️

លក្ខណៈពិសេស—————ផ្លូវបុរាណ
ឈ្មោះ:————————- ប្រាសាទចៅស្រីវិបុលកេរ្តិ៍
កសាង:————————-រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១
អ្នកកសាង:____________
កាលបរិច្ឆេទកសាង:———-សតវត្សទី១១
ឧទ្ទិសថ្វាយ:———————
ស្ថាបត្យកម្ម:———————រចនាបថឃ្លាំង
ទីតាំង:—————————-សៀមរាប ស្រុក​សូទ្រ​និគម

សង្ខេប 👇 (ដកស្រង់ពី លោក ឡាយ ឡង់ឌី )

នៅលើភ្នំដ៏តូចច្រឡឹងមានប្រាសាទ មួយល្អវិចិត្រ គឺប្រាសាទ “ចៅស្រី វិបុលកេរ្តិ៍” ក៏ប៉ុន្តែសព្វថ្ងៃប្រាសាទ នេះរងនូវការបាក់បែកខូចខាត ស្ទើរតែទាំងស្រុងដោយសារធម្មជាតិ និង សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃអស់ជិតសាមសិប ឆ្នាំ ។ ប្រាសាទបុរាណបាក់បែកស្ទើររលាយនេះកំពុង តែត្រូវការឱ្យមានការថែរក្សា និង អភិវឌ្ឍឡើងវិញដូច ប្រាសាទបុរាណផ្សេងៗទៀតនៅខេត្តសៀមរាបដែរ ។

យើង​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ពី​ភ្នំពេញ​ទៅ​សៀមរាប​ហើយ​បត់​ចូល​ត្រង់​ភូមិ​រលួស​សសៀរ តាម​ផ្លូវ​មុខ​សាលា​ស្រុក​សូទ្រ​និគម ចម្ងាយ​ប្រមាណ​ជាប្រាំ​​ពីរគីឡូ​ម៉ែត្រ នៅ​ទិស​ខាង​ជើង​នៃ​សាលា​ស្រុក​ យើង ​នឹង​បាន​ឃើញ​ផ្លូវ​លំមួយ​ក្រាល​ក្រួស​ក្រហម​ទៅ​ត្រង់​យើង​នឹង​ទៅ​ដល់​ភ្នំ​ស្រីវិបុលកេរ្តិ៍ ​។​ កាល​បើ ​ទៅ​ដល់​ភ្នំនេះ ជាបឋម​យើង​ប្រទះ​ឃើញ​វត្ត​មួយ​យ៉ាង​សមរម្យ​នៅ​អែប​ជើង​ភ្នំ​នោះ ​។ បើ​តាម​សម្តី​អ្នក​ស្រុក​និយាយ​ថា ​វត្ត​នេះ ​កាល​ពីដើម​នៅឯ​កំពូល​ភ្នំឯ​ណោះ​ទេ តែ​ព្រះ សង្ឃ​ចេះ​តែមាន​ជំងឺ​ទើប​មូល​មតិ​គ្នា​លើក​វត្ត​មក​នៅ​ជើង​ភ្នំ​វិញ ទុក​តែ ​ព្រះវិហារ​មួយ​នៅ​លើ​នោះ ​។ ជណ្តើរ​ដែល​ឡើង​ទៅ​លើ​ភ្នំ​នោះ​មាន​បួន​ ប៉ុន្តែ​សព្វ​ថ្ងៃ​សល់​តែ​ជណ្តើរ​ ពីរ​ទេ​ដែល​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ឡើង​ទៅ​ទស្សនា​ប្រាសាទ​ គឺ​ជណ្តើរ​ខាង​ លិច​ និង​ ខាង​ជើង​ ​។​ នៅ​តាម​ បណ្តោយ​ជណ្តើរ​ទាំង​អស់​សុទ្ធ​តែ​មាន​រូប​ចម្លាក់​ ខ្លោង​ទ្វារ​ថ្ម​រចនា​បថ​បែប​ខ្មែរ​បុរាណ ​ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​បាន​រង នូវ​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ​ ។​ ចំណែក​តួ​ប្រាសាទ​វិញ​កំពុង​រង​នូវ​ការ​បាក់បែក​ដួល​រលំ​ដោយ​សារ ​សំណឹក​ធម្មជាតិ​និង​សង្គ្រាម​កាល​ពី​ជាង​សាម​សិប​ឆ្នាំ​មុន​ ។​ គួរ​បញ្ជាក់​ផង​ដែរ​ថា ​កាល​ពី​សម័យ​បន​ប្រល័យ​ ពូជសាសន៍​ប៉ុលពត​នៅ​លើ​ភ្នំ​ចៅស្រីវិបុលកេរ្តិ៍​នេះ ​ជា ចំណុច​សង្គ្រាម​យ៉ាង​ក្តៅ​គគុក​រវាង​កងទ័ព​សាធារណរដ្ឋ​ខ្មែរ ​និង​ទាហាន​ប៉ុលពត​ហើយ​ទីតាំង​ទាហាន​ព្រៃ ​ប៉ុល ពត គឺ​ស្ថិត​នៅ​ជុំវិញ​ភ្នំ ​នេះ​តែ​ម្តង ​។​ តាម​អ្នក​ស្រុក​ឱ្យ​ដឹង​ថា ​ច្បាំង​លើក​ណា​ក៏​កង​ទ័ព​ប៉ុល ពត​ ពុំ​អាច​ធ្វើអ្វី​កង​ទ័ព​សាធារណរដ្ឋ​ខ្មែរ​បាន​ដែរ ​ដោយ​សារ ​បារមី​ភ្នំ​ និង​ ប្រាសាទ​ចៅស្រីវិបុលកេរ្តិ៍​ជួយ​ថែរក្សា​ការពារ​បិទបាំង​ ។
លោក​តា រឹម ហ៊ាប​ អាយុ​ហុក​សិប​ប្រាំ​បី​ឆ្នាំ​ មាន​ទីលំ​នៅ​អែប​ជើង​ភ្នំបាន​ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ​កាល​ពី​ ដើម​ឡើយ​បារមី​ប្រាសាទ​នេះ​ពូ​កែ​ស័ក្តិសិទ្ធិ​ណាស់ ​រូប​គាត់​ និង​ អ្នក​ស្រុក​ ពេល​ឡើង​ភ្នំ​នេះ​ម្តង​ៗពុំ​ហ៊ាន និយាយ​អ្វី​ផ្តេស​ផ្តាស​ទេ​ព្រោះ​ខ្លាច​បារមី​ព្រះ​កម្ចាយ​ដែល​តែង​តែ​ធ្វើ​ឱ្យ​ចុក​ញេះ​ ឬ​ ឈឺ​ស្លាប់​ បើ​ហ៊ាន​និយាយ​ ពាក្យ​ពុំ​សម​គួរ​ឬ​សើច​ឡកឡាយ ​។ លុះ​ដល់​ជំនាន់​ ប៉ុល ពត ​រូប​ចម្លាក់​នោះ ​ត្រូវ​បាន​ពួក​ទាហាន​នាំគ្នា​សែង​ទៅចោល​ក្នុង​ព្រៃ​មួយ​កន្លែង​នៅ​ជើង​ភ្នំ ​ហើយ​កន្លែង ដែល​ចោល​រូប​ចម្លាក់​ព្រះ​កម្ចាយ​នោះ ​អ្នក​ស្រុក​ ពុំ​ហ៊ាន​ដើរ​ទៅ​ក្បែរ​ទេ​ព្រៃ​នោះ ​ក៏​ក្លាយ​ជា​ព្រៃ​រហោស្ថាន​រហូត​សព្វ​ថ្ងៃ​ ហើយ​បារមី​នោះ​ក៏​ត្រូវ​បាន​សាប​រលាប ​បន្តិច​ម្តង​ៗ​រហូត​ដល់​សព្វ​ថ្ងៃ​ ។ ​នៅ​លើ​ភ្នំ​នេះ ​នៅ​អែប​នឹង​តួ​ប្រាសាទ​ដែល​ដួល​ រលំ​ខ្លះ​ទៅ​ហើយ​ ហើយ​ត្រូវ​​បាន​អាជ្ញា​ធរអប្សរា​យក​ឈើ​ទល់​ច្រូងច្រាង​រៀប​ចេញ​ ​ជា​រាង​ប្រាសាទ​ឡើង​វិញ​ តែ​សោភណ្ឌ​ភាព ​និង​ រូប​ចម្លាក់​ នៅ​តាម​តួ​សិលា​ពុំ​មាន​សេស​សល់​ទេ​ ដោយ​សារ​ពួក​ជនទុច្ចរិត​កាត់​ក្បាល​យក​ទៅ​លក់​ឱ្យ​បរទេស​អស់ ​មួយ​ចំនួន​ធំ ​។ បច្ចុប្បន្ន​នេះ​មាន​សេសសល់​បំណែក​ដង​ទង់​បុរាណ​ដែល​ធ្វើ​ឡើង​ ​ពី​ដើម​ជើង​ចាប​ព្រៃ​ បាក់​បែក​ដេក​រដូក​រណែល​នៅ​ជិត​នោះ​ ​។​ ​ដង​ទង់​បុរាណ​នោះ ​ហើយ​ដែល​អ្នក​ស្រុក​មាន​ជំនឿ​ថា​មាន​ឫទ្ធិ​បារមី​ពូកែ​អាច​ព្យាបាល​ជំងឺ​ផ្សេង​ៗ​បាន​ ជា​ពិសេស​ចំពោះ​ទារក​ទើប​នឹង​កើត ​គេ​តែង​តែ​ស្ទោះ​យក​បំណែក​ឈើ​នេះ​ទៅ​ដាក់​លើ​ក្បាល​ដំណេក​ដើម្បី​សុំ​សេចក្តី​សុខ​ សប្បាយ​ជា​នា​ពី​ជំងឺ​ផ្សេង​ៗ ​។ លោក​តា​រៀប​ រាប់​ទៀត​ថា ​ជា​រៀង​រាល់​ថ្ងៃ​សីល ​គេ​តែង​ឮ​សូរ​សំឡេង​ភ្លេង​ ពិណញ​ទ្យ​ប្រគំ​ល្វើយ​ៗ​ពី​លើ​កំពូល​ប្រាសាទ​ តែ​បច្ចុប្បន្ន​ជួន​កាល​ឮ ​ជួន​កាល​ក៏​អត់ ​។ ​ចំណែក​ព្រះវិហារ​ លើ​ភ្នំ​វិញ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ទៅ​ហើយ​ នៅ​ទិស​ខាង​កើត​ប្រាសាទ​យើង ​ឃើញ​មាន​ចេតិយ​ដ៏​ចំណាស់ ពីរ​ទន្ទឹម​គ្នា​ដែល​ជា​ផ្នូរ​លោក​គ្រូ​​សង្គ្រាជ​វត្ត​កាល​ពី ​ប្រមាណ​ហា​សិប​ឆ្នាំ​មុន ​ស្ថិត​នៅ​ជម្រាល​ភ្នំ​ពី​ក្រោម​ដើម​ចន្ទន៍ ​។ រី​ឯ​នៅ​ជុំវិញ​តួ​ប្រាសាទ​មាន​ចេតិយ​បុរាណ​ចំនួន​បី​ដែល​ល្បី​ត​ៗ​គ្នា​មក​ថា​ជា​ចេតិយ​របស់​ព្រះបាទ យសកេរ្តិ៍ ​និង ​ព្រះមហេសី ​ព្រម​ទាំង​បុត្រា​ព្រះ​នាម​ព្រះបាទ ចៅស្រីវិបុលកេរ្តិ៍ ។
ទាក់​ទង​ទៅនឹងប្រាសាទចៅស្រីវិបុលកេរ្តិ៍នេះដែរ ក៏មានរឿងនិទានបុរាណ តំណាលថា ៖
កាលពីដើមឡើយមានព្រះមហាក្ស​ត្រមួយព្រះអង្គព្រះនាម យសកេរ្តិ៍ គ្រង រាជ្យនៅដែនសិម្ពលី មានមហេសីព្រះនាម សុវណ្ណមាលា ។ ទ្រង់មានព្រះទ័យប្រកបដោយធម៌សប្បុរស ថ្ងៃមួយ​មានមហាក្សត្រនគរជិតខាងមានក្តីលោភលន់ចង់បានព្រះនគរក៏លើកពលរេហ៍មកច្បាំងដណ្តើមយក​ទឹកដី ។ ព្រះរាជាត្រាស់ហើយទ្រង់នឹកអាណិតដល់ប្រជានុរាស្ត្រ ក៏សម្រេចព្រះទ័យភៀសព្រះអង្គ និង មហេសី យាងទៅគង់ក្នុងព្រៃទុកនគរឱ្យរាជា អង្គនោះសោយរាជ្យតទៅ តែរាជា​អង្គ​នោះ​នៅ​តែតាម​ចាប់ព្រះអង្គទាល់តែបាន មកធ្វើទុក្ខទោសយ៉ាងព្រៃផ្សៃ ។ ពេលនោះព្រះនាង សុវណ្ណមាលា គង់នៅតែ អង្គឯង ណាមួយផ្ទៃជិតគ្រប់ខែផង ។

ចំណេរក្រោយមកប្រមាណជាដប់ប្រាំដប់ប្រាំមួយឆ្នាំ រាជកុមារតែងតែសួរ រកបិតា លុះដឹងសព្វគ្រប់ហើយ​ ក៏​សុំ​មាតា​ទៅ​រំដោះ​បិតា​តែ​មាតា​ផ្តាំ​ថា “បើកូនទៅ កុំឱ្យហួសប្រាំពីរឆ្នាំ បើហួសម្តាយនឹងបែកទ្រូងស្លាប់មិនខាន” ។ លុះ​បាន​ជួប​បិតា​ហើយ​ត្រូវ​ជា​វេលា​ដែល​ត្រូវ​ប្រហារ​ជីវិត​ព្រះបាទ​ យសកេរ្តិ៍ ព្រះបាទ វិបុលកេរ្តិ៍ ក៏សុំស្លាប់ជំនួសព្រះបិតា រាជាអង្គនោះក៏យល់ព្រម តែជាការអស្ចារ្យណាស់ ដាវ ពេជ្ឈឃាត​ក៏​ប្រែ​ទន់​ដូច​សំឡី​ ពុំអាចសម្លាប់ព្រះអង្គបានឡើយ ។ ដោយហេតុចម្លែក ដូចនេះរាជាអង្គនោះក៏ភ្ញាក់ព្រះអង្គ ហើយប្រគល់នគរឱ្យព្រះបាទយសកេរ្តិ៍វិញ ប្រជានុរាស្ត្រ​​នឹក​​ស្ងើច​អំណាច​ព្រះរាជ​កុមារ​គ្រប់​ៗ​គ្នា​ក៏​រៀប​ចំ​អភិសេក​ព្រះ​ស្រីវិបុលកេរ្តិ៍ពេលនោះទៅ ។​ព្រះរាជកុមារក៏ប្រាប់ពីបណ្តាំមាតាឱ្យបិតាដឹងថា ជា យប់គម្រប់ទីប្រាំពីរហើយក៏រូតរះទៅជួបមាតា តែតាម​ផ្លូវ​ជួប​ឧបសគ្គ​ទម្រាំ​ទៅ​ដល់​ព្រះមាតា​ស្លាប់​ទៅហើយ ។ ព្រះអង្គវិតក្កជាខ្លាំងក៏សម្រេចចិត្តផ្ទំទ្រម​ ឈូសមាតា រហូតសុគត ។ ហេតុដូច​នេះ​ហើយ​ទើប​នៅ​ផ្តែរ​ខ្លោង​ទ្វារ​ខាង​លិច​មាន​រូប​ចម្លាក់ មនុស្សប្រុសទ្រមឈូសរាងផ្កាឈូក ដែលតំណាងឱ្យព្រះបាទ ស្រីវិបុលកេរ្តិ៍ ផ្ទំទ្រ មឈូសព្រះមាតា ប៉ុន្តែ​សព្វ​ថ្ងៃ​ចម្លាក់​នេះ​បាត់​បង់​សោភណភាពដើមអស់ទៅ ហើយ ។ កន្លែងដែលទ្រង់ផ្ទំទ្រមឈូសនោះក៏ត្រូវព្រះបិតាសាងជាប្រាសាទឡើង ហើយប្រសិទ្ធនាមថា “ប្រាសាទចៅស្រីវិបុលកេរ្តិ៍” ។
រហូត​មកទល់សព្វថ្ងៃនេះ រមណីយដ្ឋានប្រាសាទនេះមានសភាពស្ងាត់ជ្រងំ ដោយជាទូទៅក្នុងមួយថ្ងៃមានភ្ញៀវ​តែ​បួន​ទៅ​ប្រាំនាក់​ប៉ុណ្ណោះ​ដែល​ទៅ​ទស្សនា ឬ ស្ទើរតែគ្មាន ហើយសុទ្ធសឹងជាភ្ញៀវបរទេសប៉ុណ្ណោះ ៕

Hello DECEMBER 2023Group Tour + private tour of NOVEMBER 🥰Much appreciated to all everyone coming to visit Cambodia 🇰🇭
02/12/2023

Hello DECEMBER 2023

Group Tour + private tour of NOVEMBER 🥰

Much appreciated to all everyone coming to visit Cambodia 🇰🇭

📍 ប្រាសាទបាតជុំ ឬឈ្មោះដើម សោគតាស្រម____________________temple  #006📌Mission: ថតរូបប្រាសាទយ៉ាងតិច១០១ប្រាសាទតាមមហាវិថីបុរា...
29/11/2023

📍 ប្រាសាទបាតជុំ ឬឈ្មោះដើម សោគតាស្រម

____________________temple #006
📌Mission: ថតរូបប្រាសាទយ៉ាងតិច១០១ប្រាសាទតាមមហាវិថីបុរាណសម័យអង្គរ
📌Mission: photos collection challenges of at least 101 lost temples along the angkor ancient highway‼️

សង្ខេប 👇
ប្រាសាទបាតជុំ មានទីតាំងស្ថិតនៅខាងត្បូងស្រះស្រង់ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ចូលទៅតាមផ្លូវបឹងមាលាចូលតាមផ្លូវបុរាណ។

ប្រាសាទនេះស្ថាបនាឡើងអំពីឥដ្ឋ មានបីតួប៉ម បែរមុខទៅទិសខាងកើត។យោងសិលាចារឹកសរសេរក្នុងឆ្នាំ ៩៥៣នៃគ.ស បានឱ្យឈ្មោះប្រាសាទក្នុងសម័យកាលនោះថា សោគតាស្រម និងបានរៀបរាប់អំពី កាស្ថាបនាប្រាសាទនេះថា បានកសាងឡើង ដោយមន្រ្តីខាងពុទ្ធសាសនាម្នាក់ដែលជា រាជកុលមហាមន្ត្រីឈ្មោះ កវិន្រ្ទារីមថន ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន គឺព្រះពោធិសត្វលោកេស្វរៈ និងព្រះនាងប្រាជ្ញាបារមិតា នៅក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ សោយរាជ្យចន្លោះឆ្នាំ (៩៤៤-៩៦៨) នៃគ្រិស្តសករាជ។

គួរបញ្ជាក់ផងដែរថា ថ្វីបើក្នុងរជ្ជកាល ព្រះបាទរាជេន្ទ្រវរ្ម័នទី២ គោរពព្រហ្មញ្ញសាសនា ហើយបានចាប់ផ្តើម កសាងប្រាសាទបន្ទាយស្រី យ៉ាងល្អឆើត ដែលមានឈ្មោះថា ត្រីភូវនមហិស្វរៈ ថ្វាយចំពោះអាទិទេពទាំងបី ដោយព្រះគ្រូព្រហ្មណ៍ យជ្ញវរាហៈ ក៏ដោយ ក៏ក្នុងរាជព្រះអង្គបានធ្វើឲ្យមានការរីកចម្រើនទាំងព្រហ្មញសាសនា ទាំងពុទ្ធសាសនាផងដែរ ដោយសារ គេឃើញមានការជាវគម្ពីរដីកាព្រះពុទ្ធសាសនាមកតម្កល់ទុកសម្រាប់ប្រជារាស្ត្រប្រតិបត្តិទូទៅ និងជាមជ្ឈមណ្ឌលពុទ្ធសាសនានាសម័យនោះ។ នេះបើយោង ទៅលើសិលាចារឹកបន្ទាយស្រី។ សិលាចារឹកសរសេរក្នុងឆ្នាំ៩៥៣ បានឱ្យឈ្មោះប្រាសាទនេះក្នុងសម័យកាលនោះថា សោគតាគ្រម។ ប្រាសាទនេះហៅសព្វថ្ងៃថាប្រាសាទបាតជុំ

លក្ខណៈពិសេស—————ផ្លូវបុរាណ នឹង មានសិលាចរិតបង្ហាញ
ឈ្មោះ:————————- បាតជុំ ឬ សោគតាស្រម
កសាង:————————-រជ្ជកាលព្រះបារាជេន្រ្ទវរ្ម័នទី ២
អ្នកកសាង:____________កវិន្រ្ទារីមថន
កាលបរិច្ឆេទកសាង:———-សតវត្សទី១០ ឆ្នាំ៩៦១
ឧទ្ទិសថ្វាយ:———————ព្រះពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម:———————រចនាបថប្រែរូប
ទីតាំង:—————————-ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ខេត្តសៀមរាប តមផ្លូវជាតិបុរាណ

👉សិលាចារឹក
នៅពាក់កណ្តាលសតវត្សរ៍ទី១០ ក្នុងរាជ្យ ព្រះបាទរាជេន្ទ្រវរ្ម័នទី២មានស្ថាបត្យករម្នាក់នាមកវីន្ទ្រារិថន ដែលទទួលបន្ទុកកសាងប្រាសាទមេបុណ្យជាពុទ្ធសាសនូបត្ថមួយរូបដ៏ឧត្តុង្គឧត្តម។ ស្ថាបត្យករនេះក៏បានកសាងប្រាសាទបាតជុំ(ឆ្នាំ៩៥៣) សម្រាប់ជាទីសក្ការៈខាងពុទ្ធសាសនា។ សិលាចារឹកបីផ្ទាំងលេខ K.២៦៦ លេខK.២៦៧ និងលេខK.២៦៨ នៅប្រាសាទបាតជុំ ឧទ្ទិសទេពនានានៅក្នុងព្រះពុទ្ធសាសនាដូចជា សិលាចារឹកនៅតួប៉មខាងត្បូង លេខK.២៦៦ ឧទ្ទិសទេព ព្រះពុទ្ធ ព្រះពោធិសត្វវជ្របាណិ ព្រះពោធិសត្វវជ្របាណិ។ សិលាចារឹកតួប៉មកណ្តាលលេខK.២៦៧ ឧទ្ទិសទេព ព្រះពុទ្ធ ព្រះពោធិសត្វវជ្របាណិ ព្រះពោធិសត្វប្រាជ្ញាបារមីតា និងសិលាចារឹកនៅតួប៉មខាងជើងលេខK.២៦៨ ឧទ្ទិសទេព ព្រះពុទ្ធ ព្រះពោធិសត្វវជ្របាណិ ព្រះពោធិសត្វប្រាជ្ញាបារមីតា។ លោក ចច ហ្សឺដេស បញ្ជាក់ទៀតថា គេបានកសាងរូបព្រះពោធិសត្វវជ្រណិមានព្រះហស្តបួនដាក់ក្នុងតួប៉មណាមួយនៃតួប៉មទាំងនេះ។ នៅក្នុងឆ្នាំ១៩៥២ គេបានប្រទះឃើញបំណែកថ្មចំនួនប្រាំបីដុំនៅក្នុងប្រាសាទបាតជុំ ដែលមានចារអក្សរក្នុងគំនូររាងចតុកោណស្មើ។ គេក៏ប្រទះឃើញបំណែកថ្មមានឆ្លាក់រូបគ្រប់រន្ទះ(វជ្រ)នៅតួប៉មខាងជើងដែរ។ ពេលដែលគេផ្គុំបំណែកថ្មទាំងនោះ គេអាចបានគំនូររាងចតុកោណកែងស្មើពេញលេញពីរឬបី។ លោកចច ហ្សឺដេសបានសាល្បផ្គុំបំណែងនេះ និងគូរអក្សរទាំងនោះឡើងវិញ។ គាត់បាននិយាយអំពី ហ្ឬតបទ្ម (បណ្តូលឈូន?) ដែលទាកទងនឹងសិលាចារឹកទាំងបីនៃប្រាសាទ៖ ហ្ឬតបទ្ម(ប៉មកណ្តាលឃ្លាទី៣៣) ស្វហ្ឬទ (ប៉មខាងត្បូងឃ្លាទី១៩) និងហ្ឬន្នីរជ (ប៉មខាងជើង ឃ្លាទី៣៧)។ លោកចច ហ្សឺដេសគិតថាបំណែកទាំងនេះអាចជាយ័ន្ត

នាំពួកគាត់ទៅលេងជាជពិធីបុណ្យអុំទូក នៅរាជធានី😅
27/11/2023

នាំពួកគាត់ទៅលេងជាជពិធីបុណ្យអុំទូក នៅរាជធានី😅

📍ប្រែរូបមានលក្ខណៈពិសេសច្រើនណាស់ ដែលយើងគួរយល់ដឹង✅ ____________________temple  #005📌Mission: ថតរូបប្រាសាទយ៉ាងតិច១០១ប្រាសាទ...
25/11/2023

📍ប្រែរូបមានលក្ខណៈពិសេសច្រើនណាស់ ដែលយើងគួរយល់ដឹង✅

____________________temple #005
📌Mission: ថតរូបប្រាសាទយ៉ាងតិច១០១ប្រាសាទតាមមហាវិថីបុរាណសម័យអង្គរ
📌Mission: photos collection challenges of at least 101 lost temples along the angkor ancient highway‼️

សង្ខេប 👇

ប្រែរូបមានទីតាំងស្ថិតនៅលើដើមផ្លូវជាតិបុរាណឈ្ពោះទៅកាន់វត្តភូរប្រតទេសឡាវ។

ប្រាសាទប្រែរូបត្រូវបានកសាងឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម "សិវលោក" ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា ។ ប្រាសាទប្រែរូបត្រូវបានប្រារព្ធឧទ្ទិសឆ្លងសិវលិង្គសម្រាប់រាជ្យឈ្មោះ រាជេន្ទ្រវរ្ម័ន នៅឆ្នាំ៩៦១ នៃគ.ស ដោយព្រះបាទកម្រងតេងអញស្រីរាជេន្ទ្រវរ្ម័នទេវ។

ប្រាសាទប្រែរូប ជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទប្រែរូបនេះ បានសាងឡើងក្រោយ ប្រាសាទមេបុណ្យខាងកើត ក៏ប៉ុន្តែប្រាសាទនេះ មានសភាពដូចគ្នាបេះបិទ ជាមួយប្រាសាទមេបុណ្យខាងកើត ពោលគឺ ប្រាសាទដែលបានកសាងឡើង ជាប្រាសាទភ្នំព្រមទាំង មានថែវលេចលយចេញ តាំងពីពេលកសាងមកម្ល៉េះ ហើយមានរៀប ជាបន្ទប់វែងៗ សំយុងមកក្រោមទៀត។ តាមការបង្អាញពីមន្ដ្រីផ្នែកបុរាណវិទ្យា នៃក្រសួងវប្បធ និងវិចិត្រសិល្បៈ បានឲ្យដឹងដែរថា តាមសិលាចារឹករបស់ ប្រាសាទប្រែរូបបានបញ្ជាក់នូវកាលវេលា នៃការកសាងយ៉ាងច្បាស់ ព្រមទាំងបានបញ្ជាក់អំពី ព្រះរាជវង្សនៃ ព្រះបាទរាជេន្ទ្រវរ្ន័ន ដែលព្រះអង្គបានសាង លិង្គឈ្មោះ រាជេន្ទ្រភទ្រេស្វរៈ ដាក់នៅនឹងតួប្រាសាទកណ្តាល ហើយក៏មានបង្អាញដោយរូប សំណាកព្រះអង្គតម្កល់នៅ នឹងប្រាសាទតាមជ្រុងផងដែរ ដែលសុទ្ធសឹង ទាក់ទងទៅនឹង លទ្ធិព្រហ្មញ្ញសាសនា។

👉ប្រាសាទប្រែរូបត្រូវបានកំណត់អត្ថន័យជាទូទៅថា ជាទីកន្លែងសម្រាប់បូជាព្រះសព ឬការប្រែរូបរាងកាយពីសាកសពទៅជាផេះផង់។ ការហៅឈ្មោះនេះដោយសារគេយល់ថា អាងមួយមានរាងទ្រវែងចតុកោណកែងសាងអំពីថ្មភក់ លម្អនៅចំពីមុខជណ្តើរឡើងទៅប្រាង្គខាងលើគឺជាក្តារមឈូសសម្រាប់ដាក់សាកសពព្រះរាជាហើយត្រូវបានបូជានៅទីនោះ។ នៅពេលបូជាព្រះសពឱ្យក្លាយជាផេះ និងកម្ទេចឆ្អឹងហើយ គេក៏អាចប្រមូលយកទៅលាងនៅឯតួប៉មចំហមួយដែលមានរាងដំបូលរាងជាសាជីសាងអំពីថ្មបាយក្រៀមមានសសរចំនួនបួនស្ថិតនៅទិសឦសាន។ នៅខាងក្នុងតួប៉មមានមានផ្ទាំងថ្មភក់មួយក្នុងទម្រង់ជាត្បាល់កិនរាងការ៉េ ដែលមានចង្ហូរទឹកចេញ។ ប៉ុន្តែការយល់ឃើញរបស់អ្នកស្រុកខាងលើមិនត្រឹមត្រូវទេ អាងដែរពួកអ្នកស្រុកថាជាក្តារមឈូសនោះគឺជាតម្រសម្រាប់ទ្ររូបសំណាក់គោននិ្ទដែលជាយានជំនិះរបស់ព្រះឥសូរ ព្រោះប្រាសាទនេះកសាងឡើង ដើម្បីឧន្ទិសថ្វាយដល់ព្រះឥសូរក្នុងសាសនាព្រហ្មញ្ញសាសនា រីឯទម្ររាងត្បាល់កិន តាមពិតជាទម្រយោនីរបស់ព្រះនាងឧមាសម្រាប់ទ្រសិវៈលិង្គរបស់ព្រះឥសូរ។

លក្ខណៈពិសេស—————ផ្លូវបុរាណ នឹង បូជាសព្វរាជា
ឈ្មោះ:————————- ប្រែរូប
កសាង:————————-រជ្ជកាលព្រះបារាជេន្រ្ទវរ្ម័នទី ២
កាលបរិច្ឆេទកសាង:———-សតវត្សទី១០ ឆ្នាំ៩៦១
ឧទ្ទិសថ្វាយ:———————ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម:———————រចនាបថប្រែរូប
ទីតាំង:—————————-សៀមរាប

📍ប្រាសាទភ្នំបូក🤔មានសីវៈលិង្គដ៏ធំដែលពុំមានកាបកស្រាយច្បាស់លាស់នៅកាបាត់បង់! តើលិង្គនោះស្រោបដោយមាសពិតមែនឬ?__________________...
23/11/2023

📍ប្រាសាទភ្នំបូក🤔មានសីវៈលិង្គដ៏ធំដែលពុំមានកាបកស្រាយច្បាស់លាស់នៅកាបាត់បង់! តើលិង្គនោះស្រោបដោយមាសពិតមែនឬ?

____________________temple #004
📌Mission: ថតរូបប្រាសាទយ៉ាងតិច១០១ប្រាសាទតាមមហាវិថីបុរាណសម័យអង្គរ
📌Mission: photos collection challenges of at least 101 lost temples along the angkor ancient highway‼️

សង្ខេប 👇

ភ្នំបូកគឺជាភ្នំធម្មជាតិមួយ ដែលមានកម្ពស់២៣៥ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នៅលើភ្នំបូកមានសំណង់បុរាណចំនួន២សំខាន់ ដែលកសាងឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០នៃយុគសម័យប្រាសាទភ្នំបាខែង ប្រាសាទភ្នំក្រោម និងប្រាសាទភ្នំដីដែរ នៅរជ្ជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទភ្នំបូកកសាងឡើងថ្មភក់ ថ្មបាយក្រៀមនិងឥដ្ឋ ដែលមានប្រាង្គបីទំហំដូចគ្នា នៅលើខឿនតែមួយ ដែលមានទ្វារបែរទៅទិសខាងកើត ប្រាង្គទាំងបីនេះកសាងឡើងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាង្គទាំងបីនេះសម្រាប់តម្កល់រូបនៃអាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនា។ នៅពេលបច្ចុប្បន្នប្រាង្គប្រាសាទមានសភាពទ្រុឌទ្រាមយ៉ាងខ្លាំងដោយសារអាយុកាល។ រីឯបដិមាដែលតម្កល់នៅក្នុងនោះ ត្រូវបានខូចខាត និងបាត់បង់ដោយកត្តាផ្សេងៗ។ សំណង់ក្រៅពីប្រាង្គប្រាសាទ មានទីតាំងសំណង់មួយកន្លែងសម្រាប់តម្កល់ព្រះសិវលិង្គធំមួយ ដែលមានកម្ពស់៤ម៉ែត្រ និងអង្កត់ផ្ចិត១.២០ម៉ែត្រ ដែលមានទម្ងន់ប្រហែល១០តោន តម្កល់លើខឿនថ្មបាយក្រៀមខ្ពស់ផុតពីដី ដែលមានទីតាំងស្ថិននៅខាងលិចប្រាសាទ តែបច្ចុប្បន្នព្រះសិវលិង្គនេះមានលក្ខណបាក់ស្ទើតែទាំងអស់។

លក្ខណៈពិសេស—————សិវលិង្គដ៏ធំដែលងាចធ្វើចេញពីមាន
ឈ្មោះ:————————-(_____)
កសាង:———————រជ្ជកាលព្រះបាទាជ័យវរ្ម័នទី១
កាលបរិច្ឆេទកសាង:—សតវត្សរ៍ទី៩ (ប្រហែលឆ្នាំ )
ឧទ្ទិសថ្វាយ:———————ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម:———————រចនាបថបាខែង
ទីតាំង:—————————-សៀមរាប

📍ហេតុអ្វីបានបានជាប្រាសាទព្រះឥន្តកោសី មានតួរប៉មតែពី?🤔____________________temple  #003📌Mission: ថតរូបប្រាសាទយ៉ាងតិច១០១ប្រា...
23/11/2023

📍ហេតុអ្វីបានបានជាប្រាសាទព្រះឥន្តកោសី មានតួរប៉មតែពី?🤔

____________________temple #003
📌Mission: ថតរូបប្រាសាទយ៉ាងតិច១០១ប្រាសាទតាមមហាវិថីបុរាណសម័យអង្គរ
📌Mission: photos collection challenges of at least 101 lost temples along the angkor ancient highway‼️

សង្ខេប 👇

ប្រាសាទព្រះឥន្ទកោសីយ៍សាងសង់ឡើងបែរមុខទៅទិសខាងកើត មានប្រាង្គ២ ប្រាង្គតូចស្ថិតនៅខាងជើង និងប្រាង្គធំស្ថិតនៅខាងត្បូង ។ នៅពីលើផ្ដែរប្រាង្គធំ មានចម្លាក់អាទិទេពនៃសាសនាព្រាហ្មណ៍ គឺព្រះនរាយណ៍ ព្រះព្រហ្ម និងព្រះឥសូរ និងចម្លាក់ស្ដីពីការកូរសមុទ្រទឹកដោះ ។ ចំណែកឯចម្លាក់នៅលើហោជាងដែលធ្វើអំពីបាយអរ បានរបេះធ្លាក់ ស្ទើរអស់មើលមិនយល់ ។ នៅក្នុងប្រាង្គធំនេះពុំមានតម្កល់ទេវរូបអ្វីទេ ខុសពីប្រាង្គតូច ដែលមានតម្កល់ព្រះពុទ្ធរូបជាច្រើនសណ្ឋានប្លែកៗពីគ្នា ។ គួរឲ្យចម្លែកដែរ ព្រោះថាជាទូទៅនៅប្រាសាទដទៃទៀតភាគច្រើន គេតម្កល់ទេវរូបសម្រាប់គោរពបូជានៅក្នុងប្រាង្គធំ ។ប្រាសាទព្រះឥន្ទកោសីយ៍ ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបាទហស៌វរ្ម័នទី១ (គ.ស៩០០‑៩២២) ក្នុងអំឡុងពេលជាមួយគ្នានឹងប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុងដែរ ដើម្បីឧទ្ទិសដល់ លទ្ធិព្រហ្មញ្ញសាសនា។ប្រាសាទទាំងបីនេះប្រហែលត្រូវបានជួសជុលកែលម្អឡើងវិញនៅក្នុងរជ្ជកាលរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (គ.ស៩៤៤‑៩៦៨) និងព្រះរាជបុត្រព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៥ (គ.ស៩៦៨‑១០០១) ពីព្រោះគេបានរកឃើញសិលាចារឹក និយាយអំពីមហាក្សត្រទាំងពីរអង្គនេះ ។

ប្រវត្តព្រះបាទរាជេន្ទ្រវរ្ម័នទី២ 📌

ព្រះបាទរាជេន្ទ្រវរ្ម័នទី២ជាព្រះមហាក្សត្រខ្មែរមួយអង្គដ៏ធំ ខ្លាំងពូកែ ក្នុងប្រវត្តិសាស្ត្រខ្មែរ។តែខ្មែរជំនាន់ក្រោយភាគច្រើនណាស់ ដែលមិនបានស្គាល់អំពី ស្នាដៃ ទេពកោសល្យ និងប្រវត្តិតស៊ូអង់អាច ធ្វើពលិកម្មជូនជាតិរបស់ព្រះអង្គទេ។ សិលាចារឹកព្រះឥន្ទកោសីយ៍បានលើកសរសើរព្រះបាទរាជេន្ទ្រវរ្ម័ន ថាជា«ទីគោរពបូជា នៃព្រះរាជាទាំងឡាយ ទ្រង់ជាស្ដេចអបរាជ័យ និងតែងតែមានជ័យជម្នះជានិច្ច លើខ្មាំងសត្រូវ។ទ្រង់ប្រៀបបានទៅនឹងរតនវត្ថុនៅលើកំពូលមកុដ នៃព្រះរាជា ទាំងអស់នៅលើផែនដីនេះ ។ ជ័យជម្នះរបស់ព្រះអង្គល្បីរន្ទឺទៅគ្រប់ទិសទី» ។ អ្នកប្រវត្តិវិទូបារាំង អេទីជែន អាយម៉ូនីញេ (Etienne Aymonier) ដែលជាអ្នកឯកទេសបានសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ យល់ និងមានជំនឿថាព្រះបាទរាជេន្ទ្រវរ្ម័នទី២ ជាព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ក្នុងពង្សាវតារខ្មែរ ភាគរឿងព្រេងនិទាន។ព្រះរាជា ដែលសោយរាជ្យបន្ដពីព្រះបាទរាជេន្ទ្រវរ្ម័នទី២ គឺព្រះរាជបុត្ររបស់ព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៥ ដែលជាព្រះរាជាកែទម្រង់ ឬប្រត្យាស្ថាបនិក និងជាព្រះរាជាពូកែខាងធ្វើសង្គ្រាម តែមានអធ្យាស្រ័យល្អ ។ សិលាចារឹកព្រះឥន្ទ្រកោសីយ៍បានដំណាលថា «ព្រះអង្គបានរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អក្នុងវណ្ណៈ ប្រៀបបីដូចជារៀបចំឡើងដោយព្រះព្រហ្មផ្ទាល់ ។ ព្រះអង្គប្រកបទៅដោយទេពកោសល្យ និងមានព្រះហត្ថាកាន់កងចក្រ ។ នៅពេលទ្រង់ចេញដំណើរម្ដងៗ សន្ធឹកជើងកងទ័ពរបស់ព្រះអង្គ ធ្វើឱ្យកក្រើកផែនដី និងព្រៃភ្នំទាំងឡាយ ប្រៀបបាននឹងមហាសាគរដែលត្រូវរញ្ជួយដោយព្យុះខ្យល់» ដូច្នោះដែរ។ពេលនោះ«សន្ធឹកស្គរលាយឡំជាមួយសំឡេងកងរំពងរបស់គងឃ្មោះធ្វើអំពីស្ពាន់ និងត្រែ ខ្លុយ ស័ង្ខ…ធ្វើឱ្យពួកសត្រូវភ័យបាក់បបខ្លបខ្លាចជាខ្លាំង»។ សិលាចារឹកក៏បានលើកពីព្រះអង្គដែរថា ទ្រង់បានដុតបំផ្លាញប្រទេសទាំងឡាយណា ដែលព្រះអង្គធ្វើសង្គ្រាមជាមួយ ដោយនិយាយថា «អណ្ដាតភ្លើងនៃការបូជា ដែលកើតឡើងពីប្រតិបត្ដិការរបស់ព្រះអង្គ បង្កបានជាផ្សែងធំវែង ប្រៀបបាន នឹងទង់ជ័យចម្បាំង ធ្វើឱ្យសត្រូវភ័យខ្លាច ហើយរត់គេចចេញបាត់អស់ បើទោះជាអង់អាចយ៉ាងណាក៏ដោយ» ។ ព្រះអង្គគួរឱ្យខ្លាចខ្លាំងណាស់ នៅពេលដែលទ្រង់ខ្ញាល់ «កាលណាព្រះអង្គគ្រហឹមដូចរាជសីហ៍ពេលមានកំហឹង ព្រះរាជាធ្វើឲ្យសត្រូវទាំងឡាយរត់គេចចូលព្រៃជ្រៅ ប្រៀបបាននឹងសត្វឈ្លូសកំសាក។ នៅពេល ដែលព្រះអង្គលើកដាវដ៏មុតថ្លា ប្រឡាក់ទៅដោយឈាម ដែលហូរចេញពី សិរសាសត្រូវ គេឃើញព្រះអង្គដូចជាព្រះនាងជ័យជម្នះដ៏ស្រស់ស្អាត ដែលមានព្រះហស្ដ និងព្រះបាទក្រហមទៅដោយលម្អងផ្កា» ។សិលាចារឹកដដែលបាននិយាយថែមទៀតថា «ព្រះហស្ដព្រះអង្គ ដែលប្រៀបបាននឹង ស្ពានយុត្ដិធម៌ឆ្លងកាត់មហាសាគរដ៏ស្មោកគ្រោកនៃសតវត្សរ៍… មានរាងសង្ហា ស្រស់ប្រិមប្រិយ ស្អាតលើសពី ព្រះនាងកាមទេព ហើយធ្វើឱ្យពិភពលោកនេះ មានពន្លឺប្រៀបបីដូចព្រះចន្ទ្រកំពុងរះ»

ឈ្មោះ:————————-(_____)
កសាង:———————រជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២
កាលបរិច្ឆេទកសាង:—សតវត្សរ៍ទី១០ (ប្រហែលឆ្នាំ 968)
ឧទ្ទិសថ្វាយ:———————ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម:———————រចនាបថលលៃ
ទីតាំង:—————————-ក្រុងសៀមរាប

📌ចម្លាក់ដ៏គួរអោយចាប់អារម្មណ៍រនសប្រាសាទអង្គវត្តក៏បានបង្ហាញនៅ ដំរីផ្លុកបួន ដែលបាត់វត្តមានចេញពីភិផពលោករាប់លានឆ្នាំមុន
22/11/2023

📌ចម្លាក់ដ៏គួរអោយចាប់អារម្មណ៍រនសប្រាសាទអង្គវត្តក៏បានបង្ហាញនៅ ដំរីផ្លុកបួន ដែលបាត់វត្តមានចេញពីភិផពលោករាប់លានឆ្នាំមុន

📍ពើងគំនូរ (បន្សល់នៅអាថ៍កំបាំងបគ្គុលខ្លាំងពូកែ)ចម្លាក់ដែលមានអាយុជាង 1000 ឆ្នាំមួយកន្លែងដែលមានសិលាចរិកបញ្ចាក់ឈ្មោះនិងជាទីត...
17/11/2023

📍ពើងគំនូរ (បន្សល់នៅអាថ៍កំបាំងបគ្គុលខ្លាំងពូកែ)

ចម្លាក់ដែលមានអាយុជាង 1000 ឆ្នាំមួយកន្លែងដែលមានសិលាចរិកបញ្ចាក់ឈ្មោះនិងជាទីតាំងរបស់ព្រះ្រគូនៃព្រះបាទជ័យវរ្ម័នទី២

____________________(ពើង)temple #002
📌Mission: ថតរូបប្រាសាទយ៉ាងតិច១០១ប្រាសាទតាមមហាវិថីបុរាណសម័យអង្គរ
📌Mission: photos collection challenges of at least 101 lost temples along the angkor ancient highway‼️

សង្ខេប 👇ពើង និងគំនូរ

ពើងគឺជាបុរាណស្ថិនមួយ ដែលមានលក្ខណៈប្រវត្តិសាស្រ្ត និងមានវត្ថុតាងសំខាន់ផងដែរ សម្រាប់អ្នកសិក្សាស្រាវជ្រាវ។ នៅដើមសតវត្សរ៍ទី២០ លោក អៃម៉ូនីញេ ក៏ដូចលោក លុយណេ ដឺឡាហ្សុងគ្យែរ បានសិក្សា និងកត់ត្រាពើងបុរាណមួយចំនួនមានដូចជា ពើងព្រះទ្វារ ពើងព្រះពុទ្ធលើ ពើងព្រះពុទ្ធក្រោម ពើងឆ័ត្រ និងពើងគំនូរជាដើម។ ពើងគឺជាផ្ទាំងថ្មធំៗ ឬល្បាក់ថ្មភ្នំ ដែលមានចម្លាក់ ឬរូបគំនូរផ្សេងៗ ហើយភាគច្រើនសុទ្ធសឹងជាទីគោរពបូជា ជួលកាលមានសណ្ឋានជាល្អាងផងដែរ។ នៅលើភ្នំគូលែនគេជួបប្រទះពើងជាច្រើនក្នុងនោះពើងមួយចំនួនបានបង្ហាញពីគំនូរលើថ្មជារូបគំនូរទោល ជាតួអង្គអាទិទេព ឬរូបសត្វ ដែលជាយានជំនះរបស់អាទិទេព។ ចំណែកឯពើងមួយចំនួនទៀតឆ្លាក់លម្អជាចម្លាក់លៀន បង្ហាញពីអង្គអាទិទេពក្នុងរូបភាពដកស្រង់ចេញពីរឿងទេវកថា ចំណែកពើងមួយប្រភេទបង្ហាញពីរូបគំនូរ លំអជារូបផ្សេងៗដោយមានល្លាកស្នាមពណ៌ដិតនៅលើជញ្ចាំងថ្ម

ចំពោះ ពើង គំនូរ វិញ យោងទៅតាមសិលាចរិកនៅកន្លែងនោះបាននិយាយថា: នេះជាទីតាំងរបស់ព្រះរាជគ្រូរបស់ព្រះមហាក្សត្រដែលមានឈ្មោះថា “ព្រះសិវៈសោមៈ” ក្នុងនោះកមានបញ្ចាក់រជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ជាមរណនាមផងដែរ “ ព្រះបរេមស្វរៈ នៅ ភ្នំមហេន្រ្ទ ។ ហើយក៏ មានអពិយជំនឿផ្សេងៗបើយោងទៅតាមបងប្អូនក្នុងតំបន់។

ឈ្មោះ:————————-ពើងគំនូរ
កសាង:———————រជ្ជកាលព្រះបាទជ័យវរ្ម័នទី២
កាលបរិច្ឆេទកសាង:—សតវត្សរ៍ទី១១ (ប្រហែលឆ្នាំ ១០១៥)
ឧទ្ទិសថ្វាយ:———————ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម:———————រចនាបថភ្នំគូលេន
ទីតាំង:———ភូមិត្រពាំងទឹម, ឃុំតាសៀម, ស្រុកស្វាយលើ, ខេត្តសៀមរាប (ជើងភ្នំគូលេន)

នេះជាប្រាសាទទីមួយដែលខ្ញុំចាប់ផ្តើមផុស បើសិនជា គុណភាពរូប និង ព័ត៌មាន មានចន្លោះខ្វះខាតកន្លែងណារ សូមជួយកែតម្រូវផង «គោលបំណងគ...
13/11/2023

នេះជាប្រាសាទទីមួយដែលខ្ញុំចាប់ផ្តើមផុស បើសិនជា គុណភាពរូប និង ព័ត៌មាន មានចន្លោះខ្វះខាតកន្លែងណារ សូមជួយកែតម្រូវផង «គោលបំណងគឺផ្សព្វផ្សាយ»

___________________________temple #001
📌Mission: ថតរូបប្រាសាទយ៉ាងតិច១០១ប្រាសាទតាមមហាវិថីបុរាណសម័យអង្គរ
📌Mission: photos collection challenges of at least 101 lost temples along the angkor ancients highway!

សង្ខេប 👇

អ្នកក្នុងតំបន់ហៅថាប្រាសាទប្រាំក្នុងស្ថិតក្នុងក្រុងលិង្គបុរះ៕ប្រាសាទប្រាំជាឈ្មោះហៅដោយអ្នកស្រុករស់នៅក្នុងតំបន់កោះកេរនេះតែម្តងដោយពួកគាត់យល់ថា មានតួប៉មចំនួនបីនិងហោត្រ័យពីទៀតជួនកាលហៅថា ប្រាសាទបីដោយនិយាយសំដៅតួប៉មចំនួនបី។ ប្រាសាទនេះមានចម្ងាយប្រមាណ៨គីឡូម៉ែត្រខាងជើងប្រាសាទជ្រៃខ្វៀន ១គីឡូម៉ែត្រខាងកើតស្ទឹងអូរប្រាំភាម។ លោក អេជែន លុយណេដឺឡាហ្ហុងគែរ បានចុះឈ្មោះប្រាសាទប្រាំលេខ IK-២៦៥ ក្នុងបញ្ជីសារពើភណ្ឌប្រាសាទនៅកម្ពុជាក្នុងសៀវភៅភាគ១ បោះពុម្ពឆ្នាំ១៩០២។

ឈ្មោះ:————————-ប្រាសាទប្រាំ
អ្នកកសាង:———————ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង:———-សតវត្សរ៍ទី១០
ឧទ្ទិសថ្វាយ:———————ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម:———————រចនាបថកោះកេរ
ទីតាំង:———ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ

🤕ពាក្យថាផ្សងព្រេងគឺមិនស្រួលទេជិះចូលព្រៃ ៤ ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ ✅ ត្រិបដើរថតប្រាសាទចំនួន 101 ប្រាសាទ ដែលខ្ញុំចាប់ផ...
12/11/2023

🤕ពាក្យថាផ្សងព្រេងគឺមិនស្រួលទេ

ជិះចូលព្រៃ ៤ ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ ✅

ត្រិបដើរថតប្រាសាទចំនួន 101 ប្រាសាទ ដែលខ្ញុំចាប់ផ្តើម កាល់ពីថ្ងៃ 14 កុម្ភះ មកអីឡូវនៅខ្វះច្រើនណាស់ 2023 ជិតផុតហើយ៚

✅ត្រិបជើង ក្រោយ 3 ថ្ងៃចាប់ផ្តើមថ្ងៃទី 21-24 ខែនេះ
📍ចេញពីសៀមរាប

____________101temples_________challenge2023

#លើកស្ទួយទេសចរណ៍ក្នុងស្រុក #លើកស្ទួយទេសចរណ៍កម្ពុជាទៅអន្តរជាតិ #ស្រង់រូបភាព១០១ប្រាសាទមុនបាត់បង់

🙋‍♀️ទាយមើលថាកោះមួយណា?
05/11/2023

🙋‍♀️ទាយមើលថាកោះមួយណា?

📍 ANGKOR WAT មួយគូរនេះធ្វ់អោយអ្នកថតអោយច្រណែន🥰Such a cute couple vissiting the Angkor park with photo interest 🥰_________...
02/11/2023

📍 ANGKOR WAT
មួយគូរនេះធ្វ់អោយអ្នកថតអោយច្រណែន🥰

Such a cute couple vissiting the Angkor park with photo interest 🥰

____________temple_________
#លើកស្ទួយទេសចរណ៍ក្នុងស្រុក #លើកស្ទួយទេសចរណ៍កម្ពុជាទៅអន្តរជាតិ #ស្រង់រូបភាព១០១ប្រាសាទមុនបាត់បង់

📍 ANGKOR WAT បានម៉ូដេលមកពីប្រទេស អាមេរិក ថតដោយទូរស័ព្ទដៃBrief photos angle in Angkor Parkmodel by ____________temple____...
01/11/2023

📍 ANGKOR WAT
បានម៉ូដេលមកពីប្រទេស អាមេរិក ថតដោយទូរស័ព្ទដៃ

Brief photos angle in Angkor Park
model by


____________temple_________
#លើកស្ទួយទេសចរណ៍ក្នុងស្រុក #លើកស្ទួយទេសចរណ៍កម្ពុជាទៅអន្តរជាតិ #ស្រង់រូបភាព១០១ប្រាសាទមុនបាត់បង់

♻️ចែកបានតែ២២អ្នកទេ សិស្សភាសារ អង់គ្លេស នៅសារលាថ្មីបង្រៀននិងង្កើតឡើងដោយលោកគ្រូ Saro Austerity As it’s my first time posti...
28/10/2023

♻️ចែកបានតែ២២អ្នកទេ សិស្សភាសារ អង់គ្លេស នៅសារលាថ្មីបង្រៀននិងង្កើតឡើងដោយលោកគ្រូ Saro Austerity

As it’s my first time posting video about
stationaries gift aways, I would like to say THANK YOU to my whole group and all the past groups tour for supporting the student. I was one amongst those, I can be here today by people sponsoring my tuitions too. Just something we all can do for other and make the world in a better place. Much love to you all 🥰


Everyone
____________traditional food_________
#លើកស្ទួយទេសចរណ៍ក្នុងស្រុក #លើកស្ទួយទេសចរណ៍កម្ពុជាទៅអន្តរជាតិ

25/10/2023

📌សុំទីតាំងសាលាររៀនមួយអ្នកសៀមរាប

ស្អែកទំនេរមួយថ្ងៃចង់យកទៅអោយសិស្សនៅក្បែៗរក្រុងសៀមរាប លោកគ្រូអ្នកគ្រូមឆនសិស្សដែលខ្វះខាតសូមជួយទាក់ទងមកលេខខ្ញុំក៏បាន🙏
+855 69730050

As it’s my first time posting video about
stationaries gift aways, I would like to say THANK YOU to my whole group and all the past groups tour for supporting the student. I was one amongst those, I can be here today by people sponsoring my tuitions too. Just something we all can do for other and make the world in a better place. Much love to you all 🥰


Everyone
____________traditional food_________
#លើកស្ទួយទេសចរណ៍ក្នុងស្រុក #លើកស្ទួយទេសចរណ៍កម្ពុជាទៅអន្តរជាតិ

📍 CAMBODIA 🇰🇭 បានផ្ញៀវមួយក្រុមនេះចួយផុសរូបនៅប្រទេសយើងច្រើនមែនតែនThanks my group posting about Cambodia over the 10 days ...
25/10/2023

📍 CAMBODIA 🇰🇭
បានផ្ញៀវមួយក្រុមនេះចួយផុសរូបនៅប្រទេសយើងច្រើនមែនតែន

Thanks my group posting about Cambodia over the 10 days tour with intro travels!

Photos by Martinarexton
____________temple_________
#លើកស្ទួយទេសចរណ៍ក្នុងស្រុក #លើកស្ទួយទេសចរណ៍កម្ពុជាទៅអន្តរជាតិ #ស្រង់រូបភាព១០១ប្រាសាទមុនបាត់បង់

22/10/2023

📌AMOK NATIONAL DISH🇰🇭 បង្រៀនផ្ញៀវធ្វើអាម៉ុក
ជួយប្រាប់ផងថាធ្វើត្រូវអត់?

Making Cambodian dish AMOK with the group tour.



____________traditional food_________
#លើកស្ទួយទេសចរណ៍ក្នុងស្រុក #លើកស្ទួយទេសចរណ៍កម្ពុជាទៅអន្តរជាតិ

📍 សារមន្ទីរខេត្តកំពត ⛔️បិទហើយខ្ញុំចង់ទៅប្រមូលពត៍មានពីប្រាសាទភ្នំឈ្ងោកបន្ថែមប៉ុន្តែគេបិទតាំពីដើមខែម្លេះធ។  អាគារនេះគេនឹងធ...
19/10/2023

📍 សារមន្ទីរខេត្តកំពត ⛔️បិទហើយ

ខ្ញុំចង់ទៅប្រមូលពត៍មានពីប្រាសាទភ្នំឈ្ងោកបន្ថែមប៉ុន្តែគេបិទតាំពីដើមខែម្លេះធ។ អាគារនេះគេនឹងធ្វើជាការិយាល័យជំនួសវិញហើយមិនច្បាស់ថាពេលណានឹងបើកវិញនៅឡើយទេ

កំពតជាខេត្រមួយដែលមានអាយុជាង ២០០០ ឆ្នាំទៅហើយប៉ុន្តែអ្នកដែលមកលេងមិនសូវបានចូលសារមន្ទីរនេះ ឬ កន្លែងប្រវត្តិសាស្រ្តផ្សេងទេ ស្តាយណាស់អីលូវបិទហើយ។

បងប្អូនដែលដឹងដំណឹងថ្ងសបើកជួយប្រាប់ផង 🙏

ប្រភពរូប: Internet 🌎

សារមន្ទិនេះមានWebsite

____________Man_made_landmark_________
#លើកស្ទួយទេសចរណ៍ក្នុងស្រុក #លើកស្ទួយទេសចរណ៍កម្ពុជាទៅអន្តរជាតិ

18/10/2023

📌KHMER TRADITION OF PROPOSAL🇰🇭

នាំផ្ញៀវមកចូលស្តីដណ្ដឹងកូនគេ 😅



____________traditional food_________
#លើកស្ទួយទេសចរណ៍ក្នុងស្រុក #លើកស្ទួយទេសចរណ៍កម្ពុជាទៅអន្តរជាតិ

16/10/2023

📌TRADITIONAL FOOD 🇰🇭

តោះរក្សារប្របៃពណីធ្វើអំបុកទាំអស់គ្នា. របៀបធ្វើអមបុកងាយៗ

Popular Khmer traditional dry rice (Ombok) and how to it’s made!



____________traditional food_________
#លើកស្ទួយទេសចរណ៍ក្នុងស្រុក #លើកស្ទួយទេសចរណ៍កម្ពុជាទៅអន្តរជាតិ

📍 ប្រាសាទភ្នំឈ្ងោក Phnom chhngok temple cave🚫កុំមើលរំលងប្រាសាទដែលមានអាយុជាង 1500 ឆ្នាំនេះអីយោងតាមសៀវភៅសិលាចរិកទំព័រ១៥៣-១...
14/10/2023

📍 ប្រាសាទភ្នំឈ្ងោក Phnom chhngok temple cave

🚫កុំមើលរំលងប្រាសាទដែលមានអាយុជាង 1500 ឆ្នាំនេះអី

យោងតាមសៀវភៅសិលាចរិកទំព័រ១៥៣-១៥៤សិវះលិង្គនិងប្រាសាទមានឈ្មោះថា « ឧបប៉ាន្ទេស្វរៈ»

ស-វ​ទី​៦-៧: ចន្លោះសម័យកាល នគរ​ចេនឡា​ ស្ថិតនៅ​ពាក់កណ្តាល​នៃតំបន់​ទន្លេ​មេគង្គ​អនុវត្តន៍​គោលនយោបាយ​ធារា​សាស្រ្ត។

🔜Viedo coming soon

The only temple cave remained from between 6-7th century in Cambodia.

____________temple_________
#លើកស្ទួយទេសចរណ៍ក្នុងស្រុក #លើកស្ទួយទេសចរណ៍កម្ពុជាទៅអន្តរជាតិ

🇰🇭WORLD GUINNESS RECORD ✍️👇អត្តន័យអឆ្ឆរិយះថ្មីមួយទៀតរបស់កម្ពុជាដែលពិភពលោកនឹងទទួលស្គាល់ពីធនធានដែលនៅសេសសល់🇰🇭ត្រីបបែកយក្សរប...
29/09/2023

🇰🇭WORLD GUINNESS RECORD ✍️👇
អត្តន័យអឆ្ឆរិយះថ្មីមួយទៀតរបស់កម្ពុជាដែលពិភពលោកនឹងទទួលស្គាល់ពីធនធានដែលនៅសេសសល់🇰🇭

ត្រីបបែកយក្សរបស់កម្ពុជា ជាប់ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក

The cambodian giant stingray of about 300 kilograms were found last year has been recorded as a world biggest freshwater stingray by GUINNESS!

===============
ប្រភព: Fast News & CNN

#លើកស្ទួយទេសចរណ៍ក្នុងស្រុក #លើកស្ទួយទេសចរណ៍កម្ពុជាទៅអន្តរជាតិ #ស្រង់រូបភាព១០១ប្រាសាទមុនបាត់បង់

Address

23 Watbo
Siem Reap

Telephone

+85569730050

Website

Alerts

Be the first to know and let us send you an email when Cambodian Guide Outdoor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cambodian Guide Outdoor:

Videos

Share

Nearby travel agencies