Smile Cambodia Group

Smile Cambodia Group Smile Cambodian Group

ត្រៀមខ្លួន សម្រាប់ការបម្រើសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប...
15/05/2024

ត្រៀមខ្លួន សម្រាប់ការបម្រើសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប...

រង្សី ត្រាវែល សៀមរាប សូមស្វាគមន៍ ពួកយើងមានកញ្ចប់សេវាកម្មស្នាក់នៅ សម្រាក់សណ្ឋាគារ លំដាប់ផ្កាយ 4កក់បន្ទប់ជាមួយយើងខ្ញុំឥឡូវ...
04/05/2024

រង្សី ត្រាវែល សៀមរាប សូមស្វាគមន៍
ពួកយើងមានកញ្ចប់សេវាកម្មស្នាក់នៅ សម្រាក់សណ្ឋាគារ លំដាប់ផ្កាយ 4
កក់បន្ទប់ជាមួយយើងខ្ញុំឥឡូវនេះ លោកអ្នកនឹងទទួលបាននូវតម្លៃពិសេសភ្លាមៗ
Tel: 016 241 715 / 089 241 718 / 067 241 718
Telegram: 016 241 718
E-mail: [email protected]
page: Reangsey Travel Siem Reap

គាំទ្រផលិតផលកាដូជួយបង្កើនផលិតកម្មក្នុងស្រុក...ជម្រើសដ៏ល្អសម្រាប់លោកអ្នកគឺ កាដូ...ទំនាក់ទំនងបោះដុំនិងលក់រាយតាមរយៈលេខទូរសព...
29/04/2024

គាំទ្រផលិតផលកាដូជួយបង្កើនផលិតកម្មក្នុងស្រុក...
ជម្រើសដ៏ល្អសម្រាប់លោកអ្នកគឺ កាដូ...
ទំនាក់ទំនងបោះដុំនិងលក់រាយតាមរយៈលេខទូរសព្ទ 016 241 715 / 089 241 718 / 067 241 718

27/04/2024
កក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបតាមរយៈ រង្សី ត្រាវែល សៀមរាប លោកអ្នកនឹងទទួលបាននូវតម្លៃពិសេស...លេខទំនាក់ទំនងកក់បន្ទប់ៈ 01...
23/04/2024

កក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបតាមរយៈ រង្សី ត្រាវែល សៀមរាប លោកអ្នកនឹងទទួលបាននូវតម្លៃពិសេស...

លេខទំនាក់ទំនងកក់បន្ទប់ៈ 016 241 715 / 089 241 718 / 067 241 718

ត្រៀមខ្លួនចូលការងារវិញ...បីខែសម្រេច....
12/03/2024

ត្រៀមខ្លួនចូលការងារវិញ...
បីខែសម្រេច....

03/03/2024

ភាពបរាជ័យរបស់ខ្ញុំ គឺមិនអាចយកឈ្នះខ្លួនឯងបាន...🥲

10% offer for today
26/01/2024

10% offer for today

30/04/2022

Start up

30/04/2022

Doing forever…

ជីវិត ដើម្បីជោគជ័យ...
13/07/2020

ជីវិត ដើម្បីជោគជ័យ...

12/05/2019
26/10/2018
📣រួសរាន់ឡើង ឪកាសពិសេសបានមកដល់ហើយ ជាមួយគម្រោងដីឡូតិ៏ Eco Land បានបើកលក់ជាផ្លូវការហើយ ជាមួយនឹងការប្រមូសិនពិសេសដែលមិនធ្លាប់...
26/10/2018

📣រួសរាន់ឡើង ឪកាសពិសេសបានមកដល់ហើយ ជាមួយគម្រោងដីឡូតិ៏ Eco Land បានបើកលក់ជាផ្លូវការហើយ ជាមួយនឹងការប្រមូសិនពិសេសដែលមិនធ្លាប់មានពីមុន ។ អញ្ជើញមកមុនទាន់គំរោងបើកលក់ក្ដៅៗ ដើម្បីបានទីតាំងល្អៗមុន ព្រមទាំងទទួលបានប្រម៉ូសិន ជាច្រើន។ ☎ទំនាក់ទំនងតាមរយៈ 017 706 480 / 016 241 715

02/09/2018
08/07/2018

🤗សូមស្វាគមន៍ មកកាន់បញ្ចប់សេវារបស់ RTS-0001🤗

🤔បញ្ចប់សេវាស្នាក់នៅសណ្ឋាគារ 25.00 ដុល្លារក្នុងមួយបន្ទប់ សម្រាប់មនុស្ស 2 នាក់ មានរួមបញ្ចូលដូចខាងក្រោម៖
1. ការទៅយកមកពីចំណតឡាន និង ប្រលានយន្ដហោះគ្រប់ទីកន្លែង ក្នុងក្រុងសៀមរាប
2. អាំងហែលទឹក
3. អាហារព្រឹក
4. ជញ្ដើយន្ដ
5. ទឹកក្ដៅ ទឹកត្រជាក់
បញ្ជុះតម្លៃ 25% សម្រាប់ការកក់ចាប់ពីថ្ងៃទី 7 ខែកក្កដា រហូតដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ2018

🤔សេវាកម្មដឹកជញ្ជូន (សម្រាប់រ៉ឺម៉ក)
1. វង់តូច តម្លៃ 17 ដុល្លារ បញ្ចុះមកនៅត្រឹមតែ 15 ដុល្លារ
2. វង់ធំ តម្លៃ 20 ដុល្លារ បញ្ចុះមកនៅត្រឹមតែ 18 ដុល្លារ
3. បន្ទាយស្រី តម្លៃ 30 ដុល្លារ បញ្ចុះមកនៅត្រឹមតែ 28 ដុល្លារ
4. ក្បាលស្ពាន តម្លៃ 35 ដុល្លារ បញ្ចុះមកនៅត្រឹមតែ 33 ដុល្លារ
5. បឹងមាលា តម្លៃ 40 ដុល្លារ បញ្ចុះមកនៅត្រឹមតែ 37 ដុល្លារ
6. បឹងមាលា + បន្ដុំប្រសាទរលួស តម្លៃ 48 ដុល្លារ បញ្ចុះមកនៅត្រឹមតែ 45ដុល្លារ
7. បឹងមាលា + កំពុងភ្លុក តម្លៃ 48 ដុល្លារ បញ្ចុះមកនៅត្រឹមតែ 45 ដុល្លារ
8. បន្ដុំប្រសាទរលួស តម្លៃ 17 ដុល្លារ បញ្ចុះមកនៅត្រឹមតែ 15 ដុល្លារ
9. កំពុងភ្លុក តម្លៃ 25 ដុល្លារ បញ្ចុះមកនៅត្រឹមតែ 23 ដុល្លារ
10. ទន្លេសាប ឬ ចុងគ្នាស តម្លៃ 15 ដុល្លារ បញ្ចុះមកនៅត្រឹមតែ 18 ដុល្លារ
11. ទៅមើលសៀក តម្លៃ 15 ដុល្លារ បញ្ចុះមកនៅត្រឹមតែ 13 ដុល្លារ
12. ភូមិវប្បធម៌ តម្លៃ 18 ដុល្លារ បញ្ចុះមកនៅត្រឹមតែ 15 ដុល្លារ
13. ដំណើរកម្សាន្ដពេលល្ងាច តម្លៃ 10 ដុល្លារ បញ្ចុះមកនៅត្រឹមតែ 5 ដុល្លារ

សូមកុំឲ្យឱកាសនេះកន្លងហួស ទំនាក់ទំនងការកក់ឥឡូវនេះ
តាមរយៈទូរស័ព្ទលេខៈ 📞016 241 715 / 089 241 718

RTS ទំនុកចិត្ត សប្បាយ ចំណាយតិច

សូមអរគុណ!!!🙏🙏🙏

https://www.facebook.com/sabayenovel/posts/1720998308015846
04/05/2018

https://www.facebook.com/sabayenovel/posts/1720998308015846

(សូមជួយ Like និង Share ដើម្បីឱ្យម្ចាស់រឿងនេះទទួលជ័យជម្នះក្នុងការប្រកួត «ការចងចាំអំពីអ្នកម្ដាយ»)
------------------------------------

រឿង ជំទាវម៉ាក់

សួស្តី! ខ្ញុំឈ្មោះ រតនា មានមុខរបរជាមន្ត្រីរាជការធម្មតាម្នាក់។ ហើយពេលនេះខ្ញុំក៏កំពុងតែរវល់យ៉ាង ខ្លាំងក្នុងការរៀបចំសម្ភារៈ ដែលទើបតែជញ្ជូនមកដល់ផ្ទះថ្មី ដែលទើបនឹងសាងសង់រួច។
«អូនប្រអប់នេះរបស់អូនឬ?»
ខ្ញុំងាកទៅភ្លាមៗពេលបានឮសម្លេងរបស់ស្វាមី។
«ចាស......»
ខ្ញុំទទួលយកប្រអប់នោះពីដៃគាត់ ព្រមទាំងញញឹមអរគុណ ហើយគាត់ក៏ញញឹមតបវិញយ៉ាងស្រស់ រួចក៏ដើរចេញទៅ។ នៅក្នុងដៃខ្ញុំគឺប្រអប់ដែកទំហំមិនធំមិនតូចមួយ ដែលខ្ញុំតែងតែអះអាងប្រាប់អ្នក គ្រប់គ្នាថាជារបស់មានតម្លៃបំផុត សម្រាប់ជីវិតខ្ញុំ គ្រាន់តែមានតែខ្ញុំប៉ុណ្ណោះ ដែលដឹងថានៅក្នុងនោះ មានអ្វី ហើយប្រហែលជាមានតែខ្ញុំម្នាក់គត់ដែលគិតថារបស់នោះមានតម្លៃ។
ខ្ញុំយកសោតូចមួយដែលព្យាយាមលាក់ទុកនៅឯបាតប្រអប់ មកចាក់បើកប្រអប់នោះដោយចិត្តរំភើប មិនខុសពីកាលពីមុន កន្លងមកជាង១០ឆ្នាំទៅហើយដែលខ្ញុំខានបើកមើលវា ប៉ុន្តែមិនថាយូរយ៉ាង ណា ក៏វានៅអាចធ្វើឲ្យខ្ញុំនឹកឃើញដល់ពេលវេលា ដែលមានតម្លៃបំផុតរបស់ខ្ញុំ។

នៅក្នុងប្រអប់ដែកនោះគ្មានអ្វីក្រៅពីសៀវភៅកំណត់ហេតុ ដែលខ្ញុំចូលចិត្តសរសេរនិងយកជាប់ខ្លួន រហូត ព្រមទាំងក្រដាសពណ៍សមួយសន្លឹក ដែលឆ្លងកាត់រយៈពេលយូរពេក ពេលនេះប្រែប្រួលយ៉ាង ច្រើន ប៉ុន្តែតួអក្សរទាំងប៉ុន្មានដែលខ្ញុំបានសរសេរ នៅតែច្បាស់នៅឡើយ ហើយបើទោះជាវារលប់ អស់ក៏ខ្ញុំនៅតែអាចចងចាំបាន ថាខ្ញុំសរសេរអ្វីខ្លះនៅក្នុងនោះ។
ខ្ញុំចាំថាកាលពីនៅថ្នាក់ទី៨ លោកគ្រូបានលើកទឹកចិត្តឲ្យខ្ញុំ ចូលរួមការប្រឡងមួយ ដែលធ្វើឡើងនៅ ក្នុងសាលាផ្ទាល់។ ការប្រឡងនោះតម្រូវឲ្យយើង សរសេរតែងសេចក្តីមួយអំពីអ្នកម្ដាយ ហើយម្ចាស់ សំណេរត្រូវតែយកតែងសេចក្តីនោះ មកនិយាយបង្ហាញទស្សនិកជន និងគណៈកម្មការ៥នាក់ធ្វើការ កាត់ក្តី សម្រាប់មនុស្សដែលចូលចិត្តសរសេរដូចជាខ្ញុំ ច្បាស់ជាមិនព្រមឲ្យរំលងឳកាសបែបនោះ ស្រាប់ហើយ តែមិនថាចូលចិត្តសរសេរបែបណា ក៏បញ្ហានៅតែមាន។
« លោកគ្រូខ្ញុំគួរតែងសេចក្តីពីម៉ាក់បែបម៉េចទៅ បើគ្មានគម្រោងឬលំនាំអ្វីឲ្យខ្ញុំមើលផងនោះ?»
វាជាប្រធានបទទូលំទូលាយពេកហើយ ក្មេងស្រីថ្នាក់់ទី៨ម្នាក់ ម៉េចនឹងអាចគិតចេញដោយខ្លួនឯង បានទៅ?
« វាងាយខ្លាំងណាស់រតនា......ព្រោះតែវាទូលំទូលាយនឹងហើយ ដែលមានន័យថាកូនចង់សរសេរពី អ្វីក៏បាន»
« មិនមែនទេលោកគ្រូ ព្រោះតែវាធំពេកនឹងហើយបានជាខ្ញុំគិតមិនចេញ»
លោកគ្រូស្តាប់ពាក្យត្អូញរបស់ខ្ញុំហើយ ក៏អស់សំណើចតិចៗ ពុទ្ធោខ្ញុំមិនបានមានអារម្មណ៍ថាវាគួរឲ្យ អស់សំណើចត្រង់ណានោះទេ នេះខ្ញុំកំពុងតែគិតអ្វីមិនចេញពិតមែន។
« មនុស្សពូកែសរសេរសម្បូរគំនិតមិនអីចឹង»
« គំនិតនោះវាជ្រុះអស់ហើយលោកគ្រូ តាំងពីយប់មិញម្ល៉េះ!»
ខ្ញុំនៅតែ តមាត់នឹងគាត់មិនឈប់ ចាំរហូតទាល់តែគាត់សើចអស់ចិត្តហើយ ទើបគាត់យកដៃមកទះ ស្មាខ្ញុំថ្នមៗ ព្រមទាំងមានទឹកមុខញញឹមបែបមនុស្សចិត្តល្អ។
« លោកគ្រូមិនណែនាំសិស្សឲ្យចូលរួមទេ បើកូនធ្វើមិនបាន តែព្រោះលោកគ្រូជឿថាកូនធ្វើបានទើប លោកគ្រូមិនបារម្ភច្រើន ហើយចំពោះការសរសេរកូនមិនបាច់លំបាកទៅរកឯណាទេ អ្វីដែលនៅក្នុង ចិត្តកូន កូនយកវាមកសរសេរទាំងអស់មក អ្វីដែលកូនគិតថានោះហើយជាម្ដាយកូន កូនសរសេរ ចូលមកចុះ»
ខ្ញុំនៅស្ងៀមមើលមុខគាត់ ព្រមទាំងបន្ទរពាក្យគាត់ឡើងវិញ ដោយមិនដឹងខ្លួន។
« អ្វីដែលជាម្ដាយរបស់ខ្ញុំ អ្វីដែលខ្ញុំចង់និយាយឬ?»
«ត្រូវហើយ អារម្មណ៍ពិតដែលកូនមានចំពោះគាត់ ត្រូវចាំទុកថាអ្វីដែលគណៈកម្មការនិងម្ដាយរបស់ កូនចង់ឮបំផុតគឺ ទឹកចិត្តដែលកូនមានចំពោះគាត់»
ហេតុនេះហើយទើបខ្ញុំចំណាយពេលពេញមួយអាទិត្យ តាមសង្កេតពីម៉ាក់និងមិនភ្លេចរៀបរាប់ពីអ្វី ដែលមាននៅក្នុងចិត្តទៅលើក្រដាសពណ៍សមួយនោះ។

ខ្ញុំនៅចាំច្បាស់ថា នៅថ្ងៃប្រឡងខ្ញុំភ័យយ៉ាងណា មានមនុស្សជាច្រើនបានមកមើលការប្រឡង នៅ ក្នុងចំណោមនោះក៏មានម៉ាក់ខ្ញុំ ដែលទោះជាមនុស្សច្រើនយ៉ាងណាក៏ដោយក៏ខ្ញុំមើលគាត់ ស្គាល់ដែរ ព្រោះមនុស្សស្រីដែលពាក់រ៉ូបផ្កាគ្រប់ពណ៍ ហើយស្ពាយកាបូបខ្មៅចំហៀងធម្មតាៗថែមទាំងនិយាយ ជាមួយអ្នកអង្គុយក្បែរមិនឈប់នោះ គឺគ្មានអ្នកណាក្រៅពីគាត់នោះទេ។
បេក្ខជនដែលចូលរួមប្រឡងមានប្រាំនាក់ ដែលជាតំណាងមកពីសាលាផ្សេងគ្នា ពួកគេសុទ្ធតែពូកែ រហូតដល់អាចធ្វើឲ្យទស្សនិកជនយំតាមទៀតផង ប្រហែលជាមានតែម៉ាក់ខ្ញុំប៉ុណ្ណោះដែលមិនបាន ចាប់អារម្មណ៍អីក្រៅតែអំពីការថតរូប ខ្ញុំសង្កេតឃើញគាត់មិនបានចាប់អារម្មណ៍អ្វីសោះ គ្រាន់តែទះ ដៃតាមគេតិចៗ រួចក៏ថតរូបខ្ញុំមិនឈប់ ខ្លះទៅក៏ថតរូបខ្លួនឯងផង។
« រតនាដល់វេនកូនហើយ»
ដោយសារតែភ័យពេកខ្ញុំមិនបានស្តាប់ឮផង ថាពិធីករបានហៅឈ្មោះខ្ញុំតាំងពីពេលណា ខ្ញុំដើរទៅ មុខឆាកទាំងញ័រជើងដោយការភ័យ។ ខ្ញុំចង់តែសន្លប់នៅត្រង់នេះតែខ្ញុំធ្វើមិនបាន ខ្ញុំបានតាំងចិត្ត ហើយថាថ្ងៃនេះខ្ញុំនឹងឈរនៅត្រង់នេះ ហើយទស្សនិកជនមានតែម៉ាក់របស់ខ្ញុំម្នាក់ប៉ុណ្ណោះ។

« សួស្តី!ខ្ញុំឈ្មោះរតនា....សួស្តីម៉ាក់....សួស្តីអ្នកគ្រប់គ្នា»
ទាំងដែលខំទន្ទេញពាក្យមកជាច្រើន តែពេលនេះខ្ញុំនៅតែភ្លេចគ្រប់យ៉ាង ខ្ញុំដឹងខ្លួនថាខ្លួនឯងធ្វើបាន អន់ខ្លាំងណាស់ បើមិនព្រោះតែម៉ាក់ញញឹមហើយលើកមេដៃ សរសើរខ្ញុំមិនឈប់ ខ្ញុំមុខជារត់ពីលើ ឆាកនេះហើយ។
«ថ្ងៃនេះខ្ញុំសុំនិយាយពីម៉ាក់របស់ខ្ញុំ....ខ្ញុំមិនដឹងថាសម្រាប់គ្រប់គ្នាម៉ាក់គឺជាមនុស្សបែបណា តែ សម្រាប់ខ្ញុំ ម៉ាក់.......»
ខ្ញុំឈប់បន្តិចមើលមុខម៉ាក់ ដែលគាត់ក៏រង់ចាំខ្ញុំនិយាយបន្តដូចគ្នា ទាំងដែលមុននេះគេឡើងនិយាយ ឲ្យគគោកគាត់មិនបានចាប់អារម្មណ៍សោះ។
« ម៉ាកខ្ញុំពូកែនិយាយដើមគេខ្លាំងណាស់ គាត់ចំណាយពេលនិយាយដើមគេលើទូរស័ព្ទ សឹងតែរាល់ ពេល ដល់ថ្នាក់ពេលខ្លះខ្ញុំចេញមកសួរគាត់ថាចេះហត់ទេ ឬថាចង់បានទឹកទេ?»
គ្រប់គ្នាលួចសើចមិនឈប់ ខ្ញុំសង្កេតឃើញថាម៉ាក់ខ្ញុំលួចអោនមុខចុះដូចគ្នា។
« ម៉ាកចូលចិត្តត្អូញត្អែរ និងរករឿងប៉ា ហើយប្រសិនបើគាត់មួម៉ៅ នឹងរករឿងគ្រប់គ្នាពេញមួយផ្ទះ លើកលែងតែចៅប្រុសរបស់គាត់»
ម្ដងទៀតហើយដែលគ្រប់គ្នាគ្រវីក្បាលហួសចិត្ត និងការឡើងបកស្រាយរបស់ខ្ញុំ តែខ្ញុំសុំមិនខ្វល់ នោះទេ ព្រោះទាំងនោះសុទ្ធតែជារឿងពិត។
« ម៉ាក់ខ្ញុំស្រឡាញ់លុយជាងប្តីជាងកូន គាត់អាចរាប់លុយបានលឿនជាងម៉ាស៊ីនទៅទៀត ពេល ដែលម៉ាក់សប្បាយចិត្តបំផុត គឺគួរតែជាពេលដែលប៉ាបើកប្រាក់ខែហើយ.....»
មុខម៉ាកនៅពេលនេះអោនកាន់តែទាបទៅហើយ អាការៈរបស់គាត់ធ្វើខ្ញុំលួចអស់សំណើចតិចៗ។
« ម៉ាកកុំខ្មាសគេអី ព្រោះម៉ាក់ពិតជាបែបនេះមែន ហើយទោះជាគ្រប់គ្នាគិតថាខ្ញុំកំពុងធ្វើរឿងឆ្កួត យ៉ាងណា តែខ្ញុំដឹងថាម៉ាក់នៅតែជឿលើខ្ញុំតើត្រូវទេ?»
ខ្ញុំមើលទៅគាត់ស្របពេលនឹងគ្រប់គ្នា ក៏ប្រហែលជាតាមរកគាត់ដូចគ្នា ហើយទោះជាម៉ាកកំពុងតែ ពួនក៏ខ្ញុំនៅតែអាចមើលដឹងថាគាត់កំពុងងក់ក្បាលតិចៗ។
« ម៉ាកព្រោះតែម៉ាក់បែបនេះហើយ ទើបខ្ញុំស្រឡាញ់ម៉ាក់ ព្រោះតែម៉ាក់ជាម៉ាក់បែបនេះហើយ ទើបខ្ញុំ មានមោទនភាពដែលបានធ្វើជាកូនម៉ាក់»

ខ្ញុំដកដង្ហើមមួយហឿកធំយកកម្លាំងចិត្តសិន ទើបនិយាយបន្ត៖
« ម៉ាក់ខ្ញុំពូកែនិយាយដើមគេ តែគាត់មិនធ្លាប់ទៅចាក់ចុចអ្នកណា ហើយរឿងដែលគាត់និយាយក៏មិន បានពន្លើស គ្រាន់ពេលខ្លះអ្នកដទៃបានយកពាក្យ ដែលគាត់និយាយទៅបន្ថែមបន្ថយ ធ្វើឲ្យ អ្នកខ្លះ បានស្អប់គាត់ដោយមិនដឹងខ្លួន។ ម៉ាកស្រឡាញ់លុយខ្លាំងណាស់ តែពួកយើងសុទ្ធតែដឹងថា ម៉ាក់ គ្មានថ្ងៃជ្រើសរើស យកលុយនោះមុនគ្រួសារនោះទេ គាត់ធ្លាប់ត្រូវគេបោកប្រាស់ ជាច្រើនដង ព្រោះ តែគាត់តែងតែចិត្តទន់ជានិច្ច ពេលឃើញគេជួបការលំបាក ទាំងដែលការពិតម៉ាក់បានជួប ការ លំបាកមិនចាញ់អ្នកដែលគាត់ជួយនោះទេ។ ម៉ាក់ខ្ញុំស្រឡាញ់ប្តី និងចៅជាងកូន តែបែបនោះក៏ល្អ ពួកយើងនឹងមានឳកាសស្រឡាញ់គាត់ឲ្យបានច្រើនវិញ ហើយទោះជាពេលខ្លះពួកយើង បានឈ្លោះ គ្នា អន់ចិត្តនឹងគ្នា ប៉ុន្តែពួកយើងមិនធ្លាប់គិតថាយើងអាចខ្វះគ្នាបាននោះទេ»
ខ្ញុំមានពេលនិយាយតែ៥នាទីប៉ុណ្ណោះ ទើបខ្ញុំមិនបានត្រៀមអ្វីច្រើនមកនិយាយ ពាក្យសម្តីដែលខ្ញុំ បាននិយាយមុននេះ គឺសុទ្ធជាចេញមកពីចិត្តខ្ញុំទាំងអស់។
« ម៉ាក់ខ្ញុំអាចធ្វើការងារប្រុសក៏បានស្រីក៏បាន គាត់ចេះធ្វើគ្រប់យ៉ាង ធ្វើឲ្យគ្រប់គ្នានៅក្នុងផ្ទះសរសើរ គាត់ខ្លាំងណាស់ ព្រោះទាំងកូនហើយនិងប៉ាគ្មាននរណាពូកែដូចជាគាត់ទេ ប៉ុន្តែមួយរយៈ.ពេលថ្មីៗ នេះគាត់ដូចជាខ្ជិលបន្តិចហើយ»

គ្រប់គ្នាចាប់ផ្តើមសើចនឹងអ្វីដែលខ្ញុំនិយាយម្ដងទៀត ទាំងដែលមុននេះពួកគាត់នាំគ្នានៅស្ងៀមស្តាប់ ខ្ញុំយ៉ាងយកចិត្តទុកដាក់។
«ម៉ាក់កម្រអោបកូនខ្លាំងណាស់ ប៉ុន្តែពួកយើងបែរជាគ្មានអារម្មណ៍ថាខ្វះភាពកក់ក្តៅ ពួកយើងដឹង ច្បាស់ក្នុងចិត្តថា ទោះគាត់មិនបានអោបក្រសោបឬក៏ផ្តល់ជីវិតដែលហ៊ឺហាដល់ពួកយើង តែម៉ាក់ ដ៏ក្លាហានមុខជាមិនខ្លាចទេ ក្នុងការតស៊ូជាមួយពួកយើង ម៉ាក់មុខជាព្រមលំបាកបើគ្រូសារគាត់ស្ថិត ក្នុងភាពលំបាកដូចគ្នា ហេតុនេះហើយទើបខ្ញុំគិតឃើញថា ម៉ាក់គ្រប់គ្នានៅក្នុងលោកក៏ប្រហែលជា បែបនេះ ពួកគាត់ក្លាហាន ស្រស់ស្អាតហើយក៏ព្រមលះបង់ ពួកគាត់បានលះបង់ភាពស្រស់ស្អាត សុខភាពរបស់ខ្លួន សេរីភាព និងពេលវេលាជាច្រើនមើលថែទាំគ្រួសារ ហើយខ្ញុំសង្ឃឹមថាពួកគាត់ នឹងទទួលបានមកវិញ នូវការស្រឡាញ់ ការថែរក្សា ការគោរព ការឲ្យតម្លៃ ការលើកទឹកចិត្ត ពី គ្រួសាររបស់គាត់មកវិញ ជាចុងបញ្ចប់ខ្ញុំសូមអរគុណម៉ាក់ដែលព្រមរៀបការជាមួយប៉ា អរគុណម៉ាក់ ដែលទោះជាធ្លាប់លំបាកឬខូចចិត្តប៉ុណ្ណាក៏មិនធ្លាប់ទៅចោលពួកយើង អរគុណម៉ាក់ដែលតែងតែ ក្លាហានចេញមុខការពារគ្រួសារខ្លួន ដោយភ្លេចទាំងការពារខ្លួនឯង ហើយប្រសិនបើម៉ាក់កាត់បន្ថយ ការលំអៀងចិត្តបានទៀតកាន់តែល្អ»
ខ្ញុំដឹងថាគាត់កំពុងលួចសម្លក់ខ្ញុំ តែខ្ញុំក៏ដឹងថាគាត់កំពុងតែរំភើបចិត្ត ។
« ម៉ាក់!............ខ្ញុំពិតជាស្រឡាញ់ម៉ាក់ខ្លាំងណាស់ ខ្ញុំមិនធ្លាប់គិតថាចង់កើតជាកូនរបស់អ្នកដទៃទេ ក្រៅពីប៉ាហើយនឹងម៉ាក់ ខ្ញុំមុខជាគ្មានក្តីសុខបែបនេះបើកើតនៅក្នុងគ្រួសារផ្សេងនោះ»
ខ្ញុំស្រែកអស់សម្លេងដើម្បីឲ្យមនុស្សស្រីម្នាក់បានឮ ហើយម៉ាក់ក៏ជាមនុស្សដំបូងដែលក្រោកឈរទះ ដៃតែម្នាក់ឯង ព្រមទាំងជូតទឹកភ្នែកមិនឈប់ ភ្លេចគិតទៅថាមុននេះគាត់ពួនអ្នកដទៃប៉ុណ្ណា។
គ្រប់គ្នាងើបឈរទះដៃឲ្យខ្ញុំ ដូចគ្នានឹងគណៈកម្មការ ហើយខ្ញុំក៏ជាអ្នកដែលទទួលបានរង្វាន់លេខ មួយ ទាំងនោះអាចព្រោះតែដោយសារម៉ាក់ទើបមនុស្សចាប់អារម្មណ៍ពីខ្ញុំច្រើន ឃើញទេម៉ាក់ជួយខ្ញុំ ទៀតហើយ។

« អូន..... ម៉េចក៏នៅសុខៗយំបែបនេះ?»
ខ្ញុំភ្ញាក់ព្រើតរបូតខ្លួនចេញពីការលេចលង់ទៅនឹងអតីតកាល ដែលមិនដឹងថាខ្លួនឯងយំយូរប៉ុណ្ណា ហើយទេ។
« អូនចង់ទៅជួបម៉ាក់...»
ប្តីខ្ញុំធ្វើមុខភាំងនឹងអាការដែលដូចជាកូនក្មងរបស់ខ្ញុំ គាត់បង្ហាញការព្រួយបាម្ភតាមរយៈទឹកមុខព្រម ទាំងសួរខ្ញុំញាប់ៗ៖
« មានរឿងអ្វីមែនទេ?ប្រាប់បងផងបានទេ?»
« អត់ទេ! អូនគ្រាន់តែនឹកគាត់ នាំអូនទៅលេងនឹងម៉ាក់ ហើយក៏ទៅលេងម៉ាក់បងផង»
«ម៉ាក់បងយើងប្រហែលជាចាំទៅអាទិត្យក្រោយ ប៉ុន្តែបើម៉ាក់អូនបងថាអូនដើរតែប៉ុន្មានជំហានក៏ ដល់ទៅហើយ បើផ្ទះម៉ាក់នៅជាប់នឹងផ្ទះយើងហ្នឹង»
« អូមែន ភ្លេចឲ្យឈឹង!»
ខ្ញុំភ្លេចទៅថាបានរើផ្ទះមកនៅក្បែរម៉ាក់ ដើម្បីឲ្យងាយស្រួលមើលថែគាត់ ព្រោះពេលនេះគាត់ចាស់ ច្រើនទៅហើយ ពេលនឹកឃើញថាខ្លួនឯងធ្វើឬកដូចកូនក្មេងក៏អស់សំណើចមិនឈប់។
ម៉ាក់......មនុស្សដំបូងដែលបានពលីគ្រប់យ៉ាងដើម្បីកូន។ ម៉ាក់.......មនុស្សស្រីក្លាហានម្នាក់ដែលធ្វើ គ្រប់យ៉ាងបានល្អ។ ម៉ាក់......មនុស្សដែលអាចដឹងពីកូនជាងដែលកូនដឹងពីខ្លួនឯង។ ម៉ាក់....មនុស្ស ស្រីម្នាក់ដែលមិនសូវស្អាតប៉ុន្តែអួតខ្លួនឯងថាស្អាត ជាងបវរកញ្ញាចក្រវាលមិនឈប់។ ម៉ាក់....ដែល ​មិនថាមានបញ្ហាអ្វីក៏តែឈររឹងមាំមិនព្រមចុះចាញ។ ម៉ាក់.....ដែលសប្បាយចិត្តបំផុតនៅពេលបាន កាន់លុយនៅក្នុងដៃ ហើយមិនចូលចិត្តបំផុតពេលត្រូវប៉ាខ្ចីលុយ។ម៉ាក់បែបនេះហើយគឺជាម៉ាក់របស់​ខ្ញុំ ហើយមានតែម៉ាក់ម្នាក់នេះហើយ ដែលអាចគ្រប់គ្រងពួកខ្ញុំបាន។

#ការចងចាំអំពីអ្នកម្ដាយ

Address

Siem Reap
17252

Telephone

+85589241718

Website

Alerts

Be the first to know and let us send you an email when Smile Cambodia Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Smile Cambodia Group:

Videos

Share

Category

Nearby travel agencies


Other Travel Companies in Siem Reap

Show All