민호 가이드

민호 가이드 ly bunlim

ជម្រាបសួរពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសកូរ៉េទាំងអស់គ្នា បងប្រុស គាត់ត្រូវជាបងប្រុសបង្កើតរបស់សពឈ្មោះលីរដ្ថា  ដោយសារគាត់...
25/06/2023

ជម្រាបសួរពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសកូរ៉េទាំងអស់គ្នា បងប្រុស គាត់ត្រូវជាបងប្រុសបង្កើតរបស់សពឈ្មោះលីរដ្ថា ដោយសារគាត់ខ្វះខាត់ថវិកា សូមបងប្អូនជួយគាត់ផង តាមរយះលេខកុងខាងក្រោមនេះ សូមអរគុណទុកជាមុន🙏🙏🙏

ថ្ងៃទី30ខែ5ម៉ោង6:32នាទីកូរ៉េខាងត្បូងបានផ្ញើរសារប្រកាសអាសន្នដោយសារកូរ៉េខាងជើងគ្រោងនិងបាញ់មីលសិលនៅទីក្រុងសេអ៊ូល តែមុននេះកូ...
31/05/2023

ថ្ងៃទី30ខែ5ម៉ោង6:32នាទីកូរ៉េខាងត្បូងបានផ្ញើរសារប្រកាសអាសន្នដោយសារកូរ៉េខាងជើងគ្រោងនិងបាញ់មីលសិលនៅទីក្រុងសេអ៊ូល តែមុននេះកូរ៉េខាងជើងបានសម្រចបិទការបាញ់នេះវិញហើយ
សូមបងប្អូនកុំបារណ៍ យើងបន្តធ្វើការងារយើងធម្មតា😉

ស្ថិតិ​ពលករ​បរទេស (E-9) ចូល​ពី​ខែ​12 ឆ្នាំ​មុន ដល់ចុងខែ4 ឆ្នាំ​នេះ...បច្ចុប្បន្ន​ពលករ​ខ្មែរ​មាន​ចំនួន​ច្រើន​ជាង​គេ​គឺ 39...
24/05/2023

ស្ថិតិ​ពលករ​បរទេស (E-9) ចូល​ពី​ខែ​12 ឆ្នាំ​មុន ដល់ចុងខែ4
ឆ្នាំ​នេះ...បច្ចុប្បន្ន​ពលករ​ខ្មែរ​មាន​ចំនួន​ច្រើន​ជាង​គេ​គឺ 39,960 នាក់ បន្ទាប់មក ពលករ​មក​ពី​ប្រទេស​នេប៉ាល់!

ប្រឹងទើបមាន ហ៊ានទើបបាន សំណាងគ្មានជើងរត់មករកអ្នកទ្បើយ។
23/05/2023

ប្រឹងទើបមាន ហ៊ានទើបបាន សំណាងគ្មានជើងរត់មករកអ្នកទ្បើយ។

ខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំគឺ៖_ ខ្លោងទ្វារខាងត្បូង មានឈ្មោះថា ទន្លេអ៊ុំ៖ ខ្លោងទ្វារទន្លេអ៊ុំ(ទិសខាងត្បូង)ខ្លោងទ្វារខ...
11/05/2023

ខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំគឺ៖

_ ខ្លោងទ្វារខាងត្បូង មានឈ្មោះថា ទន្លេអ៊ុំ៖ ខ្លោងទ្វារទន្លេអ៊ុំ(ទិសខាងត្បូង)ខ្លោងទ្វារខាងត្បូងត្រូវបានប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទាំងវណ្ណៈក្សត្រ ទាំងវណ្ណៈនាម៉ឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្រ្តសាមញ្ញ ដែលអាចចេញចូលបានគ្រប់ពេលវេលាតាំងពីប្រលឹម(ថ្ងៃរះ) ទល់ព្រលប់(ថ្ងៃលិច) ក្នុងគោលបំណងកិច្ចការរដ្ឋបាល សាសនា និងរកស៊ីជួញដូរ ដូច្នេះវាជាខ្លោងទ្វារដែលមមាញឹកជាងគេ។ បច្ចុប្បន្នខ្លោងទ្វារនេះត្រូវបានគេហៅថា ខ្លោងទ្វារទន្លេអ៊ុំ ព្រះគូរទឹកទាំងពីរនេះត្រូវបានគេប្រើប្រាស់សម្រាប់ប្រារព្ធពិធីបុណ្យអ៊ុំទូក ដើម្បីរំលឹកអំពីការធ្វើចម្បាំងឈ្នះមកលើទ័ពជើងទឹករបស់កងទ័ពចាមនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧។

_ ខ្លោងទ្វារខាងជើង មានឈ្មោះថា ដីឆ្នាំង៖ ខ្លោងទ្វារដីឆ្នាំង(ទិសខាងជើង)ខ្លោងទ្វារខាងជើងត្រូវបានគេប្រើសប្រាស់សម្រាប់ក្រុមបព្វជិតមកពីទីជិតឆ្ងាយដង្ហែរក្បួន ព្យុហយាត្រាចូលមករាជធានី ដើម្បីគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសូមសេចក្តីប្រទានទោស ប្រោសដល់អ្នកមានកំហុសបន្តិចបន្តួច ដែលកំពុងជាប់ឃុំឃាំងនៅក្នុងបរិវេណរាជធានី ដើម្បីនាំយកពួកគេទៅអប់រំសារជាថ្មីឡើងវិញ។ ប្រពៃណីបែបនេះនៅតែបន្តរហូតដល់បច្ចុប្បន្ន ដោយព្រះមហាក្សត្រនៅតែមានព្រះរាជសិទ្ធិស្នើសុំឱ្យរាជរដ្ឋាភិបាលនិងតុលាការលើកលែងទោសចំពោះអ្នកមានទោសស្រាលធ្ងន់ ដែលជាប់ឃុំឃាំង ដើម្បីទទួលបាននូវការសម្រាលទោសជាបន្តបន្ទាប់ រហូតត្រូវបានគេដោះលែងឱ្យមានសេរីភាព អាស្រ័យទៅតាមប្រភេទនៃទោសកំហុសរបស់ពួកគេម្នាក់ៗ។ ខ្លោងទ្វារនេះត្រូវបានគេដាក់ឈ្មោះថា ខ្លោងទ្វារដីឆ្នាំង ព្រោះអ្នកស្រុកសម័យក្រោយយល់ថានៅមុំបរិវេណខ្លោងទ្វារនេះសម្បូរទៅដោយដីឥដ្ឋសម្រាប់យកមកធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជា ចាន ឆ្នាំង និងក្អមជាដើម។

_ ខ្លោងទ្វារខាងលិច មានឈ្មោះថា តាកាវ៖ ខ្លោងទ្វារតាកាវ (ទិសខាងលិច)ខ្លោងទ្វារខាងលិចត្រូវបានគេប្រើប្រាស់សម្រាប់ប្រហារជីវិត។ នៅពេលមានជនណាម្នាក់បានព្រឹត្តនូវបទល្មើសធ្ងន់ធ្ងរ មិនអាចលើកលែងទោសបាន ជននោះត្រូវបានគេនាំយកទៅប្រហារជីវិតនៅខាងក្រៅបរិវេណនៃខ្លោងទ្វារដោយជីរណ្តៅកប់និងយកដីឬថ្មកប់ក្របពីលើ(ឯកសារ ជីវ តាក្វាន់) បច្ចុប្បន្នខ្លោងទ្វារនេះត្រូវបានខ្លោងទ្វារតាកៅ។

_ ខ្លោងទ្វារទិសខាងកើតមានចំនួន ២ គឺ៖
១. ខ្លោងទ្វារខ្មោច(ទិសខាងកើត)៖ ខ្លោងទ្វារខាងកើតមួយផ្សេងទៀត សង់ក្នុងរាជព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ ចុង​សតវត្ស​ទី​១២​ ស្ថិតនៅចំផ្លូវខាងមុខប្រាសាទបាយ័នមានមុខងារសម្រាប់ដង្ហែរសាកសពរបស់អ្នកដែលរស់នៅខាងក្នុងបរិវេណអង្គរធំ ដើម្បីយកទៅបូជា ឬចោលទៅក្នុងទឹកស្ទឹងនៅបរិវេណផ្នែកខាងក្រៅនៃទីក្រុង។ ខ្លោងទ្វារនោះត្រូវបានគេដាក់ឈ្មោះថា ខ្លោងទ្វារខ្មោច។

២. ខ្លោងទ្វារជ័យ(ទិសខាងកើត)៖ ខ្លោងទ្វារខាងកើតមួយ ស្ថិតនៅចំផ្លូវខាងមុខព្រះពន្លាកិត្តិយសនៃព្រះលានជល់ដំរី បានប្រើសប្រាស់សម្រាប់ចេញចូលដោយព្រះមហាក្សត្រ និងកងទ័ពបន្ទាប់ពីបានទទួលនូវជោគជ័យលើខ្មាំងសត្រូវ ដូច្មេះខ្លោងទ្វារនោះត្រូវបានគេហៅថា ខ្លោងទ្វារជ័យ។

កែសម្រួលអត្ថបទដោយ៖ ព្រះចៅខ្លា

និមិត្តរូបនាគ ក្នុងស្ថាបត្យកម្ម និងក្នុងជំនឿខ្មែរ==============================   នាគ ជាសត្វដ៏អស្ចារ្យមួយ ដែលយើងធ្លាប់តែ...
08/05/2023

និមិត្តរូបនាគ ក្នុងស្ថាបត្យកម្ម និងក្នុងជំនឿខ្មែរ
==============================

នាគ ជាសត្វដ៏អស្ចារ្យមួយ ដែលយើងធ្លាប់តែឮក្នុងរឿងព្រេងនិទាន និងទេវកថា ប៉ុណ្ណោះ។ ក្នុងទេវកថាវិទ្យាឥណ្ឌា-ខ្មែរ ប្រភេទនាគត្រូវបានកំណត់ដោយចំនួនក្បាល។ មិនតែប៉ុណ្ណោះទៀតសោត នាគទាំងនោះសុទ្ធសឹងតែមានឈ្មោះខុសៗគ្នាទាំងអស់។ វត្តមានរបស់នាគទាំងនោះ ត្រូវបានគូសបញ្ជាក់តាមរយៈវិស័យសិល្បៈមុនដំបូងបង្អស់ នៅអំឡុងសតវត្សទី១-៣ នៃគ.ស ជាសម័យកាលដែលប្រទេសកម្ពុជាស្ថិតក្រោមឥទ្ធិពលវប្បធម៌ឥណ្ឌា។

និមិត្តរូបនៃសត្វអច្ឆរិយដ៏មានមហិទ្ធិឫទ្ធិទាំងនេះ មិនមែនពាក់ព័ន្ធតែទៅនឹងវិស័យសិល្បៈស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធទៅនឹងជំនឿសាសនា រវាងព្រហ្មញ្ញសាសនា ទាំងព្រះពុទ្ធសាសនាផងដែរ ដែលត្រូវបាននាំចូលពីឥណ្ឌា ចូលមកក្នុងប្រទេសខ្មែរបុរាណតាមរយៈលទ្ធិព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។

ម្យ៉ាងវិញទៀត តាមរយៈរឿងព្រេងនិទានតៗគ្នា ដែលនិយាយអំពីដើមកំណើតខ្មែរ នៅលើដីសុវណ្ណភូមិ ប្រជាជនខ្មែរភាគច្រើនយល់ថា ពួកគេមានខ្សែស្រឡាយពីព្រះនាងនាគជាបុត្រីស្តេចភុជង្គនាគ និងបុរសជាមនុស្សលោកម្នាក់ឈ្មោះថាព្រះថោង ដែលរស់នៅលើទឹកដីគោកធ្លក រហូតបង្កើតបានជាប្រទេសមួយ ហៅថាកម្ពុជទេស ឬប្រទេសកម្ពុជាសព្វថ្ងៃនេះ។ ប្រជាជនយើងចាត់ទុកថាខ្មែរទាំងអស់មានអំបូរពិតប្រាកដរបស់ខ្លួនគឺ អំបូរនាគ ។ បឋមរាជនីរបស់ខ្មែរ គឺព្រះនាងសោមា ឬនាងនាគ ដែលជាជនជាតិអំបូរនាគ ដែលលំដាប់តរៀងមកប្រជាជនខ្មែរយើងបានភ្ជាប់ជាតិសាសន៍របស់ខ្លួនទៅជាពូជនាគ គឺពិរុណនាគនេះឯង ។

ចាប់ពីពេលនោះមកសំណង់ស្ថាបត្យកម្មទាំងឡាយរបស់ខ្មែរតែងតែមានការ រចនាលម្អទៅដោយក្បាច់នាគយ៉ាងល្អវិចិត្រដែលមិនអាចមានស្នាដៃណា អាចប្រៀបផ្ទឹមបានឡើយ ហើយជានិមិត្តរូបនៃពូជពង្សសាវតារខ្មែរគឺអំបូរនាគនេះឯង។ នៅតាមប្រាសាទបុរាណយើងតែងតែឃើញមានការរចនាលម្អដោយក្បាច់នាគបង្កាន់ដៃនាគដែលជាស្ពានឥន្ទធនូតភ្ជាប់ទៅឋានទេវលោក។ នាគជាយានជំនិះរបស់ព្រះភិរុណតំណាងឲ្យទឹកភ្លៀងដែលផ្ដល់ភាពត្រជាក់ត្រជុំ និងផ្ដល់ផលកសិកម្ម ។

នៅក្នុងសំណង់សាសនា នាគមានឈ្មោះជាច្រើន ហើយការហៅឈ្មោះនោះទៀតសោត គឺខ្មែរហៅទៅតាមចំនួនក្បាល ដែលចំនួនក្បាលនោះសុទ្ធតែជាចំនួនសេស ដ្បិតគេជឿថាចំនួនសេស តំណាងឲ្យភាពមិនចេះស្លាប់។ តាមគំនូរ និងចម្លាក់ខ្លះ នាគមានក្បាល១ ក្បាល៣ ក្បាល៥ ក្បាល៧ ក្បាល៩ ក៏មាន។ ជួនកាលទៀត មានរូបរាងយ៉ាងចម្លែក ទាំងភ្នែក មុខមាត់ស្រកា ជួនក៏មានជើងទៀតផង។ នាគមានក្បាល៣ (នាគកល្យ:) ក្បាល៥ (នាគអនន្ត) ក្បាល៧ (នាគមុជ្ជលិន្ទ) និងក្បាល៩ (នាគវ៉ាសុគិ: ឬសេសៈ) ។ ចំណែកឯ នាគដែលមានក្បាល១វិញ គេច្រើនតែប្រទះនៅសម័យថ្មីៗនេះដែលភាគច្រើនគេតែងឆ្លាក់លំអនៅលើរបស់របរប្រើប្រាស់ផ្សេងៗ។

ខ្មែរជឿថា នាគជាសត្វមានអានុភាព និងឫទ្ធានុភាព ហើយអាចកាឡាខ្លួនជាមនុស្ស ឬពាក់កណ្តាលមនុស្សក៏បាន។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមានមនុស្សជាច្រើនស្វែងរក ក៏ដូចជាបង្ហាញពីរូបរាងពិតប្រាកដរបស់សត្វនាគ តែទោះជាយ៉ាងណាក៏ដោយ ក៏មិនទាន់មានអំណះអំណាងណាមួយ ពីរូបរាងពិតរបស់សត្វដែលប្រកបដោយមហិទ្ធិឫទ្ធិនេះឱ្យបានជាក់ច្បាស់នៅឡើយទេ។ ប៉ុន្តែ នៅក្នុងគំនិតរបស់មនុស្សភាគច្រើន នៅតែជឿជាក់ថាសត្វដ៏អស្ចារ្យនេះ នៅមានជីវិតនៅលើផែនដីនៅឡើយ ដែលជួនកាលអាចទៅជ្រកនៅទីអាថ៌កំបាំងមួយពីភ្នែករបស់អ្នកដទៃហើយនឹងផុសចេញនៅថ្ងៃណាមួយមិនខាន។

និមិត្តរូបនៃនាគ បើនិយាយចំពោះប្រជារាស្ត្រខ្មែរវិញ នាគមានអត្ថន័យខ្ពង់ខ្ពស់ណាស់ ព្រោះជានិច្ចកាល ខ្មែរតែងគោរពបូជាដល់សត្វនេះ។ គេយល់ថា នាគគឺជានិមិត្តរូបនៃភាពត្រជាក់ត្រជុំ ជាស្ពានចម្លងពីឋានមនុស្សទៅឋានទេវតា និងជានិមិត្តរូបនៃការការពារនិងថែរក្សាសម្បតិ្តប្រកបដោយមហិទ្ធិឫទ្ធិ ហើយការការពារនោះកាន់តែស័ក្តិសិទ្ធិចំពោះសត្រូវដែលមើលមិនឃើញ ដែលព្យាយាមបៀតបៀនដោយអំពើធ្មប់ ឬចំពោះខ្មោចព្រាយបិសាច ដែលប៉ុនប៉ងយាយី។ នៅក្នុងស្ថានភាព ដែលលំបាកទន់ខ្សោយ ឬក៏ត្រូវគេឈ្លានពាននោះ ប្រជារាស្ត្រខ្មែរជឿជាក់ថា នឹងមានពេលណាមួយនាគនឹងផុសឡើងនៅលើទឹកដីកម្ពុជា ហើយជួយឱ្យទឹកដីនេះ ប្រកបដោយ ភាពសម្បូរសប្បាយនិងកម្ចាត់អស់សត្រូវទាំងពួង។ ដ្បិតពួកគេមានខ្សែស្រឡាយ នឹងសត្វនាគ ម្ល៉ោះហើយ ទើបសត្វនាគ មិនចាកឆ្ងាយចោលទឹកដី និងកូនចៅរបស់ខ្លួនឡើយ។

បើពិនិត្យទៅលើសំណង់សាសនា សំណង់សាធារណៈផ្សេងៗទៀត ដូចជាប្រាសាទ ឬព្រះវិហារជាដើម នៅតាមដំបូល ជញ្ជាំង ឬសសរជាដើម គេតែងឆ្លាក់រូបនាគនៅក្នុងបំណងដើម្បីជួយការពារ មរតកទ្រព្យសម្បតិ្ត ឬការពារទីឋានដ៏ពិសិដ្ឋទាំងនោះ ពីមនុស្សអាក្រក់ ឬសភាវៈអាក្រក់ដែលមកបៀតបៀន។ ចំណែកឯនាគដែលគេឆ្លាក់លម្អនៅតាមបង្កាន់ដៃ ក្បាលស្ពាន ឬនៅតាមផ្លូវដើរមួយចំនួនផ្សេងទៀតនោះ ក៏តំណាង ឱ្យការការពារនិងការភ្ជាប់ទំនាក់ទំនងរវាងឋានមនុស្ស និងទេវលោកដែលជាឋានសុខដែលមនុស្សគ្រប់រូបតែងតែប៉ងប្រាថ្នា។ ចំណែកឯសម្ភារៈប្រើប្រាស់ និងគ្រឿងតុបតែងលម្អខ្លួនទាំងឡាយ ដែលមានឆ្លាក់រូបនាគ ពួកគេមានជំនឿថា ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមាន មហិទ្ធិឫទ្ធិ និងកិត្តិយសហើយក៏ជានិមិត្តរូប នៃភាពត្រជាក់ត្រជុំ ដល់ពួកគេ ថែមទៀតផង។

នាគក្នុងជីវភាពប្រចាំថ្ងៃ
បើយើងមើលពីជីវភាពប្រចាំថ្ងៃ របស់ខ្មែរវិញយើងឃើញមានពិធីជាច្រើន ដែលទាក់ទងនឹងនាគ ដែលពិធីទាំងនោះ សុទ្ធសឹងតែជាពិធីនាំមកនូវសិរីសួស្តីជ័យមង្គល ដល់ក្រុមគ្រួសារដូចជាពិធីបំបួសនាគ ដែលគេធ្វើឡើង នៅពេលក្មេងប្រុសសាងផ្នួស ជាសាមណេរនៅក្នុងព្រះពុទ្ធសាសនា។ល។

នៅក្នុងទេវកថា ប្រវត្តិកំណើតនាគមានដូចតទៅ ៖
១-នាគសេសៈ ឬអនន្ត: ឬវាសុគិ: ជាសត្វនាគដែលមានដើមកំណើតពីការផ្គុំធាតុកើតឡើងឯងៗ មានជីវិតអមតៈ មានកំណើតនៅឋានទេវលោក។

២-នាគមុជ្ជលិនៈ មានដើមកំណើតនៅបាតស្ទឹងហិរញ្ជៈ ជានាគដែលតែងតែផ្ដល់សេចក្ដីសុខសាន្ត ដល់មនុស្សលោកទាំងឡាយ និងបានជួយធ្វើជាទម្រឲ្យផុតអំពីទឹកភ្លៀងជន់ជោរ និងបានបើកពពារប្រក់ ការពារទឹកភ្លៀង ព្រះសុទ្ធោទនៈ ដើម្បីឲ្យព្រះអង្គបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ។

៣-នាគកាល្យៈ មានដើមកំណើតចន្លោះឋានទេវលោក និងឋានមនុស្សលោក។ នាគនេះមានលំនៅ នៅបាតសមុទ្រ។

៤-នាគពិរុណនាគ : មានអាយុវែងឥតព្រំដែនកំណត់ ជាស្ដេចដែលគ្រប់គ្រងពិភពនាគនៅបាតាលលោក។

ក្នុងប្រវត្តិចម្លាក់សត្វនាគ សិល្បករខ្មែរច្រើនបង្ហាញក្រោមទម្រង់ជានាគក្បាល១ នាគក្បាល៣ នាគក្បាល៥ នាគក្បាល៧ និងនាគនាគក្បាល៩។ ចំពោះនាគក្បាលគូជានាគឈ្មោះកាល្យ ដែលត្រូវបានសម្លាប់ដោយព្រះវិស្ណុ។ សិល្បករខ្មែរ រចនាចំនួនក្បាលនាគខុសៗគ្នាទៅតាមនិមិត្តរូបដូចខាងក្រោម៖

-នាគក្បាលមួយ : គេនិយមឆ្លាក់នាគក្បាលមួយដាក់នៅលើដំបូលព្រះវិហារវត្តអារាម ដំណាក់ស្ដេច ឬលំនៅឋានរបស់អាទិទេព។ នាគក្បាលមួយ ជានិមិត្តរូបពិសេស: មានន័យថាអ្វីៗនៅក្នុងលោកដែលរលាយសាបសូន្យទៅនោះនៅសល់តែសេស: មួយគត់ដែលមានជីវិតអមតៈនាំមកនូវជ័យជំនះ និងសុភមង្គល។

-នាគក្បាលបី : នៅក្នុងព្រាហ្មណ៍សាសនា នាគក្បាលបី តំណាងឲ្យលទ្ធិត្រីម៌ូតិដែលក្បាលកណ្ដាលតំណាងឲ្យព្រះសីវៈ ក្បាលខាងស្ដាំ តំណាងឲ្យព្រះព្រហ្ម និងក្បាលខាងឆ្វេង តំណាងឲ្យព្រះវិស្ណុ។ ម្យ៉ាងទៀត ក្បាលទាំងបី ក៏តំណាងឲ្យឋានទេវលោក ឋានបាតាលលោក និងឋានមនុស្សលោក ផងដែរ។
ឯក្នុងសំណង់ព្រះពុទ្ធសាសនាវិញ ក្បាលនាគនៅកណ្ដាលតំណាងឲ្យព្រះពុទ្ធអង្គក្បាលនាគខាងស្ដាំតំណាងឲ្យព្រះធម៌ និងក្បាលនាគខាងឆ្វេងតំណាងឲ្យព្រះសង្ឃ។

-នាគក្បាលប្រាំ : នៅក្នុងព្រាហ្មណ៍សាសនា នាគក្បាលប្រាំ តំណាងឲ្យទិសទាំងប្រាំគឺទិសខាងកើតឬបុព្វវិទេហៈ ទិសខាងលិចឬឧបរគោយានៈ ទិសខាងជើងឬឧត្តរគរុ ទិសខាងត្បូងឬជម្ពូទ្វីប និងទិសកណ្ដាលឬព្រហ្មចារ្យ:។ ទិសទាំងប្រាំនេះ ជាទិសនៃទន្លេសួគ៌ទាំងប្រាំគឺ ទន្លេគង្គា ទន្លេឥណ្ឌុ ទន្លេយាមាណា ទន្លេព្រហ្មបុត្រ និងទន្លេសរស្វតី។
ឯនៅក្នុងព្រះពុទ្ធសាសនាវិញ នាគក្បាលតំណាងឲ្យព្រះជិនស្រីទាំងប្រាំអង្គគឺព្រះកស្សបៈ ព្រះកុសន្ធោ ព្រះកោនាគមនោ ព្រះសមណគោត្តម និងព្រះសិអារ្យមេត្រី។ ក្បាលទាំងប្រាំតំណាងឲ្យបញ្ចសីលដែលមនុស្សកើតមកត្រូវតែប្រតិបត្តិ។

-នាគក្បាលប្រាំពីរ : ទាំងក្នុងព្រះពុទ្ធសាសនា និងព្រាហ្មណ៍សាសនា នាគក្បាល៧ តំណាងឲ្យពិភពចក្រវាឡទាំងប្រាំពីរ គឺព្រះច័ន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ ព្រះសៅរ៍ និងព្រះអាទិត្យ ដែលជាអាទិទេពគ្រប់គ្រងមហាសមុទ្រទាំង៧ និងភ្នំទាំង៧ ដែលមានឈ្មោះថា សីទន្តរសត្តបរិភណ្ឌ។

-នាគក្បាលប្រាំបួន : នាគក្បាលប្រាំបួនតំណាងឲ្យអំណាចចក្រវាឡនិងអំណាចនៃភាពអមតៈទាំង៩ ប្រការគឺ អំណាចអមតៈ នៃផ្គររន្ទះប្រចាំទិសខាងកើត អំណាចអមតៈនៃព្រះអគ្គីប្រចាំទិសអាគ្នេយ៍ អំណាចអមតៈ តំណាងឲ្យច្បាប់នីតិតុលាការប្រចាំទិសខាងត្បូង អំណាចអមតៈនៃខ្មោចព្រាយបិសាចប្រចាំទិសនិរតី អំណាចអមតៈនៃភ្លៀងប្រចាំទិសខាងលិច អំណាចអមតៈនៃខ្យល់ប្រចាំទិសពាយព្យ អំណាចអមតៈ នៃទ្រព្យសម្បត្តិនិងសោភ័ណភាពប្រចាំទិសឧត្តរ អំណាចអមតៈនៃការដុតរំលាយលោកប្រចាំទិសឦសាន និងអំណាចអមតៈនៃព្រហ្មចារ្យការគ្រប់គ្រងលោក និងការការពារថែរក្សាលោក ។ ចំពោះចម្លាក់នាគដែលមានក្បាលបែរទាំងសងខាង គឺក្បាលខាងមុខតំណាងឲ្យការកើត ក្បាលបែរទៅក្រោយតំណាងឲ្យការស្លាប់ដែលជាដំណើរវិលទៅវិលមកក្នុងវាលវដ្ដសង្សារបស់អាត្ម័ន។

នាគទាំងប៉ុន្មានដែលលើកឡើងពីខាងដើមមកនេះ គឺជានាគ ដែលមានតួនាទីផ្សេងៗគ្នានៅក្នុងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដូចជានាគក្នុងព្រហ្មញ្ញសាសនា មាននាគកល្យ: ក្នុងរឿងមហាភារតៈ ជានាគតំណាងឱ្យសភាវៈអាក្រក់។ នាគអនន្តជាគ្រែផ្ទុំរបស់ព្រះនារាយណ៍ នៅលើលំហអាកាស នាគវ៉ាសុគី: ឬនាគពាសស្រកី ឬសេសៈ គឺជានាគដែលពពួកទេវតា និងអសុរៈយកមកធ្វើជាខ្សែពួរដើម្បីកូរសមុទ្រទឹកដោះ។ រីឯនាគនៅក្នុងព្រះពុទ្ធសាសនាមាននាគមុជ្ជលិន មានក្បាល៧ ដែលនៅចាំការពារ ព្រះសម្មាសម្ពុទ្ធ ពេលទ្រង់សមាធិចំនួន៧យប់ ៧ថ្ងៃ ដើម្បីការពារភ្លៀង ខ្យល់ និងកម្តៅ។

ដូចនេះចម្លាក់សត្វនាគនៅក្នុងសិល្បៈរបស់ខ្មែរមានតម្លៃជានិមិត្តរូបទាំងនៅក្នុងព្រះពុទ្ធសាសនា និងព្រាហ្មណ៍សាសនា ហើយចម្លាក់នាគក្នុងស្ថាបត្យកម្មសំណង់ខ្មែរ មាននាទីយ៉ាងសំខាន់ ទាំងអត្ថន័យនិងសម្រស់។ គេប្រើចម្លាក់នាគនៅអមសងខាងផ្លូវទៅកាន់ប្រាសាទឬវត្តអារាមដែល តំណាងឲ្យពូជសាសន៍ខ្មែរ ជាសម្បត្តិរបស់ខ្មែរ តំណាងឲ្យផ្លូវទៅកាន់ ទេវលោក ដែលនាំមកនូវភាពចម្រុងចម្រើនត្រជាក់ត្រជុំ ជារៀងរហូតតទៅ។

សេចក្តីដូចបានបរិយាយខាងដើមនេះ គ្រាន់តែជា ឧទាហរណ៍នៃផ្នែកខ្លះៗ ស្តីអំពីនាគតែប៉ុណ្ណោះ មិនបានបញ្ជាក់ ឱ្យបានគ្រប់ជ្រុងជ្រោយទាំងអស់ទេ។ ប៉ុន្តែ គ្រាន់តែអាចឱ្យយើងយល់បានថា ជំនឿទៅលើសត្វនាគបានចាក់ឫសយ៉ាងជ្រៅ និងមានភាពស្មុគ្រស្មាញ នៅក្នុងផ្នត់គំនិតរបស់ខ្មែរគ្រប់ៗរូប។ ការបង្ហាញនៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃ សិល្បៈ ការតុបតែងលម្អ ឬស្ថាបត្យកម្មនោះ សុទ្ធតែមានវត្តមាននៃនាគជានិច្ច។ ព្រោះប្រជារាស្ត្រខ្មែរ យល់ថា ខ្លួនមានតំណពូជពង្ស និងមានទំនៀមភ្ជាប់ជាមួយនាគនេះ តាំងពីយូរលង់ណាស់មកហើយ៕
------------------------------------------------------------
ដោយ៖ Ny Watthanak
ប្រភព៖ page ប្រវត្តិសាស្ត្រខ្មែរ

ពិធីបុណ្យខ្សាច់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ចម្លាក់អង្គរវត្តត្រូវបានជនជាតិកូរ៉េឆ្លាក់លើឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត ដើម្បីដា...
08/05/2023

ពិធីបុណ្យខ្សាច់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ចម្លាក់អង្គរវត្តត្រូវបានជនជាតិកូរ៉េឆ្លាក់លើឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត ដើម្បីដាក់ជូនភ្ញៀវទស្សនា 🙏🙏

03/05/2023

한국어 수업

01/05/2023

ចុងសប្ដាហ៍ ជិះកង់ដើរលេង

29/04/2023

រាត្រីសួស្ដី

29/04/2023

បាល់ទាត់ កម្ពុជា ជាមួយ ទីម័រ តង់ទី២

29/04/2023

រីករាយចុងសប្ដាហ៍

ចុងសប្ដាហ៍ តោះហូបកាហ្វេ ☕️
29/04/2023

ចុងសប្ដាហ៍ តោះហូបកាហ្វេ ☕️

ថ្ងៃនេះ ចេញធ្វើសំណង់ម្ដង
28/04/2023

ថ្ងៃនេះ ចេញធ្វើសំណង់ម្ដង

28/04/2023

ជីវិតពលកស្រុកគេ

ចុងសប្ដាហ៍ ជិះកង់មើលគេមើលឯង🚴‍♂️
23/04/2023

ចុងសប្ដាហ៍ ជិះកង់មើលគេមើលឯង🚴‍♂️

I love cambodia 🇰🇭 ❤️
11/04/2023

I love cambodia 🇰🇭 ❤️

Good night ❤️
03/04/2023

Good night ❤️

주말 잘 보내세요~~~
19/03/2023

주말 잘 보내세요~~~

더운 날씨에 열심히 설명하여 하루 만걸음정도 걷고요.
17/03/2023

더운 날씨에 열심히 설명하여 하루 만걸음정도 걷고요.

앙코르왓트에서 아름다운 일출투어
17/03/2023

앙코르왓트에서 아름다운 일출투어

그때가 그립다.
02/03/2023

그때가 그립다.

주말 잘 보내세요~^^~
05/02/2023

주말 잘 보내세요~^^~

우리 만나는 게 뭐야? ㅎㅎ 그냥 만났어요. 유ㅠㅠ 다른 일 없다.
04/02/2023

우리 만나는 게 뭐야? ㅎㅎ 그냥 만났어요. 유ㅠㅠ 다른 일 없다.

ត្រឹមអ្នកកំដរ
31/01/2023

ត្រឹមអ្នកកំដរ

Address

Siem Reap

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+85595810003

Website

Alerts

Be the first to know and let us send you an email when 민호 가이드 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 민호 가이드:

Videos

Share

Category