ទេសចរណ៍ធម្មជាតិភ្នំខ្នងផ្សារ

  • Home
  • Cambodia
  • Speu
  • ទេសចរណ៍ធម្មជាតិភ្នំខ្នងផ្សារ

ទេសចរណ៍ធម្មជាតិភ្នំខ្នងផ្សារ ជំរុញទេសចរណ៍ធម្មជាតិ បង្កើនចំណូលសហគមន៍ និងការការពារព្រៃឈើ និងសត្វព្រៃ
(3)

Unseen stay
21/09/2023

Unseen stay

04/08/2023

ជំរាបបងប្អូន ប៉ុន្មានថ្ងៃនេះភ្លៀងធ្លាក់ច្រើន ខាងខ្នងផ្សារទឹកជន់លិចផ្លូវ ធ្វើដំណើរឆ្លងមិនកើតទេ។ សូមបងប្អូនផ្អាក់គម្រោងមកលេងសិន ដើម្បីសុវត្ថិភាព🙏🙏🙏

P E A C E F U L L
29/07/2023

P E A C E F U L L

Relaxing! 💚
24/07/2023

Relaxing! 💚

20/07/2023

សួស្តីបងៗ សូមជំរាបព័ត៌មាន សហគមន៍ខ្នងផ្សារនឹងផ្អាក់ការទទួលភ្ញៀវរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី 21-22-23 កក្កដា 2023។ សុំអធ្យាស្រ័យទុកជាមុនផង🙏🙏🙏

កន្លែងមើល Sunrise ដ៏ពេញនិយមបំផុតលើភ្នំខ្នងផ្សារ! ក្រោកម៉ោង៤ភ្លឺ ដើរឡើងភ្នំចំងាយ២kmដី ដើម្បីផឹកកាហ្វេ១កែវ☕ និងញុាំមី១កំប៉...
18/07/2023

កន្លែងមើល Sunrise ដ៏ពេញនិយមបំផុតលើភ្នំខ្នងផ្សារ! ក្រោកម៉ោង៤ភ្លឺ ដើរឡើងភ្នំចំងាយ២kmដី ដើម្បីផឹកកាហ្វេ១កែវ☕ និងញុាំមី១កំប៉ុង🍜
អារម្មណ៍យ៉ាងណាដែរបងអូន...???🥰🌄

ទំនាក់ទំនងសាកសួរព័ត៌មានអំពីខ្នងផ្សារ-ខ្នងក្រពើ ឬកក់សេវាកម្មទេសចរណ៍សហគមន៍🌄😍👌
30/06/2023

ទំនាក់ទំនងសាកសួរព័ត៌មានអំពីខ្នងផ្សារ-ខ្នងក្រពើ ឬកក់សេវាកម្មទេសចរណ៍សហគមន៍🌄😍👌

28/06/2023

Thanks for visiting Knong Phsar💚❤️ Hun Many

ត្រៀមថ្ងៃ 1-2-3 កក្កដា 💚
28/06/2023

ត្រៀមថ្ងៃ 1-2-3 កក្កដា 💚

17/06/2023

បុណ្យផ្កាខ្នងផ្សារឆ្នាំនេះ មិនខុសពីឆ្នាំមុនៗទេ ហ្គាយ គោយន្ត អ្នកស្ពាយអីវ៉ាន់ភ្ញៀវកក់ឡើងអស់ពីស្តុបហើយ! អរគុណបងៗដែលជួយគាំទ្រសេវាទេសចរណ៍សហគមន៍
#ភូមិតាំងបំពង់🙏🙏🙏

16/06/2023

ផឹកតែ🍵 គយគន់ទេសភាព🌄 ជជែករឿងsis.👩‍❤️‍👩 ពិតជាមានន័យណាស់អ្នកក្លាហាន🤭🤭

ស្អែកដល់ថ្ងៃបុណ្យផ្កាលើភ្នំខ្នងផ្សារទៀតហើយបងអូន !💚សូមជួយថែរក្សាអនាម័យ សម្រាម និងសណ្តាប់ធ្នាប់ផងណាបងៗ!🙏🙏🙏រូបថតដោយ: Buntho...
15/06/2023

ស្អែកដល់ថ្ងៃបុណ្យផ្កាលើភ្នំខ្នងផ្សារទៀតហើយបងអូន !💚

សូមជួយថែរក្សាអនាម័យ សម្រាម និងសណ្តាប់ធ្នាប់ផងណាបងៗ!🙏🙏🙏
រូបថតដោយ: Bunthon KH

តោះៗៗ បងអូន! ដល់រដូវស្រស់ស្អាតខ្លាំងហើយ ចាំកាលទៀត😍😍កក់សេវាកម្មសហគមន៍តាមរយៈ Telegram 081604678Photo: Nak Color
14/06/2023

តោះៗៗ បងអូន! ដល់រដូវស្រស់ស្អាតខ្លាំងហើយ ចាំកាលទៀត😍😍

កក់សេវាកម្មសហគមន៍តាមរយៈ Telegram 081604678
Photo: Nak Color

សហគមន៍ភូមិតាំងបំពង់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៑ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ ❤️ Hun Many  ដែលបានផ្...
13/06/2023

សហគមន៍ភូមិតាំងបំពង់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៑ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ ❤️ Hun Many ដែលបានផ្តល់ជំនួយសាងសងស្ពានថ្មីមួយប្រវែង ១៥ម៉ែត្រ ទទឹង ៩ម៉ែត្រក្នុងភូមិសាស្ត្រ ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ស្ពានថ្មីនេះពិតជាមានសារៈសំខាន់ និងបានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលមកលេងកំសាន្តតំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សារ-ខ្នងក្រពើ។ សូមគោរពជូនពរឯកឧត្ដម និងក្រុមគ្រួសារជួបតែសេចក្តីសុខ មានសុខភាពល្អ សម្រេចរាល់ភារកិច្ចការងារ និងសូមឯកឧត្តមនៅតែជាទីបង្អែកដល់ប្រជាពលរដ្ឋនៃខេត្តកំពង់ស្ពឺទាំងអស់🙏🙏🙏
ថ្ងៃ អង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣

#ស្ពានតាំងបំពង់
#តំបន់រលាក់កងជើង
#ស្ពានភ្ជាប់និស្ស័យជាមួយអ្នកឃុំតាសាល

🌄🌧️រដូវកាលឡើងខ្នងផ្សារនាដើមរដូវវស្សាទេសភាព ដ៏ស្រស់ស្អាត  😍😍 វាលស្មៅបៃតងខ្ចី ទឹកជ្រោះ ផ្កាចាហួយ ឆាយពពកលើខ្នងសំពៅ🏕️🌄តោះបងៗ...
10/06/2023

🌄🌧️រដូវកាលឡើងខ្នងផ្សារនាដើមរដូវវស្សាទេសភាព ដ៏ស្រស់ស្អាត 😍😍 វាលស្មៅបៃតងខ្ចី ទឹកជ្រោះ ផ្កាចាហួយ ឆាយពពកលើខ្នងសំពៅ🏕️🌄
តោះបងៗ!! កក់សេវាកម្មទេសចរណ៍សហគមន៍តាមរយៈ លេខ ឬtelegram: 081604678🙏🙏🙏

10/06/2023

💚💚💚

ស្វាគមន៍បងប្អូនភ្ញៀវទេសចរមកដើរលេងកំសាន្តបោះតង់ និងផ្សងព្រេងលើភ្នំ  #ខ្នងក្រពើ 🏕️🌄 #តំបន់រលាក់កង់ជើង #ភូមិតាំងបំពង់ #ជួរភ...
08/06/2023

ស្វាគមន៍បងប្អូនភ្ញៀវទេសចរមកដើរលេងកំសាន្តបោះតង់ និងផ្សងព្រេងលើភ្នំ #ខ្នងក្រពើ 🏕️🌄

#តំបន់រលាក់កង់ជើង
#ភូមិតាំងបំពង់
#ជួរភ្នំក្រវាញកណ្តាល
#កំពង់ស្ពឺ #កោះកុង

03/06/2023

💚💚💚

សុំចិត្តបងប្អូន មេត្តាកុំបន្តបេះបោចផ្កាចាយហួយលើខ្នងផ្សារទៀតអី❌ ផ្កាទាំងនេះ ១ឆ្នាំរីកតែម្តងទេ ហើយ១គុម្ពក៏មានតែ១ទងដែរ😢 សូម...
31/05/2023

សុំចិត្តបងប្អូន មេត្តាកុំបន្តបេះបោចផ្កាចាយហួយលើខ្នងផ្សារទៀតអី❌ ផ្កាទាំងនេះ ១ឆ្នាំរីកតែម្តងទេ ហើយ១គុម្ពក៏មានតែ១ទងដែរ😢 សូមទុកអោយបងប្អូនភ្ញៀវទេសចរក្រោយៗបានមើលឃើញផ្កាដ៏ស្រស់ស្អាតទាំងនេះផង។
បើស្រឡាញ់ខ្នងផ្សារ មេត្តាចូលរួមថែរក្សាផង🙏🙏🙏

សម្រស់ថ្ងៃរះលើខ្នងផ្សារ💚🌄សូមម្ចាស់ព្រៃព្រឹក្សា អ្នកតាវល្លិ៍ ជ្រោះជ្រង ជ្រលងដងអូរទាំងឡាយតាមថែរក្សាតំបន់នេះអោយគង់វង្សតទៅផង...
26/05/2023

សម្រស់ថ្ងៃរះលើខ្នងផ្សារ💚🌄
សូមម្ចាស់ព្រៃព្រឹក្សា អ្នកតាវល្លិ៍ ជ្រោះជ្រង ជ្រលងដងអូរទាំងឡាយតាមថែរក្សាតំបន់នេះអោយគង់វង្សតទៅផងចុះ!

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កម្មវិធីក្រុងពាលី នៅសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង-ខ្នងផ្សារ បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលព័...
25/05/2023

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កម្មវិធីក្រុងពាលី នៅសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង-ខ្នងផ្សារ បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍សហគមន៍ខ្នងផ្សារ។
ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បងៗដែលធ្លាប់ឡើងខ្នងផ្សារ ស្គាល់ផ្លូវនេះទេ?💚
25/05/2023

បងៗដែលធ្លាប់ឡើងខ្នងផ្សារ ស្គាល់ផ្លូវនេះទេ?💚

ឡើងប្រមូលសម្រាម និងសម្អាតអនាម័យលើខ្នងផ្សារ🌄ប្រមូលមិនទាន់ស្អាតល្អនូវឡើងទេ សុំបងៗភ្ញៀវទេសចរកុំប្រកាន់អី សហគមន៍ធ្វើតាមលទ្ធភ...
24/05/2023

ឡើងប្រមូលសម្រាម និងសម្អាតអនាម័យលើខ្នងផ្សារ🌄
ប្រមូលមិនទាន់ស្អាតល្អនូវឡើងទេ សុំបងៗភ្ញៀវទេសចរកុំប្រកាន់អី សហគមន៍ធ្វើតាមលទ្ធភាពហើយ🙏🙏🙏

#សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ
24.05.2023

ខ្នងផ្សារ->ឆាយ១០០ នៅតែជាកន្លែងដ៏អាក៍កំបាំង ហើយក៏ជាដំណើរផ្សងព្រេងមួយដ៏អស្ចារ្យរបស់Admin🌄ខ្នងផ្សារ -> ខ្នងស្រួច -> ស្ទឹងត្...
21/05/2023

ខ្នងផ្សារ->ឆាយ១០០ នៅតែជាកន្លែងដ៏អាក៍កំបាំង ហើយក៏ជាដំណើរផ្សងព្រេងមួយដ៏អស្ចារ្យរបស់Admin🌄

ខ្នងផ្សារ -> ខ្នងស្រួច -> ស្ទឹងត្រង់ -> ឆាយ១០០/ជ្រោះមរណៈ

Photo by:

បរិយាកាសបែបធម្មជាតិលើភ្នំខ្នងផ្សារនាដើមរដូវវស្សា💚🌄Photo by: Reum Youly
10/05/2023

បរិយាកាសបែបធម្មជាតិលើភ្នំខ្នងផ្សារនាដើមរដូវវស្សា💚🌄

Photo by: Reum Youly

ខ្នងក្រពើ vs ខ្នងក្រពើ
09/05/2023

ខ្នងក្រពើ vs ខ្នងក្រពើ

អរគុណបងៗភ្ញៀវទេសចរដែលនៅតែស្រឡាញ់ខ្នងផ្សារ💚ភ្ញៀវថ្ងៃនេះ ៦ ឧសភា ២០២៣
06/05/2023

អរគុណបងៗភ្ញៀវទេសចរដែលនៅតែស្រឡាញ់ខ្នងផ្សារ💚
ភ្ញៀវថ្ងៃនេះ ៦ ឧសភា ២០២៣

 #សូមស្វាគមន៍ចំពោះបងៗភ្ញៀវទេសចរ ដែលស្រលាញ់ការបោះតង់ ផ្សងព្រេង និងដំណើរកំសាន្តបែបធម្មជាតិព្រៃភ្នំ  #ខ្នងផ្សារ🌄🌄សម្រាប់បងៗ...
27/04/2023

#សូមស្វាគមន៍ចំពោះបងៗភ្ញៀវទេសចរ ដែលស្រលាញ់ការបោះតង់ ផ្សងព្រេង និងដំណើរកំសាន្តបែបធម្មជាតិព្រៃភ្នំ #ខ្នងផ្សារ🌄🌄
សម្រាប់បងៗដែលមានបំណងចង់សាកសួរព័ត៌មាន ឬកក់សេវាកម្មសហគមន៍មានដូចជា: ហ្គាយនាំផ្លូវ ចុងភៅលើភ្នំ គោយន្ត ម៉ូតូឌុប តង់ អ្នកស្ពាយគីឡូ និងបាយមកហូបខ្ចប់។ល។
សូមទំនាក់ទំនងមកក្នុងឆាត ឬតាមរយៈលេខទូរស័ព្ទ និង Telegram: 081604678 💚💚🙏🙏

Photo by: Nak Color

ថ្ងៃទី១៩ មេសា២០២៣! ប្រមូល និងសម្អាតអនាម័យជើងខ្នងសំពៅ!ដោយក្តីរាប់អានពី  #សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ
19/04/2023

ថ្ងៃទី១៩ មេសា២០២៣! ប្រមូល និងសម្អាតអនាម័យជើងខ្នងសំពៅ!

ដោយក្តីរាប់អានពី #សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ

 #ជំរាបបងប្អូនភ្ញៀវទាំងអស់ សម្រាប់បងៗចូលចិត្តដំណើរកំសាន្តបែបធម្មជាតិ ផ្សេងព្រេង បោះតង់ អស់ក្តីបារម្ភហើយ ព្រោះសហគមន៍ខ្នងផ...
16/04/2023

#ជំរាបបងប្អូនភ្ញៀវទាំងអស់ សម្រាប់បងៗចូលចិត្តដំណើរកំសាន្តបែបធម្មជាតិ ផ្សេងព្រេង បោះតង់ អស់ក្តីបារម្ភហើយ ព្រោះសហគមន៍ខ្នងផ្សាររួមជាមួយនឹងក្រុមការងារមន្ទីរទេសចរណ៍ និងអាជ្ញាធរឃុំបានសម្រេចបិទផ្លូវម៉ូតូឡានឡើងខ្នងផ្សារជាផ្លូវការហើយ ចាប់ពីពេលជូនដំណឹងនេះតទៅ! 💚💚💚 ប្រសិនជាបងប្អូនណាមិនគោរពតាម ហើយចង់យកម៉ូតូឡានឡើងខ្នងផ្សារ នឹងប្រឈមមុខនឹងការអន្តរាគមន៍ពីក្រុមហ៑ុនបង្គោលភ្លើង អាជ្ញាធរភូមិឃុំ និងថ្នាក់ស្រុកដោយផ្ទាល់!
#សូមបញ្ជាក់ផងដែរថាផ្លូវដែលឈូសឆាយឡើងខ្នងផ្សារ គឺក្រុមហ៑ុនឈូសឆាយសម្រាប់តែការដឹកគ្រឿងចក្រ និងសម្ភារៈធ្វើបង្គោលភ្លើងប៉ុណ្ណោះ។ ប្រសិនជាបងប្អូនយកម៉ូតូឡានឡើង នឹងអាចជួបគ្រោះថ្នាក់ និងមានហានិភ័យខ្ពស់ ពិសេសថ្មធំៗដែលអាចរមៀលកាត់ផ្លូវបានគ្រប់ពេល។ ករណីបិតផ្លូវម៉ូតូឡាននេះធ្វើឡើង ក្នុងគោលបំណងរក្សាសុវត្ថិភាព និងមិនរំខាន់ដល់ការរដ្ឋានសាងសងបង្គោលភ្លៀង។

ដូចច្នេះបងៗភ្ញៀវទេសចរអាចធ្វើដំណើរឡើងខ្នងផ្សារតាមផ្លូវថ្មីបានដោយរីករាយ🌄❤️🙏

សហគមន៍ក៏សុំអភ័យទោសចំពោះបងៗភ្ញៀវទេសចរដែលមានបំណងចង់យកឡានម៉ូតូឡើងខ្នងផ្សារ និងសុំបងៗយោគយល់ចំពោះករណីនេះផង🙏🙏

សូមបងៗជួយផ្សព្វផ្សាយបន្តផង🙏🙏🙏
សូមអរគុណ!
ដោយក្តីគោរពពី #សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ

ក្រោយពីជំរាបដំណឹងរួច យើងខ្ញុំសង្ខេតឃើញថាមានមតិជាច្រើនមិនគាំទ្រការជិះម៉ូតូឡានឡើងភ្នំ និងមានមតិមួយចំនួនទៀតបានរិះគន់ចំពោះតម...
16/04/2023

ក្រោយពីជំរាបដំណឹងរួច យើងខ្ញុំសង្ខេតឃើញថាមានមតិជាច្រើនមិនគាំទ្រការជិះម៉ូតូឡានឡើងភ្នំ និងមានមតិមួយចំនួនទៀតបានរិះគន់ចំពោះតម្លៃម៉ូតូជិះឡើងភ្នំ! មានករណីដែលកើតឡើងច្រើនចំពោះសហគមន៍ខ្នងផ្សារ ហើយករណីជិះម៉ូតូឡានឡើងភ្នំនេះ មិនមែនជារឿងតូចនោះទេ ព្រោះចេញការសម្រេចអ្វីមួយសុទ្ធតែអាចប៉ះពាល់ដល់បងប្អូនភ្ញៀវទេសចរគ្រប់ភាគីដែលពាក់ព័ន្ទដូចជា:
1. អ្នកចូលចិត្តដើរលេងផ្សងព្រងបែបធម្មជាតិ
2. អ្នកចូលចិត្តជិះកង់
3. អ្នកចូលចិត្តជិះម៉ូតូ
4. អ្នកចូលចិត្តជិះឡាន
ករណីពិសេសមួយរបស់ខ្នងផ្សារ ដែលបានបង្កភាពស្មុគស្មាញនេះឡើង គឺការឈូសឆាយផ្លូវដាក់បង្គោលភ្លើងរបស់រដ្ឋ ហើយគម្រោងនេះបានឈូសលើផ្លូវថ្មើរជើងរបស់សហគមន៍ដែលប្រើប្រាស់សម្រាប់នាំភ្ញៀវទេសចរ ដើរកំសាន្ត បោះតង់ តាមព្រៃភ្នំ បច្ចុប្បន្នគម្រោងនេះកំពុងដំណើរការ និងមិនអាចបញ្ជាក់ការសាងសងរួចរាល់នៅពេលណានោះឡើយ។

ផ្លូវឈូសឆាយនេះដែរ មិនសម្រាប់ការជិះម៉ូតូ ឬឡានឡើងនោះទេ ព្រោះជាទីតាំងសាងសងបង្គោលភ្លើង និងជាកន្លែងដែលមានគ្រោះថ្នាក់ខ្លាំង កន្លងមកមានភ្ញៀវទេសចរមួយចំនួនតូចនៅតែចង់យកម៉ូតូឡានឡើងដោយខ្លួនឯង។
ក្រោយការឈូសឆាយផ្លូវចាស់១ឆ្នាំ សហគមន៍បានត្រួសត្រាយផ្លូវដើរថ្មីមួយសម្រាប់បម្រើអោយការនាំភ្ញៀវទេសចរដូចពីមុន ហើយបច្ចុប្បន្នផ្លូវនេះកំពុងតែទទួលភ្ញៀវធម្មតា។

ករណីជិះម៉ូតូឡានឡើងខ្នងផ្សារ សហគមន៍យើង នឹងពិភាក្សាគ្នាឡើងវិញ និងពិគ្រោះជាមួយថ្នាក់ដឹកនាំមន្ទីរ និងដឹកថ្នាក់ដឹកនាំខេត្តជាថ្មី ដើម្បីពិចារណាបិតផ្លូវម៉ូតូទាំងស្រុង ឬក៏យ៉ាងណា ដើម្បីបញ្ចៀសនូវបញ្ហា និងហានិភ័យដែលអាចកើតឡើងជាយថាហេតុ។ ខាងយើងខ្ញុំនឹងជូនដំណឹងសារជាថ្មីម្តងទៀតនៅពេលក្រោយ។

សូមអរគុណបងប្អូនទាំងអស់ដែលបានចូលរួមបញ្ចេញមតិយោបល់យ៉ាងច្រើនចំពោះបញ្ហានេះ សហគមន៍នឹងព្យាយាមរកមធ្យោបាយណាមួយដែលសាកសមសម្រាប់តំបន់ធម្មជាតិខ្នងផ្សារ និងអាចកាត់បន្ថយហានីភ័យបានខ្ពស់បំផុត🙏🙏

#សហគមន៍ក៏សុំការអធ្យាស្រ័យចំពោះកំហុសឆ្គងសម្រាប់ការផុសព័ត៌មានមិនសមលក្ខខ័ណ្ឌចំពោះការយកតម្លៃម៉ូតូឡានឡើងភ្នំដែលប៉ះពាល់ដល់បងប្អូនភ្ញៀវទេសចរ!🙏🙏🙏

ដោយក្តីគោរពពីរ #សហគមន៍ទេសចរណ៍ធម្នជាតិខ្នងផ្សារ

សូមអរគុណ!!!

ថ្ងៃនេះតែប៉ុណ្ណឹងទេ!
14/04/2023

ថ្ងៃនេះតែប៉ុណ្ណឹងទេ!

*តើតំបន់ខ្នងផ្សារមានអ្វីដែលគួរអោយចាប់អារម្មណ៍ខ្លះ? ហើយបងប្អូនបានស្គាល់តំបន់ដែរ Adnim រៀបរាប់ទាំងនេះហើយឬនៅ? #ខ្នងផ្សារ មា...
18/12/2021

*តើតំបន់ខ្នងផ្សារមានអ្វីដែលគួរអោយចាប់អារម្មណ៍ខ្លះ? ហើយបងប្អូនបានស្គាល់តំបន់ដែរ Adnim រៀបរាប់ទាំងនេះហើយឬនៅ?
#ខ្នងផ្សារ មានទេសវាលស្មៅខៀវខ្ចីនៅលើខ្នងស្រូវ ខ្នងសំពៅ និងខ្នងផ្សារ នៅទីនេះភ្ញៀវទេសចរណ៍អាច គយគន់មើលថ្ងៃលិច និងថ្ងៃរះ ពពករសាត់កាត់ជ្រលង់ភ្នំព្រឹក ល្ងាច និងផ្កាយចាហួយដ៏ស្រស់ស្អាត។
#ខ្នងក្រពើ ជាតំបន់មួយដែលមានវាលស្មៅ និងដើមស្រស់ដ៏ធំមួយដែលបងប្អូនអ្នកដើរផ្សងព្រេងអាចដើរកំសាន្តបានដោយរីករាយជាមួយនឹងទេសភាពធម្មជាតិពិតៗ និងស្ងប់ស្ងាត់។ តំបន់នេះមានដូចជា ផ្ទះស្នាក់ស៊ីអាយ កន្លែងមើលថ្ងៃរះ រូងជំនាង ល្អាងខៀវ ល្អាងក្រហម។ ជាពិសេសបងប្អូនក៏អាចបន្តដំណើរទៅទស្សនាទឹកធ្លាក់ឆាយយោងតំបន់អារ៉ែងបានផងដែរ។
#ទឹកធ្លាក់ថ្មជញ្ជាំង ការធ្វើដំណើរទៅកាន់ទឹកធ្លាប់ដោយថ្មើរជើងប្រមាណជា ១ម៉ោង ទៅ១:៣០នាទីប៉ុណ្ណោះ។ ហើយខែដែលល្អបំផុតសម្រាប់មើលទឹកធ្លាក់គឺ ចន្លោះពីខែឧសភា រហូតដល់ចុងវិច្ឆិកា។
#ស្ទឹងអន្ទៀស តំបន់នេះមានដងស្ទឹងមួយដ៏ធំដែលព័ន្ធជុំវិញដោយព្រៃឈើដ៏ក្រាស់ និងសំបូរដោយសត្វជាច្រើនប្រភេទ ពិសេសភ្ញៀវទេសចរណ៍ផ្សងព្រេង ក៏អាចមានឱកាសឃើញហ្វូងសត្វភេដ៏កម្រផងដែរ។
#ខ្នងស្រួច ជាតំបន់ដែលស្ថិតមួយដែលងាយស្រួលគយគន់ទេសភាពជ្រលងភ្នំ ពិសេសអាចមើលឃើញទេសភាពខ្នងផ្សារបានយ៉ាងច្បាស់ផងដែរ។ ខ្នងស្រួលជាតំបន់ព្រៃភ្នំដែលមានចម្ងាយឆ្ងាយពីផ្ទះសហគមន៍ ប៉ុន្តែតំបន់នេះសាកសមបំផុតសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងរុករកតំបន់ថ្មីៗ។
#អូរជុំក្រឡង់ ឬទឹកធ្លាក់ជុំក្រឡង់ តំបន់នេះស្ថិតនៅជាមួយជួរភ្នំខ្នងស្រួចដូចគ្នា តំបន់នេះគឺគ្រប់ដណ្តប់ដោយព្រៃឈើក្រាស មានទឹកអូរខ្វាត់ខ្វែង និងមានទឹកធ្លាក់ដ៏ស្រស់ស្អាត តំបន់ទាំងនេះនៅមិនទាន់មានភ្ញៀវទេសចរណ៍បានទៅដល់នោះទេ។ តែទើបមានក្រុម Adnim ទៅជាលើកដំបូងក្នុងនាមជាភ្ញៀវ និងជាអ្នកបើកផ្លូវសម្រាប់បងប្អូនដែលចូលចិត្តផ្សងព្រេងផងដែរ😁😁
ជាសរុបមក កុំបារម្ភថាអត់កន្លែងឆ្លងឆ្នាំអីណា👌👌
#ជួរភ្នំក្រវ៉ាញ់
#ប្រទេសកម្ពុជា
#សហគមន៍ទេសចរណ៍ខ្នងផ្សារ

សូមគោរពជំរាបជូនដំណឹងដល់បងប្អូនភ្ញៀវទេសចរណ៍ទាំងអស់ដែលមានបំណងចង់មកលេងតំបន់ខ្នងផ្សារ និងខ្នងក្រពើអោយបានជ្រៀបថា ខាងសហគមន៍យើង...
23/08/2021

សូមគោរពជំរាបជូនដំណឹងដល់បងប្អូនភ្ញៀវទេសចរណ៍ទាំងអស់ដែលមានបំណងចង់មកលេងតំបន់ខ្នងផ្សារ និងខ្នងក្រពើអោយបានជ្រៀបថា ខាងសហគមន៍យើងខ្ញុំនឹងបើកទទួលភ្ញៀវចូលមកលេងកំសាន្តសារជាថ្មី ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ដូច្នេះបើជាបងប្អូនមានបំណងចង់មកលេង សូមធ្វើការទំនាក់ទំនងទៅសហគមន៍យើងខ្ញុំដោយផ្ទាល់ ដើម្បីធ្វើការកក់អ្នកនាំផ្លូវ គោយន្ត តង់ ម្ហូប ឬសម្ភារៈផ្សេងៗជាមុន ដើម្បីអោយខាងសហគមន៍យើងខ្ញុំងាយស្រួលត្រៀមរៀបចំជូន។
សូមបងប្អូនមេត្តាចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមានម៉ាស់សម្រាប់ពាក់ការពារ អាកុលលាងដៃ និងចូលពិនិត្យកំដៅអោយបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល និងដើម្បីជួយការពារដល់សហគមន៍យើងខ្ញុំផងដែរ។

សូមបងប្អូនមកលេងកំសាន្តឡើងភ្នំ ដោយសុវត្ថិភាព និងប្រកបដោយភាពរីករាយ។🙏🙏🙏
📷ដោយ

សូមគោរពជំរាបជូនដំណឹងដល់បងប្អូនភ្ញៀវទេសចរណ៍ទាំងអស់ដែលមានបំណងចង់មកលេងតំបន់ខ្នងផ្សារ និងខ្នងក្រពើអោយបានជ្រៀបថា ខាងសហគមន៍យើង...
14/07/2021

សូមគោរពជំរាបជូនដំណឹងដល់បងប្អូនភ្ញៀវទេសចរណ៍ទាំងអស់ដែលមានបំណងចង់មកលេងតំបន់ខ្នងផ្សារ និងខ្នងក្រពើអោយបានជ្រៀបថា ខាងសហគមន៍យើងខ្ញុំបានបិទជាបណ្ណោះអាសន្ននូវការទទួលភ្ញៀវដែលចូលមកលេងកំសាន្ត ដោយសារបញ្ហាកូវីដ-១៩កំពុងរីករាលដាល ដូច្នេះហើយដើម្បីបង្ការសុវត្ថិភាពបងប្អូនជាភ្ញៀវ ហ្គាយ និងប្រជាសហគមន៍ក្នុងតំបន់ផងដែរ។ ការបិទទទួលភ្ញៀវនេះគិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងសារជាថ្មីរបស់សហគមន៍យើងខ្ញុំ។ សូមមេត្តាបងប្អូនយោគយល់ និងអធ្យាស្រ័យ!

ពី #សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ
រូបភាពដោយៈ
https://www.facebook.com/VisionOfCambodia

សូមស្វាគមន៍ចំពោះភ្ញៀវដែលចូលមកលេងកំសាន្តឡើងភ្នំខ្នងផ្សារ និងខ្នងក្រពើ ពិសេសនៅថ្ងៃទី១៨-២០ខែមិថុនា ដែលជាថ្ងៃឈប់សម្រាប់ខាងមុ...
16/06/2021

សូមស្វាគមន៍ចំពោះភ្ញៀវដែលចូលមកលេងកំសាន្តឡើងភ្នំខ្នងផ្សារ និងខ្នងក្រពើ ពិសេសនៅថ្ងៃទី១៨-២០ខែមិថុនា ដែលជាថ្ងៃឈប់សម្រាប់ខាងមុននេះ! 🙂🙂🙂

* ជាដំបូងខាងសហគមន៍យើងខ្ញុំក៏សុំអធ្យាស្រ័យចំពោះភ្ញៀវដែលចង់មកលេងកំសាន្តនៅតំបន់នេះ ប៉ុន្តែដោយសារខាងសហគមន៍យើងអស់ហ្គាយសម្រាប់នាំផ្លូវ និងគោយន្តសម្រាប់ធ្វើដំណើរ ដូច្នេះហើយទើបធ្វើអោយបងប្អូនភ្ញៀវមួយចំនួនត្រូវផ្អាក់គម្រោង ឬផ្លាស់ប្តូរទីតាំងទៅកន្លែងផ្សេង! ហើយក៏មានភ្ញៀវមួយចំនួនតូចត្រូវឡើងភ្នំដោយគោយន្តធ្វើដំណើរ និងគ្មានហ្គាយនាំផ្លូវ ឬជួយសម្រួលកិច្ចការផ្សេងៗ!.....................
* ដោយសារភ្ញៀវច្រើនខាងសហគមន៍អាចមានការលំបាកក្នុងការគ្រប់គ្រង អនាម័យ សំរាម សុវត្ថិភាពភ្ញៀវ និងចន្លោះខ្វះខាតតិចតួចដូចនេះយើងខ្ញុំសូមជំរាបទៅកាន់បងប្អូនដែលជាភ្ញៀវទាំងអស់សូមមេត្តាចូលរួមគោរពនូវការសំណូមពរដូចខាងក្រោម:
_ សូមមេត្តាបោះតង់អោយត្រឹមត្រូវ រកកន្លែង ឬទីតាំងណាដែលមានសុវត្ថិភាព បញ្ជៀសនូវការបោះតង់កន្លែងក្បែរមាត់ព្រៃ កន្លែងមានស្មៅច្រើន និងក្រាស់ខ្លាំង ព្រោះវាអាចមានសត្វផ្សេងៗដែលអាចបង្កអោយមានគ្រោះថ្នាក់។👌👌👌
_ ជៀសវាងការបោះតង់នៅកន្លែងណាដែលនៅជិតមាត់ច្រាំង ឬក្បែរចំណោតខ្ពស់ៗ
_ សូមមេត្តាកុំចាក់ធុងបាស ឬបើកសំឡេងលឺៗដែលជាផលរំខានដល់ភ្ញៀវដទៃ🙁🙁🙁
_ ក្នុងករណីបងប្អូនបោះតង់ឆ្ងាយពីទីតាំងបង្គន់ បងប្អូនគួរត្រៀមកូនពែលសម្រាប់ប្រើពេលបន្ទោបង់ ជៀសវាងការបន្ទោបង់ពាសវាលពាសកាល។😣😣😣
_ មេត្តាទុកដាក់សំរាមរបស់បងប្អូនអោយត្រឹមត្រូវ សំរាមដែលអាចដុតបានសូមដុតអោយរួចរាល់មុនចុះមកវិញ សំរាមដូចជាកំពុងត្រីខ ដបកែវ ឬសំរាមណាដែលដុតមិនចេះ សូមយកចុះមកក្រោម និងអាចប្រគលើជូនខាងបរិស្ថាន។ ជាពិសេសក្នុងករណីបងប្អូនឡើងដោយគ្មានហ្គាយជាកាព្វកិច្ចដែលត្រូវគោព។😉😉😉
_ សូមបងប្អូនមេត្តាកុំប៉ះបោចផ្កាចាហួយ ឬផ្កាផ្សេងៗនៅតំបន់ខ្នងក្រពើ និងខ្នងផ្សារ ព្រោះវានឹងធ្វើអោយបាត់បង់សោភ័ណ្ឌភាពក្នុងតំបន់ និងបង្ហាញគម្រូអាក្រក់ដល់ភ្ញៀវដទៃទៀតផងដែរ។😓😓
_ សូមធ្វើដំណើរកំសាន្តដោយភាពរីករាយ និងប្រកបដោយទំនួលខុសត្រូវ ដើម្បីលើកស្ទួយតំបន់អេកូទេសចរណ៍ក្នុងស្រុក។🇰🇭🇰🇭🇰🇭

ជាចុងក្រោយសូមជូនពរថ្ងៃដំណើរកំសាន្តឡើងភ្នំរបស់បងប្អូនជួបតែសំណាងល្អ សុវត្ថិភាព និងភាពរីករាយ!😃😃😃
នឹងកុំភ្លេចវិធានការ ៣កុំ ៣ការពារ

សូមអរគុណបងប្អូនជាភ្ញៀវទាំងអស់ទុកជាមុន!🙏🙏🙏
ពី #សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ

15/11/2020
ធ្លាប់ហេីយបោះតង់គេងលេីខ្នងសំពៅ​​នារដូវវស្សារ ចង់សាករស់ជាតិខែកត្តិកម្តងថាតេីរងារកំរិតណា
19/10/2020

ធ្លាប់ហេីយបោះតង់គេងលេីខ្នងសំពៅ​​នារដូវវស្សារ ចង់សាករស់ជាតិខែកត្តិកម្តងថាតេីរងារកំរិតណា

Address

Speu

Telephone

+85581604678

Website

Alerts

Be the first to know and let us send you an email when ទេសចរណ៍ធម្មជាតិភ្នំខ្នងផ្សារ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Speu travel agencies

Show All