មន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង-Stung Treng Department of Tourism

  • Home
  • Cambodia
  • Stung Treng
  • មន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង-Stung Treng Department of Tourism

មន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង-Stung Treng  Department of Tourism Stung Treng is a green golden area. It has a lot of attractive e-co tourism sites which is the best place for tourists.

The Department of Tourism in Stung Treng is the executive department of the Cambodian government responsible for the regulation of the Cambodia tourism industry and the promotion of the Stung Treng Province as a tourist destination.

 #មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងស្ថានភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តក្នុងខេត្ត និងប្រជាពលរដ្ឋធ្វើដំណើរទៅលេង...
31/01/2025

#មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង
ស្ថានភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តក្នុងខេត្ត និងប្រជាពលរដ្ឋធ្វើដំណើរទៅលេងកម្សាន្តសប្បាយតាមគោលដៅទេសចរណ៍សំខាន់ៗ នាឱកាសបុណ្យឆ្លងឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ឆ្នាំ២០២៥ រយៈពេល៣ ថ្ងៃ ទទួលបានភ្ញៀវទេសចរសរុបចំនួន 11,223នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន 176នាក់។
•ធៀបឆ្នាំ២០២៤ភ្ញៀវទេសចរសរុបកើនឡើង 2,214នាក់ស្មើនិង 25%។
-ភ្ញៀវទេសចរជាតិមានចំនួន11,047នាក់ កើនឡើង 2,966នាក់ ស្មើនិង33% ។
-ភ្ញៀវទេសចរអន្តរជាតិមានចំនួន176នាក់ កើនឡើង 148នាក់ ស្មើនិង 529%

 #មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២៥លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តដឹកនាំការិយាល័យជំនាញកា...
28/01/2025

#មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង
ថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២៥
លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តដឹកនាំការិយាល័យជំនាញការចូលរួមពិធីសម្ពោធពិព័រណ៌ទេសចរណ៍ វប្បធម៌ និងពាណិជ្ចកម្មខេត្តព្រះសីហនុឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីលានតេជោ ខេត្តព្រះសីហនុ។

28/01/2025
27/01/2025
(មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង)ក្រោមការដឹកនាំរបស់លោកមានសុខគឿនអនុប្រធានមន្ទីរ កាលពីថ្ងៃទី២៥ ខែមករាឆ្នាំ២០២៥មន្រ្តីការិយាល័...
27/01/2025

(មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង)ក្រោមការដឹកនាំរបស់លោកមានសុខគឿនអនុប្រធានមន្ទីរ កាលពីថ្ងៃទី២៥ ខែមករាឆ្នាំ២០២៥មន្រ្តីការិយាល័យផ្សព្វផ្សាយ បានចូលរួមសហការជាមួយការិយាល័យជំនាញចុះពិនិត្យមើលនិងណែនាំដល់ ម្ចាស់អាជីវកម្មនៅតាម រមណីយដ្ឋានទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ផ្តោតជាសំខាន់លើការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឳកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជន ចិនខាងមុខនេះ៕

សូមអបអរសាទរ និងសូមស្វាគមន៍សមាជិកថ្មីលើទឹកដីខេត្តស្ទឹងត្រែង🐬🐬(កូនផ្សោតទើបកើតនៅអន្លង់ត្បូងខ្លា)ស្រុកសៀមបូក🙏សូមបងប្អូនចូលរួ...
25/01/2025

សូមអបអរសាទរ និងសូមស្វាគមន៍សមាជិកថ្មីលើទឹកដីខេត្តស្ទឹងត្រែង🐬🐬(កូនផ្សោតទើបកើតនៅអន្លង់ត្បូងខ្លា)ស្រុកសៀមបូក🙏សូមបងប្អូនចូលរួមថែរក្សាការពារ អភិរក្សទាំងអស់គ្នា.🐬🐬🐬

 #មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥លោក មាន សុខគឿន អនុប្រធានមន្ទីរទេសចរណ៍ដឹកនាំកិច្ចប្រជុំជាមួយម្ចាស់...
24/01/2025

#មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង
ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
លោក មាន សុខគឿន អនុប្រធានមន្ទីរទេសចរណ៍ដឹកនាំកិច្ចប្រជុំជាមួយម្ចាស់រមណីយដ្ឋានទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន -វៀតណាម នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។

23/01/2025

សូមរីករាយទស្សនាបទ ៖ ស្ទឹងត្រែងដួងចិត្ត
-ច្រៀងដោយ ៖ លោក ហៀង ថុង
-ដឹកនាំសម្តែង ៖ លោក ហៀង ថុង
-និពន្ធបទភ្លេង និង ទំនុកច្រៀង ៖ លោក ចាន់ សុធារិទ្ធិ
-សម្រួលតន្រ្តី ៖ លោក ហួរចៃ
-បច្ចេកទេសសំឡេង៖ លោក ហួរចៃ
-ថត និង កាត់ត ៖ លោក រាម និង លោក ឆយ សុវណ្ណា
-សម្របសម្រួលដោយ ៖ លោក ម៉ែន គុង
រួមផលិតដោយ ៖ KFS

 #(មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង )នៅព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២៥លោកអ៊ន់ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានអញ្ជើញច...
22/01/2025

#(មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង )
នៅព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២៥លោកអ៊ន់ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានអញ្ជើញចូលរួមកម្មវិធីប្រកាសទទួលស្គាល់សហគមន៍អេកូទេសចរអន្លង់ផ្សោតត្បូងខ្លានៅសាលាឃុំអូរម្រះស្រុកសៀមបូក។
លោកប្រធានមន្ទីរបាននិយាយផ្តោតជាសំខាន់គាំទ្រទៅដល់សហគមន៍និងជំរុញអោយមានការរៀបចំសេវាកម្មផ្សេងៗដូចជាទូកដឹកជញ្ជូនភ្ញៀវមើលសក្តានុពលតាមដងទន្លេមេគង្គមើលផ្សោតទឹកសាបជាដើម។យើងត្រូវចេះកែច្នៃនូវផលិតផលអោយកាន់តែទាក់ទាញដើម្បីទទួលបានប្រាក់ចំណូល។រៀបចំរមណីយដ្ឋានអោយត្រូវតាមស្តង់ដា៕

 #មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ដឹកនាំកិច...
21/01/2025

#មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យវឌ្ឍនភាពការងារ និងលទ្ធផលដែលសម្រេចបានកន្លងមក និងលើកទិសដៅផែនការអនុវត្តបន្ត

២១,០១,២០២៥.

20/01/2025
19/01/2025
19/01/2025
19/01/2025

Address

Stung Treng

Telephone

+85512334717

Website

Alerts

Be the first to know and let us send you an email when មន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង-Stung Treng Department of Tourism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share