28/04/2023
[English Below]
តើអ្វីទៅជាវិស័យបដិសណ្ឋារកិច្ច?
បដិសណ្ឋារកិច្ច ជាគុណភាពនៃភាពរាក់ទាក់នោះ គឺដើម្បីផ្តល់នូវការទទួលភ្ញៀវល្អ និងស្វាគមន៍ចំពោះអ្នកដែលត្រូវការ ជាពិសេសភ្ញៀវជាតិ និងជនបរទេស។ ដូច្នេះបដិសណ្ឋារកិច្ចជាចម្បង វាពាក់ព័ន្ធនឹងការផ្តល់ជំនួយដល់ភ្ញៀវ ដូចជាបញ្ហាមូលដ្ឋានរួមមាន ម្ហូបអាហារ ភេសជ្ជៈ និងកន្លែងស្នាក់នៅជាដើម។ បដិសណ្ឋារកិច្ច គឺជាគុណធម៌ដែលមានតម្លៃខ្ពស់នៅក្នុងឧស្សាហកម្មទេសចរណ៍ ព្រោះវាពាក់ព័ន្ធនឹងភាពរួសរាយរាក់ទាក់ និងភាពស្វាគមន៍ ចំពោះអ្នកដែលធ្វើដំណើរក្នុង និងក្រៅប្រទេស។
ផ្នែកធំៗទាំង ០៣ នៃវិស័យបដិសណ្ឋារកិច្ច៖
១. កន្លែងស្នាក់នៅ
បើនិយាយអំពីកន្លែងស្នាក់នៅ គឺរួមបញ្ចូលចាប់ពី ផ្ទះវីឡាលំហែកាយ រហូតដល់ផ្ទះសំណាក់ និងសណ្ឋាគារ។ ផ្នែកមួយនេះ គឺសំដៅដល់ការផ្តល់ឱ្យអតិថិជននូវបន្ទប់ និងគ្រែសម្រាប់គេង។ ប្រភេទនៃកន្លែងស្នាក់នៅ គឺមានផ្សេងៗគ្នា អាស្រ័យទៅលើតម្រូវការ គោលដៅ និងថវិកា។
២. អាហារ និងភេសជ្ជៈ
ផែ្នកម្ហូបអាហារ និងភេសជ្ជៈរួមមាន ភោជនីយដ្ឋាន បារ ហាងកាហ្វេ និងទីផ្សារអាហារផ្សេងទៀត ដែលមនុស្សប្រមូលផ្តុំដើម្បីជួបជុំបរិភោគអាហារ និងភេសជ្ជៈ។ អាហារឆ្ងាញ់ សេវាកម្មល្អ គឺជាអ្វីដែលអ្នកធ្វើដំណើរគ្រប់រូបប្រាថ្នាចង់បាន។
៣. មធ្យោបាយធ្វើដំណើរ
មធ្យោបាយធ្វើដំណើរមានគ្រប់ទីកន្លែង និងគ្រប់ប្រភេទ មិនថាតាមរយៈយន្តហោះ ផ្លូវរថភ្លើង ឬឡានក្រុង ទៅកាន់គោលដៅណាមួយទេ អ្នកមានសេរីភាពក្នុងការជ្រើសរើសមួយដែលអ្នកពេញចិត្តបំផុត អាស្រ័យទៅលើការទទួលភ្ញៀវល្អ និងភាពរាក់ទាក់នៃសេវាកម្មទាំងអស់នោះ។
What is Hospitality?
Hospitality is the quality of friendliness that is to provide a good and welcoming to those in need, especially guests and foreigners. Therefore, hospitality is mainly related to providing assistance to guests such as basic issues including food, drinks and accommodation. Hospitality is a highly valued virtue in the tourism industry because it involves the friendliness and hospitality of those who travel across the country.
The three major of the hospitality sector:
1. Accommodation
Accommodation ranges from villas to guesthouses and hotels. This part is meant to provide customers with room and bed. Types of accommodation depending on needs, destination and budget.
2. Food & Beverage
Food & beverage sector includes restaurants, bars, cafes and any other food markets where people gather to socialism, eat, and drink. Delicious food, good service is what every traveler desires.
3. Transportation
You can travel by air, rail, car or bus is dependent on the destination you are going to. However, you no longer take any available transport, you pick one that suits you best.