
31/01/2025
✨ដើមឈើ បានបង្រៀនយើងថា ការលូតលាស់ ទាមទារ ការអត់ធ្មត់ និងភាពស្ងៀមស្ងាត់
✨រដូវផ្ការីក បានបង្រៀនយើងដឹងថា ភាពស្រស់ស្អាតមិនអាចស្ថិតស្ថេរ បានរហូតនោះទេ
✨សមុទ្រ បានបង្រៀនយើងថា យើងអាច ធ្វើបានទាំងស្លូត និងកាច ទាំងទន់ភ្លន់ និងរឹងមាំ
✨ពពក កើតទៅជាទឹកភ្លៀង បានបង្រៀនយើងថា នៅពេលដែលអ្វីមួយធ្ងន់ពេក យើងអាចទំលាក់ចោល ហើយរំសាយអារម្មណ៍តានតឹងបាន
✨ផ្កាយ បានបង្រៀនយើងដឹងថា ភាពងងឹត គឺចាំបាច់ណាស់ ដើម្បីមើលឃើញពន្លឺ
✨ព្រះអាទិត្យ បានបង្រៀនយើងដឹងថា ទោះអ្នកលិចបាត់ចុះយូរប៉ុណ្ណា ក៏អ្នកអាចរះឡើងវិញម្តងទៀតបានដែរ។
ធម្មជាតិ បានបង្រៀនមនុស្សច្រើនណាស់ តែមនុស្សទេដែលមិនព្រមរៀន និងទទួលស្គាល់ ។