អរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំ | ដកស្រង់ពី ឯកសារចិន
ដំណើរវិវវត្តន៍នៃប្រវត្តិសាស្ត្របានបង្ហាញថា អាណាចក្រភ្នំបានទទួលឥទ្ធិពលឥណ្ឌាយ៉ាងខ្លាំងអស់ពីរលើក គឺមួយលើកនៅដើមគ.ស.ទី១និងមួយទៀតនៅដើអរិយធម៌មគ.ស.ទី៥។ តទៅទៀត យើងនឹងសាកល្បងគូសវាសរូបភាពសង្គមខ្មែរនៅសម័យនោះ ដោយពឹងផ្អែកលើឯកសារចិន និងសិលាចារឹក។
#Dveron
🎧" ប្រវត្តិ រាជធានីភ្នំពេញ "
ក្នុងកាលកន្លងទៅហើយ (គ.ស ១៣៧២) មានដូនចាស់ម្នាក់ឈ្មោះ “ពេញ” ជាអ្នកមានភោគសម្បត្តិបរិបូរណ៏ មានលំនៅក្បែរច្រាំងទន្លេបួនមុខ។ ផ្ទះរបស់ គាត់សង់នៅលើទួលខាងកើតភ្នំតូចមួយ។ ថ្ងៃមួយទីនោះ មានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេជន់លិចរហាចរហឹម ដូនពេញបានចុះទៅកំពង់ទឹក ស្រាប់តែឃើញ ដើមគគីរមួយធំអណ្តែតមកក្បែរច្រាំង ហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរច្រាំងនោះ។
លុះដូនពេញឃើញដូច្នេះ ក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាង ឲ្យមកជួយទាញយកដើមគគីរនោះ។អ្នកជិតខាងក៏ នាំគ្នាយកពួរទៅចង ហើយអូសរំកិលបន្តិចម្តងៗទាល់តែមកដល់មាត់ច្រាំង។ ពេលនោះដូនពេញយកកំណាត់ឈើទៅ កោសកៀរសំអាតភក់ចេញ គាត់់ក៏បានឃើញក្នុងប្រហោងឈើគគីរមានព្រះពុទ្ធរូប ៤អង្គតូចៗធ្វើអំពីសំរឹទ្ធិ និងទេវ រូប មួយអង្គទៀតធ្វើអំពីថ្ម។ ទេវរូបនោ