Enter-Life Insider

Enter-Life Insider ផេកដែលបង្ហាះពី អាហារ-ការកម្សាន្ត-ការរស់នៅ និងកម្មវិធី

ជូនជាដំណឹងអ្នកស្រឡាញ់ចូលចិត្តកម្មវិធីបែបប្រពៃណីប្រចាំតំបន់៖ ១.ពិធីចាប់ត្រី ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀម...
25/01/2024

ជូនជាដំណឹងអ្នកស្រឡាញ់ចូលចិត្តកម្មវិធីបែបប្រពៃណីប្រចាំតំបន់៖

១.ពិធីចាប់ត្រី ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងធ្វើនៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភះ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក។
https://www.google.com/maps/dir/11.5774458,104.9038456/9WQG%2BR8G+%E1%9E%83%E1%9E%BB%E1%9F%86%E1%9E%A2%E1%9F%86%E1%9E%96%E1%9E%B7%E1%9E%9B+%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%80%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%94%E1%9E%B6%E1%9E%82%E1%9E%84,+NR67,+Krong+Siem+Reap/@12.6424002,103.3897409,8.75z/data=!4m10!4m9!1m1!4e1!1m5!1m1!1s0x31103d3df3259ff3:0x65b8ab6ae40ca62d!2m2!1d103.9258515!2d13.3896153!3e0?entry=ttu

២.បឹងត្រពាំងក្រម ស្ថិតនៅភូមិ​សាទុំ ឃុំ​ជាំក្រវៀន ​ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ ខេត្តត្បូងឃ្មុំ ធ្វើនៅថ្ងៃ សៅរ៍ទី១៧កុម្ភៈ ២០២៤ ចាប់ពីម៉ោង៩ នាទីព្រឹក។
https://www.google.com/maps/dir/11.5774458,104.9038456/Satum/@11.6895382,104.9843604,9z/data=!3m1!4b1!4m10!4m9!1m1!4e1!1m5!1m1!1s0x310caf19afaa0d9f:0x140559ba9373525f!2m2!1d106.38391!2d11.7086759!3e0?entry=ttu

«Song Saa Private Island របស់កម្ពុជាជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤របស់ទស្សនាវដ្តីល្បីរបស់អាមេរិក cntraveller.com»សូមអប...
25/01/2024

«Song Saa Private Island របស់កម្ពុជាជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤របស់ទស្សនាវដ្តីល្បីរបស់អាមេរិក cntraveller.com»

សូមអបអរសាទរសណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជាជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤«The best hotels and resorts in the world: The Gold List 2024» របស់ទស្សនាវដ្តីល្បីរបស់អាមេរិក cntraveller.com។ សូមបញ្ជាក់ថា Song Saa Private Island ជាសណ្ឋាគារ និងរីស៊តល្អលំដាប់ផ្កាយ៥ មួយក្នុងប្រទេសកម្ពុជា ហើយក៏ជាសណ្ឋាគារ និងរីស៊តដែលមានតម្លៃស្នាក់នៅថ្លៃបំផុតចំណាត់ថ្នាក់លេខ២ បន្ទាប់ពី Shinta Mani Wild - A Bensley Collection ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HMD Asia របស់អ្នកជំនួញលាក់មុខកម្ពុជាលោក SOKOUN CHANPREDA។
https://www.cntraveller.com/article/best-hotels-in-the-world-2024

រូបសំណាកព្រាបសន្តិភាពក្រចេះ #ក្រចេះ  #ព្រាបសន្តិភាព
03/12/2023

រូបសំណាកព្រាបសន្តិភាពក្រចេះ

#ក្រចេះ #ព្រាបសន្តិភាព

សំណង់បុរាណប្រណិតអាយុ១០៩ឆ្នាំនៅភ្នំពេញ
16/11/2023

សំណង់បុរាណប្រណិតអាយុ១០៩ឆ្នាំនៅភ្នំពេញ

បណ្តុំរូបថតអគារលំនៅដ្ឋានអភិជនទសវត្សរ៍១៩៦០ ទាំងនេះគឺជាបណ្តុំរូបថតអតីអគារលំនៅដ្ឋានអភិជនទសវត្សរ៍ ១៩៦០ ដែលថតនៅក្នុងឆ្នាំ២០២៣...
15/11/2023

បណ្តុំរូបថតអគារលំនៅដ្ឋានអភិជនទសវត្សរ៍១៩៦០

ទាំងនេះគឺជាបណ្តុំរូបថតអតីអគារលំនៅដ្ឋានអភិជនទសវត្សរ៍ ១៩៦០ ដែលថតនៅក្នុងឆ្នាំ២០២៣។ អគារនេះមានទីតាំងនៅផ្លូវ១១៨ (វិថីព្រះជ័យជេដ្ឋា) និងចន្លោះផ្លូវ៦១ និងផ្លូវ៥៣ ម្តុំផ្សារធំថ្មី។

ស្ថានភាពបច្ចុប្បន្ននៃអគារនេះគឺត្រូវបានបែបចែកបន្ទប់ ឬផ្ទះតូចៗដែលមានប្រជាពលរដ្ឋរស់នៅជាច្រើនគ្រួសារ។ អគារនេះកាលពីអតីកមាន៣ជាន់ តែបច្ចុប្បន្ននៅជាន់ដំបូលក៏ត្រូវបានប្រជាពលរដ្ឋបានសាងសង់ដោយខណ្ឌជាបន្ទប់ និងផ្ទះដែលទំហំមិនស្នើគ្នានៅឡើយ។ នៅច្រករបៀងកណ្តាលទិសខាងត្បូងអគារនេះឃើញមានជណ្តើរយន្តដែលនៅសល់តែគ្រោងដែកបន្តិចបន្តួចប៉ុណ្ណោះ នេះអាចបញ្ជាក់បានថាអគារនេះត្រូវបានសាងសង់សម្រាប់អ្នកមានទ្រព្យសម្បត្តិរស់នៅនាសម័យនោះ។

ក្រៅពីជណ្តើរយន្ត អគារនេះនៅមានផ្នែកមួយចំនួនដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះគឺ អគារនេះបែងចែកជាពីរ ផ្នែកខាងមុខ និងខាងក្រោយ ហើយតភ្ជាប់ដោយស្ពានដើម្បីដើរឆ្លងកាត់។ កាំជណ្តើរនៃអគារនេះសាងសង់ពីឥដ្ឋនឹងមានបង្កាន់ដៃដែកលាយឈើដែលមានលក្ខណៈប្រណិត ហើយមានស្ថានភាពរឹងមាំ។ នៅជាប់ស្ពានឆ្លងពីផ្នែកខាងមុខ និងក្រោយគឺមានបំពង់ផ្សែងមួយធំដែលបានរក្សាទ្រង់ទ្រាយដើមដដែល។

បើតាមសៀវភៅ មគ្គុទេ្ទសន៍ស្ថាបត្យកម្មក្រុងភ្នំពេញ របស់អ្នកនិពន្ធ ម៉ូរិត្ស ហ៊ែននីង និងវ៉ាល់ទ័រ កូឌីទែក បានសរសេរថា អគារនេះគឺជាស្នាដៃរបស់ស្ថាបត្យករជនជាតិវៀតណាម លោក រ៉ឺណេ ង្វៀន ខាច់ស្ចឿ ដែលបានកសាងក្នុងទសវត្សរ៍ឆ្នាំ១៩៦០។

ទស្សនាបណ្តុំរូបថត និងព័ត៌មានរូបថត https://t.me/jadinalonphoto

#បណ្តុំរូបថត #បណ្តុំរូបភាពអគារចាស់នៅរាជធានីភ្នំពេញ #អគារចាស់នៅរាជធានីភ្នំពេញ #រាជធានីភ្នំពេញ

«ប្រទីបរបស់អង្គភាពដែលបណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូកមានតម្លៃពី ៦ ដល់ ១០ម៉ឺនដុល្លារ»«ការចំណាយក្នុងការធ្វើប្រទីបមួយចំណាយ...
27/10/2023

«ប្រទីបរបស់អង្គភាពដែលបណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូកមានតម្លៃពី ៦ ដល់ ១០ម៉ឺនដុល្លារ»

«ការចំណាយក្នុងការធ្វើប្រទីបមួយចំណាយចន្លោះពី៦ ទៅ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងដោយបូកបញ្ចូនការចំណាយលើកការរៀបចំគ្រោងដែក ប្រព័ន្ធភ្លើង អំពូល និងថ្លៃជួលសាឡង់តាមធំតូច រយៈពេលយូរ ឬខ្លី គ្រាន់តែថ្ងៃជួលសាឡង់មួយចំណាយអស់ចន្លោះពី ៥ពាន់ ទៅ១ម៉ឺនដុល្លារ» នេះបើតាមការបញ្ជាក់ពីមេការរៀបប្រទីបម្នាក់នៅជ្រោយចង្វារត្រើយខាងលិច។

មេការបន្តថា ក្នុងប្រទីបមួយជាមធ្យមត្រូវចំណាយអំពូលចន្លោះពី៥ម៉ឺន ទៅ៧ម៉ឺនគ្រាប់សម្រាប់ការតុបតែង។ តែឆ្នាំនេះមានប្រទីប២ដែលរៀបចំជាអំពូល LED ហើយមានទំហំធំដែលបណ្តោយ ៣៥ម៉ែត្រ និងកម្ពស់ ១៦ម៉ែត្រគឺ ក្រសួងការងារ និងក្រុមហ៊ុន ធនាគារវឌ្ឍនៈ។

ប្រទីបដែលបានរៀបចំចេញរូបរាងគិតត្រឹមរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះរួមមាន ប្រទីបព្រឹទ្ធសភា ប្រទីបរាជរដ្ឋាភិបាល ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រទីបក្រសួងយុត្តិធម៌ ដែលបច្ចុប្បន្នកំពុងរៀបចំប្រព័ន្ធភ្លើង និងអំពូល។

ទស្សនា បណ្តុំរូបថត និងព័ត៌មានរូបថត https://t.me/jadinalonphoto

#បុណ្យអុំទូក២០២៣ #ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកមាន

ប្រភព៖ JA DINA Photojournalist

 #បំបោលក្របីសេះបោកចំបាប់  #វត្តព្រះវិហារសួគ៌  #ប្រណាំងក្របីសេះបោកចំបាប់  #វត្តស៊ីធរ តើកម្មវិធីបែបប្រពៃណីរបស់ខ្មែរនេះអាចប...
10/10/2023

#បំបោលក្របីសេះបោកចំបាប់ #វត្តព្រះវិហារសួគ៌ #ប្រណាំងក្របីសេះបោកចំបាប់ #វត្តស៊ីធរ

តើកម្មវិធីបែបប្រពៃណីរបស់ខ្មែរនេះអាចបាត់បង់ទេ បើចំនួនក្របី សេះ មានការថយចុះ មិនសូវមានអ្នកឧបត្តម្ភជារៀងរាល់ឆ្នាំ?

បំបោលក្របី សេះ និងបោកចំបាប់ នៅ #វត្តព្រះវិហារសួគ៌ គឺជាកម្មវិធីមួយដែលប្រារព្ធនៅថ្ងៃភ្ជុំបិណ្ឌនៅក្នុងបរិវេណវត្តពព្រះវិហារសួគ៌ជារៀងរាល់ឆ្នាំ។ កម្មវិធីប្រពៃណីប្រចាំតំបន់នេះត្រូវបានប្រារព្ធឡើងមកតមកជាយូរលង់ណាស់មកហើយ។ សម្រាប់ឆ្នាំ២០២៣នេះគិតត្រឹមថ្ងៃទី១០ តុលា នេះគឺមានក្របី៥គូ សេះ១០គូ មកចូលរួមប្រកួត ហើយចំនួននេះអាចប្រែប្រួលទៅតាមជាក់ស្តែងដល់ថ្ងៃប្រកួតនេះបើតាមលោក ហុង បញ្ញា អនុប្រធានទី១គ្រប់គ្រង់ការងារបុណ្យភ្ជុំបិណ្ឌឃុំវិហារសួគ៌បញ្ជាក់ប្រាប់តាមទូរសព្ទ។

លោក ហុង បញ្ញា បន្តថា នៅឆ្នាំនេះចំនួនអ្នកដែលមានក្របី សេះចូលរួមមានចំនួនតិចទៅៗជារៀងរាល់ឆ្នាំដោយសារតែកត្តាសំខាន់៣គឺ៖

១. អ្នកចិញ្ចឹមក្របី សេះមានតិចទៅៗ

២. ប្រាក់រង្វាន់តិច ដោយមិនសូវមានអ្នកឧបត្ថម្ភ (ការចំណាយទាំងអស់គឺបានមកពីថវិកាឃុំ និងវត្ត)

៣.អ្នកចូលរួមប្រណាំងមួយចំនួនរត់ទៅចូលរួមក្នុងទីតាំងផ្សេង(វត្តស៊ីធរ) ដោយទទួលបានប្រាក់រង្វាន់ច្រើនជាង

#ប្រណាំងក្របី សេះ បោកចំបាប់ នៅ #វត្តស៊ីធរ បានរៀបចំឡើងចាប់តាំងពីឆ្នាំ១៩៧៩មក។ កាលពីឆ្នាំ២០២២កន្លងទៅមានក្របីចំនួន ១៥គូ ចូលរួម ច្រើនជាងនៅវត្តព្រះវិហារសួគ៌។ សម្រាប់ឆ្នាំ២០២៣នេះមិនទាន់មិនតួលេខច្បាស់នៅឡើយទេ តែអាចនឹងមានតិចជាងឆ្នាំមុនដោយសារបញ្ហាមួយធំគឺផ្លូវដែលជាទីលានប្រណាំងនោះត្រូវបានចាក់បេតុង។ ទីលានប្រណាំងនេះមានប្រវែង៥០០ម៉ែត្រ តែឥឡូវត្រូវបានចាក់បេតុងរួច១០០ម៉ែត្រ នេះជាការលំបាកសម្រាប់ក្របី សេះ រត់ពេលប្រកួត។ បញ្ហាមួយទៀតមិនទាន់មានអ្នកឧបត្ថម្ភមកពីបញ្ហាសេដ្ឋកិច្ច។ នេះបើតាមលោក រស់ សំអុល មេឃុំស៊ីធរ និងជាស្ថានិកកម្មវិធីបញ្ជាក់ប្រាប់តាមទូរសព្ទ។

ប្រភព÷ JA DINA Photojournalist

«រាជធានីភ្នំពេញ មានប្រាសាទបុរាណកសាងមុនសម័យអង្គរ» #តំបន់ទេសចរណ៍  #រាជធានីភ្នំពេញ    #បន្ទាប់ពីប្រាសាទគឺព្រះវិហារ #ប្រាសាទ...
22/09/2023

«រាជធានីភ្នំពេញ មានប្រាសាទបុរាណកសាងមុនសម័យអង្គរ»

#តំបន់ទេសចរណ៍ #រាជធានីភ្នំពេញ #បន្ទាប់ពីប្រាសាទគឺព្រះវិហារ #ប្រាសាទបុរាណ #វត្តព្រះធាតុ #វត្តឧណ្ណាលោម #វត្តព្រៃវែង #វត្តជុំ #វត្តប្រាសាទ #វត្តឃ្មួញ #វត្តជើងឯក #ទួលប្រាសាទបាក់

 #២មេសា២០២៣ ដើមខែថ្មីនេះហើយ
28/03/2023

#២មេសា២០២៣ ដើមខែថ្មីនេះហើយ

ឈុតអាហារ COMBO OBAMA ដែលអតីតប្រធានាធិបតិយអាមេរិច   សាកនៅ HANOI មានតម្លៃ180000ដុងបូកទាំងស្រា២ដប
06/06/2022

ឈុតអាហារ COMBO OBAMA ដែលអតីតប្រធានាធិបតិយអាមេរិច សាកនៅ HANOI មានតម្លៃ180000ដុងបូកទាំងស្រា២ដប

17/04/2022

Address

Phnom Penh

Telephone

+85581968181

Website

Alerts

Be the first to know and let us send you an email when Enter-Life Insider posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category


Other Tour Guides in Phnom Penh

Show All