Tourism Malaysia

Tourism Malaysia Selamat Datang!
សូមស្វាគមន៍មកកាន់ទំព័រហ្វេសប៊ុករបស់ Tourism Malaysia ប្រចាំនៅទីក្រុងភ្នំពេញ។
More About Us: https://linktr.ee/tourism_malaysia_cambodia

Phnom Pen, Phnum Penh, Cambodia

ប្រសិនបើអ្នកជាមនុស្សស្រលាញ់ធម្មជាតិ និងការផ្សងព្រេង រដ្ឋ Sabah គួរតែស្ថិតនៅក្នុងបញ្ជីទិសដៅទេសចរណ៍បន្ទាប់របស់អ្នក!🌱🇲🇾រាប់...
22/07/2024

ប្រសិនបើអ្នកជាមនុស្សស្រលាញ់ធម្មជាតិ និងការផ្សងព្រេង រដ្ឋ Sabah គួរតែស្ថិតនៅក្នុងបញ្ជីទិសដៅទេសចរណ៍បន្ទាប់របស់អ្នក!🌱🇲🇾

រាប់ចាប់តាំងពី ភ្នំ សមុទ្រ ធម្មជាតិបាតុសមុទ្រ ព្រៃទឹកភ្លៀង អាកាសធាតុត្រជាក់ ទាំងនេះនឹងជាបទពិសោធន៍ដែលអ្នកទទួលបាននៅពេលបោះជំហានចូលដល់រដ្ឋ Sabah នៃប្រទេសម៉ាឡេស៊ី។ Sabah ជារដ្ឋដែលសម្បូរ ទៅដោយធនធានធម្មជាតិចម្រុះ វប្បធម៌ប្លែកៗ ការផ្សងព្រេងដ៏រីករាយ ឆ្នេរដ៏ស្រស់ស្អាត ផ្កាដ៏ធំបំផុតរបស់ពិភពលោក ភ្នំខ្ពស់បំផុតមួយនៅអាស៊ីអាគ្នេយ៍ រួមទាំងកន្លែងមុជទឹកកំពូលមួយរបស់ពិភពលោក គឺកោះ Sipadan។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងបដិសណ្ឋារកិច្ច Sabahan ដ៏ពិសេស ការស្វែងយល់ពីវប្បធម៌ និងប្រពៃណីពិសេសរបស់ប្រជាជន Sabah ផងដែរ។

ស្វែងរកធម្មជាតិ ស្វែងរក Sabahៗ ស្វែងរកខ្លួនអ្នក!

📸 , ,
📍Sabah, Malaysia

17/07/2024
ធ្លាប់ចាប់អារម្មណ៍ទេថា រូបជណ្តើរចម្រុះពណ៌ដ៏គួរឱ្យទាក់ទាញនេះនៅឯណា ហើយថាតើគេអាចទៅទស្សនាដោយស៊េរី ឬយ៉ាងណា? 📸🇲🇾មានជណ្ដើរចម្រុ...
16/07/2024

ធ្លាប់ចាប់អារម្មណ៍ទេថា រូបជណ្តើរចម្រុះពណ៌ដ៏គួរឱ្យទាក់ទាញនេះនៅឯណា ហើយថាតើគេអាចទៅទស្សនាដោយស៊េរី ឬយ៉ាងណា? 📸🇲🇾

មានជណ្ដើរចម្រុះពណ៌ដូចឥន្ធនូដ៏ខ្ពស់សន្លឹម និងមានរូបសំណាកសាសនាហិណ្ឌូឈ្មោះ Arulmigu Murugan នៅជើងភ្នំ បើមើលពីចម្ងាយទៅគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញខ្លាំងណាស់។ ទីនេះគឺរូងភ្នំ Batu Caves ដែលជាកន្លែងដ៏ល្បីល្បាញ និងមិនគួររំលងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

រូងភ្នំ Batu Caves ត្រូវបានគេអះអាងថាមានអាយុកាលប្រហែល ៤០០ លានឆ្នាំមុន ហើយប្រាសាទដែលបានសាងសង់នៅក្នុងរូងភ្នំនោះមានអាយុកាលជាង ១សតវត្សមកហើយ។ Batu Caves មានជណ្តើរសរុបចំនួន ២៧២កាំ ហើយការឡើងទៅទស្សនាមិនមានការគិតថ្លៃនោះទេ។

គួរបញ្ជាក់ថា រូងភ្នំ Batu មានចម្ងាយប្រមាណត្រឹម ១៣ គីឡូម៉ែត្រពីកណ្តាលទីក្រុងគូឡាឡាំពួរ។ ដើម្បីទៅដល់ទៅនោះ អ្នកទេសចរអាចធ្វើដំណើរទៅបានយ៉ាងងាយស្រួលដោយរថភ្លើង KTM Komuter ពីស្ថានីយ៍ KL Sentral ទៅស្ថានីយ៍ Batu Caves ដែលមានតម្លៃ RM2.30 ឬប្រមាណ ២ពាន់រៀលតែប៉ុណ្ណោះ៕
📸
📍 Batu Caves, Malaysia

Langkawi ប្រជុំកោះដ៏គួរឱ្យចាប់អារម្មណ៍ និងមិនគួររំលង នៃប្រទេសម៉ាឡេស៊ី🏝️🇲🇾ជាកោះដ៏ពេញនិយមបំផុតមួយរបស់ម៉ាឡេស៊ី Langkawi មាន...
10/07/2024

Langkawi ប្រជុំកោះដ៏គួរឱ្យចាប់អារម្មណ៍ និងមិនគួររំលង នៃប្រទេសម៉ាឡេស៊ី🏝️🇲🇾

ជាកោះដ៏ពេញនិយមបំផុតមួយរបស់ម៉ាឡេស៊ី Langkawi មានអ្វីគ្រប់យ៉ាងសម្រាប់មនុស្សគ្រប់គ្នារាប់តាំងពី ឆ្នេរសមុទ្រល្បីៗ អាហារដ៏អស្ចារ្យ ការសម្តែង កន្លែងមុជទឹក សកម្មភាពកម្សាន្ត ជីវិតពេលរាត្រីដ៏រស់រវើក និងការផ្សងព្រេងជាច្រើនផ្សេងទៀតដែលអ្នកនឹងរកបាននៅ Langkawi។ ពេលដែលអ្នកទៅលេង Langkawi ត្រូវប្រាកដថាអ្នកបានរុករកកន្លែងដែលមិនគួរមើលទាំងនេះ ដើម្បីទទួលបានបទពិសោធន៍ដែលមិនអាចរកបានពីតំបន់ទេសចរណ៍ផ្សេងទៀត៖
1. Skybridge Langkawi
2. Fire show at Cenang beach
3. Sunrise at Langkapuri Resort
4. Tanjung Rhu Cruise
5. Sunset at Ombak villa Resort
6. Sunset at Cenang Beach
7. 2 gentleman chilling at Darulaman Sanctuary
8. Stand up paddling at Coco Camp
9. Langkawi Sky ATV Ride
📍Langkawi, Malaysia
📸 thinnesh.jpg

គូឡាឡាំពួរ-ព្រះសីហនុ👏👏✈️
04/07/2024

គូឡាឡាំពួរ-ព្រះសីហនុ👏👏✈️

02/07/2024

ថ្ងៃអស្តង្គតនៅ Bukit Bintang សង្កាត់​ Shopping ដ៏​ល្បីល្បាញ​​នៃ​ទីក្រុង​គូឡាឡាំពួ​រ ប្រទេសម៉ាឡេស៊ី🥰🇲🇾
*
*
📸 shahrvl
📍Bukit Bintang, Kuala Lumpur

ឱកាសពិសេសកម្រមាន😍ភ្នំពេញ - កូឡាឡាំពួរ​ ទៅនិងមកមានតម្លៃត្រឹម $50/ម្នាក់ប៉ុណ្ណោះ ជាមួយខេមបូឌាអ៊ែរវ៉េ✈️🇲🇾
02/07/2024

ឱកាសពិសេសកម្រមាន😍
ភ្នំពេញ - កូឡាឡាំពួរ​ ទៅនិងមកមានតម្លៃត្រឹម $50/ម្នាក់ប៉ុណ្ណោះ ជាមួយខេមបូឌាអ៊ែរវ៉េ✈️🇲🇾

28/06/2024

Melaka ទីក្រុងបេតិកភណ្ឌពិភពលោក ដ៏សុខដមនៃប្រទេសម៉ាឡេស៊ី🕍🇲🇾

ប្រសិនបើអ្នកធ្វើដំណើរទៅទស្សនាប្រទេសម៉ាឡេស៊ី ត្រូវប្រាកដថាអ្នកមិនគួររំលងទីក្រុង Melaka។ ទីក្រុង Melaka ស្ថិតនៅក្នុងរដ្ឋ Melaka ដែលមានចម្ងាយត្រឹមប្រមាណ ១២៥ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីគូឡាឡាំពួរ។ ប្រវត្តិសាស្ត្រ អាហារដ៏សម្បូរបែប សំណង់អាណានិគម ការជិះកាណូតទេសចរណ៍ និងផ្លូវដើរតាមដងស្ទឹងដ៏ទាក់ទាញ ជាបទពិសោធន៍ដែលអ្នកនឹងទទួលបានពីទីក្រុងប្រវត្តិសាស្ត្រមួយនេះ។
📷 cherr_berr
📍Melaka, Malaysia

25/06/2024

✈️🇲🇾

Lovely connectivity 🥰🇰🇭🇲🇾
24/06/2024

Lovely connectivity 🥰🇰🇭🇲🇾

Apple Store ដំបូងបង្អស់របស់ម៉ាឡេស៊ីបានបើកដំណើរការជាផ្លូវការហើយនៅកណ្តាលទីក្រុងគូឡាឡាំពួរ🇲🇾🌟អ្នកគាំទ្រ Apple រាប់រយនាក់មក...
24/06/2024

Apple Store ដំបូងបង្អស់របស់ម៉ាឡេស៊ីបានបើកដំណើរការជាផ្លូវការហើយនៅកណ្តាលទីក្រុងគូឡាឡាំពួរ🇲🇾🌟

អ្នកគាំទ្រ Apple រាប់រយនាក់មកពីជុំវិញពិភពលោក តម្រង់ជួរទន្ទឹងរង់ចាំការបើកជាផ្លូវការកាលពីថ្ងៃទី ២២ ខែមិថុនានេះ ខណៈមនុស្សដំបូងដែលបានចូលទីក្នុងហាងមួយនេះគឺមកពីប្រទេសចិនដោយរូបគេបានរង់ចាំតាំងពីម៉ោង ១១យប់។

Apple Store ដំបូងបង្អស់របស់ម៉ាឡេស៊ី មានទីតាំងនៅ The Exchange TRX និងមានរចនាបថគួរឱ្យទាក់ទាញ និងទំនើបបំផុតមួយក្នុងចំណោម Apple Store ដទៃទៀតនៅលើពិភពលោក។ នៅ Apple The Exchange TRX មានក្រុមការងារជាង ១៦០ នាក់បានត្រៀមខ្លួនជាស្រេចដើម្បីជួយអតិថិជនទិញផលិតផល Apple ដែលពួកគេចូលចិត្ត។

ដើម្បីអបអរសាទរការបើកដំណើរការនេះ Apple បានរៀបចំកម្មវិធីពិសេសមួយឈ្មោះថា «Jom Discover» ដែលនឹងដំណើរការចាប់ពីថ្ងៃសៅរ៍ ទី ២២ ខែមិថុនា រហូតដល់ថ្ងៃសៅរ៍ ទី ៦ ខែកក្កដា៕

 Apple The Exchange TRX
📍 L1.40 The Exchange TRX
⏰ 10 AM - 10 PM Daily
📸 Apple

បងប្អូនដែលរស់នៅខេត្តព្រះសីហនុអាចហោះហើរត្រង់ទៅគូឡាឡាំពួរបានហើយចាប់ពីថ្ងៃ ទី៣ ខែក្រោយនេះ🥰✈️
20/06/2024

បងប្អូនដែលរស់នៅខេត្តព្រះសីហនុអាចហោះហើរត្រង់ទៅគូឡាឡាំពួរបានហើយចាប់ពីថ្ងៃ ទី៣ ខែក្រោយនេះ🥰✈️

សាកថ្មជីវិតជាមួយធម្មជាតិ និងអាកាសធាតុត្រជាក់? 🍃🏔Kundasang ជាទិសដៅទេសចរណ៍សម្រាកលំហែដ៏ស្ងប់ស្ងាត់នៅរដ្ឋ Sabah ប្រទេសម៉ាឡេស...
20/06/2024

សាកថ្មជីវិតជាមួយធម្មជាតិ និងអាកាសធាតុត្រជាក់? 🍃🏔

Kundasang ជាទិសដៅទេសចរណ៍សម្រាកលំហែដ៏ស្ងប់ស្ងាត់នៅរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី ដែលវានឹងផ្តល់ឱ្យអ្នកនូវផ្ទាំងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល បរិយាកាសស្ងប់ស្ងាត់ និងអាកាសធាតុត្រជាក់។ នៅ Kundasang មានសួនរុក្ខសាស្ត្រដ៏ធំ Kinabalu Park កន្លែងស្នាក់នៅល្បីៗដូចជា Poring Hot Spring និង Sabah Tea Garden កសិដ្ឋានគោទឹកដោះ Desa Cattle Dairy Farm និងសកម្មភាពឡើងភ្នំ Kinabalu ដ៏គួរឱ្យរំភើប។

📸 kkcity
📍Desa Castle Dairy Farm, Kundasang, Sabah

ប្រសិនបើអ្នកជាមនុស្សចូលចិត្តអាហារ និងប្រវត្តិសាស្ត្រ រដ្ឋ Penang ប្រទេសម៉ាឡេស៊ី គួរតែត្រូវបញ្ចូលទៅក្នុងគោលដៅទេសចរណ៍បន្ទា...
19/06/2024

ប្រសិនបើអ្នកជាមនុស្សចូលចិត្តអាហារ និងប្រវត្តិសាស្ត្រ រដ្ឋ Penang ប្រទេសម៉ាឡេស៊ី គួរតែត្រូវបញ្ចូលទៅក្នុងគោលដៅទេសចរណ៍បន្ទាប់របស់អ្នក📸🌇

Visitors flock to Penang for two reasons: its vibrant street food scene and its rich history, which has earned its recognition from UNESCO as a World Heritage ...

19/06/2024

😍🛍️

15/06/2024
12/06/2024

ប្រូម៉ូសិននៅតាមផ្សារទំនើបតូចធំទូទាំងប្រទេសម៉ាឡេស៊ីចាប់ផ្តើមជាបណ្តើរៗហើយ កុំរំលងឱកាសដ៏ពិសេសនេះ។ Malaysia Mega Sale 2024 នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ១៥ ខែមិថុនា រហូតដល់ថ្ងៃទី ៣១ ខែកក្កដា🥰🛒

10/06/2024
10/06/2024
Malaysia Mega Sales 2024 ត្រលប់មកវិញជាផ្លូវការ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៨៥ ភាគរយ ពីសំណាក់អ្នកផ្សារទំនើបល្បីៗទូទាំងប...
09/06/2024

Malaysia Mega Sales 2024 ត្រលប់មកវិញជាផ្លូវការ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៨៥ ភាគរយ ពីសំណាក់អ្នកផ្សារទំនើបល្បីៗទូទាំងប្រទេសម៉ាឡេស៊ី🇲🇾🛍️

Tourism Malaysia បានប្រកាសពីការបើកសម្ពោធកម្មវិធី Malaysia Mega Sale 2024 ជាផ្លូវការ បន្ទាប់ពីខកខានរយៈពេល ៤ ឆ្នាំ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ឯកឧត្តម Khairul Firdaus Akbar Khan នៅឯផ្សារទំនើប Pavillion Mall កណ្តាលទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៤។

ការលក់ Mega Sale Carnival 2024 របស់ ម៉ាឡេស៊ី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 15 ខែមិថុនាដល់ថ្ងៃទី 31 ខែកក្កដា ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៨៥ ភាគរយ ដោយមានការចូលរួម ពីអ្នក លក់រាយ និងផ្សារទំនើបល្បីៗទូទាំងប្រទេសម៉ាឡេស៊ី។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជា បង្កើន តម្លៃ បន្ថែម នៅ ពេលដែលពួកគេធ្វើ ដំណើរក្នុងប្រទេសម៉ាឡេស៊ី។ យុទ្ធនាការនេះ ត្រូវបានគាំទ្រ និងចូល រួម សហការ យ៉ាងពេញលេញ ពី សំណាក់ប្រតិបត្តិករផ្សារទំនើប សមាគមសណ្ឋាគារភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងប្រតិបត្តិករសំខាន់ៗក្នុងឧស្សាហកម្មទេសចរណ៍ផ្សេងទៀត។

Malaysia Mega Sale នឹងជាសក្ខីភាពមួយដើម្បី ធានា ថា អ្នក ទេសចរ រីករាយ នឹង បទ ពិសោធន៍ ទិញ ទំនិញ ដ៏ ទូលំទូលាយ និង មាន តម្លៃសមរម្យ ស្រប តាម ពាក្យស្លោក នៃ យុទ្ធនាការ លក់ ថ្នាក់ ជាតិ ថា “MY Priceless Experience”។

04/06/2024

Cameron Highlands ប្រទេសម៉ាឡេស៊ី គឺជាក្តីប្រថ្នាមួយ​🍃🔖
*
*
📸 iamnazirul
📍Cameron Highlands, Malaysia🇲🇾

28/05/2024

Bukit Bintang សង្កាត់​ Shopping ដ៏​ល្បីល្បាញ​​នៃ​ទីក្រុង​គូឡាឡាំពួ​រ ប្រទេសម៉ាឡេស៊ី🛍🇲🇾

សង្កាត់នេះជា​មជ្ឈមណ្ឌលលក់ទំនិញចម្រុះដ៏សម្បូរបែប ភោជនីយដ្ឋាន បារ ផ្សាររាត្រី កន្លែង​សំដែងនៅតាមផ្លូវជាច្រើន​ រួមទាំងផ្លូវដើរឆ្លងផ្លូវដ៏គួរឱ្យទាក់ទាញផងដែរ។
📸 huang.snaps
📍Kuala Lumpur

21/05/2024

Batu Caves គោលដៅទេសចរណ៍ដែលមិនគួររំលងនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី😍🇲🇾

📸 lunosviajerosdelmundo
📍Batu Caves

ការរៀបចំលំនៅឋានជាសហគមន៍ដ៏គួរឱ្យទាក់ទាញរបស់ពលរដ្ឋម៉ាឡេស៊ី ក្នុងទីក្រុង Subang Jaya​ រដ្ឋ​ Selangor 📸🇲🇾
17/05/2024

ការរៀបចំលំនៅឋានជាសហគមន៍ដ៏គួរឱ្យទាក់ទាញរបស់ពលរដ្ឋម៉ាឡេស៊ី ក្នុងទីក្រុង Subang Jaya​ រដ្ឋ​ Selangor 📸🇲🇾

Neighbourhood in Subang Jaya, Malaysia 🇲🇾

📷 Kengishima


#マレーシア #セランゴール

16/05/2024

Cameron Highlands ប្រទេសម៉ាឡេស៊ី ស្រស់ត្រកាលប្រៀបដូចឱសថធម្មជាតិ!😍🍃

កន្លែងដែលគួរទៅទស្សនានៅ Cameron Highlands៖
1)
2) Mount Batu Brinchang
3)
4) Mossy Forest
5) Boh Tea Centre (Sungei Palas)
6)
7)
8)
9)
10) Kea Farm Market

📸 farahinain_
📍Cameron Highlands, Malaysia🇲🇾

13/05/2024

ទីក្រុងគូឡាឡាំពួរពិតជាអស្ចារ្យ និងឆើតឆាយ ប៉ុន្តែអ្នកធ្លាប់បានឮពីភាពទាក់ទាញនៃរដ្ឋ Penang ដែរទេ?🥰🇲🇾

Penang គឺជារដ្ឋចម្រុះជាតិសាសន៍ដ៏រស់រវើកមួយដែលមានទីក្រុង George Town រដ្ឋធានី ហើយទីក្រុងមួយនេះក៏ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ នៅ Penang សម្បូរទៅដោយសំណង់អគាររចនាបថអង់គ្លេសចាស់ៗដ៏ទាក់ទាញ រួមជាមួយនឹង China town និង Little India ដែលប្រជុំទៅដោយជនជាតិម៉ាឡេចិន និងម៉ាឡេឥណ្ឌា រស់នៅ និងប្រកបរបរ។ ស្របពេលជាមួយគ្នានេះ Penang ក៏សម្បូរទៅដោយអាហារល្បីៗ និងកន្លែងកម្សាន្តជាច្រើនដែលអ្នកទេសចរមិនគួររំលងប្រសិនបើបានទៅទស្សនាប្រទេសម៉ាឡេស៊ី។

📹
📍Penang, Malaysia

06/05/2024

មានគម្រោងទៅទស្សនាប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ២០២៤ ទេ? ប្រសិនបើទៅទស្សនាម៉ាឡេស៊ីក្នុងឆ្នាំ២០២៤ ត្រូវប្រាកដថាអ្នកបានចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យចំនួន ២៧៣ និងព្រឹត្តិការណ៍ធំៗចំនួន ២៦ ដែលរួមមាន ការបង្ហាញពីវប្បធម៌ ពិធីបុណ្យអាហារ កម្មវិធី shopping ធំៗ ព្រឹត្តិការណ៍ និងពិធីបុណ្យនានា ដែលប្រទេសម៉ាឡេស៊ីរៀបចំ។

𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 𝐨𝐟 𝐄𝐯𝐞𝐧𝐭𝐬 & 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥𝐬 𝟐𝟎𝟐𝟒
😍 សូមចូលទៅដំណខាងក្រោមដើម្បីទាញយក ឬមើលខិត្តប័ណ្ណឌីជីថល នៃកម្មវិធីទាំងអស់នេះពេញមួយឆ្នាំ ២០២៤ ហើយរៀបចំដំណើរកម្សាន្តរបស់អ្នក៖ https://ebrochures.malaysia.travel/calendar-of-events/

Address

Embassy Of Malaysia Phnom Penh
Phnom Penh
C/OEMBASSYOFMALAYSIA NO.220-222,PREAHNORODOMBOULEVARD,SANGKATTONLEBASSAC,KHANCHA

Opening Hours

Monday 08:00 - 16:30
Tuesday 08:00 - 16:30
Wednesday 08:00 - 16:30
Thursday 08:00 - 16:30
Friday 08:00 - 16:30

Telephone

+85523221593

Alerts

Be the first to know and let us send you an email when Tourism Malaysia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Tourist Information Centers in Phnom Penh

Show All