គម្រោងព្រៃលំហែកម្សាន្តកម្ពុជា-កូរ៉េ Korea-Cambodia Forest Recreational
- Home
- Cambodia
- Phnom Penh
- គម្រោងព្រៃលំហែកម្សាន្តកម្ពុជា-កូរ៉េ Korea-Cambodia Forest Recreational
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from គម្រោងព្រៃលំហែកម្សាន្តកម្ពុជា-កូរ៉េ Korea-Cambodia Forest Recreational, Tour guide, Preah Norodom Boulevard, Phnom Penh.
Address
Preah Norodom Boulevard
Phnom Penh
855
Website
Alerts
Be the first to know and let us send you an email when គម្រោងព្រៃលំហែកម្សាន្តកម្ពុជា-កូរ៉េ Korea-Cambodia Forest Recreational posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Videos
Shortcuts
Category
ព្រៃលំហែកម្សាន្តធម្មជាតិកម្ពុជា-កូរ៉េ
ការបង្កើតព្រៃលំហែកម្សាន្តធម្មជាតិកម្ពុជា-កូរ៉េ ក្នុងខេត្តសៀមរាប គឺជាគម្រោងអនុវត្តរួមគ្នារវាងសាធារណរដ្ឋកូរ៉េ (មជ្ឈមណ្ឌលសហប្រតិបត្តិការព្រៃឈើមេគង្គ-កូរ៉េ) ជាមួយរាជរដ្ឋាភិបាលកម្ពុជា (រដ្ឋបាលព្រៃឈើ)។ ទីតាំងគម្រោងគ្របដណ្តប់លើផ្ទៃដីព្រៃធម្មជាតិចំនួន ១.៨៨៨ហិកតា ព្រមទាំងបានប្រកាសជាប្រភពគ្រាប់ពូជឈើគ្រញូងធម្មជាតិ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកអនុវត្តគម្រោងនេះ ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ។
គោលដៅសំខាន់របស់គម្រោងដើម្បីធ្វើឲ្យសុខមាលភាពមនុស្សមានភាពប្រសើឡើងតាមរយៈការអភិរក្ស និងការពារព្រៃឈើ។ គោលបំណងជាក់លាក់របស់គម្រោងគឺដើម្បីបង្កើតទីតាំងព្រៃលំហែកម្សាន្តដោយនិរន្តរភាពដែលផ្តល់នូវអត្ថប្រយោជន៍ខ្ពស់បំផុតដល់មនុស្ស អភិរក្សជីវចម្រុះ ក៏ដូចជាកាត់បន្ថយ និងបន្សាំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា។ គម្រោងនឹងអនុវត្តជាពីរដំណាក់កាលដើម្បីសម្រេចបាននូវគោលដៅ និងគោលបំណងខាងលើ។ ដំណាក់កាលទី១ ផ្តោតទៅលើការបង្កើតគម្រោង និងដំណាក់កាលទី២ ផ្តោតលើការអនុវត្ត និងវិនិយោគគម្រោង។
គម្រោងនឹងផ្តល់នូវអត្ថប្រយោជន៍ផ្ទាល់ជាអតិបរមាដល់សហគមន៍ដែលរស់នៅជុំវិញទីតាំងគម្រោង (៦ភូមិ), រាជរដ្ឋាភិបាល (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលព្រៃឈើ និងក្រសួងបរិស្ថាន), វិស័យឯកជន (ភ្នាក់ងារទេសចរណ៍ និងមគ្គុទេសក៍ទេសចរណ៍ក្នុងតំបន់), អង្គការក្រៅរដ្ឋាភិបាល (ACCB, មជ្ឈមណ្ឌលសំវាសនា) និងភ្ញៀវទេសចរណ៍មកពីបណ្តាប្រទេសក្នុងតំបន់។ គម្រោងនឹងបង្កើតគំរូលំហែរកម្សាន្តព្រៃធម្មជាតិ និងភាពជោគជ័យនៃគម្រោងនេះនឹងត្រូវបានចម្លងទៅតំបន់/ទីតាំងព្រៃឈើដទៃទៀតក្នុងប្រទេសកម្ពុជា។