Khmer Culture

Khmer Culture for all khmer people and all people in the world cultures

07/12/2016
08/11/2016
04/06/2016
24/05/2016
23/05/2016

មិនងាយបានឃើញទេ

23/05/2016
29/07/2015
05/07/2015
03/07/2015
Wonderful
02/07/2015

Wonderful

30/06/2015

​​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​សិក្សា​ច្បាប់​ ឬ ចង់​មាន​ចំណេះ​ដឹង​បន្ថែម​ទាក់​ទង​នឹង​ច្បាប់​ក្នុង​ស្រុក​ខ្មែរ​ឥឡូវ​​អាច​មាន​ឱកាស​ទាញ​យក​ ឬ មើល​លើ​ទូរសព្ទ...

20/06/2015
ទេសភាព ស្រុកស្រែ
20/06/2015

ទេសភាព ស្រុកស្រែ

18/06/2015
តើអ្នកទាំងអស់គ្នាស្គាល់សត្វនេះទេ?
11/06/2015

តើអ្នកទាំងអស់គ្នាស្គាល់សត្វនេះទេ?

Khmer food
10/06/2015

Khmer food

02/06/2015

Chivit kmeng kongveal

Chivit kmeng kongveal
02/06/2015

Chivit kmeng kongveal

08/05/2015

Loy men Khmer culture

Loy men Khmer culture
08/05/2015

Loy men Khmer culture

traditional games for khmer new year. kom plech play teang ors knea na
06/04/2015

traditional games for khmer new year. kom plech play teang ors knea na

thnu boran
05/04/2015

thnu boran

Jit jol chnam hery. All fri know a nis ort?
04/04/2015

Jit jol chnam hery. All fri know a nis ort?

Lbeng brocheabrey khmer for khmer new year
04/04/2015

Lbeng brocheabrey khmer for khmer new year

29/10/2014

The water festifal is coming. Where are u going to go all fri?

បុណ្យកឋិនទាន ចាប់ផ្តើមប្រារព្ធពីថ្ងៃ១រោច ខែអស្សុជកឋិនទាន គឺជាបុណ្យអ្វី? កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនា...
13/10/2014

បុណ្យកឋិនទាន ចាប់ផ្តើមប្រារព្ធពីថ្ងៃ១រោច ខែអស្សុជ

កឋិនទាន គឺជាបុណ្យអ្វី? កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ។

បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យ មានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថា កឋិនទានបានដែរ ព្រោះធ្វើខុសកាលទាន មិនចំសម័យ មួយខែចុងវស្សាន្តរដូវនេះ ពោលគឺមិនត្រូវ តាមពុទ្ធានុញ្ញាត ។ ក្នុងវត្តមួយ បើការចាំវស្សា គ្មានភិក្ខុសោះ ក៏មិនអាចហែកឋិនចូលដែរ ព្រោះសាមណេរ គ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះតែយ៉ាងហោចបំផុត ត្រូវមានភិក្ខុ ១អង្គដែរ ហើយដែលបានចាំវស្សា អស់៣ខែ បានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន។

បព្វជិតក៏ដោយ គ្រហស្ថក៏ដោយ អាចធ្វើកឋិនទានបានដូចគ្នា។ ព្រះពុទ្ធជាម្ចាស់ ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឈទទួលកឋិន ហើយភិក្ខុធ្វើកឋិនត្ថារកិច្ច គឺក្រាលគ្រង....អនុមោទនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាក ក្នុងការប្រើប្រាស់បច្ច័យមួយចំនួន ដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃ ហើយការសម្រាល ទុក្ខនេះទៀតសោត ក៏បានតែត្រឹមរយៈកាល ៥ខែ និងបានចំពោះតែភិក្ខុ ដែលចូលបុរិមិកាវស្សា អស់ត្រីមាស បានត្រឹមត្រូវ មិនដាច់វស្សានោះឯង។

ម្យ៉ាងទៀត ការធ្វើកឋិន លោកសំដៅយកតែចីវរបច្ច័យ គឺអ្នកធ្វើកឋិន មានសំពត់ត្រឹមតែអាចធ្វើស្បង់មួយ ក៏អាចធ្វើកឋិនបានដែរ ព្រោះលោកទទួលក្រាលកឋិន ក្នុងចំណោមត្រៃចីវរ (ស្បង់១ ចីវរ១ សង្ឃាដី១) គឺក្រាលបានតែ ១មុខប៉ុណ្ណោះ បើក្រាលដល់ទៅពីរមុខ មិនឡើងជាកឋិនឡើយ លោកហៅថា ខូចកឋិន ឬ កឋិនត្ថារវិបត្តិ។ ប៉ុន្តែការដែលអ្នកមានសទ្ធា ជាអ្នកមានធូរធារ ស្តុកស្តម្ភ អាចនាំសម្ភារៈច្រើនៗ ដូចជា ចីវរ១ ត្រៃ២ ឬ ៣ត្រៃ ឬក៏លើសទៅទៀត ក៏អាចទាំងសេនាសនបច្ច័យ គិលានបច្ច័យ បិណ្ឌបាតបច្ច័យ ឲ្យកាន់តែសម្បូរបែបច្រើនៗទៅទៀត ក៏រឹតតែប្រសើរវិសេស គឺបានផល្លានិសង្សដល់អ្នកធ្វើកឋិន កាន់តែច្រើនលើសលប់ តាមសម្ភារៈបរិក្ខារ គឺអានិសង្សលាភ ឬ បរិវារកឋិននោះឯង។

ឯផ្នែកបដិគ្គាហក គឺភិក្ខុសង្ឃទទួល បើក្រាលបានត្រឹមត្រូវ ក៏ទទួលបានអានិសង្សដែរ គឺបានអានិសង្ស ៥យ៉ាងប៉ុណ្ណោះ ទោះបីកឋិននោះតូចតាច តិចតួចស្តួចស្ដើង ឬធំដុំសម្បូរបែបយ៉ាងណាក៏ដោយ បដិគ្គាហក នៅតែទទួលអានិសង្សបានត្រឹមតែ ៥យ៉ាង អស់រយៈ៥ខែមាន " អនាមន្ត ចារោ ធ្វើឲ្យភិក្ខុរួចពីអាបត្តិ ក្នុងចារិត្តសិក្ខាបទទី៦ ក្នុងអចេលកវគ្គជាដើមតែប៉ុណ្ណោះឯង។

ចំណែកទាយក-ទាយិកា អ្នកធ្វើកឋិន ទើបអានិសង្ស ត្រូវបានតិច ឬច្រើន និងច្រើនលើសលប់ ប្រែប្រួលទៅតាមកុសលចេតនា បសាទសទ្ធាទៅតាមបរិក្ខារតិច ច្រើន ល្អប្រណីត ថ្លៃថ្លា។ ព្រោះហេតុនោះ ទើបលោកពោលថា : ទានមានតែមួយគត់ ដែលអាចផ្ដល់អានិសង្សឲ្យបានទាំងពីរប៉ែក គឺបានផលដល់អ្នកទទួល (បដិគ្គាហក) និងដល់អ្នកឲ្យ (ទាយក ទាយិកា) គឺកឋិនទាន។

*កំណើតកឋិន
ដូចបានជម្រាបរួចមកហើយថា : កឋិនមានតែក្នុងពុទ្ធសាសនាប៉ុណ្ណោះ ក៏ក្នុងសាសនា ព្រះសមណគោតមបរមគ្រូនៃយើង ព្រះអង្គទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ចនេះ ក្នុងរវាងមជ្ឈិមពោធិកាល ប្រារព្ធចំពោះភទ្ទវគ្គិយភិក្ខុ ទាំង ៣០ អង្គ (កន្លែងខ្លះថា ភិក្ខុទាំង៣០អង្គនេះជាបងប្អូននឹងគ្នា ថាជាបងប្អូនបសេនទិកោសលរាជ ដូចមានដំណើររឿង ជានិទានតទៅនេះ : កាលនោះភទ្ទវគ្គិយភិក្ខុទាំង៣០រូបប្រព្រឹត្តអរញ្ញិកធុតង្គវត្ត (សមាទានធុតង្គនៅព្រៃ) ។ នៅពេលមុនថ្ងៃចូលវស្សា លោកមានបំណងទៅវន្ទាលាព្រះជាម្ចាស់ ដើម្បីទៅនៅចាំវស្សាកន្លែងណាមួយ ។ ( នេះជាទំនៀមកិច្ចវត្ត របស់សហធម្មិកៈ នៅក្នុងព្រះពុទ្ធសាសនាដែលរហូតដល់សព្វថ្ងៃនេះ ភិក្ខុសាមណេរទាំងឡាយគួរធ្វើកិច្ចវត្តដ៏ប្រពៃនេះ ព្រោះជាទំនៀមល្អតាំងពីដើមមក ទោះបីភិក្ខុសាមណេរ នៅក្នុងវត្តដើមក្ដី ឬចេញទៅសិក្សា នៅអាស្រ័យរៀនសូត្រ នៅក្នុងវត្តដទៃក្ដី ដែលសុទ្ធតែពុំទាន់ជានិស្ស័យមុត្តកៈ (រួចចាកនិស្ស័យ) នៅឡើយ ។

ចំពោះសាលារៀន ខាងបព្វជិត ក៏អនុញ្ញាតសម្រាករៀនមួយអាទិត្យ មុនថ្ងៃចូលវស្សាដែរ ដើម្បីភិក្ខុសាមណេរទាំងឡាយ និមន្តទៅធ្វើកិច្ចវត្ត ចំពោះគ្រូឧបជ្ឈាយាចារ្យរបស់ខ្លួន វន្ទាលាទៅចាំវស្សា ឯវត្តសំណាក់ដែលត្រូវនៅរៀនសូត្រ) ។ ប៉ុន្តែភទ្ទិយភិក្ខុទាំង៣០អង្គ ដោយដំណើរថ្មើរជើងផ្លូវឆ្ងាយនិមន្តមិនទាន់ដល់អាវាសដែលព្រះដ៏មាន ភាគគង់នៅផង ត្រូវពេលថ្ងៃចូលវស្សាមកដល់ ក៏ព្រមព្រៀងគ្នា នៅចាំវស្សាក្នុងដែនបាថេយ្យៈ នាក្រុងសាកេត ត្រង់កណ្ដាលផ្លូវតែម្ដងទៅ ។

លុះដល់ថ្ងៃចេញវស្សាហើយ ក៏និមន្តទៅថ្វាយបង្គំគាល់ព្រះសម្មាសម្ពុទ្ធ ដែលគង់ចាំវស្សានៅវត្ត ជេតពន នៅក្រុងសាវត្ថី ចំកាលវេលាចុងរដូវវស្សា ជាសម័យភ្លៀង ជោកជាំជានិច្ច ពព្រិចរាល់ថ្ងៃ ធ្វើឲ្យភិក្ខុទាំង៣០អង្គ ទទឹកជោកទាំងស្បង់ចីវរសង្ឃាដី ជួបការលំបាកមកតាមផ្លូវរហូត (មួយអង្គៗ គ្មានត្រៃចីវរ២បន្លាស់ទេ) លុះដល់ហើយចូលគាល់បង្គំព្រះដ៏មានព្រះភាគទាំងទទឹកជោក ។

ជាទំនៀមព្រះពុទ្ធបរមគ្រូ តែងទទួលធម្មប្បដិសណ្ឋារៈសួរនាំរាក់ទាក់សុខទុក្ខ អំពីការរស់នៅក្នុងវស្សា៣ខែ អាហារភោជន និងការព្រមព្រៀងគ្នាយ៉ាងណាៗ ។ ព្រះពុទ្ធជាម្ចាស់ ទ្រង់ព្រះតម្រិះថា ប្រសិនបើតថាគត បានអនុញ្ញាតកឋិនត្ថារកិច្ច ដល់ភិក្ខុសង្ឃ ពីមុនរួចមកហើយ សមបើលោកទាំងនេះ មិនជួបការលំបាកយ៉ាងហឹ្នងទេ ។ ហើយកឋិននេះ ព្រះពុទ្ធពីអតីត ក៏បានអនុញ្ញាតដល់សាវ័កដូចគ្នាដែរ ។

ព្រោះដំណើរនេះ ទើបព្រះពុទ្ធជាម្ចាស់ប្រជុំភិក្ខុសង្ឃទាំងឡាយ សម្ដែងធម្មិកថា ហើយទ្រង់អនុញ្ញាតកឋិនត្ថារកិច្ចនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សា រួចហើយទទួលក្រាលកឋិនបាន ម្នាលភិក្ខុទាំងឡាយ អានិសង្ស៥ ប្រការនឹងសម្រេច ដល់ភិក្ខុទាំងឡាយ ដែលបានក្រាល (អនុមោទនា) កឋិនរួចហើយ ។ ដូច្នេះ កឋិនត្ថារកិច្ចនេះ គឺព្រះសម្មាសម្ពុទ្ធ ទ្រង់អនុញ្ញាតដល់សង្ឃសាវ័កចាប់តាំងពីពេលនោះមក ។

៙អ្នកធ្វើកឋិនមុនគេក្នុងសម័យពុទ្ធកាល
បន្ទាប់ពីបានដឹងថា ព្រះពុទ្ធអង្គ អនុញ្ញាតឲ្យសាវ័កទទួលកឋិនត្ថារកិច្ច ព្រះបាទ បសេនទិកោសល បានផ្ដើមធ្វើកឋិនទានមុនគេបង្អស់ក្នុងសម័យពុទ្ធកាល ។ កាលនោះ ព្រះមហាកច្ចាយនត្ថេរ ជាប្រធាន បានទទួលក្រាលគ្រងកឋិន ឲ្យសម្រេចគ្រប់ប្រការ ។ ឯព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គបានទេសនា ក្នុងពិធីបុណ្យនោះ ដោយទ្រង់សរសើរ អំពីអានិសង្សនៃកឋិនទានជាអនេកបរិយាយ ។

ក្នុងធម្មទេសនា ព្រះអង្គលើកអតីតនិទានកាលព្រះអង្គយោនយកកំណើតកើតជា នរជីទុគ្គបរមពោធិសត្វ បានជួយវេយ្យាវច្ចៈ ខ្វល់ខ្វាយក្នុងអង្គកឋិនទានរបស់ កុដុម្ពិកៈម្នាក់ នាំទៅថ្វាយព្រះសម្មាសម្ពុទ្ធព្រះនាម បទុមុត្តរៈ ដែលពេលនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រទានឲ្យព្រះសុជាតត្ថេរ អគ្គសាវ័ក ព្រះអង្គជាអ្នកក្រាលគ្រង ។ ឯនរជីវទុគ្គតបរមពោធិសត្វ នៃយើងបាន ពុទ្ធព្យាករណ៍ ពីពេលនោះមក ដោយសារបានជួយចាត់ចែងអស់ពីកម្លាំងកាយចិត្ត និងប្រាជា្ញស្មារតី ក្នុងពិធីបុណ្យនោះ ។ ឯប៉ែកខាងបព្វជិតវិញ ព្រះភិក្ខុនាមនារទត្ថេរ កាលបើបានស្ដាប់នូវព្រះធម្មទេសនារបស់ព្រះបរមគ្រូ ក្នុងបុណ្យរបស់ព្រះបាទសេនទិកោសលមហារាជ ហើយមានសេចក្ដីជ្រះថ្លា ក៏ទៅបបួលញាតិសាច់សា លោហិតរបស់លោក ធ្វើកឋិនទានមួយដង្ហែ ទៅថ្វាយព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ។ ព្រះអង្គទ្រង់សរសើរទាននេះ ហើយទ្រង់ក៏លើកយកអតីតនិទាន កាលព្រះអង្គនៅជាស្ដេចចក្រពត្តិ នាមវិជិតរាជ ជាធំលើទ្វីបទាំងបួនបាននាំកឋិនទៅថ្វាយព្រះពុទ្ធនាម កោណ្ចញ្ញៈ ដែរ ។

ចំណែកផល្លានិសង្សធ្វើកឋិន សូមពិនិត្យមើលអតីតនិទានខាងលើ ដែលព្រះពុទ្ធអង្គទ្រង់ទេសនា សរសើរជាអនេក បរិយាយ និងនាំអតីតនិទានទាំងពីររឿងនោះ ឲ្យបានច្បាស់លាស់ចុះ ។ ក្រៅពីនេះ អានិសង្សដូចដែលយើងបានជម្រាប ខាងលើហើយថា: ផលបុណ្យរបស់អ្នកធ្វើកឋិន ត្រូវបាន ទោះគ្រហស្ថក្ដី បព្វជិតក្ដី គឺផ្អែកទៅលើចេតនាទាំងបីរបស់អ្នកធ្វើផង ប្រកបដោយសទ្ធា និងបញ្ញាសម្បយុត្តផង ទាំងសម្ភារៈកឋិន ថ្លៃថ្លាឧត្តមប្រណីត សម្បូរបែប ផង ។ កាលណាពិនិត្យលើគុណធម៌ទាំងប៉ុណ្ណោះ លោកអ្នកអាចយល់បានថា មានអានិសង្សតិច ច្រើនប្លែកគ្នា ពីកឋិននីមួយៗ ។

បើពោលដោយរួបរួមយ៉ាងខ្លីមកថា : អ្នកមានបសាទសទ្ធា បានធ្វើកឋិនទាន រមែងទទួលបាន : សុរូបតា មានរូបស្អាត ធ្វើឲ្យបុរសស្ត្រី ឃើញហើយស្រលាញ់ពេញចិត្ត ជារូបមានសម្ផស្ស គេស្ម័គ្រស្មាគមនិយមមេត្រីភាព ។ សុវណ្ណតា មានសម្បុរស្អាត ម៉ដ្ឋខៃ ពុំមានស្លាកស្នាមឬប្រជ្រុយជាដើម មិនខ្មៅស្រិល មិនសស្គុស មិនពពាលពព្រុស គឺសម្បុរល្អគួរជាទីចាប់ចិត្តនៃអ្នកផងទាំងឡាយ ។ សុសណ្ឋានា មានទ្រង់ទ្រាយ.កម្ពស់ រាងរៅ សមសួនតាមកាលសម័យនៃអាយុកប្បនិមួយៗ ។

ចក្តវត្តិរាជា.ហោតិ ត្រូវបានជាស្ដេចចក្រពត្រាធិរាជ ប្រកបដោយទសពិធ រាជធម៌ ក្នុងជាតិណាមួយដាច់ខាត ។

ផលចុងក្រោយគឺ: ឯហិភិក្ខុ :និងបានជួបព្រះ ប្រទះធម៌ ក្នុងអវសានជាតិ ហើយសម្រេចអរហត្តមគ្គ អរហត្តផល ដល់ព្រះនិពា្វន ។ បើស្ត្រីភេទ ក៏នឹងបានលុះមគ្គផល ក្នុងជាតិជាទីបំផុតមិនខាន ៕

07/10/2014
wonder of angkor wat temple
05/10/2014

wonder of angkor wat temple

របៀបសំពះខ្មែរ
05/10/2014

របៀបសំពះខ្មែរ

Address

Natonal Road 2
Phnom Penh

Telephone

069880393

Website

Alerts

Be the first to know and let us send you an email when Khmer Culture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khmer Culture:

Share

Category

Nearby travel agencies